ធនាគារវីងផ្ដល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដ៏ល្អបំផុតសម្រាប់អតិថិជនគ្រប់រូបក្នុងការផ្ញើ និងទទួលប្រាក់ទូទាំងពិភពលោក។ យើងបន្តពង្រីកសេវាកម្មរបស់យើងជាមួយនឹងការធ្វើការសហការណ៍នឹងដៃគូផ្ទេរប្រាក់អន្តរជាតិថ្មីមួយដែលមានឈ្មោះថា Merchantrade Asia (MTA) ។ ទទួលបានបទពិសោធន៍ថ្មីជាមួយ Merchantrade Asia (MTA) ឥឡូវនេះ!

អ្នកអាចជ្រើសរើស Merchantrade Asia (MTA) នៅលើ Wing Bank App ឬទៅតាមវីងណាមួយដែលនៅជិតផ្ទះរបស់លោកអ្នក សម្រាប់ការផ្ញើប្រាក់ទៅកាន់42ប្រទេស ទូទាំងពិភពលោក រួមមាន៖

  • អាស៊ី៖ ចិន វៀតណាម ហ្វីលីពីន ឥណ្ឌា ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ជប៉ុន សិង្ហបុរី កូរ៉េខាងត្បូង និងនេប៉ាល់
  • សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស៖អូទ្រីស បែលហ្ស៊ិក ប៊ុលហ្គារី ក្រូអាត ស៊ីប សាធារណរដ្ឋឆេក ដាណឺម៉ាក អេស្តូនី ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ក្រិក ហុងគ្រី អ៊ីស្លង់ អៀរឡង់ អ៊ីតាលី ឡាតវី លីចតេនស្ទីន លីទុយអានី លុចសំបួរ ម៉ាល់តា ម៉ូណាកូ​ ហូឡង់ ន័រវែស ប៉ូឡូញ ព័រទុយហ្គាល់ រូម៉ានី សាន់ម៉ារីណូ ស្លូវ៉ាគី ស្លូវេនី អេស្ប៉ាញ ស៊ុយអែត ស្វីស និងចក្រភពអង់គ្លេស (ស្កុតឡែន អៀរឡង់ខាងជើង អង់គ្លេស វែល)
  • អូសេអានី៖ អូស្ត្រាលី

 

ប្រយោជន៍

 

  • ថ្លៃប្រតិបត្តិការថោកជាង៖ បើប្រៀបធៀបទៅនឹងធនាគារពាណិជ្ជកាត់បន្ថយថ្លៃសេវារហូតដល់ 90%
  • ភាពជាដៃគូសកល៖ ទំនាក់ទំនងបណ្តាញហិរញ្ញវត្ថុសកលដែលអាចជឿទុកចិត្តបាន។
  • ការផ្ទេរប្រាក់ 24/7៖ ផ្តល់សេវាកម្មលឿនបំផុត និងងាយស្រួលបំផុតជាមួយនឹងដំណើរការផ្ទេរប្រាក់ដ៏ស្មុគស្មាញដ៏សាមញ្ញ

របៀបផ្ទេរប្រាក់តាមរយៈអេប Wing Bank

 

អ្នកអាចផ្ញើប្រាក់ទៅក្រៅប្រទេស តាមរយៈ Merchantrade Asia (MTA) នៅលើ អេប​ Wing Bank ឬតាមសាខា វីង ណាមួយដែលនៅជិតលោកអ្នក ជាមួយនឹងប្រតិបត្តិការដែលមានទឹកប្រាក់ដូចខាងក្រោម៖

  1. ចូលទៅ អេប Wing Bank
  2. ជ្រើសរើស "ផ្ទេរប្រាក់ទៅក្រៅប្រទេស" នៅលើអេក្រង់ដើម
  3. ជ្រើសរើស​ ប្រទេស និង ជ្រើសរើសដៃគូ "Merchantrade Asia (MTA)"
  4. បំពេញព័ត៌មានដែលចាំបាច់ទាំងអស់ រួចចុច "ផ្ញើ"
  5. ផ្ទៀងផ្ទាត់ព័ត៌មានអ្នកទទួល និងចំនួនទឹកប្រាក់ រួចចុច “បញ្ជាក់”
  6. បញ្ចូលលេខកូដ PIN 4 ខ្ទង់របស់គណនីលោកអ្នក ដើម្បីបញ្ចប់ប្រតិបត្តិការ

លក្ខខណ្ឌ និងដែនកំណត់

 

អ្នកអាចផ្ញើប្រាក់ទៅក្រៅប្រទេស តាមរយៈ Merchantrade Asia (MTA) នៅលើ អេប​ Wing Bank ឬតាមសាខា វីង ណាមួយដែលនៅជិតលោកអ្នក ជាមួយនឹងប្រតិបត្តិការដែលមានទឹកប្រាក់ដូចខាងក្រោម៖

 

  • ដកសាច់ប្រាក់នៅធនាគារដៃគូ៖ 1,000USD ក្នុងមួយប្រតិបត្តិការ និង 5,000USD ក្នុងមួយថ្ងៃ
  • ទទួលប្រាក់ដោយផ្ទាល់ចូលក្នុងគណនីរបស់អ្នកទទួល៖ 2,500USD ក្នុងមួយប្រតិបត្តិការ និង 5,000USD ក្នុងមួយថ្ងៃ

 

ថ្លៃសេវាកម្មអាចប្រែប្រួលទៅតាមប្រទេសគោលដៅនីមួយៗ។