ផ្ទេរ និងទទួលប្រាក កាន់តែងាយស្រួលជាមួយ Western Union និង ធនាគារ វីង។ ឥឡូវនេះ អ្នកអាចផ្ទេរ និងទទួលប្រាក់បានយ៉ាងរលូន ទៅជុំវិញពិភពលោក តាមអេប Wing Bank, សាខា ធនាគារ វីង និងតាមទីតាំង វីង ដែលនៅជិតលោកអ្នកបំផុត។ មិនថាអ្នកត្រូវការផ្ទេរប្រាក់ទៅកាន់មនុស្សជាទីស្រលាញ់  ឬទទួលប្រាក់ពីបរទេសនោះទេ ធនាគារ វីង និង Western Union ធ្វើឲ្យការផ្ទេរ និងទទួលប្រាក់របស់អ្នកកាន់តែមានភាពងាយស្រួល សុវត្ថិភាព និងប្រសិទ្ធភាព។

 

ទទួលយកសេរីភាពនៃការផ្ទេរ និងទទួលប្រាក់ទៅកាន់ពិភពលោកជាមួយធនាគារ វីងថ្ងៃនេះ!

អត្ថប្រយោជន៍

សេវាផ្ទេរប្រាក់ជាសាកល

ផ្ទេ និងទទួលប្រាក់ទៅកាន់195 ប្រទេស តាមរយៈបណ្តាញដ៏ទូលំទូលាយរបស់ Western Union ដែលមានភ្នាក់ងារប្រមាណជាង 525,000 កន្លែង ទូទាំងពិភពលោក។

សន្សំសំចៃពេលវេលា

ធ្វើប្រតិបត្តិការតាមអេប Wing Bank ដោយគ្រាន់តែចុចពីរបីជំហាន ឬធ្វើប្រតិបត្តិការបានកាន់តែងាយស្រួលនៅតាមទីតាំង វីងជាង 11,000 កន្លែងទូទាំងប្រទេស។

ការចូលប្រើ

តាមសាខាធនាគារ វីង , ទីតាំង វីងគ្រប់ទីកន្លែងនៅទូទាំងប្រទេស ឬតាមអេប Wing Bank នៅគ្រប់ពេលវេលា និងទីកន្លែង។

ជម្រើសទទួលប្រាក់បត់បែន

ជម្រើសនៃការទទួលប្រាក់យ៉ាងសម្បូរបែប រួមមាន ដកជាសាច់ប្រាក់ ឬទទួលប្រាក់ចូលទៅក្នុងគណនីធនាគារ វីង។

រហ័ស

ទទួលបានបទពិសោធន៍នៃការផ្ទេរប្រាក់ដែលមានរហ័ស។

របៀបផ្ទេរប្រាក់តាមអេប Wing Bank

 

ដើម្បីផ្ទេរប្រាក់ក្រៅប្រទេសតាមមុខងារ Western Union ដែលមានលើអេប Wing Bank សូមធ្វើតាមជំហានងាយៗដូចខាងក្រោម៖

 

  • ចូលទៅកាន់អេប Wing Bank app 
  • ចុចលើពាក្យ "ផ្ទេរប្រាក់ទៅក្រៅប្រទេស"
  • ជ្រើសរើសប្រទេសដែលអ្នកចង់ផ្ទេរ (e.g., "Australia").
  • ដៃគូផ្ទេរប្រាក់ "Western Union."
  • ប្រភេទរូបិយប័ណ្ណ “USD”
  • រើសប្រភេទសេវាកម្ម   ("ផ្ទេរប្រាក់ទៅគណនីធនាគារ" ឬ "អ្នកគ្មានគណនី")
  • បំពេញព័ត៌មានតម្រូវ, រួចចុច "ផ្ញើ"
  • បញ្ជាក់ព័ត៌មានផ្ទាល់ខ្លួន, រួចចុច "បញ្ជាក់"
  • បំពេញលេខកូដសម្ងាត់ 4 ខ្ទង់របស់គណនី ដើម្បីបញ្ចប់ការផ្ទេរប្រាក់

 

នៅលើអេក្រង់ប្រតិបត្តិការផ្ទេរប្រាក់ជោគជ័យ អ្នកនឹងឃើញលេខកូដយោង​ (Reference Code) 10 ខ្ទង់ ដែលអ្នកអាចផ្តល់ទៅកាន់អ្នកទទួលប្រាក់របស់អ្នក។ ចំណែកឯការផ្ទេរប្រាក់ចូលទៅកាន់គណនីធនាគារ អ្នកទទួល— មិនតម្រូវឲ្យមានលេខកូដយោង 10 ខ្ទង់ នេះទេ, ប្រាក់នឹងវេរចូលទៅក្នុងគណនីធនាគារ វីង អ្នកទទួលភ្លាមៗ។

 

របៀបផ្ទេរប្រាក់តាម សាខាធនាគារ វីង ឬទីតាំង វីង

 

ដើម្បីផ្ទេរប្រាក់ក្រៅប្រទេសតាម Western Union នៅតាមសាខាធនាគារ វីង ឬទីតាំង វីង សូមធ្វើតាមជំហានងាយៗដូចខាងក្រោម៖

 

  • នៅកាន់សាខាធនាគារ វីង ឬទីតាំង វីងណាមួយដែលនៅជិតអ្នក
  • ដើម្បីអាចផ្ទេរប្រាក់ទៅក្រៅប្រទេសបាន អ្នកត្រូវមានគណនីធនាគារ វីងពេញលេញ (Full KYC) ជាមុនសិន 
  • បំពេញព័ត៌មានចាំបាច់មួយចំនួន ជាមួយបុគ្គលិក ឬភ្នាក់ងារ 
  • បញ្ជាក់ព័ត៌មាន និងបញ្ចូលលេខកូដសម្ងាត់ ដើម្បីបញ្ចប់ប្រតិបត្តិការផ្ទេរប្រាក់ 
  • បុគ្គលិក ឬភ្នាក់ងារ និងផ្តល់នូវវិក្កយបត្រ ដែលក្នុងនោះមានបញ្ជាក់ក់នូវលេខកូដយោង ដើម្បីឲ្យអ្នកចែករំលែកទៅកាន់អ្នកទទួលប្រាក់។ សម្រាប់ការទទួលប្រាក់តាមគណនីធនាគារ វីងដោយផ្ទាល់ លុយនឹងវេរចូលគណនីអ្នកទទួលភ្លាមៗ បន្ទាប់ពីប្រតិបត្តិការផ្ទេរប្រាក់បានជោគជ័យ។ 

 

តម្រូវការ៖ អ្នកផ្ទេរប្រាក់ត្រូវតែជាអតិថិជនដែលមានគណនីធនាគារ វីង ពេញលេញ (Full KYC) ។

ទទួលប្រាក់តាមអេប Wing Bank តាមមុខងារលេខកូដមកវីង ដោយប្រើលេខកូដយោង 10 ខ្ទង់

 

អ្នកទទួល អាចទទួលប្រាក់ផ្ទេរបានកាន់តែងាយស្រួលចូលទៅក្នុងគណនីធនាគារ វីងរបស់ពួកគេ ដោយប្រើកូដយោង 10 ខ្ទង់ដែលទទួលបានពីអ្នកផ្ទេរ  តាមមុខងារ កូដទៅវីង  និងធ្វើតាមជំហានងាយៗដូចខាងក្រោម៖

 

  • ចូលទៅកាន់អេប Wing Bank app 
  • ចុចលើ "កូដទៅវីង"
  • ចុច "Western Union."
  • បំពេញលេខកូដយោង 10 ខ្ទង់
  • បំពេញចំនួនទឹកប្រាក់
  • បំពេញព័ត៌មានផ្ទាល់ខ្លួន រួចចុច "ផ្ញើ"
  • បញ្ជាក់ចំនួនទឹកប្រាក់ រួចចុច "បញ្ជាក់"
  • បំពេញលេខកូដសម្ងាត់ 4 ខ្ទង់របស់គណនី ដើម្បីបញ្ចប់ប្រតិបត្តិការ

 

បញ្ជាក់៖ អតិថិជនត្រូវតែជាអតិថិជនដែលមានគណនីធនាគារ វីងពេញលេញ។ ឈ្មោះ និងនាមត្រកូលរបស់អ្នកទទួលត្រូវតែដូចគ្នាជាមួយនឹងឈ្មោះគណនី។ 

 

ទទួលតាមគណនីធនាគារ វីងផ្ទាល់

 

អ្នកទទួលមិនតម្រូវឲ្យធ្វើអ្វីទាំងអស់ លុយនឹងវេរចូលទៅក្នុងគណនីធនាគារ វីងរបស់ពួកគេភ្លាមៗ បន្ទាប់ពីប្រតិបត្តិការផ្ទេរប្រាក់បានជោគជ័យ។ 

បញ្ជាក់៖ អ្នកផ្ទេរប្រាក់ត្រូវតែជាអតិថិជនដែលមានគណនីធនាគារ វីង ពេញលេញ (Full KYC) ។

 

ដកសាច់ប្រាក់ដោយផ្ទាល់ តាមសាខាធនាគារ វីង ឬទីតាំង វីង ដែលនៅជិត

 

អ្នកទទួលអាច ដកប្រាក់នៅតាម សាខាធនាគារ វីង ឬទីតាំង វីង គ្រប់ទីកន្លែង ដោយភ្ជាប់មកជាមួយនូវកសារបញ្ជាក់មួយចំនួនដួចខាងក្រោម៖

 

  • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនដែលមានសុពលភាព
  • ភ្ជាប់ជាមួយនូវលេខទូរស័ព្ទ និងលេខកូដយោង 10 ខ្ទង់ដែលទទួលបានពីអ្នកផ្ទេរ

បញ្ជាក់៖ អ្នកទទួល ត្រូវតែដូចគ្នាទៅនឹងព័ត៌មានដែលអ្នកផ្ទេរបានបញ្ជាក់ក្នុងប្រតិបត្តិការផ្ទេរ។

ដែនកំណត់

 

ប្រភេទសេវាពិពណ៌នាដែនកំណត់ក្នុងមួយប្រតិបត្តិការដែនកំណត់ក្នុង មួយថ្ងៃបន្ថែម
ផ្ទេរផ្ទេរប្រាក់ទៅគណនីផ្ទេរប្រាក់ទៅគណនីធនាគារ អ្នកទទួលរហូតដល់ $2,500រហូតដល់ $5,000 
ផ្ទេរប្រាក់ទៅអ្នកគ្មានគណនីផ្ទេរប្រាក់ទៅអ្នកទទួលដែលគ្មានគណនីធនាគាររហូតដល់ $1,000រហូតដល់ $3,000 
ទទួលផ្ទេរប្រាក់ទៅគណនីទទួលប្រាក់ចូលគណនីធនាគារវីងផ្ទាល់រហូតដល់ $2,500រហូតដល់ $5,000 
ផ្ទេរប្រាក់ទៅអ្នកគ្មានគណនីដកជាសាច់ប្រាក់ពីលេខកូដយោង 10 ខ្ទង់រហូតដល់ $10,000រហូតដល់ $10,000

តាមសាខា

ធនាគារ វីង

រហូតដល់ $10,000រហូតដល់ $10,000

តាមរយៈមុខងារ

កូដមកវីង

រហូតដល់ $5,000រហូតដល់ $5,000តាមទីតាំង វីង

តើ​យើង​អាច​ជួយ​អ្នក​ដោយ​របៀបណា​?


 

សម្រាប់ព័ត៌មានបន្ថែមអ្នកអាចទាក់ទងមកកាន់ក្រុមការងារយើងតាម

 

Wing Chat                                         Messenger

023 999 989                                       078 999 489