មិនថាលោកអ្នកកំពុងស្វែងរកការការពារ ខណៈកំពុងគ្រប់គ្រងឥណទាន ឬការការពារផ្ទាល់ខ្លួន ដើម្បីកាន់តែមានភាពស្ងប់ចិត្តនោះទេ លោកអ្នកអាចជ្រើសរើសគម្រោងធានារ៉ាប់រងដែលស័ក្តិសមបំផុតនឹងតម្រូវការរបស់លោកអ្នក។ 

 

សូមអញ្ជើញទៅកាន់សាខាធនាគារ វីង ដែលមានអាជ្ញាបណ្ណ នៅជិតលោកអ្នកបំផុត ដើម្បីទទួលបានការពិគ្រោះយោបល់ និងជំនួយផ្នែកធានារ៉ាប់រងពីភ្នាក់ងារធានារ៉ាប់រងដែលមានអាជ្ញាបណ្ណរបស់យើងខ្ញុំ។ 

ជ្រើសរើសការការពារដែលស័ក្តិសមសម្រាប់លោកអ្នក

របាំងការពារ

ការពារឥណទាន និងក្រុមគ្រួសាររបស់លោកអ្នក

រស្មីការពារ

ការការពារផ្ទាល់ខ្លួនសម្រាប់លោកអ្នក និងមនុស្សជាទីស្រឡាញ់

របាំងការពារ

របាំងការពារ គឺជាផលិតផលធានារ៉ាប់រងឥណទានជាក្រុម ដែលនឹងទូទាត់សងនូវសមតុល្យឥណទានដែលនៅសេសសល់ ក្នុងករណីមានមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ដើម្បីការពារគ្រួសាររបស់អ្នកត្រូវបានធានារ៉ាប់រងពីបន្ទុកហិរញ្ញវត្ថុ។

របាំងការពារ ស័ក្តិសមសម្រាប់៖ 

  • អតិថិជនដែលមានឥណទានស័ក្តិសម 
  • អ្នកខ្ចីប្រាក់ដែលចង់បានការការពារពីហេតុការណ៍មិននឹកស្មានដល់ 
  • អតិថិជនដែលចង់កាត់បន្ថយបន្ទុកទូទាត់សងលើក្រុមគ្រួសារ 

 

អត្ថប្រយោជន៍សំខាន់ៗ៖ 

  • មរណភាពបណ្ដាលពីមូលហេតុទូទៅ (គម្រោងមូលដ្ឋាន) 
    ទូទាត់សំណង 100% នៃទឹកប្រាក់ធានា។ 
  • ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ (TPD) បណ្ដាលពីមូលហេតុទូទៅ (គម្រោងមូលដ្ឋាន) 
    ទូទាត់សំណង 100% នៃទឹកប្រាក់ធានា។ 

រស្មីការពារ

រស្មីការពារ គឺជាផលិតផលធានារ៉ាប់រងជាក្រុម ដែលផ្តល់ការការពារទៅលើការទូទាត់សំណង ក្នុងករណីដែលអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍។

រស្មីការពារ ស័ក្តិសមសម្រាប់៖ 

  • បុគ្គលដែលកំពុងស្វែងរកការការពារអាយុជីវិតផ្ទាល់ខ្លួន 
  • ឪពុកម្តាយនិងសមាជិកគ្រួសារដែលចង់បានសុវត្ថិភាពហិរញ្ញវត្ថុបន្ថែម 
  • អតិថិជនដែលចង់បានទំហំការពារដែលបត់បែនតាមតម្រូវការរបស់ខ្លួន 

 

អត្ថប្រយោជន៍សំខាន់ៗ៖ 

  • មរណភាពបណ្ដាលពីមូលហេតុទូទៅ (គម្រោងមូលដ្ឋាន) 
    ទូទាត់សំណង 100% នៃទឹកប្រាក់ធានា។ 
  • ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ (TPD) បណ្ដាលពីមូលហេតុទូទៅ (គម្រោងមូលដ្ឋាន) 
    ទូទាត់សំណង 100% នៃទឹកប្រាក់ធានា។ 
  • អត្ថប្រយោជន៍សម្រាកព្យាបាលនៅមន្ទីរពេទ្យ 

ហេតុអ្វីការការពារធានារ៉ាប់រងមានសារៈសំខាន់?  

 

ហេតុការណ៍មិននឹកស្មានដល់ អាចប៉ះពាល់ដល់ចំណូល ក្រុមគ្រួសារ និងកាតព្វកិច្ចហិរញ្ញវត្ថុរបស់លោកអ្នក។ ការការពារធានារ៉ាប់រងដែលស័ក្តិសម អាចជួយកាត់បន្ថយសម្ពាធហិរញ្ញវត្ថុ និងផ្តល់ការគាំទ្រនៅពេលដែលលោកអ្នកត្រូវការបំផុត។ 

 

ជាមួយ រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៊ីនសួរេន តាមរយៈធនាគារ វីង លោកអ្នកអាចជ្រើសរើសការការពារដែលផ្អែកលើស្ថានភាពហិរញ្ញវត្ថុរបស់លោកអ្នក៖ 

  • ការពារសមតុល្យឥណទានដែលនៅសេសសល់ជាមួយ របាំងការពារ 
  • ការពារខ្លួនលោកអ្នក និងមនុស្សជាទីស្រឡាញ់ជាមួយ រស្មីការពារ 

ការការពារងាយស្រួល ជាមួយអត្ថប្រយោជន៍ជាក់ស្តែង

ការគាំទ្រផ្នែកហិរញ្ញវត្ថុ

ទទួលបានការការពារហិរញ្ញវត្ថុ ក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ដោយផ្អែកលើខចែង និងលក្ខខណ្ឌនៃបណ្ណសន្យាធានារ៉ាប់រងដែលពាក់ព័ន្ធ។

ទំហំការពារបត់បែន

ជ្រើសរើសចំនួនទឹកប្រាក់ធានារ៉ាប់រង ដោយផ្អែកលើគម្រោងធានារ៉ាប់រងដែលបានជ្រើសរើស និងតម្រូវការការពាររបស់លោកអ្នក។

ការការពារទូទាំងពិភពលោក

គម្រោងទាំងពីរផ្តល់ការការពារនៅក្នុងប្រទេសកម្ពុជា និងទូទាំងពិភពលោក ដោយផ្អែកលើខចែង និងលក្ខខណ្ឌនៃបណ្ណសន្យាធានារ៉ាប់រងដែលពាក់ព័ន្ធ។

ការគាំទ្រការទាមទារសំណងងាយស្រួល

រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៊ីនសួរេន ផ្តល់ការគាំទ្រ និងការណែនាំក្នុងដំណើរការរៀបចំ និងដាក់ស្នើឯកសារទាមទារសំណង។

ស្វែងរកការការពារដែលស័ក្តិសមសម្រាប់លោកអ្នក  ​

 

ជ្រើសរើសគម្រោងធានារ៉ាប់រងដែលស្របនឹងតម្រូវការហិរញ្ញវត្ថុរបស់លោកអ្នក និងស្វែងយល់បន្ថែមអំពីការការពារ លក្ខខណ្ឌស័ក្តិសម អត្ថប្រយោជន៍ ការបង់បុព្វលាភធានារ៉ាប់រង និងដំណើរការទាមទារសំណង។ 

ព័ត៌មានសំខាន់  

 

របាំងការពារ និង រស្មីការពារ គឺជាផលិតផលធានារ៉ាប់រងដែលផ្តល់ជូនដោយ រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៊ីនសួរេន។ ការការពារ លក្ខខណ្ឌស័ក្តិសម អត្ថប្រយោជន៍ ករណីលើកលែង បុព្វលាភធានារ៉ាប់រង និងការទូទាត់សំណង ត្រូវផ្អែកលើខចែង និងលក្ខខណ្ឌនៃបណ្ណសន្យាធានារ៉ាប់រងដែលពាក់ព័ន្ធ។ 

 

ធនាគារ វីង សម្របសម្រួលការចូលប្រើដំណោះស្រាយធានារ៉ាប់រងទាំងនេះ ក្នុងភាពជាដៃគូជាមួយ រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៊ីនសួរេន។ 

ទាក់ទងមកយើងខ្ញុំថ្ងៃនេះ

យើងខ្ញុំបានត្រៀមខ្លួនរួចរាល់ ដើម្បីជួយអ្នកឱ្យចាប់ផ្តើមបាន