1. តើផលិតផលនេះផ្តល់ការការពារលើអ្វីខ្លះ?
នេះគឺជាផលិតផលធានារ៉ាប់រងឥណទាន ដែលផ្តល់ការការពារក្នុងករណីមរណភាព ពិការភាពផ្នែកណាមួយ ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ ដែលបង្កឡើងដោយគ្រោះថ្នាក់ ឬជំងឺ។
អត្ថប្រយោជន៍សំខាន់ៗ៖ មិនតម្រូវឱ្យមានការពិនិត្យសុខភាព, ទទួលបានការការពារភ្លាមៗ ក្រោយពេលចុះឈ្មោះ, លក្ខខណ្ឌសាមញ្ញ និងងាយយល់, ដំណើរការទាមទារសំណងរហ័ស និងងាយស្រួល
2. តើផលិតផលនេះផ្តល់ទំហំការពារចំនួនប៉ុន្មាន?
ទំហំការពារចាប់ផ្តើមពី ២0០,០០០ រៀល (៥០ ដុល្លារអាមេរិក) ឡើងទៅ ជាមួយនឹងរយៈពេលការពារ ១២ ខែ (១ ឆ្នាំ)។
3. តើខ្ញុំអាចបង់បុព្វលាភធានារ៉ាប់រងដោយរបៀបណា?
បុព្វលាភធានារ៉ាប់រងអាចត្រូវបានបង់មុន ឬបង់ជាប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស ឬប្រចាំឆ្នាំ។
4. ការខកខានបង់ប្រាក់ (Default)៖ តើមានអ្វីកើតឡើង ប្រសិនបើខ្ញុំខកខានមិនបានបង់បុព្វលាភធានារ៉ាប់រង?
ប្រសិនបើបុព្វលាភធានារ៉ាប់រងណាមួយ (បន្ទាប់ពីការបង់លើកដំបូង) មិនត្រូវបានបង់តាមកាលកំណត់ទេ វានឹងត្រូវបានចាត់ទុកថាជាការខកខានបង់ប្រាក់។ ប្រសិនបើបុព្វលាភធានារ៉ាប់រងនៅតែមិនទាន់បានបង់ បន្ទាប់ពីរយៈពេលអនុគ្រោះ ៣០ ថ្ងៃ នោះបណ្ណសន្យាធានារ៉ាប់រងនឹងត្រូវផ្អាកជាបណ្តោះអាសន្ន ហើយរាល់ការការពារនឹងមិនត្រូវបានអនុវត្តឡើយ ក្នុងអំឡុងពេលនៃការផ្អាកនោះ។
5. តើត្រូវទាមទារសំណងដោយរបៀបណា?
- សូមផ្តល់ដំណឹងមកកាន់ រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អុីនសួរេន (Royal Group Life Insurance) កាន់តែលឿន កាន់តែល្អ តាមរយៈលេខទូរស័ព្ទ (៨៥៥) ១១ ២៥៥ ២០០។ ក្រុមការងាររបស់យើងនឹងជួយសម្របសម្រួលលោកអ្នកក្នុងការរៀបចំឯកសារ និងណែនាំអំពីជំហានបន្តបន្ទាប់។ អ៊ីមែល៖ claims@rgi.com.kh, អាសយដ្ឋាន៖ ផ្ទះលេខ ១៤ ផ្លូវ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
6. តើដំណើរការទាមទារសំណងប្រើរយៈពេលយូរប៉ុណ្ណា?
សូមផ្តល់ដំណឹងក្នុងរយៈពេល ៣០ ថ្ងៃ គិតចាប់ពីថ្ងៃកើតហេតុ និងដាក់ពាក្យស្នើសុំព្រមទាំងឯកសារពាក់ព័ន្ធទាំងអស់ក្នុងរយៈពេល ៦០ ថ្ងៃ។ ក្រុមហ៊ុននឹងពិនិត្យ និងផ្តល់ចម្លើយតបវិញក្នុងរយៈពេល ១៥ ថ្ងៃធ្វើការ បន្ទាប់ពីទទួលបានឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវ។
7. តើខ្ញុំអាចទាក់ទងភ្នាក់ងាររបស់យើងដោយរបៀបណា?
លោកអ្នកអាចទាក់ទងមកយើងខ្ញុំតាមរយៈបណ្តាញដូចខាងក្រោម៖ លេខទូរស័ព្ទបន្ទាន់ (Hotline): (+៨៥៥) ១១ ២៥៥ ២០០, ផ្នែកសេវាអតិថិជន (Phone Desk): (+៨៥៥) ៦១ ៤៣១ ១១១, អ៊ីមែល (Email): support@rgi.com.kh, តេឡេក្រាម (Telegram): https://t.me/RGI_telegram_support