ការទូទាត់អត្ថប្រយោជន៍ 

 

  • មរណភាពបណ្ដាលពីមូលហេតុទូទៅ៖ ក្នុងករណីមរណភាព ក្រុមហ៊ុននឹងទូទាត់សំណង ១០០% នៃទឹកប្រាក់ធានាជូនអ្នកទទួលផល ហើយបណ្ណសន្យានឹងត្រូវបញ្ចប់។ 
  • ពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ (TPD) បណ្ដាលពីមូលទូទៅ៖ ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងទទួលរងនូវពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ក្រុមហ៊ុននឹងទូទាត់សំណង ១០០% នៃទឹកប្រាក់ធានាជូនអ្នកទទួលផល។ 
  • ផលិតផលធានារ៉ាប់រងបន្ថែម " អត្ថប្រយោជន៍សម្រាកព្យាបាលនៅមន្ទីរពេទ្យ"

 

*រាល់ ខ​ ចែង និងលក្ខណ្ឌជាក់លាក់ទាំងអស់ត្រូវយោងទៅលើអត្ថន័យ ដែលមាននៅក្នុង វិញ្ញាបនត្រធានារ៉ាប់រងរបស់យើងខ្ញុំ។ 

លក្ខណ នៃផលិតផល 

អាយុចាប់ផ្តើមការធានា៖ចាប់ពី ១ ឆ្នាំ ដល់ ៦០ ឆ្នាំ
រយៈពេលនៃការធានារ៉ាប់រង៖១ ឆ្នាំ
ចំនួនទឹកប្រាក់ធានារ៉ាប់រង៖ចាប់ពី ៥០០ ដុល្លារ ឬច្រើនជាងនេះ
ការពិនិត្យសុខភាព៖មិនតម្រូវឱ្យមានឡើយ សម្រាប់ការការពារត្រឹម ៣០,០០០ ដុល្លារ ចុះក្រោម
ទីតាំងភូមិសាស្ត្រ នៃការធានា៖ក្នុងប្រទេស និងទូទាំងសកលលោក 

សំណួរញឹកញាប់

ត្រូវការជំនួយបន្ថែម? អ្នកអាចស្វែងរកចម្លើយ ដែលតែងតែសួរញឹកញាប់បាននៅទីនេះ
1. តើផលិតផលនេះផ្តល់ការការពារលើអ្វីខ្លះ?
រស្មីការពារ គឺជាផលិតផលធានារ៉ាប់រងអាយុជីវិត ដែលត្រូវបានរចនាឡើងដើម្បីការពារអ្នកធានារ៉ាប់រងពីការខាតបង់ហិរញ្ញវត្ថុ ក្នុងករណីមានមរណភាព ឬការសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារជំងឺ ឬរបួស។ អត្ថប្រយោជន៍សំខាន់ៗ៖ ការពិនិត្យសុខភាព៖ មិនតម្រូវឱ្យមានឡើយ សម្រាប់ការការពារត្រឹម ៣០,០០០ ដុល្លារ ចុះក្រោម, ទទួលបានការការពារភ្លាមៗ ក្រោយពេលចុះឈ្មោះ, ផលិតផលងាយស្រួលយល់, ដំណើរការទាមទារសំណងសាមញ្ញ និងគ្មានភាពស្មុគស្មាញ
2. តើផលិតផលនេះផ្តល់ទំហំការពារចំនួនប៉ុន្មាន?
ទំហំការពារចាប់ផ្តើមពី ២,០០០,០០០ រៀល (៥០០ ដុល្លារអាមេរិក) ឡើងទៅ ជាមួយនឹងរយៈពេលការពារ ១២ ខែ ​​(១ ឆ្នាំ)។
3. តើខ្ញុំអាចបង់បុព្វលាភធានារ៉ាប់រងដោយរបៀបណា?
បុព្វលាភធានារ៉ាប់រងអាចត្រូវបានបង់មុន ឬបង់ជាប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស ឬប្រចាំឆ្នាំ។
4. ការខកខានបង់ប្រាក់ (Default)៖ តើមានអ្វីកើតឡើង ប្រសិនបើខ្ញុំខកខានមិនបានបង់បុព្វលាភធានារ៉ាប់រង?
ប្រសិនបើបុព្វលាភធានារ៉ាប់រងណាមួយ (បន្ទាប់ពីការបង់លើកដំបូង) មិនត្រូវបានបង់តាមកាលកំណត់ទេ វានឹងត្រូវបានចាត់ទុកថាជាការខកខានបង់ប្រាក់។ ប្រសិនបើបុព្វលាភធានារ៉ាប់រងនៅតែមិនទាន់បានបង់ បន្ទាប់ពីរយៈពេលអនុគ្រោះ ៣០ ថ្ងៃ នោះបណ្ណសន្យាធានារ៉ាប់រងនឹងត្រូវផ្អាកជាបណ្តោះអាសន្ន ហើយរាល់ការការពារនឹងមិនត្រូវបានអនុវត្តឡើយ ក្នុងអំឡុងពេលនៃការផ្អាកនោះ។
5. តើត្រូវទាមទារសំណងដោយរបៀបណា?
សូមផ្តល់ដំណឹងមកកាន់ រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អុីនសួរេន (Royal Group Life Insurance) កាន់តែលឿនកាន់តែល្អ តាមរយៈលេខទូរស័ព្ទ (៨៥៥) ១១ ២៥៥ ២០០។ ក្រុមការងាររបស់យើងនឹងជួយសម្របសម្រួលលោកអ្នកក្នុងការរៀបចំឯកសារ និងណែនាំអំពីជំហានបន្តបន្ទាប់។ អ៊ីមែល៖ claims@rgi.com.kh, អាសយដ្ឋាន៖ ផ្ទះលេខ ១៤ ផ្លូវ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
6. តើដំណើរការទាមទារសំណងប្រើរយៈពេលយូរប៉ុណ្ណា?
សូមផ្តល់ដំណឹងក្នុងរយៈពេល ៣០ ថ្ងៃ គិតចាប់ពីថ្ងៃកើតហេតុ និងដាក់ពាក្យស្នើសុំព្រមទាំងឯកសារពាក់ព័ន្ធទាំងអស់ក្នុងរយៈពេល ៦០ ថ្ងៃ។ ក្រុមហ៊ុននឹងពិនិត្យ និងផ្តល់ចម្លើយតបវិញក្នុងរយៈពេល ១៥ ថ្ងៃធ្វើការ បន្ទាប់ពីទទួលបានឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវ។
7. តើខ្ញុំអាចទាក់ទងភ្នាក់ងាររបស់យើងដោយរបៀបណា?
លោកអ្នកអាចទាក់ទងមកយើងខ្ញុំតាមរយៈបណ្តាញដូចខាងក្រោម៖ លេខទូរស័ព្ទបន្ទាន់ (Hotline): (+៨៥៥) ១១ ២៥៥ ២០០, ផ្នែកសេវាអតិថិជន (Phone Desk): (+៨៥៥) ៦១ ៤៣១ ១១១, អ៊ីមែល (Email): support@rgi.com.kh, តេឡេក្រាម (Telegram): https://t.me/RGI_telegram_support

ទាក់ទងមកយើងខ្ញុំថ្ងៃនេះ

យើងខ្ញុំបានត្រៀមខ្លួនរួចរាល់ ដើម្បីជួយអ្នកឱ្យចាប់ផ្តើមបាន