បណ្តុំចំណេះដឹងអំពីសញ្ញាបណ្ណ

តើសញ្ញាបណ្ណជាអ្វី? 

 

សញ្ញាបណ្ណ គឺជាជម្រើសនៃការវិនិយោគមួយ ដែលវិនិយោគិនផ្តល់ប្រាក់កម្ចីទៅឱ្យក្រុមហ៊ុនក្នុងរយៈពេលកំណត់ណាមួយ។ ជាថ្នូរមកវិញ ក្រុមហ៊ុននោះនឹងផ្តល់ការប្រាក់ជូនអតិថិជនជាប្រចាំ និងសងប្រាក់ដើមត្រឡប់មកវិញ ទៅតាមលក្ខខណ្ឌដែលបានព្រមព្រៀង។ 

 

ពន្យល់ឱ្យងាយយល់៖ 

 

នៅពេលអ្នកវិនិយោគលើសញ្ញាបណ្ណ អ្នកមិនមែនចំណែកភាគហ៊ុននៅក្នុងក្រុមហ៊ុននោះទេ។ អ្នកកំពុងផ្តល់ប្រាក់កម្ចីទៅឱ្យក្រុមហ៊ុន (អ្នកបោះផ្សាយសញ្ញាបណ្ណ) ហើយទទួលបានការប្រាក់ទៅតាមលក្ខខណ្ឌនៃសញ្ញាបណ្ណនោះ។ 

 

តើសញ្ញាបណ្ណដំណើរការយ៉ាងដូចម្តេច? 

 

វិធីងាយៗដើម្បីយល់ពីរបៀបដែលវិនិយោគិនផ្តល់ប្រាក់កម្ចី ទទួលបានផលចំណេញ និងទទួលបានប្រាក់ដើមត្រឡប់មកវិញ។ 

ពាក្យគន្លឹះសំខាន់ៗសំខាន់ៗដែលគួរយល់ដឹង៖ 

  • ក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណ (Issuer)៖ ក្រុមហ៊ុនដែលបោះផ្សាយសញ្ញាបណ្ណដើម្បីប្រមូលទុន
  • រយៈពេល / កាលបរិច្ឆេទដល់កំណត់ (Tenor / Maturity)៖ រយៈពេលកំណត់នៃសញ្ញាបណ្ណ រហូតដល់ថ្ងៃសងប្រាក់ដើមវិញ។​
  • ការប្រាក់ / គូប៉ុង (Interest / Coupon)៖ ភាគលាភឬផលចំណេញដែលត្រូវទូទាត់ជូនវិនិយោគិន
  • ការសងប្រាក់ដើម (Principal Repayment)៖ ពេលវេលា និងលក្ខខណ្ឌនៃការប្រគល់ប្រាក់ដើមទៅវិនិយោគិនវិញ

អតិថិជនអាចពិចារណាលើសញ្ញាបណ្ណ នៅពេលដែលពួកគាត់ចង់ស្វែងរកជម្រើសហិរញ្ញវត្ថុផ្សេង ក្រៅពីការដាក់ប្រាក់បញ្ញើតែមួយមុខ។ សញ្ញាបណ្ណអាចជាជម្រើសដ៏ស័ក្តិសមសម្រាប់អតិថិជន ដែលកំពុងស្វែងរកប្រភពចំណូលដែលមានរចនាសម្ព័ន្ធច្បាស់លាស់ ផែនការហិរញ្ញវត្ថុរយៈពេលមធ្យម និងការពង្រីកជម្រើសវិនិយោគ ដើម្បីកសាងភាពរឹងមាំផ្នែកហិរញ្ញវត្ថុរបស់ពួកគាត់។ 

 

សញ្ញាបណ្ណអាចជាជម្រើសសម្រាប់អតិថិជនដែលចង់បាន៖  

  • ប្រភពចំណូលពីការប្រាក់ជាប្រចាំ 
  • ជម្រើសក្នុងការបង្កើនប្រាក់ចំណេញ បន្ថែមពីលើការដាក់ប្រាក់បញ្ញើ 
  • ការវិនិយោគដែលមានរចនាសម្ព័ន្ធ និងលក្ខខណ្ឌច្បាស់លាស់ 
  • ជម្រើសសម្រាប់ការរៀបចំផែនការរយៈពេលមធ្យម 
  • បង្កើនជម្រើសវិនិយោគ (ពិពិធកម្ម) ដើម្បីកាត់បន្ថយហានិភ័យ 

ប្រៀបធៀបជម្រើសរបស់អ្នក

 

ជម្រើសនីមួយៗមានតួនាទីខុសៗគ្នា។ ប្រាក់សន្សំ ប្រាក់បញ្ញើមានកាលកំណត់ សញ្ញាបណ្ណ មូលនិធិចំណូលថេរ និងភាគហ៊ុន គឺមិនដូចគ្នានោះទេ។ ការយល់ដឹងពីភាពខុសគ្នាទាំងនេះ អាចជួយឱ្យអតិថិជនឈេ្វងយល់កាន់តែច្បាស់ និងពិភាក្សាបានកាន់តែស៊ីជម្រៅអំពីការចាត់ចែងហិរញ្ញវត្ថុរបស់ពួកគាត់។ 

 

 

តើសញ្ញាបណ្ណស្ថិតនៅចំណុចណា ក្នុងចំណោមជម្រើសជម្រើសហិរញ្ញវត្ថុរបស់អ្នក?  

 

ជម្រើសនីមួយៗមានតួនាទីខុសៗគ្នា ផ្អែកលើកម្រិតនៃការប្រែប្រួល 

តើជម្រើសមួយណាដែលសមស្របសម្រាប់ខ្ញុំ?  

ប្រាក់សន្សំ

ស័ក្តិសមបំផុតសម្រាប់ការសន្សំប្រចាំថ្ងៃ និងងាយស្រួលដកប្រើប្រាស់គ្រប់ពេលវេលា។

ប្រាក់បញ្ញើមានកាលកំណត់

ស័ក្តិសមបំផុតសម្រាប់ការសន្សំមានផែនការ ក្នុងរយៈពេលកំណត់ណាមួយ។

សញ្ញាបណ្ណ

សមស្របបំផុតសម្រាប់អតិថិជនដែលចង់ទទួលបានចំណូលតាមរចនាសម្ព័ន្ធច្បាស់លាស់ មានលក្ខខណ្ឌកំណត់ច្បាស់លាស់ និងចង់បង្កើន ជម្រើសវិនិយោគ បន្ថែមពីលើប្រាក់បញ្ញើ។

មូលនិធិចំណូលថេរ

សមស្របបំផុតសម្រាប់អតិថិជនដែលចង់វិនិយោគលើក្រុមទ្រព្យសកម្មដែលផ្តល់ចំណូលថេរជាច្រើន ដោយពឹងផ្អែកលើដំណើរការរបស់មូលនិធិ។

ភាគហ៊ុន

សមស្របបំផុតសម្រាប់អតិថិជនដែលអាចទទួលយកហានិភ័យខ្ពស់ជាង និងមានគោលដៅបង្កើនទ្រព្យក្នុងរយៈពេលវែង។

ចំណុចដែលត្រូវយល់ដឹង មុនពេលអ្នកវិនិយោគ

 

សញ្ញាបណ្ណ គឺជាផលិតផលវិនិយោគ និងមានហានិភ័យ។ កម្រិត និងប្រភេទហានិភ័យអាស្រ័យលើក្រុមហ៊ុនបោះផ្សាយ រចនាសម្ព័ន្ធសញ្ញាបណ្ណ លក្ខខណ្ឌនៃការសងប្រាក់ លក្ខណៈពិសេសនៃសុវត្ថិភាពឬការធានា (បើមាន) ស្ថានភាពទីផ្សារ និងលក្ខខណ្ឌជាក់លាក់នៃសញ្ញាបណ្ណនីមួយៗ។ 

 

កត្តាហានិភ័យដែលត្រូវយល់ដឹង៖ 
  • ហានិភ័យក្រុមហ៊ុនបោះផ្សាយ / ហានិភ័យឥណទាន៖ ក្រុមហ៊ុនបោះផ្សាយ អាចជួបការលំបាកក្នុងការបង់ការប្រាក់ ឬសងប្រាក់ដើម។ 
  • ហានិភ័យសាច់ប្រាក់៖ អ្នកប្រហែលជាមិនអាចលក់សញ្ញាបណ្ណបានគ្រប់ពេលវេលា តាមដែលអ្នកចង់លក់នោះទេ។ 
  • ហានិភ័យទីផ្សារ / តម្លៃ៖ តម្លៃទីផ្សាររបស់សញ្ញាបណ្ណអាចមានការប្រែប្រួលមុនពេលឥណប្រតិទាន (កាលបរិច្ឆេទសងប្រាក់ដើម)។ 
  • ហានិភ័យអត្រាការប្រាក់៖ ការប្រែប្រួលអត្រាការប្រាក់នៅលើទីផ្សារ អាចប៉ះពាល់ដល់តម្លៃសញ្ញាបណ្ណ។ 
  • ហានិភ័យនៃការវិនិយោគបន្ត៖ ឱកាសវិនិយោគនាពេលអនាគត អាចផ្តល់នូវផលចំណេញខុសៗគ្នា។ 
  • ហានិភ័យជាក់លាក់របស់ផលិតផល ៖ សញ្ញាបណ្ណនីមួយៗអាចមានលក្ខខណ្ឌ ឬហានិភ័យបន្ថែម ដែលអ្នកវិនិយោគគួរពិនិត្យមើលឱ្យបានច្បាស់លាស់មុនពេលសម្រេចចិត្តវិនិយោគ។ 

 

មុនពេលវិនិយោគ សូមពិនិត្យឱ្យបានច្បាស់លាស់អំពីលក្ខខណ្ឌ និងហានិភ័យជាក់លាក់របស់សញ្ញាបណ្ណ កម្រៃសេវា គោលដៅរបស់អ្នក រយៈពេលវិនិយោគ តម្រូវការសាច់ប្រាក់ និងកម្រិតហានិភ័យដែលអ្នកអាចទទួលយកបាន។  ក្រុមការងារគ្រប់គ្រងទំនាក់ទំនងអតិថិជន (RM) ឬក្រុមការងាររបស់ក្រុមហ៊ុន RGS អាចជួយពន្យល់ពីព័ត៌មាន និងដំណើរការនានា ប្រសិនបើលោកអ្នកមានចម្ងល់។ 
 

ស្នើសុំការហៅទូរសព្ទត្រលប់មកវិញ

តើអ្នកត្រៀមខ្លួនរួចរាល់ហើយឬនៅ ក្នុងការស្វែងរកជម្រើសរបស់អ្នក?

ប្រសិនបើអ្នកចាប់អារម្មណ៍លើសញ្ញាបណ្ណ ប៉ុន្តែនៅមានចម្ងល់ យើងអាចជួយពន្យល់អ្នកអំពីចំណុចមូលដ្ឋាននានា។

ទាក់ទងមកយើងខ្ញុំថ្ងៃនេះ

យើងខ្ញុំបានត្រៀមខ្លួនរួចរាល់ ដើម្បីជួយអ្នកឱ្យចាប់ផ្តើមបាន