បង្កើនទុនពង្រីកអាជីវកម្មរបស់លោកអ្នកប្រកបដោយទំនុកចិត្ត 

 

មិនថាលោកអ្នកកំពុងពង្រីកអាជីវកម្ម វិនិយោគលើឱកាសថ្មីៗ ឬពង្រឹងលំហូរសាច់ប្រាក់នោះឡើយ កម្ចីអាជីវកម្ម ធនាគារ វីង ផ្តល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុដែលលោកអ្នកត្រូវការ ប្រកបដោយភាពរហ័ស សុវត្ថិភាព និងលក្ខខណ្ឌដែលស័ក្តិសមសម្រាប់អាជីវកម្មលោកអ្នក។ ចាប់ពីប្រតិបត្តិការប្រចាំថ្ងៃ រហូតដល់ការវិនិយោគរយៈពេលវែង កម្ចីអាជីវកម្ម ធនាគារ វីង គឺជាប្រភពទុនអាចទុកចិត្តបានដើម្បីជំរុញកំណើនអាជីវកម្មរបស់លោកអ្នកឱ្យរីកចម្រើនជាលំដាប់។ 

 

  • ទំហំឥណទានរហូតដល់ 1 លានដុល្លារ ឬច្រើនជាងនេះ
  • រយៈពេលសងត្រឡប់រហូតដល់ 10 ឆ្នាំ 
  • អត្រាការប្រាក់ចាប់ពី 8.50% ក្នុងមួយឆ្នាំ 

 

ផ្តល់ជូននូវភាពបត់បែនសម្រាប់ម្ចាស់អាជីវកម្ម 

 

ការធ្វើអាជីវកម្មទាមទារនូវការសម្រេចចិត្តច្បាស់លាស់ និងទាន់ពេលវេលា។ ហេតុនេះហើយ បានជាកម្ចី អាជីវកម្មរបស់យើងត្រូវបានរចនាឡើងដោយមានភាពសាមញ្ញ បត់បែន ហើយអាចទុកចិត្តបាន ដើម្បីឱ្យលោកអ្នកអាចផ្តោតអារម្មណ៍លើការរីកចម្រើនអាជីវកម្ម ជាជាងការចំណាយពេលរង់ចាំ។ 

ហេតុអ្វីគួរជ្រើសរើស ធនាគារ វីង សម្រាប់កម្ចីអាជីវកម្មរបស់អ្នក? 

 

ការអនុម័តរហ័ស និងច្បាស់លាស់ 

ទទួលបានលទ្ធផលអនុម័តត្រឹមតែពីរបីថ្ងៃប៉ុណ្ណោះ ដើម្បីឱ្យលោកអ្នកអាចចាប់យកឱកាសអាជីវកម្មបានទាន់ពេលវេលា ដោយមិនរង់ចាំយូរ។ 

 

អត្រាការប្រាក់ប្រកួតប្រជែង និងលក្ខខណ្ឌបត់បែន 

ទទួលបានអត្រាការប្រាក់ប្រកួតប្រជែង ជាមួយរយៈពេលសងត្រឡប់រហូតដល់ 120 ខែ ដែលត្រូវបានរចនាឡើងដើម្បីគាំទ្រដល់កំណើនអាជីវកម្មលោកអ្នកប្រកបដោយនិន្តរភាព។ 

 

ទទួលបានទំហំឥណទានខ្ពស់ 

អាចខ្ចីបានរហូតដល់ 70% នៃតម្លៃទ្រព្យធានា ដែលផ្តល់ជូនលោកអ្នកនូវលទ្ធភាពទទួលបានទុនគ្រប់គ្រាន់សម្រាប់តម្រូវការអាជីវកម្ម។ 

 

ដំណើរការងាយស្រួល និងសុវត្ថិភាព 

កម្ចីមានសុវត្ថិភាពជាមួយនឹងទ្រព្យធានាដែលអាចជាប្លង់រឹង ឬប្លង់ទន់ ជាមួយនឹងឯកសារតម្រូវតិចតួចបំផុត ដើម្បីផ្តល់នូវភាពងាយស្រួលជូនលោកអ្នក។ 

 

លក្ខខណ្ឌងាយស្រួលទទួលបានកម្ចី 

ទទួលយកប្រភពចំណូលពីអាជីវកម្ម ប្រាក់បៀវត្សរ និងការជួល ដែលធ្វើឱ្យសហគ្រិន និងអ្នកវិនិយោគកាន់តែងាយស្រួលក្នុងការទទួលបានកម្ចី ។  

លក្ខណៈពិសេសនៃកម្ចី

លក្ខណៈ បរិយាយ 
គោលបំណង សម្រាប់អាជីវកម្ម និងការវិនិយោគ 
លក្ខខណ្ឌអ្នកស្នើកម្ចី ជនជាតិខ្មែរ (អ្នកខ្ចីចម្បង) / អ្នកខ្ចីរួមអាចជាជនជាតិខ្មែរ ឬជនបរទេស 
លក្ខខណ្ឌអាយុ 16 ដល់ 65 ឆ្នាំ (គិតត្រឹមថ្ងៃចុងគ្រានៃកម្ចី) 
ទំហំកម្ចី រហូតដល់ 1 លានដុល្លារ ឬច្រើនជាងនេះ
អាត្រាការប្រាក់ ចាប់ពី 8.50% ក្នុងមួយឆ្នាំ 
រយៈពេលកម្ចី រហូតដល់ 120 ខែ 
របៀបសងត្រលប់ បង់រំលស់ថេរទាំងដើម និងការប្រាក់ (EMI) ឬ បង់ដើមថេរការថយចុះ (EMP) 
រយៈពេលអនុគ្រោះ 3, 6, ឬ 12 ខែ 
ប្រភពចំណូល ចំណូលពីអាជីវកម្ម ឬចំណូលពីការជួល 
ការធានារ៉ាប់រង  តម្រូវឱ្យមានការធានារ៉ាប់រងអគ្គិភ័យសម្រាប់សំណង់អគារ (ចំពោះកម្ចីលើសពី 100,000 ដុល្លារអាមេរិក) 

ទាក់ទងមកយើងខ្ញុំថ្ងៃនេះ

យើងខ្ញុំបានត្រៀមខ្លួនរួចរាល់ ដើម្បីជួយអ្នកឱ្យចាប់ផ្តើមបាន