ធនាគារ វីង និង Sacombank-SBRបានចាប់ដៃគូគ្នាផ្តល់ជូននូវសេវាផ្ទេរប្រាក់ពីកម្ពុជា ទៅប្រទេសវៀតណាមកាន់តែងាយស្រួល ជាមួយតម្លៃទាបសមរម្យ។ តាមរយៈមុខងារផ្ទេរប្រាក់ដែលមាននៅលើអេប Wing Bank អ្នកនឹងកាន់តែងាយស្រួលក្នុងការផ្ទេរប្រាក់ទៅកាន់មនុស្សជាទីស្រលាញ់បានគ្រប់ពេល ជារូបិយប័ណ្ណដុល្លារ ឬវៀតណាមដុង ហើយអាចជ្រើសរើសមធ្យោបាយទទួលប្រាក់បានច្រើនប្រភេទដូចជា ផ្ទេរប្រាក់ទៅគណនីធនាគារអ្នកទទួល, ដកសាច់ប្រាក់ និងដឹកដល់ផ្ទះជាដើម។
