របៀបផ្ទេរប្រាក់
របៀបផ្ទេរប្រាក់តាម easy2send
- ចុះឈ្មោះប្រើប្រាស់: ដោយបំពេញព័ត៌មានផ្ទេរប្រាក់របស់អ្នក
- ការផ្ទៀងផ្ទាត់:2C2P នឹងដំណើរការការផ្ទៀងផ្ទាត់គណនីរបស់អ្នក
- បញ្ចូលុយ: បញ្ចូលុយទៅកាន់ easyWallet របស់អ្នក
- ផ្ទេរប្រាក់:បន្ទាប់ពីការចុះឈ្មោះអនុម័ត អ្នកនឹងទទួលបាន កាត easyWallet, ដែលអនុញ្ញាតឲ្យអ្នកផ្ទេរប្រាក់បានតាមបណ្តាញជាច្រើន ទាំងអនឡាញ និងដោយផ្ទាល់។
ដើម្បីផ្ទេរប្រាក់សូមមើលតាមជំហានងាយៗខាងក្រោម
អនឡាញ
- ចូលទៅកាន់ផេក easyWallet
- សម្រាប់ការផ្ទេរប្រាក់លើកដំបូង អ្នកត្រូវតែបង្កើតគណនី easyWallet តាមវេបសាយជាមុនសិន
- បំពេញលេខទូរស័ព្ទដែលអ្នកបានប្រើសម្រាប់ការចុះឈ្មោះ easy2send
- អ្នកនឹងទទួលបានលេខកូដ OTP តាមរយៈសារ SMS ដើម្បីបញ្ជាក់
- បង្កើតលេខកូដសម្ងាត់សម្រាប់គណនី
- ចូលប្រើប្រាស់គ្រប់ពេល តាមរយៈលេខទូរស័ព្ទ និងលេខកូដសម្រាប់ផ្ទេរប្រាក់
- អ្នកក៏អាចបន្ថែមឈ្មោះអ្នកទទួលថ្មី ពីលើបញ្ជីឈ្មោះអ្នកទទួលដែលអ្នកបានរៀបរាប់ក្នុងអំឡុងពេលចុះឈ្មោះប្រើប្រាស់ easy2send របស់អ្នក។
ដោយផ្ទាល់
- ទៅកាន់បញ្ជរដៃគូ ដោយភ្ជាប់ជាមួយកាត easyWallet (សូមពិនិត្យមើលឈ្មោះដៃគូដែលមានបញ្ជាក់នៅលើកាត easyWallet)
- នៅបញ្ជរដៃគូ នឹងមានបុគ្គលិកដែលអាចជួយលោកអ្នក ដើម្បីធ្វើប្រតិបត្តិការផ្ទេរប្រាក់ សូមបញ្ជាក់ថាថ្លៃសេវានឹងត្រូវបានគិត។
របៀបទទួលប្រាក់
ទទួលតាមគណនីធនាគារ វីងផ្ទាល់
អ្នកទទួលមិនតម្រូវឲ្យធ្វើអ្វីទាំងអស់ លុយនឹងវេរចូលទៅក្នុងគណនីធនាគារ វីងរបស់ពួកគេភ្លាមៗ បន្ទាប់ពីប្រតិបត្តិការផ្ទេរប្រាក់បានជោគជ័យ។
អ្នកផ្ទេរប្រាក់ត្រូវតែជាអតិថិជនដែលមានគណនីធនាគារ វីង ពេញលេញ (Full KYC) ។
ទទួលតាមលេខទូរស័ព្ទ
សម្រាប់ការផ្ទេរមកលេខទូរស័ព្ទអ្នកទទួល លោកអ្នកអាចជ្រើសរើសទទួលប្រាក់តាម 2 របៀបផ្សេងគ្នាដូចខាងក្រោម៖
1. ទទួលប្រាក់តាមអេប Wing Bank តាមមុខងារលេខកូដមកវីង ដោយប្រើលេខកូដយោង 8 ខ្ទង់:
អ្នកទទួល អាចទទួលប្រាក់ផ្ទេរបានកាន់តែងាយស្រួលចូលទៅក្នុងគណនីធនាគារ វីងរបស់ពួកគេ ដោយប្រើកូដយោង 8 ខ្ទង់ដែលទទួលបានពីអ្នកផ្ទេរ តាមមុខងារ កូដទៅវីង និងធ្វើតាមជំហានងាយៗដូចខាងក្រោម៖
- ចូលទៅកាន់អេប Wing Bank app
- ចុចលើ "កូដទៅវីង"
- ចុច "វីង"
- បំពេញលេខកូដយោង 8 ខ្ទង់
- បំពេញចំនួនទឹកប្រាក់
- បំពេញព័ត៌មានផ្ទាល់ខ្លួន រួចចុច "ផ្ញើ"
- បញ្ជាក់ចំនួនទឹកប្រាក់ រួចចុច "បញ្ជាក់"
- បំពេញលេខកូដសម្ងាត់ "4 ខ្ទង់របស់គណនី" ដើម្បីបញ្ចប់ប្រតិបត្តិការ
បញ្ជាក់៖ អតិថិជនត្រូវតែជាអតិថិជនដែលមានគណនីធនាគារ វីងពេញលេញ។ ឈ្មោះ និងនាមត្រកូលរបស់អ្នកទទួលត្រូវតែដូចគ្នាជាមួយនឹងឈ្មោះគណនី។
2. ដកសាច់ប្រាក់ដោយផ្ទាល់ តាមសាខាធនាគារ វីង ឬទីតាំង វីង ដែលនៅជិត
អ្នកទទួលអាច ដកប្រាក់នៅតាម សាខាធនាគារ វីង ឬទីតាំង វីង គ្រប់ទីកន្លែង ដោយភ្ជាប់មកជាមួយនូវកសារបញ្ជាក់មួយចំនួនដួចខាងក្រោម៖
- ភ្ជាប់ជាមួយនូវលេខទូរស័ព្ទ
- លេខកូដយោង 8 ខ្ទង់ដែលទទួលបានពីអ្នកផ្ទេរ
ចំណាំ: ឈ្មោះរបស់អ្នកទទួលគួរតែត្រូវគ្នានឹងព័ត៌មានដែលផ្តល់ដោយអ្នកផ្ញើ។
លក្ខខណ្ឌ និងដែនកំណត់
ចំនួនទឹកប្រាក់ផ្ទេរ និងថ្លៃសេវា ពីថៃមកកម្ពុជារបស់2C2P
| ចំនួនទឹកប្រាក់ (ថៃបាត) | ថ្លៃសេវា (ថៃបាត) |
|---|
| ចាប់ពី | ដល់ |
|---|
| 500 | 10,000 | 99 |
| 10,001 | 15,000 | 120 |
| 15,001 | 20,000 | 150 |
| 20,001 | 75,000 | 180 |
សម្រាប់ការដកសាច់ប្រាក់តាមវីង៖ បានរហូតដល់ 1,000 ដុល្លារ (ប្រមាណជា 35,000 ថៃបាត) ក្នុងមួយប្រតិបត្តិការ និង 3,000 ដុល្លារ (ប្រមាណជា 100,000 ថៃបាត) ក្នុងមួយថ្ងៃ។
សម្រាប់ទទួលប្រាក់តាមរយៈគណនីធនាគារ វីង៖ បានរហូតដល់ 2,500 ដុល្លារ (ប្រមាណជា 80,000 ថៃបាត) ក្នុងមួយប្រតិបត្តិការ និង 5,000 ដុល្លារ (ប្រមាណជា 170,000 ថៃបាត) ក្នុងមួយថ្ងៃ។