ទូទាត់ប្រាក់យ៉ាងងាយស្រួលជាមួយ UPI តាមរយៈ វីង KHQR 

 

រីករាយជាមួយការទូទាត់ប្រាក់ដ៏ងាយស្រួល តាមវិធីដែលអ្នកធ្លាប់ប្រើ ពេលធ្វើដំណើរកម្សាន្តនៅប្រទេសកម្ពុជា។ 

 

មិនថាអ្នកកំពុងញ៉ាំអាហារ ទិញទំនិញ ឬដើរកម្សាន្តនោះទេ គ្រាន់តែរកមើល វីង KHQR របស់អាជីវករ រួចស្កេនដោយប្រើកម្មវិធី UPI ដែលគាំទ្រសេវានេះ ពិនិត្យព័ត៌មានលម្អិតនៃការទូទាត់ និងបញ្ជាក់ការទូទាត់ប្រាក់របស់អ្នក។ 

 

អាជីវករនឹងទទួលបានប្រាក់ដោយផ្ទាល់ជា ប្រាក់រៀល (KHR)។ 

 

 

ហេតុអ្វីគួរទូទាត់ប្រាក់ជាមួយ UPI តាមរយៈ វីង KHQR? 

ប្រើកម្មវិធី UPI របស់អ្នកដែលគាំទ្រសេវានេះ

បន្តប្រើកម្មវិធី UPI ពីប្រទេសឥណ្ឌាដែលគាំទ្រសេវានេះ ដោយមិនចាំបាច់ដោនឡូតកម្មវិធីទូទាត់ប្រាក់បន្ថែម។

ទូទាត់ប្រាក់ដោយមិនចាំបាច់យកសាច់ប្រាក់តាមខ្លួនច្រើន

ទូទាត់ប្រាក់យ៉ាងងាយស្រួលដោយមិនប្រើសាច់ប្រាក់ ពេលធ្វើដំណើរកម្សាន្តនៅប្រទេសកម្ពុជា។

ប្តូររូបិយប័ណ្ណដោយស្វ័យប្រវត្តិ

ទូទាត់ប្រាក់តាមកម្មវិធី UPI របស់អ្នក ហើយអាជីវករនឹងទទួលបានប្រាក់ជាប្រាក់រៀល (KHR)។

ពិនិត្យមុនពេលទូទាត់

ពិនិត្យព័ត៌មានលម្អិតនៃការទូទាត់ មុនពេលបញ្ជាក់ប្រតិបត្តិការរបស់អ្នក។

ទទួលបានការបញ្ជាក់ពីការទូទាត់

ទទួលបានការបញ្ជាក់ នៅពេលការទូទាត់ប្រាក់របស់អ្នកបានសម្រេចដោយជោគជ័យ។

របៀបទូទាត់ប្រាក់ 

 

1. បើកកម្មវិធី 

បើកកម្មវិធី UPI របស់អ្នកដែលគាំទ្រសេវានេះ។ 

 

2. ស្កេន 

ស្កេន វីង KHQR របស់អាជីវករ។ 

 

3. ពិនិត្យ 

ពិនិត្យព័ត៌មានលម្អិតនៃការទូទាត់ ដែលបង្ហាញក្នុងកម្មវិធី UPI របស់អ្នក។

 

4. ទូទាត់ 

បញ្ជាក់ការទូទាត់ប្រាក់តាមកម្មវិធី UPI របស់អ្នក។

តើខ្ញុំអាចទូទាត់ប្រាក់នៅទីណាខ្លះ?

 

រកមើល វីង KHQR របស់អាជីវករ នៅតាមហាងលក់ទំនិញ ភោជនីយដ្ឋាន និងទីតាំងអាជីវកម្មផ្សេងៗដែលចូលរួមផ្តល់សេវា ពេលធ្វើដំណើរកម្សាន្តនៅប្រទេសកម្ពុជា។ 

 

នៅពេលឃើញ វីង KHQR របស់អាជីវករ គ្រាន់តែបើកកម្មវិធី UPI ដែលគាំទ្រសេវានេះ ស្កេនកូដ QR និងទូទាត់ប្រាក់។ 

ដើរកម្សាន្តនៅកម្ពុជា ទូទាត់តាមវិធីដែលអ្នកធ្លាប់ប្រើ! 

ចាប់ពីការញ៉ាំអាហារ និងការទិញទំនិញ រហូតដល់ការចំណាយប្រចាំថ្ងៃក្នុងអំឡុងពេលធ្វើដំណើរ UPI លើ វីង KHQR ផ្តល់ឱ្យអ្នកនូវវិធីទូទាត់ប្រាក់ដ៏ងាយស្រួល ដោយប្រើកម្មវិធី UPI ដែលអ្នកធ្លាប់ប្រើ និងគាំទ្រសេវានេះ។ 

 

រកមើល វីង KHQR របស់អាជីវករ រួចស្កេនដើម្បីទូទាត់ប្រាក់។

ទាក់ទងមកយើងខ្ញុំថ្ងៃនេះ

យើងខ្ញុំបានត្រៀមខ្លួនរួចរាល់ ដើម្បីជួយអ្នកឱ្យចាប់ផ្តើមបាន