ម៉ាស៊ីនស្វ័យសេវាកម្ម ATM និង CRM
ម៉ាស៊ីន ATM និង CRM របស់ធនាគារ វីង ផ្តល់នូវភាពងាយស្រួលសម្រាប់ការប្រើប្រាស់ ២៤ ម៉ោងក្នុងមួយថ្ងៃ និង ៧ ថ្ងៃក្នុងមួយសប្តាហ៍ ដោយគ្មានការរំខាន ហើយលោកអ្នកក៏អាចប្រតិបត្តិសេវាកម្មជាច្រើនទៀតរបស់ធនាគារវីងផងដែរ។
ហើយម៉ាស៊ីន ATM និង CRM នេះ អាចប្រើប្រាស់បានជាមួយ កាត វីង VISA , កាត វីង CSS និង Mastercard ។ លើសពីនេះ លោកអ្នកក៏អាចប្រើប្រាស់កាតរបស់ធនាគារ វីង ជាមួយនឹងម៉ាស៊ីន ATM នៅទូទាំងប្រទេសកម្ពុជា និងទូទាំងពិភពលោកផងដែរ។
ព័ត៌មានទូទៅ
ម៉ាស៊ីនដកប្រាក់ ( ATM )
ម៉ាស៊ីនដកប្រាក់ ATM របស់យើងអនុញ្ញាតឲ្យធ្វើប្រតិបត្តិការសាច់ប្រាក់ បាន២៤ ម៉ោងក្នុងមួយថ្ងៃ និង ៧ ថ្ងៃក្នុងមួយសប្តាហ៍ ដោយមិនចាំបាច់មានបេឡាករជួយឡើយ៖
- ដកប្រាក់ដោយប្រើប្រាស់កាត ( ប្រាក់ដុល្លារ និងប្រាក់រៀល )
- ពិនិត្យសមតុល្យសាច់ប្រាក់
- ប្តូរលេខកូដ PIN កាត
- ព្រីនរបាយការណ៍សង្ខេប
- ផ្ទេរប្រាក់ទៅកាន់គណនីវីង ឬគណនីធនាគារផ្សេងទៀត
- បើកដំណើរការកាត Wing ថ្មីរបស់លោកអ្នក។
ម៉ាស៊ីនដកដាក់ប្រាក់ ( CRM )
ម៉ាស៊ីនដកដាក់ប្រាក់ ( CRM ) គឺជាម៉ាស៊ីនស្វ័យសេវាដែលអនុញ្ញាតឲ្យលោកអ្នកធ្វើការដាក់ប្រាក់ និងដកប្រាក់នៅក្នុងម៉ាស៊ីនតែមួយ។
- ដាក់ប្រាក់ ( ប្រាក់ដុល្លារ និងប្រាក់រៀល )
- ដកប្រាក់ដោយប្រើប្រាស់កាត ( ប្រាក់ដុល្លារ និងប្រាក់រៀល )
- ពិនិត្យសមតុល្យសាច់ប្រាក់
- ប្តូរលេខកូដ PIN កាត
- ព្រីនរបាយការណ៍សង្ខេប
- ផ្ទេរប្រាក់ទៅកាន់គណនីវីង ឬគណនីធនាគារផ្សេងទៀត
- បើកដំណើរការកាត Wing ថ្មីរបស់លោកអ្នក។
តើអ្វីទៅជា (Cambodian Shared Switch) CSS?
Cambodian Shared Switch គឺជាគម្រោងកាតក្នុងស្រុកដែលស្ថិតក្រោមការគ្រប់គ្រងរបស់ធនាគារជាតិ នៃកម្ពុជា (NBC)។ CSS ត្រូវបានរចនាឡើងដើម្បីផ្តល់នូវទំនាក់ទំនងអន្តរកម្ម និងអន្តរកម្មប្រតិបត្តិការក្នុងចំណោមស្ថាប័នសមាជិក CSS។
អស់បារម្ភ ! សម្រាប់អតិថិជនដែលជាម្ចាស់បណ្ណ័ CSS ទាំងអស់នឹងអាចរីករាយជាមួយការធ្វើប្រតិបត្តិការនៅគ្រប់ម៉ាស៊ីន ATM របស់ធនាគារ វីងបានយ៉ាងងាយស្រួលចាប់ពី ថ្ងៃនេះតទៅ។ លោកអ្នកនឹងរីករាយជាមួយនឹង ការផ្តល់ជូននូវសេវាកម្មធនាគារ និងការគិតថ្លៃសេវាតិចបំផុត។
សេវាកម្មដែលម្ចាស់បណ្ណ័ CSS អាចធ្វើប្រតិបត្តិការនៅលើម៉ាស៊ីន ATM របស់ធនាគារ វីងមានដូចខាងក្រោម៖
- ដកប្រាក់ - ប្រាក់រៀល និង ប្រាក់ដុល្លារ
- ឆែកសមតុល្យទឹកប្រាក់
- ផ្លាស់ប្តូរលេខសម្ងាត់
- បោះពុម្ពរបាយការណ៍ប្រតិបត្តិការ
តារាងតម្លៃសេវាកម្ម៖
| ប្រភេទប្រតិបត្តិការ | អតិបរមា ចំនួនទឹកប្រាក់/ក្នុងមួយប្រតិបត្តិការ | តម្លៃសេវា |
| ដកប្រាក់ | KHR 2,000,000 or USD 500 | KHR 1,800 or USD 0.50 ឡើងទៅ |
| ឆែកសមតុល្យទឹកប្រាក់ | មិនកំណត់ | KHR 500 តែមួយគត់ |
| បោះពុម្ពរបាយការណ៍ប្រតិបត្តិការ | ||
| ផ្លាស់ប្តូរលេខសម្ងាត់ |
បញ្ជីទីតាំងរបស់ម៉ាស៊ីនដកដាក់ប្រាក់ស្វ័យសេវារបស់វីង 24/7
| ប្រភេទម៉ាស៊ីន | សាខា | អាស័យដ្ឋាន |
| ម៉ាស៊ីនដក/ដាក់ប្រាក់ | សាខាវិមានឯករាជ្យ | ផ្ទះលេខ ១៣០ អឺ០ អឺ១ អឺ២ &១៣០ សដេ អឺ១ អឺ២ មហាវិថីព្រះសីហនុ (២៧៤) ភូមិ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ |
| ម៉ាស៊ីនដក/ដាក់ប្រាក់ | សាខាទួលគោក | ផ្ទះលេខ ២២ ផ្លូវលេខ ២៨៩ សង្កាត់បឹងកក់ ទីមួយ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ |
| ម៉ាស៊ីនដក/ដាក់ប្រាក់ | សាខាក្រុងព្រះសីហនុ | ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ |
| ម៉ាស៊ីនដក/ដាក់ប្រាក់ | សាខាវត្តភ្នំ | ផ្ទះលេខ៩៩ អី០ ផ្លូវលេខ១០៨ កែងផ្លូវជាតិលេខ៦៣ភូមិ២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាធានីភ្នំពេញ |
| ម៉ាស៊ីនដក/ដាក់ប្រាក់ | សាខា ព្រះយុគន្ធរ | អគារលេខ ៩៩, ១០១ និង ១០៣, មហាវិថីព្រះសីហនុ, សង្កាត់បឹងព្រលឹត, ខណ្ឌ៧មករា, រាជធានីភ្នំពេញ |
| ម៉ាស៊ីនដក/ដាក់ប្រាក់ | សាខាបឹងត្របែក | អាគារលេខ ៧៥៩ និង ៧៦១ មហាវិថីព្រះមុនីវង្ស កែងផ្លូវលេខ ៤៣២ ភូមិ៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ |
| ម៉ាស៊ីនដក/ដាក់ប្រាក់ | សាខាខេត្តបាត់ដំបង | ផ្ទះលេខ០២៧-០៣០ ផ្លូវ០១ កែងផ្លូវ១០១-១ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ |
| ម៉ាស៊ីនដក/ដាក់ប្រាក់ | សាខា តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញរ៉ូយ៉ាល់គ្រុប | ផ្ទះលេខ១១៥ ១១៧ និង១១៩ ផ្លូវលេខ១ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ |
| ម៉ាស៊ីនដក/ដាក់ប្រាក់ | សាខាខេត្តបន្ទាយមានជ័យ | ផ្ទះលេខ១៩០ ផ្លូវជាតិលេខ៥ ភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ |
| ម៉ាស៊ីនដក/ដាក់ប្រាក់ | សាខាអ័រគីដេ ២០០៤ | អគារ SHR1#35 ផ្លូវ ២០០៤ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ភ្នំពេញ |
| ម៉ាស៊ីនដក/ដាក់ប្រាក់ | សាខាបូកគោ | ផ្ទះលេខ 271 មហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងបី ខណ្ឌបឹងកេងកង, រាជធានីភ្នំពេញ។ |
| ម៉ាស៊ីនដក/ដាក់ប្រាក់ | សាខាខេត្តកំពង់ចាម | ភូមិទី៦ សង្កាត់ វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម |
| ម៉ាស៊ីនដក/ដាក់ប្រាក់ | សាខាខេត្តតាកែវ | ផ្លូវជាតិលេខ២ ភូមិឡូរី សង្កាត់ រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ |
| ម៉ាស៊ីនដក/ដាក់ប្រាក់ | សាខាអ៊ីអនមានជ័យ | ស្តង់លេខ F027 ជាន់ទី១ មហាវិថីសម្តេច ហ៊ុនសែន ភូមិ ព្រែកតាលុង ៣ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ |
| ម៉ាស៊ីនដក/ដាក់ប្រាក់ | សាខាខេត្តកោះកុង | ភូមិទី១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង |
| ម៉ាស៊ីនដក/ដាក់ប្រាក់ | សាខាវីងថោវើរ | វីងថោវើរ ជាន់ផ្ទាល់ដី មហាវិថីព្រះមុន្នីវង្ស កែងមហាវិថីកម្ពុជាក្រោម ភូមិ៦ សង្កាត់មនោរម្យ ខណ្ឌប្រាំ៧មករា ភ្នំពេញ |
| ម៉ាស៊ីនដកប្រាក់ | អ៊ីអនម៉លភ្នំពេញ(អ៊ីអន១) | ១០៦១-៤ ជាន់ទី១ នៃអ៊ីអនម៉លភ្នំពេញ |
| ម៉ាស៊ីនដកប្រាក់ | អ៊ីអនម៉លសែនសុខ(អ៊ីអន២) | T023-5 ជាន់ផ្ទាល់ដី នៃអ៊ីអនម៉លសែនសុខ |
| ម៉ាស៊ីនដកប្រាក់ | អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ | អេធីអឹម ទី 8/10 នៃច្រកមកដល់នៃអាកាសយានដ្ឋាន |
| ម៉ាស៊ីនដកប្រាក់ | ផ្សារធីខេ អ៊ែវ៉ឹន្យូ | A-07J #80, សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ភ្នំពេញ |
| ម៉ាស៊ីនដកប្រាក់ | ផ្សារទំនើបអេដេនហ្គាដិន | #តំបន់អភវឌ្ឍន៍បឹងកក់ ផ្លូវ ៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ |
| ម៉ាស៊ីនដកប្រាក់ | ផ្សារគ្រួសារឈូកមាស | ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ភ្នំពេញ |
| ម៉ាស៊ីនដកប្រាក់ | ស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ផ្លូវជាតិលេខ៥ | ផ្លូវជាតិលេខ៥ ភូមិបឹងឈូក សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌូឬស្សីកែវ ភ្នំពេញ |
| ម៉ាស៊ីនដកប្រាក់ | ស្ថានីយ៍ប្រេងឥន្ធនៈភីធីធីបុរីប៉េងហួតបឹងស្នោរ | ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ភ្នំពេញ |
| ម៉ាស៊ីនដក/ដាក់ប្រាក់ | ផ្សារទំនើបវ៉ាយសេលី | ផ្លូវរដ្ឋសភាជាតិ ភូមិ១៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា |
| ម៉ាស៊ីនដក/ដាក់ប្រាក់ | សាខាសែនសុខ | ផ្ទះលេខ ៩, ១០, ១១, ១២អា & ១២បេ, ផ្លូវលេខ ១០០៣, ភូមិបាយ៉ាប, សង្កាត់ភ្នំពេញថ្មី, ខណ្ឌសែនសុខ, រាជធានីភ្នំពេញ |
| ម៉ាស៊ីនដក/ដាក់ប្រាក់ | សាខាបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) | ជាន់ផ្ទាល់ដី បន្ទប់លេខ អិនអេសអេសអេហ្វ ហ្សេ ០៣ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ |
| ម៉ាស៊ីនដក/ដាក់ប្រាក់ | សាខាខេត្តកំពង់ឆ្នាំង | ក្បាលដីលេខតេដឺ០៧៨០ ភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង |
| ម៉ាស៊ីនដកប្រាក់ | សណ្ឋាគារកាំបូឌីយ៉ាណា | No. 313 Sisowath Quay, Phnom Penh, Kingdom of Cambodia |
| ម៉ាស៊ីនដក/ដាក់ប្រាក់ | សាខាខេត្តពោធិ៍សាត់ | ផ្ទះលេខ ៦៦៦ ផ្លូវជាតិលេខ៥ កែងផ្លូវ១០៣ ភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ |