រក្សាវត្ថុមានតម្លៃ និងឯកសារសំខាន់ៗបំផុតរបស់អ្នកប្រកបដោយសុវត្ថិភាពជាមួយសេវាកម្មប្រអប់បញ្ញើសុវត្ថិភាព របស់ធនាគារ វីង។ មិនថាជាគ្រឿងអលង្ការ កិច្ចសន្យា វិញ្ញាបនបត្រ ឬវត្ថុអនុស្សាវរីយ៍ផ្ទាល់ខ្លួននោះឡើយ កន្លែងរក្សាទុកដ៏មានសុវត្ថិភាពរបស់យើងផ្តល់ជូនអ្នកនូវភាពស្ងប់ចិត្ត ឯកជនភាព និងភាពងាយស្រួលក្នុងការចូលពិនិត្យគ្រប់ពេលដែលអ្នកត្រូវការ។
អ្នកអាចជ្រើសរើសទំហំប្រអប់ជាច្រើនជម្រើសដែលស័ក្តិសមនឹងតម្រូវការ យើងមានផ្តល់ជូនប្រអប់បញ្ញើសម្រាប់វត្ថុផ្ទាល់ខ្លួនតូចៗ រហូតដល់ប្រអប់បញ្ញើទំហំធំសម្រាប់ឯកសារអាជីវកម្មផ្សេងៗ។ ជាមួយធនាគារ វីង វត្ថុមានតម្លៃរបស់អ្នកត្រូវបានការពារដោយប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ រក្សាការសម្ងាត់ និងការយកចិត្តទុកដាក់កខ្ពស់បំផុត។