បេឡានិច័យ
បេឡានិច័យ គឺជាសេវាប្រមូលការទូទាត់តាមរយៈឯកសារ ជាដំណោះស្រាយហិរញ្ញប្បទានពាណិជ្ជកម្មដែលធនាគារជួយសម្របសម្រួលក្នុងការចាត់ចែងឯកសារដឹកជញ្ជូន និងឯកសារពាណិជ្ជកម្មរវាងអ្នកនាំចេញ និងអ្នកនាំចូល ដើម្បីជាថ្នូរនឹងការទូទាត់ប្រាក់ ឬការទទួលយល់ព្រមតាមលក្ខខណ្ឌ។ សេវាកម្មនេះអនុញ្ញាតឱ្យអ្នករក្សាការគ្រប់គ្រងលើឯកសារ និងលក្ខខណ្ឌទូទាត់ដែលបានព្រមព្រៀងគ្នា។
សេវាលិខិតឥណទាន
សេវាលិខិតឥណទាន គឺជាមធ្យោបាយទូទាត់ប្រកបដោយសុវត្ថិភាពដែលចេញដោយធនាគាររបស់អ្នកទិញ ដើម្បីធានាការទូទាត់ជូនអ្នកលក់ នៅពេលដែលមានការអនុវត្តពេញលេញតាមលក្ខខណ្ឌដែលបានព្រមព្រៀង និងការផ្តល់នូវឯកសារដែលតម្រូវ។ សេវាត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដើម្បីកាត់បន្ថយហានិភ័យក្នុងការទូទាត់ និងការដឹកជញ្ជូនទំនិញ។ ធនាគារ វីង ផ្តល់ជូនទាំងសេវាលិខិតឥណទានសម្រាប់ការនាំចូល និងសេវាផ្តល់ប្រឹក្សាលើលិខិតឥណទានសម្រាប់ការនាំចេញ ដើម្បីផ្តល់ការធានាលើការទូទាត់ ព្រមទាំងការពារផលប្រយោជន៍របស់អ្នកទិញ និងអ្នកលក់ក្នុងពាណិជ្ជកម្មឆ្លងប្រទេស។
សេវាលិខិតធានាពីធនាគារ
សេវាលិខិតធានាពីធនាគារ គឺជាការសន្យាជាលាយលក្ខណ៍អក្សរដែលចេញដោយធនាគារ ដើម្បីធានាដល់អ្នកទទួលផលសម្រាប់ការទូទាត់ ឬការអនុវត្តកិច្ចសន្យា ប្រសិនបើអ្នកស្នើសុំមិនបានបំពេញតាមកាតព្វកិច្ចនៃកិច្ចសន្យា ឬហិរញ្ញវត្ថុ។ យើងផ្តល់ជូននូវដំណោះស្រាយលិខិតធានាជាច្រើនប្រភេទ ដើម្បីគាំទ្រដល់តម្រូវការអាជីវកម្មដូចជា ការអនុវត្តកិច្ចសន្យា ការបង់ប្រាក់មុន ការដេញថ្លៃ និងការប្តេជ្ញាចិត្តពាណិជ្ជកម្មផ្សេងៗទៀត។
សេវាឥណទានសក្ខីបត្រជំនឿទុកចិត្ត
សេវាឥណទានសក្ខីបត្រជំនឿទុកចិត្ត គឺជាកម្ចីហិរញ្ញប្បទានរយៈពេលខ្លីដែលអនុញ្ញាតឱ្យអ្នកនាំចូលអាចដកយកទំនិញទៅប្រើប្រាស់បាន ខណៈពេលដែលធនាគារ វីង នៅតែរក្សាកម្មសិទ្ធិស្របច្បាប់រហូតដល់មានការសងប្រាក់វិញពេញលេញ។ អ្នកនាំចូលអាចលក់ទំនិញក្នុងនាមជាភ្នាក់ងាររបស់ធនាគារ ហើយប្រើប្រាស់ប្រាក់ចំណូលនោះដើម្បីសងកម្ចីបូករួមទាំងការប្រាក់។ តាមរយៈមធ្យោបាយនេះ គឺសាកសមបំផុតសម្រាប់អ្នកនាំចូលដែលត្រូវការដើមទុនបង្វិលដើម្បីចរាចរសន្និធិទំនិញឱ្យមានប្រសិទ្ធភាព។
សេវាឥណទានហិរញ្ញប្បទានតាមរចនាសម្ព័ន្ធពាណិជ្ជកម្ម
សេវាឥណទានហិរញ្ញប្បទានតាមរចនាសម្ព័ន្ធពាណិជ្ជកម្ម គឺជាដំណោះស្រាយដើមទុនបង្វិលរយៈពេលខ្លីដែលផ្អែកលើឯកសារពាណិជ្ជកម្ម។ សេវានេះ ត្រូវបានរចនាឡើងដើម្បីផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិការនាំចូល ឬនាំចេញជាក់លាក់ណាមួយ ដោយមានផ្តល់ជូនសម្រាប់ទាំងតម្រូវការមុនពេលដឹកជញ្ជូន និងក្រោយពេលដឹកជញ្ជូនទំនិញ។