ការចាត់ចែងការទូទាត់ដែលមានទំហំទឹកប្រាក់ច្រើន, ការដាក់ប្រាក់បញ្ញើ, ឬការផ្ទេរប្រាក់លែងជារឿងស្មុគស្មាញទៀតហើយ។ ជាមួយនឹងសៀវភៅមូលប្បទានបត្រ ធនាគារ វីង មិនថាលោកអ្នកជាអតិថិជនទូទៅ,  អាជីវករ និងស្ថាប័នហិរញ្ញវត្ថុនោះឡើយ អ្នកអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុបានយ៉ាងមានសុវត្ថិភាព, រហ័ស និងមិនចាំបាច់កាន់សាច់ប្រាក់ច្រើនឡើយ។ នេះគឺជាមធ្យោបាយដ៏ឆ្លាតវៃដែលផ្តល់នូវទំនុកចិត្ត និងភាពងាយស្រួលក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកយ៉ាងមានប្រសិទ្ធភាព។ 

តើមូលប្បទានបត្រ ធនាគារ វីង គឺជាអ្វី?

 

មូលប្បទានបត្រ ធនាគារ វីង គឺចេញដោយ ធនាគារ វីង សម្រាប់ការទូទាត់ទៅកាន់អ្នកទទួលផលដែល អ្នកចង់ផ្តល់ជូន។ ទឹកប្រាក់នឹងត្រូវបានកាត់ចេញពីគណនីរបស់អ្នកភ្លាមៗ ហើយក្រដាសមូលប្បទានបត្រ នឹងបោះពុម្ពជូននៅនឹងកន្លែងតែម្តង។ អ្នកអាចប្រគល់មូលប្បទានបត្រ នេះជូនដៃគូអាជីវកម្ម ឬអ្នកលក់បានភ្លាមៗ ដែលធានាបាននូវការទូទាត់មួយដ៏មានសុវត្ថិភាព  រហ័ស និងប្រសិទ្ធភាព។ 

មិនថាសម្រាប់ការចំណាយផ្ទាល់ខ្លួន ឬការទូទាត់សម្រាប់ប្រតិបត្តិការអាជីវកម្មនោះឡើយ មូលប្បទានបត្រ ធនាគារ វីង ជួយឱ្យអ្នកចាត់ចែងការទូទាត់ដែលមានសាច់ប្រាក់ច្រើនបានយ៉ាងងាយស្រួល សុវត្ថិភាព និងប្រកបដោយទំនុកចិត្តបំផុត។   

ហេតុអ្វីគួរជ្រើសរើស មូលប្បទានបត្រ ធនាគារ វីង?

ផ្ទេរប្រាក់ឆ្លងធនាគារក្នុងស្រុក

ផ្ទេរប្រាក់ទៅកាន់គ្រប់ធនាគារក្នុងស្រុកបានយ៉ាងងាយស្រួល

ការទូទាត់ដែលមានភាពបត់បែន

ធ្វើប្រតិបត្តិការទូទាត់ ដកប្រាក់ ឬដាក់ប្រាក់ចូលក្នុងគណនីរបស់អ្នកនៅធនាគារណាក៏បាន

សុវត្ថិភាព ហើយងាយស្រួល៖

ធ្វើប្រតិបត្តិការសាច់ប្រាក់ច្រើនប្រកបដោយសុវត្ថិភាព ដោយមិនចាំបាច់កាន់សាច់ប្រាក់តាមខ្លួននោះឡើយ

លក្ខណៈពិសេស 

មុខងារពិសេស បរិយាយ 
ទំហំសៀវភៅ សៀវភៅមូលប្បទានបត្រនីមួយៗមាន 25 សន្លឹក ងាយស្រួលក្នុងការគ្រប់គ្រង 
ជម្រើសរូបិយប័ណ្ណ អាចចេញមូលប្បទានបត្រជាប្រាក់ដុល្លារ ឬប្រាក់រៀល 
ទូទាត់នៅគ្រប់ធនាគារក្នុងស្រុក មូលប្បទានបត្រ ធនាគារ វីង អាចទៅប្តូរជាសាច់ប្រាក់ ឬដាក់ចូលគណនីនៅធនាគារ​ណាមួយក៏បាននៅក្នុងប្រទេសកម្ពុជា 
សុពលភាព មានសុពលភាព 6 ខែ គិតចាប់ពីថ្ងៃចេញមូលប្បទានបត្រ 
ការបោះពុម្ពមូលប្បទានបត្រ មូលប្បទានបត្រនឹងបោះពុម្ពជូន នៅពេលស្នើសុំនៅសាខាណាមួយរបស់ធនាគារ វីង 
ថ្លៃសេវា ត្រឹមតែ 5 ដុល្លារ ប៉ុណ្ណោះ ក្នុងមួយក្បាល 

របៀបប្រើប្រាស់សៀវភៅមូលប្បទានបត្រ៖

ស្នើសុំសៀវភៅមូលប្បទានបត្រ

អញ្ជើញទៅកាន់សាខាធនាគារ វីង ណាមួយដែលនៅជិតអ្នក ឬទាក់ទងមកកាន់សេវាបម្រើអតិថិជនរបស់យើង។

សរសេរមូលប្បទានបត្រ

បំពេញព័ត៌មានលម្អិតមួយចំនួនអំពីការទូទាត់របស់អ្នក ដកសាច់ប្រាក់ ឬដាក់ប្រាក់ចូលគណនី។

ធ្វើប្រតិបត្តិការតាមរយៈមូលប្បទានបត្រ

ប្រើប្រាស់មូលប្បទានបត្រនោះនៅធនាគារណាមួយក៏បាន ដើម្បីបញ្ចប់ប្រតិបត្តិការរបស់លោកអ្នកភ្លាមៗ។

ចាប់ផ្តើមប្រើប្រាស់នៅថ្ងៃនេះ 

 

ការស្នើសុំសៀវភៅមូលប្បទានបត្រ ធនាគារ វីង គឺពិតជាងាយស្រួល និងរហ័សទាន់ចិត្ត៖ 

 

  • អញ្ជើញទៅកាន់ សាខាធនាគារ វីង ណាមួយដើម្បីជួបជាមួយបុគ្គលិករបស់យើង 
  • ទំនាក់ទំនងមកកាន់ផ្នែកបម្រើសេវាអតិថិជន តាមរយៈលេខ 023 999 989 / 012 999 489 
  • ផ្ញើអ៊ីម៉ែលមកកាន់ care.centre@wingbank.com.kh 
  • បំពេញពាក្យស្នើសុំ៖ បំពេញព័ត៌មានផ្ទាល់ខ្លួនមួយចំនួនក្នុងទម្រង់ពាក្យស្នើសុំ 
  • ទទួលយកសៀវភៅមូលប្បទានបត្រ៖ លោកអ្នកអាចចាប់ផ្តើមប្រើប្រាស់មូលទានបត្របានភ្លាមៗ ដែលងាយស្រួលធ្វើប្រតិបត្តិការ ហើយសុវត្ថិភាព 

 

សៀវភៅមូលប្បទានបត្រ ធនាគារ វីង ជាដំណោះស្រាយដ៏មានសុវត្ថិភាព និងងាយស្រួលសម្រាប់ការចាត់ចែង ទូទាត់សាច់មានទំហំប្រាក់ច្រើន ការដាក់ប្រាក់ និងការផ្ទេរប្រាក់ មានភាពលឿនរហ័ស និងធានាបាននូវទំនុកចិត្តខ្ពស់បំផុត។