លោកអ្នកចាំបាច់ត្រូវអានដោយយកចិត្តទុកដាក់ និងយល់ដឹងអំពីគោលការណ៍ឯកជនភាពរបស់វីង មុនពេលលោកអ្នកសម្រេចចិត្តបង្ហាញទិន្នន័យទៅកាន់វីង។
សេចក្តីផ្តើម
ធនាគារ វីង (ខេមបូឌា) ម.ក (“វីង, យើងខ្ញុំ ឬ របស់យើង”) យល់ឃើញថាឯកជនភាពរបស់លោកអ្នកគឺ សំខាន់ណាស់ចំពោះយើង។ យើងគោរពភាពឯកជនរបស់អ្នក ហើយប្តេជ្ញាការពារតាមរយៈអនុវត្ដគោលការណ៍ឯកជនភាពនេះ។
គោលការណ៍ឯកជនភាពនេះ មានគោលបំណងអនុញ្ញាតឱ្យលោកអ្នកយល់ដឹងអំពីរបៀបដែល វីងប្រមូល និងគ្រប់ គ្រងទិន្នន័យ/ព័ត៌មានរបស់លោកអ្នក នៅពេលអ្នកធ្វើប្រតិបត្ដិការជាមួយ វីង ទោះបីជាតាមបណ្តាញផ្ទាល់ ឬដោយប្រយោលក៏ដោយ។ លោកអ្នកទទួលស្គាល់ថា លោកអ្នកបានអានគោលការណ៍ឯកជនភាពនេះ មុនពេលធ្វើកិច្ចប្រតិបត្ដិការណាមួយជាមួយនឹងវីង។
ការចូលប្រើប្រាស់របស់លោកអ្នក និងការបន្តធ្វើប្រតិបត្ដិការជាមួយ វីង ត្រូវបានចាត់ទុកជាការយល់ព្រមស្របតាមគោលការណ៍ឯកជនភាពនេះ។
យើងខ្ញុំរក្សាសិទ្ធិក្នុងការកែប្រែគោលការណ៍ឯកជនភាពនេះ គ្រប់ពេលវេលា និងក្នុងមូលហេតុណាមួយ។ យើងខ្ញុំនឹងជូនដំណឹងដល់លោកអ្នកអំពីរាល់ការកែប្រែណាមួយ តាមរយៈការធ្វើបច្ចុប្បន្នភាពលើ "បច្ចុប្បន្នភាពចុងក្រោយ" នៃគោលការណ៍ឯកជនភាពនេះ។ រាល់ការកែប្រែ ឬការកែតម្រូវណាមួយ ត្រូវមានអានុភាពភ្លាម ចាប់ពីពេលប្រកាសគោលការណ៍ឯកជនភាពដែលបានធ្វើបច្ចុប្បន្នភាពនៅលើកម្មវិធីទូរសព្ទវីង (Wing Bank App) និងបណ្តាញផ្សេងទៀត ហើយអ្នកលះបង់សិទ្ធិក្នុងការទទួលបានការជូនដំណឹងជាក់លាក់អំពីការកែប្រែ ឬការកែតម្រូវនីមួយៗ។
លោកអ្នកត្រូវបានលើកទឹកចិត្តឱ្យពិនិត្យមើលឡើងវិញជាទៀងទាត់នូវគោលការណ៍ឯកជនភាពនេះ ដើម្បីទទួលបានព័ត៌មានអំពីបច្ចុប្បន្នភាព។ លោកអ្នក ត្រូវបានចាត់ទុកថាបានដឹងឮ ត្រូវស្ថិតក្រោម និងត្រូវចាត់ទុកថាបានយល់ព្រមលើរាល់ការកែប្រែនៅក្នុងគោលការណ៍ឯកជនភាព តាមរយៈការបន្តប្រើប្រាស់កម្មវិធីទូរសព្ទវីង (Wing Bank App) បន្ទាប់ពីកាលបរិច្ឆេទនៃការកែប្រែគោលការណ៍ឯកជនភាពដែលបានកែប្រែនេះត្រូវបានប្រកាស។
តើពួកយើងប្រមូលព័ត៌មានអ្វីខ្លះ?
ព័ត៌មានផ្ទាល់ខ្លួន
យើងខ្ញុំ ប្រមូលព័ត៌មានមួយចំនួនពីលោកអ្នក រួមមាន ឈ្មោះ អាសយដ្ឋានវិក្កយបត្រ អាសយដ្ឋានដឹកជញ្ជូន ព័ត៌មានទូទាត់ (រួមបញ្ចូលតែមិនកម្រិតត្រឹម អាសយដ្ឋានអ៊ីមែល និងលេខទូរស័ព្ទ) ដែលលោកអ្នកស្ម័គ្រចិត្តផ្តល់ឱ្យយើងខ្ញុំនៅពេលលោកអ្នកចុះឈ្មោះប្រើប្រាស់នៅលើកម្មវិធីទូរសព្ទវីង (Wing Bank App) និង/ឬចូលទៅកាន់កម្មវិធីទូរសព្ទវីង (Wing Bank App) ឬនៅពេលលោកអ្នកជ្រើសរើសចូលរួមក្នុងសកម្មភាពផ្សេងៗ ដែលពាក់ព័ន្ធនឹងកម្មវិធីទូរសព្ទវីង (Wing Bank App) ដូចជាការជជែកតាមអ៊ីនធឺណិត និងផ្ទាំងសារជាដើម។
ទិន្នន័យតតិយជន (ភាគីទីបី)
ព័ត៌មានពីតតិយជន ដូចជាព័ត៌មានផ្ទាល់ខ្លួន ឬបណ្តាញមិត្តភ័ក្តិ ប្រសិនបើលោកអ្នកភ្ជាប់គណនីរបស់លោកអ្នកទៅនឹងថ្នាល (Platform) របស់តតិយជន និងអនុញ្ញាតឱ្យកម្មវិធីទូរសព្ទវីង (Wing Bank App) ចូលប្រើព័ត៌មាននេះ។
ព័ត៌មានឧបករណ៍ (Device Information)
នៅពេលលោកអ្នកចូលទៅកាន់កម្មវិធីទូរសព្ទវីង (Wing Bank App) ប្រព័ន្ធរបស់យើងខ្ញុំនឹងប្រមូលទិន្នន័យ/ព័ត៌មានមួយចំនួនដោយស្វ័យប្រវត្តិពីឧបករណ៍ (Device) របស់លោកអ្នក រួមបញ្ចូលតែមិនកម្រិតត្រឹម ព័ត៌មានអំពីកម្មវីធីស្វែងរក (Web Browser) អាសយដ្ឋាន (IP) ម៉ោងតំបន់ និងឃោគឃី (Cookies) មួយចំនួនដែលត្រូវបានដំឡើងនៅលើឧបករណ៍របស់អ្នក។
លើសពីនេះ នៅពេលលោកអ្នកចូលមើលកម្មវិធីទូរសព្ទវីង (Wing Bank App) ពួកយើងនឹងប្រមូលព័ត៌មានពីគេហទំព័រផ្ទាល់ ឬផលិតផលនីមួយៗដែលលោកអ្នកចុចចូលមើលគេហទំព័រណាមួយ ឬពាក្យស្វែងរកណាខ្លះដែលណែនាំលោកអ្នកទៅកាន់កម្មវិធីទូរសព្ទវីង (Wing Bank App) និងព័ត៌មានអំពីរបៀបប្រើប្រាស់កម្មវិធីទូរសព្ទវីង (Wing Bank App) របស់លោកអ្នក។
ទិន្នន័យហិរញ្ញវត្ថុ
ព័ត៌មានហិរញ្ញវត្ថុ ដូចជាទិន្នន័យ/ព័ត៌មានដែលទាក់ទងនឹងវិធីបង់ប្រាក់របស់លោកអ្នក (ឧទាហរណ៍ លេខប័ណ្ណឥណទាន/ឥណពន្ធដែលមានសុពលភាព ម៉ាកកាត កាលបរិច្ឆេទផុតកំណត់) ដែលពួកយើងអាចប្រមូលនៅពេលលោកអ្នកធ្វើប្រតិបត្តការ ទិញ បញ្ជាទិញ ផ្ញើត្រឡប់មកវិញ ផ្លាស់ប្តូរ ឬស្នើសុំព័ត៌មានអំពីសេវាកម្មរបស់យើងពីកម្មវិធីទូរសព្ទវីង (Wing Bank App)។
ព័ត៌មានកម្មវិធីទូរស័ព្ទ
ប្រសិនបើលោកអ្នកភ្ជាប់កម្មវិធីទូរស័ព្ទរបស់យើងខ្ញុំ៖
(១) ព័ត៌មានទីតាំងភូមិសាស្ត្រ យើងអាចស្នើសុំការចូលប្រើ ឬការអនុញ្ញាត និងការតាមដានព័ត៌មានទីតាំងពីឧបករណ៍ចល័ត (Mobile Device) របស់លោកអ្នក ដោយនិរន្ដរ៍ ឬខណៈពេលដែលលោកអ្នកកំពុងប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់យើងខ្ញុំ ដើម្បីយើងខ្ញុំអាចផ្តល់សេវាកម្មផ្អែកលើទីតាំង។ ប្រសិនបើលោកអ្នកចង់ផ្លាស់ប្តូរការចូលប្រើប្រាស់ ឬការអនុញ្ញាតរបស់យើងខ្ញុំ លោកអ្នក អាចធ្វើផ្លាស់ប្ដូរបាននៅក្នុងការកំណត់ឧបករណ៍ (device’s settings) របស់អ្នក។
(២) ការចូលប្រើឧបករណ៍ចល័ត (Mobile Device) យើងអាចស្នើសុំការចូលប្រើ ឬការអនុញ្ញាតចំពោះមុខងារមួយចំនួនពីឧបករណ៍ចល័ត (Mobile Device) របស់លោកអ្នក រួមបញ្ចូលតែមិនកំណត់ត្រឹម ប៊្លូធូស (Bluetooth) ប្រតិទិន កាមេរ៉ា ការទំនាក់ទំនង (Contact) មីក្រូហ្វូន (Microphone) ការរំលឹក (Reminder) ឧបករណ៍ចាប់សញ្ញា សារ (SMS) គណនីប្រព័ន្ធផ្សព្វផ្សាយសង្គម ការផ្ទុកទិន្នន័យ ពត៌មានកំណត់ហេតុទំនាក់ទំនង (រួមបញ្ចូលទាំងការហៅចេញ និងហៅចូល និងរយៈពេលពេលនៃការហៅទូរស័ព្ទ) កម្មវិធីដែលបានតម្លើង (រួមបញ្ចូលទាំងកម្មវិធី ធ្វើដំណើរ ឧបករណ៍ អភិបាលកិច្ច ធនាគារ កំសាន្ត និងកម្មវិធីដទៃទៀត) និងមុខងារផ្សេងទៀតដែលមាននៅលើឧបករណ៍ចល័ត (Mobile Device) របស់អ្នក។ ប្រសិនបើអ្នកចង់ផ្លាស់ប្តូរការចូលប្រើប្រាស់ ឬការអនុញ្ញាតរបស់យើង អ្នកអាចធ្វើដូច្នេះបាននៅក្នុងការកំណត់ឧបករណ៍ (Device Settings) របស់លោកអ្នក។
(៣) ទិន្នន័យនៃឧបករណ៍ចល័ត (Mobile Device) យើងអាចប្រមូលព័ត៌មានឧបករណ៍ (ដូចជាលេខសម្គាល់ឧបករណ៍ចល័តរបស់លោកអ្នក ម៉ូដែល និងក្រុមហ៊ុនផលិត) ប្រព័ន្ធប្រតិបត្តិការ ព័ត៌មានកំណែ និងអាសយដ្ឋាន (IP) ។
(៤) ការជូនដំណឹងភ្លាម យើងអាចស្នើសុំឱ្យលោកអ្នក ឱ្យយើងខ្ញុំអាចជូនដំណឹងភ្លាមដល់លោកអ្នក ទាក់ទងនឹងគណនីរបស់លោកអ្នក ឬកម្មវិធី។ ប្រសិនបើលោកអ្នកចង់បញ្ឈប់ការទំនាក់ទំនងតាមប្រភេទទាំងនេះ អ្នកអាចបិទវានៅក្នុងការកំណត់ឧបករណ៍ (Device Settings) របស់លោកអ្នក។
តើយើងប្រមូលទិន្នន័យដោយរបៀបណា?
គោលការណ៍ឯកជនភាពនេះ អនុវត្តចំពោះទិន្នន័យ/ព័ត៌មានដែលយើងប្រមូលពីលោកអ្នក នៅពេលលោកអ្នកប្រើប្រាស់ វីង ដោយផ្ទាល់ ឬដោយប្រយោល តាមរយៈបណ្តាញខាងក្រោម ឬបណ្តាញផ្សេងទៀត ដែលអាចប្រើប្រាសនាពេលអនាគត (“កម្មវិធីទូរសព្ទវីង (Wing Bank App))៖
(១) កម្មវិធីទូរសព្ទវីង (Wing Bank App)៖ យើងខ្ញុំប្រមូលព័ត៌មាននៅពេលដែលលោកអ្នកទាញយកកម្មវិធីទូរសព្ទវីង (Wing Bank App) ចុះឈ្មោះប្រើប្រាស់កម្មវិធីទូរសព្ទវីង (Wing Bank App) ស្នើសុំសេវាកម្ម និងផលិតផលដែលមាននៅលើកម្មវិធីទូរសព្ទវីង (Wing Bank App) ធ្វើប្រតិបត្តិការលើកម្មវិធីទូរសព្ទវីង (Wing Bank App) និងធ្វើសកម្មភាពផ្សេងទៀតនៅលើកម្មវិធីទូរសព្ទវីង (Wing Bank App)។
(២) ព្រឹត្តិការណ៍៖ យើងប្រមូលព័ត៌មានដែលលោកអ្នកផ្តល់ឱ្យយើងនៅពេលចូលរួមប្រើប្រាស់មុខងារណាមួយ ការប្រកួតប្រជែង ការផ្សព្វផ្សាយផលិតផល យុទ្ធនាការផ្សព្វផ្សាយ និងសកម្មភាព និងព្រឹត្តិការណ៍ផ្សេងទៀត ដែលទាក់ទងនឹង កម្មវិធីទូរសព្ទវីង (Wing Bank App)។
(៣) ថ្នាល (platform) របស់តតិយជន ឬភាគីទីបី៖ យើងខ្ញុំប្រមូលទិន្នន័យ/ព័ត៌មានអំពីអ្នក ពីថ្នាល (platform) របស់តតិយជន ឬភាគីទីបី ដែលលោកអ្នកបានអនុញ្ញាតឱ្យ platform របស់តតិយជន ឬភាគីទីបី បង្ហាញទិន្នន័យទាំងនោះទៅឱ្យវីង ក្នុងនាមលោកអ្នក សម្រាប់ដំណើរការប្រតិបត្តិការ ឬចូលទៅកាន់កម្មវិធីទូរសព្ទវីង (Wing Bank App) ដើម្បីអត្ថប្រយោជន៍របស់លោកអ្នក។
(៤) បណ្តាញផ្សេងទៀតដែលអាចអនុវត្តនាពេលអនាគត។
តើយើងប្រើប្រាស់ទិន្នន័យរបស់លោកអ្នកដូចម្ដេច?
យើងប្រើទិន្នន័យរបស់លោកអ្នកសម្រាប់គោលបំណងផ្សេងៗ រួមបញ្ចូលតែមិនកម្រិតត្រឹម៖
(១) ឆ្លើយតបទៅនឹងសំណើ មតិយោបល់ និងសំណួររបស់លោកអ្នក ហើយផ្តល់សេវាកម្មអតិថិជន។
(២) តាមដាន និងវិភាគនិន្នាការ ការប្រើប្រាស់ និងសកម្មភាពនានា ដើម្បីប្រតិបត្តិការ និងកែលម្អកម្មវិធីទូរសព្ទវីង (Wing Bank App) របស់យើងខ្ញុំ ប្រសិនបើមាន។
(៣) គ្រប់គ្រងគណនីដែលលោកអ្នកបានចុះឈ្មោះ ហើយធ្វើការជូនដំណឹងទៅលោកអ្នក ការជូនដំណឹង ការធ្វើបច្ចុប្បន្នភាព ការដាស់តឿន ការគាំទ្រ និងសារដែលទាក់ទងនឹងការប្រើប្រាស់សេវាកម្ម និងផលិតផលរបស់វីង ឬតតិយជន ឬភាគីទីបី បច្ចេកទេស ការផ្សព្វផ្សាយផលិតផល សុវត្ថិភាព និងបញ្ហាផ្សេងៗទៀត។
(៤) យល់ដឹងពីតម្រូវការរបស់លោកអ្នក និងផ្តល់ឱ្យលោកអ្នកនូវសេវាកម្មកាន់តែប្រសើរ និងកែលម្អសេវាកម្ម និងផលិតផលរបស់យើងខ្ញុំ។
(៥) គ្រប់គ្រង តាមដាន និងបន្តគ្រប់គ្រងសេវាកម្ម និងផលិតផលដែលផ្តល់ដោយវីង ឬ ដោយតតិយជន ឬភាគីទីបីនៅលើ
បណ្តាញចែកចាយរបស់វីង។
(៦) អភិវឌ្ឍន៍ ការប្រើប្រាស់ ការគ្រប់គ្រង ការគាំទ្រ និងការចេញវិក្កយបត្រសម្រាប់សេវាកម្ម និងផលិតផលដែលផ្តល់ដោយ
វីង ឬ តតិយជន ឬភាគីទីបី នៅលើបណ្តាញចែកចាយរបស់វីង។
(៧) ការចងក្រងទិន្នន័យ និងការវិភាគសម្រាប់ប្រើប្រាស់ផ្ទៃក្នុង ឬជាមួយតតិយជន ឬភាគីទីបី។
(៨) បង្កើត និងគ្រប់គ្រងគណនីរបស់លោកអ្នក។
(៩) ផ្ដល់ការផ្សាយពាណិជ្ជកម្មតាមគោលដៅ គូប៉ុង ព្រឹត្តិបត្រព័ត៌មាន និងព័ត៌មានផ្សេងទៀតដែលទាក់ទងនឹងការផ្សព្វផ្សាយ និងកម្មវិធីទូរសព្ទវីង (Wing Bank App) ដល់លោកអ្នក។
(១០) ផ្ញើអ៊ីមែលទៅកាន់លោកអ្នក អំពីគណនី ឬការបញ្ជាទិញរបស់លោកអ្នក។
(១១) អនុញ្ញាតការទំនាក់ទំនងរវាងអ្នកប្រើប្រាស់ និងអ្នកប្រើប្រាស់។
(១២) បំពេញ និងគ្រប់គ្រងការទិញ ការបញ្ជាទិញ ការទូទាត់ និងប្រតិបត្តិការផ្សេងទៀតដែលទាក់ទងនឹងកម្មវិធីទូរសព្ទវីង (Wing Bank App)។
(១៣) បង្កើតប្រវត្តិរូបផ្ទាល់ខ្លួនរបស់លោកអ្នក ដើម្បីប្រើប្រាស់កម្មវិធីទូរសព្ទវីង (Wing Bank App) នាពេលអនាគតកាន់តែមានលក្ខណៈផ្ទាល់ខ្លួន។
(១៤) បង្កើនប្រសិទ្ធភាព និងប្រតិបត្តិការរបស់កម្មវិធីទូរសព្ទវីង (Wing Bank App)។
(១៥) តាមដាន និងវិភាគ ការប្រើប្រាស់ និងនិន្នាការ ដើម្បីកែលម្អបទពិសោធន៍របស់លោកអ្នកជាមួយកម្មវិធីទូរសព្ទវីង (Wing Bank App)។
(១៦) ជូនដំណឹងលោកអ្នកអំពីបច្ចុប្បន្នភាពរបស់កម្មវិធីទូរសព្ទវីង (Wing Bank App)។
(១៧) ផ្តល់ជូនផលិតផល សេវាកម្ម និង/ឬការណែនាំថ្មីៗដល់លោកអ្នក។
(១៨) ទប់ស្កាត់ប្រតិបត្តិការក្លែងបន្លំ ត្រួតពិនិត្យប្រឆាំងនឹងចោរកម្ម និងការពារប្រឆាំងនឹងបទឧក្រិដ្ឋ។
(១៩) ដំណើរការការទូទាត់ និងការសងប្រាក់ត្រឡប់វិញ។
(២០) ស្នើសុំមតិកែលម្អ និងទាក់ទងលោកអ្នកអំពីការប្រើប្រាស់កម្មវិធីទូរសព្ទវីង (Wing Bank App) របស់លោកអ្នក។
(២១) ដោះស្រាយវិវាទ និងដោះស្រាយបញ្ហានានា។
(២២) ឆ្លើយតបទៅនឹងសំណើផលិតផល និងសេវាកម្មអតិថិជន។
(២៣) រក្សាទុកសម្រាប់កំណត់ត្រាផ្ទៃក្នុង ដើម្បីអនុលោមតាមច្បាប់ជាធរមាន។
(២៤) អនុវត្តគោលបំណងផ្សេងៗទៀតចំពោះទិន្នន័យដែលបានប្រមូល។
(២៥) គោលបំណងស្របច្បាប់ផ្សេងទៀត។
តើយើងចែករំលែកទិន្នន័យដោយរបៀបណា?
ដោយពុំចាំបាច់មានការយល់ព្រមពីលោកអ្នក វីងអាចបង្ហាញទិន្នន័យរបស់លោកអ្នក ដូចខាងក្រោម៖
(១) និយោជិត មន្ត្រី ដៃគូពាណិជ្ជកម្ម និងភ្នាក់ងាររបស់យើងខ្ញុំ ក្នុងកម្រិតដែលចាំបាច់សម្រាប់គោលបំណងដូចមានកំណត់ក្នុងគោលការណ៍ឯកជនភាពនេះ។
(២) ក្រុមហ៊ុនពាក់ព័ន្ធរបស់យើងខ្ញុំ ក្នុងករណីនេះ យើងខ្ញុំនឹងតម្រូវឱ្យក្រុមហ៊ុនពាក់ព័ន្ធទាំងនោះគោរពតាមគោលការណ៍ ឯកជនភាពនេះ។ ក្រុមហ៊ុនពាក់ព័ន្ធរួមមាន ក្រុមហ៊ុនមេ និងក្រុមហ៊ុនបុត្រសម្ព័ន្ធណាមួយរបស់យើងខ្ញុំ ក្រុមហ៊ុន
វិនិយោគសហកម្មសិទ្ធិ ឬក្រុមហ៊ុនផ្សេងទៀត ដែលយើងខ្ញុំគ្រប់គ្រង ឬស្ថិតក្រោមការគ្រប់គ្រងជាទូទៅរបស់យើងខ្ញុំ។
(៣) អ្នកលក់ ទីប្រឹក្សា អ្នកម៉ៅការបន្ត និងអ្នកផ្តល់សេវាផ្សេងទៀតដែលត្រូវការចូលប្រើទិន្នន័យ/ព័ត៌មាននេះ ដើម្បីអនុវត្តដំណើរការ/ប្រតិបត្តិការនៅលើកម្មវិធីទូរសព្ទវីង (Wing Bank App)។
(៤) ជាការឆ្លើយតបនូវការស្នើសុំទិន្នន័យ ប្រសិនបើយើងខ្ញុំចាត់ទុកការបង្ហាញទិន្នន័យគឺអនុលោមតាមច្បាប់ជាធរមាន បទប្បញ្ញត្តិណាមួយ ឬនីតិវិធីផ្លូវច្បាប់ ឬតាមតម្រូវការផ្សេងទៀតដែលកំណត់ដោយច្បាប់ ឬបទប្បញ្ញត្តិជាធរមាន។
(៥) ពាក់ព័ន្ធនឹងការរំលាយបញ្ចូលគ្នា និងការទិញយកវីង ការលក់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនទាំងអស់ ឬមួយផ្នែកនៃ
អាជីវកម្មរបស់យើងខ្ញុំទៅឱ្យក្រុមហ៊ុនមួយផ្សេងទៀត ឬប្រតិបត្តិការស្រដៀងគ្នា។
(៦) យើងក៏អាចចែករំលែកព័ត៌មានដែលបានប្រមូលចងក្រង ឬព័ត៌មានគ្មានអត្តសញ្ញាណព័ត៌មាន ដែលមិនអាចប្រើប្រាស់ដោយសមស្របដើម្បីកំណត់អត្តសញ្ញាណរបស់លោកអ្នក ទៅកាន់បុគ្គលណាម្នាក់ដោយឆន្ទានុសិទ្ធិរបស់វីង។
(៧) មន្ត្រីរដ្ឋាភិបាល ដើម្បីជាការឆ្លើយតបទៅនឹងសំណើជាក់លាក់។
(៨) និយ័តករដើម្បីបំពេញកាតព្វកិច្ចបញ្ចេញព័ត៌មានរបស់យើងខ្ញុំ ក្នុងកម្រិតដែលយើងខ្ញុំតម្រូវដោយច្បាប់ឱ្យធ្វើបែបនេះ។
(៩) តុលាការមានសមត្ថកិច្ច ឬវេទិកាដោះស្រាយវិវាទ ដែលពាក់ព័ន្ធនឹងបណ្ដឹង ឬបណ្ដឹងនាពេលអនាគត ។
(១០) បុគ្គលណាម្នាក់ដើម្បីបង្កើត អនុវត្ត ឬការពារសិទ្ធិផ្លូវច្បាប់របស់យើងខ្ញុំ (រួមទាំងការផ្តល់ព័ត៌មានដល់អ្នកដទៃសម្រាប់គោលបំណងនៃការការពារការក្លែងបន្លំ)។
វីង នឹងមិនបង្ហាញទិន្នន័យ/ព័ត៌មានរបស់អ្នកទៅកាន់តតិយជន ឬភាគីទីបីណាមួយ ក្រៅពីគោលបំណងដូចមានបញ្ជាក់នៅក្នុងគោលការណ៍ឯកជនភាពនេះឡើយ លើកលែងតែអ្នកផ្តល់ការយល់ព្រមដល់ពួកយើង សម្រាប់ធ្វើការបង្ហាញនោះ។
អ្នកផ្តល់សេវាតតិយជនឬ ភាគីទីបី
យើងខ្ញុំអាចចែករំលែកទិន្នន័យ/ព័ត៌មានរបស់លោកអ្នកជាមួយនឹងតតិយជន ឬភាគីទីបី ដែលអនុវត្តសេវាកម្មសម្រាប់យើងខ្ញុំ ឬក្នុងនាមយើងខ្ញុំ រួមបញ្ជូលទាំងដំណើរការទូទាត់ ការវិភាគទិន្នន័យ ការបញ្ជូនអ៊ីមែល សេវាបង្ហោះទិន្នន័យ/គេហទំព័រ សេវាកម្មអតិថិជន និងជំនួយការផ្សព្វផ្សាយ។
ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ផ្សេងទៀត
ប្រសិនបើលោកអ្នកទាក់ទងជាមួយអ្នកប្រើប្រាស់ផ្សេងទៀតនៃកម្មវិធីទូរសព្ទវីង (Wing Bank App) អ្នកប្រើប្រាស់ទាំងនោះអាចនឹងឃើញឈ្មោះ រូបថតប្រវត្តិរូប និងការពិពណ៌នាអំពីសកម្មភាពរបស់លោកអ្នក រួមទាំងការផ្ញើលិខិតអញ្ជើញទៅកាន់អ្នកប្រើប្រាស់ផ្សេងទៀត ការជជែកជាមួយអ្នកប្រើប្រាស់ផ្សេងទៀត ការចូលចិត្តការបង្ហោះ (liking posts) ការតាមដានប្លុក (blogs)។
នៅពេលអ្នកបង្ហោះមតិយោលបល់ ការរួមចំណែក ឬមាតិកាផ្សេងទៀតទៅកាន់កម្មវិធីទូរសព្ទវីង (Wing Bank App) ការបង្ហោះរបស់លោកអ្នកអាចត្រូវបានមើលដោយអ្នកប្រើប្រាស់ទាំងអស់ ហើយអាចត្រូវបានចែកចាយជាសាធារណៈនៅខាងក្រៅកម្មវិធីទូរសព្ទវីង (Wing Bank App) ជាអចិន្ដ្រៃយ៍។
សុវត្ថិភាពនៃព័ត៌មានរបស់លោកអ្នក
យើងខ្ញុំប្រើវិធានការសុវត្ថិភាពផ្នែករដ្ឋបាល បច្ចេកទេស និងជាក់ស្តែង ដើម្បីជួយការពារព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក។
ខណៈពេលដែលយើងបានចាត់វិធានការសមហេតុផល ដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនដែលលោកអ្នកផ្តល់ឱ្យពួកយើង សូមមេត្តាជ្រាបថា ទោះបីជាយើងខ្ញុំមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ក៏គ្មានវិធានការសុវត្ថិភាពណាមួយដែលល្អឥតខ្ចោះ ឬដែលមិនអាចថ្លោះធ្លោយបាន ហើយគ្មានវិធីសាស្រ្តនៃការបញ្ជូនទិន្នន័យណាមួយអាចត្រូវបានធានាប្រឆាំងនឹងការស្ទាក់ចាប់ ឬការប្រើប្រាស់ខុសច្បាប់ផ្សេងទៀតឡើយ។ រាល់ព័ត៌មានទាំងឡាយណាដែលបានបង្ហាញតាមអ៊ីនធឺណិតគឺងាយរងការស្ទាក់ចាប់ និងប្រើប្រាស់ខុសច្បាប់ដោយភាគីដែលគ្មានការអនុញ្ញាត។ ដូច្នេះ យើងមិនអាចធានាសុវត្ថិភាពពេញលេញបានទេ ប្រសិនបើលោកអ្នកផ្តល់ព័ត៌មានផ្ទាល់ខ្លួន ករណីបែបនេះ យើងនឹងជូនដំណឹងដល់លោកអ្នកភ្លាមៗតាមរយៈកម្មវិធីទូរសព្ទវីង (Wing Bank App) ឬព័ត៌មានទំនាក់ទំនងដែលលោកអ្នកបានផ្តល់ជូន។
គោលការណ៍សម្រាប់កុមារ
យើងខ្ញុំមិនមានចេតនាស្វែងរកព័ត៌មានពី ឬផ្សព្វផ្សាយដល់អនីតិជននោះទេ។ ប្រសិនបើលោកអ្នកដឹងអំពីទិន្នន័យ/ព័ត៌មានណាមួយដែលយើងខ្ញុំបានប្រមូលពីអនីតិជន សូមទាក់ទងមកយើងខ្ញុំតាមរយៈព័ត៌មានទំនាក់ទំនងដែលបានផ្តល់ជូនខាងក្រោម។
ទំនាក់ទំនងមកកាន់យើងខ្ញុំ
ប្រសិនបើលោកអ្នកមានសំណួរណាមួយចំពោះគោលការណ៍ឯកជនភាពនេះ ឬវិធានការចំពោះទិន្នន័យ/ព័ត៌មានរបស់លោកអ្នក ឬលោកអ្នកចង់ចូលប្រើប្រាស់ទិន្នន័យ/ព័ត៌មានរបស់លោកអ្នក លោកអ្នកអាចទាក់ទងមកយើងតាមរយៈ៖
ក្រុមហ៊ុនឈ្មោះ៖ ធនាគារ វីង (ខេមបូឌា) ម.ក
ទូរសព្ទ៖ +855 23 999 989
សារអេឡិចត្រូនិក៖ care.centre@wingbank.com.kh
អាសយដ្ឋាន៖ លេខ721 មហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកង3 ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រះរាជា ណាចក្រកម្ពុជា។
ច្បាប់គ្រប់គ្រង និងដោះស្រាយវិវាទ
គោលការណ៍ឯកជនភាពនេះ ត្រូវបានគ្រប់គ្រង និងបកស្រាយស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
ប្រសិនបើវិវាទ ភាពចម្រូងចម្រាស ឬការទាមទារណាមួយកើតឡើងទាក់ទងនឹងខចែងនិងលក្ខខណ្ឌទាំងនេះ ភាគីត្រូវដោះស្រាយតាមរយៈការចរចាគ្នាដោយសន្តិវិធី។ ប្រសិនបើភាគីមិនអាចដោះស្រាយវិវាទសន្តិវិធីបានទេនោះ ភាគីអាចបញ្ជូនវិវាទទៅដោះស្រាយដោយតុលាការមានសមត្ថកិច្ចនៃប្រទេសកម្ពុជា។
