សូមស្វាគមន៍មកកាន់ សេវារំលស់ឌីជីថល​ របស់ធនាគារ វីង ដែលជាសេវាកម្មថ្មី​ អាច​ឱ្យលោកអ្នក​ទទួល​បាន​​ភាព​បត់​បែនលើការទិញទំនិញ បានយ៉ាងងាយស្រួល និងរហ័សជាងមុន។ សេវារំលស់​ឌីជីថល ​របស់​យើងអនុញ្ញាត​ឱ្យ​លោកអ្នក​ធ្វើការ​​ទិញទំនិញបានភា្លមៗ ​ហើយទូទាត់ប្រាក់ត្រឡប់មកវិញនៅពេលក្រោយ​តាមរយៈការជ្រើសរើស​រយៈ​ពេល​ពេលបង់​រំលស់​ដែលអាច​បត់បែនបាន នឹងត្រូវបានហៅថាជា "រំលស់ឌីជីថល"។ សេវាថ្មីនេះ​នឹង​ធ្វើ​ឱ្យ​មាន​ភាពងាយ​ស្រួល​ជាងមុន​ក្នុង​ការទិញ​ផលិតផលដែលលោកអ្នកចង់បាន ដោយមិនតម្រូវ​ឱ្យមានប្រាក់​គ្រប់គ្រាន់​ដើម្បី​បញ្ជា​ទិញនោះ​ឡើយ។

មិនថាអ្នកកំពុងស្វែងរកបច្ចេកវិទ្យាចុងក្រោយនៃសម្ភារៈប្រើប្រាស់, ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ឬឧបករណ៍ប្រើប្រាស់​​សម្រាប់​​ជីវិតប្រចាំថ្ងៃរបស់លោកអ្នកនោះទេ សេវារំលស់ឌីជីថលរបស់ធនាគារ វីង ផ្តល់ជូននូវដំណោះស្រាយ​ដ៏ងាយ​ស្រួល​ដែល​ជួយលោកអ្នកបញ្ជាទិញទំនិញប្រកបដោយទំនុកចិត្ត។ សេវារំលស់ឌីជីថលនេះ​ត្រូវបានបង្កើត​ឡើង​ជាពិសេស​សម្រាប់​លោក​អ្នកជាមួយនឹងការអនុម័តភ្លាមៗ និងការមិនតម្រូវឱ្យមានប្រាក់តម្កល់ លោកអ្នកនឹង​កាន់​តែមានភាព​ងាយ​ស្រួល​ជាមួយនឹងរយៈពេលនៃ ការទូទាត់សងមាន​ភាព​បត់បែន។​ សេវាកម្ម​របស់យើង​ត្រូវបាន​បង្កើត​ឡើងស្រប​ទៅតាម​តម្រូវ​ការ​ហិរញ្ញវត្ថុ និងរបៀបរស់នៅរបស់លោកអ្នក។

រីករាយជាមួយសេរីភាពក្នុងការទិញទំនិញ ដោយមិនបារម្ភអំពីការចំណាយជាមុន ហើយអាចគ្រប់គ្រងការទូទាត់បាន​យ៉ាង​ងាយស្រួលតាមរយៈអេប Wing Bank។ ទទួលយកបទពិសោធន៍ នៃការទិញទំនិញតាម​​មធ្យោបាយថ្មី និង រីករាយជាមួយការ​គ្រប់គ្រងការចំណាយកាន់តែមានប្រសិទ្ធភាពនៅថ្ងៃនេះ។

អត្ថប្រយោជន៍

ការទូទាត់មានភាពបត់បែន

ទូទាត់ការចំណាយរបស់អ្នកបានគ្រប់ពេល និងគ្រប់គ្រងហិរញ្ញវត្ថុ​របស់អ្នក​ឱ្យ​កាន់​តែប្រសើរឡើង។

ការអនុម័តរហ័ស

ទទួលបានការអនុម័តភ្លាមៗ ដោយមិនចាំបាច់មានឯកសារតម្រូវផ្សេងៗ។

មិនតម្រូវឱ្យមានប្រាក់តម្កល់លើកដំបូង

ចាប់ផ្តើមទិញទំនិញរបស់អ្នក ដោយមិនចាំបាច់បារម្ភរឿងប្រាក់តម្កល់ ឬប្រាក់ចូលរួម។

ងាយស្រួល

គ្រប់គ្រងការទូទាត់សងរបស់អ្នកយ៉ាងងាយស្រួលតាមអេប Wing Bank។ 

មុខងារពិសេសៗ

ឯកសារងាយៗ

ដំណើរការនៃការស្នើសុំមានភាពសាមញ្ញ និងរហ័ស ដែលអាចស្នើសុំដោយផ្ទាល់តាមរយៈអេប Wing Bank។

ការទទួលស្គាល់មានភាពទូលំទូលាយ

ប្រើប្រាស់សេវារំលស់ឌីជីថលនៅតាមហាង​ដៃគូរបស់​ធនាគារ វីង​គ្រប់​ទិសទី។

លក្ខខណ្ឌមានតម្លាភាព

លក្ខខណ្ឌច្បាស់លាស់ និងគ្មានថ្លៃលាក់បាំង ឬថ្លៃសេវាបន្ថែម។

ការជូនដំណឹងភ្លាមៗ

ទទួលបានសារជូនដំណឹងភ្លាមៗអំពីស្ថានភាពនៃការទូទាត់របស់អ្នក។

អត្រាការប្រាក់

  • អត្រាការប្រាក់៖ មានភាពបត់បែនអាស្រ័យទៅលើរយៈពេលនៃកម្ចីរបស់អ្នក។
  • ការទូទាត់យឺត៖ ការផាកពិន័យនឹងកើតឡើង, ហើយការធ្វើបែបនេះគឺដើម្បីលើក​ទឹកចិត្ត​ឱ្យ​អ្នក​ខ្ចី ​ធ្វើការទូ​ទាត់​សង​មកកាន់ធនាគារ វីងឱ្យបានទាន់ពេលវេលា។
  • គ្មានកម្រៃសេវាបន្ថែម៖ ការកំណត់តម្លៃប្រកបដោយតម្លាភាព និងគ្មានការគិតកម្រៃសេវាបន្ថែម។

របៀបចាប់ផ្តើម

  1. ជ្រើសរើសផលិតផលដែលអ្នកត្រូវការ៖ អញ្ជើញទៅកាន់ហាងដៃគូរបស់ធនាគារ  វីងណាមួយដែលនៅជិត។
  2. ជ្រើសរើសសេវារំលស់ឌីជីថល៖ នៅផ្ទាំងទូទាត់ សូមជ្រើសរើស សេវារំលស់ឌីជីថលតាមអេប Wing Bank ដើម្បីបញ្ចប់ការទូទាត់។
  3. អនុម័តភ្លាមៗ៖ ទទួលបានការទទួលបានអនុម័តភ្លាមៗ ដោយមិនចាំបាច់តម្រូវឱ្យរត់ឯកសារ ឬឯកសារតម្រូវនានា។
  4. មធ្យោបាយទូទាត់មានភាពបត់បែន៖ ទិញទំនិញរបស់អ្នកយ៉ាងរលូន និងរីករាយជាមួយការទូទាត់សងដែលមានភាពងាយស្រួល។

ស្កេនដើម្បីពិនិត្យមើលសមតុល្យកម្ចីដែលអ្នកទទួលបាន

របៀបទទួលបានសិទ្ធិស្នើកម្ចី

ប្រសិនបើលោកអ្នកឃើញថាបច្ចុប្បន្ន លោកអ្នកមិនមានសិទ្ធិទទួលបានសេវាបង់រំលោះឌីជីថលនេះទេ សូមកុំបារម្ភ! បន្តអនុវត្តតាមជំហានទាំងនេះ ដើម្បីទទួលបានឱកាសប្រើប្រាស់សេវាកម្មនេះ៖

  1. ប្រើប្រាស់អេប Wing Bank ជាប្រចាំ៖ ការប្រើញឹកញាប់នៃ កម្មវិធីជួយបង្កើតប្រវត្តិក្រឌីតរបស់អ្នក។
  2. ធ្វើការទូទាត់ KHQR ការទូទាត់វិក្កយបត្រ និងការបញ្ចូល ទឹកប្រាក់៖ ការចូលរួមក្នុងប្រតិបត្តិការទាំងនេះ តាមរយៈកម្មវិធីផ្តល់នូវអត្ថប្រយោជន៍បន្ថែម។
  3. រក្សាសមតុល្យសាច់ប្រាក់ឱ្យនៅខ្ពស់៖ ការរក្សាប្រាក់បន្ថែមនៅ ក្នុងគណនីរបស់អ្នកអាចបង្កើនសិទ្ធិទទួលបានរបស់អ្នក។
  4. បើកប្រាក់បញ្ញើមានកាលកំណត់៖ នេះមិនត្រឹមតែជួយអ្នក សន្សំប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្កើនឱកាសរបស់អ្នកក្នុងការមានសិទ្ធិទទួលបានផងដែរ។

ត្រៀមខ្លួនស៊បភីងដោយឆ្លាតវៃ ជាមួយសេវារំលស់ឌីជីថលពីធនាគារ វីង ហើយឬនៅ?

ដោនឡូត​អេប Wing Bank ថ្ងៃនេះ នឹងទទួលយកបទពិសោធន៍នៃការទិញថ្ងៃនេះ ​ហើយទូទាត់​នៅពេល​ក្រោយ​ឥឡូវ​នេះ​។​

សំណួរញឹកញាប់

  • 1. តើអ្វីទៅជាកម្ចី រំលស់ឌីជីថល?

    រំលស់ឌីជីថល គឺជាខ្សែសង្វាក់ឥណទានសម្រាប់ធ្វើការបង់រំលស់ដែលអនុញ្ញាតឱ្យអតិថិជនធ្វើការទិញទំនិញជាមុន និងទូទាត់នៅពេលក្រោយទៅតាមរយៈពេល (រយៈពេលកម្ចី) ជាមួយនឹងអត្រាការប្រាក់ទាប ថ្លៃសេវាសមរម្យ ទំហំកម្ចីខ្ពស់ និងរយៈពេលកម្ចីបានវែងជាងកម្ចី វីងឌីជីថលឡូន។
  • 2. តើអ្នកណាខ្លះអាចស្នើកម្ចី រំលស់ឌីជីថល?

    អតិថិជនត្រូវមានអាយុចាប់ពី 18 ទៅ 65 ឆ្នាំ
  • 3. តើខ្ញុំអាចស្នើកម្ចី រំលស់ឌីជីថល យ៉ាងដូចម្តេច?

    អ្នកអាចស្នើកម្ចី រំលស់ឌីជីថល តាមរយៈអេប Wing Bank នៅពេលដែលអ្នកមានសមតុល្យមិនគ្រប់គ្រាន់ ក្នុងលក្ខខណ្ឌដូចខាងក្រោម ៖
    • ធ្វើការទូទាត់វិក្កយបត្រ (មិនរាប់បញ្ចូលសេវាហិរញ្ញវត្ថុ) នៅក្នុងអេប Wing Bank
    • បញ្ចូលលុយទូរសព្ទរបស់អ្នកក្នុងអេប Wing Bank
    • ទិញទំនិញនៅក្នុង Wingmall ហើយជ្រើសរើសទូទាត់ជាមួយធនាគារ វីង
    • ស្កេនទូទាត់នៅ KHQR របស់ហាងដៃគូអាជីវកររបស់ធនាគារ វីង ដោយប្រើប្រាស់អេប Wing Bank
  • 4. តើខ្ញុំអាចឱ្យភ្នាក់ងារ វីង ជួយស្នើរំលស់ឌីជីថល ឱ្យខ្ញុំបាន ឬទេ?

    ទេ! អ្នកមិនអាចស្នើឱ្យភ្នាក់ងារ វីង ដើម្បីស្នើកម្ចី រំលស់ឌីជីថល សម្រាប់អ្នកបានទេ
  • 5. តើកម្ចីនេះមានអត្រាការប្រាក់ប៉ុន្មានដែរ?

    អាត្រាការប្រាក់គឺចាប់ពី 12% ក្នុងមួយឆ្នាំ
  • 6. តើកម្ចីនេះមានរយៈកម្ចីបានប៉ុន្មានខែដែរ?

    រយៈពេលកម្ចីអាចប្រែប្រួលពី 3 ខែទៅ 24 ខែអាស្រ័យលើប្រូវហ្វាលរបស់អតិថិជន។
  • 7. តើកម្ចីនេះអាចបានចំនួនទឹកប្រាក់ខ្ពស់បំផុតប៉ុន្មានដែរ?

    ចំនួនកម្ចីខ្ពស់បំផុតអាចប្រើប្រួលអាស្រ័យលើប្រូហ្វាលអតិថិជន។
  • 8. តើរំលស់ឌីជីថល ត្រូវការទ្រព្យធានា ឬអ្នកធានា ដែរ ឬទេ?

    មិនតម្រូវឱ្យមានទ្រព្យធានា និងអ្នកធានា
  • 9. តើត្រូវបង់ថ្លៃសេវាអ្វីដែរ ឬទេ?

    ថ្លៃសេវាអាចមានចន្លោះពី 0% ទៅ 3% អាស្រ័យលើប្រូហ្វាលអតិថិជន
  • 10. តើត្រូវការរយៈពេលប៉ុន្មានដើម្បីដឹងថាស្ថានភាពសំណើ រំលស់ឌីជីថល របស់ខ្ញុំ?

    អ្នកនឹងទទួលបានការជូនដំណឹងភ្លាមៗអំពីស្ថានភាពសំណើរបស់អ្នក។ ប្រាក់កម្ចីនឹងត្រូវបានផ្ទេរទៅក្នុងគណនី វីង របស់អ្នកនៅសំណើបានទទួលការអនុម័ត និងធ្វើការផ្ទេរភ្លាមៗដោយស្វ័យប្រវត្តិទៅគណនីរបស់ដៃគូអាជីវករ ឬដៃគូទូទាត់។
  • 11. តើខ្ញុំអាចស្នើកម្ចី រំលស់ឌីជីថល ឱ្យផ្ទេរប្រាក់កម្ចីទៅក្នុងគណនីធនាគាររបស់ខ្ញុំបាន ឬទេ?

    ទេ! អ្នក​មិន​អាចផ្ទេរប្រាក់ដែលបានពីកម្ចី រំលស់ឌីជីថល ​ទៅ​ក្នុង​គណនី​ផ្ទាល់​ខ្លួន​របស់​អ្នក​បាន​ទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកត្រូវការផ្ទេរប្រាក់កម្ចីទៅក្នុងគណនីផ្ទាល់ខ្លួនរបស់អ្នក អ្នកអាចស្នើសុំប្រាក់កម្ចី វីងឌីជីថលឡូន ជំនួសវិញ។
  • 12. តើខ្ញុំអាចបង់ផ្តាច់លើកម្ចី រំលស់ឌីជីថល បានយ៉ាងដូចម្តេច?

    អ្នកអាចសងប្រាក់កម្ចីតាមរយៈអេប Wing Bank ដោយចុចលើ ពាក្យ 'កម្ចី' បន្ទាប់មកជ្រើសរើសកម្ចីដែលនៅសកម្មរបស់អ្នក ហើយចុចលើពាក្យ 'បង់ផ្តាច់' ។
  • 13. តើធនាគារ វីង នឹងពិនិត្យមើល CBC សម្រាប់សំណើកម្ចី រំលស់ឌីជីថល ឬទេ?

    ដើម្បីអនុលោមតាមបទប្បញ្ញត្តិ វីង នឹងធ្វើការត្រួតពិនិត្យ CBC លើសំណើកម្ចី រំលស់ឌីជីថល របស់អ្នក។ អ្នកត្រូវតែផ្តល់ការយល់ព្រមសម្រាប់ការត្រួតពិនិត្យ CBC មុនពេលដាក់ពាក្យស្នើសុំកម្ចី។
  • 14. សម្រាប់ការបង់យឺត តើនឹងប៉ះពាល់ដល់ពិន្ទុ CBC ឬទេ?

    ពិតមែនហើយ! វានឹងប៉ះពាល់ជាមួយនឹងប្រវត្តិឥណទាន នៃ CBC របស់អ្នក។ យើងលើកទឹកចិត្តឱ្យអ្នកធ្វើការទូទាត់កម្ចីឱ្យទាន់ពេលវេលា ដើម្បីរក្សាប្រវត្តិឥណទានឱ្យបានល្អ។
  • 15. តើនឹងមានការពិន័យចំពោះការបង់យឺត ឬទេ?

    អ្នកត្រូវបានលើកទឹកចិត្តក្នុងការសងឱ្យវិញទាន់ពេលវេលា ដើម្បីរក្សាប្រវត្តិឥណទានឱ្យបានល្អ។ ទោះជាយ៉ាងណាក៏ដោយ ការផាកពិន័យការទូទាត់យឺតយ៉ាវចំនួន 2.25% ក្នុងមួយខែនឹងត្រូវបានបន្ថែមលើចំនួនទឹកប្រាក់ដែលត្រូវបង់រំលស់។
  • 16. ប្រសិនបើខ្ញុំមានសំណួរអំពីកម្ចី រំលស់ឌីជីថល តើខ្ញុំអាចសួរទៅកាន់នរណា?

    អ្នកអាចទាក់ទងផ្នែកបម្រើសេវាអតិថិជន វីង តាមរយៈ៖ - 023 9999 89 - 012 999 489 ឬអ្នកអាចទៅកាន់សាខាធនាគារ វីង ដែលនៅជិតអ្នកបំផុត។
  • 17. តើខ្ញុំអាចពិនិត្យមើលកាលវិភាគបង់ប្រាក់កម្ចី រំលស់ឌីជីថល របស់ខ្ញុំបានយ៉ាងដូចម្តេច?

    អ្នកអាចចុចពាក្យ 'ប្រវត្តិកម្ចី' នៅលើផ្ទាំងមុខងារកម្ចី ហើយជ្រើសរើសកម្ចីណាមួយដែលបានបង្ហាញ ដើម្បីមើលកាលវិភាគសងត្រលប់របស់អ្នក។
  • 18. តើត្រូវធ្វើដូចម្តេចដើម្បីដឹងថាសំណើកម្ចី រំលស់ឌីជីថល របស់ខ្ញុំបានទទួលការអនុម័ត​ ឬទេ?

    អ្នកនឹងទទួលបានការជូនដំណឹងតាមរយៈអេប នៅពេលដែលប្រាក់កម្ចីរបស់អ្នកត្រូវបានអនុម័ត។ អ្នកក៏អាចពិនិត្យមើលពាក្យសុំ ឬស្ថានភាពប្រាក់កម្ចីរបស់អ្នកបានដោយចុចប៊ូតុង 'កម្ចី' នៅក្នុងអេប Wing Bank ហើយមើលទៅលើពាក្យស្នើសុំ និងកម្ចីលម្អិតរបស់អ្នក។
  • 19. តើត្រូវការឯកសារអ្វីខ្លះ ដើម្បីស្នើកម្ចីនេះ?

    តើត្រូវការឯកសារអ្វីខ្លះ ដើម្បីស្នើកម្ចីនេះ?