ក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុពាណិជ្ជកម្មឈានមុខមួយនៅកម្ពុជា ដែលត្រូវបានស្គាល់លើការជំរុញបរិយាបន្នហិរញ្ញវត្ថុឌីជីថល ធនាគារ វីង ធ្វើឱ្យសេវាកម្មទាំងនេះកាន់តែងាយស្រួលសម្រាប់អាជីវកម្មដែលចង់បម្រើអតិថិជនឱ្យបានកាន់តែច្រើន។ ប្រសិនបើអាជីវកម្មលោកអ្នកមិនទាន់អាចគាំទ្រវិធីសាស្ត្រទូទាត់ទាំងនេះបានទេ នោះលោកអ្នកអាចនឹងបាត់បង់ឱកាសលក់ និងអតិថិជនសក្តានុពលដ៏សំខាន់។ ជាមួយ វីង KHQR ម្ចាស់អាជីវកម្មអាចទទួលការទូទាត់ប្រាក់ជាអន្តរជាតិបានតាមរយៈ វីង KHQR តែមួយគត់ និងទទួលបានសាច់ប្រាក់ចូលគណនីជាប្រាក់រៀលដោយផ្ទាល់។ នេះគឺជាវិធីសាស្ត្រដ៏សាមញ្ញ មានសុវត្ថិភាព និងងាយស្រួល ក្នុងការគាំទ្រដល់ការទូទាត់ដោយមិនប្រើសាច់ប្រាក់ កាត់បន្ថយការពឹងផ្អែកលើសាច់ប្រាក់ និងជួយឱ្យអាជីវកម្មនៅកម្ពុជា អាចបម្រើភ្ញៀវអន្តរជាតិបានកាន់តែមានសុវត្ថិភាព។