វីង+ គឺជាបណ្តុំនៃសេវាកម្មប្រចាំថ្ងៃដែលកំពុងរីកចម្រើន ដែលនាំមកនូវសេវាធនាគារ ការកម្សាន្ត ការទិញទំនិញ អាហារ ការធ្វើដំណើរ និងព្រឹត្តិការណ៍ផ្សេងៗបញ្ចូលគ្នា ក្នុងបទពិសោធន៍ដ៏រលូនតែមួយ។ មុខងារនេះត្រូវបានបង្កើតឡើងដើម្បីធ្វើឱ្យជីវិតរបស់អ្នកកាន់តែសាមញ្ញ ឆ្លាតវៃ និងរីករាយជាងមុន  ដោយមិនចាំបាច់ចាកចេញពីអេប។    

 

មិនថាអ្នកជាអ្នកចូលចិត្តមើលកុន អ្នកចូលចិត្តទិញទំនិញ អ្នកចូលកុម្ម៉ង់អាហារ ឬអ្នកចូលចិត្តដើរលេងនោះទេ វីង+ នឹងធ្វើឱ្យបទពិសោធន៍ដែលអ្នកចូលចិត្តបំផុតនៅនឹងចុងម្រាមដៃរបស់អ្នក។   

 

ជាមួយ វីង+ អ្នកមិនត្រឹមតែអាចគ្រប់គ្រងលុយកាក់របស់អ្នកប៉ុណ្ណោះទេ  អ្នកថែមទាំងអាចស្វែងរក កក់សេវាកម្ម កុម្ម៉ង់ និងរីករាយជាមួយជីវិតបានកាន់តែច្រើន ហើយនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ សេវាកម្ម និងមុខងារថ្មីៗកំពុងត្រូវបានដាក់ឱ្យដំណើរការជាបន្តបន្ទាប់ ដែលធ្វើឱ្យ វីង+ ក្លាយជាគោលដៅចម្បងសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក។    

 

 

តើអ្នកអាចធ្វើអ្វីបានខ្លះជាមួយ វីង+

កុម្ម៉ង់អាហារ តាម Wingmall

កំពុងឃ្លានមែនទេ? កុម្ម៉ង់អាហារ និងភេសជ្ជៈពីហាងជាច្រើនតាមរយៈ Wingmall ហើយរីករាយជាមួយភាពងាយស្រួលក្នុងការទទួលបានមុខម្ហូបដែលអ្នកចូលចិត្ត ដឹកដល់កន្លែងរបស់អ្នកយ៉ាងសាមញ្ញ និងរហ័ស។

សេវាដឹកជញ្ជូន តាម WOWNOW

ត្រូវការឲ្យដឹកលឿនមែនទេ? WOWNOW ជួយឱ្យអ្នកកុម្ម៉ង់ និងទទួលបានអាហារ ភេសជ្ជៈ និងសម្ភារៈចាំបាច់ផ្សេងៗបានយ៉ាងរហ័ស ដែលធ្វើឱ្យការដឹកជញ្ជូនប្រចាំថ្ងៃកាន់តែងាយស្រួល និងសម្បូរបែបជាងមុន។

ធ្វើដំណើរ តាម VET Transport

ត្រៀមធ្វើដំណើរមែនទេ? កក់សំបុត្រទូក ឬឡានក្រុងទៅកាន់គោលដៅនានានៅទូទាំងប្រទេសកម្ពុជា វៀតណាម និងឡាវ បានយ៉ាងងាយស្រួល ដោយគ្រាន់តែចុចពីរបីប៉ាច់ប៉ុណ្ណោះ ជាមួយ VET Transport នៅលើ វីង+។

សេវាដឹកជញ្ជូនក្នុងស្រុក តាម Ekareach Express

ត្រូវការផ្ញើអីវ៉ាន់ឱ្យបានលឿនមែនទេ? Ekareach Express ជួយឱ្យអ្នករៀបចំសេវាដឹកជញ្ជូនក្នុងស្រុកបានយ៉ាងរហ័ស និងងាយស្រួល ដោយផ្ទាល់តាមរយៈ វីង+។

ទិញ eSIM និងគម្រោង តាម Cellcard

ត្រូវការអ៊ីនធឺណិតទូរសព្ទ ឬគម្រោងថ្មីមែនទេ? ទិញ Cellcard eSIM និងគម្រោងទូរសព្ទដោយផ្ទាល់ក្នុង វីង+ ដើម្បីភ្ជាប់ការប្រើប្រាស់បានកាន់តែលឿន និងកាន់តែងាយស្រួល។

ទិញ International eSIM តាម BOXO

ត្រៀមធ្វើដំណើរទៅក្រៅប្រទេសមែនទេ? ទិញ International eSIM ពី BOXO ក្នុង វីង+ ដើម្បីរក្សាការភ្ជាប់ទំនាក់ទំនងបានកាន់តែងាយស្រួល នៅពេលលោកអ្នកស្ថិតនៅក្រៅប្រទេស។

ហេតុអ្វីត្រូវប្រើ វីង+?   

 

  • ចូលប្រើប្រាស់ បណ្តុំឡៃយស្ទាយ៍ដ៏សម្បូរបែបបានលឿនជាងមុន  ដោយមិនចាំបាច់ដោនឡូតអេបបន្ថែម។   
  • វេទិកាដែលកំពុងរីកចម្រើន ត្រូវបានបង្កើតឡើងដើម្បីធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់អ្នកកាន់តែងាយស្រួល, រីករាយជាមួយសេវាកម្មជាច្រើនព្រោះយើងបាននឹងកំពុងបន្តពង្រីកសេវាកម្មឥតឈប់ឈរ។   
  • ការទូទាត់មានភាពរលូន និងមានសុវត្ថិភាពជាមួយធនាគារ វីង, រីករាយជាមួយប្រតិបត្តិការដែលដំណើរការដោយរលូនគ្រប់ពេល។ 
  • ទទួលបានការបញ្ជាក់តាមឌីជីថលភ្លាមៗសម្រាប់រាល់ប្រតិបត្តិការ។  

C:\Users\sedtha.chhon\AppData\Local\Microsoft\Windows\INetCache\Content.MSO\A998E099.tmp  

C:\Users\sedtha.chhon\AppData\Local\Microsoft\Windows\INetCache\Content.MSO\C734A70F.tmpរបៀបដំណើរការ 

 

  1. ចូលទៅកាន់អេប  Wing Bank  
  2. ចុចលើ វីង+ នៅផ្ទាំងដើម  
  3. ស្វែងរកមុខងារ​ និងសេវាកម្មដ៏សម្បូរបែប 
  4. ជ្រើសរើស ការធ្វើដំណើរ សំបុត្រកុន ព្រឹតិ្តការណ៍ អាហារ ភេសជ្ជៈ ការធ្វើដំណើរ ទិញទំនិញ បញ្ចូលលុយទូរសព្ទ ឬមុខងារជាច្រើនទៀត 
  5. បញ្ចប់ការទូទាត់របស់អ្នកដោយសុវត្ថិភាពនៅក្នុងអេប  
  6. ទទួលបានការបញ្ជាក់តាមរយៈឌីជីថលភ្លាមៗ 
  7. រីករាយជាមួយសេវាកម្មដែលរហ័ស និងងាយស្រួល  

 

តើអ្នកណាខ្លះអាចប្រើប្រាស់ វីង+ បាន?

 

  • ផ្តល់ជូនសម្រាប់អ្នកប្រើប្រាស់អេប Wing Bank ទាំងអស់ 
  • មិនតម្រូវឱ្យមានការចុះឈ្មោះបន្ថែមឡើយ 
  • ការប្រើប្រាស់មានភាពសាមញ្ញ និងងាយស្រួលយល់ 
  •  អាចចូលប្រើប្រាស់បាន 24ម៉ោង ក្នុង7ថ្ងៃ គ្រប់ពេលដែលអ្នកត្រូវការ   

 

ចូលរួមជាមួយប្រព័ន្ធអេកូឡូស៊ីរបស់ វីង+ 

 

វីង+ គឺលើសពីមុខងារ ការកុម្ម៉ង់អាហារ និងការកម្សាន្ត តែគឺជាបណ្តុំសេវាកម្មដែលកំពុងរីកចម្រើនសម្រាប់ការធ្វើដំណើរ ការកម្សាន្ត របៀបរស់នៅ សេវាកម្មឌីជីថល និងច្រើនទៀត។ 

 

  • សម្រាប់អាជីវកម្ម៖  បង្ហាញសេវាកម្មរបស់អ្នកនៅលើ វីង+ និងទាក់ទាញដល់អតិថិជនរាប់លាននាក់។ មិនថាជាវិស័យធ្វើដំណើរ ទូរគមនាគមន៍ ការកម្សាន្ត ឬឡៃយស្ទាយ៍នោះទេ យើងស្វាគមន៍កិច្ចសហការដែលធ្វើឱ្យបទពិសោធន៍ប្រចាំថ្ងៃរបស់អតិថិជនកាន់តែប្រសើរឡើង។   
  • សម្រាប់អតិថិជនប្រើប្រាស់៖ មានមតិយោបល់សម្រាប់សេវាកម្ម ឬមុខងារថ្មីមែនទេ? សូមចែករំលែកគំនិតរបស់អ្នកដើម្បីជួយធ្វើឱ្យអនាគតរបស់ វីង+ កាន់តែប្រសើរឡើង។   វីង+ ទទួលយកគំនិតកែលម្អ ផ្តល់ជូននូវបត់បែន និងវិវឌ្ឍជានិច្ច សូមក្លាយជាផ្នែកមួយ ដើម្បីភ្ជាប់អ្នកប្រើប្រាស់ជាមួយនឹងសេវាកម្មដែលពួកគេចូលចិត្ត។  

ទាក់ទងមកយើងខ្ញុំថ្ងៃនេះ

យើងខ្ញុំបានត្រៀមខ្លួនរួចរាល់ ដើម្បីជួយអ្នកឱ្យចាប់ផ្តើមបាន