តាមរយៈការទទួលទូទាត់ Alipay+ ជាមួយនឹង វីង KHQR អាជីវកម្មរបស់អ្នកអាចទទួលប្រាក់ពីអតិថិជនជាភ្ញៀវបរទេសដែលប្រើប្រាស់កាបូបលុយឌីជីថល ឬអេបធនាគារ តាមប្រទេសនីមួយៗរបស់ពួកគេ ដោយអ្នកនឹងទទួលបានទឹកប្រាក់ទូទាត់នោះជារូបិយប័ណ្ណប្រាក់រៀលខ្មែរដោយផ្ទាល់។

 

ដោយគ្រាន់តែប្រើប្រាស់ KHQR តែមួយ អ្នកអាចផ្តល់សេវាកម្មជូនអតិថិជនទាំងក្នុងប្រទេស និងអតិថិជនជាជនបរទេសបានយ៉ាងងាយស្រួល ដោយមិនចាំបាច់ស្មុគស្មាញឡើយ។ 

ពង្រីកអាជីវកម្មរបស់អ្នកជាមួយនឹងជម្រើសទូទាត់កាន់តែច្រើន

ទទួលការទូទាត់បានពីភ្ញៀវទេសចរ និងអ្នកធ្វើដំណើរពីអន្តរជាតិ

ប្រើ KHQR តែមួយ អាចទទួលការទូទាត់ពីកាបូបលុយឌីជីថល ឬអេបធនាគារ ច្រើនប្រភេទ ទូទាំងសកលលោក

ប្រតិបត្តិការទូទាត់រហ័ស និងមិនចាំបាច់ប្រើប្រាស់ក្រដាសប្រាក់

មានសុវត្ថិភាព និងស្ថិតក្រោមបទប្បញ្ញត្តិរបស់ បាគង និង Alipay+

ទទួលបានទឹកប្រាក់ទូទាត់ជារូបិយប័ណ្ណរៀលខ្មែរ ដោយផ្ទាល់

កាបូបលុយឌីជីថលអន្តរជាតិ ដែលអាចទទួលទូទាត់

ជាមួយនឹងការទូទាត់ពីអេប Alipay+ តាមរយៈ វីង KHQR អាជីវកម្មរបស់អ្នកអាចទទួលការទូទាត់ពីកាបូបលុយឌីជីថល ឬអេបធនាគារ ពីបណ្តាប្រទេសនានាយ៉ាងសម្បូរបែប ដែលធ្វើឱ្យអតិថិជនជាភ្ញៀវអន្តរជាតិកាន់តែងាយស្រួលក្នុងការទូទាត់ប្រាក់បានភ្លាមៗ។ 

 

អ្នកអាចទទួលការទូទាត់ពីអេប ល្បីៗដូចជា៖ 

  • Alipay
  • AlipayHK
  • GCash
  • TrueMoney
  • Kakao Pay
  • Touch ‘n Go eWallet
  • DANA 
  • Boost
  • OCBC Digital

ប្រើត្រឹមតែ QR កូដ មួយប៉ុណ្ណោះ

 

អតិថិជនគ្រាន់តែស្កេន Wing KHQR របស់អ្នក រួចធ្វើការទូទាត់តាមរយៈអេប ដែលពួកគេមានជាការស្រេច ដោយអ្នកមិនចាំបាច់មានភាពស្មុគស្មាញណាមួយឡើយ។

លក្ខណៈពិសេសសំខាន់ៗ

  • ការទូទាត់ចូលជាប្រាក់រៀល ចូលក្នុងគណនីអាជីវកររបស់អ្នក 
  • ប្តូររូបិយប័ណ្ណដោយស្វ័យប្រវត្តិទៅតាមអត្រាទីផ្សារ ដោយឥតគិតថ្លៃសេវាបន្ថែម 
  • មិនចាំបាច់ប្រើប្រាស់ QR កូដ ច្រើនសន្លឹក 
  • ការទូទាត់ប្រាក់ចូលក្នុងគណនីបានភ្លាមៗ

របៀបចាប់ផ្តើម

ដើម្បីក្លាយជាដៃគូអាជីវករ វីង និងចាប់ផ្តើមអាចទទួលការទូទាត់ពីភ្ញៀវអន្តរជាតិ

សូមអញ្ជើញទៅកាន់ធនាគារ វីង ឥឡូវនេះ

សូមទូរសព្ទមកកាន់យើងខ្ញុំ ឬអញ្ជើញទៅកាន់សាខាធនាគារ វីង ណាមួយ ដើម្បីពិភាក្សាជាមួយក្រុមការងាររបស់យើងខ្ញុំ។

ទាក់ទងមកយើងខ្ញុំថ្ងៃនេះ

យើងខ្ញុំបានត្រៀមខ្លួនរួចរាល់ ដើម្បីជួយអ្នកឱ្យចាប់ផ្តើមបាន