ត្រូវការវិធីល្អជាងនេះ ដើម្បីគ្រប់គ្រងការទូទាត់ក្នុងអាជីវកម្មរបស់អ្នកមែនទេ? ការគ្រប់គ្រងការទូទាត់ដោយដៃ ឬការរង់ចាំប្រាក់បញ្ចូល អាចបង្កឱ្យប្រតិបត្តិការរបស់អ្នកយឺតយ៉ាវ និងធ្វើឱ្យការតាមដានចំណូលអាជីវកម្មមិនបានទាន់ពេលវេលា។
គណនីអាជីវករ ធនាគារ វីង គឺជាដំណោះស្រាយ
គណនីអាជីវករ ធនាគារ វីង អនុញ្ញាតឱ្យម្ចាស់អាជីវកម្មទទួលការទូទាត់ប្រាក់ដោយមិនប្រើសាច់ប្រាក់បានយ៉ាងងាយស្រួល និងមានសុវត្ថិភាព តាមរយៈអេប Wing Bank Merchant ដែលផ្តល់ឱ្យអ្នកនូវការគ្រប់គ្រងពេញលេញលើប្រតិបត្តិការអាជីវកម្ម។
ជាមួយនឹងការបញ្ចូលប្រាក់ភ្លាមៗទៅក្នុងគណនីធនាគារ វីង និងការជូនដំណឹងតាម Telegram ទាន់ពេលវេលា អ្នកអាចតាមដានរាល់ការទូទាត់បានភ្លាមៗ និងគ្រប់គ្រងលំហូរសាច់ប្រាក់បានកាន់តែមានប្រសិទ្ធភាព។