ដើម្បីធានានូវតម្លាភាព និងដើម្បីផ្តល់ព័ត៌មានជូនលោកអ្នកឱ្យបានជ្រាបច្បាស់ ទំព័រនេះផ្តល់ជូននូវប្រវត្តិពេញលេញនៃការធ្វើបច្ចុប្បន្នភាពទាំងអស់ ដែលបានធ្វើឡើងចំពោះលក្ខខណ្ឌប្រើប្រាស់ សម្រាប់អ្នកប្រើប្រាស់ចុងក្រោយ របស់ធនាគារ វីង។

 

រាល់កំណែប្រែនីមួយៗ រួមមានកាលបរិច្ឆេទចេញផ្សាយ និងសេចក្តីសង្ខេបខ្លីៗអំពីការផ្លាស់ប្តូរទាំងនោះ។

 

យើងខ្ញុំសូមលើកទឹកចិត្តឱ្យអតិថិជនទាំងអស់ ពិនិត្យមើលកំណែប្រែចុងក្រោយបំផុតឱ្យបានទៀងទាត់ ដើម្បីស្វែងយល់អំពីសិទ្ធិ ការទទួលខុសត្រូវ និងសេវាកម្មនានាដែលផ្តល់ជូនដោយធនាគារ វីង។

 

 

1. លក្ខន្តិកៈនានាសម្រាប់អ្នកប្រើប្រាស់ (End User Terms & Conditions)

 

កំណែទី 2 – ចេញផ្សាយថ្ងៃទី 01 មករា 2026

 

សង្ខេបការផ្លាស់ប្តូរ:

 

  • បានពង្រីកលក្ខខណ្ឌ និងសុទ្ទិសន្ធានឱ្យគ្របដណ្តប់លើផលិតផល និងសេវាកម្មទាំងអស់របស់ធនាគារ វីង មិនមែនត្រឹមតែអេបតាមទូរស័ព្ទទេ។
  • បានបន្ថែមការណែនាំបន្ថែមស្តីពីសុវត្ថិភាពទិន្នន័យ ការទទួលខុសត្រូវរបស់អតិថិជន និងតម្រូវការសុវត្ថិភាពផ្សេងៗ។
  • បានបន្ថែមផ្នែកថ្មីសម្រាប់សេវាកាត កម្ចី ការផ្ទេរប្រាក់ និងដំណើរការដោះស្រាយវិវាទ។
  • បានធ្វើបច្ចុប្បន្នភាពលើតម្លៃសេវា ការអនុលោមតាមបទប្បញ្ញត្តិ និងច្បាប់ប្រើប្រាស់សេវា ដើម្បីឱ្យស្របតាមបទប្បញ្ញត្តិថ្មី។

 

កំណែទី 1 (Version 1) – ចេញផ្សាយថ្ងៃទី 03 កញ្ញា 2023

 

សង្ខេបការផ្លាស់ប្តូរ:

 

  • ជាកំណែដំបូងសម្រាប់លក្ខខណ្ឌ និងសុទ្ទិសន្ធានសម្រាប់អ្នកប្រើប្រាស់ (End User Terms & Conditions)។
  • គ្របដណ្តប់តែការប្រើប្រាស់អេប និងកាតព្វកិច្ចទូទៅរបស់អតិថិជនប៉ុណ្ណោះ។
  • មិនទាន់មានការរៀបរាប់លម្អិតអំពីផលិតផល សុវត្ថិភាព ឬការអនុលោមតាមបទប្បញ្ញត្តិឡើយ។

 

2. លក្ខខណ្ឌ និងសុទ្ទិសន្ធានសម្រាប់ការបើកគណនីសាជីវកម្ម (Corporate Account Opening Terms & Conditions)

 

កំណែទី 1 – ចេញផ្សាយថ្ងៃទី 01 មករា 2026

 

សង្ខេបការផ្លាស់ប្តូរ៖

 

  • ជាការចេញផ្សាយលើកដំបូងនៃ លក្ខខណ្ឌ និងសុទ្ទិសន្ធានសម្រាប់ការបើកគណនីសាជីវកម្ម។
  • គ្របដណ្តប់លើតម្រូវការមូលដ្ឋានសម្រាប់ការបើក និងការថែរក្សាគណនីអាជីវកម្ម ឬគណនីសហគ្រាស។
  • បញ្ជាក់អំពីកាតព្វកិច្ចសំខាន់ៗដែលពាក់ព័ន្ធនឹងភាពត្រឹមត្រូវនៃព័ត៌មាន ការប្រើប្រាស់គណនី ការធ្វើប្រតិបត្តិការ និងការអនុលោមតាមបទប្បញ្ញត្តិ និងច្បាប់ជាធរមាន។