កិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននេះ (“កិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជន”) ត្រូវបានធ្វើឡើងរវាងធនាគារ វីង (ខេមបូឌា) ម.ក (“ធនាគារ”) និងលោកអ្នក នៅកាលបរិច្ឆេទទទួលយក។

 

ប្រការ ១៖ ការបង្កើតកិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជន

លុះត្រាតែមានការចែងផ្ទុយពីនេះ​៖

(១) ការយោង​ទៅលើភេទប្រុស មានន័យរួមបញ្ចូលទាំងភេទស្រី និងអភេទផងដែរ ហើយផ្ទុយមកវិញ ហើយ​ការយោង​ទៅ​លើ​ឯកវចនៈ មានន័យរួមបញ្ចូលទាំងពហុវចនៈផងដែរ។

(២) ចំណងជើងនៃប្រការ និងប្រការរង ដែលមាននៅក្នុងកិច្ច​ព្រម​ព្រៀង​នេះ ត្រូវបានបញ្ចូលដើម្បីភាពងាយស្រួលប៉ុណ្ណោះ និង​មិនមានន័យជាការបកស្រាយ ការកំណត់ ឬការពិពណ៌នាអំពីវិសាលភាពនៃកិច្ច​ព្រម​ព្រៀងចម្បង​​សម្រាប់អតិថិជន ឬគោល​បំណងនៃបញ្ញត្តិ​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​នេះឡើយ។

(៣) រាល់កិច្ចព្រមព្រៀងអតិថិជនទាំងអស់ ដែលមាននៅក្នុងឧបសម្ព័ន្ធនីមួយៗ​ នៃកិច្ច​ព្រម​ព្រៀងចម្បង​សម្រាប់អតិថិជននេះ ត្រូវបានយកមកអាន និងបកស្រាយថាជាផ្នែកសំខាន់ និងជាផ្នែកមួយនៃកិច្ច​ព្រម​ព្រៀងចម្បងសម្រាប់អតិថិជននេះ។

(៤) ក្នុងករណីមានភាពមិនស្របគ្នា ឬខុសគ្នារវាងបញ្ញត្តិនៅ​ក្នុងកិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននេះ និងកិច្ចព្រមព្រៀងជាក់លាក់ណាមួយ ឬឯកសារពាក់ព័ន្ធផ្សេងទៀត បញ្ញត្តិដែលមានចែងនៅ​ក្នុងកិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននេះនឹងមានអាទិភាព លើកលែងតែបានចែងយ៉ាងច្បាស់ផ្សេងពីនេះ​នៅ​ក្នុងកិច្ចព្រមព្រៀងជាក់លាក់ និងឬឯកសារពាក់ព័ន្ធផ្សេងទៀតនោះ។

 

ប្រការ ២៖ ការ​អនុវត្ត

២.១ កិច្ច​ព្រម​ព្រៀង​ចម្បងសម្រាប់អតិថិជននេះ បង្កើត​បាន​ជាកិច្ច​ព្រម​ព្រៀង​ចង​ភ្ជាប់​កាតព្វកិច្ច​តាម​ផ្លូវច្បាប់ ដែលធ្វើឡើងរវាងធនាគារ និងលោកអ្នក ​នៅក្នុងឋានៈផ្ទាល់ខ្លួន (“លោកអ្នក” ឬ “របស់លោកអ្នក”)។

២.២ លោកអ្នកតម្រូវឲ្យ​ផ្តល់​ការ​យល់ព្រមលើកិច្ច​ព្រម​ព្រៀងចម្បងសម្រាប់អតិថិជននេះតែម្តងប៉ុណ្ណោះ នៅពេលដែលលោក​អ្នកចាប់ផ្តើមធ្វើប្រតិបត្តិការជាមួយធនាគារ។ កិច្ច​ព្រម​ព្រៀង​ចម្បង​សម្រាប់អតិថិជននេះនឹងមានសុពលភាពនៅពេលដែលលោក​អ្នកផ្តល់​ការ​យល់ព្រម ស្រប​តាម​ប្រការ ០៣ ​ខាងក្រោម។ ទោះជាយ៉ាងនេះ​ក្តី កិច្ច​ព្រម​ព្រៀងអតិថិជនជាក់លាក់ ដែលភ្ជាប់មក​ជា​ឧបសម្ព័ន្ធ​​នៃ​កិច្ច​ព្រម​ព្រៀងចម្បង​សម្រាប់អតិថិជននេះ នឹងមានអានុភាព នៅពេលដែលលោកអ្នក “ដាក់ឲ្យ​ដំណើរ​ការ​” ផលិតផល ឬសេវាកម្មនោះ។ ដើម្បីឲ្យមានភាពច្បាស់លាស់ ពាក្យ​ថា “ការដាក់ឲ្យ​ដំណើរ​ការ” មានន័យថាជាការចូលរួម ការជាវ ការចុះឈ្មោះ ឬការ​ស្នើសុំ​ ឬសកម្មភាពប្រហាក់​ប្រហែល​គ្នា​ផ្សេង​ទៀតរបស់អតិថិជន ដើម្បីទទួលបានសេវាកម្ម ឬផលិតផលរបស់ធនាគារ តាម​រយៈ​ការ​បញ្ចូលលេខកូដសម្ងាត់មួយដង លេខសម្ងាត់ ឬវិធីសាស្ត្រផ្ទៀងផ្ទាត់អត្តសញ្ញាណផ្សេងទៀត។ នៅពេលដែលលោក​អ្នកដាក់ឲ្យ​ដំណើរ​ការ​ផលិតផល ឬសេវាកម្មណាមួយរបស់ធនាគារ កិច្ច​ព្រម​ព្រៀងអតិថិជនជាក់​លាក់ស្តីពីផលិតផល ឬសេវាកម្មនោះ ដែលភ្ជាប់មក​ជាមួយកិច្ច​ព្រម​ព្រៀង​ចម្បង​សម្រាប់អតិថិជននេះ នឹងចង​ភ្ជាប់​កាតព្វកិច្ចរបស់លោក​អ្នកជាមួយធនាគារ ដោយលោក​អ្នក​​មិនចាំបាច់ផ្តល់​ការយល់ព្រម ឬចុះហត្ថលេខាបន្ថែមទៀតឡើយ។ សម្រាប់ផលិតផល ឬសេវាកម្មជាក់លាក់មួយចំនួន ដូច​មាន​ចែង​ក្នុង​កិច្ច​ព្រម​ព្រៀង​ចម្បង​សម្រាប់អតិថិជននេះ លោក​អ្នកនឹងតម្រូវឲ្យ​ផ្តល់​ការ​យល់ព្រមលើខចែង​ និង​លក្ខខណ្ឌបន្ថែមទៀត នៅពេលដែលលោក​អ្នកដាក់ឲ្យ​ដំណើរ​ការ​ផលិតផល ឬសេវាកម្មនោះ។

 

ប្រការ ៣៖ ការផ្តល់​ការ​យល់ព្រម 

លោក​អ្នកបានអាន យល់ដឹង និងយល់ព្រមលើគ្រប់ខចែង និង​លក្ខខណ្ឌនៃកិច្ច​ព្រម​ព្រៀង​ចម្បង​សម្រាប់អតិថិជននេះ។ លោក​អ្នកទទួលស្គាល់ថា តាម​រយៈ​ការចុចលើ​ប្រអប់យល់ព្រម ការបញ្ចូលលេខកូដសម្ងាត់មួយដង ឬលេខសម្ងាត់ ឬការប្រើប្រាស់បច្ចេកវិទ្យាស្កេនមុខ ឬវិធីសាស្ត្របញ្ជាក់ការយល់ព្រមផ្សេងទៀត បង្កើត​បាន​ជា​ការយល់ព្រមរបស់លោក​អ្នកទៅលើកិច្ច​ព្រម​ព្រៀង​ចម្បងសម្រាប់អតិថិជននេះ ក្នុង​វិសាលភាព​នៃច្បាប់ និងបទប្បញ្ញត្តិជាធរមាន​ ហើយលោក​អ្នកនឹងត្រូវចង​ភ្ជាប់កាតព្វកិច្ច​​តាម​ផ្លូវ​ច្បាប់ដោយកិច្ច​ព្រម​ព្រៀង​ចម្បង​សម្រាប់អតិថិជននេះ គិត​ចាប់ពីកាលបរិច្ឆេទទទួលយក។ 

 

ប្រការ ៤៖ ការយល់ព្រមរបស់លោកអ្នក

៤.១ ការយល់ព្រមសម្រាប់ការចែករំលែកទិន្នន័យឯកជន

តាម​រយៈការទទួលយកកិច្ចព្រម​ព្រៀង​ចម្បង​សម្រាប់​អតិថិជន​នេះ លោក​អ្នកអនុញ្ញាតយ៉ាងជាក់ច្បាស់ និងយល់ព្រមឲ្យធនាគារប្រមូលទិន្នន័យ រក្សាទុក និងបង្ហាញទិន្នន័យឯកជនរបស់លោកអ្នកទៅកាន់បុគ្គលដូចខាងក្រោម ដោយអនុលោម​តាមច្បាប់ជាធរមាន និងតាម​គោលការណ៍ឯកជនភាព​របស់យើង៖

(១) បុគ្គលិក និងភ្នាក់ងាររបស់យើង ក្នុង​វិសាលភាចាំបាច់ដ៏សមហេតុសម​ផលសម្រាប់ការអនុវត្តការងារទៅតាមផលិតផល និងសេវាកម្ម ដែលលោក​អ្នកបានស្នើសុំ ដែលក្នុងករណីនេះ យើងនឹងតម្រូវឲ្យបុគ្គលទាំងនោះ គោរពតាមគោលការណ៍ឯកជនភាពរបស់យើង។

(២) ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើង ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប សម្រាប់គោលបំណង លក់ផលិតផល និងសេវាកម្ម​ទៅ​វិញ​ទៅមក ដែលក្នុងករណីនេះ យើងនឹងតម្រូវឲ្យក្រុមហ៊ុនបុត្រសម្ព័ន្ធ​ទាំងនោះ គោរពតាមគោលការណ៍ឯកជនភាពរបស់យើង។ យើងខ្ញុំនឹងចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកទៅកាន់ក្រុមហ៊ុនណាមួយខាងលើ តែក្នុងករណី និងនៅពេលដែល លោកអ្នកស្នើសុំ ដាក់ឲ្យដំណើរការ ជាវ ឬប្រើប្រាស់ផលិតផល ឬសេវាកម្មមួយ ឬច្រើន​របស់ក្រុមហ៊ុននោះ។

(៣) អ្នកផ្គត់ផ្គង់ ទីប្រឹក្សា អ្នកអនុវត្តគម្រោង​បន្ត និងអ្នកផ្តល់សេវាកម្ម ដែលត្រូវការចូលប្រើទិន្នន័យ និងព័ត៌មាន ដើម្បីអនុវត្តដំណើរ​ការ ឬប្រតិបត្តិការ ក្នុងនាមធនាគារ សម្រាប់គោលបំណងអភិវឌ្ឍផលិតផល ដែលក្នុងករណីនេះ យើងនឹងទាមទារឲ្យបុគ្គលទាំងនោះ គោរពតាមគោលការណ៍ឯកជនភាពរបស់យើង។

(៤) ក្នុងការឆ្លើយតបនឹងសំណើសុំទិន្នន័យពីលោក​អ្នក ប្រសិនបើធនាគារជឿថា ការបង្ហាញទិន្នន័យគឺស្របតាមច្បាប់ បទប្បញ្ញត្តិ ឬដំណើរការផ្លូវច្បាប់ណាមួយ (ឧទាហរណ៍ ដើម្បីបង្កើត ប្រើប្រាស់ ឬការពារសិទ្ធិស្រប​ច្បាប់របស់យើង ដូចជា សម្រាប់ការពារពីការឆបោក ឬ​គៃបន្លំ) ឬតាមការ​តម្រូវ​របស់ច្បាប់ បទប្បញ្ញត្តិ ឬវិធាន​ជា​ធរមាន។

(៥) ពាក់​ព័ន្ធ​នឹងការរំលាយ​ក្រុមហ៊ុន​បញ្ចូល​គ្នា និងការ​ទិញលក់ក្រុមហ៊ុនដែលពាក់ព័ន្ធនឹងធនាគារ ការលក់ចំណែក​ណាមួយ ឬ​ទាំងស្រុងនៃ​អាជីវកម្ម ឬទ្រព្យសម្បត្តិក្រុមហ៊ុន ទៅឲ្យ​បុគ្គលផ្សេងទៀត ឬប្រតិបត្តិការស្រដៀងគ្នានេះ​។ 

(៦) តុលាការមានសមត្ថកិច្ច វេទិកាដោះស្រាយវិវាទ ឬនិយ័តករ ដោយការស្នើសុំ ឬដើម្បីបំពេញកាតព្វកិច្ចបង្ហាញព័ត៌មាន ឬការ​រាយការណ៍ ដែលតម្រូវដោយច្បាប់។

សម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីការការពារទិន្នន័យឯកជន លោក​អ្នកយល់ព្រម អនុលោម​តាមគោលការណ៍ឯកជនភាពរបស់យើង ដែលភ្ជាប់មក​ជាកិច្ចព្រមព្រៀងបន្ថែម​ នៃ​កិច្ចព្រម​ព្រៀង​ចម្បង​សម្រាប់​អតិថិជននេះ។

 

៤.២ ការយល់ព្រមសម្រាប់ការបង្កកសមតុល្យ ឬគណនី  

លោក​អ្នកអនុញ្ញាត និងយល់ព្រមឲ្យធនាគារបង្កក​ទឹក​ប្រាក់ ឬគណនីរបស់លោក​អ្នក ក្នុងករណីដូចខាងក្រោម៖  

(១) លោក​អ្នកទទួលប្រាក់ ដែលលោក​អ្នក​មិនគួរ​​ទទួល​បាន​ និងមិនមែនជាកម្មសិទ្ធិរបស់លោក​អ្នក។ 

(២) មាន​ការ​ជឿជាក់ ឬសង្ស័យថា គណនីរបស់លោកអ្នកមាន​ការ​​ជាប់​សង្ស័យ ឬជាប់​ពាក់ព័ន្ធ ឬធ្លាប់ពាក់ព័ន្ធនឹងសកម្មភាពលាងសម្អាត​ប្រាក់ ឬសកម្មភាពឧក្រិដ្ឋនានា។ 

(៣) ធនាគារទទួលបានសេចក្តី​បង្គាប់​ពីតុលាការ ឬអាជ្ញាធរ​មាន​សមត្ថកិច្ច ដើម្បីបង្កកសមតុល្យ ឬគណនីរបស់លោក​អ្នក។ និង 

(៤) ករណីផ្សេងទៀតដែលអនុញ្ញាតដោយច្បាប់ និងបទប្បញ្ញត្តិជា​ធរមាន​។ 

 

៤.៣ ការយល់ព្រមឲ្យ​បង្វិល​ទឹក​ប្រាក់ត្រឡប់មកវិញ  

លោក​អ្នកអនុញ្ញាតឲ្យធនាគារបង្វិល​ទឹក​ប្រាក់ត្រឡប់មកវិញ សម្រាប់ប្រតិបត្តិការណាមួយដែលបានបញ្ចូលទឹក​ប្រាក់​ចូលក្នុងគណនីរបស់លោក​អ្នកដោយសារតែ​បញ្ហា​ប្រព័ន្ធ ការដំណើរ​ការ​ស្ទួន ការគៃបន្លំ ឬព្រឹត្តិការណ៍ ដែលមិនបានព្រៀងទុកផ្សេងទៀត។ លោក​អ្នកយល់ព្រមបន្ថែមទៀត​ថា ធនាគារមានសិទ្ធិកាត់​ទឹក​ប្រាក់ចេញពីគណនីរបស់លោក​អ្នកស្រប​តាមច្បាប់ និងបទប្បញ្ញត្តិជា​ធរមាន ភ្លាម​ៗ​បន្ទាប់​ពីធនាគារទទួលបានព័ត៌មានអំពីឧប្បត្តិហេតុនោះ។ 

ក្នុងករណីដែលសមតុល្យក្នុងគណនីមិនគ្រប់គ្រាន់សម្រាប់ការបង្វិល​ទឹក​ប្រាក់ត្រឡប់មកវិញ លោក​អ្នកយល់ព្រមទូទាត់​ប្រាក់ដែលជំពាក់ភ្លាមៗ បន្ទាប់ពីទទួលបានការជូនដំណឹង។ ធនាគាររក្សាសិទ្ធិចាត់វិធានការផ្លូវច្បាប់ ឬរាយការណ៍ទៅអាជ្ញាធរពាក់ព័ន្ធ ប្រសិនបើការទូទាត់​ប្រាក់នោះ​មិនបាន​ធ្វើ​ឡើង​ទាន់ពេលវេលា។ 

ក្នុងករណីមិនមានការព្រមព្រៀងក្នុង​ការបង្វិល​ប្រាក់ត្រឡប់មកវិញ លោ​កអ្នកអាចដាក់ពាក្យបណ្តឹងជាផ្លូវការ តាមរយៈដំណើរការដោះស្រាយបណ្តឹងផ្ទៃក្នុងរបស់ធនាគារ។ ធនាគារនឹងធ្វើការស៊ើបអង្កេត និងឆ្លើយតបឲ្យ​បាន​ទាន់ពេលវេលា និងប្រកប​ដោយ​តម្លាភាព។ ប្រសិនបើលោក​អ្នកមិនពេញចិត្តនឹងលទ្ធផលនៃ​ការ​ដោះ​ស្រាយវិវាទ​នេះ លោក​អ្នកមានសិទ្ធិបញ្ជូនវិវាទទៅកាន់សមាគមធនាគារនៅកម្ពុជា ឬធនាគារជាតិ នៃ​កម្ពុជា ឬតុលាការមានសមត្ថកិច្ច​ ដោយ​អនុលោម​តាមច្បាប់ជា​ធរមាន។ 

 

៤.៤ ការយល់ព្រមសម្រាប់ឥណពន្ធដោយផ្ទាល់  

លោក​អ្នកអនុញ្ញាត និងយល់ព្រមឲ្យធនាគារកាត់​ ឬដក​យកទឹក​ប្រាក់ដោយស្វ័យប្រវត្តិចេញពីគណនីដែលលោក​អ្នក​បាន​កំណត់​ទុក​ជា​មុន ឬគណនីណាមួយរបស់លោក​អ្នក ដែល​មាន​នៅធនាគារ ដោយមិនចាំបាច់ជូនដំណឹង ឬទទួលបាន​ការយល់ព្រមបន្ថែមពីលោក​អ្នក ដើម្បីអនុវត្តកាតព្វកិច្ចដែលលោក​អ្នកបានយល់ព្រម នៅពេលទទួលយកកិច្ចព្រម​ព្រៀង​ចម្បងសម្រាប់អតិថិជននេះ រួមមានការទូទាត់​លើ​ប្រាក់ដើម ការប្រាក់ ថ្លៃសេវា ថ្លៃសេវាធានារ៉ាប់រង និងចំនួនផ្សេងទៀតដែលត្រូវបង់ទៅឲ្យធនាគារ។ 

 

៤.៥ ព្រឹត្តិការណ៍មិនច្បាស់លាស់នាំឲ្យទទួលបាន ឬខាតបង់ក្នុងប្រតិបត្តិការ 

វា​អាចមានបញ្ហាបច្ចេកទេស ​កំហុស​ប្រព័ន្ធ ឬកំហុសដែល​បង្ក​ឡើង​ដោយមនុស្ស ដោយសារព្រឹត្តិការណ៍មិនច្បាស់លាស់ក្នុងការផ្តល់សេវាកម្មជា​ទូទៅ។ លោក​អ្នកយល់ព្រមសហការជាមួយធនាគារ និងអនុវត្តតាមនីតិវិធីរបស់ធនាគារ និងតាម​ច្បាប់ជា​ធរមាន​ ដើម្បីដោះស្រាយបញ្ហា ដោយមិនធ្វើឲ្យ​ប៉ះពាល់ដល់ផលប្រយោជន៍របស់ភាគីផ្សេងទៀតឡើយ។ លោក​អ្នកទទួលស្គាល់ អនុញ្ញាត និងយល់ព្រមឲ្យធនាគារធ្វើការកែសម្រួលប្រកប​ដោយ​តម្លា​ភាពទៅលើប្រាក់ដែលទទួលបាន ឬខាតបង់ នៅលើគណនីរបស់លោក​អ្នក ដោយមិនចាំបាច់ទទួលបាន​ការយល់ព្រមបន្ថែមពីលោកអ្នកឡើយ។ 

 

ប្រការ ៥៖ កាតព្វកិច្ចរបស់លោក​អ្នកចំពោះប្រតិបត្តិការដែល​គ្មាន​ការ​អនុញ្ញាត 

លោក​អ្នកយល់ព្រមអនុវត្តវិធានការសមស្រប ដើម្បីការពារគណនី និងឧបករណ៍របស់លោក​អ្នក ពីការចូលប្រើប្រាស់ដោយគ្មាន​ការ​អនុញ្ញាត។ ក្នុងករណីមានប្រតិបត្តិការដែលគ្មាន​ការ​អនុញ្ញាត លោក​អ្នកត្រូវទទួលខុសត្រូវ ប្រសិនបើឧប្បត្តិហេតុនោះកើតឡើងដោយសារការធ្វេសប្រហែស ឬការមិនអនុវត្តតាមវិធានសុវត្ថិភាពនានា។ 

 

ប្រការ​ ៦៖ ឆន្ទានុសិទ្ធិ​របស់ធនាគារ 

ធនាគាររក្សាសិទ្ធិដើម្បីកំណត់ ឬលុប​ចោល​ប្រតិបត្តិការរបស់លោក​អ្នក ដោយមិនមានការជូនដំណឹងជាមុន និងដោយមិនទទួលខុសត្រូវ ប្រសិនបើធនាគារសង្ស័យថា៖ 

(១) ការចូល​ប្រើប្រាស់សេវា​ធនាគារ ​ ឈ្មោះអ្នក​ប្រើប្រាស់ ឬពាក្យសម្ងាត់ អាចបង្កការខាតបង់ដល់លោក​អ្នក ឬធនាគារ។ 

(២) ឯកសារដែលបានបង្ហាញ មិនមានសុពលភាព ឬជាឯកសារក្លែងបន្លំ បន្ទាប់ពីបានបើកគណនី។ 

(៣) ប្រព័ន្ធរបស់ធនាគារ ឬឧបករណ៍របស់ធនាគារមានបញ្ហា ឬមិនអាចប្រើប្រាស់​បាន។ 

(៤) ធនាគាររកឃើញថា សុវត្ថិភាពគណនីរបស់លោក​អ្នក កំពុង​ស្ថិត​ក្នុង​ហានិភ័យ។ ឬ 

(៥) ហេតុ​ផល​ផ្សេងទៀត ដែល​ធនាគារត្រូវអនុវត្តអនុលោមទៅតាម​ច្បាប់។ 

 

ប្រការ​ ៧៖ អត្រាប្តូរប្រាក់ 

ក្នុងប្រតិបត្តិការធនាគារ យើង​អាចទទួលប្រាក់ក្នុងប្រភេទ​រូបិយប័ណ្ណផ្សេងៗគ្នា​សម្រាប់ការ​បញ្ចូលទឹក​ប្រាក់​ ឬកាត់​ទឹក​ប្រាក់​ចេញពីគណនីរបស់លោក​អ្នក រួមមាន ការផ្ទេរប្រាក់តាម​ទូរលេខ ឬការ​ដកមូលប្បទានបត្រ ជា​រូបិយប័ណ្ណបរទេស។ ក្នុងករណីនេះ ធនាគារនឹងបម្លែងទឹក​ប្រាក់ក្នុងប្រភេទ​រូបិយប័ណ្ណ​ផ្សេងៗគ្នា ទៅជា​រូបិយប័ណ្ណតែ​មួយនៅ​ក្នុងគណនីរបស់លោក​អ្នក ដោយប្រើអត្រាប្តូរប្រាក់លក់រាយដែលធនាគារផ្តល់នៅថ្ងៃនោះ។ អត្រាប្តូរប្រាក់ផ្តល់ជូនដោយធនាគារមានការផ្លាស់ប្តូរ ផ្អែកតាមកត្តាដូចជា មធ្យោបាយប្រើប្រាស់ ប្រភេទរូបិយបណ្ណសម្រាប់ប្រតិបត្តិការ ចំនួនប្រាក់ កាលបរិច្ឆេទ និងម៉ោងនៃប្រតិបត្តិការ និងស្ថានភាពទីផ្សារនៅពេលនោះ។ ផ្អែកតាមកត្តាទាំងនេះ លោកអ្នកយល់ព្រមទិញ ឬលក់រូបិយប័ណ្ណបរទេស និងទទួលយកអត្រាប្តូរប្រាក់ ដែលធនាគារផ្តល់សម្រាប់ប្រតិបត្តិការនោះ។ 

 

ប្រការ ៨៖ ​ការ​​ប្រឆាំងការសម្អាត​ប្រាក់ ហិរញ្ញប្បទាន​ភេរវកម្ម និងការគ្រប់គ្រងលើ​ទណ្ឌកម្ម 

៨.១ ធនាគារ​​មិនមាន​កាតព្វកិច្ច​ត្រូវធ្វើ ឬមិនធ្វើអ្វីមួយ ​ដែលអាចបង្កឲ្យមានការរំលោភបំពាន​ច្បាប់ និង​បទប្បញ្ញត្តិនានា ដែលទាក់ទងនឹងការប្រឆាំង​ការ​សម្អាត​ប្រាក់ ហិរញ្ញប្បទានភេរវកម្ម ឬការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ឬ​ពាណិជ្ជកម្ម ដែល​ធនាគារ​ត្រូវ​អនុលោម​តាមនោះឡើយ។​ 

៨.២ លោក​អ្នកគួរយល់ដឹង​ថា ប្រតិបត្តិការអាចនឹងត្រូវ​ពន្យារពេល បង្ខាំង បង្កក ឬបដិសេធ ប្រសិនបើធនាគារ​មានមូលហេតុសមស្រប​ថា ប្រតិបត្តិការនោះរំលោភបំពាន​ច្បាប់ ឬជាប់ទណ្ឌកម្ម (ឬច្បាប់ ឬ​ការ​ដាក់​ពិន័យ​ដែល​កំណត់​ដោយ​ប្រទេស​ផ្សេង​ទៀត)។ នៅ​ពេល​ដែលប្រតិបត្តិការត្រូវបាន​​ពន្យារពេល បង្ខាំង បង្កក ឬបដិសេធ​ ធនាគារ រួម​ទាំងធនាគារអន្តរការី​របស់​យើង នឹង​មិន​ទទួល​ខុស​ត្រូវ​លើ​ការ​ខាត​បង់​របស់​លោក​អ្នក (រួមទាំងការបាត់បង់ដោយផ្ទាល់ ឬដោយប្រយោល) ដែលកើតឡើងដោយមូលហេតុណាមួយ ទាក់ទងនឹងប្រតិបត្តិការនោះឡើយ។ 

៨.៣ លោក​អ្នកត្រូវផ្តល់ព័ត៌មាន និងឯកសារទាំងអស់ដែលស្ថិតនៅក្នុងកាន់កាប់ ការថែរក្សា ឬការគ្រប់គ្រងរបស់លោកអ្នក ដល់ធនាគារឲ្យបានឆាប់រហ័ស តាមការតម្រូវរបស់ធនាគារ ដើម្បីអនុលោមតាមច្បាប់ និងបទប្បញ្ញតិ​ជា​ធរមាន​ ទាក់ទងនឹងការប្រឆាំងការសម្អាត​ប្រាក់ ហិរញ្ញប្បទានភេរវកម្ម ឬច្បាប់ ឬ​បទប្បញ្ញត្តិនានា​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ដាក់ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច ឬពាណិជ្ជកម្ម។ 

៨.៤ លោក​អ្នកយល់ព្រម និងអនុញ្ញាតឲ្យធនាគារ បង្ហាញព័ត៌មាន និងឯកសាររបស់​​លោក​អ្នក ពាក់​ព័ន្ធ​នឹងលោកអ្នក ឬ​គណនីរបស់លោក​អ្នក ដល់អាជ្ញាធរមានសមត្ថកិច្ចណាមួយ ប្រសិន​បើតម្រូវដោយច្បាប់ និងបទប្បញ្ញត្តិនានា។ 

៨.៥ លោក​អ្នកយល់ព្រមអនុវត្តសិទ្ធិ និងបំពេញកាតព្វកិច្ចរបស់លោក​អ្នក ស្របតាមកិច្ចព្រម​ព្រៀង​ចម្បង​សម្រាប់​អតិថិជន និងខចែង និង​លក្ខខណ្ឌពិសេសផ្សេងទៀត ស្រប​តាម​ច្បាប់ និងបទប្បញ្ញត្តិពាក់​ព័ន្ធ​នឹងការប្រឆាំងនឹងការសម្អាត​ប្រាក់ ហិរញ្ញប្បទាន​ភេរវកម្ម ឬច្បាប់ និងបទប្បញ្ញត្តិនានា​ពាក់​ព័ន្ធ​នឹង​ការ​ដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច ឬពាណិជ្ជកម្ម ដែល​ធនាគារ​ត្រូវ​អនុលោម​តាម។ 

 

ប្រការ ៩៖ ការទទួល​ខុស​ត្រូវរបស់លោកអ្នក 

៩.១ លោក​អ្នកត្រូវទទួលខុសត្រូវចំពោះការខូចខាត ឬការខាតបង់ដែលកើតចេញពីសេចក្តីណែនាំរបស់អតិថិជន ការធ្វេស​ប្រហែស ការ​គៃបន្លំ ឬការបំពាន​លើ​កិច្ចព្រម​ព្រៀង​ចម្បង​សម្រាប់​អតិថិជន​ ពាក់ព័ន្ធនឹង​ការប្រើប្រាស់​ផលិត​ផល ឬ​សេវាកម្ម​របស់​ធនាគារ។ 

៩.២ លោក​អ្នកយល់ព្រមផ្តល់សំណង និងការពារធនាគារឲ្យរួចផុតពីការទាមទារ ឬការខូចខាត​ ដោយភាគីណាមួយ ដែលកើត​ចេញ​ពី ឬពាក់​ព័ន្ធ​នឹងការប្រើប្រាស់ផលិតផល ឬសេវាកម្មរបស់ធនាគារដោយលោកអ្នក។ លោក​​អ្នកត្រូវសង​សំណងជាប្រាក់ជាបន្ទាន់ដល់​ធនាគារ​ ប្រសិន​បើធនាគារត្រូវទទួលខុសត្រូវដោយសារតែសេចក្តីណែនាំ​របស់អតិថិជន ការធ្វេស​ប្រហែស ការគៃបន្លំ ឬការរំលោភបំពានលើកាតព្វកិច្ច ឬការ​ប្រើ​ប្រាស់​ផលិត​ផល ឬ​សេវា​កម្ម​ធនាគារ​របស់​លោក​អ្នក។ 

 

ប្រការ​ ១០៖ ការមិនទទួលខុសត្រូវរបស់ធនាគារ 

១០.១ វៀរលែង​តែបណ្តាល​មក​ពី​ការ​ធ្វេស​ប្រហែស ឬការ​ប្រព្រឹត្ត​កំហុស​ឆ្គង​ដោយ​ចេតនារបស់ធនាគារ ឬបុគ្គលិកដែលទទួល​បានការអនុញ្ញាត ធនាគារ អភិបាល បុគ្គលិក និងក្រុមហ៊ុនបុត្រសម្ព័ន្ធនឹងមិនទទួលខុសត្រូវចំពោះការខូចខាត ឬការបាត់បង់ ដែលលោកអ្នក ឬបុគ្គលណាមួយទទួលរង ដោយសារតែ៖ 

(១) ការដក ការផ្អាក ឬការលុបចោលប្រតិបត្តិការ ដែលលោកអ្នកបានចាប់ផ្តើម ឬការបរាជ័យក្នុងការអនុវត្ត ឬអនុវត្តតាមការបញ្ជា ឬសេចក្ដីណែនាំរបស់អតិថិជន មិនថាការបរាជ័យនោះបណ្តាលមកពីស្ថានភាព ឬព្រឹត្តិការណ៍ណាមួយ ដែលនៅក្រៅការគ្រប់គ្រងរបស់ធនាគារនោះទេ។ 

(២) ការបរាជ័យ ឬការខូចខាតផ្នែកមេកានិច អេឡិចត្រូនិក ឬប្រព័ន្ធផ្សព្វផ្សាយទូរគមនាគមន៍ និងប្រព័ន្ធកុំព្យូទ័ររបស់ធនាគារ ឬឧបករណ៍ផ្សេងៗទៀត ឬការដំឡើង និងប្រតិបត្តិការរបស់វា។ 

(៣) ការបញ្ជូនមិនពេញលេញ ឬមានកំហុសនៃការបញ្ជា ឬសេចក្ដីណែនាំរបស់អតិថិជន ឬកំហុសក្នុងការអនុវត្តការបញ្ជា ឬសេចក្ដីណែនាំរបស់អតិថិជន រួមទាំងការពន្យារពេល ការបាត់បង់ ការចំណាយ ឬការខូចខាតណាមួយចំពោះលោកអ្នក ឬរងផលប៉ះពាល់ដោយសារតែបញ្ហានោះ។ 

(៤) ការពន្យារពេល ការរាំងស្ទះ ឬការផ្អាកដែលបណ្តាលមកពីតតិយជន មិនថាជាអ្នកផ្តល់សេវាកម្ម ឬអ្នកផ្គត់ផ្គង់ឧបករណ៍ ដែលបង្កឲ្យមានការរំខាន ឬប៉ះពាល់ដល់សកម្មភាពរបស់ធនាគារ។ 

(៥) ការរំខានសេវាកម្មដោយសារករណីប្រធានសក្តិ ការបញ្ជាទិញ ឬសេចក្ដីណែនាំរបស់អតិថិជនដែលមិនពេញលេញ ឬមានកំហុស ឬកំហុសក្នុងការអនុវត្តការបញ្ជា ឬសេចក្ដីណែនាំរបស់អតិថិជន ដែលបណ្តាលមកពីអតិថិជនផ្ទាល់។ 

១០.២ ការពន្យារពេលក្នុងការអនុវត្ត ឬការមិនអនុវត្តសិទ្ធិណាមួយដោយធនាគារ តាមច្បាប់ បទប្បញ្ញត្តិ គោលនយោបាយផ្ទៃក្នុង នីតិវិធី សេចក្តីណែនាំ និងខចែង និងលក្ខខណ្ឌ ដែលមានចែងក្នុងកិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជន មិនត្រូវបានចាត់ទុកថាជាការបោះបង់សិទ្ធិរបស់ធនាគារ ឬការយល់ព្រមឲ្យមានការបំពានលើកិច្ចព្រមព្រៀងដោយលោកអ្នកនោះទេ។ 

 

ប្រការ​ ១១៖ ការដោះស្រាយបណ្ដឹង 

លោកអ្នកព្រមព្រៀងថា បណ្តឹង ឬវិវាទណាមួយ ដែលកើតឡើងក្នុងទំនាក់ទំនងនឹងកិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននេះ នឹងត្រូវបានដោះស្រាយស្របតាមគោលការណ៍របស់ធនាគារ និងច្បាប់ជាធរមាន។ ទោះជាយ៉ាងណា អាស្រ័យលើស្ថានភាពនីមួយៗ ធនាគារមិនអាចធានាបានថាបញ្ហារបស់លោកអ្នកនឹងត្រូវបានដោះស្រាយដោយជោគជ័យ ឬការខាតបង់របស់លោកអ្នកអាចត្រូវបានស្ដារឡើងវិញឡើយ។ 

 

ប្រការ​ ១២៖ ពន្ធ 

១២.១ លោកអ្នកត្រូវអនុវត្តកាតព្វកិច្ចបង់ពន្ធរបស់លោកអ្នក ដែលទាក់ទងនឹងការបើក ប្រតិបត្តិការ និងការថែទាំគណនីរបស់លោកអ្នក និងការប្រើប្រាស់ផលិតផល ឬសេវាកម្មរបស់យើង ដែលរួមបញ្ចូលការចំណាយផ្នែកច្បាប់ និងការបង់ពន្ធត្រឹមត្រូវលើទ្រព្យសម្បត្តិដែលរក្សាទុកនៅធនាគារ។ ធនាគារអាចនឹងកាត់ប្រាក់ពីសមតុល្យក្នុងគណនីរបស់លោកអ្នក ដើម្បីបង់ទៅឲ្យអាជ្ញាធរពន្ធដារ ឬសម្រាប់អនុវត្តកិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននេះ។ 

១២.២ សម្រាប់ការទូទាត់ណាមួយដែលលោកអ្នកត្រូវបង់ឲ្យធនាគារ លោកអ្នកធានាថា ធនាគារនឹងទទួលបានប្រាក់ទូទាត់ពេញលេញ ដោយគ្មានការកាត់ពន្ធ។ ចំណែកឯធនាគារមិនមានកាតព្វកិច្ច ក្នុងការបង់ថ្លៃសេវាបន្ថែមផ្សេងទៀត ជំនួសលោកអ្នកឡើយ។ 

 

ប្រការ​ ១៣៖ ព័ត៌មានសម្ងាត់ 

១៣.១ ការរក្សាទុកព័ត៌មានរបស់លោកអ្នកឲ្យមានឯកជនភាព និងការណ៍សម្ងាត់ គឺជាគោលការណ៍សំខាន់មួយរបស់ធនាគារ។ ធនាគារប្តេជ្ញាចិត្តខិតខំប្រឹងប្រែង និងធ្វើឲ្យអស់ពីសមត្ថភាពដើម្បីធានាថាទិន្នន័យឯកជន និងហិរញ្ញវត្ថុរបស់លោកអ្នកត្រូវបានការពារ។ លោកអ្នកអាចរកគោលការណ៍ឯកជនភាពពេញលេញដែលបានភ្ជាប់មកជាមួយកិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននេះ។ 

១៣.២ ស្របតាមវិសាលភាពដែលច្បាប់អនុញ្ញាត លោកអ្នកយល់ដឹងយ៉ាងពេញលេញថា ឯកជនភាព និងការណ៍សម្ងាត់របស់លោកអ្នក អាចមិនត្រូវបានរក្សាទុកគ្រប់ពេលវេលានោះទេ។ បន្ទាប់ពីធនាគារបានខិតខំអស់ពីវិធានសុវត្ថិភាពទាំងអស់ដោយប្រើប្រាស់កិច្ចខិតខំប្រឹងប្រែងហើយ លោកអ្នកយល់ព្រមថា ធនាគារមិនត្រូវទទួលខុសត្រូវចំពោះសុវត្ថិភាពនៃព័ត៌មានណាមួយ ដែលលោកអ្នកបានបញ្ចូលទៅក្នុងប្រព័ន្ធធនាគារតាមរយៈមធ្យោបាយណាមួយរបស់លោកអ្នក ដូចជាសេវាធនាគារចល័ត (mobile banking) ឬអ៊ីនធឺណិត ដែលមិនមែនជាកំហុសរបស់ធនាគារនោះទេ។ ដូច្នេះ លោកអ្នកទទួលស្គាល់ និងយល់ព្រមទទួលយកហានិភ័យ នៃការចូលប្រើដោយគ្មានការអនុញ្ញាតពីតតិយជន ទៅលើព័ត៌មានដែលមានក្នុងប្រព័ន្ធធនាគារ។ លោកអ្នកព្រមព្រៀងមិនឲ្យធនាគារទទួលខុសត្រូវ ចំពោះការចូលទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត ឬការបាត់បង់ ឬការខូចខាតណាមួយដែលបណ្តាលមកពីបញ្ហានេះឡើយ។ 

 

ប្រការ​ ១៤៖ ការបញ្ចប់កិច្ចព្រមព្រៀង 

កិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននេះ មានអានុភាពចាប់ពីកាលបរិច្ឆេទទទួលយក និងមានប្រសិទ្ធភាពចាប់ពីកាលបរិច្ឆេទដាក់ឲ្យដំណើរការផលិតផល និងសេវាកម្មនីមួយៗ ហើយនឹងបន្តរហូតដល់ភាគីណាមួយបញ្ចប់ទំនាក់ទំនងជាមួយភាគីមួយទៀត។ 

 

ប្រការ ១៥៖ អនុប្បទាន 

លោកអ្នកមិនមានសិទ្ធិក្នុងការផ្ទេរ ទាំងស្រុង ឬផ្នែកណាមួយ នៃសិទ្ធិ និងកាតព្វកិច្ចដែលមានចែងក្នុងកិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននេះទៅឲ្យតតិយជន ដោយមិនមានការព្រមព្រៀងជាលាយលក្ខណ៍អក្សរពីធនាគារឡើយ។ លោកអ្នកយល់ព្រមថា ធនាគារអាចផ្ទេរ ឬផ្ដល់សិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជន ទៅឲ្យអនុប្បទាយី ឬអ្នកទទួលបន្តបាន ហើយលោកអ្នកយល់ព្រមថា៖ 

(១) លោកអ្នកត្រូវចុះហត្ថលេខាលើឯកសារដែលចាំបាច់ ដើម្បីអនុញ្ញាតឲ្យមានការផ្ទេរ ឬការបញ្ជូន និងដើម្បីអនុញ្ញាតឲ្យអនុប្បទាយី ឬអ្នកទទួលបន្តក្លាយជាភាគី។ 

(២) ក្នុងករណីមានអនុប្បទាន ឬការផ្តល់សិទ្ធិ ឬកាតព្វកិច្ចទៅឲ្យបុគ្គលណាមួយដោយធនាគារ លោកអ្នកត្រូវធ្វើការជាមួយអនុប្បទាយី ឬអ្នកទទួលបន្ត សម្រាប់បញ្ហានោះ។ 

 

ប្រការ ១៦៖ វិសោធកម្ម 

លើកលែងតែមានការបញ្ជាក់ជាក់លាក់ក្នុងកិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននេះ លោកអ្នកយល់ដឹង និងព្រមព្រៀងថា ធនាគារអាចកែប្រែ ផ្លាស់ប្តូរ កែសម្រួល បន្ថែម ឬដកចេញផ្នែកណាមួយជាលាយលក្ខណ៍អក្សរនៃកិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននេះ ដោយជូនដំណឹងដល់លោកអ្នក។ ការកែប្រែណាមួយនឹងត្រូវមានប្រសិទ្ធភាព លុះត្រាតែធនាគារបានផ្សព្វផ្សាយលើគេហទំព័រ និងបណ្តាញធនាគារផ្សេងទៀត ដែលធនាគារយល់ថាសមស្រប។ ដោយបន្តប្រើប្រាស់ផលិតផល និងសេវាកម្មរបស់យើងបន្ទាប់ពីការកែប្រែមានប្រសិទ្ធភាព លោកអ្នកត្រូវបានចាត់ទុកថាបានយល់ព្រមនឹងការកែប្រែនោះ។ 

 

ប្រការ ១៧៖ ការជូនដំណឹង និងទំនាក់ទំនង 

១៧.១ ការជូនដំណឹង ឬទំនាក់ទំនងណាមួយនឹងត្រូវមានអានុភាព ចាប់ពីពេលដែលត្រូវបានទទួល ឬត្រូវបានចាត់ទុកថាត្រូវបានទទួល លើកលែងតែមានការបញ្ជាក់អំពីពេលវេលា។ 

១៧.២ ការជូនដំណឹង ឬទំនាក់ទំនងណាមួយត្រូវបានចាត់ទុកថាត្រូវបានទទួល ក្នុងករណីដូចខាងក្រោម៖ 

(១) ប្រសិនបើបានផ្សព្វផ្សាយលើគេហទំព័ររបស់ធនាគារ ឬផ្តល់តាមរយៈមធ្យោបាយផ្សព្វផ្សាយផ្សេងទៀតដែលធនាគារឃើញថាសមស្រប។ 

(២) ប្រសិនបើជាលាយលក្ខណ៍អក្សរ និងបញ្ជូនដោយផ្ទាល់ដៃ ឬតាមសេវាដឹកជញ្ជូន នៅកាលបរិច្ឆេទដែលត្រូវបានជញ្ជូន។ 

(៣) ប្រសិនបើផ្ញើតាមប្រៃសណីយ៍ ០៣ (បី) ថ្ងៃធ្វើការបន្ទាប់ពីការផ្ញើ (ឬ ០៧ (ប្រាំពីរ)​ ថ្ងៃធ្វើការបើផ្ញើពីប្រទេសមួយទៅប្រទេសមួយ)។ 

(៤) ប្រសិនបើផ្ញើតាមតេឡេក្រាម (Telegram) នៅពេលសារនោះត្រូវបានមើលឃើញថាត្រូវបានអានដោយអ្នកទទួល។ 

(៥) ប្រសិនបើផ្ញើតាមអ៊ីម៉ែល (ក) នៅពេលអ្នកផ្ញើទទួលបានសារឆ្លើយតបស្វ័យប្រវត្តិបញ្ជាក់អំពីការបញ្ជូន (រួមទាំងសារចេញក្រៅការិយាល័យ ឬសារប្រហាក់ប្រហែល ឬ (ខ) បួនម៉ោងបន្ទាប់ពីពេលដែលអ៊ីម៉ែលត្រូវបានផ្ញើ (យោងតាមឧបករណ៍ដែលបានផ្ញើអ៊ីម៉ែលចេញ) លើកលែងតែអ្នកផ្ញើទទួលបានសារស្វ័យប្រវត្តិថាអ៊ីម៉ែលមិនត្រូវបានបញ្ជូន ដែលករណីណាមួយខាងលើកើតឡើងជាមុននឹងត្រូវយកមកអនុវត្ត។ 

១៧.៣ សម្រាប់សំណួរ ឬសំណើសុំព័ត៌មានណាមួយពីធនាគារ សូមទំនាក់ទំនងតាមអាសយដ្ឋានខាងក្រោម៖ 

ធនាគារ វីង (ខេមបូឌា) ម.ក 

អាសយដ្ឋាន៖ អគារវីងថៅវើ មហាវិថីព្រះមុនីវង្ស កែងមហាវិថីកម្ពុជាក្រោម ភូមិ៦ សង្កាត់មនោរម្យ ខណ្ឌ៧មកររាជធានីភ្នំពេញ 

អ៊ីម៉ែលcare.centre@wingbank.com.kh  

ទូរសព្ទ៖ +៨៥៥ ២៣ ៩៩៩ ៩៨៩ 

 

ប្រការ ១៨៖ ច្បាប់គ្រប់គ្រង និងយុត្តាធិការ 

១៨.១ កិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននេះត្រូវបានបកស្រាយ បកប្រែ និងគ្រប់គ្រងដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ 

១៨.២ កិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននេះ ត្រូវបកស្រាយ និងគ្រប់គ្រងដោយច្បាប់​នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា។ រាល់វិវាទ ដែល​កើត​ឡើង​ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននេះ រួមទាំងបញ្ហាពាក់ព័ន្ធនឹងអត្ថិភាព សុពលភាព ការអនុវត្ត និងការបញ្ចប់កិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននេះ ត្រូវដោះ​ស្រាយដោយសន្តិវិធី និងក្រៅប្រព័ន្ធតុលាការតាមដែលអាចធ្វើទៅបាន។ ក្នុង​ករណី​ដែល​គូភាគី​មិនអាច​ឈាន​ទៅ​ដល់​ដំណោះស្រាយក្នុងរយៈពេល ៦០ (ហុកសិប) ថ្ងៃគិតពីកាលបរិច្ឆេទដែលភាគីណាមួយលើកឡើងអំពីវិវាទនោះទេ វិវាទនោះនឹងត្រូវ​បញ្ជូនទៅដោះស្រាយដោយតុលាការមាន​សមត្ថកិច្ច​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។ 

 

ប្រការ ១៩៖​ ភាសា 

កិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននេះត្រូវបានធ្វើឡើងជាភាសាខ្មែរ ហើយអាចត្រូវបានបកប្រែទៅជាភាសាផ្សេងទៀតជាភាសាបន្ថែមសម្រាប់ភាពងាយស្រួលក្នុងការប្រើប្រាស់។ ក្នុងករណីមានភាពមិនស្របគ្នារវាងភាសាទាំងនេះ ភាសាខ្មែរត្រូវមានអាទិភាព។ 

ឧបសម្ព័ន្ធ ក គណនីធនាគារ 

កិច្ចព្រមព្រៀងអតិថិជនស្តីពីការបើក និងដំណើរការគណនី 

 

ប្រការ ១៖ ការអនុវត្ត

កិច្ចព្រមព្រៀងអតិថិជនស្តីពីការបើក និងដំណើរការគណនីនេះ អនុវត្តចំពោះរូបវ័ន្តបុគ្គល ដែល​បើកគណនីធនាគារនៅធនាគារ (“គណនី”)។ ក្នុងកិច្ចព្រមព្រៀងអតិថិជនស្តីពីការបើក និងដំណើរការគណនីនេះ​ គណនី សំដៅដល់​គណនីធនាគារគ្រប់ប្រភេទទាំងអស់ ទោះស្ថិតក្នុងប្រភេទរូបិយបណ្ណណាក៏ដោយ ដែលលោកអ្នកបើកជាមួយធនាគារ រួមមានគណនីចរន្ត ឬគណនីសន្សំ ទោះនៅក្នុងទម្រង់ជាគណនីឯកត្តបុគ្គល ឬគណនីរួមក្តី។

 

ប្រការ ២៖ ការព្រមព្រៀងរបស់លោកអ្នកក្នុងការបើកគណនី 

២.១ លោកអ្នកទទួលស្គាល់ និងព្រមព្រៀងថា កិច្ចព្រមព្រៀងអតិថិជនស្តីពីការបើក និងដំណើរការគណនីនេះ អនុវត្តចំពោះលោកអ្នកចាប់ពីការបើកគណនីទីមួយជាមួយធនាគារ និងគណនីបន្តបន្ទាប់ទៀត ដែលលោកអ្នកនឹងបើកនៅធនាគារ។ ដើម្បីឲ្យកាន់តែច្បាស់ លោកអ្នកនឹងមិនតម្រូវឲ្យទទួលយកជាថ្មីម្តងទៀត និងយល់ព្រមជាថ្មីម្តងទៀត លើកិច្ចព្រមព្រៀងអតិថិជនស្តីពីការបើក និងដំណើរការគណនីនេះ នៅពេលដែលលោកអ្នកបើកគណនីទីពីរ ឬគណនីបន្តបន្ទាប់នោះទេ​ ប៉ុន្តែកិច្ចព្រមព្រៀងអតិថិជនស្តីពីការបើក និងដំណើរការគណនីនេះនឹងមានអានុភាពអនុវត្តចំពោះលោកអ្នក នៅពេលដែលលោកអ្នកបើកគណនីបន្តបន្ទាប់ខាងលើ។ 

២.២ លោកអ្នកយល់ព្រម និងផ្តល់សិទ្ធិឲ្យធនាគារ ក្នុងការបើកគណនីក្នុងប្រភេទរូបិយបណ្ណជាប្រាក់រៀលដោយស្វ័យប្រវត្តិ ឲ្យលោកអ្នកក្នុងពេលតែមួយដែលលោកអ្នកបើកគណនី។ ដើម្បីឲ្យកាន់តែច្បាស់ ប្រសិនបើលោកអ្នកបើកគណនីជាប្រាក់រៀល ឬប្រសិនបើ លោកអ្នកមានគណនីជាប្រាក់រៀលរួចហើយ នៅពេលដែលលោកអ្នកបើកគណនីទីពីរ និងគណនីបន្តបន្ទាប់នោះ នោះធនាគារនឹង​មិនបើកគណនីជាប្រាក់រៀលមួយទៀតជូនលោកអ្នកដោយស្វ័យប្រវត្តិឡើយ។ 

២.៣ លោកអ្នកព្រមព្រៀង និងបញ្ជាក់បន្ថែមទៀតថា គណនីដែលបើកនេះ ត្រូវបានគ្រប់គ្រង រក្សាទុក និងប្រើប្រាស់ដោយលោកអ្នកតែម្នាក់ សម្រាប់ប្រើប្រាស់ក្នុងគោលបំណងផ្ទាល់ខ្លួន ឬអាជីវកម្ម។ លោកអ្នក គឺជាអត្ថគាហកចុងក្រោយបង្អស់នៃគណនី ហើយមិនធ្វើសកម្មភាព​តំណាង ឬក្រោមការបង្គាប់បញ្ជារបស់​បុគ្គលណាមួយឡើយ។ គណនី រួមទាំងសិទ្ធិ និងផលប្រយោជន៍ក្រោមគណនីមិនត្រូវបានផ្ទេរ ដាក់បញ្ចាំ លក់ ឬធ្វើអនុប្បទានទៅឲ្យបុគ្គលណាមួយ ឬអង្គភាពណាមួយ លើកលែងតែត្រូវបានជូនដំណឹង និងផ្តល់ការអនុញ្ញាតដោយធនាគារ។ 

 

ប្រការ ៣៖ ការយកចិត្តទុកដាក់ស្គាល់អតិថិជន 

៣.១ សម្រាប់ដំណើរការបើកគណនី លោក​អ្នកត្រូវតែផ្តល់ព័ត៌មាន និងឯកសារទាំងអស់នៅក្នុង​ទម្រង់​ស្នើសុំ​ បើមិនដូច្នេះទេ ការស្នើសុំបើកគណនីរបស់លោកអ្នកនឹងត្រូវបានបដិសេធ។ លោក​អ្នក​​អះអាង​ថា ​ព័ត៌មាន​ និង​ឯកសារ​ដែល​បាន​ផ្តល់​ជូន​ក្នុងការ​ស្នើសុំ​​នេះ ​ត្រូវ​បាន​ផ្តល់​ជូន​ដោយ​ស្ម័គ្រ​ចិត្ត​ ​ពិត​ប្រាកដ ត្រឹមត្រូវ​ និង​ពេញលេញ។ លោក​អ្នកអះអាងថា លោកអ្នកបានពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់នូវព័ត៌មាន និងឯកសារដែលលោកអ្នកបានផ្តល់ និងជូនដំណឹងដល់ធនាគារភ្លាមៗអំពីព័ត៌មានមិនត្រឹមត្រូវណាមួយ មុនពេលលោកអ្នកចុះហត្ថលេខាលើទម្រង់ស្នើ​សុំបើកគណនីនេះ។ 

៣.២ លោកអ្នកត្រូវជូនដំណឹងដល់ធនាគារអំពីការផ្លាស់ប្តូរព័ត៌មាន ឬកាលៈទេសៈណាមួយ ដែលអាចនាំឲ្យព័ត៌មាន សេចក្តីថ្លែងការណ៍ ការ​អះអាង និងព័ត៌មានជាក់លាក់ណាមួយ ដែលលោកអ្នកបានផ្តល់ជូនធនាគារ មាន​ភាព​មិនត្រឹមត្រូវ ឬមិនពិតប្រាកដ ក្នុងពេលណាមួយ។ នៅពេលដែលធនាគារមានមូលដ្ឋាន​សមហេតុ​ផលក្នុងការជឿជាក់ថា ព័ត៌មានជាក់លាក់ណាមួយរបស់លោក​អ្នក ក្លាយ​ជាព័ត៌មានមិនពិត និងមិនត្រឹមត្រូវ លោកអ្នកអនុញ្ញាតឲ្យធនាគារផ្លាស់ប្តូរព័ត៌មាននោះ តាមដែលធនាគារយល់ថាសមស្រប។ លោក​អ្នកយល់ថា ការមិនផ្តល់ព៌ត័មានអំពីការផ្លាស់ប្តូរទាំងនេះ ស្មើនឹងការអះអាងអំពីព័ត៌មានមិនពិត​ ដោយចេតនា ឬការធ្វេសប្រហែស និង/ឬការផ្តល់ព័ត៌មានក្លែងបន្លំ ដែលអាចប្រឈមនឹងការទទួលខុសត្រូវផ្នែក​រដ្ឋប្បវេណី និង/ឬព្រហ្មទណ្ឌចំពោះលោក​អ្នក ស្របតាមច្បាប់របស់​ប្រទេស​កម្ពុជា។ លោក​អ្នកផ្តល់សិទ្ធិបន្ថែមជូនធនាគារ ដើម្បីផ្ទៀងផ្ទាត់ព័ត៌មាន និងឯកសារទាំងនោះ ទោះ​បាន​ពីប្រភពណាក៏ដោយ ប្រសិនបើធនាគារយល់ថាចាំបាច់។ 

 

ប្រការ ៤៖ កាតព្វកិច្ចក្នុងការប្រកាសស្ថានភាពជាបុគ្គលអាមេរិក 

៤.១ លោក​អ្នកទទួលស្គាល់ថា លោក​អ្នកមានកាតព្វកិច្ចតាម​ច្បាប់ជាធរមាន ក្នុង​ការ​ប្រកាសពីស្ថានភាពជាបុគ្គលអាមេរិក ក្រោមលក្ខណៈវិនិច្ឆ័យដូច​ខាងក្រោម៖   

(១) ជា​ពលរដ្ឋអាមេរិក (រួមទាំងពលរដ្ឋដែល​មាន​សញ្ជាតិពីរ) 

(២) ជាជនបរទេសរស់នៅសហរដ្ឋអាមេរិកដែលជាប់ពន្ធ 

(៣) ជាអ្នកកាន់កាតបៃតងរបស់សហរដ្ឋអាមេរិក 

(៤) ជាដៃគូរបស់សហរដ្ឋអាមេរិក 

(៥) ជាសាជីវកម្មអាមេរិក 

(៦) ជាអចលនទ្រព្យរបស់សហរដ្ឋអាមេរិក ក្រៅពីអចលនទ្រព្យបរទេស ឬ  

(៧) បរធនបាល​ណាមួយប្រសិនបើ៖ (i) តុលាការណាមួយនៅក្នុងសហរដ្ឋអាមេរិក អាចអនុវត្តការត្រួតពិនិត្យចម្បងលើការគ្រប់គ្រងរបស់បរធនបាល​នោះ ហើយ (ii) បុគ្គលអាមេរិកម្នាក់ ឬច្រើននាក់មានសិទ្ធិអំណាចក្នុងការគ្រប់គ្រងការសម្រេចចិត្តសំខាន់ៗទាំងអស់ នៃបរធន​បាល​នោះ។   

៤.២ លោក​អ្នកត្រូវជូនដំណឹងទៅធនាគារក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ នៅពេលដែលមានការផ្លាស់ប្តូរព៌ត័មាន​ ឬលក្ខណៈវិនិច្ឆ័យណាមួយដែលជាប់​ពាក់​ព័ន្ធ​នឹង​លោកអ្នក។ 

 

ប្រការ ៥៖ ថ្លៃសេវា 

៥.១ អាស្រ័យលើប្រភេទគណនីដែលលោកអ្នកជ្រើសរើស និងស្របតាមគោលការណ៍​របស់ធនាគារ ថ្លៃសេវាប្រចាំឆ្នាំនឹងត្រូវអនុវត្តចំពោះ​គណនី​របស់​លោកអ្នក។ ថ្លៃសេវានេះនឹងត្រូវគិតជាប្រចាំគ្រា។ 

៥.២ លោកអ្នកយល់ព្រមឲ្យធនាគារយកថ្លៃសេវាពីគណនីដែលបានផ្តល់ជូន ឬគណនីផ្សេងទៀតដែលមាន និងកំពុងដំណើរការនៅធនាគារ ឬទូទាត់ពីលោកអ្នកសម្រាប់ថ្លៃសេវាធនាគារ ថ្លៃសេវាសាធារណៈ ពន្ធ និងបំណុលផ្សេងៗ ដែលមានក្នុងប្រតិបត្តិការ ឬទាក់ទងជាមួយគណនី​របស់​លោកអ្នក។ 

 

ប្រការ ៦៖ កាតព្វកិច្ច​របស់​លោកអ្នកក្នុងការការពារសុវត្ថិភាពគណនី 

៦.១ លោក​អ្នកយល់ព្រមពិនិត្យមើលរបាយការណ៍គណនី ក្នុងរយៈពេល ៦០ (ហុកសិប) ថ្ងៃគិតចាប់ពីថ្ងៃចេញរបាយការណ៍ (ដែលត្រូវដល់កំណត់​នៅ​ចុងខែនីមួយៗនៃខែប្រតិទិន) ក្នុង​ទម្រង់​ជា​ក្រដាស ឬជាទម្រង់អេឡិចត្រូនិក ដែលអាចចូលទៅទាញយកបានតាមរយៈបណ្តាញចែកចាយធនាគារ ពីព្រោះមានតែលោកអ្នកទេ ដែល​អាច​រកឃើញប្រតិបត្តិការមិនប្រក្រតីណាមួយ ដែល​កើតឡើងទាក់ទងនឹងគណនីរបស់​លោក​អ្នក។ ការខកខានក្នុងការអនុវត្តកាតព្វកិច្ច​យក​ចិត្ត​ទុក​ដាក់តាមដានការប្រើប្រាស់គណនី គឺជាការធ្វេសប្រហែស ហើយលោក​អ្នកមិនអាចតវ៉ាជាមួយធនាគារ ចំពោះ​ប្រតិបត្តិការ ដែលគ្មានការអនុញ្ញាតណាមួយនៅលើគណនីរបស់លោកអ្នកឡើយ។ លោក​អ្នកយល់​ព្រម​​ចេញ​សំណង​​ដល់​ធនាគារ ​សម្រាប់ការខាតបង់ផ្សេងៗ ​ដែល​ជា​លទ្ធផល​នៃ​ការ​ធ្វេសប្រហែស​របស់លោក​អ្នក។ 

៦.២ លោក​អ្នកយល់ព្រមថា លោក​អ្នកមានកាតព្វកិច្ចក្នុង​ការការពារពីការចូលប្រើប្រាស់គណនីរបស់លោក​អ្នក រួមទាំងមូលប្បទានប័ត្រ កាត ឬព័ត៌មានសម្គាល់សំខាន់ៗផ្សេងទៀត (ឧទាហរណ៍ ពាក្យសម្ងាត់ លេខកូដសម្ងាត់ ​ លេខកូដមួយដង  ឈ្មោះអ្នកប្រើប្រាស់) ដើម្បីចូលប្រើសេវាធនាគារអនឡាញ ដែលភ្ជាប់ជាមួយគណនីរបស់លោកអ្នក។ លោកអ្នកត្រូវតែទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ជាធរមាន ក្នុង​ករណី​លោក​អ្នក​ខកខានក្នុងការអនុវត្តកាតព្វកិច្ចនេះ។ 

៦.៣ លោកអ្នកត្រូវរក្សាទុកពាក្យសម្ងាត់ លេខកូដសម្ងាត់ ​ លេខកូដមួយដង  ឈ្មោះអ្នកប្រើប្រាស់ ជាសម្ងាត់ និងមានសុវត្ថិភាព ដោយ៖ 

(១) មិនបញ្ចេញពាក្យសម្ងាត់ លេខកូដសម្ងាត់ ​ លេខកូដមួយដង  ឈ្មោះអ្នកប្រើប្រាស់ ទៅកាន់បុគ្គលណាមួយ។ 

(២) មិនអនុញ្ញាតឲ្យបុគ្គលណាម្នាក់មើលឃើញការបញ្ចូលពាក្យសម្ងាត់ លេខកូដសម្ងាត់ ​ លេខកូដមួយដង  ឈ្មោះអ្នកប្រើប្រាស់ របស់លោកអ្នកនោះឡើយ។ 

(៣) ព្យាយាមចាំពាក្យសម្ងាត់ លេខកូដសម្ងាត់ ​ លេខកូដមួយដង  ឈ្មោះអ្នកប្រើប្រាស់របស់លោកអ្នក និងមិនគួរកត់វាទុកនោះទេ។ 

(៤) មិនត្រូវជ្រើសរើសពាក្យសម្ងាត់ និងលេខកូដសម្ងាត់​ ដែលងាយស្រួលចំណាំលោកអ្នកនោះទេ ឧទាហរណ៍ ថ្ងៃខែឆ្នាំកំណើត ស្លាកលេខរថយន្ត លេខទូរសព្ទ និងឈ្មោះ ​ជាដើម។ 

(៥) ប្រសិនបើ ពាក្យសម្ងាត់ និងលេខកូដសម្ងាត់​ត្រូវបានបញ្ចេញ ឬសង្ស័យថាបានបញ្ចេញទៅបុគ្គលណាម្នាក់​ លោកអ្នកត្រូវផ្លាស់ប្តូរពាក្យសម្ងាត់ និងលេខកូដសម្ងាត់ជាបន្ទាន់ ដើម្បីការពារផលប្រយោជន៍របស់លោកអ្នក។ 

(៦) ប្រសិនបើ លោកអ្នកជឿជាក់ថា មាននរណាម្នាក់បានផ្ទេរ ឬអាចផ្ទេរប្រាក់ចេញពីគណនីរបស់លោកអ្នក​ដោយគ្មានការអនុញ្ញាត សូមទំនាក់ទំនងមកកាន់យើងខ្ញុំជាបន្ទាន់ ដើម្បីបង្កកគណនីរបស់​លោកអ្នកពីប្រតិបត្តិការ​បន្ថែម និងអនុញ្ញាតឲ្យយើងខ្ញុំ​ពិនិត្យមើលករណីនេះ។ 

៦.៤ ធនាគាររក្សាសិទ្ធិ​ក្នុងការផ្អាក ឬរឹតបន្តឹងការចូលទៅប្រើប្រាស់គណនី​របស់​លោកអ្នក ដើម្បីការពារ​ផលប្រយោជន៍របស់​លោកអ្នកពីការខាតបង់ និងអនុលោម​តាមទៅតាម​ច្បាប់ជាធរមាន។ 

 

ប្រការ ៧៖ ការព្រមព្រៀងរបស់លោកអ្នកក្នុងការប្រើប្រាស់ និងចែករំលែកព័ត៌មានឯកជន

៧.១ លោក​អ្នកយល់ព្រមឲ្យធនាគារប្រើប្រាស់ព័ត៌មានឯកជន និងឯកសាររបស់លោក​អ្នក សម្រាប់ការបើកគណនីដែលលោក​អ្នកបានស្នើសុំ និងសម្រាប់ការគ្រប់គ្រងគណនី ការធ្វើផែនការ ការអភិវឌ្ឍផលិតផល ការស្រាវជ្រាវ និងគោលបំណងសមស្របផ្សេងទៀត។ 

៧.២ លោក​អ្នកយល់ព្រមឲ្យធនាគារចែករំលែកព័ត៌មានឯកជន និងឯកសាររបស់លោក​អ្នកក្នុងការស្នើសុំនេះ និងព័ត៌មានលម្អិតអំពីប្រតិបត្តិការ ឬប្រវត្តិនៃប្រតិបត្តិការគណនីរបស់លោក​អ្នកទៅកា​​ន់បុគ្គល ដូច​ខាងក្រោម៖

(១) ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើង ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប សម្រាប់គោលបំណងនៃការ លក់ផលិតផល និងសេវាកម្ម ដែលក្នុងករណីនេះ ធនាគារនឹងតម្រូវឲ្យក្រុមហ៊ុនទាំងនេះអនុវត្តតាមគោលការណ៍ឯកជនភាព​​របស់ធនាគារ។ យើងខ្ញុំនឹងចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកទៅកាន់ក្រុមហ៊ុនណាមួយខាងលើ តែក្នុងករណី និងនៅពេលដែល លោកអ្នកស្នើសុំ ដាក់ឲ្យដំណើរការ ជាវ ឬប្រើប្រាស់ផលិតផល ឬសេវាកម្មមួយ ឬច្រើន​របស់ក្រុមហ៊ុននោះ។

(២) អ្នកផ្តល់​សេវា​តតិយភាគី (“អ្នកផ្តល់សេវា”) ដើម្បីធ្វើកិច្ចការបើកគណនីជំនួសខ្លួន (ឧទាហរណ៍ ការផ្តល់សេវា​បញ្ជូន​សារ ឬដំណើរការទិន្នន័យ) និងផ្តល់សេវាកម្មធនាគារ (ឧទាហរណ៍ ការប្រគល់​កាត របាយការណ៍ធនាគារ KHQR ឬការអភិវឌ្ឍសូហ្វវែរ) និងសម្រាប់គោលបំណងអភិវឌ្ឍផលិតផល។ លោក​អ្នកយល់ព្រមឲ្យ​ធនាគារ និងអ្នក​ផ្តល់សេវាធ្វើការ​ផ្លាស់ប្តូរគ្នា​ទៅវិញ​ទៅ​មក នូវ​ព័ត៌មាន និង​ឯកសារ​ណាមួយ ក្រោមពាក្យសុំនេះ។ ក្នុងករណីនេះ ធនាគារនឹងតម្រូវឲ្យក្រុមហ៊ុនទាំងនេះអនុវត្តតាមគោលការណ៍ឯកជនភាព​របស់​របស់ធនាគារ។

(៣) ប្រព័ន្ធចែករំលែកព៌ត័មានឥណទាន (“CRS”) សម្រាប់រាល់​កិច្ច​ការ​ដែលតម្រូវដោយប្រកាសស្តីពីការចែករំលែកព័ត៌មានឥណទាន ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ រួមទាំងមូលប្បទានបត្រគ្មាន​សាច់ប្រាក់។ 

(៤) នាយកដ្ឋានចំណូលផ្ទៃក្នុង (“IRS”) សម្រាប់រាយការណ៍អំពីប្រតិបត្តិការគណនីដោយបុគ្គលអាមេរិកតាមការតម្រូវរបស់ បទប្បញ្ញត្តិជាធរមាន។

(៥) បុគ្គល ឬស្ថាប័នរដ្ឋ រួមទាំង ធនាគារ​ជាតិ​ នៃ​កម្ពុជា ដែលតម្រូវ​ ឬអនុញ្ញាតដោយច្បាប់ជាធរមាន ឬបុគ្គលណាមួយ​ ដែលលោក​អ្នកបានផ្តល់​ការ​យល់ព្រមសម្រាប់ការបញ្ចេញព៌ត័មាន។

 

ប្រការ ៨ ៖ រូបិយបណ្ណគណនី 

៨.១ តាមរយៈការបើកគណនីជាមួយធនាគារ លោកអ្នកយល់ព្រមថា រាល់ប្រតិបត្តិការទាំងអស់នឹងត្រូវធ្វើឡើងក្នុងរូបិយបណ្ណដែលបានកំណត់សម្រាប់គណនីនោះ។ 

៨.២ ការដាក់ប្រាក់ ការដកប្រាក់ និងការផ្ទេរប្រាក់ទាំងអស់នឹងត្រូវដំណើរការជារូបិយប័ណ្ណនៃគណនី ហើយលោកអ្នកមានកាតព្វកិច្ចទទួលខុសត្រូវចំពោះថ្លៃសេវាបំលែងរូបិយប័ណ្ណ និងការប្រែប្រួលនៃអត្រាប្តូរប្រាក់នោះ។ 

 

កិច្ចព្រមព្រៀងអតិថិជនស្តីពីសៀវភៅធនាគារ 

ប្រការ ១៖ ការប្រើប្រាស់សៀវភៅធនាគារ 

១.១ លោកអ្នកដឹងថា សៀវភៅធនាគារនេះ មិនអាចផ្ទេរបាន ឬប្រគល់ទៅឲ្យអ្នកដទៃបានទ្បើយ ហើយក៏មិនអាចប្រើប្រាស់ជាទ្រព្យធានាបានដែរ។ សៀវភៅធនាគារនេះនៅតែជាកម្មសិទ្ធិរបស់ធនាគារដដែល និងត្រូវប្រគល់ត្រទ្បប់មកវិញ នៅពេលដែលគណនីត្រូវបានបិទ ឬមានការស្នើសុំពីធនាគារ។ 

១.២ សៀវភៅធនាគារនេះជាឯកសារយោងសម្រាប់បង្ហាញអំពីព័ត៌មានប្រតិបតិ្តការគណនីរបស់លោកអ្នក ហើយសៀវភៅធនាគារនេះ អាចធើ្វបច្ចុប្បន្នភាពបាន នៅពេលដែលលោកអ្នកអញ្ជើញមកកាន់ធនាគារតែប៉ុណ្ណោះ។ ខ្លឹមសារនៅក្នុងសៀវភៅធនាគារនេះ អាចមិនមានភាពត្រឹមត្រូវដូចនៅក្នុងរបាយការណ៍គណនីដែលត្រូវបានរក្សាទុកនៅក្នុងប្រព័ន្ធរបស់ធនាគារឡើយ។ 

១.៣ លោកអ្នកគួរបង្ហាញសៀវភៅធនាគារនេះ នៅពេលដែលលោកអ្នកធើ្វប្រតិបតិ្តការដក ឬដាក់ប្រាក់នៅធនាគារ ដើម្បីធើ្វបច្ចុប្បន្នភាពព័ត៌មានប្រតិបតិ្តការរបស់លោកអ្នកនៅលើសៀវភៅ។ 

១.៤ លោកអ្នកត្រូវពិនិត្យមើលការបញ្ចូលទិន្នន័យ ឬប្រតិបតិ្តការនីមួយៗឲ្យបានច្បាស់លាស់ មុនពេលលោកអ្នកចាកចេញពីបញ្ជរធនាគារ។ លោកអ្នកត្រូវជូនដំណឹងមកកាន់ធនាគារភា្លម ក្នុងករណីដែលមានការចុះទិន្នន័យមិនត្រឹមត្រូវណាមួយកើតឡើង។ 

១.៥ លោកអ្នកនឹងត្រូវបង់ថ្លៃសេវា សម្រាប់ការស្នើសុំសៀវភៅធនាគារថ្មី ស្របតាមគោលការណ៍​របស់ធនាគារ។ 

 

ប្រការ ២៖ ការរក្សាទុកសៀវភៅធនាគារ 

២.១ លោកអ្នកចាំបាច់ត្រូវរក្សាទុកសៀវភៅធនាគារនេះ នៅទីកន្លែងដែលមានសុវតិ្ថភាពគ្រប់ពេលវេលា។ លោកអ្នកត្រូវជូនដំណឹងមកធនាគារភ្លាម ក្នុងករណីសៀវភៅធនាគាររបស់លោកអ្នកត្រូវបានលួច បាត់ ឬខូចខាត។  នៅក្នុងករណីដែលសៀវភៅធនាគាររបស់លោកអ្នកត្រូវបានលួច បាត់ ឬខូចខាត ធនាគារមិនទទួលខុសត្រូវលើរាល់ការខាតបង់ ឬការកាត់ទឹកប្រាក់ដោយសុចរិតធ្វើឡើងដោយធនាគារ ដែលកើតចេញពីការ​ប្រើប្រាស់សៀវភៅធនាគារដោយតតិយជនឡើយ។ 

២.២ ដើម្បីការពារលោកអ្នក និងទប់ស្កាត់ការក្លែងបន្លំនៅពេលដកសាច់ប្រាក់ លោកអ្នកត្រូវផ្តល់ ឯកសារបញ្ជាក់អត្តសញ្ញាណរបស់លោកអ្នកមកឲ្យធនាគារដើម្បីផ្ទៀងផ្ទាត់ បន្ថែមពីការផ្តល់សៀវភៅ​ធនាគារ។ 

 

កិច្ចព្រមព្រៀងអតិថិជនស្តីពីមូលប្បទានបត្រ 

ប្រការ ១៖ ការប្រើប្រាស់សៀវភៅមូលប្បទានបត្រ 

១.១ ក្នុងករណីដែលលោកអ្នកមានបំណងភ្ជាប់សៀវភៅមូលប្បទានបត្រទៅនឹងគណនីរបស់លោកអ្នក​ តាមរយៈកម្មវិធីទូរសព្ទវីង លោកអ្នកត្រូវជ្រើសរើសគណនីឲ្យបានត្រឹមត្រូវក្នុងកម្មវិធីទូរសព្ទវីង ដើម្បីភ្ជាប់ទៅនឹងសៀវភៅមូលប្បទានបត្រនោះ។ ធនាគារមិនអាចផ្លាស់ប្តូរសេចក្ដីសម្រេចនោះវិញបានទេ បន្ទាប់ពីលោកអ្នកបានស្នើសុំ។ 

១.២ សៀវភៅមូលប្បទានបត្រនឹងត្រូវបើប្រាស់ប្រាស់ផ្តាច់មុខសម្រាប់ប្រតិបត្តិការ ដែលទាក់ទងនឹង​គណនី​របស់​លោកអ្នកជាមួយធនាគារ។ 

១.៣ នៅពេលសរសេរមូលប្បទានបត្រ លោកអ្នកត្រូវយកចិត្តទុកដាក់ក្នុងការកាត់បន្ថយកំហុស និងការផ្លាស់ប្តូរណាមួយដែលមិនចាំបាច់ ដោយមិនត្រូវប្រើទឹកលុប និងមិនត្រូវចុះហត្ថលេខាលើមូលប្បទានបត្រ រហូតដល់មូលប្បទានបត្រត្រូវបានបំពេញ​ចប់សព្វគ្រប់។ 

១.៤ លោកអ្នកត្រូវធានាថា មូលប្បទានបត្រត្រូវបានបំពេញ ចុះហត្ថលេខា និងចុះកាលបរិច្ឆេទឲ្យបានត្រឹមត្រូវ បើមិនដូច្នោះទេ ធនាគារនឹងមិនដំណើរការទូទាត់មូលប្បទានបត្រជូនលោកអ្នកឡើយ។ 

១.៥ លោកអ្នកត្រូវទទួលខុសត្រូវទាំងស្រុង ក្នុងការថែរក្សាសៀវភៅមូលប្បទានបត្រ និងការពារការលួចប្រើប្រាស់ដោយគ្មានការអនុញ្ញាត។ 

 

ប្រការ ២៖ ការតម្កល់មូលប្បទានបត្រ 

២.១ ប្រសិនបើមូលប្បទានបត្ររបស់លោកអ្នកត្រូវបានតម្កល់ ឬបានបង្ហាញនៅបណ្តាញធនាគារដែលបានអនុញ្ញាត នោះទឹកប្រាក់នឹងត្រូវបញ្ចេញភ្លាមៗ បន្ទាប់ពីការផ្ទៀងផ្ទាត់នូវចំនួនទឹកប្រាក់ដែលត្រូវបញ្ចេញ។​ លោកអ្នកព្រមព្រៀងថា នៅពេលដែលទឹកប្រាក់ត្រូវបានបញ្ចេញរួចរាល់ ធនាគារមិនទទួលខុសត្រូវណាមួយលើការក្លែងបន្លំ ការបាត់ ឬការលួចចំពោះមូលប្បទានបត្រ ដែលបានផ្ទៀតផ្ទាត់ ឬបញ្ចេញទឹកប្រាក់រួចរាល់នោះឡើយ។ 

២.២ ប្រសិនបើលោកអ្នក​ ក្នុងនាមជានិយោជិត ដៃគូ អភិបាល ឬកាន់តួនាទីណាមួយនៅក្រុមហ៊ុន តម្កល់មូលប្បទានបត្រដែលត្រូវទូទាត់ទៅក្រុមហ៊ុននោះ ចូលទៅក្នុងគណនីផ្ទាល់ខ្លួនរបស់លោកអ្នក ធនាគារអាចបដិសេធការតម្កល់នោះ ទោះបីជាមូលប្បទានបត្រនោះត្រូវបានធ្វើឡើងត្រឹមត្រូវ​ដោយ​ក្រុមហ៊ុននោះក៏ដោយ។ 

 

ប្រការ ៣៖ ថ្លៃសេវា 

ធនាគារអាចយកថ្លៃសេវាសម្រាប់ការចេញ និងការប្រើប្រាស់សៀវភៅមូលប្បទានបត្រ ស្របតាម​គោលការណ៍​របស់​ធនាគារ។ លោកអ្នកយល់ព្រមក្នុងការបង់ថ្លៃសេវា ដែលតម្រូវ​ដោយធនាគារ ដោយអនុញ្ញាតធនាគារ ក្នុងការកាត់ថ្លៃ​សេវាពីគណនី​របស់​លោកអ្នក។ 

 

ប្រការ ៤៖ ការរក្សាទុកមូលប្បទានបត្ររបស់​លោកអ្នក 

៤.១ លោកអ្នកចាំបាច់ត្រូវរក្សាទុកសៀវភៅមូលប្បទានបត្ររបស់លោកអ្នក នៅកន្លែងដែលមានសុវត្ថិភាពគ្រប់ពេលវេលា និងមិនត្រូវប្រគល់សៀវភៅមូលប្បទានបត្រ ឬមូលប្បទានបត្រដែលមិនទាន់បំពេញទៅឲ្យបុគ្គលណាម្នាក់ឡើយ។ 

៤.២ លោកអ្នកត្រូវជូនដំណឹងទៅកាន់ធនាគារភ្លាមៗ ប្រសិនបើសៀវភៅមូលប្បទានបត្រ ឬមូលប្បទានបត្ររបស់លោកអ្នកត្រូវបានបាត់ លួច ឬប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីលោកអ្នក។ ធនាគារនឹង​ធ្វើសកម្មភាពចាំបាច់ ដើម្បីការពារកុំឲ្យមានប្រតិបត្តិការដែល​គ្មានការអនុញ្ញាត ផ្អែកតាមព័ត៌មានដែលលោកអ្នកបានជូនដំណឹង។ 

៤.៣ ក្នុងករណីដែល​សៀវភៅមូលប្បទានបត្រ​របស់​លោក​អ្នកត្រូវបាន​បាត់ ឬលួច ធនាគារនឹងមិនទទួលខុសត្រូវចំពោះ​លោកអ្នក លើរាល់​ការខូចខាត ឬការដកប្រាក់​ដោយសុចរិតដោយធនាគារ ដែលកើត​ចេញពី​ការ​ប្រើប្រាស់​សៀវភៅមូលប្បទានបត្ររបស់តតិយជនឡើយ។ 

 

ប្រការ ៥៖ ការលុបចោលមូលប្បទានបត្រ 

ដើម្បីលុបចោលមូលប្បទានបត្រ លោកអ្នកត្រូវទាក់ទងទៅកាន់ធនាគារឲ្យឆាប់រហ័សតាមដែលអាចធ្វើបាន។ ធនាគារនឹងស្នើសុំព័ត៌មានលំអិតនៃមូលប្បទានបត្រ ដើម្បីធានាថា ធនាគារអាចលុបចោលមូលប្បទានបត្រដែលត្រឹមត្រូវ។ ការលុបចោលមូលប្បទានបត្រអាចធ្វើបានមុនពេលដែលមូលប្បទានបត្រត្រូវបានដាក់តម្កល់នៅ​ធនាគារផ្សេងតែប៉ុណ្ណោះ។ 

 

ប្រការ ៦៖ ការមិនទទួលយកមូលប្បទានបត្រ 

មូលប្បទានបត្ររបស់លោកអ្នកនឹងមិនត្រូវទទួលយកនោះឡើយ បើមូលប្បទានបត្រនោះស្ថិតនៅក្នុងស្ថានភាពដូចខាងក្រោម៖ 

(១) មិនមានសមតុល្យគ្រប់គ្រាន់នៅក្នុងគណនីរបស់លោកអ្នក សម្រាប់ទូទាត់ចំនួនទឹកប្រាក់នៃមូលប្បទានបត្រ។ 

(២) មានភាពខុសប្រក្រតី នៅលើមូលប្បទានបត្ររបស់លោកអ្នក រួមមានមូលប្បទានបត្រមិនទាន់ចុះហត្ថលេខា ឬព័ត៌មានមួយចំនួនត្រូវបានកោសលុប។  

(៣) លោកអ្នកបានស្នើសុំមកកាន់ធនាគារ ដើម្បីលុបចោលមូលប្បទានបត្រនោះ។ 

(៤) មានការបង្កក ឬផ្អាកគណនីរបស់លោកអ្នក។ ឬ 

(៥) ស្ថានភាពផ្សេងទៀត ដែលត្រូវបានហាមឃាត់ដោយច្បាប់ជាធរមាន។ 

 

ប្រការ ៧៖ ការចែករំលែក​ព័ត៌មានមូលប្បទានបត្រ 

៧.១ ធនាគារនឹងប្រមូលព័ត៌មានមូលប្បទានបត្រមិនមានសមតុល្យគ្រប់គ្រាន់ក្នុងគណនី ទៅក្នុងប្រព័ន្ធចែករំលែក​ព័ត៌មានឥណទាន។  

៧.២ លោកអ្នកយល់ព្រមថា ព័ត៌មានដែលប្រមូលបាននឹងត្រូវបានប្រើប្រាស់ ដើម្បីវាយតម្លៃក្នុងការ​ផ្តល់ឥណទាន ហើយព័ត៌មាននេះនឹងត្រូវបានចែករំលែកដល់គ្រឹះស្ថានដទៃទៀត ដែលចូលរួមក្នុងប្រព័ន្ធ​ចែករំលែកព័ត៌មានឥណទាន និងក្រមប្រតិបត្តិ។ ប្រសិនបើលោកអ្នកចង់បាន ឬចង់កែតម្រូវ​ព័ត៌មានរបស់ខ្លួន លោកអ្នក​​អាចស្នើសុំជាលាយលក្ខណ៍អក្សរ ទៅអ្នកផ្តល់សេវាប្រព័ន្ធចែករំលែក​ព័ត៌មានឥណទាន​​ ដោយ​ភ្ជាប់​ជាមួយឯកសារសម្គាល់អត្តសញ្ញាណ។ 

 

ប្រការ ៨៖ ការទទួលខុសត្រូវ 

លោកអ្នកព្រមព្រៀង​ក្នុងការទទួលខុសត្រូវ ចំពោះការខូចខាតទាំងអស់ ដែលបណ្តាលមកពីការខកខានរបស់លោកអ្នក ក្នុងការប្រើប្រាស់មូលប្បទានបត្រស្របតាមកិច្ចព្រមព្រៀងអតិថិជនស្តីពីមូលប្បទានបត្រនេះ និងច្បាប់ជាធរមាន។ លោកអ្នកត្រូវសងសំណងការខូចខាត និងយល់ព្រមឲ្យធនាគាររួចផុតពីការទទួលខុសត្រូវ និងការខូចខាតទាំងឡាយ ដែលកើតចេញពីការប្រើប្រាស់មូលប្បទានបត្រដោយភាពមិនត្រឹមត្រូវ។ 

 

កិច្ចព្រមព្រៀងអតិថិជនស្តីពីគណនីគ្មានចលនា 

ប្រការ ១៖ សិទ្ធិរបស់ធនាគារលើគណនីគ្មានចលនា 

១.១ ប្រសិនបើគណនីរបស់លោក​អ្នកមិនមានប្រតិបត្តិការណាមួយក្នុងរយៈពេល ១២ (ដប់ពីរ) ខែជាប់គ្នា គិតចាប់ពីកាលបរិច្ឆេទប្រតិបត្តិការចុងក្រោយ នោះគណនីរបស់លោក​អ្នក នឹងត្រូវចាត់ទុកជា “គណនីគ្មានចលនា”។ ក្នុងករណីនេះ ធនាគារមានសិទ្ធិអនុវត្ត​សកម្មភាពមួយ ឬច្រើន ដូចខាងក្រោម៖ 

(១) មិនអនុញ្ញាតឲ្យមានការដាក់ប្រាក់ ឬដកប្រាក់ណាមួយពីគណនីឡើយ វៀរលែងតែស្ថានភាពរបស់គណនីត្រូវបានផ្លាស់ប្តូរពី  “គ្មានចលនា” ទៅជា “មានចលនា”។  

(២) បន្ទាប់ពីផុតរយៈពេលនៃ​ការជូនដំណឹងជាមុនដល់លោកអ្នក ធនាគារនឹងគិតកម្រៃសេវាប្រចាំខែ តាម​រយៈការ​កាត់​ទឹក​ប្រាក់​ចេញពី​គណនីរបស់​លោកអ្នកដោយស្វ័យ​ប្រវត្តិ។ 

(៣) បន្ទាប់ពីផុតរយៈពេលនៃ​ការជូនដំណឹងជាមុនដល់លោកអ្នក ធនាគារនឹងបិទគណនីរបស់លោក​អ្នកដោយស្វ័យប្រវត្តិ ប្រសិនបើគណនីរបស់លោកអ្នកគ្មានសមតុល្យ។ ឬ 

(៤) បន្ទាប់ពីផុតរយៈពេលនៃ​ការជូនដំណឹងជាមុនដល់លោកអ្នក ធនាគារនឹងបិទគណនីរបស់លោក​អ្នកដោយស្វ័យប្រវត្តិ ​ប្រសិនបើធនាគារជឿជាក់ថាគណនីរបស់លោក​អ្នកស្ថិត​នៅក្នុងស្ថានភាពជា​ឥណទានវិបារូបន៍​មិនបានរៀបចំទុកជាមុន និងថ្លៃសេវាផ្សេងទៀត ត្រូវកាត់​ចេញពីគណនីនេះ។ 

១.២ លោក​អ្នកទទួលស្គាល់ និងយល់ព្រមថា វាជាកាតព្វកិច្ចរបស់លោក​អ្នកក្នុងការរក្សាគណនីរបស់លោក​អ្នក ឲ្យ​ស្ថិត​ក្នុងស្ថានភាព "មានចលនា" ដោយមិនចាំបាច់មានការជូនដំណឹងអំពីលទ្ធភាព​ ដែល​អាចត្រូវបានចាត់​ថ្នាក់​ជា​គណនី "គ្មានចលនា"។ ធនាគារអាចជ្រើសរើសមធ្យោបាយផ្សេងៗ ទាក់ទងទៅ​កាន់​លោក​អ្នក ជាសេវាកម្មបំពេញបន្ថែម ដើម្បីជូនដំណឹងដល់លោក​អ្នកជាមុនអំពីការគិតថ្លៃសេវាផ្សេងៗ​ដែលអាចនឹង​ត្រូវយក មុនពេលគណនី​របស់លោក​អ្នកក្លាយជាគណនីគ្មានចលនា។ លោកអ្នកគួរដំណើរការគណនីរបស់លោក​អ្នកឲ្យ​មាន​ចលនា​ឡើងវិញ មុនពេលដែល​ការគិតថ្លៃ​សេវា និង​ការ​ដាក់​កំហិតត្រូវបានអនុវត្ត។ 

១.៣ ធនាគាររក្សាសិទ្ធិក្នុងការពិនិត្យឡើងវិញនូវការ​គិត​ថ្លៃសេវា សម្រាប់​គណនី​គ្មាន​ចលនា ក្នុងពេលណាមួយ ដោយផ្អែកលើភាពចាំបាច់។ ក្នុងករណីនេះ យើងនឹងជូនដំណឹងដល់លោកអ្នកអំពីការផ្លាស់ប្តូរនេះ ហើយលោក​អ្នកយល់ព្រមឲ្យយើងយក​ថ្លៃសេវាថ្មីពីលោកអ្នក។ 

 

ប្រការ ២៖ ការដំណើរការគណនីគ្មានចលនាឡើងវិញ 

២.១ ធនាគារអនុញ្ញាតឲ្យលោកអ្នកដំណើរការគណនីគ្មានចលនាឡើងវិញ ប្រសិនបើយើងអាចបញ្ជាក់ថា លោកអ្នក​គឺជាម្ចាស់គណនី ឬជាបុគ្គលដែលត្រូវបានអនុញ្ញាតឲ្យដំណើរការ​គណនី។ 

២.២ ធនាគារផ្តល់ជូននូវមធ្យោបាយច្រើនយ៉ាង ដែលលោកអ្នកអាចប្រើប្រាស់​ដើម្បីដំណើរការគណនី​គ្មានចលនា​របស់​លោកអ្នកឡើងវិញ រួមមានតាមរយៈការស្នើសុំរបស់​លោកអ្នក​ដោយការបំពេញទម្រង់ស្នើសុំក្នុងការផ្លាស់ស្ថានភាព​គណនី​របស់​លោកអ្នកពី​គណនីគ្មានចលនា ទៅជាគណនីមានចលនា ឬក៏លោកអ្នកអាចដកប្រាក់ពី​គណនី​របស់​លោកអ្នកនៅសាខា​ធនាគារណាមួយដែល​នៅជិត​លោកអ្នកបំផុត។ ម៉្យាងទៀត លោកអ្នកអាចដំណើរការគណនី​របស់​លោកអ្នក​ឡើងវិញ តាមរយៈមធ្យោបាយអេឡិចត្រូនិក ដោយធ្វើប្រតិបត្តិការផ្ទេរប្រាក់ពីគណនីគ្មានចលនានោះ។  

 

ប្រការ ៣៖ ការចាត់ចែងទឹកប្រាក់​ក្នុងករណីគ្មានចលនា 

ប្រសិនបើគណនីរបស់លោក​អ្នក ស្ថិតក្នុងស្ថានភាព “គ្មានចលនា” ក្នុង​រយៈពេលលើសពី ១០ (ដប់) ឆ្នាំជាប់ៗគ្នា នោះធនាគារអាចបិទគណនីរបស់លោកអ្នក និងផ្ទេរទឹកប្រាក់ដែលមានក្នុងគណនីរបស់លោកអ្នក ទៅកាន់ធនាគារជាតិនៃកម្ពុជា ស្របតាមច្បាប់ជាធរមាន ដោយមិនមានការជូនដំណឹងដល់លោកអ្នកឡើយ។ 

 

កិច្ចព្រមព្រៀងអតិថិជនស្តីពីការបិទគណនី 

ប្រការ ១៖ ការបិទគណនីតាមរយៈការស្នើសុំរបស់អតិថិជន

១.១ ប្រសិនបើគណនី​របស់​លោកអ្នកជាប្រភេទគណនីឯកត្តជន លោកអ្នកដែលជាម្ចាស់គណនីតែម្នាក់ ត្រូវស្នើសុំបិទគណនីនោះដោយខ្លួនឯងផ្ទាល់។ ប្រសិនបើគណនី​របស់​លោកអ្នកជាប្រភេទគណនីរួមម្ចាស់គណនី​រួមទាំងអស់ ត្រូវស្នើសុំបិទគណនីនោះ ដោយភ្ជាប់​មកជាមួយនូវឯកសារចាំបាច់នានា ដែល​តម្រូវ​ដោយធនាគារ។

១.២ លោកអ្នកដែលជាម្ចាស់គណនី ឬអ្នកទទួល​សិទ្ធិពីម្ចាស់គណនី ដូចមានចែងក្នុងអាណត្តិគណនី (Account Mandate) ឬអាណាព្យាបាលស្របច្បាប់របស់គណនីអនីតិជន អាចស្នើសុំបិទគណនី ឬបញ្ចប់កិច្ចព្រមព្រៀងស្តីពីការបើក និងប្រតិបត្តិការគណនីនៅគ្រប់ពេលវេលា។

១.៣ មុនការបិទគណនី លោកអ្នកត្រូវប្រគល់មកឲ្យធនាគារវិញនូវរាល់ផលិតផលធនាគារ ដែលពាក់ព័ន្ធនឹងគណនី រួមមានដូចជាកាតធនាគារ វិញ្ញាបនបត្រប្រាក់​បញ្ញើ​មាន​កាលកំណត់ សៀវភៅធនាគារ សៀវភៅមូលប្បទានបត្រ ជាដើម។

១.៤ វៀរលែងមានចែងផ្សេងពីនេះ លោកអ្នកព្រមព្រៀងថា គណនីរបស់លោកអ្នកមិនអាចត្រូវបានបិទឡើយ ក្នុងលក្ខខណ្ឌដូចខាងក្រោម៖

(១) គណនីត្រូវ​បាន​ភ្ជាប់ទៅនឹងលក្ខខណ្ឌទូទាត់ណាមួយ (ឧទាហរណ៍ ការ​កាត់​ប្រាក់​ចេញ​ពីគណនីដោយស្វ័យប្រវត្តិ ការផ្ទេរប្រាក់អន្តរជាតិដែលកំពុងដំណើរការ ឬការទូទាត់ផ្សេងទៀតដែលកំពុងដំណើរការ)។

(២) គណនីត្រូវ​បានភ្ជាប់ជា​ប្រភពទឹកប្រាក់សម្រាប់ផលិតផលធនាគារដទៃទៀត ដែលមានលក្ខខណ្ឌ ទូទាត់ជាក់លាក់។ 

(៣) គណនីរបស់លោកអ្នកជាប់កាតព្វកិច្ចឥណទានជាមួយធនាគារ។ គណនីត្រូវតែនៅមានចលនា រហូតដល់ឥណទានត្រូវបានទូទាត់សងគ្រប់ចំនួន រួមទាំងការប្រាក់បង្គរ និងកម្រៃផ្សេងៗ។ ឬ

(៤) លោក​អ្នកបានសើ្នសុំបិទគណនី តាមរយៈបណ្តាញ ដែលយើង​មិនអាចទទួល​យក​បាន រួមមានតែមិនកម្រិតត្រឹម អ៊ីម៉ែល បណ្តាញសង្គម ផ្នែកបម្រើសេវាកម្មអតិថិជន វៀរលែងតែមានការ​អនុញ្ញាតពីធនាគារ។

 

ប្រការ ២៖ ការបិទគណនីដោយធនាគារ 

២.១ លោកអ្នកព្រមព្រៀងថា ធនាគារអាចបិទគណនីរបស់លោកអ្នក ដោយមិនតម្រូវឲ្យមានការយល់ព្រមពីលោកអ្នក ក្នុងករណីដែល​ ឬតាមការយល់ឃើញរបស់ធនាគារ ធនាគារ​ជឿជាក់ថា៖ 

(១) គណនីត្រូវបានសង្ស័យ ឬរកឃើញថា បានប្រើប្រាស់សម្រាប់ការប្រពឹ្រត្តអំពើសម្អាត​ប្រាក់ ឬមាន​ជាប់ពាក់ព័ន្ធនឹងហិរញ្ញប្បទានភេរវកម្ម។ 

(២) ប្រសិនបើគណនីស្ថិតក្នុងស្ថានភាព “គ្មានចលនា”។ 

(៣) ម្ចាស់គណនីបានចេញ “មូលប្បទានបត្រគ្មានសាច់ប្រាក់” ចាប់ពី ០៣ (បី) ដងឡើងទៅ។ 

(៤) គណនីមានពាក់ព័ន្ធទៅនឹងការបន្លំ ដើម្បីទទួលបាន ឬទាញយកផលប្រយោជន៍ពីធនាគារ។ ឬ 

(៥) មានជនណាម្នាក់ប្រើប្រាស់គណនី​របស់លោកអ្នកដោយខុសច្បាប់ ឬលោកអ្នកមិនអនុលោម​តាមខចែង និង​លក្ខខណ្ឌដែលពាក់ព័ន្ធជាមួយគណនី។ 

២.២ ធនាគារនឹងមិនទទួលខុសត្រូវ​លើរាល់​ការបាត់បង់ ឬការខូចខាត ដែល​បង្កឡើងដោយលោកអ្នក ឬបុគ្គលណាមួយដែល​គ្មានការអនុញ្ញាត ដោយសារការបិទគណនីរបស់​លោកអ្នក ដូចបានចែងខាងលើនោះឡើយ។ 

 

ប្រការ ៣៖ ការបិទគណនីដែលតម្រូវដោយច្បាប់​ ឬដីកាតុលាការ 

៣.១ ធនាគារនឹងធ្វើនូវសកម្មភាពដែលចាំបាច់ ក្នុង​ការ​ការបិទគណនីរបស់លោកអ្នក ដើម្បីអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិដែលពាក់ព័ន្ធទាំង​អស់​ និងស្រប​តាម​គោលការណ៍ និងនីតិវិធីរបស់ធនាគារ ក្នុងករណីដែល៖ 

(១) ធនាគារទទួលបានដីកាសម្រេច ឬការ​សម្រេច​ពី​តុលាការ ធនាគារជាតិនៃកម្ពុជា ឬអាជ្ញាធរមានសមត្ថកិច្ចណាមួយ។ 

(២) ទឹកប្រាក់របស់លោក​អ្នក មានជាប់​ពាក់ព័ន្ធនឹងការសម្អាតប្រាក់ ឬហិរញ្ញប្បទានភេរវកម្ម។ 

(៣) ទឹកប្រាក់របស់លោក​អ្នក មាន​ជាប់​បំណុលរបស់រដ្ឋាភិបាល ដូច​ជា​ពាក់​ព័ន្ធ​នឹង​ការ​ទូទាត់ពន្ធ ហើយ​ដែលគណនីនឹងត្រូវបិទ ដើម្បីយក​ទឹកប្រាក់ដែលនៅ​សល់​នោះ មក​ទូទាត់​ជាមួយនឹងបំណុល។ 

(៤) ម្ចាស់គណនីត្រូវបានរកឃើញថា មានពិរុទ្ធភាព​លើ​ការ​ប្រព្រឹត្ត​អំពើពុករលួយណាមួយ។ និង 

(៥) លក្ខខណ្ឌដទៃទៀត ដូច​មានចែងក្រោមច្បាប់ពាក់​ព័ន្ធ​នៃប្រទេសកម្ពុជា ដែលតម្រូវឲ្យធនាគារបិទគណនីរបស់លោកអ្នក។ 

៣.២ លោកអ្នកយល់ព្រមឲ្យធនាគាររួចផុតពីការទទួលខុសត្រូវនានា ក្នុងករណីដែលការបិទគណនីដោយធនាគារ ត្រូវធ្វើឡើង​ស្របតាមការតម្រូវ​របស់ច្បាប់​ ឬតុលាការ។ 

 

ប្រការ ៤៖ ការចាត់ចែងទឹកប្រាក់បន្ទាប់ពីបិទគណនី 

៤.១ លោកអ្នកព្រមព្រៀងថា សម្រាប់ការបិទគណនី លោកអ្នកនឹងត្រូវប្រគល់មកឲ្យធនាគារវិញនូវមូលប្បទានបត្រដែលមិនបានប្រើប្រាស់ និងត្រូវប្រាកដថា មិនមានការចេញនូវមូលប្បទានបត្រដែលនៅសេសសល់នោះឡើយ វៀរលែងតែការប្រើប្រាស់មូលប្បទានបត្រនោះ ត្រូវបានជូនដំណឹងមកកាន់ធនាគារ នៅ​មុនកាលបរិច្ឆេទបិទគណនី។

៤.២ បន្ទាប់​ពីការបិទគណនីប្រាក់បញ្ញើមាន​កាល​កំណត់​ លោកអ្នកព្រមព្រៀងថា ទឹក​ប្រាក់​អាចនឹង​ត្រូវផ្ទេរទៅកាន់​គណនីរបស់ម្ចាស់គណនីតែប៉ុណ្ណោះ និងមិនអាចផ្ទេរ​ទៅកាន់​គណនីផ្សេងទៀតដែលមិនមែនជាគណនី​របស់ម្ចាស់ដើម ឬមិនជាប់​ពាក់​ព័ន្ធ​នឹងម្ចាស់គណនីនោះទេ។  

៤.៣ អាស្រ័យទៅតាមប្រភេទគណនីផ្សេងៗគ្នា លោកអ្នកអាចមានជម្រើសក្នុងការបិទ និងដកប្រាក់ចេញ បិទ និងផ្ទេរទៅកាន់​គណនីផ្សេងទៀតរបស់ម្ចាស់គណនី ឬបិទ និងផ្ទេរប្រាក់ទៅកាន់​គណនីផ្សេងទៀត។ 

ឧបសម្ព័ន្ធ ខ កាតធនាគារ 

កិច្ចព្រមព្រៀងអតិថិជនស្តីពីកាតឥណពន្ធ 

បន្ថែមទៅលើខចែង និងលក្ខខណ្ឌពាក់ព័ន្ធទៅនឹងកាតឥណពន្ធដែលលោកអ្នកនឹងត្រូវស្នើសុំនេះ លោកអ្នកបានយល់ព្រមបន្ថែមទៀតទៅលើកិច្ចព្រមព្រៀងអតិថិជនស្តីពីកាតឥណពន្ធ ដែលមានដូចតទៅ៖ 

 

ប្រការ ១៖ ពាក្យស្នើសុំ 

១.១ កិច្ចព្រមព្រៀងអតិថិជនស្តីកាតឥណពន្ធនេះ ត្រូវអនុវត្តចំពោះកាតក្នុងទម្រង់បិទ (Closed-Looped Card) និងកាតក្នុងទម្រង់បើកបើក (Opened-Loop Card) ដែលលោកអ្នកស្នើសុំពីធនាគារ។ 

១.២ កិច្ចព្រមព្រៀងអតិថិជនស្តីពីកាតឥណពន្ធនេះនឹងចងភ្ជាប់កាតព្វកិច្ច លោកអ្នកចាប់តាំងពីពេលដែលលោកអ្នកបានដាក់ការស្នើសុំ និងដំណើរការកាតឥណពន្ធ តាមរយៈថ្នាលធនាគារ ឬបណ្តាញធនាគារណាមួយ។ 

១.៣ ធនាគាររក្សាសិទ្ធិក្នុងការផ្តល់ជូន ឬបដិសេធការស្នើសុំកាតឥណពន្ធរបស់លោកអ្នក ដោយយោងទៅតាមគោលការណ៍របស់ធនាគារ។ 

 

ប្រការ ២៖ ថ្លៃសេវា 

២.១ លោកអ្នកយល់ព្រមទៅនឹងថ្លៃសេវាទាំងអស់ ដែលបានបង្ហាញនៅលើគេហទំព័រ ឬប័ណ្ណផ្សព្វផ្សាយរបស់ធនាគារ សម្រាប់ការប្រើប្រាស់កាតឥណពន្ធរបស់ធនាគារ ដែលរួមមាន៖ 

(១) ថ្លៃសេវាប្រចាំឆ្នាំ ថ្លៃសេវាប្រចាំខែ ឬថ្លៃសេវាប្តូរកាតថ្មី។ 

(២) ការចេញកាតនិម្មិត នឹងមិនគិតកម្រៃសេវារហូតដល់ ៣ (បី) កាត។ ចាប់ពីកាតទី ៤ នឹងត្រូវគិតថ្លៃសេវាចំនួន ១ (មួយ) ដុល្លារអាមេរិក ក្នុងមួយកាត។ 

(៣) ថ្លៃសេវាបដិសេធកាត ដោយសារទឹកប្រាក់មិនគ្រប់គ្រាន់។ 

(៤) ថ្លៃសេវាដកសាច់ប្រាក់ពីម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ (ATM) របស់ធនាគារផ្សេង។ 

(៥) ថ្លៃសេវាក្នុងការពិនិត្យសមតុល្យសាចប្រាក់នៅម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ (ATM) របស់ធនាគារផ្សេង។ 

(៦) ថ្លៃសេវាក្នុងការប្ដូររូបបិយប័ណ្ណបរទេស សម្រាប់ប្រតិបត្តិការបម្លែងទឹកប្រាក់ពីរូបិយប័ណ្ណបរទេស។ និង/ឬ 

(៧) ថ្លៃសេវាលើប្រតិបត្តិការឆ្លងដែន ដូចដែលបានកំណត់ដោយធនាគារពីពេលមួយទៅពេលមួយ។  

២.២ លោកអ្នកយល់ព្រម និងអនុញ្ញាតឲ្យធនាគារកាត់ថ្លៃសេវាកាតឥណពន្ធដោយផ្ទាល់ពីគណនី ដែលភ្ជាប់ជាមួយកាតឥណពន្ធនៅថ្ងៃកំណត់បង់ប្រាក់។ 

 

ប្រការ ៣៖ ការប្រើប្រាស់កាតឥណពន្ធ 

៣.១ កាតបិទ (Closed-Loop Card)៖ លោកអ្នកអាចប្រើប្រាស់កាតឥណពន្ធបាននៅគ្រប់សាខាធនាគារ ឬភ្នាក់ងារវីង ឬថ្នាលធនាគារ ឬបណ្តាញធនាគារផ្សេងទៀត ដែលអាចមានពីពេលមួយទៅពេលមួយ ហើយសេវាកម្មនេះត្រូវបានកំណត់ត្រឹមតែចំពោះប្រតិបត្តិការដកប្រាក់ និងដាក់ប្រាក់តែប៉ុណ្ណោះ។  

៣.២ កាតបើក (Opened-Loop Card)៖ លោកអ្នកអាចប្រើកាតឥណពន្ធសម្រាប់ប្រតិបត្តិការណាមួយនៅម៉ាស៊ីនវីង (POS) ឬការបញ្ជាទិញតាមរយៈអនឡាញ ម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ (ATM)/ម៉ាស៊ីនដាក់ប្រាក់ (CDM) និងពាណិជ្ជករដែលទទួលយកការទូទាត់ប្រាក់តាមរយៈកាតវីសា ម៉ាស្ទ័រកាត UnionPay និង/ឬ ប្រព័ន្ធទូទាត់កាតលក្ខណៈអន្តរជាតិផ្សេងទៀត។ 

៣.៣ កាតឌីជីថល កាតនិម្មិត ឬកាតអនឡាញ លោកអ្នកអាចប្រើប្រាស់បានតែជាមួយគេហទំព័ររបស់ពាណិជ្ជករ និងម៉ាស៊ីនវីង (POS) ណាមួយដែលទទួលយកកាតប្រភេទទាំងនេះតែប៉ុណ្ណោះ។ 

៣.៤ លោកអ្នកត្រូវទទួលខុសត្រូវ និងធានានូវភាពត្រឹមត្រូវរាល់ការបញ្ជាទិញទាំងអស់តាមរយៈកាតឥណពន្ធ។ 

៣.៥ ធនាគារនឹងកាត់ទឹកប្រាក់ដែលបានធ្វើប្រតិបត្តិការតាមរយៈកាតឥណពន្ធ ដែលបានភ្ជាប់ជាមួយនឹងគណនីរបស់លោកអ្នកភ្លាមៗ។ ប្រសិនបើលោកអ្នកព្យាយាមចំណាយច្រើនជាងសមតុល្យសាច់ប្រាក់ ដែលមាននៅក្នុងគណនីរបស់លោកអ្នក ប្រតិបត្តិការរបស់លោកអ្នកនឹងត្រូវបដិសេធ។ 

៣.៦ លោកអ្នកមិនអាចបញ្ឈប់ការបញ្ជាទិញតាមរយៈកាតឥណពន្ធបានទេ បន្ទាប់ពីទទួលបានការអនុញ្ញាតទៅលើការបញ្ជាទិញ។ ក្នុង​ករណី​នេះធនាគារមិន​បង្វិល​ត្រឡប់​នូវការ​ទូទាត់​វិញ​បាន​ទេ ទោះបី​ជា​លោកអ្នកបាន​ស្នើសុំមក​ធនាគារ​ក៏ដោយ។ 

៣.៧ ធនាគារនឹងមិនចេញរបាយការណ៍អំពីកាតឥណពន្ធជូនលោកអ្នកនោះទេ។ លោកអ្នកអាចទទួលបាននូវសមតុល្យសាច់ប្រាក់ដែលមាននៅក្នុងកាតឥណពន្ធ ឬទទួលបានព័ត៌មានអំពីការបញ្ជាទិញពីមុនដោយគ្រាន់តែចូលទៅកាន់កម្មវិធីទូរសព្ទវីង ដើម្បីពិនិត្យមើលប្រតិបត្តិការ ឬការហៅទូរសព្ទទៅកាន់ផ្នែកទំនាក់ទំនងអតិថិជនតាមរយៈលេខ ០២៣ ៩៩៩៩ ៨៩។ លោកអ្នកត្រូវទទួលខុសត្រូវក្នុងការត្រួតពិនិត្យសមតុល្យសាច់ប្រាក់ដែលមាននៅក្នុងកាតរបស់លោកអ្នក និងដើម្បីធានាថាកាតឥណពន្ធមានទឹកប្រាក់គ្រប់គ្រាន់សម្រាប់ការទូទាត់តាមរយៈកាត។  

៣.៨ ប្រសិនបើលោកអ្នកបានដឹងអំពីប្រតិបត្តិការប្រើប្រាស់កាតឥណពន្ធរបស់លោកអ្នក ដោយគ្មានការអនុញ្ញាត លោកអ្នកត្រូវតែជូនដំណឹងមកធនាគារភ្លាមៗ តាមរយៈការហៅទូរសព្ទទៅកាន់ផ្នែកទំនាក់ទំនងអតិថិជនតា​មរយៈលេខ ០២៣ ៩៩៩៩ ៨៩ ដោយមិនមានការពន្យារពេល ឬចូលទៅកាន់កម្មវិធីទូរសព្ទវីង ដើម្បីបិទកាតរបស់លោកអ្នកភ្លាមៗ។ ក្នុងករណីណាក៏ដោយ ការជូនដំណឹងមកកាន់ធនាគារត្រូវធ្វើឡើង ក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទប្រតិបត្តិការរបស់កាតឥណពន្ធ។ លោកអ្នកអាចមកកាន់សាខារបស់ធនាគារដែលនៅជិតលោកអ្នកបំផុត ដើម្បីបំពេញទម្រង់ស្នើសុំវិវាទអំពីកាត ហើយបញ្ជូនឯកសារចាំបាច់ទាំងអស់មកធនាគារដើម្បីធ្វើការស៊ើបអង្កេត និងដោះស្រាយ។ 

៣.៩ ប្រសិនបើលេខទូរសព្ទដែលបានចុះឈ្មោះប្រើប្រាស់កាតឥណពន្ធត្រូវបានឈប់ប្រើប្រាស់ហើយ លោកអ្នកត្រូវបញ្ឈប់ការប្រើប្រាស់កាតឥណពន្ធ ដោយហេតុថាទិន្នន័យផ្ទៀងផ្ទាត់នឹងមានរួមបញ្ចូលលេខទូរសព្ទដែលបានឈប់ប្រើប្រាស់នោះ។ 

៣.១០ មុនកាលបរិច្ឆេទដែលលោកអ្នកផ្តល់លេខទូរសព្ទថ្មីមកកាន់ធនាគារ ឬមុនពេលដែលទទួលបានការជូនដំណឹងជាលាយលក្ខណ៍អក្សរពីលោកអ្នក ធនាគារមានសិទ្ធិក្នុងការបិទការចូលប្រើប្រាស់កាតឥណពន្ធរបស់លោក​​​អ្នក ដោយផ្អែកទៅលើការស្នើសុំទិន្នន័យផ្ទៀងផ្ទាត់ ដែលមានលេខទូរសព្ទ ដែលត្រូវបានលុបចោលនោះ។ 

 

ប្រការ ៤៖ ការហាមឃាត់ក្នុងការប្រើប្រាស់កាតឥណពន្ធ 

៤.១ លោកអ្នកយល់ព្រមថាកាតឥណពន្ធនឹងមិនត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពខុសច្បាប់ណាមួយ ដែលរួមមានការក្លែងបន្លំ ការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ឬប្រតិបត្តិការណាមួយដែលត្រូវបានហាមឃាត់ដោយធនាគារ ឬប្រតិបត្តិការណាមួយដែលបំពានលើច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ 

៤.២ ប្រសិនបើធនាគារដឹងថាលោកអ្នកបានបំពានលក្ខខណ្ឌទាំងនេះ ធនាគារនឹងផ្អាក ឬបិទកាតឥណពន្ធ និងគណនីដែលពាក់ព័ន្ធភ្លាមៗ។ 

 

ប្រការ ៥៖ ការលុបចោលកាតឥណពន្ធ 

៥.១ លោកអ្នកមានសិទ្ធិលុបចោលកាតឥណពន្ធរបស់លោកអ្នកដោយជូនដំណឹងទៅធនាគារ ឬផ្អាកដំណើរការ ឬបិទកាតឥណពន្ធរបស់លោកអ្នកនៅលើកម្មវិធីទូរសព្ទវីងដោយខ្លួនឯងផ្ទាល់។  

៥.២ ប្រសិនបើលោកអ្នកលុបចោលកាតឥណពន្ធរបស់លោកអ្នកដោយសារហេតុផលណាមួយ យើងខ្ញុំនឹងធ្វើការបិទកាតឥណពន្ធរបស់លោកអ្នកភ្លាមៗ ដូច្នេះកាតឥណពន្ធនឹងមិនអាចប្រើប្រាស់បានទៀតទេ។  

៥.៣ លោកអ្នកមិនមានសិទ្ធិទទួលបានការបង្វិលទឹកប្រាក់ដែលលោកអ្នកបានចំណាយរួចលើប្រតិបត្តិការ ឬប្រតិបត្តិការដែលមិនទាន់បានសម្រេច ឬថ្លៃសេវាណាមួយដែលត្រូវបង់សម្រាប់ការប្រើប្រាស់កាតឥណពន្ធ មុនពេលកាតត្រូវបានលុបចោលនោះទេ។ 

៥.៤ នៅពេលណាក៏ដោយ ប្រសិនបើលោកអ្នកបំពានកិច្ចព្រមព្រៀងអតិថិជនស្តីពីកាតឥណពន្ធនេះ ឬយើងខ្ញុំមានមូលហេតុសមហេតុផលក្នុងការសង្ស័យថាមានការក្លែងបន្លំ ចោរកម្ម ឬភាពមិនស្មោះត្រង់ យើងខ្ញុំមានសិទ្ធិចាត់វិធានការដែលចាំបាច់ក្នុងការរឹតបន្តឹងសិទ្ធិរបស់លោកអ្នក ក្នុងការប្រើប្រាស់កាតឥណពន្ធដោយគ្មានការជូនដំណឹងជាមុន ដែលរួមមាន ការមិនអនុញ្ញាតឲ្យទិញ ការផ្អាក ការដក ឬលុបចោលកាតឥណពន្ធរបស់លោកអ្នក។ ប្រសិនបើយើងខ្ញុំអនុវត្តដូច្នេះ យើងខ្ញុំនឹងជូនដំណឹងដល់លោកអ្នកឲ្យបានឆាប់តាមដែលអាចធ្វើបាន បន្ទាប់ពីយើងខ្ញុំបានធ្វើសកម្មភាពទាំងនេះ។ 

 

ប្រការ ៦៖ ការសង្ស័យ​លើប្រតិបត្តិការ​ក្លែងបន្លំ 

៦.១ លោកអ្នកត្រូវបិទកាតឥណពន្ធរបស់លោកអ្នកភ្លាមៗតាមរយៈកម្មវិធីទូរសព្ទវីងហើយរាយការណ៍មកកាន់ធនាគារនៅពេលដែលលោកអ្នកសង្ស័យថាមានប្រតិបត្តិការក្លែងបន្លំ។ 

៦.២ ទោះបីជាគ្មានការជូនដំណឹងរបស់លោកអ្នកមក​កាន់ធនាគារក៏ដោយ ធនាគាររក្សាសិទ្ធិក្នុងការបិទ ផ្អាក ដក ឬបញ្ឈប់ដំណើរការកាតឥណពន្ធរបស់លោកអ្នក និងសេវាកម្មផ្សេងទៀតដែលទាក់ទងនឹងប្រតិបត្តិការក្លែងបន្លំ គ្មានការអនុញ្ញាត ឬប្រតិបត្តិការសង្ស័យនៅពេលណាមួយ។ ប្រសិនបើយើងខ្ញុំអនុវត្តដូច្នេះ យើងខ្ញុំនឹងជូនដំណឹងដល់លោកអ្នកឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ឬត្រូវបានអនុញ្ញាតឲ្យធ្វើ បន្ទាប់ពីយើងខ្ញុំបានធ្វើសកម្មភាពទាំងនេះ។ 

៦.៣ ក្នុងករណីនេះ លោកអ្នកត្រូវទទួលខុសត្រូវទាំងស្រុងចំពោះប្រតិបត្តិការដែលលោកអ្នកមិនបានផ្តល់ការអនុញ្ញាត (រួមទាំងប្រតិបត្តិការតាមរយៈសំបុត្រ ទូរសព្ទ និងអ៊ីនធឺណិត) ដែលបានកើតឡើង ទោះបីជាលោកអ្នកបានរាយការណ៍អំពីការបាត់ ការលួច ឬការប្រើប្រាស់ដោយគ្មានការអនុញ្ញាត ឬប្រតិបត្តិការមកកាន់ធនាគារដោយ។ 

 

ប្រការ ៧៖ ការបាត់កាតឥណពន្ធរបស់លោកអ្នក 

៧.១ ប្រសិនបើកាតឥណពន្ធរបស់លោកអ្នកត្រូវបានបាត់ ឬត្រូវបានគេលួច ឬលោកអ្នកគិតថាមាននរណាម្នាក់កំពុងប្រើប្រាស់កាតឥណពន្ធរបស់លោកអ្នកដោយគ្មានការអនុញ្ញាត លោកអ្នកត្រូវតែបិទកាតរបស់លោកអ្នកភ្លាមៗតាមរយៈកម្មវិធីទូរសព្ទវីង ហើយត្រូវរាយការណ៍ដោយផ្ទាល់មកកាន់ធនាគារ។  

៧.២ ធនាគារនឹងគិតថ្លៃសេវាប្តូរកាតថ្មី ដូចដែលបានកំណត់ដោយធនាគារដើម្បីទូទាត់លើថ្លៃសេវាប្តូរកាតឥណពន្ធថ្មី។  

 

ប្រការ ៨៖ ការបន្តសុពលភាពកាតឥណពន្ធ 

៨.១ កាតឥណពន្ធរបស់លោកអ្នក នឹងមានសុពលភាពផ្អែកលើប្រភេទកាតឥណពន្ធដែលបានផ្តល់ជូនដោយធនាគារ។ ក្នុងករណីកាតឥណពន្ធត្រូវបានផុតសុពលភាព លោកអ្នកអាចស្នើសុំកាតឥណពន្ធថ្មីពីធនាគារ ភ្នាក់ងារវីង និងថ្នាលធនាគារ ឬបណ្តាញធនាគារដែលមានការអនុញ្ញាតផ្សេងទៀត ហើយអាចដំណើរការតាមរយៈកម្មវិធីទូរសព្ទវីង ម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ (ATM) ឬលោកអ្នកអាចបង្កើតកាតឌីជីថលដោយខ្លួនឯងនៅលើកម្មវិធីទូរសព្ទវីងរបស់លោកអ្នក។ 

៨.២ ធនាគារអាចបដិសេធក្នុងការបន្ដសុពលភាពនៃកាតឥណពន្ធថ្មី ដោយមិនចាំបាច់បញ្ជាក់ហេតុផលណាមួយឡើយ។ 

 

ប្រការ ៩៖ កម្រិតប្រចាំថ្ងៃ 

៩.១ ចំនួនទឹកប្រាក់ណាមួយនៅក្នុងគណនី ដែលបានភ្ជាប់ជាមួយកាតឥណពន្ធ អាចប្រើប្រាស់បានតាមរយៈម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ (ATM) ឬម៉ាស៊ីនដាក់ប្រាក់ (CDM) ម៉ាស៊ីនវីង (POS) ឬប្រតិបត្តិការបញ្ជាទិញតាមអនឡាញ ឬថ្នាលធនាគារ ឬបណ្តាញធនាគារផ្សេងទៀតដោយអនុញ្ញាតដោយធនាគារ។ 

៩.២ ធនាគារមានសិទ្ធិកំណត់ចំនួនទឹកប្រាក់​ ឬប្រតិបត្តិការ រួមទាំងការបញ្ជាទិញ ឬការដកប្រាក់។ 

៩.៣ លោកអ្នកអាចស្នើសុំធនាគារដើម្បីបន្ថែម ឬបន្ថយការកំណត់ចំនួនប្រតិបត្តិការប្រចាំថ្ងៃសម្រាប់កាតឥណពន្ធ ដែលបានចេញ ដោយផ្អែកលើចំណាត់ថ្នាក់នៃប្រភេទកាតឥណពន្ធ ដោយបំពេញសំណុំបែបបទដែលបានកំណត់ដោយធនាគារ ហើយធនាគារមានសិទ្ធិពេញលេញក្នុងការបដិសេធ ឬអនុម័តសំណើសុំ។ 

៩.៤ ប្រសិនបើលោកអ្នកត្រូវការដកប្រាក់សាច់ប្រាក់ច្រើនជាងកម្រិតប្រចាំថ្ងៃ លោកអ្នកអាចធ្វើប្រតិបត្តិការនេះនៅសាខារបស់ធនាគារបាន។ 

 

ប្រការ ១០៖ ដំណើរការមិនប្រក្រតីនៃប្រព័ន្ធ 

ធនាគារសូមមិនធ្វើការអះអាង ឬធានាអំពីឧបករណ៍ ឬប្រព័ន្ធណាមួយទេ ហើយធនាគារនឹងមិនទទួលខុសត្រូវចំពោះការបរាជ័យនៃសេវាកម្ម ឬការមិនអាចបំពេញកាតព្វកិច្ច ដោយសារតែឧបករណ៍ ម៉ាស៊ីន ប្រព័ន្ធ កាត បរាជ័យនៃបណ្តាញទំនាក់ទំនង ឬស្ថានភាពផ្សេងទៀតដែលនៅផុតពីការគ្រប់គ្រងដោយសមហេតុផលរបស់ធនាគារ លើកលែងតែមានកំហុសដោយចេតនា ឬកំហុសយ៉ាងធ្ងន់ធ្ងរដោយធនាគារ។ 

 

កិច្ចព្រមព្រៀងអតិថិជនស្តីពីកាតឥណទាន 

បន្ថែមទៅលើខចែង និងលក្ខខណ្ឌពាក់ព័ន្ធទៅនឹងកាតឥណទានដែលលោកអ្នកនឹងត្រូវស្នើសុំនេះ លោកអ្នកបានយល់ព្រមបន្ថែមទៅលើកិច្ចព្រមព្រៀងអតិថិជនស្តីកាតឥណទានដែលមានដូចតទៅ៖ 

 

ប្រការ ១៖ ថ្លៃសេវា 

១.១ លោកអ្នកយល់ព្រមទៅនឹងថ្លៃសេវាទាំងអស់ ដែលបានបង្ហាញនៅលើគេហទំព័រ ឬប័ណ្ណផ្សព្វផ្សាយរបស់ធនាគារ សម្រាប់ការប្រើប្រាស់កាតឥណទាន ដែលរួមមាន៖ 

(១) ថ្លៃសេវាប្រចាំឆ្នាំ និងថ្លៃសេវាកាតបន្ថែម គិតថ្លៃមួយឆ្នាំម្តង។ 

(២) ថ្លៃសេវាដកសាច់ប្រាក់ជាមុន ប្រសិនបើលោកអ្នកដកសាច់ប្រាក់ពីម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ (ATM) របស់ធនាគារ ឬស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត។ 

(៣) ថ្លៃសេវាប្ដូររូបបិយប័ណ្ណបរទេស សម្រាប់ប្រតិបត្តិការបម្លែងទឹកប្រាក់ពីរូបិយប័ណ្ណបរទេស ទៅជាដុល្លារ​អាមេរិក ដែលអាស្រ័យទៅលើប្រតិបត្តិការរូបិយប័ណ្ណបរទេស និងពេលវេលាប្រតិបត្តិការដែលដកចេញពីគណនី។ 

 (៤) ថ្លៃទូទាត់យឺតយ៉ាវ ប្រសិនបើលោកអ្នកខកខានមិនបានទូទាត់សងទឹកប្រាក់អប្បបរមានៅ ឬមុនកាលបរិច្ឆេទសង។ 

(៥) ថ្លៃសេវាបន្តសុពលភាពកាតឥណទាន នៅពេលដែលលោកអ្នកស្នើសុំបន្តសុពលភាពកាតឥណទាន។ និង/ឬ 

(៦) ថ្លៃសេវាប្ដូរកាតឥណទាន នៅពេលដែលលោកអ្នកស្នើសុំការផ្លាស់ប្ដូរកាតឥណទានក្នុងករណីបាត់ ឬត្រូវបានលួច។ 

១.២ ថ្លៃសេវាអាចត្រូវបានគិតថ្លៃដោយផ្អែកលើភាគរយដែលបានកំណត់ទុកជាមុននៃតម្លៃប្រតិបត្តិការ ឬសមតុល្យសាច់ប្រាក់ដែលនៅសល់ ឬជាថ្លៃសេវាអប្បបរមា ឬការរួមបញ្ចូលគ្នាទាំងពីរ។ 

១.៣ ថ្លៃសេវាទាំងអស់នឹងត្រូវកាត់ចេញពីគណនីភ្លាមៗ ឬនៅលើរបាយការណ៍បន្ទាប់។ 

១.៤ ព័ត៌មានលម្អិតនៃថ្លៃសេវាខាងលើ (ប្រសិនបើមាន) ក៏មានកំណត់ក្នុងតារាងថ្លៃសេវារបស់ធនាគារផងដែរ ដែលមាននៅលើកម្មវិធីទូរសព្ទវីង ឬប័ណ្ណផ្សព្វផ្សាយរបស់ធនាគារ។ ធនាគាររក្សាសិទ្ធិក្នុងការកែប្រែរចនាសម្ព័ន្ធនៃថ្លៃសេវា ឬថ្លៃសេវាណាមួយផ្សេងទៀត។ ធនាគារនឹងជូនដំណឹងលោកអ្នកក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃជាមុនអំពីការផ្លាស់ប្តូរថ្លៃសេវា ដូចដែលបានរៀបរាប់លម្អិតនៅក្នុងតារាងថ្លៃសេវារបស់ធនាគារ។ 

 

ប្រការ ២: កម្រិតឥណទាន 

២.១ ធនាគារអាចកំណត់កម្រិតឥណទានរបស់កាតឥណទានបាន ហើយអាចផ្លាស់ប្តូរកម្រិតឥណទានដោយមិនមានការជូនដំណឹងដល់លោកអ្នក បន្ទាប់ពីទទួលបានសំណើជាលាយលក្ខណ៍អក្សរពីលោកអ្នក។  

២.២ ប្រសិនបើកាតបន្ថែមត្រូវបានចេញរួចរាល់ កម្រិតឥណទានត្រូវស្មើនឹងចំនួនបូកបញ្ចូលគ្នានៃបំណុលសរុប ដែលកើតឡើងនៅក្រោមកាតចម្បង និងកាតបន្ថែមទាំងអស់ ឬម្ចាស់កាតចម្បងត្រូវស្នើសុំដែនកំណត់ជាក់លាក់មួយសម្រាប់ម្ចាស់កាតបន្ថែម ប៉ុន្តែមិនអាចខ្ពស់ជាងម្ចាស់កាតចម្បងឡើយ។  

២.៣ លោកអ្នកបានផ្ដល់សិទ្ធិដោយគ្មានលក្ខខណ្ឌ និងគ្មានដែនកំណត់ជូនធនាគារដើម្បីអនុម័តស្របតាមកម្មវត្ថុនៃគោលការណ៍ផ្ទៃក្នុងរបស់ធនាគារសម្រាប់រាល់ការបង្កើន ឬបន្ថយឥណទាន ទោះបីស្នើសុំដោយលោកអ្នក ឬដោយផ្អែកតាមប្រវត្តិនៃកាតឥណទានក៏ដោយ។  

 

ប្រការ ៣៖ កម្រិតប្រតិបត្តិការប្រចាំថ្ងៃ 

៣.១ ការប្រើប្រាស់កាតឥណទាន គឺយោងតាមកម្រិតប្រតិបត្តិការប្រចាំថ្ងៃនៃការប្រើប្រាស់ ឬចំនួនប្រតិបត្តិការដែលធ្វើឡើងក្រោមកាតឥណទាន រួមទាំងប៉ុន្តែមិនកំណត់ចំពោះការបញ្ជាទិញ ឬការដកសាច់ប្រាក់ ដូចដែលបានកំណត់ដោយធនាគារ។ 

៣.២ លោកអ្នកអាចកំណត់កម្រិតប្រតិបត្តិការប្រចាំថ្ងៃសម្រាប់ការដកសាច់ប្រាក់ និងប្រតិបត្តិការបញ្ជាទិញ និងចំនួនទឹកប្រាក់នៅក្នុងកម្មវិធីទូរសព្ទវីង។ 

 

ប្រការ ៤៖ ការប្រើប្រាស់កាតឥណទាន 

៤.១ លោកអ្នកអាចប្រើប្រាស់កាតឥណទាន ដើម្បីធ្វើប្រតិបត្តិការទូទាត់ប្រាក់ជាមួយនឹងពាណិជ្ជករ។ លោកអ្នកត្រូវតែផ្តល់ព័ត៌មាន​ពិតទៅតាមតម្រូវការរបស់ធនាគារសម្រាប់ការអនុម័តលើប្រតិបត្តិការ។ លោកអ្នកក៏អាចប្រើប្រាស់វិធីបង់ប្រាក់តាមរយៈមុខងារប៉ះកាត ដែលមានភាពងាយស្រួលសម្រាប់ការទូទាត់ដោយមិនចាំបាច់ឆូត ឬដាក់កាតឥណទានចូលម៉ាស៊ីនឡើយ។ តាមរយៈនេះលោកអ្នកអាចគ្រាន់តែប៉ះកាតឥណទាន ជាមួយនឹងម៉ាស៊ីនវីង (POS) ដើម្បីដំណើរការមុខងារប៉ះកាត។  

៤.២ ធនាគារមានសិទ្ធិកាត់យកទឹកប្រាក់ពីក្នុងគណនីរបស់លោកអ្នកលើប្រតិបត្តិការណាមួយ ដែលធ្វើឡើងដោយលោកអ្នកនៅកាលបរិច្ឆេទកំណត់សង។ សម្រាប់ប្រតិបត្តិការអនឡាញជាមួយពាណិជ្ជករដែលប្រើប្រាស់បច្ចេកវិទ្យាបីដែនសុវត្ថិភាព (3D Secure) លោកអ្នកនឹងត្រូវបានតម្រូវឲ្យបញ្ចូលលេខកូដសម្ងាត់មួយដង (OTP) នៅពេលដំណើរការប្រតិបត្តិការនីមួយៗ។ ទោះយ៉ាងណាក៏ដោយ ជាមួយពាណិជ្ជករមួយចំនួនដែលមិនប្រើប្រាស់បច្ចេកវិទ្យាបីដែនសុវត្ថិភាព (3D Secure) ការបញ្ចូលលេខកូដសម្ងាត់មួយដង (OTP)   គឺមិនត្រូវបានតម្រូវនោះទេ។  

៤.៣ ធនាគារមិនទទួលខុសត្រូវចំពោះការផ្តល់ទំនិញ និង/ឬសេវាកម្មដែលមានគុណភាព ដែលត្រូវបង់ប្រាក់រួចហើយ តាមរយៈប្រតិបត្តិការទូទាត់ឡើយ។ រាល់វិវាទទាំងអស់ដែលពាក់ព័ន្ធនឹងប្រតិបត្តិការនេះគឺជាវិវាទរវាងលោកអ្នក និងពាណិជ្ជករតែប៉ុណ្ណោះ។ លោកអ្នកត្រូវទទួលខុសត្រូវចំពោះរាល់ការទាមទារ ការទូទាត់ និងបញ្ហាពាក់ព័ន្ធផ្សេងទៀតដោយផ្ទាល់ជាមួយពាណិជ្ជករ។ 

៤.៤ លោកអ្នកអាចធ្វើប្រតិបត្តិការដកសាច់ប្រាក់ដោយផ្ទាល់តាមរយៈម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ (ATM) និងភ្នាក់ងារទូទាត់។ ដើម្បីទទួលបានប្រតិបត្តិការដកសាច់ប្រាក់ដោយផ្ទាល់ លោកអ្នកអាចប្រើពាក្យសម្ងាត់ ឬលេខកូដសម្ងាត់ ដែលត្រូវបានកំណត់នៅលើកម្មវិធីទូរសព្ទវីង។ លោកអ្នកយល់ព្រមថារាល់ប្រតិបត្តិការដកសាច់ប្រាក់ទាំងអស់ ដែលធ្វើឡើងជាមួយកាតឥណទានគឺត្រូវធ្វើឡើងដោយលោកអ្នកតែម្នាក់ប៉ុណ្ណោះ។ ធនាគាររក្សាសិទ្ធិក្នុងការកំណត់ទំហំប្រតិបត្តិការសាច់ប្រាក់នីមួយៗ និង/ឬ ទំហំសរុបនៃប្រតិបត្តិការសាច់ប្រាក់ទាំងអស់នៅលើកាតឥណទានរបស់លោកអ្នកក្នុងមួយថ្ងៃ។ 

៤.៥ លោកអ្នកមិនត្រូវប្រគល់កាតឥណទាន ឬបង្ហាញឈ្មោះអ្នកប្រើប្រាស់ និងលេខកូដសម្ងាត់របស់លោកអ្នកទៅកាន់បុគ្គលណាម្នាក់ ដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពីធនាគារឡើយ។លោកអ្នកត្រូវទទួលខុសត្រូវទាំងស្រុងចំពោះប្រតិបត្តិការ ឬការគិតកម្រៃណាមួយ ដែលធ្វើឡើងដោយប្រើកាតឥណទានសម្រាប់ប្រតិបត្តិការទាំងនេះ។ លោកអ្នកត្រូវផ្តល់ការជូនដំណឹងដល់ធនាគារភ្លាមៗ ប្រសិនបើកាតឥណទាន ត្រូវបានបាត់ ត្រូវបានគេលួច ឬប្រសិនបើឈ្មោះអ្នកប្រើប្រាស់ និងលេខសម្ងាត់របស់លោកអ្នកត្រូវបានគេសង្ស័យថាបែកធ្លាយ។ លោកអ្នក​ត្រូវ​ទទួល​បន្ទុករាល់ថ្លៃសេវា​ដែល​ពាក់ព័ន្ធ​ទាំងអស់ ដូច​ដែល​បាន​រៀបរាប់​លម្អិត​ ដោយ​ធនាគារ និងបាន​ផ្តល់​ជូន​លោកអ្នក។ 

៤.៦ ដោយគ្មានការជូនដំណឹងជាមុនដល់លោកអ្នក ធនាគាររក្សាសិទ្ធិ និងមានសិទ្ធិពេញលេញក្នុងការ៖ 

(១) យល់ព្រម ឬបដិសេធការចេញកាតឥណទានជូនលោកអ្នក ទោះបីជាលោកអ្នកបានបំពេញតម្រូវការសម្រាប់ការចេញកាតដែលកំណត់ដោយធនាគារក៏ដោយ។ 

(២) អនុម័ត ឬបដិសេធប្រតិបត្តិការ ទោះបីជាប្រតិបត្តិការស្ថិតនៅក្នុងកម្រិតឥណទានដែលមានក៏ដោយ។ 

(៣) បង្កើន ឬបន្ថយកម្រិតឥណទាន។ និង 

(៤) បដិសេធមិនបន្តចេញ បន្តសុពលភាព ផ្លាស់ប្ដូរ ឬពន្យារកាតឥណទាន។ 

 

ប្រការ ៥៖ ការហាមឃាត់ក្នុងការប្រើប្រាស់កាតឥណទាន 

លោកអ្នកយល់ព្រមថាកាតឥណទាននឹងមិនត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពខុសច្បាប់ណាមួយ រួមទាំងប៉ុន្តែមិនកំណត់ចំពោះការក្លែងបន្លំ ការប្រឆាំងការសម្អាតប្រាក់ ការផ្តល់ហិរញ្ញប្បទានភេរវកម្ម ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ឬប្រតិបត្តិការណាមួយដែលត្រូវបានហាមឃាត់ដោយធនាគារ ឬប្រតិបត្តិការណាមួយដែលបំពានច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ ប្រសិនបើធនាគារដឹងថាលោកអ្នកបានបំពានលើលក្ខខណ្ឌនេះ ធនាគារនឹងផ្អាក ឬបិទកាតឥណទាន និងគណនីដែលពាក់ព័ន្ធភ្លាមៗ។ ក្នុង​ករណីនេះ លោកអ្នក​ក៏​អាច​នឹង​ត្រូវ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ផង​ដែរ។ 

 

ប្រការ ៦៖ កម្មសិទ្ធិនៃកាតឥណទាន 

៦.១ កាតឥណទាន គឺជាទ្រព្យសម្បត្តិផ្តាច់មុខរបស់ធនាគារ ហើយលោកអ្នកមិនអាចផ្ទេរបានដោយឡើយ។ កាតឥណទាន ត្រូវតែចុះហត្ថលេខាភ្លាមៗដោយលោកអ្នកដែលមានឈ្មោះនៅលើនោះ ហើយនឹងមានសុពលភាពចាប់ពីថ្ងៃចេញ ឬបន្តរហូតដល់ថ្ងៃចុងក្រោយនៃកាលបរិច្ឆេទផុតសុពលភាពរបស់កាតឥណទាន។ 

៦.២ ធនាគារអាចបញ្ឈប់ការចេញកាត និងការប្រើប្រាស់កាតនៅពេលណាមួយក៏បាន និងដោយមូលហេតុស្របច្បាប់ និងដោយមានការជូនដំណឹងជាមុន ប៉ុន្តែការជូនដំណឹងនេះមិនត្រូវបានចាត់ទុកថាជាកាតព្វកិច្ចចំពោះលោកអ្នកឡើយ។ នៅពេលមានការបញ្ឈប់បែបនេះ សមតុល្យដែលនៅសល់ក្នុងគណនី រួមទាំងថ្លៃសេវា និងការប្រាក់ត្រូវដល់ពេលកំណត់ទូទាត់ភ្លាមៗ ដោយមិនពុំចាំបាច់មានការជូនដំណឹង ឬការទាមទារពីធនាគារឡើយ។ 

៦.៣ លោកអ្នកមិនត្រូវប្រើប្រាស់កាតឥណទាន បន្ទាប់ពីកាលបរិច្ឆេទផុតសុពលភាព ឬការបញ្ឈប់ ដែលរួមទាំងការអនុញ្ញាតឲ្យបុគ្គលណាមួយប្រើប្រាស់កាតឥណទាននេះសម្រាប់ហេតុផលណាមួយឡើយ។ ការបន្តការប្រើប្រាស់កាតឥណទាន នឹងត្រូវបានចាត់ទុកថាជាការក្លែងបន្លំដោយលោកអ្នក។ 

៦.៤ ធនាគារអាចកែប្រែលេខកាត និង/ឬ កាលបរិច្ឆេទផុតសុពលភាព នៅពេលចេញបន្តសុពលភាព ឬផ្លាស់ប្តូរកាតឥណទានជូនលោកអ្នក ដោយមានការយល់ព្រមពីលោកអ្នក។ លោកអ្នកទទួលខុសត្រូវទាំងស្រុងក្នុងការជូនដំណឹងនៃការផ្លាស់ប្តូរនេះទៅកាន់ភាគីណាមួយ ដែលលោកអ្នកនឹងត្រូវទូទាត់ជូន។ ធនាគារនឹងមិនទទួលខុសត្រូវចំពោះផលវិបាក ឬការខូចខាតចំពោះលោកអ្នក ដែលកើតឡើងពីប្រតិបត្តិការដែលបានបដិសេធ ទោះបីជានៅក្រោមលេខកាតពីមុន ឬផ្សេងទៀតក៏ដោយ។ 

៦.៥ ម្ចាស់កាតចម្បងអាចបិទគណនីនៅពេលណាក៏បាន ដោយគ្រាន់តែជូនដំណឹងមកធនាគារជាលាយលក្ខណ៍អក្សរ ហើយសមតុល្យដែលនៅសល់ក្នុងគណនី រួមទាំងថ្លៃសេវា និងអត្រាការប្រាក់នៃប្រតិបត្តិការទាំងអស់នឹងដល់ពេលកំណត់ទូទាត់ភ្លាមៗ ដោយមិនចាំបាច់មានការជូនដំណឹង ឬការទាមទារពីធនាគារឡើយ។ 

៦.៦ នៅពេលបិទគណនីដោយម្ចាស់កាតចម្បង ការបន្តប្រើប្រាស់កាតឥណទាននឹងមិនត្រូវបានអនុញ្ញាតឡើយ។ 

 

ប្រការ ៧៖ កាតបន្ថែម  

៧.១ ធនាគារអាចចេញកាតបន្ថែមដល់បុគ្គលណាម្នាក់ ដែលត្រូវបានតែងតាំងដោយម្ចាស់កាតចម្បង ក្នុងនាមជាម្ចាស់កាតបន្ថែម និងត្រូវបានអនុម័តដោយធនាគារ ហើយការប្រើប្រាស់កាតបន្ថែមដោយម្ចាស់កាតបន្ថែម គឺមានលក្ខខណ្ឌដូចគ្នា។ នៅពេលបញ្ចប់ការប្រើប្រាស់កាតឥណទានក្នុងកាលៈទេសៈណាក៏ដោយ ឬតាមការស្នើសុំរបស់ម្ចាស់កាតចម្បង ការប្រើប្រាស់កាតបន្ថែមទាំងអស់ក៏នឹងត្រូវបញ្ចប់ផងដែរ។ ការបញ្ចប់ការប្រើប្រាស់កាតបន្ថែមនឹងមិនបញ្ចប់ការប្រើប្រាស់កាតផ្សេងទៀតទេ ប្រសិនបើការទូទាត់ប្រាក់ទាំងស្រុងត្រូវបានធ្វើឡើងនៅលើសមតុល្យថ្មីនៃគណនីកាតបន្ថែម ហើយម្ចាស់កាតចម្បងត្រូវតែទូទាត់នៅកាលបរិច្ឆេទ ឬមុនកាលបរិច្ឆេទកំណត់បង់ប្រាក់ មិនតិចជាងចំនួនទឹកប្រាក់អប្បបរមានៃគណនីកាត។ 

៧.២ ទោះបីជាកាតបន្ថែមអាចមានលេខគណនីផ្សេង ហើយរបាយការណ៍ដាច់ដោយឡែកអាចត្រូវបានចេញទៅកាន់ម្ចាស់កាតបន្ថែមក៏ដោយ ក៏ម្ចាស់កាតចម្បងត្រូវទទួលខុសត្រូវរួមគ្នាចំពោះធនាគារលើការប្រើប្រាស់កាតដើម និងកាតចម្បង ដែលចេញឲ្យស្របតាមការស្នើសុំនេះ និង/ឬ នៅពេលណាមួយដោយមានការស្នើសុំពីម្ចាស់កាតចម្បង និងម្ចាស់បន្ថែម។ ទោះបីជាមានអ្វីការចែងផ្ទុយពីនេះក៏ដោយ ម្ចាស់កាតបន្ថែមនឹងមិនទទួលខុសត្រូវចំពោះធនាគាររួមគ្នា និង/ឬ ដាច់ដោយឡែកពីគ្នាចំពោះបំណុល ឬចំនួនទឹកប្រាក់ដែលកើតឡើងដោយម្ចាស់កាតចម្បង និង/ឬ ម្ចាស់កាតបន្ថែមផ្សេងទៀតសម្រាប់ការប្រើប្រាស់កាតដើម និងកាតបន្ថែមឡើយ។ 

 

ប្រការ ៨៖ ការសង្ស័យ​លើប្រតិបត្តិការ​ក្លែងបន្លំ 

៨.១ លោកអ្នកត្រូវបិទកាតឥណទានរបស់លោកអ្នកភ្លាមៗតាមរយៈកម្មវិធីទូរសព្ទវីង ហើយរាយការណ៍មកកាន់ធនាគារនៅពេលដែលលោកអ្នកសង្ស័យថាមានប្រតិបត្តិការក្លែងបន្លំ។ 

៨.២ ទោះបីជាគ្មានការជូនដំណឹងរបស់លោកអ្នកមក​កាន់ធនាគារក៏ដោយ ធនាគាររក្សាសិទ្ធិក្នុងការទប់ស្កាត់ ផ្អាក ដក ឬបិទកាតឥណទានរបស់លោកអ្នក និងសេវាកម្មផ្សេងទៀតដែលទាក់ទងនឹងប្រតិបត្តិការក្លែងបន្លំ គ្មានការអនុញ្ញាត ឬគួរឲ្យសង្ស័យនៅពេលណាក៏បាន។ ប្រសិនបើយើងខ្ញុំអនុវត្តដូច្នេះ យើងខ្ញុំនឹងជូនដំណឹងដល់លោកអ្នកឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ឬត្រូវបានអនុញ្ញាតឲ្យធ្វើដូច្នេះ បន្ទាប់ពីយើងខ្ញុំបានធ្វើសកម្មភាពទាំងនេះ។ 

 

ប្រការ ៩៖ ការបាត់កាតឥណទានរបស់លោកអ្នក 

៩.១ ប្រសិនបើកាតឥណទានរបស់លោកអ្នកបាត់ ឬត្រូវបានគេលួច ឬលោកអ្នកគិតថាមាននរណាម្នាក់កំពុងប្រើប្រាស់វាដោយគ្មានការអនុញ្ញាតពីលោកអ្នក លោកអ្នកត្រូវតែជូនដំណឹងទៅធនាគារភ្លាមៗ ដោយទូរសព្ទមកយើងខ្ញុំតាមរយៈលេខ ០២៣ ៩៩៩ ៩៨៩ / ០១២​ ៩៩៩ ៤៨៩។  

៩.២ លោកអ្នកត្រូវទទួលខុសត្រូវចំពោះការបាត់បង់ប្រាក់ទាំងអស់ សម្រាប់ការចូលទៅប្រើប្រាស់កាតឥណទានរបស់លោកអ្នកដោយគ្មានការអនុញ្ញាត ប្រសិនបើលោកអ្នក ឬម្ចាស់កាតបន្ថែមបានផ្តល់ការអនុញ្ញាតឲ្យនរណាម្នាក់ផ្សេងទៀតប្រើប្រាស់កាតឥណទាន ឬលេខសម្ងាត់ ឬប្រសិនបើលោកអ្នកមានការធ្វេសប្រហែសជាមួយកាតឥណទានរបស់លោកអ្នក។ 

 

ប្រការ ១០៖ ការបន្តសុពលភាពកាតឥណទាន 

១០.១ នៅពេលផុតកំណត់នៃរយៈពេលសុពលភាពរបស់កាតឥណទាន តាមការស្នើសុំរបស់លោកអ្នក ធនាគារអាចយល់ព្រម ឬអាចបដិសេធក្នុងការផ្តល់កាតឥណទានថ្មី ដោយមិនចាំបាច់មានហេតុផលណាមួយឡើយ។  

១០.២ ក្នុងករណីដែលកាតឥណទានថ្មីត្រូវបានចេញជូនរួចរាល់ សមតុល្យដែលនៅសល់ និងឥណពន្ធផ្សេងទៀតទាំងអស់នឹងត្រូវបង្កើតទៅជាសមតុល្យថ្មីនៅក្នុងគណនីកាតឥណទានថ្មីរបស់លោកអ្នក។ 

 

ប្រការ ១១៖ អត្រាការប្រាក់ 

១១.១ អត្រាភាគរយប្រចាំខែដែលប្រើដើម្បីគណនាការប្រាក់លើគណនី ដែលភ្ជាប់ជាមួយកាតឥណទានគឺមាននៅលើខិតប័ណ្ណកម្រៃសេវា។ ធនាគាររក្សាសិទ្ធិក្នុងការកែប្រែអត្រាការប្រាក់នេះដោយមានការជូនដំណឹងជាមុនដល់លោកអ្នក។ 

១១.២ លោកអ្នកនឹងទទួលបានការមិនគិតការប្រាក់ក្នុងរយៈពេលណាមួយ ដែលនៅលើរបាយការណ៍នីមួយៗ មានបង្ហាញអំពី “សមតុល្យចុងគ្រា”និង “កាលបរិច្ឆេទកំណត់សង” សម្រាប់របាយការណ៍នោះ។ សមតុល្យចុងគ្រាត្រូវតែទូទាត់ឲ្យបានគ្រប់ចំនួននៅកាលបរិច្ឆេទកំណត់សងសម្រាប់របាយការណ៍នីមួយៗ។ 

 

ប្រការ ១២៖ ការគណនាការប្រាក់ 

ម្ចាស់កាតយល់ព្រមទូទាត់ការប្រាក់ដែលបានគិតទៅលើគណនី។ ការប្រាក់គឺត្រូវគណនាដូចខាងក្រោម៖ 

(១) ប្រតិបត្តិការលក់ ថ្លៃសេវា និងការដកប្រាក់ផ្សេងទៀតពីក្នុងគណនី (មិនរាប់បញ្ចូលប្រតិបត្តិការសាច់ប្រាក់)៖ ប្រសិនបើម្ចាស់កាតខកខានមិនបានទូទាត់សមតុល្យដែលនៅសល់ឲ្យបានគ្រប់ចំនួននៅ ឬមុនកាលបរិច្ឆេទកំណត់ទេ ម្ចាស់កាតត្រូវបង់ការប្រាក់ទៅធនាគារ។ ការ​ប្រាក់​ត្រូវ​បាន​គណនា​ចាប់​ពី​កាលបរិច្ឆេទ​ប្រតិបត្តិការ​រហូត​ដល់​កាលបរិច្ឆេទ​ទូទាត់មកវិញ។ 

(២) ប្រតិបត្តិការសាច់ប្រាក់៖ ការប្រាក់ត្រូវបានគណនាចាប់ពីកាលបរិច្ឆេទប្រតិបត្តិការសាច់ប្រាក់ត្រូវបានធ្វើឡើងរហូតដល់កាលបរិច្ឆេទទូទាត់ត្រូវទូទាត់មកវិញ។ 

 

ប្រការ ១៣៖ របាយការណ៍វិក្កយបត្រ 

១៣.១ ធនាគារនឹងផ្តល់ជូនលោកអ្នកនូវរបាយការណ៍វិក្កយបត្រប្រចាំខែ។ កាលបរិច្ឆេទនៃរបាយការណ៍ត្រូវកំណត់ដោយធនាគារ ហើយនឹងជូនដំណឹងដល់លោកអ្នកនៅពេលចេញកាតឥណទាន។ លោកអ្នកអាចពិនិត្យមើលរបាយការណ៍វិក្កយបត្រ និងប្រវត្តិប្រតិបត្តិការនៅក្នុងកម្មវិធីទូរសព្ទវីង ឬតាមរយៈថ្នាលធនាគារ ឬបណ្តាញធនាគារដែលមាន។ របាយការណ៍ត្រូវបានសន្មតថាបានទទួលដោយលោកអ្នក លុះត្រាតែលោកអ្នកជូនដំណឹងទៅធនាគារអំពីការខកខានរបស់ខ្លួនក្នុងការទទួលបានរបាយការណ៍នេះក្នុងរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃដំបូងគិតចាប់ពីកាលបរិច្ឆេទនៃរបាយការណ៍។ 

១៣.២ របាយការណ៍ត្រូវបានសន្មតថាត្រឹមត្រូវ លុះត្រាតែលោកអ្នកជូនដំណឹងទៅធនាគារអំពីកំហុសណាមួយក្នុងរយៈពេល១៥ (ដប់ប្រាំ) ថ្ងៃនៃកាលបរិច្ឆេទនៃរបាយការណ៍។ នៅក្នុងរយៈពេលនេះ លោកអ្នកត្រូវជូនដំណឹងទៅធនាគារអំពីចំនួនទឹកប្រាក់ដែលមានបញ្ហា​លើរបាយករណ៍នោះ។ ប្រសិន ធនាគារយល់ថាចំនួនទឹកប្រាក់ដែលមានបញ្ហាកើតចេញពីកំហុសឆ្គងរបស់ធនាគារ ហើយមិនត្រូវគិតកម្រៃពីលោកអ្នកលោកទេ ចំនួនទឹកប្រាក់នោះនឹងត្រូវបញ្ចូលទៅក្នុងសមតុល្យដែលមិនទាន់សង។ ចំនួនទឹកប្រាក់អប្បបរមាផ្សេងទៀតដែលដល់កំណត់ និង/ឬ ចំនួនដែលត្រូវបង់នឹងនៅតែត្រូវបង់ដោយលោកអ្នក។  

១៣.៣ ទោះបីជាមានចែងផ្ទុយពីនេះក៏ដោយ ការដែលមិនបានទទួលបាន ឬការទទួលបានយឺតយ៉ាវនៃរបាយការណ៍នឹងមិនអាចឲ្យលោកអ្នករួចផុតពីកាតព្វកិច្ចក្នុងការទូទាត់ចំនួនអប្បបរមាតាមកាលបរិច្ឆេទកំណត់ ដែលមាននៅក្នុងរបាយការណ៍ចេញវិក្កយបត្របានឡើយ។ 

 

ប្រការ ១៤៖ កាតព្វកិច្ចបង់ប្រាក់ 

១៤.១ ម្ចាស់កាតត្រូវទទួលខុសត្រូវក្នុងការទូទាត់ចំនួនសរុបដែលដល់កំណត់នៅ ឬមុនកាលបរិច្ឆេទកំណត់ដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍វិក្កយបត្រប្រចាំខែដែលចេញទៅកាន់ម្ចាស់កាត។ ទោះជាយ៉ាងណាក៏ដោយ ម្ចាស់កាតមានជម្រើសក្នុងការទូទាត់ឲ្យធនាគារនូវចំនួនសរុបដែលដល់ពេលកំណត់ ចំនួនទឹកប្រាក់អប្បបរមា ឬចំនួនទឹកប្រាក់ណាមួយនៅចន្លោះចំនួនសរុបដែលដល់កំណត់ និងចំនួនទឹកប្រាក់អប្បបរមា។ 

១៤.២ ចំនួនទឹកប្រាក់អប្បបរមាត្រូវបានគណនាជាផលបូកនៃចំនួនទឹកប្រាក់ដូចខាងក្រោម៖ 

(១) ចំនួនទឹកប្រាក់ពេញដែលត្រូវបង់ គុណនឹងចំនួនភាគរយដែលបានកំណត់ទុកជាមុនដោយធនាគារ ឬចំនួនទឹកប្រាក់អប្បបរមា ដោយយកតាមអត្រាណាមួយដែលខ្ពស់ជាង បូកនឹង 

(២) ចំនួនទឹកប្រាក់ហួសកំណត់ត្រូវបង់ទាំងអស់ ប្រសិនបើមាន។ 

១៤.៣ កាតព្វកិច្ចទូទាត់របស់លោកអ្នកនឹងបន្តមានប្រសិទ្ធភាពនៅក្នុងករណីនៃការបន្តសុពលភាព ឬការប្ដូរកាតឥណទានថ្មីដោយធនាគារ និងនៅក្នុងករណីនៃការបញ្ឈប់ដោយហេតុផលណាមួយ។ 

១៤.៤ ប្រសិនបើលោកអ្នកខកខានក្នុងការទូទាត់ចំនួនទឹកប្រាក់ដែលត្រូវកំណត់នៅ ឬមុនកាលបរិច្ឆេទកំណត់ នោះលោកអ្នកយល់ព្រមថាធនាគារនឹងគិតកម្រៃសេវាទូទាត់យឺតយ៉ាវតាមអត្រា ដូចដែលបានបង្ហាញនៅលើខិតប័ណ្ណ ឬគេហទំព័រនៅកាលបរិច្ឆេទនៃការដំណើរការកាតឥណទាន។   

១៤.៥ ប្រសិនបើកាលបរិច្ឆេទផុតកំណត់គឺចំថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬថ្ងៃឈប់សម្រាកប្រចាំឆ្នាំ ការទូទាត់នឹងមិនផ្លាស់ទៅថ្ងៃធ្វើការបន្ទាប់នោះទេ។ 

 

ប្រការ ១៥: វិធីសាស្រ្តទូទាត់ 

១៥.១ ការទូទាត់អាចធ្វើឡើងនៅសាខាណាមួយរបស់ធនាគារ ជាសាច់ប្រាក់ មូលប្បទានប័ត្រ ឬផ្ទេរពីគណនីផ្សេងទៀត។ ការទូទាត់ក៏អាចធ្វើឡើងតាមរយៈកម្មវិធីទូរសព្ទវីង និងភ្នាក់ងារវីងបានផងដែរ។ 

១៥.២ មូលប្បទានប័ត្រអាចត្រូវបានតម្កល់មុនកាលបរិច្ឆេទកំណត់ ហើយត្រូវតែអាចដកបានពីគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា។  

១៥.៣ យើងខ្ញុំរក្សាសិទ្ធិក្នុងការបដិសេធ ឬទទួលយកមូលប្បទានប័ត្រ ដែលបានបង្ហាញនៅក្នុងការទូទាត់ចំពោះចំនួនទឹកប្រាក់ណាមួយ ដោយមូលហេតុខាងក្រោម ប្រសិនបើ៖  

(១) មូលប្បទានប័ត្របានចុះកាលបរិច្ឆេទទុកជាមុន ឬផុតរយៈពេលលើសពី ៦ (ប្រាំមួយ) ខែ គិតចាប់តាំងពីកាលបរិច្ឆេទចេញមូលប្បទានប័ត្រ។  

(២) គណនីកាតរបស់លោកអ្នកត្រូវបានបិទ ឬផ្អាក។ 

(៣) មូលប្បទានប័ត្រមិនមានហត្ថលេខា ឬហត្ថលេខាអាចជាហត្ថលេខារបស់អ្នកដកប្រាក់ ឬហត្ថលេខារបស់បុគ្គលដទៃទៀត។ 

(៤) ព័ត៌មានដែលត្រូវបញ្ចូលក្នុងមូលប្បទានប័ត្រត្រូវបានលុបចោល។ ឬ  

(៥) មូលប្បទានប័ត្រ និង/ឬ ការទូទាត់គឺមិនអាចទទួលយកបានក្នុងការប្រើប្រាស់ក្នុងហេតុផលផ្សេងទៀត។ 

១៥.៤ ប្រសិនបើមូលប្បទានប័ត្រមិនត្រូវបានទទួល ឬបដិសេធ លោកអ្នកត្រូវទូទាត់ថ្លៃសេវា និងថ្លៃចំណាយផ្សេងៗទៀតដែលមាន។   

១៥.៥ ការរៀបចំឥណពន្ធដោយស្វ័យប្រវត្តិ ក៏អាចត្រូវបានធ្វើឡើងផងដែរ ប្រសិនបើម្ចាស់កាតចម្បងមានគណនីបញ្ញើនៅធនាគារ។ ម្ចាស់កាតត្រូវតែធានាថាគណនីទូទាត់ដែលបានកំណត់មានសមតុល្យ ដើម្បីរ៉ាប់រងការទូទាត់ណាមួយ។ 

១៥.៦ ប្រសិនបើចំនួនទឹកប្រាក់ពីគណនីទូទាត់មានទឹកប្រាក់មិនគ្រប់គ្រាន់ ដើម្បីទូទាត់ទឹកប្រាក់ដែលត្រូវបង់ ប្រព័ន្ធនឹងព្យាយាមកាត់ប្រាក់រហូតដល់ការចេញរបាយការណ៍វិក្កយបត្របន្ទាប់។ 

 

ប្រការ ១៦៖ លំដាប់នៃការទូទាត់ 

១៦.១ ការទូទាត់ដែលបានធ្វើឡើងទៅក្នុងគណនីត្រូវអនុវត្តតាមលំដាប់ដូចខាងក្រោម៖ 

(១) កម្រៃ  និង/ឬ ការប្រាក់មិនទាន់បានទូទាត់ ដែលបានបង្ហាញនៅលើរបាយការណ៍ណាមួយ។ 

(២) កម្រៃ និង/ឬ ការប្រាក់ដែលមាន ប៉ុន្តែមិនទាន់បង្ហាញនៅលើរបាយការណ៍ណាមួយ។ 

(៣) ប្រតិបត្តិការសាច់ប្រាក់ដូចដែលបានបង្ហាញនៅលើរបាយការណ៍ណាមួយ។ 

(៤) ប្រតិបត្តិការលក់ដូចដែលបានបង្ហាញនៅលើរបាយការណ៍ណាមួយ។ 

(៥) ប្រតិបត្តិការសាច់ប្រាក់ដែលមាន ប៉ុន្តែមិនទាន់បង្ហាញនៅលើរបាយការណ៍ណាមួយ។ និង 

(៦) ប្រតិបត្តិការលក់ដែលមាន ប៉ុន្តែមិនទាន់បង្ហាញនៅលើរបាយការណ៍ណាមួយ។ 

១៦.២ ប្រសិនបើលោកអ្នកចេញមូលប្បទានប័ត្រ ឬបញ្ញើមិនមែនជាសាច់ប្រាក់ផ្សេងទៀតទៅក្នុងគណនីកាត ធនាគារអាចនឹងពន្យារពេលបញ្ចូលទឹកប្រាក់រហូតទាល់តែប្រាក់ជំពាក់បានទូទាត់បញ្ជីរួចរាល់។ ប្រសិនបើមូលប្បទានប័ត្រ ឬបញ្ញើដែលមិនមែនសាច់ប្រាក់ផ្សេងទៀតមិនត្រូវបានទទួលយកនៅពេលបន្ទាប់ ធនាគារនឹងកាត់ចេញពីគណនីកាតនូវតម្លៃនៃការមិនទទួលស្គាល់នោះ (ប្រសិនបើប្រាក់បញ្ញើត្រូវបានបញ្ចូលពីមុនទៅក្នុងគណនីកាត និងគិតកម្រៃមិនទទួលស្គាល់)។ 

 

ប្រការ ១៧៖ ការបំពានលក្ខខណ្ឌ 

១៧.១ លោកអ្នកនឹងត្រូវបានចាត់ទុកថាត្រូវបានបំពានលក្ខខណ្ឌក្រោមកិច្ចព្រមព្រៀងអតិថិជនស្តីពីកាតឥណទាន៖ 

(១) ប្រសិនបើលោកអ្នកខកខានក្នុងការអនុវត្តកាតព្វកិច្ចទូទាត់ប្រាក់ ឬកាតព្វកិច្ចផ្សេងទៀតរបស់លោកអ្នកក្រោមកិច្ចព្រមព្រៀងអតិថិជនស្តីពីកាតឥណទាន ក្នុងករណីនេះសមតុល្យដែលនៅសល់សរុបនឹងត្រូវដល់ពេលកំណត់ភ្លាមៗ និងត្រូវបង់ដោយលោកអ្នក។ 

(២) ប្រសិនបើ ធនាគារយល់ថាការធ្វើសកម្មភាពក្រោមការណែនាំរបស់ម្ចាស់កាត ឬការបើកគណនី ឬសេវាកម្មណាមួយដល់លោកអ្នក នាំឲ្យធនាគារបំពានច្បាប់ ការដាក់ទណ្ឌកម្ម ឬការតម្រូវពីអាជ្ញាធរមានសមត្ថកិច្ចណាមួយ។ 

(៣) នៅពេលដែលលោកអ្នកមិនបានផ្តល់ឲ្យធនាគារនូវព័ត៌មានណាមួយ ដែលបានស្នើសុំក្រោមកិច្ចព្រមព្រៀងអតិថិជនស្តីពីកាតឥណទាន ឬតម្រូវដោយច្បាប់ និងបទបញ្ញត្តិដែលពាក់ព័ន្ធ ឬអាជ្ញាធរមានសមត្ថកិច្ច (ទាំងក្នុងស្រុក ឬបរទេស)។ 

១៧.២ ប្រសិនបើលោកអ្នកមានគណនីច្រើនជាងមួយជាមួយធនាគារនោះ ការបំពានលក្ខខណ្ឌលើគណនីមួយនឹងត្រូវបានចាត់ទុកថាជាការបំពានលក្ខខណ្ឌដោយស្វ័យប្រវត្តិលើគណនីផ្សេងទៀត។ ទោះក្នុងករណីណាក៏ដោយ ក្នុងករណីដែលលោកអ្នកបំពានលក្ខខណ្ឌ ធនាគាររក្សាសិទ្ធិក្នុងការបិទគណនីរបស់លោកអ្នកទាំងអស់ជាមួយធនាគារ។ ដោយផ្អែកលើគោលការណ៍ប្រមូលកាតឥណទានដែលកំណត់ដោយធនាគារ ប្រសិនបើលោកអ្នកខកខានក្នុងការទូទាត់សមតុល្យដែលនៅសល់លើសពី ៩០ (កៅសិប) ថ្ងៃនៃការជូនដំណឹងដោយធនាគារ ត្រូវបានសន្មតថាលោកអ្នកស្ថិតក្នុងស្ថានភាពខាតបង់។ 

១៧.៣ នៅពេលដែលលោកអ្នកបានដាក់គណនីប្រាក់បញ្ញើជាទ្រព្យធានា លោកអ្នកអនុញ្ញាត និងផ្តល់សិទ្ធិឲ្យធនាគារក្នុងការកាត់ប្រាក់ចេញពីគណនី ឬគណនីប្រាក់បញ្ញើមានកាលកំណត់របស់លោកអ្នក ដែលមានជាមួយធនាគារដោយពុំចាំបាច់មានការបញ្ជាក់ ឬការយល់ព្រមបន្ថែមពីលោកអ្នក ដើម្បីទូទាត់សមតុល្យដែលនៅសល់ទាំងអស់។ 

 

ប្រការ១៨៖ រយៈពេល និងការបញ្ចប់កិច្ចព្រមព្រៀង 

១៨.១ កិច្ចព្រមព្រៀងអតិថិជនស្តីកាតឥណទាននេះ មានសុពលភាពចាប់ពីកាលបរិច្ឆេទដែលលោកអ្នកទទួលយក ឬយល់ព្រមលើខចែង និងលក្ខខណ្ឌទាំងនេះ រួមបញ្ចូលទាំងការទទួលយកតាមមធ្យោបាយអេឡិចត្រូនិក ហើយបន្តមានអានុភាពរហូតទាល់តែលោកអ្នកឈប់ប្រើប្រាស់ និងទូទាត់សងប្រាក់ ដែលបានជំពាក់ធនាគារគ្រប់ចំនួន។ 

១៨.២ លោកអ្នកអាចបញ្ចប់កាតឥណទានរបស់លោកអ្នកដោយ៖  

(១) ផ្តល់ការជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីការបញ្ចប់។ 

(២) ប្រគល់កាតឥណទានទៅធនាគារវិញ។ 

(៣) ទូទាត់បំណុលសរុបទាំងស្រុងទៅធនាគារ រួមទាំងចំនួននៃប្រតិបត្តិការកាតទាំងអស់ដែលបានធ្វើប្រតិបត្តិការ ប៉ុន្តែមិនទាន់បានកាត់យកពីគណនីកាតរបស់លោកអ្នក នៅមុនពេលយើងខ្ញុំទទួលបានកាតឥណទានរបស់លោកអ្នក និងដើម្បីទូទាត់ការប្រាក់ និងការគិតកម្រៃសេវាទាំងអស់ដែលយើងខ្ញុំមានសិទ្ធិក្រោមកិច្ចព្រមព្រៀងអតិថិជនស្តីកាតឥណទាន។ 

១៨.៣ ធនាគារវីងអាចបញ្ចប់កាតឥណទានរបស់លោកអ្នកនៅពេលមានព្រឹត្តិការណ៍ណាមួយ ឬច្រើនដូចខាងក្រោម៖ 

(១) ការក្ស័យធន ការជម្រះបញ្ជី មរណភាព ឬអសមត្ថភាពរបស់លោកអ្នក។ 

(២) ការបំពានកិច្ចព្រមព្រៀងអតិថិជនស្តីពីកាតឥណទានដោយលោកអ្នក។ ឬ 

(៣) ការផ្លាស់ប្តូរណាមួយទៅលើស្ថានភាពហិរញ្ញវត្ថុរបស់លោកអ្នក។ 

១៨.៤ ក្នុងករណីមានការបញ្ចប់កាតមិនថាដោយម្ចាស់កាត ឬដោយធនាគារទេ ធនាគារនឹងមិនមានការសងថ្លៃសេវាប្រចាំឆ្នាំជូនម្ចាស់កាតវិញឡើយ។ 

 

ប្រការ ១៩៖ ការធ្វើបច្ចុប្បន្នភាពព័ត៌មានកាតឥណទាន 

លោកអ្នកត្រូវធ្វើការជូនដំណឹងដល់ធនាគារភ្លាមៗអំពីការផ្លាស់ប្តូរណាមួយ ទៅលើព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក រួមទាំងការផ្លាស់ប្តូរអាសយដ្ឋាន លេខទូរសព្ទ ឬអាសយដ្ឋានអ៊ីម៉ែល និងវិធីសាស្រ្តទំនាក់ទំនងផ្សេងទៀត ដែលធនាគារអាចទាក់ទងជាមួយលោកអ្នក ក្រៅពីអ្វីដែលត្រូវបានបង្ហាញជូននៅក្នុងពាក្យស្នើសុំ។ 

 

ប្រការ ២០៖ ការយល់ព្រមសម្រាប់ការប្រមូល និងការបង្ហាញទិន្នន័យ 

លោកអ្នកយល់ព្រម និងអនុញ្ញាតឲ្យធនាគារប្រមូល និងបង្ហាញព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានឥណទានរបស់លោកអ្នកទៅកាន់៖ 

(១) ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើង ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប សម្រាប់គោលបំណងនៃការអភិវឌ្ឍ​ផលិតផល និងលក់ផលិតផល និងសេវា។ 

(២) អ្នកផ្គត់ផ្គង់សេវាណាមួយដែលធនាគារឲ្យចូលរួមក្នុងការអនុវត្ត ឬជំនួយដល់មុខងារ និងសកម្មភាពនានា។ 

(៣) អ្នកផ្តល់ប្រាតិភោគ អ្នកចាត់តាំង ឬអ្នកទទួលសិទ្ធិ ឬបុគ្គលនរណាម្នាក់ដែលនឹងក្លាយទៅជាបុគ្គលទាំងនេះ។ និង 

(៤) ក្រុមហ៊ុនកេ្រឌីតបូ្យរ៉ូខេមបូឌា (CBC) ធនាគារជាតិនៃកម្ពុជា​ (NBC) ភ្នាក់ងាររដ្ឋាភិបាលផ្សេងទៀត និងតតិយជនដែលចាំបាច់ត្រូវដឹងសម្រាប់ការគ្រប់គ្រងសេវាធនាគារ និងគោលបំណងផ្សេងទៀតដែលត្រូវបានបង្កើតឡើងក្រោមប្រកាសស្តីពីការចែករំលែកឥណទាន។ 

(៥) បុគ្គលណាម្នាក់ អាជ្ញាធរមានសមត្ថកិច្ច មិនថាក្នុងប្រទេស ឬក្រៅប្រទេស ត្រូវបានតម្រូវដោយច្បាប់ក្នុងប្រទេស ឬក្រៅប្រទេស និង/ឬ ក្រោមកិច្ចព្រមព្រៀង ដែលធនាគារអាចមានជាមួយស្ថាប័នទាំងនេះ។ 

 

ប្រការ ២១៖ ការសម្ងាត់ និងសុវត្ថិភាព 

២១.១ លោកអ្នកត្រូវតែចាត់វិធានការចាំបាច់ណាមួយទាក់ទងនឹងសុវត្ថិភាព និងការការពារព័ត៌មាន និងឯកសារដែលត្រូវបានផ្លាស់ប្តូរនៅក្នុងសេវាកម្ម ឬដែលមានសម្រាប់លោកអ្នកទាក់ទងនឹងការប្រើប្រាស់សេវាកម្ម។ 

២១.២ លោកអ្នកត្រូវតែអនុវត្តដោយឯករាជ្យនូវវិធានការចាំបាច់ទាំងអស់ ដើម្បីរក្សាការសម្ងាត់ ការពារការប្រើប្រាស់ដោយគ្មានការអនុញ្ញាត និងដើម្បីការពារទិន្នន័យសម្ងាត់ពីការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីតតិយជន។ លោកអ្នកមិនត្រូវបញ្ចេញទិន្នន័យសម្ងាត់របស់លោកអ្នកទៅតតិយជនណាមួយឡើយ។ ទោះបីស្ថិតក្រោមកាលៈទេសៈណាក៏ដោយលោកអ្នកមិនត្រូវអនុញ្ញាតឲ្យផ្តល់កាតឥណទាន ឬទិន្នន័យសម្ងាត់ទៅបុគ្គលផ្សេងទៀតប្រើប្រាស់ឡើយ។ 

 

ប្រការ ២២៖ ការបដិសេធការទទួលខុសត្រូវ 

២២.១ កាតព្វកិច្ចរបស់លោកអ្នកចំពោះធនាគារ គឺដាច់ខាត ហើយវិវាទណាមួយរវាងលោកអ្នក និងស្ថាប័ន ឬបុគ្គលណាមួយនឹងមិនប៉ះពាល់ដល់កាតព្វកិច្ចដែលមានស្រាប់របស់លោកអ្នកចំពោះធនាគារឡើយ។ 

២២.២ ធនាគារត្រូវបានលើកលែងពីការទទួលខុសត្រូវចំពោះការខូចខាត ឬការបាត់បង់ណាមួយដែលអាចត្រូវបានទទួលដោយលោកអ្នកដែលកើតឡើងពី៖ 

(១) ដំណើរការខុសប្រក្រតី កំហុស ការខូចខាតនៃម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ (AMT) និង/ឬ ឧបករណ៍ណាមួយដែលទទួលយកកាតឥណទាន។ 

(២) ការពន្យាពេល ឬអសមត្ថភាពក្នុងការអនុវត្តទំនួលខុសត្រូវក្រោមកិច្ចព្រមព្រៀងអតិថិជនស្តីពីកាតឥណទាន ដោយការមិនដំណើរការរបស់ម៉ាស៊ីន ទិន្នន័យ ការទំនាក់ទំនង គ្រោះធម្មជាតិ ឬព្រឹត្តិការណ៍ណាមួយដែលហួសពីការគ្រប់គ្រងរបស់ធនាគារ ឬផលវិបាកនៃការក្លែងបន្លំ។ 

(៣) អសមត្ថភាពក្នុងការចូលប្រើទិន្នន័យ និង/ឬ ព័ត៌មានដែលទាក់ទងនឹងកាតឥណទាន។ 

(៤) កំហុស ឬដំណើរការខុសប្រក្រតីនៃទំនិញ និងសេវាកម្មដែលម្ចាស់កាតទិញ ឬប្រើប្រាស់។ 

(៥) ប្រតិបត្តិការមួយត្រូវបានបដិសេធ លុបចោល ឬប្រសិនបើកាតឥណទានត្រូវបានដកចេញពីលោកអ្នក ឬកិច្ចព្រមព្រៀងអតិថិជនស្តីពីកាតឥណទានត្រូវបានបញ្ចប់។ 

(៦) ធនាគារមិនបានយល់ព្រមលើប្រតិបត្តិការណាមួយពីគណនីរបស់លោកអ្នក និង/ឬ ប្រសិនបើពាណិជ្ជករមិនទទួលយកកាតនេះដោយហេតុផលណាមួយ ទោះបីជាប្រតិបត្តិការស្ថិតនៅក្នុងកម្រិតឥណទានដែលមាន។ ធនាគារអាចកម្រិតឥណទានប្រចាំថ្ងៃ និង/ឬ កម្រិតប្រតិបត្តិការប្រចាំថ្ងៃបាន។ និង 

(៧) ការបរាជ័យនៃសេវាកម្ម ឬអសមត្ថភាពក្នុងការបំពេញកាតព្វកិច្ចដោយសារតែដំណើរការខុសប្រក្រតីនៃបរិក្ខារ ម៉ាស៊ីន ប្រព័ន្ធ កាត ការបរាជ័យទំនាក់ទំនងបណ្តាញ ឬកាលៈទេសៈផ្សេងទៀតដែលហួសពីការគ្រប់គ្រងដោយសមហេតុផលរបស់ធនាគារ ក្រៅពីការធ្វេសប្រហែសទាំងស្រុងរបស់ធនាគារ ឬការប្រព្រឹត្តខុសដោយចេតនារបស់ធនាគារ។ 

២២.៣ ធនាគារមិនធានា និងមិនទទួលខុសត្រូវលើការចូលប្រើប្រាស់កម្មវិធីទូរសព្ទវីងបាននៅគ្រប់ពេលវេលា ដោយគ្មានការរំខាន ទាន់ពេលវេលា និងមានសុវត្ថិភាព ភាពគ្មានកំហុស ឬគ្មានការឆ្លងពីមេរោគកុំព្យូទ័រណាមួយឡើយ។ ទោះបីជាមានការខិតខំប្រឹងប្រែងរបស់ធនាគារក្នុងការធានាថាប្រព័ន្ធរបស់ធនាគារវីងមានសុវត្ថិភាពក៏ដោយ ក៏លោកអ្នកទទួលស្គាល់ថាការផ្ទេរទិន្នន័យ ការផ្ទុក និងកំណត់ត្រាអេឡិចត្រូនិចទាំងអស់អាចត្រូវបានរំខានដោយអ្នកដទៃ។ 

 

ប្រការ ២៣៖ ច្បាប់គ្រប់គ្រង និងដំណោះស្រាយវិវាទ 

កិច្ចព្រមព្រៀងអតិថិជនស្តីពីកាតឥណទានត្រូវបកស្រាយ និងគ្រប់គ្រងដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ រាល់វិវាទណាមួយ ដែលកើតឡើងពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងអតិថិជនស្តីពីកាតឥណទាននេះ រួមទាំងបញ្ហាទាក់ទងនឹងអត្ថិភាព សុពលភាព ការអនុវត្ត ឬការបញ្ចប់សេវាកម្ម ត្រូវដោះស្រាយដោយសន្តិវិធី និងក្រៅតុលាការឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ប្រសិនបើគូភាគីមិនអាចឈានទៅដល់ដំណោះស្រាយក្នុងរយៈពេល ៦០ (ហុកសិប) ថ្ងៃ គិតពីកាលបរិច្ឆេទដែលភាគីណាមួយលើកឡើងអំពីវិវាទនោះទេ វិវាទនោះនឹងត្រូវបញ្ជូនទៅដោះស្រាយដោយតុលាការមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជាដើម្បីដោះស្រាយ។ 

ឧបសម្ព័ន្ធ គ៖ ផលិតផលឥណទាន 

កិច្ចព្រមព្រៀងអតិថិជនស្តីពីការខ្ចីបរិភោគ 

បន្ថែមពីលើខចែង និងលក្ខខណ្ឌជាក់​លាក់ ដែល​មាន​ចែង​នៅ​ក្នុងកិច្ចសន្យាខ្ចីបរិភោគ ដែលនឹងត្រូវព្រមព្រៀងទទួលយកដោយលោកអ្នក និងធនាគារក្នុងពេលណាមួយ (“កិច្ចសន្យាខ្ចីបរិភោគ”) គូភាគីព្រមព្រៀងដោយឥតកែប្រែលើ​កិច្ច​ព្រម​ព្រៀង​អតិថិជន​ស្តីពី​ការខ្ចីបរិភោគ (“កិច្ចព្រមព្រៀងអតិថិជនស្តីពីការខ្ចីបរិភោគ”) នៅកាលបរិច្ឆេទទទួលយក (កិច្ចសន្យាខ្ចីបរិភោគ និង​កិច្ចព្រមព្រៀងអតិថិជនស្តីពីការខ្ចីបរិភោគ តទៅនេះត្រូវបានហៅរួមគ្នាថា “កិច្ចព្រមព្រៀងស្តីពីឥណទាន”) ដូចខាងក្រោមនេះ៖ 

 

ប្រការ ១៖ ឥណទាន 

១.១ គោលបំណងនៃឥណទាន  

ធនាគារមានសិទ្ធិពន្យារពេលបញ្ចេញឥណទាន ឬទាមទារឲ្យសងឥណទានត្រឡប់មកវិញ ប្រសិនបើឥណទានមិនត្រូវបានប្រើប្រាស់តាមគោលបំណង ដែលបញ្ជាក់ក្នុងកិច្ចសន្យាខ្ចីបរិភោគនោះទេ។   

១.២ ការប្រាក់  

ការប្រាក់ត្រូវគណនាប្រចំាថ្ងៃតាមមូលដ្ឋាន ៣៦៥ ថ្ងៃក្នុងមួយឆ្នំា និងគណនាលើចំនួនថ្ងៃជាក់ស្តែងដែលឥណទានត្រូវបានប្រើប្រាស់ ឬត្រូវបានបញ្ចេញ គិតចាប់ពីកាលបរិច្ឆេទបញ្ចេញឥណទាន។ 

១.៣ សោហ៊ុយអនុម័តឥណទាន 

កូនបំណុលត្រូវបង់សោហ៊ុយអនុម័តឥណទាន ដូច​បាន​ចែង​ក្នុង​ប្រការ ១ នៃ​កិច្ច​សន្យា​ខ្ចី​បរិភោគ ​ហើយសោហ៊ុយនេះ ត្រូវ​កាត់ចេញពីគណនី​របស់​លោកអ្នក។ ក្នុង​ករណីដែល លោកអ្នកបដិសេធ​ឥណទានក្រោយ​ពេល​ចុះហត្ថលេខាលើ​កិច្ចសន្យា​ខ្ចីបរិភោគនេះ ក៏លោកអ្នកត្រូវមានកាតព្វកិច្ច​​បង់សោហ៊ុយអនុម័តឥណទាននេះ​ជូន​ធនាគារ​ផង​ដែរ។ សោហ៊ុយអនុម័តឥណទាននេះមិនរាប់បញ្ចូលថ្លៃសេវារៀបចំឯកសារច្បាប់ ការចុះបញ្ជីហ៊ីប៉ូតែកលើប័ណ្ណកម្មសិទ្ធិ ការវាយតម្លៃលើអចលនវត្ថុ ធានារ៉ាប់រងអគ្គីភ័យលើអចលនវត្ថុហ៊ីប៉ូតែក និងបន្ទុកចំណាយផ្សេងទៀតពាក់ព័ន្ធនឹងឥណទាន​របស់លោកអ្នក ដែលចំណាយទាំងនេះជាបន្ទុក​របស់លោកអ្នកទាំងស្រុង។ 

១.៤ ការពិនិត្យឥណទានឡើងវិញ 

ធនាគារមានសិទ្ធិពិនិត្យឥណទានឡើងវិញក្នុងអំឡុងពេលណាមួយ។ នៅពេលពិនិត្យឡើងវិញ ប្រសិន​បើធនាគាររកឃើញថា លទ្ធភាពរបស់លោកអ្នកក្នុងការសងឥណទានត្រូវបានកាត់បន្ថយ ឬផ្លាស់ប្តូរ ធនាគារតាមឆន្ទានុសិទ្ធិរបស់ខ្លួន មានសិទ្ធិលុបចោលឥណទាន ទាមទារឲ្យសងឥណទានវិញ ផ្អាកការផ្តល់ឥណទាន ឬកែប្រែខចែង និងលក្ខខណ្ឌនៃការសង ដោយធ្វើការជូនដំណឹងជាលាយលក្ខណ៍អក្សរទៅលោកអ្នក។ 

១.៥ ពន្ធ 

រាល់ការសងប្រាក់ដើម ការប្រាក់ កម្រៃសេវា និងចំនួនទឹកប្រាក់ផ្សេងទៀតដែលជំពាក់ស្របតាមឯកសារឥណទាន ត្រូវធ្វើឡើងដោយគ្មានការកាត់កងពន្ធអាករណាមួយឡើយ។ រាល់ការចំណាយពន្ធលើអចលនទ្រព្យ ត្រូវជាបន្ទុករបស់លោកអ្នក ឬភាគីផ្តល់ប្រាតិភោគ (ប្រសិនបើមាន)។  

 

ប្រការ ២៖ ការអះអាង និងការធានា

លោកអ្នកអះអាង និងធានាចំពោះធនាគារថា៖

(១) លោកអ្នកមានសិទ្ធិ និងសមត្ថភាពពេញលេញក្នុងការចុះហត្ថលេខា និងអនុវត្តកាតព្វកិច្ចរបស់ខ្លួនស្របតាមឯកសារឥណទាន។ 

(២) ការចុះហត្ថលេខា ការអនុវត្តកាតព្វកិច្ច និងការអនុវត្តនូវឯកសារឥណទាន មិនបំពានបញ្ញត្តិណាមួយនៃច្បាប់ បទបញ្ញត្តិ បទបញ្ជា ការអនុញ្ញាត ឯកសារបង្កើតក្រុមហ៊ុនរបស់លោកអ្នក ឬកិច្ចសន្យា ឬឯកសារផ្សេងទៀតដែលមាន និងចងភ្ជាប់កាតព្វកិច្ចរបស់លោកអ្នក ឬផ្នែកណាមួយនៃទ្រព្យសកម្ម ឬទ្រព្យសម្បត្តិរបស់លោកអ្នកឡើយ។ 

(៣) គ្មានវិវាទ នីតិវិធីមជ្ឈត្តការ ឬរដ្ឋបាល កំពុងដំណើរការ ឬមិនទាន់ដោះស្រាយចប់ដែលអាចមានផលប៉ះពាលលើសមត្ថភាពរបស់លោកអ្នក ក្នុងការអនុវត្តកាតព្វកិច្ចស្របតាមឯកសារឥណទាន។ 

(៤) ការយល់ព្រម និងការអនុញ្ញាតដោយរដ្ឋាភិបាល ឬការយល់ព្រម និងការអនុញ្ញាតផ្សេងទៀតដែលចំាបាច់សម្រាប់ការចុះហត្ថលេខា និងការអនុវត្តឯកសារឥណទាន ត្រូវបានទទួល និងមានអានុភាពអនុវត្តពេញលេញ។ 

(៥) ព័ត៌មានដែលផ្តល់ឲ្យធនាគារពាក់ព័ន្ធនឹងឯកសារឥណទាន គឺជាព័ត៌មានពិតប្រាកដ ពេញលេញ និងត្រឹមត្រូវ។ 

 

ប្រការ ៣៖ ការជូនដំណឹង 

៣.១ ការជូនដំណឹង ការទាមទារ ឬការទាក់ទងគ្នាដទៃទៀតដែលតម្រូវ ឬអនុញ្ញាតឲ្យផ្តល់ ឬធ្វើក្រោមកិច្ចព្រមព្រៀងស្តីពីឥណទាននេះ ត្រូវធ្វើជាលាយលក្ខណអ៍ក្សរ ហើយផ្តល់ដោយផ្ទាល់ដៃតាមអ្នករត់សំបុត្រ ឬតាមលិខិតអនុសិដ្ឋ ឬតាមទូរសារ ឬប្រៃសណីយ៍ ទៅអ្នកទទួលតាមអាសយដ្ឋាន ឬលេខទូរសារ ដូចមានកំណត់ក្នុងកិច្ចសន្យាខ្ចីបរិភោគ ឬតាមអាសយដ្ឋានអ៊ីម៉ែល ឬលេខទូរសព្ទ ឬតាមមធ្យោបាយអេឡិចត្រូនិចផ្សេងទៀត ដែលភាគីពាក់ព័ន្ធបានជូនដំណឹងជាបន្តបន្ទាប់ដល់ភាគីម្ខាង​ទៀត។  

៣.២ ការជូនដំណឹង ការទាមទារ ឬការទាក់ទងគ្នាមួយត្រូវចាត់ទុកថាបានផ្ញើត្រឹមត្រូវ (ក) ប្រសិនបើបញ្ជូនដោយផ្ទាល់ដៃ ឬនៅពេលផ្ញើទៅអាសយដ្ឋានចុងក្រោយដែលដឹង ប្រសិនបើផ្ញើតាមអ្នករត់សំបុត្រ (ខ) នៅពេលដែលម៉ាស៊ីនទូរសាររបស់អ្នកផ្ញើចេញជារបាយការណ៍បញ្ជាក់ថា ការបញ្ជូនធ្វើឡើងដោយជោគជ័យបន្ទាប់ពីការបញ្ជូនចប់ភ្លាម ប្រសិនបើផ្តល់ ឬ ផ្ញើតាមទូរសារ (គ) ឬនៅពេលដែលសារត្រូវបានបញ្ជូនចេញដោយជោគជ័យ (ឃ) ឬនៅពេលដែលមាននិម្មិតសញ្ញាបញ្ជាក់ថា អ្នកទទួលបានទទួល ឬអានសារនោះហើយ ប្រសិនបើផ្ញើតាមមធ្យោបាយអេឡិចត្រូនិក។  

៣.៣ រាល់ការជូនដំណឹង ឬទំនាក់ទំនងស្របតាមកិច្ចព្រមព្រៀងស្តីពីឥណទាននេះ ត្រូវធ្វើឡើងជាភាសាខ្មែរ ឬ ភាសាអង់គ្លេស។ 

 

ប្រការ ៤៖ ការបញ្ចេញព័ត៌មាន 

លោកអ្នកព្រមព្រៀងថា ធនាគារមានសិទ្ធិផ្តល់ព័ត៌មានពាក់ព័ន្ធនឹងឥណទាន និងឯកសារឥណទានទៅកាន់ 

(១) ធនាគារជាតិនៃកម្ពុជាស្របតាមច្បាប់ និងបទបញ្ញត្តិជាធរមាន។ 

(២) រូបវន្តបុគ្គល ឬនីតិបុគ្គលណាមួយដែលមានសិទ្ធិស្របតាមច្បាប់ជាធរមាន រួមមានជាអាទិ៍ ក្រុមហ៊ុនមេ ​ក្រេឌីតប្យូរ៉ូកម្ពុជា (ស៊ីប៊ីស៊ី) ។ 

(៣) ទីប្រឹក្សារបស់ធនាគារ រួមមានជាអាទិ៍ សវនករ ទីប្រឹក្សាច្បាប់ ឬអ្នកប្រឹក្សាយោបល់ទំាងអស់របស់ធនាគារ។  

(៤) រូបវ័ន្តបុគ្គល ឬនីតិបុគ្គលណាមួយស្របតាម ឬពាក់ព័ន្ធនឹងផ្នែកច្បាប់ ចំណាត់ការតាមផ្លូវច្បាប់ ឬដំណើរការនីតិវិធីណាមួយដែលពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងស្តីពីឥណទាននេះ។​ 

(៥) ក្រុមហ៊ុនធានារ៉ាប់រងរបស់ធនាគារ និងទីប្រឹក្សាធានារ៉ាប់រង ស្របតាមប័ណ្ណធានារ៉ាប់រងណាមួយ (ប្រសិនបើធនាគារ តម្រូវឲ្យមានធានារ៉ាប់រង)។ 

 

ប្រការ ៥៖ ការទទួលស្គាល់ និងឯកភាពលើការប្រមូល និងបញ្ចេញព័ត៌មានពាក់ព័ន្ធនឹងឥណទាន 

៥.១ លោកអ្នកទទួលស្គាល់ និងឯកភាពថា​ ធនាគារមានសិទ្ធិ ត្រួតពិនិត្យ និងប្រមូលព័ត៌មានពាក់ព័ន្ធនឹងឥណទានរបស់លោកអ្នក​ ដែលទាមទារសម្រាប់ពាក្យស្នើសុំឥណទាននាពេលបច្ចុប្បន្ន ឬសំណើសុំឥណទានបន្ថែម ឬសំណើសុំបន្តឥណទាន និងរាល់ព័ត៌មានដែលពាក់ព័ន្ធដទៃទៀត ដែលតម្រូវដោយធនាគារក្នុងកំឡុងពេលដែលឥណទាននៅមានបន្តជាមួយធនគារ។​ ធនាគារមានសិទ្ធិបញ្ចេញព័ត៌មានពាក់ព័ន្ធនឹងឥណទាន ជូនរូបវ័ន្តបុគ្គល ឬនីតិបុគ្គលណាមួយ ក្នុងគោលបំណងចែករំលែកព័ត៌មានឥណទាន។ 

៥.២ លោកអ្នកទទួលស្គាល់ថា ក្រឌីតប្យូរ៉ូកម្ពុជា (ស៊ីប៊ីស៊ី) និងធនាគារទទួលខុសត្រូវលើការប្រមូល ការដាក់ឲ្យដំណើរការ និងការផ្សព្វផ្សាយទិន្នន័យ។​ លោកអ្នកមានសិទ្ធិទទួលព័ត៌មាន និងទិន្នន័យរបស់ខ្លួន និងមានសិទ្ធិតវ៉ា ដើម្បីស្នើសុំកែតម្រូវ ឬលុបចោលទិន្នន័យទំាងនោះ ប្រសិនបើមានហេតុផលគ្រប់គ្រាន់ស្របតាមនីតិវិធី ដូចមានចែងក្នុងប្រកាសស្តីពីការចែករំលែកព័ត៌មានឥណទាន និងក្រមប្រតិបត្តិ។  

ប្រការ ៦៖ បញ្ញត្តិផ្សេងៗ 

៦.១ វិសោធនកម្ម៖ គ្មានការកែប្រែលើកិច្ចព្រមព្រៀងស្តីពីឥណទាននេះអាចចូលជាធរមានទេ វៀរលែងត្រូវបានធ្វើជាឡើងជាលាយ​លក្ខណ៍​​អក្សរ និង ចុះហត្ថលេខាដោយគូភាគីនៃកិច្ចព្រមព្រៀងស្តីពីឥណទាននេះ។ 

៦.២ ស្វ័យភាពនៃបញ្ញត្តិ៖​ បើសិនជាអាចធ្វើបាន រាល់បញ្ញត្តិនានានៃកិច្ចព្រមព្រៀងស្តីពីឥណទាន​នេះត្រូវបកស្រាយទៅតាមលទ្ធភាព​ដែលអាចឲ្យ​វា​មាន​សុពលភាព និងប្រសិទ្ធភាពស្របតាមបញ្ញត្តិច្បាប់ដែលមានជាធរមាន។ ក៏ប៉ុន្តែក្នុងករណី​ដែលបញ្ញត្តិណាមួយនៃកិច្ចព្រមព្រៀងស្តីពីឥណទាននេះ មិនអាចអនុវត្តបាន ឬគ្មានសុពលភាពស្របតាមច្បាប់​ជាធរមាន អសុពលភាព ឬភាពគ្មានប្រសិទ្ធភាពនៃបញ្ញត្តិនោះ មិនប៉ះពាល់ដល់បញ្ញត្តិដទៃទៀត​នៃកិច្ចព្រមព្រៀងស្តីពីឥណទាននេះឡើយ ហើយបញ្ញត្តិដទៃទៀតនៅតែបន្តអនុវត្ត និងមានសុពលភាពពេញលេញរវាងលោកអ្នក និងធនាគារ។ 

៦.៣ ច្បាប់គ្រប់គ្រង និងការដោះស្រាយវិវាទ៖ កិច្ចព្រមព្រៀងស្តីពីឥណទាននេះ ត្រូវបកស្រាយ និងគ្រប់គ្រងដោយច្បាប់​នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា។ រាល់វិវាទ ដែល​កើត​ឡើង​ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងស្តីពីឥណទាននេះ រួមទាំងបញ្ហាពាក់ព័ន្ធនឹងអត្ថិភាព សុពលភាព ការអនុវត្ត និងការបញ្ចប់កិច្ចព្រមព្រៀងស្តីពីឥណទាននេះ ត្រូវដោះ​ស្រាយដោយសន្តិវិធី និងក្រៅប្រព័ន្ធតុលាការតាមដែលអាចធ្វើទៅបាន។ ក្នុង​ករណី​ដែល​គូភាគី​មិនអាច​ឈាន​ទៅ​ដល់​ដំណោះស្រាយ វិវាទនោះនឹងត្រូវ​បញ្ជូនទៅដោះស្រាយដោយតុលាការមាន​សមត្ថកិច្ច​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។ 

៦.៤ បណ្តឹងតវ៉ា៖ ក្នុងករណីមានការជំទាស់ ឬបណ្តឹងតវ៉ាពាក់ព័ន្ធនឹងឥណទាននេះ លោកអ្នកអាចទាក់ទងមកកាន់​លេខ​បណ្តឹង​តវ៉ារបស់​ធនាគារ តាមរយៈលេខ ០២៣​ ៩៩៩ ៩៨៩ / ០១២ ៩៩៩ ៤៨៩ ឬមកក្រុមការងារដោះស្រាយបណ្តឹងអតិថិជនរបស់សមាគមធនាគារនៅកម្ពុជាតាមរយៈលេខទូរសព្ទ ០២៣ ២៣៨ ៧៦០ / ០៩២ ៧៧១ ៨៨១។ 

៦.៥ ច្បាប់ដើម និង​ភាសា៖ កិច្ចព្រមព្រៀងស្តីពីឥណទាននេះ ត្រូវបានធ្វើឡើង​ភាសាខ្មែរ ចំនួន ០៤ (បួន​) ច្បាប់ដើម ដោយ​រក្សា​ទុក​នៅធនាគារ ​លោកអ្នក (កូន​បំណុល​) អាជ្ញាធរមានសមត្ថកិច្ច និង​មេធាវី/សាក្សី ម្នាក់ ០១ (មួយ) ច្បាប់ (ប្រសិនបើមាន)។ កិច្ចព្រមព្រៀងស្តីពីឥណទាននេះ អាច​ត្រូវ​បាន​បក​ប្រែ​ជា​ភាសាផ្សេងទៀត។ ក្នុង​ករណី​មាន​ភាព​មិន​ស្រប​គ្នា​រវាង​សំណៅ​ជាភាសាខ្មែរ និង​សំណៅជាភាសា​ផ្សេង​ទៀត សំណៅ​ជា​ភាសា​ខ្មែរ ត្រូវ​យកជាគោល។ 

 

កិច្ចព្រមព្រៀងអតិថិជនស្តីពីការប្តូរប្រាក់ជាមុន 

បន្ថែមលើខចែង និងលក្ខខណ្ឌជាក់លាក់ ដូចមានចែងនៅក្នុងកិច្ចព្រមព្រៀងចម្បងស្តីពីការប្តូរប្រាក់នាពេលអនាគត ដែលនឹងត្រូវព្រមព្រៀងដោយលោកអ្នក និងធនាគារក្នុងពេលណាមួយ លោកអ្នក និងធនាគារព្រមព្រៀងដោយឥតកែប្រែលើកិច្ចព្រមព្រៀងអតិថិជនស្តីពីការប្តូរប្រាក់នាពេលអនាគត (កិច្ចព្រមព្រៀងចម្បងស្តីពីការប្តូរប្រាក់នាពេលអនាគត និងកិច្ចព្រមព្រៀងអតិថិជនស្តីពីការប្តូរប្រាក់នាពេលអនាគត រួមគ្នាហៅថា “កិច្ចព្រមព្រៀងចម្បងស្តីពីការប្តូរប្រាក់នាពេលអនាគត”) ដូចខាងក្រោម៖ 

 

ប្រការ ១៖ ការអនុលោមតាមបទប្បញ្ញត្តិដែល​ពាក់ព័ន្ធ 

១.១ លោកអ្នកយល់ព្រមគោរពយ៉ាងខ្ជាប់​ខ្ជួន ទៅនឹងច្បាប់ស្តីពីការប្តូរប្រាក់ ក្រឹត្យ និងបទប្បញ្ញត្តិនានា ព្រម​ទាំង​ច្បាប់ និង​​បទប្បញ្ញត្តិដែល​ពាក់ព័ន្ធផ្សេងទៀត ដែល​មាន​ទំនាក់​ទំនង​នឹង​ប្រតិបត្តិការប្តូរប្រាក់ណាមួយ ក្រោមកិច្ចព្រមព្រៀងចម្បងស្តីពីការប្តូរប្រាក់នាពេលអនាគតនេះ។ 

១.២ លោកអ្នកយល់ព្រមប្រគល់ឲ្យធនាគារនូវឯកសារដែលបញ្ជាក់ពីប្រតិបត្តិការមូលដ្ឋាន ដើម្បីបញ្ជាក់ពីកិច្ចសន្យាប្តូរប្រាក់នីមួយៗ ឬឯកសារផ្សេងទៀត ដែលធនាគារអាចនឹងស្នើសុំនៅពេល ឬនៅ​មុន​ពេល​ឈាន​ដល់​ការចុះ​​កិច្ច​សន្យា​ដែលពាក់ព័ន្ធ ប្រសិនបើត្រូវបានតម្រូវ​ដោយ​ច្បាប់ដែល​ពាក់ព័ន្ធនឹងកិច្ចសន្យាប្តូរប្រាក់នោះ។ 

 

ប្រការ ២៖ ការបញ្ចូលលក្ខខណ្ឌ 

លោកអ្នកយល់ព្រមថា រាល់ប្រតិបត្តិការប្តូរប្រាក់ដែលបានធ្វើឡើងរវាងលោកអ្នក និងធនាគារចាប់ពីកាលបរិច្ឆេទនៃកិច្ចព្រមព្រៀងចម្បងស្តីពីការប្តូរប្រាក់នាពេលអនាគត នឹងត្រូវ​រួមបញ្ចូលនូវ​ខចែង​ និង​លក្ខខណ្ឌដែលមាននៅក្នុងកិច្ចព្រមព្រៀងចម្បងស្តីពីការប្តូរប្រាក់នាពេលអនាគតនេះ លើកលែងតែមានចែង​ផ្សេងពីនេះតាម​រយៈលិខិត​បញ្ជាក់ស្តីពីការប្តូរប្រាក់។ 

 

ប្រការ ៣៖ ប្រតិបត្តិការ​ក្រៅម៉ោងធ្វើ​ការ​ និងនៅទីតាំង​ផ្សេង​ 

៣.១ អ្នកទទួលបានការអនុញ្ញាតឲ្យផ្តល់សេវា អាចចុះហត្ថលេខាលើលិខិតបញ្ជាក់ស្តីពីការប្តូរប្រាក់ ក្រោមកិច្ចព្រមព្រៀងចម្បងស្តីពីការប្តូរប្រាក់នាពេលអនាគតនេះ ជាមួយលោកអ្នកនៅទីបរិវេណធនាគារ ក្នុងអំឡុងពេលម៉ោងជួញដូរដែលបាន​អនុម័ត តាមរយៈបណ្តាញទំនាក់ទំនងដែលទទួល​បាន​ការអនុញ្ញាត។ 

៣.២ ទោះបីជាមាន​បញ្ញត្តិដូច​មាន​ចែងខាងលើក្តី លិខិត​បញ្ជាក់ស្តីពីការប្តូរប្រាក់នេះ មិនត្រូវបានអនុញ្ញាតឲ្យចុះហត្ថលេខា ដោយអ្នកទទួល​បាន​ការអនុញ្ញាតឲ្យផ្តល់សេវា​ នៅទីកន្លែង​ផ្សេងក្រៅពីទីតាំងធនាគារ និងក្នុង​អំឡុង​ពេល​បិទម៉ោង​ជួញដូរនោះទេ។ រាល់ប្រតិបត្តិការក្រៅម៉ោងធ្វើ​ការ និងនៅ​ទីតាំងផ្សេង ដែលបានធ្វើ​ឡើងរវាងលោកអ្នក និងធនាគារត្រូវចាត់ទុកថាគ្មានសុពលភាព ហើយមិនអាចយក​មក​អនុវត្ត​បានឡើយ លើកលែងតែមានការយល់ព្រមជាពិសេសណាមួយដែលទទួលបានពីអ្នកតំណាងស្របច្បាប់ពីធនាគារ។ 

 

ប្រការ ៤៖ ការកែប្រែកិច្ចព្រមព្រៀងចម្បងស្តីពីការប្តូរប្រាក់នាពេលអនាគត 

៤.១ ប្រសិនបើធនាគារមានបំណងកែប្រែកិច្ចព្រមព្រៀងចម្បងស្តីពីការប្តូរប្រាក់នាពេលអនាគត ធនាគារត្រូវជូនដំណឹង និងផ្ញើឯកសារដែលកែប្រែនោះសម្រាប់លោកអ្នកពិនិត្យក្នុងរយៈពេល០១ (មួយ) ខែ មុនកាលបរិច្ឆេទដែលការកែប្រែនោះមានប្រសិទ្ធភាព។ 

៤.២ ទោះបីជាមាន​បញ្ញត្តិដូច​មាន​ចែងខាងលើក្តី ធនាគារអាចប្រកាសសេចក្ដីជូនដំណឹងអំពីការកែប្រែតាមគេហទំព័រផ្លូវការរបស់ធនាគារ និងតាមរយៈប្រព័ន្ធទំនាក់ទំនងអេឡិចត្រូនិកផ្សេងទៀត រយៈពេល ០១ (មួយ) ខែ មុនកាលបរិច្ឆេទដែលការកែប្រែមានប្រសិទ្ធភាព ក្នុងករណីមានស្ថានភាពបន្ទាន់ និងមិនអាចជៀសវាងបាន ដែលធ្វើឲ្យការផ្តល់សេចក្ដីជូនដំណឹងជាមុនដូចបានបញ្ជាក់ខាងលើមានការលំបាក ឧទាហរណ៍ ការកែប្រែកិច្ចព្រមព្រៀងចម្បងស្តីពីការប្តូរប្រាក់នាពេលអនាគត ដោយសារតែវិសោធនកម្មនៃច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ការកែប្រែនឹងត្រូវបានប្រកាស មុនកាលបរិច្ឆេទដែលមានប្រសិទ្ធភាព ដោយប្រើវិធីសាស្ត្រដូចបានបញ្ជាក់ខាងលើ។ 

៤.៣ ក្នុងករណីដែលការកែប្រែដូចបានរៀបរាប់ខាងលើជះឥទ្ធិពលអវិជ្ជមានដល់លោកអ្នក ធនាគារត្រូវផ្តល់សេចក្ដីជូនដំណឹងអំពីការកែប្រែតាមរយៈវិធីសាស្ត្រ ដែលបានព្រមព្រៀងជាមុនជាមួយលោកអ្នកយ៉ាងហោចណាស់ ០១ (មួយ) ខែ មុនកាលបរិច្ឆេទ​ ដែលការកែប្រែមានប្រសិទ្ធភាព ប្រសិនបើលោកអ្នកបានបង្ហាញច្បាស់នូវបំណងមិនទទួលសេចក្ដីជូនដំណឹងអំពីការកែប្រែនោះ។ 

៤.៤ សេចក្ដីជូនដំណឹងអំពីការកែប្រែនឹងមានភ្ជាប់ជាមួយការបញ្ជាក់ថា “លោកអ្នកអាចបញ្ចប់កិច្ចព្រមព្រៀងចម្បងស្តីពីការប្តូរប្រាក់នាពេលអនាគត ប្រសិនបើលោកអ្នកមិនយល់ព្រមនឹងការកែប្រែ។ ការកែប្រែនេះ នឹងត្រូវបានចាត់ទុកថាលោកអ្នកបានយល់ព្រម និងទទួលយក ប្រសិនបើលោកអ្នកមិនបានបង្ហាញឆន្ទៈក្នុងការបញ្ចប់កិច្ចព្រមព្រៀងចម្បងស្តីពីការប្តូរប្រាក់នាពេលអនាគត មុនកាលបរិច្ឆេទ ដែលការកែប្រែមានប្រសិទ្ធភាព”។  

ប្រការ ៥៖ ការជូនដំណឹង 

៥.១ ការជូនដំណឹង ការទាមទារ ឬការទាក់ទងគ្នាដទៃទៀតដែលតម្រូវ ឬអនុញ្ញាតឲ្យផ្តល់ ឬធ្វើក្រោមកិច្ចព្រមព្រៀងចម្បងស្តីពីការប្តូរប្រាក់នាពេលអនាគតនេះ ត្រូវធ្វើជាលាយលក្ខណអ៍ក្សរ ហើយផ្តល់ដោយផ្ទាល់ដៃតាមអ្នករត់សំបុត្រ ឬ តាមលិខិតអនុសិដ្ឋ ឬតាមទូរសារ ឬប្រៃសណីយ៍ ទៅអ្នកទទួលតាមអាសយដ្ឋាន ឬ លេខទូរសារ ដូចមានកំណត់ក្នុងកិច្ចសន្យាខ្ចីបរិភោគ ឬ តាមអាសយដ្ឋានអ៊ីម៉ែល ឬលេខទូរសព្ទ ឬតាមមធ្យោបាយអេឡិចត្រូនិចផ្សេងទៀត ដែលភាគីពាក់ព័ន្ធបានជូនដំណឹងជាបន្តបន្ទាប់ដល់ភាគីម្ខាង​ទៀត។  

៥.២ ការជូនដំណឹង ការទាមទារ ឬ ការទាក់ទងគ្នាមួយត្រូវចាត់ទុកថាបានផ្ញើត្រឹមត្រូវ (ក) ប្រសិនបើបញ្ជូនដោយផ្ទាល់ដៃ ឬនៅពេលផ្ញើទៅអាសយដ្ឋានចុងក្រោយដែលដឹង ប្រសិនបើផ្ញើតាមអ្នករត់សំបុត្រ (ខ) នៅពេលដែលម៉ាស៊ីនទូរសាររបស់អ្នកផ្ញើចេញជារបាយការណ៍បញ្ជាក់ថា ការបញ្ជូនធ្វើឡើងដោយជោគជ័យបន្ទាប់ពីការបញ្ជូនចប់ភ្លាម ប្រសិនបើផ្តល់ ឬ ផ្ញើតាមទូរសារ (គ) ឬនៅពេលដែលសារត្រូវបានបញ្ជូនចេញដោយជោគជ័យ (ឃ) ឬនៅពេលដែលមាននិម្មិតសញ្ញាបញ្ជាក់ថា អ្នកទទួលបានទទួល ឬអានសារនោះហើយ ប្រសិនបើផ្ញើតាមមធ្យោបាយអេឡិចត្រូនិក។  

៥.៣ រាល់ការជូនដំណឹង ឬទំនាក់ទំនងស្របតាមកិច្ចព្រមព្រៀងចម្បងស្តីពីការប្តូរប្រាក់នាពេលអនាគតនេះ ត្រូវធ្វើឡើងជាភាសាខ្មែរ ឬ ភាសាអង់គ្លេស។ 

 

ប្រការ ៦៖ បញ្ញត្តិផ្សេងៗ 

៦.១ ស្វ័យភាពនៃបញ្ញត្តិ បើសិនជាអាចធ្វើបាន រាល់បញ្ញត្តិនានានៃកិច្ចព្រមព្រៀងចម្បងស្តីពីការប្តូរប្រាក់នាពេលអនាគតនេះត្រូវបកស្រាយទៅតាមលទ្ធភាព​ដែលអាចឲ្យ​វា​មាន​សុពលភាព និងប្រសិទ្ធភាពស្របតាមបញ្ញត្តិច្បាប់ដែលមានជាធរមាន។ ក៏ប៉ុន្តែក្នុងករណី​ដែលបញ្ញត្តិណាមួយនៃកិច្ចព្រមព្រៀងចម្បងស្តីពីការប្តូរប្រាក់នាពេលអនាគតនេះ មិនអាចអនុវត្តបាន ឬគ្មានសុពលភាពស្របតាមច្បាប់​ជាធរមាន អសុពលភាព ឬភាពគ្មានប្រសិទ្ធភាពនៃបញ្ញត្តិនោះ មិនប៉ះពាល់ដល់បញ្ញត្តិដទៃទៀត​នៃកិច្ចព្រមព្រៀងចម្បងស្តីពីការប្តូរប្រាក់នាពេលអនាគតនេះឡើយ ហើយបញ្ញត្តិដទៃទៀតនៅតែបន្តអនុវត្ត និងមានសុពលភាពពេញលេញរវាង​លោកអ្នក និងធនាគារ។ 

៦.២ ច្បាប់ដើម និងភាសា៖ កិច្ចព្រមព្រៀងចម្បងស្តីពីការប្តូរប្រាក់នាពេលអនាគតនេះ ធ្វើឡើងជាពីរ (០២) ច្បាប់ជាភាសាខ្មែរ ដែលច្បាប់នីមួយៗមានតម្លៃតាម​ផ្លូវច្បាប់ដូចគ្នា​។​ កិច្ចព្រមព្រៀងចម្បងស្តីពីការប្តូរប្រាក់នាពេលអនាគតនេះ អាច​ត្រូវ​បាន​បក​ប្រែ​ជាភាសាផ្សេងទៀត។ ក្នុង​ករណី​មាន​ភាព​មិន​ស្រប​គ្នា​រវាងសំណៅ​ជាភាសា​ខ្មែរ និងភាសាផ្សេងទៀត សំណៅ​ជា​ភាសាខ្មែរ​ ត្រូវ​យក​ជា​គោល។ 

៦.៣ ច្បាប់គ្រប់គ្រង និងយុត្តាធិការ៖ កិច្ចព្រមព្រៀងចម្បងស្តីពីការប្តូរប្រាក់នាពេលអនាគតនេះ ត្រូវបកស្រាយ និងគ្រប់គ្រងដោយច្បាប់​នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា។ រាល់វិវាទដែល​កើត​ឡើង​ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងចម្បងស្តីពីការប្តូរប្រាក់នាពេលអនាគតនេះ រួមទាំងបញ្ហាពាក់ព័ន្ធនឹងអត្ថិភាព សុពលភាព ការអនុវត្ត និងការបញ្ចប់កិច្ចព្រមព្រៀងចម្បងស្តីពីការប្តូរប្រាក់នាពេលអនាគតនេះ ត្រូវដោះ​ស្រាយដោយសន្តិវិធី និងក្រៅប្រព័ន្ធតុលាការតាមដែលអាចធ្វើទៅបាន។ ក្នុង​ករណី​ដែល​គូភាគី​មិនអាច​ឈាន​ទៅ​ដល់​ដំណោះស្រាយ វិវាទនោះនឹងត្រូវ​បញ្ជូនទៅដោះស្រាយដោយតុលាការមាន​សមត្ថកិច្ច​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។ 

 

កិច្ចព្រមព្រៀងអតិថិជនស្តីពីសេវាណែនាំឥណទាន 

ប្រការ ១៖ សេវាណែនាំឥណទាន 

១.១ សេវាណែនាំឥណទាន សំដៅលើសេវាកម្មដែលផ្តល់ដោយធនាគារ ដែលអនុញ្ញាតឲ្យអតិថិជនអាចស្នើឥណទានរបស់ដៃគូធនាគារណាមួយតាមរយៈការបញ្ជូនពាក្យស្នើសុំឥណទានរបស់លោកអ្នកមកកាន់ធនាគារ ជាលាយលក្ខណ៍អក្សរ ឬឌីជីថល (Digital)។ 

១.២ តាមរយៈសេចក្តីណែនាំរបស់អតិថិជន ឬការដាក់ពាក្យស្នើសុំឥណទានជូនធនាគារ លោកអ្នកយល់ព្រមភា្ជប់កាតព្វកិច្ច តាមរយៈកិច្ចព្រមព្រៀងអតិថិជនស្តីពីសេវាណែនាំឥណទាននេះដែលធ្វើឡើងរវាងធនាគារ និងលោកអ្នក។ 

 

ប្រការ ២៖ ថ្លៃសេវា 

ថ្លៃសេវាណែនាំឥណទាននឹងត្រូវផ្តល់ឲ្យបានដឹង និងយល់ព្រមដោយលោកអ្នក មុនពេលលោកអ្នកធ្វើការបញ្ជូនពាក្យស្នើសុំឥណទាន។ លោកអ្នកយល់ព្រមលើថ្លៃសេវា ដែលនឹងត្រូវកំណត់ដោយធនាគារ លើសេចក្តីណែនាំរបស់អតិថិជន ឬពាក្យស្នើសុំឥណទាននីមួយៗរបស់លោកអ្នក។ ថ្លៃសេវានឹងមិនត្រូវបង្វិលសងវិញឡើយបើទោះបីជាសេចក្តីណែនាំរបស់អតិថិជន ឬពាក្យស្នើសុំឥណទានរបស់លោកអ្នកមិនត្រូវបានអនុម័តដោយដៃគូធនាគារក៏ដោយ។ 

 

ប្រការ ៣៖ ប្រតិបត្តិការ 

៣.១ បន្ទាប់ពីទទួលបានពាក្យស្នើសុំឥណទានរបស់លោកអ្នក​ លោកអ្នកយល់ព្រមឲ្យធនាគារធ្វើការណែនាំពាក្យស្នើសុំឥណទានរបស់លោកអ្នកទៅកាន់ដៃគូធនាគារ ដោយផ្តល់នូវទិន្នន័យផ្ទាល់ខ្លួន និងទិន្នន័យហិរញ្ញវត្ថុរបស់លោកអ្នក រួមបញ្ចូលទាំងរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍ឥណទានដែលចេញដោយ​ក្រុមហ៊ុន​ក្រេឌីត ប្យួរ៉ូ (CBC) ជូនដៃគូធនាគារ ដើម្បីអនុញ្ញាតឲ្យដៃគូធនាគារផ្តល់ឥណទានជូនលោកអ្នក។ 

៣.២ ប្រសិនបើពាក្យស្នើសុំឥណទានរបស់លោកអ្នកមិនមានទិន្នន័យគ្រប់គ្រាន់ ឬមានទិន្នន័យខុសប្រក្រតី ធនាគាររក្សាសិទ្ធិក្នុងការបដិសេដផ្តល់សេវាណែនាំឥណទានតាមឆន្ទានុសិទ្ធិរបស់ខ្លួន ឬក្នុងករណីធនាគារបានបញ្ជូនពាក្យស្នើសុំឥណទានរបស់លោកអ្នកជូនដៃគូធនាគារ នោះដៃគូធនាគារអាចស្នើសុំព័ត៌មាន និងឯកសារបន្ថែមពីលោកអ្នកសម្រាប់ធ្វើការវាយតម្លៃផ្តល់ឥណទាន។ 

៣.៣ លោកអ្នកយល់ព្រមថាដៃគូធនាគារអាចទាក់ទងលោកអ្នក ឬស្នើសុំព័ត៌មាន និងឯកសារបន្ថែមពីលោកអ្នកសម្រាប់ធ្វើការវាយតម្លៃផ្តល់ឥណទាននាពេលអនាគត។ 

៣.៤ ធនាគារមិនត្រូវធានា និងទទួលខុសត្រូវចំពោះលោកអ្នកឡើយ ក្នុងករណីដៃគូធនាគារមិនផ្តល់ឥណទានណាមួយតាមការស្នើសុំរបស់លោកអ្នក។ ដើម្បីបញ្ជាក់បន្ថែម ឥណទានរបស់ដៃគូធនាគារនឹងត្រូវផ្តល់ជូន និងអនុម័តដោយឆន្ទានុសិទ្ធិរបស់ដៃគូធនាគារ។ 

 

ប្រការ ៤៖ ការបដិសេដការទទួលខុសត្រូវ 

ធនាគារមិនត្រូវទទួលខុសត្រូវលើ (១) ការមិនធ្វើប្រតិបត្តិការ ភាពមិនត្រឹមត្រូវ ឬការពន្យារពេល លើការផ្តល់សេវាណែនាំឥណទានដែលបណ្តាលមកពីកំហុសរបស់លោកអ្នក ឬករណីមានកំហុស (error) ឬការអាក់ខានប្រព័ន្ធរបស់ធនាគារដែលហួសពីការគ្រប់គ្រងរបស់ធនាគារ (២) កំហុស (error) ភាពខុសប្រក្រតី ភាពស្ទួនគ្នា និង/ឬ ភាពផ្ទុយគ្នាណាមួយក្នុងពាក្យស្នើសុំឥណទានរបស់លោកអ្នក (៣) ការពន្យារពេល ការអាក់ខាន ឬការផ្អាកណាមួយដែលបណ្តាលមកពីតតិយជន រួមមាន អ្នកផ្តល់សេវាកម្ម ឬដៃគូ ដែលធ្វើឲ្យប៉ះពាល់ ឬរំខានដល់ដំណើរការរបស់ធនាគារ និង (៤) ទំនាក់ទំនងរវាងលោកអ្នក និងដៃគូធនាគារ។ 

ឧបសម្ព័ន្ធ ឃ ផលិតផលប្រាក់បញ្ញើ

កិច្ចព្រមព្រៀងអតិថជនស្តីពីប្រាក់បញ្ញើមានកាលកំណត់ 

ប្រការ១៖ ប្រាក់បញ្ញើមានកាលកំណត់ 

១.១ ប្រាក់បញ្ញើមានកាលកំណត់ គឺជាគណនីដែលផ្តល់អត្រាការប្រាក់ និងមានកិច្ចសន្យាជាមួយធនាគារ ដែលតម្រូវឲ្យមានការរក្សាទុកសមតុល្យនៅក្នុងកិច្ចសន្យាមួយ ដែលមានរយៈពេលកំណត់ជាក់លាក់។ គណនីប្រាក់បញ្ញើមានកាលកំណត់អាចមានច្រើនប្រភេទ (“គណនីប្រាក់បញ្ញើមានកាលកំណត់”) ដែលមានលក្ខណៈពិសេស និងលក្ខខណ្ឌជាក់លាក់ខុសៗគ្នា ដូចដែលបានបញ្ជាក់នៅពេលបើកគណនី។ 

១.២ លោកអ្នកយល់ព្រមបើកគណនីប្រាក់បញ្ញើមានកាលកំណត់ជាមួយធនាគារ និងគោរពតាមកិច្ចព្រមព្រៀងអតិថិជនស្តីពីប្រាក់បញ្ញើមានកាលកំណត់នេះ។ 

១.៣ លោកអ្នកអាចទាញយកវិញ្ញាបនបត្រឌីជីថលសម្រាប់ប្រាក់បញ្ញើមានកាលកំណត់នីមួយៗ ដែលមាន​ជាមួយធនាគារ ឬស្នើសុំជាច្បាប់បោះពុម្ពនៅសាខាធនាគារណាមួយ (“វិញ្ញាបនបត្រប្រាក់បញ្ញើមានកាលកំណត់”)។ វិញ្ញាបនបត្រនេះមិនអាចផ្ទេរទៅបុគ្គលដទៃបានទេ។ 

 

ប្រការ ២៖ ការបិទ ឬបន្តដាក់ប្រាក់បញ្ញើមានកាលកំណត់ 

២.១ លោកអ្នកមានសិទ្ធិ​ក្នុងការជ្រើសយក​ជម្រើសបញ្ចប់​នៅ​ “កាលវសាន្ត” “បន្ត​ប្រាក់​ដើម​ដោយ​ស្វ័យ​ប្រវត្តិ” ឬ “បន្ត​ប្រាក់ដើម និង​ការប្រាក់ដោយ​ស្វ័យប្រវត្តិ”។ 

២.២ ប្រសិនបើលោកអ្នកជ្រើសយក​ជម្រើស​បញ្ចប់នៅ​កាលវសាន្ត នោះចំនួនប្រាក់ដើមដែល​បានដល់​កាល​កំណត់ នឹងត្រូវផ្ទេរ​ទៅ​កាន់​គណនី​របស់​លោក​អ្នកដែលបានភ្ជាប់នឹងគណនីប្រាក់បញ្ញើមានកាលកំណត់។ ខចែង និង​លក្ខខណ្ឌនៃ​គណនី​នោះនឹង​ត្រូវ​យក​មកអនុវត្ត។ 

២.៣ ប្រសិនបើលោកអ្នកជ្រើសយក​ការ​បន្ត​ប្រាក់​ដើម​ដោយ​ស្វ័យ​ប្រវត្តិ នោះចំនួនប្រាក់ដើមនឹងត្រូវបន្ត​ដោយ​ដោយស្វ័យប្រវត្តិជាមួយនឹងលក្ខខណ្ឌដែលបានយល់ព្រម ហើយអត្រាការប្រាក់នៅកាលបរិច្ឆេទនៃការបន្ត ឬ​អត្រា​ការ​ប្រាក់​ណាមួយដែល​កំណត់​ដោយ​ធនាគារ នឹងត្រូវ​យក​មកអនុវត្ត។ 

២.៤ ប្រសិនបើលោកអ្នកជ្រើសយក​ការ​បន្ត​ប្រាក់ដើម និងការប្រាក់ដោយ​ស្វ័យ​ប្រវត្តិ ចំនួន​ទឹក​ប្រាក់​សរុប​របស់​លោក​អ្នក ដែល​រួម​មាន​ ប្រាក់ដើម និងការប្រាក់សុទ្ធ នឹងត្រូវបន្តដោយស្វ័យប្រវត្តិជាមួយនឹងលក្ខខណ្ឌដែលបានយល់ព្រម ហើយអត្រាការប្រាក់នៅកាលបរិច្ឆេទនៃការបន្ត ឬ​អត្រា​ការ​ប្រាក់​ណាមួយដែល​កំណត់​ដោយ​ធនាគារ នឹងត្រូវ​យក​មកអនុវត្ត។​ 

២.៥ ធនាគារមិនទទួលខុសត្រូវចំពោះការបាត់បង់ ឬការខូចខាតណាមួយដែលលោកអ្នក ឬបុគ្គលដែលគ្មានការអនុញ្ញាត បង្កឡើងដោយសារការបិទគណនីប្រាក់បញ្ញើមានកាលកំណត់របស់លោកអ្នកឡើយ។ 

 

ប្រការ ៣៖ ការដកប្រាក់មុនកាលកំណត់ 

លោកអ្នកអាចដកប្រាក់ពីគណនីប្រាក់បញ្ញើមានកាលកំណត់បានតែនៅថ្ងៃកាលវសាន្តប៉ុណ្ណោះ។ ក្នុងករណីដែលសំណើដកប្រាក់មុនថ្ងៃកាលវសាន្តរបស់លោកអ្នកត្រូវបានអនុម័តដោយធនាគារ នោះអត្រាការប្រាក់ប្រចាំឆ្នាំនៃការសន្សំធម្មតា ឬអត្រាណាមួយដែលធនាគារកំណត់នឹងត្រូវយកមកអនុវត្ត។ 

 

ប្រការ ៤៖ ការប្រាក់ 

៤.១ ធនាគារនឹងផ្តល់ការប្រាក់នៅថ្ងៃកាលវសាន្ត ឬជារៀងរាល់ខែ ដោយផ្អែកលើជម្រើសដែលលោកអ្នកបានជ្រើសនៅពេលបើកគណនីប្រាក់បញ្ញើមានកាលកំណត់។ ពន្ធកាត់ទុកលើការប្រាក់នឹងត្រូវគិតតាមច្បាប់ពន្ធដារដែលមានជាធរមាន។ 

៤.២ សម្រាប់ការដកការប្រាក់រៀងរាល់ខែ ប្រសិនបើការដកប្រាក់មុនកាលកំណត់ត្រូវបានអនុម័ត លោកអ្នកយល់ព្រមឲ្យធនាគារដកការប្រាក់ដែលលើសពីអត្រាដែលត្រូវអនុវត្តចេញពីប្រាក់ដើម ដែលបានបង់ទៅគណនីរបស់លោកអ្នករួចហើយ។ 

 

កិច្ចព្រមព្រៀងអតិថជនស្តីពីគណនីសន្សំដើម្បីគោលដៅ 

ប្រការ ១៖ អំពីការសន្សំដើម្បីគោលដៅ 

១.១ ការសន្សំដើម្បីគោលដៅ គឺជាប្រភេទប្រាក់បញ្ញើដែលមានកាលកំណត់នៅធនាគារ ដែលរចនាឡើងដើម្បីជួយបុគ្គលឯកជនក្នុងការសន្សំប្រាក់សម្រាប់គោលដៅហិរញ្ញវត្ថុជាក់លាក់ ដូចជា ការទិញរថយន្ត ការបង់ថ្លៃសិក្សា ឬការធ្វើដំណើរទេសចរណ៍ ដោយរក្សាទុកប្រាក់ក្នុងចំនួនជាក់លាក់ ក្នុងរយៈពេលដែលបានកំណត់ជាមួយអត្រាការប្រាក់ដែលធានា។ 

១.២ ការសន្សំជាក្រុមក្នុងគណនីសន្សំដើម្បីគោលដៅ មានន័យថា ជាគម្រោងសន្សំប្រាក់រួម ដែលមានបុគ្គលឯកជនជាច្រើនចូលរួមបញ្ចូលប្រាក់ទៅក្នុងគណនីសន្សំដើម្បីគោលដៅមួយ ដើម្បីសម្រេចគោលដៅហិរញ្ញវត្ថុរួម។ អ្នកអាចអញ្ជើញគ្រួសារ មិត្តភក្តិ ដៃគូអាជីវកម្ម ឬ បុគ្គលផ្សេងទៀតចូលរួមក្នុងការសន្សំជាក្រុមនេះបាន។ 

១.៣ គណនីសន្សំដើម្បីគោលដៅ អាចបើកបានជាបុគ្គលឯកជន (សន្សំដើម្បីគោលដៅ) ឬជាគណនីរួម (សន្សំជាក្រុម)។ 

១.៤ លោកអ្នកយល់ព្រមបើកគណនីសន្សំដើម្បីគោលដៅជាមួយធនាគារ និងគោរពតាមកិច្ចព្រមព្រៀងអតិថិជនស្តីពីគណនីសន្សំដើម្បីគោលដៅនេះ។ 

 

ប្រការ ២៖ ការប្រើប្រាស់គណនីសន្សំដើម្បីគោលដៅ 

២.១ គណនីសន្សំដើម្បីគោលដៅ អាចប្រើប្រាស់បាននៅលើកម្មវិធីទូរសព្ទវីង និងជាប់ទាក់ទងជាមួយគណនីតែមួយប៉ុណ្ណោះ។  លោកអ្នកមានសិទ្ធិជ្រើសរើស ឬភ្ជាប់គណនីមួយទៅនឹងគណនីសន្សំដើម្បីគោលដៅច្រើន។  លោកអ្នកអាចផ្លាស់ប្តូរគណនីដែលបានភ្ជាប់ទៅនឹងគណនីសន្សំដើម្បីគោលដៅបាន។ ការផ្លាស់ប្តូរគណនីនឹងអនុវត្តដោយផ្អែកតាមសំណើរបស់លោកអ្នកទៅធនាគារ។ 

២.២ ចំនួនប្រាក់សន្សំ ឬប្រតិបត្តិការសម្រាប់គណនីសន្សំដើម្បីគោលដៅ គឺអាស្រ័យទៅតាមការកំណត់ចំនួន និងកាលវិភាគដែលលោកអ្នកជ្រើសរើស។ ដើម្បីជៀសវាងការភ័ន្តច្រឡំ ធនាគារនឹងអនុវត្តការដកប្រាក់ដោយស្វ័យប្រវត្តិពីគណនី ដែលអ្នកបានភ្ជាប់ទៅនឹងគណនីសន្សំដើម្បីគោលដៅ ប្រសិនបើអ្នកជ្រើសរើសមុខងារដាក់ប្រាក់ដោយស្វ័យប្រវត្តិនេះ។ 

២.៣ លោកអ្នកមិនអាចដកប្រាក់ ផ្ទេរប្រាក់ចេញ ឬបង់ប្រាក់ដោយផ្ទាល់ពីគណនីសន្សំដើម្បីគោលដៅបានទេ។ ក្នុងករណីដែលលោកអ្នកចង់ធ្វើបែបនោះ លោកអ្នកអាចបិទ ឬបោះបង់គណនីសន្សំដើម្បីគោលដៅ ហើយផ្ទេរប្រាក់ចេញទៅគណនីរបស់លោកអ្នកវិញ។ 

២.៤ គណនីសន្សំដើម្បីគោលដៅរបស់លោកអ្នកអាចទទួលបានប្រតិបត្តិការចូលតែប៉ុណ្ណោះ លើកលែងតែមានការយល់ព្រមផ្សេងពីធនាគារ។ ប្រសិនបើលោកអ្នកបើកគណនីសន្សំដើម្បីគោលដៅជាក្រុម លោកអ្នកនឹងក្លាយជាអ្នកគ្រប់គ្រងគណនីជាក្រុមនោះ។ ក្នុងករណីនេះ មានតែលោកអ្នកប៉ុណ្ណោះដែលអាចបិទ ឬ​បោះបង់ បន្តសន្សំ ឬគ្រប់គ្រងប្រាក់ក្នុងគណនីជាក្រុមនោះបាន។ 

 

ប្រការ ៣៖ ការបិទគណនីសន្សំដើម្បីគោលដៅ 

៣.១ ប្រសិនបើលោកអ្នកជ្រើសរើសបិទគណនីសន្សំដើម្បីគោលដៅមុនការបញ្ចប់រយៈពេលកំណត់ អត្រាការប្រាក់នឹងមិនត្រូវបានផ្តល់ជូនទេ លើកលែងតែធនាគារផ្តល់ជូនដោយផ្អែកលើគោលនយោបាយ​របស់ធនាគារនៅពេលបិទគណនី។ 

៣.២ គណនីសន្សំដើម្បីគោលដៅអាចត្រូវបានបិទផងដែរ ប្រសិនបើធនាគារមានមូលហេតុជឿថា លោកអ្នក ឬអ្នកដទៃកំពុងប្រើប្រាស់គណនីនេះដោយខុសច្បាប់ ឬលោកអ្នកមិនគោរពតាមលក្ខខណ្ឌនៃគណនីសន្សំដើម្បីគោលដៅ។ ប្រសិនបើធនាគារមិនបានជូនដំណឹងជាមុន លោកអ្នកនឹងត្រូវបានជូនដំណឹងឲ្យបានឆាប់បំផុតបន្ទាប់ពីការបិទគណនី។ 

៣.៣ ធនាគារមិនទទួលខុសត្រូវចំពោះការបាត់បង់ ឬការខូចខាតណាមួយដែលលោកអ្នក ឬបុគ្គលដែលគ្មានការអនុញ្ញាត បង្កឡើងដោយសារការបិទគណនីសន្សំដើម្បីគោលដៅរបស់លោកអ្នកឡើយ។ 

 

ប្រការ ៤៖ ការបោះបង់គណនីសន្សំដើម្បីគោលដៅ 

លោកអ្នកអាចបោះបង់គណនីសន្សំដើម្បីគោលដៅរបស់អ្នកនៅពេលណាក៏បាន។ បន្ទាប់ពី​លោក​អ្នក​បាន​ស្នើសុំ ធនាគារនឹងដំណើរ​ការ​បិទគណនី​សន្សំ​របស់​លោក​អ្នកតាម​គោលការណ៍ និងនីតិវិធី​របស់ធនាគារ។ 

 

ប្រការ ៥៖ ថ្លៃសេវា 

៥.១ ថ្លៃសេវា អាចនឹងមានសម្រាប់ការបើក និងប្រើប្រាស់គណនីសន្សំដើម្បីគោលដៅ ដែលបានកំណត់ដោយធនាគារក្នុងពេលណាមួយ ដោយមានការជូនដំណឹងជាមុន។ 

៥.២ លោកអ្នកយល់ព្រមបង់ថ្លៃសេវា ដែលត្រូវអនុវត្ត ដូចដែលធនាគារបានជូនដំណឹង។ ធនាគារនឹងជូនដំណឹងលោកអ្នកជាមុនអំពីការកាត់ប្រាក់ទាំងនេះ លើកលែងតែមានលក្ខខណ្ឌផ្សេងដែលតម្រូវដោយច្បាប់ជាធរមាន។ 

 

ប្រការ ៦៖ ការប្រាក់ 

៦.១ ធនាគារនឹងផ្តល់អត្រាការប្រាក់នៅថ្ងៃផុតកំណត់ ដែលនឹងបង់ចូលទៅគណនីរបស់លោកអ្នក។ ពន្ធកាត់ទុកលើការប្រាក់នឹងត្រូវគិតតាមច្បាប់ពន្ធដារជាធរមាន។ 

៦.២ ក្នុងករណីដែលលោកអ្នកបោះបង់គណនីសន្សំដើម្បីគោលដៅមុនពេលសម្រេចគោលដៅ លោកអ្នកអាចត្រូវបានផ្តល់ឲ្យនូវអត្រាការប្រាក់ ០% (សូន្យភាគរយ) ឬអត្រាណាមួយដែលធនាគារផ្តល់ជូន។ 

ឧបសម្ព័ន្ធ ង សេវាកម្មទូទាត់

កិច្ចព្រមព្រៀងអតិថិជនស្តីពីសេវាកម្មទូទាត់ 

តាមរយៈការចាប់ផ្តើម ការប្រើប្រាស់ និងចូលទៅកាន់សេវាកម្មទូទាត់ ទោះជាតាមបណ្តាញឌីជីថល ឬមិនមែនឌីជីថលក៏ដោយ (Digital or Non-Digital Channel) លោកអ្នកយល់ព្រមលើខចែង និងលក្ខខណ្ឌដូចខាងក្រោម វៀរលែងតែមានចែងក្នុងកិច្ចព្រមព្រៀងសេវាកម្មដែលតម្រូវដោយឡែកពីកិច្ចព្រមព្រៀងនេះ។ 

 

ប្រការ ១៖ សេវាកម្មទូទាត់ 

សេវាកម្មទូទាត់សំដៅលើសេវាកម្ម ដែលផ្តល់ជូនដោយធនាគារសម្រាប់សម្រួលដល់ការទូទាត់រវាងភាគីពាក់ព័ន្ធ រួមមានសេវាកម្មវីងផេ (Wingpay) សេវាកម្មបាគង (KHQR) សេវាកម្មដក និងដាក់ប្រាក់ សេវាទូទាត់វិក្កយបត្រ សេវាកម្មឥណពន្ធដោយស្វ័យប្រវត្តិ សេវាកម្មប្រាក់បៀវត្ស សេវាកម្មប្តូររង្វាន់តាមឌីជីថល សេវាកម្មទូទាត់កាតចំណាយ សេវាកម្មបញ្ជូលកាតទូរសព្ទ និងសេវាកម្មទូទាត់ដទៃទៀត ដែលផ្តល់ជូនដោយធនាគារ និងអនុញ្ញាតដោយច្បាប់ជាធរមាន។ 

១.១ សេវាកម្មវីងផេ (Wingpay) 

សេវាកម្មវីងផេ (Wingpay) សំដៅលើសេវាកម្មដែលផ្តល់ជូនដោយធនាគារ ដែលអនុញ្ញាតឲ្យលោកអ្នកអាចធ្វើការទូទាត់ជូនអ្នកទទួលប្រាក់តាមរយៈប្រព័ន្ធធនាគារក្នុងស្រុក ឬអន្តរជាតិ រួមបញ្ចូលតែមិនកំណត់ត្រឹម សេវាកម្មវីងផេ (Wingpay) វីឆាត (WeChat) អាលីផេ (Alipay) ម៉ាស្ទ័រផាស (MasterPass) អ៊ិចស្នេប (Xnap) និងសេវាកម្មផ្សេងទៀត។ 

១.២ សេវាកម្មបាគង (KHQR) 

(១) សេវាកម្មបាគង (KHQR) សំដៅលើសេវាកម្មដែលផ្តល់ដោយធនាគារជាតិនៃកម្ពុជា ដែលអនុញ្ញាតឲ្យលោកអ្នកអាចធ្វើការទូទាត់ ឬផ្ទេរប្រាក់រវាង គណនីធនាគារ និងគណនីសមាជិកបាគង តាមរយៈប្រព័ន្ធបាគង។ 

(២) លោកអ្នកយល់ព្រមឲ្យធនាគារ និង/ឬ សមាជិកបាគង គណនាអត្រាប្តូរប្រាក់របស់ខ្លួនសម្រាប់ដំណើរការបញ្ជាទូទាត់សេវាកម្មបាគង (KHQR) ក្នុងករណីដែលប្រតិបត្តិការត្រូវបានធ្វើឡើងលើរូបិយបណ្ណផ្សេងគ្នា។ 

១.៣ សេវាកម្មដាក់ប្រាក់ និងដកប្រាក់ 

សេវាកម្មដាក់ប្រាក់ និងដកប្រាក់​ សំដៅលើសេវាកម្មដែលផ្តល់ជូនដោយធនាគារ ដែលអនុញ្ញាតឲ្យលោកអ្នកអាចដកសាច់ប្រាក់ ឬតម្កល់ប្រាក់ចូលក្នុងគណនីតាមរយៈបណ្តាញធនាគារ ដែលបានផ្តល់ជូនដោយធនាគារនាពេលអនាគត។ 

១.៤ សេវាកម្មទូទាត់វិក្កយបត្រ 

(១) សេវាកម្មទូទាត់វិក្កយបត្រ សំដៅលើសេវាកម្មដែលផ្តល់ជូនដោយធនាគារ ដែលអនុញ្ញាតឲ្យលោកអ្នកអាចទូទាត់វិក្កយបត្រ ឬឥណទានណាមួយជូនអ្នកទទួលប្រាក់ តាមរយៈប្រព័ន្ធធនាគារ រួមបញ្ចូលតែមិនកំណត់ត្រឹម វិក្កយបត្រកម្រៃសេវាសាធារណៈ កាតឥណទាន បុព្វលាភធានារ៉ាប់រង វិក្កយបត្រកម្រៃសាលា ការបរិច្ចាកសប្បុរសធម៌ និងទឹកប្រាក់ផ្សេងៗទៀត។ 

(២)​ លោកអ្នកត្រូវធានាឲ្យបានថាលោកអ្នកមានទឹកប្រាក់គ្រប់គ្រាន់នៅក្នុងគណនី សម្រាប់ដំណើរការបញ្ជាទូទាត់វិក្កយបត្រ និងកម្រៃសេវាកម្មដែលពាក់ព័ន្ធ។ ក្នុងករណីលោកអ្នកមិនមានទឹកប្រាក់ក្នុងគណនីរបស់លោកអ្នក នោះលោកអ្នកយល់ព្រមថាធនាគារមានសិទ្ធិបដិសេដដំណើរការបញ្ជាទូទាត់វិក្កយបត្រ ហើយការបញ្ជាទូទាត់វិក្កយបត្រនោះនឹងត្រូវលុបវិញដោយស្វ័យប្រវត្តិ។ ក្នុងករណីនេះ លោកអ្នកយល់ព្រមថាធនាគារមិនត្រូវទទួលខុសត្រូវលើផលប៉ះពាល់ដែលកើតឡើងពីលុបការបញ្ជាទូទាត់វិក្កយបត្រដោយស្វ័យប្រវត្តិដូចដែលមានរៀបរាប់ខាងលើនោះឡើយ។ 

១.៥ សេវាកម្មឥណពន្ធដោយស្វ័យប្រវត្តិ 

(១) សេវាកម្មឥណពន្ធដោយស្វ័យប្រវត្តិ ​សំដៅលើសេវាកម្មដែលផ្តល់ជូនដោយធនាគារ ដែលអនុញ្ញាតឲ្យលោកអ្នកអាចបង្កើតកាលវិភាគទូទាត់ទឹកប្រាក់ដែលត្រូវទូទាត់ និងដល់កំណត់ទូទាត់ជូនម្ចាស់វិក្កយបត្រ ម្ចាស់បំណុល ឬការសន្យាណាមួយរបស់លោកអ្នកដោយឥណពន្ធទឹកប្រាក់ដោយផ្ទាល់ពីគណនីរបស់លោកអ្នក។ 

(២)​ លោកអ្នកត្រូវធានាឲ្យបានថា លោកអ្នកមានទឹកប្រាក់គ្រប់គ្រាន់នៅក្នុងគណនី សម្រាប់ដំណើរការបញ្ជាឥណពន្ធដោយស្វ័យប្រវត្តិ និងកម្រៃសេវាកម្មដែលពាក់ព័ន្ធ។ ក្នុងករណីលោកអ្នកមិនមានទឹកប្រាក់ក្នុងគណនីរបស់លោកអ្នក នោះលោកអ្នកយល់ព្រមថា ធនាគារមានសិទ្ធិបដិសេដដំណើរការបញ្ជាឥណពន្ធដោយស្វ័យប្រវត្តិ ហើយការបញ្ជាឥណពន្ធដោយស្វ័យប្រវត្តិនោះនឹងត្រូវលុបវិញដោយស្វ័យប្រវត្តិ។ ក្នុងករណីនេះ លោកអ្នកយល់ព្រមថាធនាគារមិនត្រូវទទួលខុសត្រូវលើផលប៉ះពាល់ដែលកើតឡើងពីលុបការបញ្ជាឥណពន្ធដោយស្វ័យប្រវត្តិ ដូចដែលមានរៀបរាប់ខាងលើនោះឡើយ។ 

១.៦ សេវាកម្មបើកប្រាក់បៀវត្ស 

(១) សេវាកម្មបើកប្រាក់បៀវត្ស សំដៅលើសេវាកម្មដែលផ្តល់ជូនដោយធនាគារ ដែលអនុញ្ញាតឲ្យគណនីរបស់លោកអ្នកអាចទទួលប្រាក់បៀវត្សពីនិយោជករបស់លោកអ្នក។ 

(២)​ ធនាគារមិនត្រូវទទួលខុសត្រូវ ឬធានាលើការបើកប្រាក់បៀរត្សណាមួយជូនលោកអ្នកឡើយ វៀរលែងតែនិយោជករបស់លោកអ្នកបានអនុលោមតាមខចែង និងលក្ខខណ្ឌនៃសេវាកម្មបើកប្រាក់បៀវត្សរបស់ធនាគារ។ 

(៣) លោកអ្នកត្រូវដោះស្រាយនូវវិវាទណាមួយ ដែលពាក់ព័ន្ធនឹងសេវាកម្មបើកប្រាក់បៀវត្សដោយផ្ទាល់ជាមួយនឹងនិយោជករបស់លោកអ្នក ដោយមិនត្រូវបង្កឲ្យមានការទទួលខុសត្រូវណាមួយចំពោះធនាគារនោះឡើយ រួមមានការមិនទទួលបានទឹកប្រាក់ ឬប្រាក់បៀវត្ស កំហុស ឬភាពមិនត្រឹមត្រូវនៃចំនួនប្រាក់បៀវត្ស។ ធនាគារមិនត្រូវទទួលខុសត្រូវលើវិវាទណាមួយរវាងលោកអ្នក និងនិយោជករបស់លោកអ្នកឡើយ។ 

 ១.៧ សេវាកម្មប្តូររង្វាន់ឌីជីថល  

(១) ​សេវាកម្មប្តូររង្វាន់ឌីជីថល សំដៅលើសេវាកម្មដែលផ្តល់ជូនដោយធនាគារ ដែលអនុញ្ញាតឲ្យលោកអ្នកអាចប្តូររង្វាន់ឌីជីថល នៅតាមថ្នាលធនាគារ ឬបណ្តាញរបស់ធនាគារ។ 

(២) ធនាគារមិនទទួលខុសត្រូវ ឬធានាលើការបញ្ចេញទឹកប្រាក់នៃរង្វាន់ឌីជីថលណាមួយជូនលោកអ្នកឡើយ ប្រសិនបើ (១)​ អ្នកផ្តល់រង្វាន់ឌីជីថលមិនអនុលោមតាមខចែង និងលក្ខខណ្ឌនៃ​សេវាកម្មប្តូររង្វាន់ឌីជីថលរបស់ធនាគារ (២) ​សេវាកម្មប្តូររង្វាន់ឌីជីថលដែលជាវដោយដៃគូធនាគារបានផុតកំណត់ ឬបានបញ្ចប់ (៣) គណនីរបស់ដៃគូធនាគារមិនមានសមតុល្យគ្រប់គ្រាន់សម្រាប់ដំណើរការការប្តូររង្វាន់ ឬ (៤) គណនីរបស់លោកអ្នកត្រូវបានផ្អាកដំណើរការ ឬមិនដំណើរការ​ដោយហេតុផលណាមួយ។ 

(៣) លោកអ្នកត្រូវដោះស្រាយនូវវិវាទណាមួយពាក់ព័ន្ធនឹងរង្វាន់ឌីជីថលដោយផ្ទាល់ជាមួយនឹងដៃគូធនាគារ ដោយមិនត្រូវបង្កឲ្យមានការទទួលខុសត្រូវណាមួយចំពោះធនាគារនោះឡើយ រួមមានការមិនទទួលបានរង្វាន់ កំហុស ឬភាពមិនត្រឹមត្រូវនៃចំនួនទឹកប្រាក់នៃរង្វាន់ឌីជីថល។ 

១.៨ សេវាកម្មទូទាត់កាតចំណាយ (Fleet Card Payment Service) 

(១) ​សេវាកម្មទូទាត់កាតចំណាយ សំដៅលើសេវាកម្មដែលផ្តល់ជូនដោយធនាគារ ដែលអនុញ្ញាតឲ្យលោកអ្នកអាចទូទាត់កម្រៃផលិតផល និងសេវាកម្មជូនអ្នកទទួលប្រាក់ តាមរយៈកាតដែលមានយីហោរួមគ្នា (co-branding card) ដែលចេញដោយធនាគារ និងដៃគូធនាគារ តាមរយៈបណ្តាញធនាគារ។ 

(២) ធនាគារអាចបដិសេធលើការធ្វើប្រតិបត្តិការបញ្ជាទូទាត់តាមឆន្ទានុសិទ្ធិរបស់​​ខ្លួន ប្រសិនបើ (១) ការបញ្ជាទូទាត់កាតចំណាយរបស់លោកអ្នក មិនមានទិន្នន័យគ្រប់គ្រាន់ ឬមានទិន្នន័យខុសប្រក្រតី (២) ដៃគូធនាគារមិនបានជាវ ឬប្រើប្រាស់សេវាកម្មទូទាត់កាតចំណាយ (៣) សេវាកម្មទូទាត់កាតចំណាយដែលដៃគូធនាគារបានជាវត្រូវបានផុតកំណត់ ឬត្រូវបានបញ្ចប់ (៤) គណនីរបស់ដៃគូធនាគារមិនមានសមតុល្យគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការសេវាកម្មទាត់កាតចំណាយ ឬ (៥) កាតទូទាត់ចំណាយរបស់លោកអ្នកបានផុតកំណត់​ ឬមិនមានសមតុល្យគ្រប់គ្រាន់។  

(៣) ធនាគារមិនត្រូវទទួលខុសត្រូវលើវិវាទណាមួយរវាងលោកអ្នក និងដៃគូធនាគារនោះឡើយ។ 

១.៩ សេវាកម្មបញ្ចូលកាតទូរសព្ទ 

(១) សេវាកម្មបញ្ចូលកាតទូរសព្ទ សំដៅលើសេវាកម្មដែលផ្តល់ជូនដោយធនាគារ ដែលអនុញ្ញាតឲ្យលោកអ្នកអាចទូទាត់ទឹកប្រាក់សម្រាប់បញ្ចូលទូរសព្ទជូនប្រតិបត្តិករសេវាទូរសព្ទ តាមរយៈថ្នាលធនាគារ ឬបណ្តាញធនាគារដែលធនាគារបានផ្តល់ជូន។ 

(២) ធនាគាររក្សាសិទ្ធិបដិសេធលើការធ្វើប្រតិបត្តិការបញ្ជាទូទាត់សេវាកម្មបញ្ចូលទឹកប្រាក់ទូរសព្ទ តាមឆន្ទានុសិទ្ធិរបស់ខ្លួន ប្រសិនបើ (១) ការបញ្ជាទូទាត់សេវាកម្មបញ្ចូលទឹកប្រាក់ទូរសព្ទរបស់លោកអ្នក មិនមានទិន្នន័យគ្រប់គ្រាន់ ឬមានទិន្នន័យខុសប្រក្រតី (២) ប្រតិបត្តិករសេវាទូរសព្ទមិនបានជាវ ឬប្រើប្រាស់សេវាកម្មបញ្ចូលកាតទូរសព្ទរបស់ធនាគារ (៣) សេវាកម្មបញ្ចូលទឹកប្រាក់ទូរសព្ទដែលប្រតិបត្តិករទូរសព្ទបានជាវត្រូវបានផុតកំណត់ ឬត្រូវបានបញ្ចប់ (៤) ប្រតិបត្តិករសេវាទូរសព្ទខកខានក្នុងការដំណើរការបញ្ជាសេវាកម្មបញ្ចូលកាតទូរសព្ទ ឬ (៥)​ គណនីរបស់លោកអ្នកមិនមានសមតុល្យគ្រប់គ្រាន់។  

(៣) លោកអ្នកត្រូវដោះស្រាយវិវាទណាមួយពាក់ព័ន្ធនឹងសេវាកម្មបញ្ចូលកាតទូរសព្ទ ដោយផ្ទាល់ជាមួយនឹងដៃគូធនាគារ ដោយមិនត្រូវបង្កឲ្យមានការទទួលខុសត្រូវណាមួយចំពោះធនាគារនោះឡើយ រួមមានការមិនទទួលបានទឹកប្រាក់ដែលបានបញ្ចូល កំហុស ឬភាពមិនត្រឹមត្រូវនៃចំនួនទឹកប្រាក់ដែលបានបញ្ចូល។ ធនាគារមិនត្រូវទទួលខុសត្រូវលើវិវាទណាមួយរវាងលោកអ្នក និងប្រតិបត្តិករសេ​វាទូរសព្ទនោះឡើយ។ 

 

ប្រការ ២៖ ប្រតិបត្តិការនៃសេវាកម្មទូទាត់ 

២.១ លោកអ្នកយល់ព្រមលើកម្រិតប្រតិបត្តិការ និងចំនួនទឹកប្រាក់ដែលនឹងត្រូវកំណត់ដោយធនាគារ និង/ឬធនាគារជាតិនៃកម្ពុជាក្នុងពេលណាមួយ រួមមាន ចំនួនប្រតិបត្តិការ និងទំហំទឹកប្រាក់នៃប្រតិបត្តិការ។ 

២.២ ប្រសិនបើបញ្ជាទូទាត់ដែលលោកអ្នកបានបញ្ជូននោះ មិនមានទិន្នន័យគ្រប់គ្រាន់  ឬមានទិន្នន័យមិនប្រក្រតី នោះលោកអ្នកយល់ព្រមឲ្យធនាគារបដិសេដលើការធ្វើប្រតិបត្តិការបញ្ជាទូទាត់តាមឆន្ទានុសិទ្ធិរបស់ខ្លួន។ 

២.៣ លោកអ្នកត្រូវធានាឲ្យបានលើការចេញបញ្ជាទូទាត់ជាមួយនឹងទិន្នន័យដែលត្រឹមត្រូវ។ ធនាគារនឹងត្រូវចាត់ទុកថាបានបំពេញកាតព្វកិច្ចរបស់ខ្លួនដោយជោគជ័យ​ និងចប់សព្វគ្រប់ ស្របតាមបញ្ជាទូទាត់ដែលលោកអ្នកបានបញ្ជូន បើទោះបីជាទិន្នន័យនៃបញ្ជាទូទាត់សេវាកម្មទូទាត់ដែលលោកអ្នកបានបញ្ជូននោះមិនត្រឹមត្រូវក៏ដោយ។ ក្នុងករណីនេះ ធនាគារមិនត្រូវទទួលខុសត្រូវលើការទូទាត់ខុសនោះឡើយ។ លោកអ្នកមានសិទ្ធិដាក់ពាក្យបណ្តឹងមកកាន់ធនាគារ ដើម្បីដោះស្រាយបញ្ហានេះស្របតាមគោលការណ៍ដោះស្រាយវិវាទរបស់ធនាគារ។ ទោះបីជាយ៉ាងណាក៏ដោយ ធនាគារមិនធានាថាពាក្យបណ្តឹងរបស់លោកអ្នកនឹងអាចដោះស្រាយបានដោយជោគជ័យ ឬទឹកប្រាក់របស់លោកអ្នកអាចនឹងត្រូវបង្វិលត្រលប់ជូនលោកអ្នកវិញនោះឡើយ។ 

២.៤ ក្នុងករណីមានការសង្ស័យលើបញ្ជាទូទាត់ ការមិនបានអនុញ្ញាត ឬភាពមិនត្រឹមត្រូវនៃបញ្ជាទូទាត់ដែលបានធ្វើប្រតិបត្តិការ នោះលោកអ្នកមានកាតព្វកិច្ចត្រូវជូនដំណឹងដល់ធនាគារភ្លាម។ 

២.៥ លោកអ្នកយល់ព្រមឲ្យធនាគារអនុវត្តអត្រាប្តូរប្រាក់របស់ខ្លួន ដើម្បីធ្វើប្រតិបត្តិការបញ្ជាទូទាត់ ក្នុងករណីប្រតិបត្តិការត្រូវបានធ្វើឡើងក្នុងប្រភេទរូបិយប័ណ្ណផ្សេងគ្នា។ 

 

ប្រការ ៣៖ ថ្លៃសេវា 

មុនពេលបញ្ជូនប្រតិបត្តិការសេវាកម្មទូទាត់ លោកអ្នកត្រូវដឹងអំពីថ្លៃសេវាសម្រាប់ប្រតិបត្តិការសេវាកម្មទូទាត់ ប្រសិនបើមាន។ លោកអ្នកយល់ព្រមលើកម្រៃសេវាដែលនឹងត្រូវកំណត់ដោយធនាគារ លើប្រតិបត្តិការបញ្ជាទូទាត់នីមួយៗដែលលោកអ្នកបានបញ្ជូន។ 

 

ប្រការ ៤៖ ការបដិសេធការទទួលខុសត្រូវ 

ធនាគារមិនត្រូវទទួលខុសត្រូវលើព្រឹត្តិការណ៍ ដូចជា (១) ការសង្ស័យ ការមិនអនុញ្ញាត ឬភាពមិនត្រឹមត្រូវនៃការបញ្ជាទូទាត់ ដែលបានធ្វើចេញពីគណនី ឬឧបករណ៍របស់លោកអ្នក, (២) ការមិនធ្វើប្រតិបត្តិការ ភាពមិនត្រឹមត្រូវ ឬការពន្យារពេលលើការផ្តល់ការបញ្ជាទូទាត់ ដែលបណ្តាលមកពីកំហុសរបស់លោកអ្នក ឬករណីមានកំហុស ឬការបង្អាក់ប្រព័ន្ធរបស់ធនាគារ ដែលហួសពីការគ្រប់គ្រងរបស់ធនាគារ, (៣) កំហុស ភាពមិនប្រក្រតី ភាពស្ទួនគ្នា និង/ឬ ភាពផ្ទុយគ្នាណាមួយក្នុងការបញ្ជាទូទាត់របស់លោកអ្នក និង (៤) ការពន្យារពេល ការអាក់ខាន ឬការផ្អាកដំណើរការណាមួយ ដែលបណ្តាលមកពីតតិយជន ដែលធ្វើឲ្យប៉ះពាល់ ឬរំខានដល់ដំណើរការរបស់ធនាគារ។ 

 

កិច្ចព្រមព្រៀងអតិថិជនស្តីពីសេវាកម្មផ្ទេរប្រាក់ 

ប្រការ ១៖ សេវាកម្មផ្ទេរប្រាក់ 

១.១ សេវាកម្មផ្ទេរប្រាក់ សំដៅលើសេវាកម្មដែលផ្តល់ដោយធនាគារ សម្រាប់ការផ្ទេរទឹកប្រាក់នៅក្នុងធនាគារ ឬអន្តរធនាគារ ក្នុងស្រុក និងអន្តរជាតិ ពីអ្នកផ្ញើប្រាក់ទៅកាន់អ្នកទទួលប្រាក់តាមរយៈគណនីធនាគារ ឬមិនមែនគណនីធនាគារ រួមមាន វីងវេរលុយ (Wing Wei Luy) កូដវីង (Code to Wing) ផ្ទេរប្រាក់តាមស្វីស (Swift transfer) ម៉ាន់នីក្រាម (MoneyGram) វ៉េសស្ទឺនញូនៀន (Western Union) រៀ (RIA) ញូនៀនផេរ (UnionPay) និងមូលប្បទានបត្រ (Cheque)។  

១.២ តាមរយៈការធ្វើប្រតិបត្តិការ ឬប្រើប្រាស់សេវាកម្មផ្ទេរប្រាក់ លោកអ្នកយល់ព្រមភា្ជប់កាតព្វកិច្ចតាមរយៈកិច្ចព្រមព្រៀងអតិថិជនលើសេវាកម្មផ្ទេរប្រាក់នេះ។ 

 

ប្រការ ២៖ សេចក្តីណែនាំរបស់អតិថិជន 

២.១ លោកអ្នកអាចធ្វើប្រតិបត្តិការផ្ទេរប្រាក់ណាមួយ ដែលលោកអ្នកមានក្នុងសមតុល្យក្នុងមួយប្រតិបត្តិការ ប្រសិនបើប្រតិបត្តិការនោះមិនធ្វើឲ្យសមតុល្យនៅក្នុងគណនីរបស់លោកអ្នកតិចជាងសូន្យ។ ធនាគាររក្សាសិទ្ធិក្នុងការបដិសេធនូវប្រតិបត្តិការណា ដែលគ្មានសមតុល្យគ្រប់គ្រាន់នៅក្នុងគណនី។ 

២.២ លោកអ្នកធានាអះអាងថាព័ត៌មានដែលបានផ្តល់តាមរយៈកម្មវិធីទូរសព្ទវីង ឬពាក្យស្នើសុំ គឺជាព័ត៌មានពិត ត្រឹមត្រូវ និងពេញលេញ។ ធនាគារនឹងមិនធ្វើការបញ្ជាក់ពីភាពត្រឹមត្រូវនៃព័ត៌មានដែលលោកអ្នកបានផ្តល់តាមរយៈកម្មវិធីទូរសព្ទវីង ឬពាក្យស្នើសុំ​នោះឡើយ។ លោកអ្នកធានានឹងផ្តល់ជូនព័ត៌មាន និង/ឬ ឯកសារបន្ថែមពាក់ព័ន្ធនឹងសេវាកម្មផ្ទេរប្រាក់ ប្រសិនបើមានការស្នើសុំពីធនាគារ រួមបញ្ចូលទាំងឯកសារដែលបញ្ជាក់ពីភាពស្របច្បាប់នៃប្រភពដើមនៃទឹកប្រាក់ពាក់ព័ន្ធនឹងសេវាកម្មផ្ទេរប្រាក់។ ក្នុងករណីលោកអ្នកខកខានក្នុងការផ្តល់ឯកសារបន្ថែម ធនាគារមានសិទ្ធិបដិសេធលើការធ្វើប្រតិបត្តិការសេវាកម្មផ្ទេរប្រាក់ ហើយធនាគារមិនត្រូវទទួលខុសត្រូវលើការបាត់បង់ដែលអាចកើតឡើងពីការបដិសេធលើការធ្វើប្រតិបត្តិការផ្ទេរប្រាក់ដែលស្ថិតក្នុងករណីបដិសេធ ឬខកខានផ្តល់ព័ត៌មាន ឬឯកសារបន្ថែមដោយលោកអ្នកនោះឡើយ។ 

២.៣ ធនាគាររក្សាសិទ្ធិក្នុងការកម្រិតចំនួនដង និងទំហំទឹកប្រាក់ប្រតិបត្តិការ សម្រាប់គោលការណ៍សុវត្ថិភាព និងអនុលោមតាមបទប្បញ្ញត្តិជាធរមាន និងគោលការណ៍ធនាគារ។ 

២.៤ ក្នុងករណីមានការធ្វើប្រតិបត្តិការសេវាកម្មផ្ទេរប្រាក់ ដោយមិនមានការអនុញ្ញាត ឬមិនត្រឹមត្រូវ លោកអ្នកត្រូវជូនដំណឹងដល់ធនាគារភ្លាម។ 

២.៥ ធនាគារនឹងប្រមូលនូវព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានឥណទានរបស់លោកអ្នក រួមមាន ព័ត៌មាននៅក្នុងសេចក្តីណែនាំ​របស់អតិថិជន និងព័ត៌មានការផ្ទេរប្រាក់របស់លោកអ្នក ដើម្បីឲ្យធនាគារផ្តល់សេវាកម្មផ្ទេរប្រាក់ជូនលោកអ្នក។ តាមរយៈការប្រើប្រាស់សេវាកម្មផ្ទេរប្រាក់ លោកអ្នកយល់ព្រមឲ្យធនាគារអាចប្រើប្រាស់ និងបញ្ចេញព័ត៌មានរបស់លោកអ្នកទៅ (១) ដៃគូ ឬអ្នកផ្តល់សេវាកម្មដែលមានទំនាក់ទំនងជាមួយធនាគារ​ ក្នុងការដំណើរការតួនាទីណាមួយ ឬផ្តល់ជំនួយដល់សកម្មភាពរបស់ធនាគារ​ (២) ភ្នាក់ងារ អ្នកម៉ៅការ អ្នកប្រឹក្សារបស់ធនាគារ និងបុគ្គលដទៃទៀតដែលធនាគារបានអនុញ្ញាត  ឬតម្រូវដោយច្បាប់ឲ្យបញ្ចេញព័ត៌មានជូន (៣) ក្រុមហ៊ុនមេ និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ ប្រើប្រាស់សម្រាប់ប្រតិបត្តិការ និងរដ្ឋបាលផ្ទៃក្នុង ឬអ្នកផ្តល់សេវាកម្មពាក់ព័ន្ធដទៃទៀត និង (៤) តតិយជន ឬភ្នាក់ងាររដ្ឋាភិបាលស្របតាមច្បាប់នៃប្រទេសកម្ពុជាជាធរមាន។ 

២.៦ លោកអ្នកយល់ និងព្រមព្រៀងឲ្យធនាគារ  ធនាគារអន្តរការី ឬភ្នាក់ងារ និងស្ថាប័នដទៃទៀត អនុវត្តអត្រាប្តូរប្រាក់របស់ខ្លួនសម្រាប់ធ្វើប្រតិបត្តិការសេវាកម្មផ្ទេរប្រាក់ដែលមានរូបិយប័ណ្ណផ្សេងគ្នា។ 

 

ប្រការ ៣៖ ធនាគារអន្តរការី 

ដើម្បីធ្វើការផ្ទេរប្រាក់ទៅកាន់បរទេស ធនាគារអាចជ្រើសរើសធនាគារអន្តរការីឲ្យបានល្អបំផុតតាមដែលអាចធ្វើបាន តាមឆន្ទានុសិទ្ធិរបស់ខ្លួន។ ធនាគារអន្តរការីអាចនឹងគិតកម្រៃសេវា ដែលនឹងត្រូវកាត់ចេញពីទឹកប្រាក់ដែលត្រូវផ្ញើជូនអ្នកទទួល ឬគិតពីលោកអ្នក។ ប្រសិនបើធនាគារអន្តរការីគិតកម្រៃសេវាពីលោកអ្នក នោះធនាគារនឹងធ្វើឥណពន្ធនូវកម្រៃសេវានោះពីគណនីរបស់លោកអ្នក។  

 

ប្រការ ៤៖ ការផ្អាក ឬលុបចោលការផ្ទេរប្រាក់ 

៤.១ លោកអ្នកអនុញ្ញាតឲ្យធនាគារពន្យារពេល ផ្អាក ឬលុបចោលសេវាកម្មផ្ទេរប្រាក់ ប្រសិនបើធនាគារ ឬធនាគារអន្តរការី (ប្រសិនបើមាន) រកឃើញថាប្រតិបត្តិការមានពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ ឬបំពានច្បាប់ និងបទប្បញ្ញត្តិជាតិ និងអន្តរជាតិ។ 

៤.២ ក្នុងករណីលុបចោលសេវាកម្មផ្ទេរប្រាក់​ ធនាគារនឹងបង្វិលទឹកប្រាក់ជូនលោកអ្នកវិញបន្ទាប់ពីទទួលបានទឹកប្រាក់ពីធនាគារអន្តរការីតែប៉ុណ្ណោះ (ប្រសិនបើមាន)។ លោកអ្នកយល់ និងព្រមព្រៀងឲ្យធនាគារ និងធនាគារអន្តរការី (ប្រសិនបើមាន) អាចគិតកម្រៃសេវាលុបចោល និងកម្រៃសេវាដទៃទៀត និងធ្វើការអនុវត្តអត្រាប្តូរប្រាក់ ដែលអាចនឹងមានការប្រែប្រួលនៅកាលបរិច្ឆេទបង្វិលទឹកប្រាក់ត្រលប់វិញនោះ។ 

៤.៣ ក្នុងករណីទឹកប្រាក់ដែលបានផ្ទេរត្រូវបានបង្កកដោយករណីបំពានច្បាប់ណាមួយ ទណ្ឌកម្ម ដីកា ការណែនាំ និងបទប្បញ្ញត្តិ ដែលតម្រូវ និងអនុវត្តចំពោះយុត្តាធិការ បុគ្គល ឬក្រុមហ៊ុនជាក់លាក់ដោយរដ្ឋាភិបាលមានសមត្ថកិច្ច នោះលោកអ្នកយល់ព្រមថាធនាគារមិនត្រូវទទួលខុសត្រូវលើទំនួលខុសត្រូវ ការបាត់បង់ ការខូចខាត សោហ៊ុយ កម្រៃសេវា ឬចំណាយ ដែលកើតឡើង ឬពាក់ព័ន្ធនឹងករណីដែលមានរៀបរាប់ខាងលើ​ និងការមិនដំណើរការប្រតិបត្តិការសេវាកម្មផេ្ទរប្រាក់ឡើយ។     

 

ប្រការ ៥៖ ថ្លៃសេវា 

៥.១ លោកអ្នកអាចនឹងត្រូវគិតថ្លៃសេវា និងកម្រៃផ្សេងទៀតសម្រាប់សេវាកម្មផ្ទេរប្រាក់។ ថ្លៃសេវា និងកម្រៃផ្សេងទៀតនឹងត្រូវផ្តល់ជូន និងយល់ព្រមដោយលោកអ្នកក្នុងអំឡុងពេលធ្វើប្រតិបត្តិការសេវាកម្មផ្ទេរប្រាក់។ បន្ទាប់ពីការបញ្ជាក់លើការធ្វើប្រតិបត្តិការសេវាកម្មផ្ទេរប្រាក់ លោកអ្នកយល់ព្រម និងអនុញ្ញាតឲ្យធនាគារឥណពន្ធនូវថ្លៃសេវា និងកម្រៃដទៃទៀតពីគណនីរបស់លោកអ្នក ប្រសិនបើមាន។ 

៥.២ សម្រាប់ការផ្ទេរប្រាក់អន្តរជាតិ ធនាគារនឹងមិនទទួលខុសត្រូវលើពន្ធ អាករ និងចំណាយផ្សេងទៀតណាមួយ ដែលអាចកើតមាននៅប្រទេសដទៃទៀតពាក់ព័ន្ធនឹងការផ្ទេរប្រាក់នោះឡើយ។ 

 

ប្រការ ៦៖ ការបដិសេដការទទួលខុសត្រូវរបស់ធនាគារ 

ធនាគារមិនត្រូវទទួលខុសត្រូវលើការបាត់បង់ និងការខូចខាត ដែលកើតឡើង ឬប៉ះពាល់ដល់លោកអ្នក ឬតតិយជនណាមួយដោយហេតុខាងក្រោមឡើយ៖ 

(១) លោកអ្នកខកខានក្នុងការរក្សាព័ត៌មានធនាគារផ្ទាល់ខ្លួនដែលសំខាន់ រួមបញ្ចូលទាំង ឈ្មោះអ្នកប្រើប្រាស់ និងលេខសម្ងាត់សុវត្ថិភាព និងការសម្ងាត់។ 

(២) លោកអ្នកខកខានក្នុងការផ្តល់ព័ត៌មានត្រឹមត្រូវ ដែលតម្រូវសម្រាប់សេវាកម្មផ្ទេរប្រាក់។ 

(៣) លោកអ្នកអាចធ្វើការផ្ទេរប្រាក់ដោយសារកម្រិត    ដែលធនាគារកំណត់ក្នុងពេលណាមួយ។ 

(៤) មានបញ្ហាប្រព័ន្ធមេកានិច ប្រព័ន្ធអគ្គីសនី និងប្រព័ន្ធផ្សេងទៀត ការមិនដំណើរការ ការបង្អាក់ ភាពមិនត្រឹមត្រូវ ឬមិនគ្រប់គ្រាន់នៃប្រព័ន្ធទូរគមនាគមន៍ ប្រព័ន្ធកំព្យូទ័រ  និងឧបករណ៍ផ្សេងទៀតរបស់ធនាគារ  ឬការតម្លើង ឬប្រតិបត្តិការនៃប្រព័ន្ធ ឬឧបករណ៍ទាំងនោះ ហួសពីការគ្រប់គ្រងរបស់ធនាគារ។ 

(៥) ភាពមិនពេញលេញ ឬកំហុសនៃការបញ្ជូនសេចក្តីណែនាំរបស់អតិថិជនណាមួយ ឬកំហុសនៃការអនុវត្តសេចក្តីណែនាំរបស់អតិថិជន ដែលបណ្តាលឲ្យមានការព្យារពេល ការបាត់បង់ ការចំណាយ និងការខូចខាតណាមួយដែលកើតឡើងចំពោះ ឬប៉ះពាល់ដល់លោកអ្នក។ 

(៦) ការពន្យារពេល ការបង្អាក់ ឬការព្យួរទុកណាមួយដែលបណ្តាលមកពីតតិយជន ដែលធ្វើឲ្យប៉ះពាល់ ឬរំខានដល់ដំណើរការរបស់ធនាគារ។ 

(៧) ក្នុងករណីប្រធានសក្តិ ដែលបណ្តាលឲ្យធនាគារមិនអាចធ្វើដំណើរការប្រតិបត្តិការ ឬផ្តល់សេវាកម្មណាមួយ ដោយផ្ទាល់ ឬដោយប្រយោល បង្កឡើងដោយការរឹតត្បឹតដោយរដ្ឋាភិបាល ការអនុវត្តមិនបានត្រឹមត្រូវនៃនីតិវិធី​សម្រាប់ស្ថានភាពបន្ទាន់បង្ខំ ឬការផ្អាកពាណិជ្ជជាមួយទីផ្សារពាក់ព័ន្ធណាមួយ ចលាចលសង្គម សកម្មភាព​ ឬការគម្រាមកំហែងភេរវកម្ម គ្រោះធម្មជាតិ សង្គ្រាម បាតុកម្ម និងហេតុការណ៍ផ្សេងទៀតដែលហួសពីការគ្រប់គ្រងរបស់ធនាគារ។  

ឧបសម្ព័ន្ធ ច៖ ផលិតផល និងសេវាកម្មផ្សេងទៀត 

កិច្ចព្រមព្រៀងអតិថជនស្តីពីលិខិតធានា ឬលិខិតឥណទានបម្រុង 

ប្រការ ១៖ លិខិតធានា និងលិខិតឥណទានបម្រុង 

១.១ លិខិតធានា (Bank Guarantee – BG) សំដៅដល់ផលិតផលហិរញ្ញវត្ថុពាណិជ្ជកម្មមួយប្រភេទ​ដែលផ្តល់ដោយធនាគារ សម្រាប់ជាការធានាជាលាយលក្ខណ៍អក្សរថានឹងបង់ប្រាក់ចំនួនជាក់លាក់ណាមួយទៅឲ្យអ្នកទទួលផល ប្រសិនបើលោកអ្នកបរាជ័យក្នុងការបំពេញកាតព្វកិច្ចតាមកិច្ចសន្យា។ 

១.២ លិខិតឥណទានបម្រុង (Standby Letter of Credit – SBLC) សំដៅដល់ផលិតផលហិរញ្ញវត្ថុពាណិជ្ជកម្មមួយប្រភេទ ដែលផ្តល់ដោយធនាគារ សម្រាប់ជាការធានាថា នឹងមានការបង់ប្រាក់ប្រសិនបើលោកអ្នកមានកំហុស។ 

១.៣ លោកអ្នកយល់ព្រមប្រើប្រាស់លិខិតធានា និងលិខិតឥណទានបម្រុង ដែលផ្តល់ជូនដោយធនាគារ និងគោរពតាមកិច្ចព្រមព្រៀងអតិថិជនស្តីពីលិខិតធានា និងលិខិតឥណទានបម្រុង។ 

 

ប្រការ ២៖ ការចេញលិខិតធានា និងលិខិតឥណទានបម្រុង  

២.១ លោកអ្នកត្រូវដាក់សំណើជាលាយលក្ខណ៍អក្សរផ្លូវការ ដោយប្រើសំណុំបែបបទស្នើសុំរបស់ធនាគារ ដែលរួមមាន៖ 

(១) ព័ត៌មានលម្អិតទាំងស្រុងអំពីអ្នកទទួលផល។ 

(២) គោលបំណង និងលក្ខណៈនៃប្រតិបត្តិការ។​ និង 

(៣) ចំនួនទឹកប្រាក់ដែលស្នើសុំ រូបិយប័ណ្ណ និងរយៈពេលមានសុពលភាព។ 

២.២ ធនាគារអាចចេញលិខិតធានា ឬលិខិតឥណទានបម្រុងបន្ទាប់ពីទទួលបានសំណុំបែបបទស្នើសុំដែលបានបំពេញត្រឹមត្រូវ និងឯកសារគាំទ្រដែលទាក់ទង។ ការចេញនឹងអនុវត្តតាមការវាយតម្លៃឥណទានផ្ទៃក្នុង និងដំណើរការអនុម័តរបស់ធនាគារ។ 

២.៣ ការចេញត្រូវគោរពតាមច្បាប់ជាតិ និងអន្តរជាតិដែលអាចអនុវត្តបាន រួមទាំងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការពិន័យផងដែរ។ ធនាគារអាចបដិសេធការចេញលិខិតធានា ឬលិខិតឥណទានបម្រុងប្រសិនបើប្រតិបត្តិការនោះពាក់ព័ន្ធនឹងយុត្តាធិការ ឬភាគីដែលត្រូវបានរឹតបន្តឹង។ 

២.៤ ធនាគារអាចបដិសេធការចេញលិខិតធានា ឬលិខិតឥណទានបម្រុងដោយឆន្ទានុសិទ្ធិរបស់ខ្លួន ទោះបីជាបន្ទាប់ពីបានទទួលសំណុំបែបបទស្នើសុំ និងទ្រព្យធានាពេញលេញហើយក៏ដោយ។ 

 

ប្រការ ៣៖ ថ្លៃសេវា 

៣.១ លោកអ្នកយល់ព្រមបង់ថ្លៃសេវា កម្រៃជើងសារ និងកម្រៃផ្សេងៗទាំងអស់ដែលបានកំណត់ដោយធនាគារ សម្រាប់ការចេញ ការកែប្រែ ការលុបចោល និងការគ្រប់គ្រងលិខិតធានា ឬលិខិតឥណទានបម្រុង។ កម្រៃទាំងនេះរួមមានថ្លៃសេវាចេញលិខិត ថ្លៃសេវាកែប្រែ ថ្លៃឯកសារ និងសេវាផ្លូវច្បាប់ កម្រៃធនាគារអន្តរការី ពន្ធដែលតម្រូវ និងការចំណាយផ្សេងៗ។ 

៣.២ លោកអ្នកអនុញ្ញាតឲ្យធនាគារកាត់ថ្លៃសេវា កម្រៃផ្សេងៗ ឬការទូទាត់ក្រោមលិខិតធានា ឬលិខិតឥណទានបម្រុង ដោយផ្ទាល់ពីប្រាក់ក្នុងគណនីប្រាក់បញ្ញើ ឬគណនីសន្សំដែលបានភ្ជាប់ជាមួយលិខិតធានា ឬលិខិតឥណទានបម្រុង។ ប្រសិនបើគណនីនោះមិនមានទឹកប្រាក់គ្រប់គ្រាន់ លោកអ្នកយល់ព្រមឲ្យធនាគារកាត់ប្រាក់ដែលត្រូវបង់នោះពីគណនីផ្សេងទៀតដែលលោកអ្នកមាននៅធនាគារ ដោយមិនចាំបាច់មានការយល់ព្រមបន្ថែមពីលោកអ្នកទៀតឡើយ។ 

៣.៣ ថ្លៃសេវា និងកម្រៃផ្សេងៗទាំងអស់ដែលបានបង់រួច មិនអាចដកវិញបានទេ ទោះបីជាលិខិតធានា ឬលិខិតឥណទានបម្រុងមិនត្រូវបានប្រើប្រាស់ក៏ដោយ ហើយត្រូវបង់ជាមុន ឬតាមការយល់ព្រមផ្សេងទៀតប្រសិនបើមាន។ 

 

ប្រការ ៤៖ កាតព្វកិច្ចរបស់លោកអ្នក 

៤.១ លោកអ្នកត្រូវសងប្រាក់ឲ្យធនាគារសម្រាប់ការទូទាត់ណាមួយក្រោមលិខិតធានា ឬលិខិតឥណទានបម្រុងភ្លាមៗនៅពេលមានការទាមទារ។ ប្រសិនបើកាតព្វកិច្ចទូទាត់មិនត្រូវបានបំពេញ នោះការទូទាត់ដែលនៅជំពាក់ទាំងអស់នឹងត្រូវដល់កំណត់សងភ្លាមៗ ហើយអាចត្រូវប្រើប្រាស់វិធានការពាក់ព័ន្ធនឹងទ្រព្យធានា ឬវិធានការអនុលោមភាពបន្ថែមទៀត។ ក្នុងករណីក្ស័យធន វិធានតុលាការ ឬព្រឹត្តិការណ៍ស្រដៀងគ្នា បំណុលទាំងអស់នឹងត្រូវដល់កំណត់សងភ្លាមៗផងដែរ។ 

៤.២ លោកអ្នកយល់ព្រម និងត្រូវបង់ថ្លៃសេវា កម្រៃផ្សេងៗ និងកម្រៃជើងសារទាំងអស់ ស្របតាមកាលវិភាគដែលបានកំណត់ដោយធនាគារ។ 

៤.៣ លោកអ្នកត្រូវផ្តល់ និងរក្សាទុកទ្រព្យធានា ដូចដែលបានតម្រូវដោយធនាគារ។ ធនាគារអាចទាមទារទ្រព្យធានាបន្ថែមគ្រប់ពេល ដោយផ្អែកលើការផ្លាស់ប្តូរនៃស្ថានភាពហិរញ្ញវត្ថុ ឬប្រវត្តិហានិភ័យរបស់លោកអ្នក។ 

៤.៤ លោកអ្នកត្រូវធានាថា ប្រតិបត្តិការទាំងអស់ដែលទាក់ទងនឹងលិខិតធានា ឬលិខិតឥណទានបម្រុង ត្រូវអនុលោមតាមច្បាប់ បទបញ្ជា និងបទប្បញ្ញត្តិពិន័យដែលមានជាធរមាន រួមទាំងច្បាប់ប្រឆាំងនឹងការសម្អាតប្រាក់ (AML) និងការប្រយុទ្ធប្រឆាំងហិរញ្ញប្បទានភេរវកម្ម (CFT)។ 

៤.៥ លោកអ្នកត្រូវជូនដំណឹងមកធនាគារឲ្យបានទាន់ពេលវេលា អំពីការផ្លាស់ប្តូរសំខាន់ៗនៃស្ថានភាពហិរញ្ញវត្ថុ ស្ថានភាពផ្លូវច្បាប់ ឬព្រឹត្តិការណ៍ណាមួយដែលអាចប៉ះពាល់ដល់សមត្ថភាពក្នុងការបំពេញកាតព្វកិច្ចក្រោមកិច្ចព្រមព្រៀងអតិថិជនស្តីពីលិខិតធានា និងលិខិតឥណទានបម្រុងនេះ។ 

៤.៦ លោកអ្នកធានាថា ព័ត៌មានទាំងអស់ដែលបានផ្តល់ឲ្យធនាគារទាក់ទងនឹងលិខិតធានា ឬលិខិតឥណទានបម្រុង គឺពិតប្រាកដ ពេញលេញ និងត្រឹមត្រូវ។ ការបង្ហាញព័ត៌មានមិនពិតណាមួយអាចបណ្តាលឲ្យមានការបញ្ចប់ភ្លាមៗនៃកាតព្វកិច្ចរបស់ធនាគារ។ 

 

ប្រការ ៥៖ សំណងការខូចខាត 

លោកអ្នកត្រូវទទួលខុសត្រូវ និងផ្តល់សំណងឲ្យធនាគារ និងការពារធនាគារពីផលប៉ះពាល់ដែលកើតចេញពីសកម្មភាពទាំងអស់ (ផ្លូវច្បាប់ ឬក្រៅពីនេះ) ការបាត់បង់ ការខូចខាត បណ្តឹង ការចំណាយ ការទាមទារ និងកាតព្វកិច្ចគ្រប់ប្រភេទ ដែលធនាគារអាចជួបប្រទះ ឬរងផលប៉ះពាល់ ដោយសារការចេញលិខិតធានា ឬលិខិតឥណទានបម្រុងតាមសំណើរបស់លោកអ្នក​ រួមមាន​ សោហ៊ុយ កម្រៃផ្សេងៗ ការចំណាយ និងកាតព្វកិច្ចគ្រប់ប្រភេទ ដែលធនាគារអាចទទួលរង ឬទទួលខុសត្រូវ ឬ ពាក់ព័ន្ធនឹងការទាមទារណាមួយដែលទាក់ទងនឹងការអនុវត្ត ឬការប៉ុនប៉ងអនុវត្តលិខិតធានា ឬលិខិតឥណទានបម្រុង ដោយភាគីណាមួយ មិនថាការពារនោះត្រឹមត្រូវ ឬមិនត្រឹមត្រូវក៏ដោយ។ ក្នុងករណីមានអ្នកស្នើសុំច្រើននាក់ (លោកអ្នក) នោះកាតព្វកិច្ចទាំងអស់នឹងជាកាតព្វកិច្ចរួម និងដោយផ្ទាល់។ 

 

ប្រការ ៦៖ សិទ្ធិ និងការសម្រេចរបស់ធនាគារ 

៦.១ ធនាគាររក្សាសិទ្ធិពេញលេញក្នុងការទទួល ឬបដិសេធសំណុំបែបបទស្នើសុំលិខិតធានា ឬលិខិតឥណទានបម្រុងដោយផ្អែកលើការសម្រេចចិត្តផ្ទាល់របស់ខ្លួន។ 

៦.២ ធនាគារមានសិទ្ធិផ្តាច់មុខក្នុងការកំណត់ពាក្យប្រើប្រាស់ រចនាសម្ព័ន្ធ និងទម្រង់នៃលិខិតធានា ឬលិខិតឥណទានបម្រុង។ ធនាគារអាចបដិសេធការចេញឯកសារដែលមានលក្ខខណ្ឌមិនច្បាស់លាស់ មិនអាចអនុវត្តបាន ឬមិនស្របតាមស្តង់ដារអន្តរជាតិ (ឧ. UCP 600, ISP98, URDG 758)។ 

៦.៣ ធនាគារអាចទាមទារឲ្យលោកអ្នកផ្តល់ទ្រព្យធានា ដូចជា ប្រាក់បម្រុង ប្រាក់បញ្ញើមានកាលកំណត់ ទ្រព្យបញ្ចាំ ឬលិខិតធានាពីតតិយជន ឬទ្រព្យធានាផ្សេងទៀត ក្នុងប្រភេទ និងចំនួនដែលធនាគារយល់ឃើញថាសមស្រប។ ធនាគារអាចទាមទារទ្រព្យធានាបន្ថែមគ្រប់ពេល ប្រសិនបើស្ថានភាពហិរញ្ញវត្ថុ ឬប្រវត្តិហានិភ័យរបស់លោកអ្នកមានការផ្លាស់ប្តូរ។ ប្រភេទ និងចំនួនទ្រព្យធានានឹងត្រូវកំណត់ដោយការសម្រេចផ្តាច់មុខរបស់ធនាគារ ដោយផ្អែកលើទំហំប្រតិបត្តិការ និងបរិបទនៃប្រតិបត្តិការនោះ។ 

៦.៤ ធនាគារមិនមានកាតព្វកិច្ចក្នុងការយល់ព្រមលើសំណើសុំកែប្រែ បន្ថែមរយៈពេល ឬការចេញលិខិតធានា ឬលិខិតឥណទានបម្រុងជាថ្មីឡើយ។ សំណើនីមួយៗនឹងត្រូវបានវាយតម្លៃឡើងវិញ និងអាចមានថ្លៃសេវាបន្ថែម ឬត្រូវការឯកសារថ្មី។ 

៦.៥ កាតព្វកិច្ចរបស់ធនាគារនៅក្នុងការទទួលខុសត្រូវក្រោមលិខិតធានា ឬលិខិតឥណទានបម្រុង ត្រូវបានកម្រិតត្រឹមតែលក្ខខណ្ឌដែលមាននៅក្នុងលិខិតនោះប៉ុណ្ណោះ។ ធនាគារមិនតម្រូវឲ្យត្រួតពិនិត្យប្រតិបត្តិការ ឬផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃការទាមទាររបស់អ្នកទទួលប្រាក់ឡើយ ប្រសិនបើឯកសារដែលបានដាក់ស្នើគោរពតាមលក្ខខណ្ឌដែលបានកំណត់។ 

៦.៦ ប្រសិនបើធនាគារបានធ្វើការទូទាត់ក្រោមលិខិតធានា ឬលិខិតឥណទានបម្រុង នោះធនាគារមានសិទ្ធិទាមទារប្រាក់ទាំងអស់នោះមកវិញពីលោកអ្នកភ្លាមៗ រួមទាំងការប្រាក់ ថ្លៃសេវា និងថ្លៃសេវាផ្លូវច្បាប់ដែលពាក់ព័ន្ធ។ 

៦.៧ ធនាគាររក្សាសិទ្ធិក្នុងការកែប្រែគោលនយោបាយផ្ទៃក្នុង តារាងថ្លៃសេវា និងនីតិវិធីប្រតិបត្តិគ្រប់ពេល ដោយគោរពតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ 

 

ប្រការ ៧៖ វិធានគ្រប់គ្រង 

៧.១ ការចេញ ការប្រតិបត្តិ និងការអនុវត្តលិខិតធានា និងលិខិតឥណទានបម្រុង នឹងត្រូវបានគ្រប់គ្រងដោយវិធានអន្តរជាតិដែលទទួលស្គាល់ រួមមានដូចខាងក្រោម៖ 

(១) លិខិតឥណទានបម្រុងគ្រប់គ្រងដោយបទបញ្ជា Uniform Customs and Practice for Documentary Credits (UCP 600) ឬ ISP98 ដែលមានជាធរមាន។ 

(២) លិខិតធានាគ្រប់គ្រងដោយច្បាប់ជាតិ និង Uniform Rules for Demand Guarantees (URDG 758) ដែលតម្រូវឲ្យអនុវត្ត។ 

៧.២ ធនាគាររក្សាសិទ្ធិក្នុងការកំណត់ថា វិធានណាមួយ (UCP 600, ISP98, URDG 758) នឹងអនុវត្តចំពោះឯកសារនីមួយៗ ដោយផ្អែកលើលក្ខណៈនៃប្រតិបត្តិការ និងការសម្រេចរបស់ភាគីពាក់ព័ន្ធ។ 

៧.៣ ប្រសិនបើវិធានដែលគ្រប់គ្រង (ឧ. UCP, ISP, URDG) ត្រូវបានកែប្រែ ឬធ្វើបច្ចុប្បន្នភាពក្នុងអំឡុងពេលសុពលភាពនៃ BG/SBLC វិធានដែលបានបញ្ជាក់នៅពេលចេញលិខិតធានា និងលិខិតឥណទានបម្រុង នឹងត្រូវអនុវត្តបន្ត លើកលែងតែមានការយល់ព្រមជាលាយលក្ខណ៍អក្សរផ្សេងទៀត។ 

៧.៤ ក្នុងករណីមានភាពខុសគ្នារវាងខចែងនិងលក្ខខណ្ឌនៅក្នុងកិច្ចព្រមព្រៀងនេះ និងវិធានអន្តរជាតិដូចដែលបានរៀបរាប់ខាងលើ វិធានអន្តរជាតិទាំងនោះនឹងត្រូវចាត់ទុកថាអសុពលភាពត្រឹមតែផ្នែកដែលមានភាពខុសគ្នានោះ។ 

 

ប្រការ ៨៖ លក្ខខណ្ឌនៃការទាមទារ និងការទូទាត់ 

៨.១ លិខិតធានា និងលិខិតឥណទានបម្រុង នឹងអាចទូទាត់បាននៅពេលមានការដាក់ស្នើ៖ 

(១) សំណើទាមទារជាលាយលក្ខណ៍អក្សរពីអ្នកទទួលផល ដែលបញ្ជាក់ថាលោកអ្នកបានបរាជ័យក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន។ និង 

(២) ឯកសារផ្សេងទៀតដែលបានកំណត់យ៉ាងច្បាស់នៅក្នុងលិខិតធានា ឬលិខិតឥណទានបម្រុង (ឧ. វិក័យប័ត្រ លិខិតបញ្ជាក់អំពីការមិនបានបំពេញកាតព្វកិច្ចជាដើម)។ 

៨.២ សំណើទាមទារត្រូវដាក់ស្នើនៅការិយាល័យដែលបានកំណត់របស់ធនាគារ ឬតាមវិធីសាស្ត្រដែលបានបញ្ជាក់ក្នុងលិខិត (ឧទាហរណ៍ SWIFT ឬអ្នកបញ្ជូន)។ សំណើនោះត្រូវតែទទួលបានមុន ឬនៅថ្ងៃផុតកំណត់នៃ លិខិតធានា ឬលិខិតឥណទានបម្រុង។ 

៨.៣ លោកអ្នកយល់ព្រមថាសំណើ ឬការទាមទារណាមួយ ដែលបានដាក់ស្នើជាមួយធនាគារ ឬធនាគារអន្តរការី ដោយអ្នកទទួលផលនៃលិខិតធានា ឬលិខិតឥណទានបម្រុង ឬដោយធនាគារអន្តរការី ក្រោមការធានា នឹងត្រូវចាត់ទុកជាភស្តុតាងច្បាស់លាស់នៃចំនួនប្រាក់ដែលត្រូវបង់។ សំណើ ឬការទាមទារនេះនឹងត្រូវចាត់ទុកថាជាការបញ្ជាក់សិទ្ធិគ្រប់គ្រាន់សម្រាប់ឲ្យធនាគារ ឬធនាគារអន្តរការីធ្វើការទូទាត់ ដោយមិនចាំបាច់មានភស្តុតាងបន្ថែម ឬការផ្ទៀងផ្ទាត់សុពលភាពនៃចំនួនប្រាក់នោះ។ ធនាគារ ឬដៃគូធនាគារមិនមានកាតព្វកិច្ចក្នុងការជូនដំណឹង ឬស្នើសុំការផ្តល់សិទ្ធិបន្ថែមពីលោកអ្នកឡើយ។ លោកអ្នកយល់ព្រមមិនបដិសេធសុពលភាពនៃសំណើ ឬការទាមទារណាមួយនោះឡើយ។ 

៨.៤ លោកអ្នកក៏យល់ព្រមមិនសួរនាំ ឬតវ៉ាលើសុពលភាព ឬភាពស្របច្បាប់នៃការទូទាត់ណាមួយដែលធ្វើឡើងដោយធនាគារ ឬធនាគារអន្តរការីផងដែរ។ លោកអ្នកនឹងមិនបដិសេធកាតព្វកិច្ចដោយផ្អែកលើមូលហេតុថាការទូទាត់នោះ ឬផ្នែកណាមួយនៃការទូទាត់នោះ មិនមែនជាកាតព្វកិច្ចរបស់ធនាគារ ឬធនាគារអន្តរការីទេ ឬមានការពារសមហេតុផល ឬមូលហេតុសមហេតុផលក្នុងការបដិសេធការទូទាត់ក្រោមលិខិតធានា ឬលិខិតឥណទានបម្រុង ឬដោយមូលហេតុផ្សេងទៀតណាមួយក៏ដោយ។ 

៨.៥ នៅពេលការទូទាត់ត្រូវបានអនុវត្តតាមលក្ខខណ្ឌនៃលិខិតធានា ឬលិខិតឥណទានបម្រុង លោកអ្នកយល់ព្រមថាកាតព្វកិច្ចរបស់ធនាគារត្រូវបានបញ្ចប់។ 

 

ប្រការ ៩៖ ប្រាតិភោគ និងការផ្តល់សិទ្ធិលើគណនី 

៩.១ លោកអ្នកយល់ព្រមបញ្ចាំឯកសារ និងទំនិញទាំងអស់ដែលទទួលបានក្រោម ឬពាក់ព័ន្ធនឹងលិខិតធានា ឬលិខិតឥណទានបម្រុង  ជាប្រាតិភោគ សម្រាប់កាតព្វកិច្ចបច្ចុប្បន្ន ឬអនាគតដែលលោកអ្នកជំពាក់ធនាគារ។ ធនាគារមានសិទ្ធិកាន់កាប់ ប្រើប្រាស់ ឬទូទាត់ទ្រព្យទាំងនេះដើម្បីសងកាតព្វកិច្ចទាំងអស់ និងអាចអនុវត្តវិធានការបន្ថែមដើម្បីធានាកាតព្វកិច្ច ប្រសិនបើយល់ថាសមស្រប។ ការចាត់ចែងនេះនឹងនៅមានសុពលភាព ទោះបីឯកសារ ឬទំនិញត្រូវបានជំនួស ឬផ្ទេរចេញ ដើម្បីធានាការការពារបំណុលទាំងមូល។ 

៩.២ លោកអ្នកទទួលស្គាល់សិទ្ធិរបស់ធនាគារនៅក្នុងការកាន់កាប់ និងចាត់ចែងឯកសារ និងទំនិញដែលជាប្រាតិភោគសម្រាប់ធានាបំណុល ឬកាតព្វកិច្ចណាមួយដែលលោកអ្នកជំពាក់ក្រោមលិខិតធានា ឬលិខិតឥណទានបម្រុងនេះ ឬកាតព្វកិច្ចផ្សេងទៀត។ ក្នុងករណីដែលមានកំហុស ឬការបំពានណាមួយ ធនាគារអាចលក់ ផ្ទេរ ឬចាត់ចែងទំនិញទាំងនេះដោយមិនចាំបាច់ជូនដំណឹង ដោយប្រើប្រាស់ប្រាក់ដែលទទួលបានដើម្បីសងបំណុលរហូតដល់គ្រប់ចំនួន។ ប្រាតិភោគ និងផលដែលបានមកពីប្រាតិភោគទាំងនេះនឹងត្រូវរក្សាទុកជាប្រយោជន៍របស់ធនាគាររហូតដល់កាតព្វកិច្ចទាំងអស់ត្រូវបានសង។ 

៩.៣ លោកអ្នកយល់ព្រមធានាទំនិញដែលទាក់ទងនឹងប្រតិបត្តិការនេះ ជាមួយក្រុមហ៊ុនធានារ៉ាប់រងដែលត្រូវបានទទួលស្គាល់ ដោយកំណត់ការផ្ទេរធានារ៉ាប់រងនោះទៅឲ្យធនាគារ ឬបញ្ជាក់ឈ្មោះធនាគារជាអ្នកទទួលប្រាក់សំណង។ ការទូទាត់ធានារ៉ាប់រងណាមួយដែលលោកអ្នកទទួលបាន ត្រូវផ្ញើទៅឲ្យធនាគារភ្លាមៗ ហើយរក្សាទុកជាសិទ្ធិរបស់ធនាគាររហូតដល់កាតព្វកិច្ចក្រោមលិខិតធានា ឬលិខិតឥណទានបម្រុងនេះ ត្រូវបានសងទាំងស្រុង។ 

៩.៤ លោកអ្នកយល់ព្រមឲ្យធនាគារទូទាត់ប្រាក់ក្នុងគណនីចរន្ត ឬគណនីផ្សេងទៀតរបស់លោកអ្នកដែលមាននៅធនាគារ ឬប្រាតិភោគផ្សេងទៀតដែលបានផ្តល់ឲ្យធនាគារ មិនថាទ្រព្យធានានោះជាប្រាក់បម្រុង ឬប្រាក់បញ្ញើមានកាលកំណត់ ដើម្បីអនុញ្ញាតឲ្យធនាគារទទួលខុសត្រូវចំពោះការទាមទារណាមួយក្រោមលិខិតធានា ឬលិខិតឥណទានបម្រុង។ 

៩.៥ នៅពេលដែលធនាគារទាមទារ លោកអ្នកត្រូវដាក់ប្រាក់បម្រុងជាមួយធនាគារភ្លាមៗ ដើម្បីរ៉ាប់រងកាតព្វកិច្ចរបស់ធនាគារក្រោមលិខិតធានា ឬលិខិតឥណទានបម្រុង។ 

៩.៦ លោកអ្នកយល់ព្រមឲ្យធនាគារកាត់ប្រាក់ពីគណនីចរន្ត ឬគណនីផ្សេងទៀត ដើម្បីទូទាត់សម្រាប់ការទាមទារណាមួយដែលបានធ្វើចំពោះធនាគារ ក្រោមលិខិតធានា ឬលិខិតឥណទានបម្រុង ដោយមិនចាំបាច់ជូនដំណឹងជាមុនទៅកាន់លោកអ្នក។ 

៩.៧ ធនាគារមានសិទ្ធិពេញលេញក្នុងការបម្លែងប្រាក់ទៅជាប្រាក់រៀល (KHR) ឬដុល្លារ​អាមេរិក (USD) ដែលមានតម្លៃសមមូលសម្រាប់ការទូទាត់សងការទាមទារទំាងអស់ដែលចេញដោយធនាគារ ជារូបិយប័ណ្ណបរទេសនៅក្រោមលិខិតធានា ឬលិខិតឥណទានបម្រុង ដោយផ្អែកលើអត្រាប្តូរប្រាក់បច្ចុប្បន្នរបស់ធនាគារ។ 

 

ប្រការ ១០៖ សុពលភាព និងការបញ្ចប់ 

១០.១ លិខិតធានា ឬលិខិតឥណទានបម្រុង នឹងមានសុពលភាពចាប់ពីថ្ងៃចេញ ឬដូចដែលបានបញ្ជាក់នៅក្នុងឯកសារ ហើយនឹងនៅមានសុពលភាពរហូតដល់ថ្ងៃផុតកំណត់ដែលបានបញ្ជាក់។ ប្រសិនបើឯកសារនោះមានវិធានបន្ថែមសុពលភាពដោយស្វ័យប្រវត្តិ វានឹងបន្តសុពលភាពជាបន្តបន្ទាប់ លើកលែងតែធនាគារជូនដំណឹងទៅអ្នកទទួលប្រាក់ អំពីការមិនបន្តសុពលភាពក្នុងរយៈពេលជូនដំណឹងដែលបានកំណត់។ 

១០.២ ការបញ្ចប់មុនអាចកើតឡើងក្នុងករណីដូចខាងក្រោម៖ (i) នៅពេលមានការបង្វិលត្រឡប់លិខិតច្បាប់ដើមមកធនាគារ (ii) នៅពេលទទួលបានការបញ្ជាក់ជាលាយលក្ខណ៍អក្សរពីអ្នកទទួលផលថាមិនត្រូវការលិខិតនោះទៀតទេ ឬទទួលបានលិខិតបញ្ជាក់ពីអ្នកទទួលផលដែលបញ្ជាក់ពីការបញ្ចប់កាតព្វកិច្ចរបស់ធនាគារក្រោមលិខិតធានា ឬលិខិតឥណទានបម្រុង ឬ (iii) តាមការព្រមព្រៀងជាលាយលក្ខណ៍អក្សររបស់ភាគីទាំងអស់។ ធនាគារក៏រក្សាសិទ្ធិក្នុងការផ្អាក ឬបញ្ចប់កាតព្វកិច្ចរបស់ខ្លួនក្នុងករណីមានការឆបោក ការបំពានកិច្ចព្រមព្រៀង ឬការហាមឃាត់ដោយបទប្បញ្ញត្តិច្បាប់។ 

១០.៣ ការបញ្ចប់នឹងមិនប៉ះពាល់ដល់កាតព្វកិច្ចបន្តរបស់លោកអ្នកក្នុងការសង និងទទួលខុសត្រូវចំពោះធនាគារលើការទូទាត់ ឬកាតព្វកិច្ចណាមួយដែលបានកើតឡើងមុនពេលបញ្ចប់នោះឡើយ។ 

១០.៤ ក្នុងករណីមានព្រឹត្តិការណ៍ប្រធានសក្តិ កាតព្វកិច្ចរបស់ធនាគារអាចត្រូវផ្អាក ប៉ុន្តែរយៈពេលសុពលភាពនៃ លិខិតធានា ឬលិខិតឥណទានបម្រុងនឹងមិនត្រូវបានពន្យារឡើយ លើកលែងតែមានការបញ្ជាក់ច្បាស់​លាស់​​ណាមួយ។ 

១០.៥ ក្នុងករណីដែលសុពលភាពនៃលិខិតធានា ឬលិខិតឥណទានបម្រុង បានចាប់ផ្តើមមុនថ្ងៃស្នើសុំ លោកអ្នកធានាអះអាងជូនធនាគារថា លោកអ្នកមិនបានបំពានលើលក្ខខណ្ឌនៃកិច្ចសន្យាណាមួយដែលបានធ្វើជាមួយអ្នកទទួលផលមុនថ្ងៃស្នើសុំឡើយ។ លោកអ្នកក៏យល់ព្រមទទួលខុសត្រូវជំនួស និងការពារធនាគារមិនរងផលប៉ះពាល់ពីការទាមទារ ការខូចខាត ឬការបាត់បង់ណាមួយដែលកើតឡើងពីការបំពានលើការធានាអះអាងនេះ។ ការបង្ហាញព័ត៌មានមិនត្រឹមត្រូវ ឬការបំពានលើប្រការនេះ នឹងផ្តល់សិទ្ធិឲ្យធនាគារបញ្ចប់លិខិតធានា ឬលិខិតឥណទានបម្រុង និងទាមទារការសងប្រាក់សម្រាប់ចំនួនដែលបានទូទាត់ក្រោមការធានា។ 

 

ប្រការ ១១៖ ការកែប្រែ និងការលុបចោល 

១១.១ ការកែប្រែ ឬការលុបចោលលិខិតធានា ឬលិខិតឥណទានបម្រុង ត្រូវការការយល់ព្រមជាលាយលក្ខណ៍អក្សរពីភាគីទាំងអស់ដែលពាក់ព័ន្ធ រួមទាំងអ្នកទទួលផលផងដែរ។ 

១១.២ ធនាគាររក្សាសិទ្ធិក្នុងការបដិសេធសំណើសុំកែប្រែ ឬលុបចោលណាមួយដោយ​ ផ្អែកតាមឆន្ទានុសិទ្ធិរបស់ខ្លួន។ 

១១.៣ ធនាគារនឹងបន្តរក្សាទ្រព្យធានាទាំងអស់ដែលបានដាក់ជាទ្រព្យធានាសម្រាប់លិខិតធានា ឬលិខិតឥណទានបម្រុង រហូតដល់លិខិតធានា ឬលិខិតឥណទានបម្រុងច្បាប់ដើមត្រូវបានបង្វិលទៅធនាគារដើម្បីលុបចោល ឬទទួលបានលិខិតពីអ្នកទទួលផលដែលបញ្ជាក់ពីការបញ្ចប់កាតព្វកិច្ចរបស់ធនាគារក្រោមលិខិតធានា ឬលិខិតឥណទានបម្រុងនោះ។​ 

១១.៤ សម្រាប់លិខិតធានា ឬលិខិតឥណទានបម្រុង ដែលបានចេញដោយមានថ្ងៃផុតកំណត់បើកចំហ និង/ឬគ្មានវិធានសម្រាប់រយៈពេលទាមទារ លោកអ្នកសន្យាថានឹងបង់កម្រៃជើងសារសម្រាប់លិខិតធានា ឬលិខិតឥណទានបម្រុង ចាប់ពីថ្ងៃមានសុពលភាពរហូតដល់លិខិតធានា ឬលិខិតឥណទានបម្រុងត្រូវបានលុបចោល។ លោកអ្នកអនុញ្ញាតឲ្យធនាគារកាត់ប្រាក់ពីគណនីចរន្ត ឬគណនីផ្សេងទៀតសម្រាប់កម្រៃជើងសារដែលទាក់ទងនឹងការចេញលិខិតធានា ឬលិខិតឥណទានបម្រុង។ 

 

ប្រការ ១១៖ ការប្រាក់ 

ក្នុងករណីដែលធនាគារធ្វើការទូទាត់ក្រោមលិខិតធានា ឬលិខិតឥណទានបម្រុង លោកអ្នកត្រូវទូទាត់សងប្រាក់ឲ្យធនាគារភ្លាមៗនៅពេលមានការទាមទារ។ ប្រសិនបើមិនបានសងតាមកាលកំណត់ ធនាគារមានសិទ្ធិក្នុងការគិតការប្រាក់លើចំនួនប្រាក់ដែលនៅជំពាក់ ដោយផ្អែកលើអត្រាដែលបានយល់ព្រមជាលាយលក្ខណ៍អក្សរ ឬបើមិនបានបញ្ជាក់ អត្រានឹងអនុវត្តតាមអត្រាខ្ចីប្រាក់បច្ចុប្បន្នរបស់ធនាគារ។ ការប្រាក់នឹងចាប់ផ្តើមគិតចាប់ពីថ្ងៃដល់កំណត់សងរហូតដល់ការសងត្រូវបានទូទាត់ទាំងស្រុង ហើយអាចគិតបន្ថែមរៀងរាល់ខែតាមគោលនយោបាយរបស់ធនាគារ និងច្បាប់ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា។ 

 

កិច្ចព្រមព្រៀងអតិថជនស្តីពីលិខិតឥណទាន  

ប្រការ​ ១៖ លិខិតឥណទាន 

១.១ លិខិតឥណទាន (Letter of Credit – LC) សំដៅដល់ឧបករណ៍ហិរញ្ញវត្ថុពាណិជ្ជកម្មមួយប្រភេទ ដែលចេញដោយធនាគារតាមសំណើរបស់លោកអ្នក ដើម្បីធានាការទូទាត់ទៅឲ្យអ្នកទទួលផល នៅពេលមានការដាក់ស្នើឯកសារដែលអនុលោមតាមលក្ខខណ្ឌតម្រូវ ដែលបញ្ជាក់ពីការដឹកជញ្ជូន ឬការអនុវត្តកាតព្វកិច្ចក្រោមកិច្ចសន្យាពាណិជ្ជកម្ម។ 

១.២ លោកអ្នកយល់ព្រមប្រើប្រាស់លិខិតឥណទាន ដែលផ្តល់ជូនដោយធនាគារ និងគោរពតាមកិច្ចព្រមព្រៀងអតិថិជនស្តីពីលិខិតឥណទាន។ 

 

ប្រការ​ ២៖ ការចេញលិខិតឥណទាន 

២.១ លោកអ្នកត្រូវដាក់សំណើជាលាយលក្ខណ៍អក្សរផ្លូវការ ដោយប្រើសំណុំបែបបទស្នើសុំរបស់ធនាគារ រួមមាន៖  

(១) ព័ត៌មានលម្អិតទាំងស្រុងអំពីអ្នកទទួលផល។ 

(២) ការពិពណ៌នាអំពីទំនិញ/សេវាកម្ម កិច្ចសន្យាមូលដ្ឋាន និងឯកសារដែលពាក់ព័ន្ធនឹងប្រតិបត្តិការ។ 

(៣) ចំនួនទឹកប្រាក់ រូបិយប័ណ្ណ រយៈពេលសុពលភាព និងលក្ខខណ្ឌនៃការដឹកជញ្ជូន។ និង 

(៤) ឯកសារដែលត្រូវការផ្សេងទៀត (ឧ. វិក្កយប័ត្រ ប័ណ្ណដឹកជញ្ជូន វិញ្ញាបនបត្របញ្ជាក់ពីប្រភពទំនិញ)។ 

២.២ ធនាគារអាចចេញលិខិតឥណទាន បន្ទាប់ពីទទួលបានសំណុំបែបបទស្នើសុំដែលបានបំពេញត្រឹមត្រូវ និងឯកសារគាំទ្រដែលពាក់ព័ន្ធ ដោយអនុលោមតាមការវាយតម្លៃឥណទានផ្ទៃក្នុង និងដំណើរការអនុម័តរបស់ធនាគារ។ 

២.៣ ការចេញលិខិតឥណទាន ត្រូវគោរពតាមច្បាប់ជាតិ និងអន្តរជាតិដែលអាចអនុវត្តបាន រួមទាំង វិធាន UCP 600 និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងទណ្ឌកម្មផងដែរ។ ធនាគារអាចបដិសេធការចេញលិខិតឥណទានប្រសិនបើប្រតិបត្តិការនោះពាក់ព័ន្ធនឹងយុត្តាធិការ ឬភាគីដែលត្រូវបានរឹតបន្តឹង។ 

២.៤ ធនាគារអាចបដិសេធការចេញលិខិតឥណទាន ដោយឆន្ទានុសិទ្ធិរបស់ខ្លួន ទោះបីជាបន្ទាប់ពីបានទទួលសំណុំបែបបទស្នើសុំ និងទ្រព្យធានាពេញលេញហើយក៏ដោយ។ 

 

ប្រការ​ ៣៖ ថ្លៃសេវា 

៣.១ លោកអ្នកយល់ព្រមបង់ថ្លៃសេវា កម្រៃជើងសារ និងកម្រៃផ្សេងៗទាំងអស់ដែលបានកំណត់ដោយធនាគារ សម្រាប់ការចេញ ការកែប្រែ ការចរចារ ការបញ្ជាក់ ការគ្រប់គ្រង និងការទូទាត់លិខិតឥណទាន។ កម្រៃទាំងនេះអាចរួមបញ្ចូល ដូចជា ថ្លៃសេវាចេញលិខិត ថ្លៃសេវាកែប្រែ ថ្លៃសេវាប្រឹក្សា ថ្លៃសេវាបញ្ជាក់ ថ្លៃឯកសារ និងសេវាផ្លូវច្បាប់ កម្រៃធនាគារអន្តរការី ពន្ធដែលតម្រូវ និងការចំណាយផ្សេងៗ។ 

៣.២ លោកអ្នកអនុញ្ញាតឲ្យធនាគារកាត់ថ្លៃសេវា កម្រៃផ្សេងៗ កម្រៃជើងសារក្នុងការចេញលិខិត កម្រៃជើងសារក្នុងការទទួលយកឯកសារ ឬការទូទាត់ក្រោមលិខិតឥណទាន ដោយផ្ទាល់ពីប្រាក់ក្នុងគណនីប្រាក់បញ្ញើ ឬគណនីសន្សំដែលបានភ្ជាប់ជាមួយលិខិតឥណទាន។ ប្រសិនបើគណនីនោះមិនមានទឹកប្រាក់គ្រប់គ្រាន់ លោកអ្នកយល់ព្រមឲ្យធនាគារកាត់ប្រាក់ ដែលត្រូវបង់នោះពីគណនីផ្សេងទៀតដែលលោកអ្នកមាននៅធនាគារ ដោយមិនចាំបាច់មានការយល់ព្រមបន្ថែមពីលោកអ្នកទៀតឡើយ។ 

៣.៣ ថ្លៃសេវា និងកម្រៃផ្សេងៗទាំងអស់ដែលបានបង់រួច មិនអាចដកវិញបានទេ ទោះបីជាលិខិតឥណទានមិនត្រូវបានប្រើប្រាស់ក៏ដោយ ហើយត្រូវបង់ជាមុន ឬតាមការយល់ព្រមផ្សេងទៀតប្រសិនបើមាន។ 

 

ប្រការ​ ៤៖ កាតព្វកិច្ចរបស់លោកអ្នក 

៤.១ លោកអ្នកត្រូវបង់ និងទទួលខុសត្រូវជំនួសឲ្យធនាគារទាំងស្រុងសម្រាប់ចំនួនទាំងអស់ដែលបានទូទាត់ដោយធនាគារនៅក្រោម ឬទាក់ទងនឹងលិខិតឥណទាន និង/ឬ សំណើទូទាត់ណាមួយក្រោមលិខិតឥណទានភ្លាមៗនៅពេលមានការទាមទារ ដោយមិនប៉ះពាល់ដល់ខចែងដូចបានរៀបរាប់ខាងលើ។ ប្រសិនបើកាតព្វកិច្ចទូទាត់មិនត្រូវបានបំពេញ នោះការទូទាត់ដែលនៅជំពាក់ទាំងអស់នឹងត្រូវដល់កំណត់សងភ្លាមៗ ហើយអាចត្រូវប្រើប្រាស់វិធានការពាក់ព័ន្ធនឹងទ្រព្យធានា ឬវិធានការអនុលោមភាពបន្ថែមទៀត។ ក្នុងករណីក្ស័យធន វិធានតុលាការ ឬព្រឹត្តិការណ៍ស្រដៀងគ្នា បំណុលទាំងអស់នឹងត្រូវដល់កំណត់សងភ្លាមៗផងដែរ។ 

៤.២ លោកអ្នកយល់ព្រម និងត្រូវបង់ភ្លាមៗនូវកម្រៃ និងចំណាយទាំងអស់ដែលបានបង់ដោយធនាគារ ឬបានកំណត់កាតព្វកិច្ចចំពោះធនាគារ ឬធនាគារអន្តរការី ដែលពាក់ព័ន្ធ និង/ឬកើតឡើងពីការជូនដំណឹង ការបញ្ជាក់ ការសង ការមិនប្រើប្រាស់ ការកែប្រែលក្ខខណ្ឌនៃលិខិតឥណទាន និង/ឬ ការទាមទារទាក់ទងនឹង លិខិតឥណទាន និង/ឬ ទំនិញដែលពាក់ព័ន្ធ ឬដោយវិធីណាមួយដែលបានកើតឡើងក្នុងប្រតិបត្តិការនេះ រួមទាំងកម្រៃជើងសារដែលទាក់ទងនឹងលិខិតឥណទាន តាមអត្រាថ្លៃសេវាបច្ចុប្បន្នរបស់ធនាគារ។ 

៤.៣ លោកអ្នកយល់ព្រមថា ប្រសិនបើលិខិតឥណទាន បានបញ្ជាក់អំពីការដឹកជញ្ជូនជាជំហាន ឬការទាមទារនៅក្នុងរយៈពេលជាក់លាក់ ហើយអ្នកដឹកជញ្ជូនបរាជ័យក្នុងការដឹកជញ្ជូន ឬការទាមទារក្រោមលិខិតឥណទាន មិនបានធ្វើក្នុងរយៈពេលកំណត់ នោះការដឹកជញ្ជូន ឬការទាមទារបន្ទាប់អាចត្រូវបានអនុវត្តនៅក្នុងរយៈពេលដែលបានកំណត់ណាមួយ ហើយធនាគារអាចអនុវត្តការទូទាត់/សំណើទូទាត់នោះតាមឆន្ទានុសិទ្ធិរបស់ខ្លួន ដោយមិនចាំបាច់មានការជូនដំណឹងទៅកាន់លោកអ្នកឡើយ។ 

៤.៤ លោកអ្នកត្រូវផ្តល់ និងរក្សាទុកទ្រព្យធានា ដូចដែលតម្រូវដោយធនាគារ។ ធនាគារអាចទាមទារប្រាតិភោគបន្ថែមគ្រប់ពេល ដោយផ្អែកលើការផ្លាស់ប្តូរនៃស្ថានភាពហិរញ្ញវត្ថុ ឬប្រវត្តិហានិភ័យរបស់លោកអ្នក។ លោកអ្នកយល់ព្រមធ្វើសកម្មភាពចាំបាច់នានា ដើម្បីធានាឲ្យបានថាទ្រព្យធានាបន្ថែមនោះមានប្រសិទ្ធភាពអាចអនុវត្តបាន តាមការទាមទាររបស់ធនាគារ។ 

៤.៥ លោកអ្នកត្រូវធានាថា ប្រតិបត្តិការទាំងអស់ដែលទាក់ទងនឹងលិខិតឥណទាន ត្រូវអនុលោមតាមច្បាប់ បទបញ្ជា និងបទប្បញ្ញត្តិពិន័យដែលមានជាធរមាន រួមទាំងច្បាប់ប្រឆាំងនឹងការសម្អាតប្រាក់ (AML) និងការប្រយុទ្ធប្រឆាំងហិរញ្ញប្បទានភេរវកម្ម (CFT)។ 

៤.៦ លោកអ្នកត្រូវជូនដំណឹងមកធនាគារឲ្យបានទាន់ពេលវេលា អំពីការផ្លាស់ប្តូរសំខាន់ៗនៃស្ថានភាពហិរញ្ញវត្ថុ ស្ថានភាពផ្លូវច្បាប់ ឬព្រឹត្តិការណ៍ណាមួយដែលអាចប៉ះពាល់ដល់សមត្ថភាពក្នុងការបំពេញកាតព្វកិច្ចក្រោមកិច្ចព្រមព្រៀងអតិថិជនស្តីពីលិខិតឥណទាននេះ។ 

៤.៧ លោកអ្នកធានាថា ព័ត៌មានទាំងអស់ដែលបានផ្តល់ឲ្យធនាគារទាក់ទងនឹងលិខិតឥណទាន គឺពិតប្រាកដ ពេញលេញ និងត្រឹមត្រូវ ហើយលោកអ្នកត្រូវការពារធនាគារពីការទទួលខុសត្រូវណាមួយដែលកើតឡើង ដោយសារការបង្ហាញព័ត៌មានមិនពិតនោះ។ 

៤.៨ ក្នុងករណីដែលមានការចេញលិខិតធានាដឹកជញ្ជូនក្រោមលិខិតឥណទាន អ្នកស្នើសុំត្រូវផ្តល់នូវប័ណ្ណដឹកជញ្ជូនច្បាប់ដើម (Bill of Lading) និងទាមទារសំណងនៃលិខិតធានាដឹកជញ្ជូនដើមនោះ ដើម្បីឲ្យធនាគារអនុវត្តការលុបចោលលិខិតធានាដឹកជញ្ជូននោះ។ 

 

ប្រការ​ ៥៖ សំណងការខូចខាត 

៥.១ លោកអ្នកត្រូវទទួលខុសត្រូវ និងផ្តល់សំណងឲ្យធនាគារ និងការពារធនាគារពីផលប៉ះពាល់ដែលកើតចេញពីសកម្មភាពទាំងអស់ (ផ្លូវច្បាប់ ឬក្រៅពីនេះ) ការបាត់បង់ ការខូចខាត បណ្តឹង ការចំណាយ ការទាមទារ និងកាតព្វកិច្ចគ្រប់ប្រភេទ ដែលធនាគារអាចជួបប្រទះ ឬរងផលប៉ះពាល់ ដោយសារការចេញលិខិតឥណទាន តាមសំណើរបស់លោកអ្នក​ រួមមាន​ សោហ៊ុយ កម្រៃផ្សេងៗ ការចំណាយ និងកាតព្វកិច្ចគ្រប់ប្រភេទ ដែលធនាគារអាចទទួលរង ឬទទួលខុសត្រូវ ឬពាក់ព័ន្ធនឹងការទាមទារណាមួយដែលទាក់ទងនឹងការអនុវត្ត ឬការប៉ុនប៉ងអនុវត្តលិខិតឥណទាន ដោយភាគីណាមួយ មិនថាការពារនោះត្រឹមត្រូវ ឬមិនត្រឹមត្រូវក៏ដោយ។ ក្នុងករណីមានអ្នកស្នើសុំច្រើននាក់ (លោកអ្នក) នោះកាតព្វកិច្ចទាំងអស់នឹងជាកាតព្វកិច្ចរួម និងដោយផ្ទាល់។ 

៥.២ ដោយពិចារណាថា ធនាគារយល់ព្រមអនុវត្តតាមការណែនាំតាមទូរសព្ទ និង/ឬ សារអេឡិចត្រូនិក  ពាក់ព័ន្ធនឹងសំណុំបែបបទស្នើសុំ និងលិខិតឥណទាន ដោយមិនធ្វើការផ្ទៀងផ្ទាត់ជាមួយលោកអ្នក ឬសំណុំបែបបទស្នើសុំដើមរបស់អតិថិជនដែលត្រូវបានផ្ញើមកធនាគារជាបន្តបន្ទាប់ ឬការបញ្ជាក់ជាលាយលក្ខណ៍អក្សររបស់លោកអ្នកចំពោះសំណុំបែបបទស្នើសុំនោះ លោកអ្នកសន្យាថានឹងទទួលខុសត្រូវជំនួស និងការពារធនាគារពីផលប៉ះពាល់ពីកាតព្វកិច្ច បណ្តឹង ការទាមទារ សកម្មភាព ដំណើរការ ការបាត់បង់ ការទូទាត់ (រួមទាំងការទូទាត់ក្រោមលិខិតឥណទាន) ចំណាយ និងកាតព្វកិច្ចផ្សេងទៀតគ្រប់ប្រភេទដែលធនាគារអាចជួបប្រទះ ក្នុងការអនុវត្តសិទ្ធិនោះ។ លោកអ្នកសន្យាថានឹងមិនប្តឹង ឬទាមទារ ឬចាប់ផ្តើមដំណើរការនីតិវិធីណាមួយប្រឆាំងនឹងធនាគារសម្រាប់ការបាត់បង់ ឬកាតព្វកិច្ចមួយដែលលោកអ្នកអាចជួបប្រទះដោយសារធនាគារអនុវត្តតាមសេចក្តីណែនាំរបស់អតិថិជន រួមទាំងការបាត់បង់ ឬការខូចខាតដែលកើតឡើងពីការអនុវត្តតាមការណែនាំ ដែលបានផ្តល់ដោយភាគីដែលអះអាងថាជាលោកអ្នក ឬជាអ្នកតំណាងរបស់លោកអ្នក ឬជាបុគ្គលិករបស់លោកអ្នកឡើយ។ 

 

ប្រការ​ ៦៖ សិទ្ធិ និងឆន្ទានុសិទ្ធិរបស់ធនាគារ 

៦.១ ធនាគាររក្សាសិទ្ធិពេញលេញក្នុងការទទួល ឬបដិសេធសំណុំបែបបទស្នើសុំលិខិតឥណទាន ដោយផ្អែកលើការឆន្ទានុសិទ្ធិរបស់ខ្លួន។ 

៦.២ ធនាគារមានសិទ្ធិផ្តាច់មុខក្នុងការកំណត់ពាក្យប្រើប្រាស់ រចនាសម្ព័ន្ធ និងទម្រង់នៃលិខិតឥណទាន។ ធនាគារអាចបដិសេធការចេញឯកសារដែលមានលក្ខខណ្ឌមិនច្បាស់លាស់ មិនអាចអនុវត្តបាន ឬមិនស្របតាមស្តង់ដារអន្តរជាតិ (ឧ. UCP 600)។ 

៦.៣ ធនាគារអាចទាមទារឲ្យលោកអ្នកផ្តល់ប្រាតិភោគ ដូចជា ប្រាក់បម្រុង ប្រាក់បញ្ញើមានកាលកំណត់ ទ្រព្យបញ្ចាំ ឬលិខិតធានាពីតតិយជន ឬទ្រព្យធានាផ្សេងទៀត ក្នុងប្រភេទ និងចំនួនដែលធនាគារយល់ឃើញថាសមរម្យសម្រាប់ការចេញលិខិតឥណទាន។ ធនាគារអាចទាមទារប្រាតិភោគបន្ថែមគ្រប់ពេល ប្រសិនបើស្ថានភាពហិរញ្ញវត្ថុ ឬប្រវត្តិហានិភ័យរបស់លោកអ្នកមានការផ្លាស់ប្តូរ។ ប្រភេទ និងទំហំប្រាតិភោគ នឹងត្រូវកំណត់ដោយឆន្ទានុសិទ្ធិរបស់ធនាគារ ដោយផ្អែកលើទំហំប្រតិបត្តិការ និងបរិបទនៃប្រតិបត្តិការនោះ។ 

៦.៤ ធនាគារមិនមានកាតព្វកិច្ចក្នុងការយល់ព្រមលើសំណើសុំកែប្រែ បន្ថែមរយៈពេល ឬចេញលិខិតឥណទានជាថ្មីឡើយ។ សំណើ​នីមួយៗនឹងត្រូវបានវាយតម្លៃឡើងវិញ និងអាចមានថ្លៃសេវាបន្ថែម ឬត្រូវការឯកសារថ្មី។ 

៦.៥ ធនាគារ និងធនាគារអន្តរការីមិនទទួលខុសត្រូវចំពោះភាពខុសគ្នានៃការពណ៌នាទំនិញ គុណភាព ឬតម្លៃនៃទំនិញ ភាពពិតប្រាកដនៃឯកសារ កំហុសក្នុងការផ្ញើសារ ឬកំហុសដោយតតិយជនឡើយ។ សកម្មភាពណាមួយដែលបានអនុវត្តក្រោមលិខិតឥណទាន ឬឯកសារដែលទាក់ទងនឹងលិខិតឥណទាន នឹងមានសុពលភាព និងមិនបង្កើតកាតព្វកិច្ចលើធនាគារ ឬធនាគារអន្តរការីទេ។ 

៦.៦ លោកអ្នកយល់ព្រមថា ធនាគារមិនមានកាតព្វកិច្ចណាមួយចំពោះលោកអ្នកចំពោះការបាត់បង់ ឬការខូចខាតណាមួយដែលលោកអ្នកបានជួបប្រទះដោយផ្ទាល់ ឬដោយប្រយោល ដែលកើតឡើង ​ឬទាក់ទងនឹងការផ្តល់ប្រឹក្សាដំបូងរបស់ធនាគារអំពីការខុសគ្នា ឬការមិនអនុលោមតាមលក្ខខណ្ឌឡើយ។ 

៦.៧ កាតព្វកិច្ចរបស់ធនាគារនៅក្នុងការទទួលខុសត្រូវក្រោមលិខិតឥណទាន ត្រូវបានកម្រិតត្រឹមតែលក្ខខណ្ឌដែលមាននៅក្នុងលិខិតនោះប៉ុណ្ណោះ។ ធនាគារមិនតម្រូវឲ្យត្រួតពិនិត្យប្រតិបត្តិការគោលឡើយ។ 

៦.៨ ប្រសិនបើធនាគារបានធ្វើការទូទាត់ក្រោមលិខិតឥណទាន នោះធនាគារមានសិទ្ធិទាមទារប្រាក់ទាំងអស់នោះមកវិញពីលោកអ្នកភ្លាមៗ រួមទាំងការប្រាក់ ថ្លៃសេវា និងថ្លៃសេវាផ្លូវច្បាប់ដែលពាក់ព័ន្ធ។ 

៦.៩ ធនាគាររក្សាសិទ្ធិក្នុងការកែប្រែគោលនយោបាយផ្ទៃក្នុង តារាងថ្លៃសេវា និងនីតិវិធីប្រតិបត្តិគ្រប់ពេល ដោយគោរពតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ 

៦.១០ លោកអ្នកយល់ព្រមដោយមិនអាចបដិសេធបានឲ្យធនាគារ និងមន្រ្តីរបស់ធនាគារ បង្ហាញព័ត៌មានគណនីរបស់លោកអ្នកដោយវិធីណាមួយក៏ដោយ រួមមាន ព័ត៌មានលម្អិតអំពីសេវាឥណទាន ទ្រព្យធានា សមតុល្យឥណទាន និងប្រាក់បញ្ញើជាមួយធនាគារ ទៅឲ្យ៖ (១) និយ័តករ ឬអាជ្ញាធរណាមួយ (២) អ្នកទទួលសិទ្ធិបន្តរបស់ធនាគារ ឬអ្នកចូលរួមផ្សេងទៀតក្នុងការអនុវត្តសិទ្ធិ និង/ឬ​ កាតព្វកិច្ចរបស់ធនាគារទាក់ទងនឹងសេវាឥណទានរបស់លោកអ្នក (៣) អ្នកធានា ឬអ្នកផ្តល់ទ្រព្យធានា និងភ្នាក់ងារ ឬអ្នកអនុវត្តការងារឯករាជ្យរបស់ធនាគារ និង (៤) ក្រុមហ៊ុនធានារ៉ាប់រងណាមួយដែលបានធានាសម្រាប់សំណុំបែបបទស្នើសុំនេះ។ 

 

ប្រការ​ ៧៖ វិធានគ្រប់គ្រង 

៧.១ ការចេញ ការប្រតិបត្តិ និងការអនុវត្តលិខិតឥណទាន នឹងត្រូវបានគ្រប់គ្រងដោយវិធាន Uniform Customs and Practice for Documentary Credits (UCP 600) លើកលែងតែមានការបញ្ជាក់ផ្សេងទៀត។ 

៧.២ ធនាគាររក្សាសិទ្ធិក្នុងការកំណត់វិធានដែលអាចអនុវត្តបាន ដោយផ្អែកលើប្រតិបត្តិការ និងភាគីដែលពាក់ព័ន្ធ។ 

៧.៣ ប្រសិនបើវិធាន UCP 600 ត្រូវបានកែប្រែ ឬធ្វើបច្ចុប្បន្នភាពក្នុងអំឡុងពេលសុពលភាពនៃលិខិតឥណទាន វិធានដែលបានបញ្ជាក់នៅពេលចេញលិខិតឥណទាននឹងត្រូវអនុវត្តបន្ត លើកលែងតែមានការយល់ព្រមជាលាយលក្ខណ៍អក្សរផ្សេងទៀត។ 

៧.៤ ក្នុងករណីមានភាពខុសគ្នារវាងខចែង និងលក្ខខណ្ឌនៅក្នុងកិច្ចព្រមព្រៀងនេះ និងវិធាន UCP 600 នោះ វិធាន UCP 600 នឹងត្រូវចាត់ទុកថាអសុពលភាពត្រឹមតែផ្នែកដែលមានភាពខុសគ្នានោះ។ 

 

ប្រការ​ ៨៖ លក្ខខណ្ឌនៃការទាមទារ និងការទូទាត់ 

៨.១ លោកអ្នកយល់ព្រមថាសំណើ ឬការទូទាត់ណាមួយដែលបានដាក់ស្នើជាមួយធនាគារ ឬធនាគារអន្តរការីទៅអ្នកទទួលផលនៃលិខិតឥណទាន ឬដោយធនាគារអន្តរការីក្រោមការបញ្ជាក់របស់លិខិតឥណទាន សម្រាប់ការទូទាត់ចំនួនប្រាក់ណាមួយដែលត្រូវបង់ នឹងត្រូវចាត់ទុកជាភស្តុតាងច្បាស់ លាស់នៃចំនួនប្រាក់ដែលត្រូវបង់ និងអាចទូទាត់បាន។ សំណើ ឬការទាមទារនេះនឹងត្រូវចាត់ទុកថាជាការបញ្ជាក់សិទ្ធិគ្រប់គ្រាន់សម្រាប់ឲ្យធនាគារ ឬធនាគារអន្តរការីធ្វើការទូទាត់ ដោយមិនចាំបាច់មានភស្តុតាងបន្ថែម ឬការផ្ទៀងផ្ទាត់សុពលភាពនៃចំនួនប្រាក់នោះ។ ធនាគារ ឬធនាគារអន្តរការីមិនមានកាតព្វកិច្ចក្នុងការជូនដំណឹង ឬស្នើសុំការផ្តល់សិទ្ធិបន្ថែមពីលោកអ្នកឡើយ។ លោកអ្នកយល់ព្រមមិនបដិសេធសុពលភាពនៃសំណើ ឬការទាមទារណាមួយនោះឡើយ។ 

៨.២ លោកអ្នកក៏យល់ព្រមមិនសួរនាំ ឬតវ៉ានឹងសុពលភាព ឬភាពស្របច្បាប់នៃការទូទាត់ណាមួយដែលធ្វើឡើងដោយធនាគារ ឬធនាគារអន្តរការីនោះទេ។ លោកអ្នកនឹងមិនបដិសេធកាតព្វកិច្ចដោយផ្អែកលើមូលហេតុថាការទូទាត់នោះ ឬផ្នែកណាមួយនៃការទូទាត់នោះ មិនមែនជាកាតព្វកិច្ចរបស់ធនាគារ ឬធនាគារអន្តរការីទេ ឬមានការពារសមហេតុផល ឬមូលហេតុសមហេតុផលក្នុងការបដិសេធការទូទាត់ក្រោមលិខិតឥណទាន ឬដោយមូលហេតុផ្សេងទៀតណាមួយក៏ដោយ។ 

៨.៣ នៅពេលការទូទាត់ត្រូវបានអនុវត្តតាមលក្ខខណ្ឌនៃលិខិតឥណទាន កាតព្វកិច្ចរបស់ធនាគារត្រូវបានបញ្ចប់។ 

 

ប្រការ​ ៩៖ ប្រាតិភោគ និងការផ្តល់សិទ្ធិលើគណនី 

៩.១ លោកអ្នកយល់ព្រមបញ្ចាំឯកសារ និងទំនិញទាំងអស់ដែលទទួលបានក្រោម ឬពាក់ព័ន្ធនឹងលិខិតឥណទាន ជាទ្រព្យធានាសម្រាប់កាតព្វកិច្ចបច្ចុប្បន្ន ឬអនាគតដែលលោកអ្នកជំពាក់ធនាគារ។ ធនាគារមានសិទ្ធិកាន់កាប់ ប្រើប្រាស់ ឬទូទាត់ទ្រព្យទាំងនេះដើម្បីសងកាតព្វកិច្ចទាំងអស់ និងអាចអនុវត្តវិធានការបន្ថែមដើម្បីធានាកាតព្វកិច្ច ប្រសិនបើយល់ថាសមស្រប។ ការចាត់ចែងនេះនឹងនៅមានសុពលភាព ទោះបីឯកសារ ឬទំនិញត្រូវបានជំនួស ឬផ្ទេរចេញ ដើម្បីធានាការការពារបំណុលទាំងមូល។ 

៩.២ លោកអ្នកទទួលស្គាល់សិទ្ធិរបស់ធនាគារនៅក្នុងការកាន់កាប់ និងចាត់ចែងឯកសារ និងទំនិញដែលជាប្រាតិភោគសម្រាប់ធានាបំណុល ឬកាតព្វកិច្ចណាមួយដែលលោកអ្នកជំពាក់ក្រោមលិខិតឥណទាននេះ ឬកាតព្វកិច្ចផ្សេងទៀត។ ក្នុងករណីដែលមានកំហុស ឬការបំពានណាមួយ ធនាគារអាចលក់ ផ្ទេរ ឬចាត់ចែងទំនិញទាំងនេះដោយមិនចាំបាច់ជូនដំណឹង ដោយប្រើប្រាស់ប្រាក់ដែលទទួលបានដើម្បីសងបំណុលរហូតដល់គ្រប់ចំនួន។ ទំនិញ និងប្រាក់ចំណូលទាំងនេះនឹងត្រូវរក្សាទុកជាសិទ្ធិរបស់ធនាគាររហូតដល់កាតព្វកិច្ចទាំងអស់ត្រូវបានសង។ 

៩.៣ លោកអ្នកយល់ព្រមធានាទំនិញដែលទាក់ទងនឹងប្រតិបត្តិការនេះ ជាមួយក្រុមហ៊ុនធានារ៉ាប់រងដែលត្រូវបានទទួលស្គាល់ ដោយកំណត់ការផ្ទេរធានារ៉ាប់រងនោះទៅឲ្យធនាគារ ឬបញ្ជាក់ឈ្មោះធនាគារជាអ្នកទទួលប្រាក់សំណង។ ការទូទាត់ធានារ៉ាប់រងណាមួយដែលលោកអ្នកទទួលបាន ត្រូវផ្ញើទៅឲ្យធនាគារភ្លាមៗ ហើយរក្សាទុកជាសិទ្ធិរបស់ធនាគាររហូតដល់កាតព្វកិច្ចក្រោមលិខិតឥណទានត្រូវបានសងទាំងស្រុង។ 

៩.៤ លោកអ្នកក៏យល់ព្រមលើលក្ខខណ្ឌដូចខាងក្រោម៖ 

(១) លោកអ្នកយល់ព្រមផ្តល់ឯកសារដឹកជញ្ជូន និងឯកសារផ្ទេរសិទ្ធិ ឬការទទួលទំនិញពីតតិយជន ដើម្បីដាក់ធានាជូនធនាគារ ដូចដែលបានតម្រូវក្រោមឯកសារឥណទាន។ 

(២) លោកអ្នកធានាថា លោកអ្នកគឺជាម្ចាស់តែម្នាក់គត់ នៃទំនិញ បន្ទាប់ពីការដឹកជញ្ជូននៃទំនិញក្រោមកិច្ចសន្យាមូលដ្ឋាន ហើយនឹងអនុវត្តវិធានការចាំបាច់ដើម្បីអះអាងពីកម្មសិទ្ធិរបស់ខ្លួនចំពោះអ្នកដឹកជញ្ជូន និងតតិយជនផ្សេងទៀតក្នុងនាមធនាគារ។ 

(៣) លោកអ្នកមិនត្រូវបង្កើតកាតព្វកិច្ច ឬបោះបង់ទំនិញទាំងអស់ ឬមួយផ្នែក ក្រោមកិច្ចសន្យាមូលដ្ឋាន ដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីធនាគារឡើយ។ 

(៤) លោកអ្នកយល់ព្រមតែងតាំងធនាគារ និងមន្រ្តីរបស់ធនាគារដែលទទួលបន្ទុកគណនីរបស់លោកអ្នកជាភ្នាក់ងាររបស់លោកអ្នក ដើម្បីអនុវត្ត និងផ្តល់ឯកសារទាំងអស់ និងធ្វើសកម្មភាពទាំងអស់ដែលធនាគារ ឬមន្រ្តីនោះយល់ថាសមស្រប ដើម្បីបង្កើតអានុភាពលើសិទ្ធិប្រាតិភោគ ឬសម្រាប់អនុវត្តសិទ្ធិណាមួយក្រោមកិច្ចព្រមព្រៀងនេះ រួមទាំងការផ្ទេរទំនិញទៅឲ្យអ្នកទិញ។ 

៩.៥ លោកអ្នកយល់ព្រមឲ្យធនាគារទូទាត់ប្រាក់ក្នុងគណនីចរន្ត ឬគណនីផ្សេងទៀតរបស់លោកអ្នកដែលមាននៅធនាគារ ឬទ្រព្យធានាផ្សេងទៀតដែលបានផ្តល់ឲ្យធនាគារ មិនថាទ្រព្យធានានោះជាប្រាក់បម្រុង ឬប្រាក់បញ្ញើមានកាលកំណត់ ដើម្បីអនុញ្ញាតឲ្យធនាគារទទួលខុសត្រូវចំពោះការទាមទារណាមួយក្រោមលិខិតឥណទាន។ 

៩.៦ នៅពេលដែលធនាគារទាមទារ លោកអ្នកត្រូវដាក់ប្រាក់បម្រុងជាមួយធនាគារភ្លាមៗ ដើម្បីរ៉ាប់រងកាតព្វកិច្ចរបស់ធនាគារក្រោមលិខិតឥណទាន។ 

៩.៧ លោកអ្នកយល់ព្រម និងអនុញ្ញាតឲ្យធនាគារកាត់ប្រាក់ពីគណនីចរន្ត ឬគណនីផ្សេងទៀត ដើម្បីទូទាត់សម្រាប់ការទាមទារណាមួយដែលបានធ្វើចំពោះធនាគារក្រោមលិខិតឥណទាន ដោយមិនចាំបាច់ជូនដំណឹងជាមុនទៅកាន់លោកអ្នក។ 

៩.៨ ធនាគារមានសិទ្ធិពេញលេញក្នុងការបម្លែងប្រាក់ទៅជាប្រាក់រៀល (KHR) ឬដុល្លារ​អាមេរិក (USD) ដែលមានតម្លៃសមមូលសម្រាប់ការទូទាត់សងការទាមទារទំាងអស់ដែលចេញដោយធនាគារ ជារូបិយប័ណ្ណបរទេសនៅក្រោមលិខិតឥណទាន ដោយដោយផ្អែកលើអត្រាប្តូរប្រាក់បច្ចុប្បន្នរបស់ធនាគារ។ 

 

ប្រការ​ ១០៖ សុពលភាព និងការបញ្ចប់ 

១០.១ លិខិតឥណទាន  នឹងមានសុពលភាពចាប់ពីថ្ងៃចេញ ឬដូចដែលបានបញ្ជាក់នៅក្នុងឯកសារ ហើយនឹងនៅមានសុពលភាពរហូតដល់ថ្ងៃផុតកំណត់ដែលបានបញ្ជាក់។ ប្រសិនបើឯកសារនោះមានវិធានបន្ថែមសុពលភាពដោយស្វ័យប្រវត្តិ វានឹងបន្តសុពលភាពជាបន្តបន្ទាប់ លើកលែងតែធនាគារជូនដំណឹងទៅអ្នកទទួលប្រាក់ អំពីការមិនបន្តសុពលភាពក្នុងរយៈពេលជូនដំណឹងដែលបានកំណត់។ 

១០.២ ការបញ្ចប់មុនអាចកើតឡើងក្នុងករណីដូចខាងក្រោម៖ (១) នៅពេលទទួលបានការបញ្ជាក់ជាលាយ​លក្ខណ៍​​អក្សរពីអ្នកទទួលផលថាមិនត្រូវការលិខិតឥណទាននោះទៀត​ ឬ (ii) តាមការព្រមព្រៀងជាលាយលក្ខណ៍អក្សររបស់ភាគីទាំងអស់។ ធនាគារក៏រក្សាសិទ្ធិក្នុងការផ្អាក ឬបញ្ចប់កាតព្វកិច្ចរបស់ខ្លួនក្នុងករណីមានការឆបោក ការបំពានកិច្ចព្រមព្រៀង ឬការហាមឃាត់ដោយបទប្បញ្ញត្តិច្បាប់។ 

១០.៣ ការបញ្ចប់នឹងមិនប៉ះពាល់ដល់កាតព្វកិច្ចបន្តរបស់លោកអ្នកក្នុងការសង និងទទួលខុសត្រូវចំពោះធនាគារលើការទូទាត់ ឬកាតព្វកិច្ចណាមួយដែលបានកើតឡើងមុនពេលបញ្ចប់នោះឡើយ។ 

១០.៤ ក្នុងករណីមានព្រឹត្តិការណ៍ប្រធានសក្តិ កាតព្វកិច្ចរបស់ធនាគារអាចត្រូវផ្អាក ប៉ុន្តែរយៈពេលសុពលភាពនៃ លិខិតឥណទាននឹងមិនត្រូវបានពន្យារឡើយ លើកលែងតែមានការបញ្ជាក់ច្បាស់លាស់ណាមួយ។ 

 

ប្រការ​ ១១៖ ការកែប្រែ និងការលុបចោល 

១១.១ ការកែប្រែ ឬការលុបចោលលិខិតឥណទាន ត្រូវការការយល់ព្រមជាលាយលក្ខណ៍អក្សរពីភាគីទាំងអស់ដែលពាក់ព័ន្ធ រួមទាំងអ្នកទទួលផលផងដែរ។ 

១១.២ ធនាគាររក្សាសិទ្ធិក្នុងការបដិសេធសំណើសុំកែប្រែ ឬលុបចោលណាមួយដោយផ្អែកតាមឆន្ទានុសិទ្ធិរបស់ខ្លួន។ 

១១.៣ ធនាគារនឹងបន្តរក្សាទ្រព្យធានាទាំងអស់ដែលបានដាក់ជាទ្រព្យធានាសម្រាប់លិខិតឥណទាន រហូតដល់ លិខិតឥណទាននោះត្រូវបានលុបចោល។​ 

 

ប្រការ​ ១២៖ ការប្រាក់ 

ប្រសិនបើលោកអ្នកបរាជ័យក្នុងការសងប្រាក់ឲ្យធនាគារ សម្រាប់ការទូទាត់ណាមួយដែលបានធ្វើឡើងក្រោមលិខិតឥណទាន ធនាគារមានសិទ្ធិក្នុងការគិតការប្រាក់លើចំនួនប្រាក់ដែលនៅសល់ ដោយផ្អែកលើអត្រាដែលបានយល់ព្រមជាលាយលក្ខណ៍អក្សរ ឬបើមិនបានបញ្ជាក់ អត្រានឹងអនុវត្តតាមអត្រាខ្ចីប្រាក់បច្ចុប្បន្នរបស់ធនាគារ។ ការប្រាក់នឹងចាប់ផ្តើមគិតចាប់ពីថ្ងៃដល់កំណត់សង និង/ឬ សំណើទូទាត់ណាមួយក្រោមលិខិតឥណទាន រហូតដល់ការសងត្រូវបានទូទាត់ទាំងស្រុង ហើយអាចគិតបន្ថែមរៀងរាល់ខែតាមគោលនយោបាយរបស់ធនាគារ និងច្បាប់ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា។ 

 

កិច្ចព្រមព្រៀងអតិថិជនស្តីពីសេវាបេឡានិច័យដោយឯកសារ និងសេវាជួញដូរឯកសារ 

ប្រការ ១៖ សេវាបេឡានិច័យដោយឯកសារ / សេវាជួញដូរឯកសារ 

១.១ សេវាបេឡានិច័យដោយឯកសារ (Documentary Collection - DC) សំដៅដល់ផលិតផលហិរញ្ញវត្ថុពាណិជ្ជកម្មមួយប្រភេទដែលផ្តល់ដោយធនាគារ ដែលលោកអ្នក (អ្នកលក់ ឬអ្នកនាំចេញ) ប្រគល់ភារកិច្ចនៃការប្រមូលការទូទាត់សម្រាប់ទំនិញទៅឲ្យធនាគារ ហើយធនាគារបញ្ជូនឯកសារដឹកជញ្ជូនទៅធនាគាររបស់អ្នកទិញ ឬអ្នកនាំចូល រួមជាមួយនឹងសេចក្ដីណែនាំអំពីការទូទាត់។ 

១.២ សេវាជួញដូរឯកសារ សំដៅដល់ផលិតផលហិរញ្ញវត្ថុពាណិជ្ជកម្មមួយប្រភេទដែលផ្តល់ដោយធនាគារ ដែលធនាគារទូទាត់ប្រាក់ជាមុនទៅលោកអ្នក (អ្នកលក់ ឬអ្នកនាំចេញ) ដោយផ្អែកលើឯកសារដែលអនុលោមតាមលិខិតឥណទាន (LC) ដែលប្រើប្រាស់ជាទ្រព្យធានា។ 

១.៣ លោកអ្នកយល់ព្រមប្រើប្រាស់សេវាបេឡានិច័យដោយឯកសារ និងសេវាជួញដូរឯកសារ ដែលផ្តល់ជូនដោយធនាគារ និងគោរពតាមកិច្ចព្រមព្រៀងអតិថិជនស្តីពីសេវាបេឡានិច័យដោយឯកសារ និងសេវាជួញដូរឯកសារ។ 

 

ប្រការ ២៖ ​ការផ្តល់សេវាបេឡានិច័យដោយឯកសារ និងសេវាជួញដូរឯកសារ 

២.១ លោកអ្នកត្រូវដាក់សំណើជាលាយលក្ខណ៍អក្សរផ្លូវការ ដោយប្រើសំណុំបែបបទស្នើសុំរបស់ធនាគារដែលរួមមាន៖ 

(១) ព័ត៌មានលម្អិតទាំងស្រុងអំពីអ្នកទទួលផល។ 

(២) ការពិពណ៌នាអំពីទំនិញ/សេវាកម្ម កិច្ចសន្យាមូលដ្ឋាន និងឯកសារដែលពាក់ព័ន្ធនឹងប្រតិបត្តិការ។ 

(៣) ចំនួនទឹកប្រាក់ រូបិយប័ណ្ណ លក្ខខណ្ឌទូទាត់ សេចក្ដីណែនាំស្តីពីសេវាបេឡានិច័យដោយឯកសារ និង 

(៤) ឯកសារពាក់ព័ន្ធផ្សេងទៀត (ឧ. រូបិយាណត្តិ វិក័យប័ត្រទំនិញ ប័ណ្ណដឹកជញ្ជូន ប័ណ្ណបញ្ជាឲ្យប្រគល់ទំនិញ វិញ្ញាបនបត្របញ្ជាក់ពីប្រភពទំនិញ គោលការណ៍/វិញ្ញាបនបត្រធានារ៉ាប់រង)។ 

២.២ ធនាគារអាចផ្តល់សេវាបេឡានិច័យដោយឯកសារ ឬសេវាជួញដូរឯកសារ បន្ទាប់ពីទទួលបានសំណុំបែបបទស្នើសុំដែលបានបំពេញត្រឹមត្រូវ និងឯកសារគាំទ្រដែលពាក់ព័ន្ធ។ ការផ្តល់សេវានេះនឹងអនុវត្តតាមការវាយតម្លៃឥណទានផ្ទៃក្នុង និងដំណើរការអនុម័តរបស់ធនាគារ។ 

២.៣ ការផ្តល់សេវាបេឡានិច័យដោយឯកសារ ឬសេវាជួញដូរឯកសារត្រូវគោរពតាមច្បាប់ជាតិ និងអន្តរជាតិដែលអាចអនុវត្តបាន រួមទាំងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការពិន័យផងដែរ។ ធនាគារអាចបដិសេធការផ្តល់សេវាបេឡានិច័យដោយឯកសារ ឬសេវាជួញដូរឯកសារ ប្រសិនបើប្រតិបត្តិការនោះពាក់ព័ន្ធនឹងយុត្តាធិការ ឬភាគីដែលត្រូវបានរឹតបន្តឹង។ 

២.៤ ធនាគារអាចបដិសេធការផ្តល់សេវាបេឡានិច័យដោយឯកសារ ឬសេវាជួញដូរឯកសារតាមឆន្ទានុសិទ្ធិរបស់ខ្លួន ទោះបីជាបន្ទាប់ពីបានទទួលសំណុំបែបបទស្នើសុំពេញលេញហើយក៏ដោយ។ 

 

ប្រការ ៣៖ ថ្លៃសេវា 

៣.១ លោកអ្នកយល់ព្រមបង់ថ្លៃសេវា កម្រៃជើងសារ និងកម្រៃផ្សេងៗទាំងអស់ដែលបានកំណត់ដោយធនាគារ សម្រាប់ការផ្តល់សេវា ការកែប្រែ ការលុបចោល និងការគ្រប់គ្រងទៅលើការផ្តល់សេវាបេឡានិច័យដោយឯកសារ ឬសេវាជួញដូរឯកសារ។ កម្រៃទាំងនេះអាចរួមមាន​ ថ្លៃសេវាចេញលិខិត ថ្លៃសេវាកែប្រែ ថ្លៃឯកសារ និងសេវាផ្លូវច្បាប់ កម្រៃធនាគារអន្តរការី ពន្ធដែលតម្រូវ និងការចំណាយផ្សេងៗ។ 

៣.២ លោកអ្នកអនុញ្ញាតឲ្យធនាគារកាត់ថ្លៃសេវា កម្រៃផ្សេងៗ ឬការទូទាត់ក្រោមសេវាបេឡានិច័យដោយឯកសារ ឬសេវាជួញដូរឯកសារ ដោយផ្ទាល់ពីទឹកប្រាក់ដែលមាននៅក្នុងគណនីប្រាក់បញ្ញើ ឬគណនីសន្សំដែលបានភ្ជាប់ជាមួយសេវាបេឡានិច័យដោយឯកសារ និងសេវាជួញដូរឯកសារ។ ប្រសិនបើគណនីនោះមិនមានទឹកប្រាក់គ្រប់គ្រាន់ លោកអ្នកយល់ព្រមឲ្យធនាគារកាត់ប្រាក់ដែលត្រូវបង់នោះពីគណនីផ្សេងទៀតដែលលោកអ្នកមាននៅធនាគារ ដោយមិនចាំបាច់មានការយល់ព្រមបន្ថែមពីលោកអ្នក។ 

៣.៣ ថ្លៃសេវា និងកម្រៃផ្សេងៗទាំងអស់ដែលបានបង់រួច មិនអាចដកវិញបានទេ ទោះបីជាការផ្តល់សេវាបេឡានិច័យដោយឯកសារ ឬសេវាជួញដូរឯកសារមិនត្រូវបានប្រើប្រាស់ក៏ដោយ ហើយត្រូវបង់ជាមុន ឬតាមការយល់ព្រមផ្សេងទៀតប្រសិនបើមាន។ 

 

ប្រការ ៤៖ កាតព្វកិច្ចរបស់លោកអ្នក 

៤.១ លោកអ្នកត្រូវសងប្រាក់ឲ្យធនាគារសម្រាប់ការទូទាត់ ឬការផ្តល់កម្ចីជាមុនណាមួយដែលបានកើតឡើងក្រោមការផ្តល់សេវាបេឡានិច័យដោយឯកសារ ឬសេវាជួញដូរឯកសារភ្លាមៗនៅពេលមានការទាមទារ។ ប្រសិនបើកាតព្វកិច្ចទូទាត់មិនត្រូវបានបំពេញ នោះការទូទាត់ដែលនៅជំពាក់ទាំងអស់នឹងត្រូវដល់កំណត់សងភ្លាមៗ ហើយអាចត្រូវប្រើប្រាស់វិធានការពាក់ព័ន្ធនឹងទ្រព្យធានា ឬវិធានការអនុលោមភាពបន្ថែមទៀត។ ក្នុងករណីក្ស័យធន វិធានតុលាការ ឬព្រឹត្តិការណ៍ស្រដៀងគ្នា បំណុលទាំងអស់នឹងត្រូវដល់កំណត់សងភ្លាមៗផងដែរ។​ 

៤.២ លោកអ្នកយល់ព្រម និងត្រូវបង់ថ្លៃសេវា កម្រៃផ្សេងៗ និងកម្រៃជើងសារទាំងអស់ ស្របតាមកាលវិភាគដែលបានកំណត់ដោយធនាគារ។ 

៤.៣ លោកអ្នកត្រូវផ្តល់ និងរក្សាទុកទ្រព្យធានា ដូចដែលតម្រូវដោយធនាគារ។ ធនាគារអាចទាមទារទ្រព្យធានាបន្ថែមគ្រប់ពេល ដោយផ្អែកលើការផ្លាស់ប្តូរនៃស្ថានភាពហិរញ្ញវត្ថុ ឬប្រវត្តិហានិភ័យរបស់លោកអ្នក។ ទ្រព្យធានាអាចជា សាច់ប្រាក់ លិខិតឥណទាន ឬទ្រព្យធានាផ្សេងទៀតដែលធនាគារអាចទទួលយកបាន។ 

៤.៤ លោកអ្នកត្រូវធានាថា ប្រតិបត្តិការទាំងអស់ដែលទាក់ទងនឹងការផ្តល់សេវាបេឡានិច័យដោយឯកសារ ឬសេវាជួញដូរឯកសារ ត្រូវអនុលោមតាមច្បាប់ បទបញ្ជា និងបទប្បញ្ញត្តិពិន័យដែលអាចអនុវត្តបាន រួមទាំងច្បាប់ប្រឆាំងនឹងការសម្អាតប្រាក់ (AML) និងការប្រយុទ្ធប្រឆាំងហិរញ្ញប្បទានភេរវកម្ម (CFT)។ 

៤.៥ លោកអ្នកត្រូវជូនដំណឹងមកធនាគារឲ្យបានទាន់ពេលវេលា អំពីការផ្លាស់ប្តូរសំខាន់ៗនៃស្ថានភាពហិរញ្ញវត្ថុ ស្ថានភាពផ្លូវច្បាប់ ឬព្រឹត្តិការណ៍ណាមួយដែលអាចប៉ះពាល់ដល់សមត្ថភាពក្នុងការបំពេញកាតព្វកិច្ចក្រោមកិច្ចព្រមព្រៀងអតិថិជនស្តីពីសេវាបេឡានិច័យដោយឯកសារ និងសេវាជួញដូរឯកសារនេះ។ 

៤.៦ លោកអ្នកធានាថា ព័ត៌មានទាំងអស់ដែលបានផ្តល់ឲ្យធនាគារទាក់ទងនឹងសេវាបេឡានិច័យដោយឯកសារ និងសេវាជួញដូរឯកសារ គឺពិតប្រាកដ ពេញលេញ និងត្រឹមត្រូវ។ ការបង្ហាញព័ត៌មានមិនពិតណាមួយអាចបណ្តាលឲ្យមានការបញ្ចប់ភ្លាមៗនៃកាតព្វកិច្ចរបស់ធនាគារ។ 

៤.៧ ប្រសិនបើវិក័យប័ត្រត្រូវបានជួញដូរ និង/ឬទិញ ហើយធនាគារបានផ្តល់ឥណទាន រួមទាំងករណីដែលធនាគារបានទាមទារប្រាក់សងពីធនាគារដែលទទួលខុសត្រូវ វានឹងស្ថិតនៅក្រោមលក្ខខណ្ឌថា ប្រសិនបើធនាគារដែលចេញវិក្កយប័ត្របដិសេធ លោកអ្នកត្រូវសងប្រាក់ទាំងអស់ដែលធនាគារបានទូទាត់ជាមុន រួមជាមួយនឹងការប្រាក់តាមអត្រាដែលកំណត់ដោយធនាគារ និងការចំណាយទាំងអស់ដែលធនាគារបានចំណាយទាក់ទងនឹងករណីនោះ។ 

 

ប្រការ ៥៖ សំណងការខូចខាត 

លោកអ្នកត្រូវទទួលខុសត្រូវ និងផ្តល់សំណងឲ្យធនាគារ និងការពារធនាគារពីផលប៉ះពាល់ដែលកើតចេញពីសកម្មភាពទាំងអស់ (ផ្លូវច្បាប់ ឬក្រៅពីនេះ) ការបាត់បង់ ការខូចខាត បណ្តឹង ការចំណាយ ការទាមទារ និងកាតព្វកិច្ចគ្រប់ប្រភេទ ដែលធនាគារអាចជួបប្រទះ ឬរងផលប៉ះពាល់ ដោយសារការផ្តល់សេវាបេឡានិច័យដោយឯកសារ ឬសេវាជួញដូរឯកសារ តាមសំណើររបស់លោកអ្នក​ រួមមាន​ សោហ៊ុយ កម្រៃផ្សេងៗ ការចំណាយ និងកាតព្វកិច្ចគ្រប់ប្រភេទ ដែលធនាគារអាចទទួលរង ឬទទួលខុសត្រូវ ឬពាក់ព័ន្ធនឹងការទាមទារណាមួយដែលទាក់ទងនឹងការអនុវត្ត ឬការប៉ុនប៉ងអនុវត្តការផ្តល់សេវាបេឡានិច័យដោយឯកសារ ឬសេវាជួញដូរឯកសារ ដោយភាគីណាមួយ មិនថាការអនុវត្តនោះត្រឹមត្រូវ ឬមិនត្រឹមត្រូវក៏ដោយ។ ក្នុងករណីមានអ្នកស្នើសុំច្រើនអ្នក (លោកអ្នក) នោះកាតព្វកិច្ចទាំងអស់នឹងជាកាតព្វកិច្ចរួម និងដោយផ្ទាល់។ 

 

ប្រការ ៦៖ សិទ្ធិ និងឆន្ទានុសិទ្ធិរបស់ធនាគារ 

៦.១ ធនាគាររក្សាសិទ្ធិពេញលេញក្នុងការទទួល ឬបដិសេធសំណុំបែបបទស្នើសុំការប្រើប្រាស់សេវាបេឡានិច័យដោយឯកសារ ឬសេវាជួញដូរឯកសារ តាមឆន្ទានុសិទ្ធិរបស់ខ្លួន។ 

៦.២ ធនាគារមានសិទ្ធិផ្តាច់មុខក្នុងការកំណត់ពាក្យប្រើប្រាស់ រចនាសម្ព័ន្ធ និងទម្រង់នៃសេវាបេឡានិច័យដោយឯកសារ (DC) ឬសេវាជួញដូរឯកសារ។ ធនាគារអាចបដិសេធការផ្តល់សេវាបេឡានិច័យដោយឯកសារ ឬសេវាជួញដូរឯកសារ ដែលមានលក្ខខណ្ឌមិនច្បាស់លាស់ មិនអាចអនុវត្តបាន ឬមិនស្របតាមស្តង់ដារអន្តរជាតិ (ឧ. UCP 600, URC 522)។ 

៦.៣ ធនាគារអាចទាមទារឲ្យលោកអ្នកផ្តល់ប័ណ្ណដឹកជញ្ជូន ច្បាប់ដើម និង​ទម្រង់ពាក្យស្នើសុំប្រើប្រាស់សេវាបេឡានិច័យដោយឯកសារ ប្រសិនបើលោកអ្នកគឺជាអ្នកនាំចេញ ហើយមានបំណងស្នើសុំប្រើប្រាស់សេវាជួញដូរឯកសាររបស់ធនាគារ។ ធនាគារអាចទាមទារប្រាតិភោគបន្ថែមគ្រប់ពេល ប្រសិនបើស្ថានភាពហិរញ្ញវត្ថុ ឬប្រវត្តិហានិភ័យរបស់លោកអ្នកមានការផ្លាស់ប្តូរ។ ប្រភេទ និងទំហំប្រាតិភោគនឹងត្រូវកំណត់ដោយឆន្ទានុសិទ្ធិរបស់ធនាគារ ដោយផ្អែកលើទំហំប្រតិបត្តិការ និងបរិបទនៃប្រតិបត្តិការនោះ។ 

៦.៤ ធនាគារមិនមានកាតព្វកិច្ចក្នុងការយល់ព្រមលើសំណើសុំកែប្រែ ពន្យារពេល ឬការផ្តល់សេវាបេឡានិច័យដោយឯកសារ ឬសេវាជួញដូរឯកសារជាថ្មីឡើយ។ សំណើ​នីមួយៗនឹងត្រូវបានវាយតម្លៃឡើងវិញ និងអាចមានថ្លៃសេវាបន្ថែម ឬមានការទាមទារឯកសារជាថ្មី។ 

៦.៥ កាតព្វកិច្ចរបស់ធនាគារនៅក្នុងការទទួលខុសត្រូវក្រោមការផ្តល់សេវាជួញដូរឯកសារ ត្រូវបានកម្រិតត្រឹមតែលក្ខខណ្ឌដែលមាននៅក្នុងលិខិតនោះប៉ុណ្ណោះ។ ធនាគារមិនតម្រូវឲ្យត្រួតពិនិត្យប្រតិបត្តិការ ឬផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃការទាមទាររបស់អ្នកទទួលផលឡើយ ប្រសិនបើឯកសារដែលបានដាក់ស្នើបានគោរពតាមលក្ខខណ្ឌដែលបានកំណត់។ 

៦.៦ លើកលែងតែមានការអនុញ្ញាតផ្សេងពីនេះនៅក្នុងសេចក្ដីណែនាំស្តីពីការទូទាត់ ធនាគារនឹងផ្តល់ឲ្យតែឯកសារលើការទូទាត់ជារូបិយប័ណ្ណនៃប្រទេសដែលធ្វើការទូទាត់ប៉ុណ្ណោះ។ ធនាគារមិនទទួលខុសត្រូវក្នុងការធានាទៅលើចំនួនទឹកប្រាក់សមមូលទាំងអស់ដែលទទួលបាននោះទេ។ 

៦.៧ ធនាគារមិនទទួលខុសត្រូវចំពោះសកម្មភាព ការមិនអនុវត្ត ការបំពាន ការផ្អាក អសាធនីយភាព ឬការក្ស័យធនរបស់ភាគីណាមួយ ឬការពន្យារពេលក្នុងការផ្ទេរប្រាក់ ការខាតបង់ទៅលើអត្រាប្តូរប្រាក់ ការបាត់បង់ឯកសារ ឬប្រាក់ដែលទាក់ទងនឹងឯកសារនោះក្នុងនីតិវិធីនៃការទូទាត់ឡើយ។ 

៦.៨ ធនាគារមានសិទ្ធិក្នុងការបម្លែងចំនួនប្រាក់ដែលទទួលបានជារូបិយប័ណ្ណបរទេសទៅជារូបិយប័ណ្ណខ្មែរ (KHR) ឬដុល្លារ​អាមេរិក (USD) តាមអត្រាប្តូរប្រាក់ជាក់ស្តែងរបស់ធនាគារ មុនពេលផ្ទេរប្រាក់ទៅអ្នកស្នើសុំ។ 

៦.៩ ប្រសិនបើធនាគារធ្វើការទូទាត់ក្រោមសេវាបេឡានិច័យដោយឯកសារ (DC) ឬសេវាជួញដូរឯកសារ នោះធនាគារមានសិទ្ធិទាមទារប្រាក់ទាំងអស់នោះមកវិញពីលោកអ្នកភ្លាមៗ រួមទាំងការប្រាក់ ថ្លៃសេវា និងថ្លៃសេវាផ្លូវច្បាប់ដែលពាក់ព័ន្ធ។ ធនាគារមានសិទ្ធិក្នុងការកាត់ទឹកប្រាក់ទាំងអស់ពីគណនីណាមួយរបស់លោកអ្នកដែលមាននៅធនាគារ ដោយមិនចាំបាច់ជូនដំណឹងជាមុនឡើយ។ 

៦.១០ ធនាគាររក្សាសិទ្ធិក្នុងការកែប្រែគោលនយោបាយផ្ទៃក្នុង តារាងថ្លៃសេវា និងនីតិវិធីប្រតិបត្តិការគ្រប់ពេល ដោយគោរពតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ 

 

ប្រការ ៧៖ វិធានគ្រប់គ្រង 

៧.១ ការចេញ ការប្រតិបត្តិ និងការអនុវត្តការផ្តល់សេវាបេឡានិច័យដោយឯកសារ នឹងត្រូវបានគ្រប់គ្រងដោយវិធាន Uniform Rules for Collection (URC 522) និងសេវាជួញដូរឯកសារ នឹងត្រូវបានគ្រប់គ្រងដោយវិធាន Uniform Customs and Practice for Documentary Credits (UCP 600) លើកលែងតែមានការបញ្ជាក់ផ្សេងទៀត។ 

៧.២ ធនាគាររក្សាសិទ្ធិក្នុងការកំណត់ថា វិធានណាមួយ (UCP 600, URC 522) នឹងអនុវត្តចំពោះឯកសារនីមួយៗ ដោយផ្អែកលើលក្ខណៈនៃប្រតិបត្តិការ និងការសម្រេចរបស់ភាគីពាក់ព័ន្ធ។ 

៧.៣ ប្រសិនបើវិធានដែលគ្រប់គ្រង (ឧ. UCP ឬ URC) ត្រូវបានកែប្រែ ឬធ្វើបច្ចុប្បន្នភាពក្នុងអំឡុងពេលសុពលភាពនៃការផ្តល់សេវាបេឡានិច័យដោយឯកសារ ឬសេវាជួញដូរឯកសារ វិធានដែលបានបញ្ជាក់នៅពេលផ្តល់សេវាបេឡានិច័យដោយឯកសារ ឬសេវាជួញដូរឯកសារ នឹងត្រូវអនុវត្តបន្ត លើកលែងតែមានការយល់ព្រមជាលាយលក្ខណ៍អក្សរផ្សេងទៀត។ 

៧.៤ ក្នុងករណីមានភាពមិនស្របគ្នារវាងខចែងនិងលក្ខខណ្ឌនៅក្នុងកិច្ចព្រមព្រៀងនេះ និងវិធានអន្តរជាតិដូចដែលបានរៀបរាប់ខាងលើ វិធានអន្តរជាតិទាំងនោះនឹងត្រូវចាត់ទុកថាអសុពលភាពត្រឹមតែផ្នែកដែលមានភាពខុសគ្នានោះ។ 

 

ប្រការ ៨៖ លក្ខខណ្ឌនៃការទាមទារ និងការទូទាត់ 

៨.១ សំណើទាមទារត្រូវបានដាក់ស្នើនៅការិយាល័យដែលបានកំណត់របស់ធនាគារ ឬតាមវិធីសាស្ត្រដែលបានបញ្ជាក់ក្នុងលិខិត (ឧទាហរណ៍ តាមប្រព័ន្ធ SWIFT ឬអ្នកបញ្ជូន)។ សំណើនោះត្រូវតែទទួលបានមុន ឬនៅថ្ងៃផុតកំណត់នៃការផ្តល់សេវាបេឡានិច័យដោយឯកសារ ឬសេវាជួញដូរឯកសារ។ 

៨.២ លោកអ្នកយល់ព្រមថាសំណើ ឬការទាមទារណាមួយ ដែលបានដាក់ស្នើជាមួយធនាគារ ឬធនាគារអន្តរការី ដោយអ្នកទទួលផលនៃការផ្តល់សេវាបេឡានិច័យដោយឯកសារ ឬសេវាជួញដូរឯកសារ ឬដោយធនាគារអន្តរការីក្រោមការធានា នឹងត្រូវចាត់ទុកជាភស្តុតាងច្បាស់លាស់នៃចំនួនប្រាក់ដែលត្រូវបង់។ សំណើ ឬការទាមទារនេះនឹងត្រូវចាត់ទុកថាជាការបញ្ជាក់សិទ្ធិគ្រប់គ្រាន់សម្រាប់ឲ្យធនាគារ ឬធនាគារអន្តរការីធ្វើការទូទាត់ ដោយមិនចាំបាច់មានភស្តុតាងបន្ថែម ឬការផ្ទៀងផ្ទាត់សុពលភាពនៃចំនួនប្រាក់នោះ។ ធនាគារ ឬធនាគារអន្តរការីមិនមានកាតព្វកិច្ចក្នុងការជូនដំណឹង ឬស្នើសុំការផ្តល់សិទ្ធិបន្ថែមពីលោកអ្នកឡើយ។ លោកអ្នកយល់ព្រមមិនបដិសេធសុពលភាពនៃសំណើ ឬការទាមទារណាមួយនោះឡើយ។ 

៨.៣ លោកអ្នកក៏យល់ព្រមមិនសាកសួរ ឬតវ៉ានឹងសុពលភាព ឬភាពស្របច្បាប់នៃការទូទាត់ណាមួយដែលធ្វើឡើងដោយធនាគារ ឬធនាគារអន្តរការីនោះទេ។ លោកអ្នកនឹងមិនបដិសេធកាតព្វកិច្ចដោយផ្អែកលើមូលហេតុថាការទូទាត់នោះ ឬផ្នែកណាមួយនៃការទូទាត់នោះ មិនមែនជាកាតព្វកិច្ចរបស់ធនាគារ ឬធនាគារអន្តរការីទេ ឬមានការការពារសមហេតុផល ឬមូលហេតុសមហេតុផលក្នុងការបដិសេធការទូទាត់ក្រោមការផ្តល់សេវាបេឡានិច័យដោយឯកសារ ឬសេវាជួញដូរឯកសារ ឬដោយមូលហេតុផ្សេងទៀតណាមួយក៏ដោយ។ 

៨.៤ នៅពេលការទូទាត់ត្រូវបានអនុវត្តតាមលក្ខខណ្ឌនៃការផ្តល់សេវាបេឡានិច័យដោយឯកសារ ឬសេវាជួញដូរឯកសារ លោកអ្នកយល់ព្រមថាកាតព្វកិច្ចរបស់ធនាគារត្រូវបានបញ្ចប់។ 

ប្រការ ៩៖ ទ្រព្យធានា និងការផ្តល់សិទ្ធិលើគណនី 

៩.១ លោកអ្នកយល់ព្រមឲ្យធនាគារទូទាត់ប្រាក់ក្នុងគណនីចរន្ត ឬគណនីផ្សេងទៀតរបស់លោកអ្នកដែលមាននៅធនាគារ ឬ LC ជាទ្រព្យធានាដើម្បីអនុញ្ញាតឲ្យធនាគារអាចទទួលបានការទាមទារណាមួយដែលកើតឡើងក្រោមការផ្តល់សេវាជួញដូរឯកសារ។ 

៩.២ នៅពេលមានការទាមទារពីធនាគារ លោកអ្នកត្រូវដាក់ប្រាក់បម្រុងជាមួយធនាគារភ្លាមៗ ដើម្បីរ៉ាប់រងកាតព្វកិច្ចរបស់ធនាគារក្រោមការផ្តល់សេវាបេឡានិច័យដោយឯកសារ ឬសេវាជួញដូរឯកសារ។ 

៩.៣ លោកអ្នកយល់ព្រម និងអនុញ្ញាតឲ្យធនាគារកាត់ប្រាក់ពីគណនីចរន្ត ឬគណនីផ្សេងទៀតដូចដែលបានបញ្ជាក់ខាងលើ ដើម្បីទូទាត់សម្រាប់ការទាមទារណាមួយដែលបានកើតឡើងចំពោះធនាគារក្រោមការផ្តល់សេវាបេឡានិច័យដោយឯកសារ ឬសេវាជួញដូរឯកសារ ដោយមិនចាំបាច់មានការជូនដំណឹងជាមុនទៅកាន់លោកអ្នក។ 

៩.៤ ធនាគារមានសិទ្ធិពេញលេញក្នុងការបំលែងចំនួនប្រាក់ដែលទទួលបានជារូបិយប័ណ្ណខ្មែរ (KHR) ឬដុល្លារអាមេរិក (USD) ដែលសមមូលទៅនឹងចំនួនទឹកប្រាក់ទាំងអស់ដែលធនាគារបានធ្វើការទូទាត់ក្រោមការផ្តល់សេវាបេឡានិច័យដោយឯកសារ​ ឬសេវាជួញដូរឯកសារ តាមអត្រាប្តូរប្រាក់ជាក់ស្តែងរបស់ធនាគារ។ 

 

ប្រការ ១០៖ ការកែប្រែ និងការលុបចោល 

១០.១ ការកែប្រែ ឬការលុបចោលការផ្តល់សេវាបេឡានិច័យដោយឯកសារ ឬសេវាជួញដូរឯកសារ ត្រូវទទួលបានការយល់ព្រមជាលាយលក្ខណ៍អក្សរពីភាគីទាំងអស់ដែលពាក់ព័ន្ធ រួមទាំងអ្នកទទួលផលផងដែរ។ 

១០.២ ធនាគាររក្សាសិទ្ធិក្នុងការបដិសេធសំណើសុំកែប្រែ ឬលុបចោលណាមួយដោយផ្អែកតាមឆន្ទានុសិទ្ធិរបស់ខ្លួន។ 

 

ប្រការ ១១៖ ការប្រាក់ 

ក្នុងករណីដែលធនាគារបានធ្វើការទូទាត់ ឬផ្តល់កម្ចីជាមុន ក្រោមការផ្តល់សេវាបេឡានិច័យដោយឯកសារ ឬសេវាជួញដូរឯកសារ លោកអ្នកត្រូវទូទាត់សងប្រាក់ឲ្យធនាគារភ្លាមៗនៅពេលមានការទាមទារ។ ប្រសិនបើមិនបានសងតាមកាលកំណត់ ធនាគារមានសិទ្ធិក្នុងការគិតការប្រាក់លើចំនួនប្រាក់ដែលនៅជំពាក់ ដោយផ្អែកលើអត្រាដែលបានយល់ព្រមជាលាយលក្ខណ៍អក្សរ ឬបើមិនបានបញ្ជាក់ អត្រានឹងត្រូវអនុវត្តតាមអត្រាខ្ចីប្រាក់បច្ចុប្បន្នរបស់ធនាគារ។ ការប្រាក់នឹងចាប់ផ្តើមគិតចាប់ពីថ្ងៃដល់កំណត់សងរហូតដល់ការសងត្រូវបានទូទាត់ទាំងស្រុង ហើយអាចគិតបន្ថែមរៀងរាល់ខែតាមគោលនយោបាយរបស់ធនាគារ និងច្បាប់ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា។ 

 

កិច្ចព្រមព្រៀងអតិថិជនស្តីពីសេវាកម្មកត់ត្រាចំណូល-ចំណាយ​ 

ប្រការ ១៖ សេវាកម្មកត់ត្រាចំណូល-ចំណាយ 

១.១ សេវាកម្មកត់ត្រាចំណូល-ចំណាយ សំដៅលើសេវាកម្មដែលផ្តល់ដោយធនាគារ ដែលអនុញ្ញាតឲ្យលោកអ្នកវិភាគទិន្នន័យហិរញ្ញវត្ថុតាមរយៈបណ្តាញធនាគារ។ 

១.២ តាមរយៈប្រតិបត្តិការ ឬការប្រើប្រាស់សេវាកម្មកត់ត្រាចំណូល-ចំណាយ លោកអ្នកយល់ព្រមភា្ជប់កាតព្វកិច្ចតាមរយៈកិច្ចព្រមព្រៀងអតិថិជនស្តីពីសេវាកម្មកត់ត្រាចំណូល-ចំណាយនេះ។ 

 

ប្រការ ២៖ ប្រតិបត្តិការ 

២.១ លោកអ្នកត្រូវធានាឲ្យបានលើការចាប់ផ្តើម ឬអនុវត្តតាមសេចក្តីណែនាំរបស់អតិថិជនជាមួយនឹងទិន្នន័យ និងព័ត៌មានដែលត្រឹមត្រូវ។ ប្រសិនបើសេចក្តីណែនាំរបស់អតិថិជនដែលលោកអ្នកបានផ្តល់ជូនមិនមានទិន្នន័យគ្រប់គ្រាន់ ឬមានទិន្នន័យខុសប្រក្រតី ធនាគារអាចបដិសេធមិនធ្វើប្រតិបត្តិការតាមសេចក្តីណែនាំអតិថិជនតាមឆន្ទានុសិទ្ធិរបស់ខ្លួន។ ធនាគារត្រូវធ្វើប្រតិបត្តិការលើសេចក្តីណែនាំអតិថិជន ដោយផ្អែកលើព័ត៌មាន ទិន្នន័យ ឬឯកសារដែលលោកអ្នកបានផ្តល់ ឬបានភ្ជាប់ជូនតែប៉ុណ្ណោះ។ ធនាគារមិនត្រូវទទួលខុសត្រូវ ឬធានាលើការវិភាគទិន្នន័យ និងព័ត៌មានរបស់លោកអ្នកឡើយវៀរលែងតែព័ត៌មាន ទិន្នន័យ ឬឯកសារនោះត្រូវបានអនុញ្ញាតដោយធនាគារឲ្យបញ្ចូល ភ្ជាប់ ឬបំពេញនៅលើកម្មវិធីទូរសព្ទវីង។ 

២.២ ក្នុងករណីមានការអនុវត្តតាមសេចក្តីណែនាំរបស់អតិថិជន ដោយមិនមានការអនុញ្ញាត ឬមិនត្រឹមត្រូវ លោកអ្នកត្រូវជូនដំណឹងដល់ធនាគារភ្លាម។ 

២.៣ ធនាគារត្រូវចាត់ទុកថាបានបំពេញកាតព្វកិច្ចរបស់ខ្លួនដោយជោគជ័យ​ និងចប់សព្វគ្រប់ ស្របតាមសេចក្តីណែនាំរបស់អតិថិជនដែលលោកអ្នកបានបញ្ជូន បើទោះបីជាទិន្នន័យនៃសេចក្តីណែនាំរបស់អតិថិជនដែលលោកអ្នកបានបញ្ជូននោះមិនត្រឹមត្រូវ ឬមិនគ្រប់គ្រាន់ក៏ដោយ។ ក្នុងករណីនេះ ធនាគារមិនត្រូវទទួលខុសត្រូវលើទិន្នន័យ និងព័ត៌មានដែលមិនត្រឹមត្រូវនោះឡើយ។  

២.៤ ធនាគារមានសិទ្ធិឲ្យតតិយជនចូលរួម ដោយផ្នែក​ ឬទាំងស្រុង ធ្វើប្រតិបត្តិការបញ្ជាអតិថិជនជូនធនាគារ។ ប្រសិនបើធនាគារមានករណីនេះកើតឡើង ធនាគារនឹងតម្រូវឲ្យតតិយជនដែលជាអ្នកផ្តល់សេវាកម្មគោរពកាតព្វកិច្ចដូចគ្នានឹងធនាគារ សម្រាប់ផ្តល់សេវាកម្មជូនលោកអ្នក។ 

 

ប្រការ ៣៖ ការកម្រិតការទទួលខុសត្រូវ 

ធនាគារមិនត្រូវទទួលខុសត្រូវលើ (១) ប្រតិបត្តិការដែលមានការសង្ស័យ មិនមានការអនុញ្ញាត ឬមិនត្រឹមត្រូវ ដែលបានធ្វើឡើងពីគណនី ឬឧបករណ៍របស់លោកអ្នក (២) ការមិនធ្វើប្រតិបត្តិការ ភាពមិនត្រឹមត្រូវ ឬការពន្យារពេល លើការធ្វើប្រតិបត្តិការតាមសេចក្តីណែនាំរបស់អតិថិជន ដែលបណ្តាលមកពីកំហុសរបស់លោកអ្នក ឬករណីមានកំហុស ឬការបង្អាក់ប្រព័ន្ធរបស់ធនាគារដែលហួសពីការគ្រប់គ្រងរបស់ធនាគារ (៣) កំហុស ភាពខុសប្រក្រតី ភាពស្ទួនគ្នា និង/ឬ ភាពផ្ទុយគ្នាណាមួយក្នុងសេចក្តីណែនាំរបស់អតិថិជនរបស់លោកអ្នក (៤) ការពន្យារពេល ការបង្អាក់ ឬការផ្អាកក្នុងការផ្តល់សេវាកម្មណាមួយ ដែលបណ្តាលមកពីតតិយជន រួមមាន អ្នកផ្តល់សេវាកម្ម ឬដៃគូ ដែលធ្វើឲ្យប៉ះពាល់ ឬរំខានដល់ដំណើរការរបស់ធនាគារ។  

 

កិច្ចព្រមព្រៀងអតិថិជនស្តីពីកម្មវិធីទូរសព្ទវីង  

ប្រការ ១៖ សំណើ និងការទទួលយក

១.១ កិច្ចព្រមព្រៀងអតិថិជនស្តីពីកម្មវិធីទូរសព្ទវីងនេះ បង្កើតបានជាកិច្ចព្រមព្រៀង​ស្រប​ច្បាប់ ដែលធ្វើឡើងរវាងលោក​អ្នក ក្នុងឋានៈផ្ទាល់ខ្លួនតាមរយៈគណនីប្រភេទណាមួយដែលលោក​អ្នកបានចុះឈ្មោះជាមួយធនាគារ។ លោក​អ្នកទទួលស្គាល់ថា លោក​អ្នកបានអាន និងយល់ព្រមលើកិច្ចព្រមព្រៀងអតិថិជនស្តីពីកម្មវិធីទូរសព្ទវីង មុនពេលលោក​អ្នកចុះឈ្មោះប្រើប្រាស់កម្មវិធីទូរសព្ទវីង។

១.២ តាមរយៈការយល់ព្រមលើកិច្ចព្រមព្រៀងអតិថិជនស្តីពីកម្មវិធីទូរសព្ទវីង លោកអ្នកបញ្ជាក់ថាបានកំពុងប្រតិបត្តិការក្នុងឋានៈផ្ទាល់ខ្លួន និងទទួលខុសត្រូវចំពោះប្រតិបត្តិការដែលមិនបានអនុញ្ញាត ដែលបានចាប់ផ្តើមធ្វើប្រតិបត្តិការក្រោមឈ្មោះរបស់លោកអ្នក។ លោកអ្នកយល់ព្រមទទួលយកភាពមិនប្រក្រតីណាមួយដែលកើតឡើងពីប្រតិបត្តិការទាំងនេះ ដោយមិនចងកាតព្វកិច្ចទទួលខុសត្រូវណាមួយទៅនឹងធនាគារឡើយ។

១.៣ លោកអ្នកយល់ដឹងថា មានកាលៈទេសៈដែលអាចកើតឡើងដោយការបរាជ័យ ឬកំហុសរបស់ប្រព័ន្ធ ដោយសារព្រឹត្តិការណ៍មិនច្បាស់លាស់ដែលជាលក្ខណៈទូទៅនៃការផ្តល់សេវាកម្ម។ លោកអ្នកមានឆន្ទៈក្នុងការសហការជាមួយធនាគារ និងអនុវត្តទៅតាមនីតិវិធីជាធរមានរបស់ធនាគារ និងគោលការណ៍នៃច្បាប់ជាធរមានជំនួសការដោះស្រាយដោយមិនធ្វើឲ្យខូចប្រយោជន៍របស់ភាគីម្ខាងទៀត។              លោកអ្នកទទួលស្គាល់ និងយល់ព្រមចំពោះការកាត់ទឹកប្រាក់របស់ធនាគារ និងទូទាត់ចំនួនទឹកប្រាក់ដែលមានបញ្ហានៅក្នុងគណនីរបស់              លោកអ្នក ដោយមិនចាំបាច់មានការយល់ព្រម ឬអនុញ្ញាតពីលោកអ្នកទៅលើការចំណេញ ឬខាតបង់ដោយការបរាជ័យរបស់ប្រព័ន្ធធនាគារ ឬកំហុសរបស់មនុស្សណាមួយឡើយ។

១.៤ ព័ត៌មានដែលមាននៅលើកម្មវិធីទូរសព្ទវីង មិនមែនផ្តល់ក្នុងគោលបំណងសម្រាប់ចែកចាយ ឬប្រើប្រាស់ដោយបុគ្គល ឬស្ថាប័នណាមួយនៅស្ថិតនៅក្នុងយុត្តាធិការ ឬប្រទេសណាមួយ ដែលការចែកចាយ ឬប្រើប្រាស់នោះអាចផ្ទុយនឹងច្បាប់ ឬបទប្បញ្ញត្តិ ឬតម្រូវឲ្យយើងធ្វើការចុះបញ្ជីក្រោមយុត្តាធិការ ឬប្រទេសនោះឡើយ។

១.៥ ធនាគាររក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ កែប្រែ បន្ថែម ឬដកចេញផ្នែកណាមួយនៃកិច្ចព្រមព្រៀងអតិថិជនស្តីពីកម្មវិធីទូរសព្ទវីងនេះ នៅពេលណាមួយ ដោយផ្តល់ការជូនដំណឹងជូនលោកអ្នកមុនកាលបរិច្ឆេទសុពលភាព។ លោកអ្នកនឹងត្រូវបានចាត់ទុកថាបានដឹង និងបានយល់ព្រមចំពោះការផ្លាស់ប្តូរណាមួយក្នុងកិច្ចព្រមព្រៀងអតិថិជនស្តីពីកម្មវិធីទូរសព្ទវីង តាមរយៈការបន្តប្រើប្រាស់កម្មវិធីទូរសព្ទវីងរបស់លោកអ្នក។

១.៦ ប្រសិនបើលោកអ្នកមិនយល់ព្រមលើកិច្ចព្រមព្រៀងអតិថិជនស្តីពីកម្មវិធីទូរសព្ទវីង និងការចំពោះការផ្លាស់ប្តូរនេះទេ នោះលោកអ្នកមានសិទ្ធិក្នុងបញ្ឈប់ការចុះឈ្មោះ ឬការប្រើប្រាស់កម្មវិធីទូរសព្ទវីងនេះបាន។

១.៧ ព័ត៌មាននៅលើកម្មវិធីទូរសព្ទវីង អាចនឹងមានកំហុសអក្ខរាវិរុទ្ធ ភាពមិនត្រឹមត្រូវ ឬការខ្វះខាត រួមទាំង ពិពណ៌នា តម្លៃ ភាពប្រាកដថាមាន និងព័ត៌មានផ្សេងៗទៀត។ យើងរក្សាសិទ្ធិគ្រប់យ៉ាងក្នុងការកែតម្រូវរាល់កំហុស ភាពមិនត្រឹមត្រូវ ឬការខ្វះខាត និងកែប្រែ ឬធ្វើបច្ចុប្បន្នភាពព័ត៌មាននៅលើកម្មវិធីទូរសព្ទវីងគ្រប់ពេលវេលា ដោយមិនមានការជូនដំណឹងជាមុន។

 

ប្រការ ២៖ ការរឹតត្បិតការប្រើប្រាស់ 

២.១ កម្មវិធីទូរសព្ទវីង មានគោលបំណងអនុញ្ញាតសម្រាប់អ្នកប្រើប្រាស់ដែលមានអាយុចាប់ពី ១៥ (ដប់ប្រាំ) ឆ្នាំឡើងទៅគិតចាប់ពីថ្ងៃបើកគណនី។ បុគ្គលដែលមានអាយុក្រោមច្បាប់កំណត់ (អនីតិជន) មិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ ឬចុះឈ្មោះសម្រាប់កម្មវិធីទូរសព្ទវីងឡើយលុះត្រាតែមានការព្រមព្រៀងពីឪពុកម្តាយ ឬអាណាព្យាបាលក្នុងការប្រើប្រាស់កម្មវិធីទូរសព្ទវីង និងទទួលយកកិច្ចព្រមព្រៀងអតិថិជនស្តីពីកម្មវិធីទូរសព្ទវីង។ 

២.២ ទោះជាយ៉ាងណាក៏ដោយ អ្នកប្រើប្រាស់ដែលមានអាយុចន្លោះពី ១៥ (ដប់ប្រាំ) ឆ្នាំ ដល់ក្រោម ១៨ (ដប់ប្រាំបី) ឆ្នាំ នឹងត្រូវគ្រប់គ្រងដោយការរឹតត្បឹតមួយចំនួនដូចជា ការស្នើសុំឥណទាន ការប្រើប្រាស់កាត ការកំណត់ប្រតិបត្តិការផ្សេងៗ ការដកប្រាក់ និង/ឬ ការផ្ទេរប្រាក់ចេញពី ឬចូលទៅក្នុងគណនីជាមួយការកម្រិតទាំងនេះ និងការរឹតត្បឹតផ្សេងទៀតដែលបានកំណត់ដោយធនាគារ។ 

 

ប្រការ ៣៖ សកម្មភាពហាមឃាត់ 

៣.១ លោកអ្នកមិនអាចចូល ឬប្រើប្រាស់កម្មវិធីទូរសព្ទវីង សម្រាប់គោលបំណងណាមួយផ្សេងពីគោលបំណងដែលយើងបានអនុញ្ញាតលើកម្មវិធីទូរសព្ទវីងឡើយ។ កម្មវិធីទូរសព្ទវីង មិនអាចត្រូវបានប្រើប្រាស់ពាក់ព័ន្ធនឹងកិច្ចការពាណិជ្ជកម្មណាមួយឡើយ លើកលែងតែមានការយល់ព្រមជាក់លាក់ ឬអនុម័តដោយធនាគារ។ 

៣.២ ក្នុងនាមជាអ្នកប្រើប្រាស់កម្មវិធីទូរសព្ទវីង លោកអ្នកយល់ព្រមមិន៖ 

(១) ធ្វើប្រតិបត្តិការទូទាត់ខុសច្បាប់ ឬការផ្ទេរប្រាក់ខុសច្បាប់ ឬសកម្មភាពណាមួយដែលពាក់ព័ន្ធនឹងហិរញ្ញប្បទានភេរវកម្ម។ 

(២) ទាញយកទិន្នន័យ ឬខ្លឹមសារផ្សេងទៀតពីកម្មវិធីទូរសព្ទវីងដើម្បីបង្កើត ឬចងក្រងដោយផ្ទាល់ ឬដោយប្រយោល ដែលជាការប្រមូល ចងក្រង ទិន្នន័យ ឬថត ដោយមិនមានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីយើងខ្ញុំឡើយ។ 

(៣) ប្រើប្រាស់កម្មវិធីទូរសព្ទវីងដើម្បីផ្សព្វផ្សាយ ឬផ្តល់ជូនការលក់ទំនិញ និងសេវាកម្ម។ 

(៤) ចូលរួមក្នុងការរៀបចំបង្កើត ឬភ្ជាប់ដោយគ្មានការអនុញ្ញាតទៅកាន់កម្មវិធីទូរសព្ទវីង។ 

(៥) បោកបញ្ឆោត ឆបោក ឬបំភ័ន្តយើងខ្ញុំ និងអ្នកប្រើប្រាស់ផ្សេងទៀត ជាពិសេសការប៉ុនប៉ងណាមួយ ដើម្បីស្វែងរក ព័ត៌មានសំខាន់នៃគណនី ដូចជាពាក្យសម្ងាត់របស់អ្នកប្រើប្រាស់។ 

(៦) ប្រើប្រាស់សេវាកម្មគាំទ្ររបស់យើងខ្ញុំដោយមិនត្រឹមត្រូវ ឬដាក់របាយការណ៍មិនពិតអំពីការរំលោភបំពាន ឬការប្រព្រឹត្តខុស។ 

(៧) ជ្រៀតចូល រំខាន ឬបង្កើតបន្ទុកធ្ងន់ធ្ងរណាមួយលើកម្មវិធីទូរសព្ទវីង ឬបណ្តាញ ឬសេវាកម្មដែលភ្ជាប់ទៅនឹងកម្មវិធីទូរសព្ទវីង។ 

(៨) ប៉ុនប៉ងក្លែងបន្លំធ្វើជាអ្នកប្រើប្រាស់ ឬបុគ្គលផ្សេងទៀត ឬប្រើឈ្មោះអ្នកប្រើប្រាស់ និងលេខសម្ងាត់របស់អ្នកប្រើប្រាស់ដទៃទៀត។ 

(៩) ប្រើប្រាស់ព័ត៌មានដែលទទួលបានពីកម្មវិធីទូរសព្ទវីង (Wing Bank App) ដើម្បីបៀតបៀន បំពាន ឬបង្កគ្រោះថ្នាក់ទៅដល់បុគ្គលដទៃទៀត។ 

(១០) ប្រើប្រាស់កម្មវិធីទូរសព្ទវីងក្នុងលក្ខណៈណាមួយដើម្បីប្រកួតប្រជែងជាមួយយើងខ្ញុំ ឬប្រើកម្មវិធីទូរសព្ទវីង និង/ឬ មាតិកាសម្រាប់ទាញប្រាក់ចំណូល។ 

(១១) ប៉ុនប៉ងគេចវេះវិធានការណាមួយនៃកម្មវិធីទូរសព្ទវីង ដែលបង្កើតឡើងដើម្បីបញ្ជៀស ឬរឹតត្បឹតលើការចូលទៅប្រើប្រាស់កម្មវិធីទូរសព្ទវីង ឬផ្នែកណាមួយនៃកម្មវិធីទូរសព្ទវីង។ 

(១២) បៀតបៀន រំខាន បំភិតបំភ័យ ឬគំរាមកំហែងដល់បុគ្គលិក ឬភ្នាក់ងារណាមួយរបស់យើងខ្ញុំ ដែលបានចូលរួមជាផ្នែកណាមួយក្នុងការផ្តល់កម្មវិធីទូរសព្ទវីងជូនលោកអ្នក។ 

(១៣) បង្ហោះ ឬបញ្ជូន (ឬប៉ុនប៉ងបង្ហោះ ឬបញ្ជូន) មេរោគ ឬវត្ថុផ្សេងៗទៀត រួមទាំងការប្រើប្រាស់ហួសហេតុ និងការផ្ញើសារដែលមិនចាំបាច់ (ការបង្ហោះអត្ថបទដដែលៗ) ដែលរំខានដល់ការប្រើប្រាស់ និងភាពរីករាយរបស់ភាគីណាមួយនៅលើកម្មវិធីទូរសព្ទវីង ឬកែប្រែ ធ្វើឲ្យខូចគុណភាព រំខាន ផ្លាស់ប្តូរ ឬប៉ះពាល់ដល់ការប្រើប្រាស់ ទម្រង់ មុខងារ ប្រតិបត្តិការ ឬការថែទាំកម្មវិធីទូរសព្ទវីង។ 

 

ប្រការ ៤៖ ការអះអាង និងការធានា 

តាមរយៈការប្រើប្រាស់កម្មវិធីទូរសព្ទវីង លោកអ្នកអះអាង និងធានាថា៖ 

(១) រាល់ការយកចិត្តទុកដាក់ស្គាល់អតិថិជនតាមប្រព័ន្ធឌីជីថល គឺជាព័ត៌មានពិត ត្រឹមត្រូវ បច្ចុប្បន្នភាព និងពេញលេញ។ 

(២) លោកអ្នកត្រូវគ្រប់គ្រងលើភាពត្រឹមត្រូវ នៃការយកចិត្តទុកដាក់ស្គាល់អតិថិជនតាមប្រព័ន្ធឌីជីថល ហើយធ្វើបច្ចុប្បន្នភាពទៅលើការយកចិត្តទុកដាក់ស្គាល់អតិថិជនតាមប្រព័ន្ធឌីជីថលភ្លាមៗប្រសិនបើមានការកែប្រែណាមួយ។ 

(៣) លោកអ្នកនឹងប្រើប្រាស់កម្មវិធីទូរសព្ទវីង ដោយស្មោះត្រង់ និងស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានទាំងអស់ រួមទាំងច្បាប់ពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ 

(៤) លោកអ្នកមានសមត្ថភាពផ្លូវច្បាប់ ហើយលោកអ្នកយល់ព្រមអនុវត្តតាមកិច្ចព្រមព្រៀងអតិថិជនស្តីពីកម្មវិធីទូរសព្ទវីងនេះ។ 

(៥) លោកអ្នកមិនត្រូវប្រើប្រាស់កម្មវិធីទូរសព្ទវីង សម្រាប់គោលបំណងខុសច្បាប់ ឬគ្មានការអនុញ្ញាតឡើយ ដែលអាចបង្កឲ្យមានការរឹតត្បឹតផ្នែកផ្លូវច្បាប់។ និង 

(៦) លោកអ្នកយល់ព្រមផ្តល់សំណងដល់យើងខ្ញុំ បុត្រសម្ព័ន្ធរបស់យើងខ្ញុំ អភិបាល និយោជិត ភ្នាក់ងារ និងអ្នកតំណាង និងមិនឲ្យពួកគេមានការខូចខាត ការបាត់បង់ ការទាមទារ និងការទទួលខុសត្រូវណាមួយ (រួមទាំងថ្លៃចំណាយសេវាផ្នែកច្បាប់ដោយគណនាជាការផ្តល់សំណងទាំងស្រុង) ដែលអាចកើតឡើងពីការបំពានខចែង និងលក្ខខណ្ឌរបស់លោកអ្នកលើកិច្ចព្រមព្រៀងអតិថិជនស្តីពីកម្មវិធីទូរសព្ទវីង ឬកិច្ចព្រមព្រៀងបំពេញបន្ថែមណាមួយជាមួយយើងខ្ញុំ។ 

 

ប្រការ ៥៖ សេវាកម្ម និងផលិតផលលើកម្មវិធីទូរសព្ទវីង  

៥.១ លោកអ្នកអាចប្រើប្រាស់សេវាកម្ម និងផលិតផលដែលមានលើកម្មវិធីទូរសព្ទវីងតែប៉ុណ្ណោះ ប្រសិនបើលោកអ្នកជាម្ចាស់គណនីវីង។ កម្មវិធីទូរសព្ទវីង មានផ្តល់ជូននូវសេវាកម្ម ឬផលិតផលដែលផ្តល់ដោយវីង ឬតតិយជន ដែលបានអនុញ្ញាតដោយធនាគារក្នុងការផ្តល់សេវាកម្ម និងផលិតផលរបស់តាមរយៈកម្មវិធីទូរសព្ទវីង។ 

៥.២ រាល់សេវាកម្ម និងផលិតផលរបស់ធនាគារ ដែលមានលើកម្មវិធីទូរសព្ទវីង ត្រូវកំណត់ថាជាការផ្តល់ “ត្រឹមកម្រិត” ដែលបានផ្តល់នោះតែប៉ុណ្ណោះ និងត្រូវគ្រប់គ្រងដោយកិច្ចព្រមព្រៀងអតិថិជនស្តីពីកម្មវិធីទូរសព្ទវីង និងលក្ខខណ្ឌជាក់លាក់នីមួយៗនៃសេវាកម្ម និងផលិតផលដែលបានជ្រើសរើសនោះ។ ការប្រើប្រាស់សេវាកម្ម និងផលិតផលរបស់លោកអ្នកនឹងត្រូវភ្ជាប់នូវការទទួលយក និងការអនុវត្តនូវខចែង និងលក្ខខណ្ឌដែលមានចែងសម្រាប់សេវាកម្ម និងផលិតផលនោះ។ 

៥.៣ លោកអ្នកអាចនឹងស្វែងរកសេវាកម្ម និងផលិតផលរបស់តតិយជន (ស្ថាប័នផ្សេងៗក្រៅពីស្ថាប័នហិរញ្ញវត្ថុ) នៅលើកម្មវិធីទូរសព្ទវីង។ ដើម្បីចៀសវាងការភ័ន្តច្រលំ សេវាកម្ម និងផលិតផលរបស់តតិយជនលើកម្មវិធីទូរសព្ទវីង ជាការផ្តល់ឲ្យដោយតតិយជននោះដោយផ្ទាល់ ដោយស្របតាមច្បាប់ជាធរមាន។ ក្នុងន័យនេះធនាគារ គ្រាន់តែជាអ្នកផ្តល់កម្មវិធីទូរសព្ទវីង សម្រាប់ជាបណ្តាញក្នុងការផ្តល់សេវាកម្ម និងផលិតផលរបស់តតិយជន សម្រាប់លោកអ្នកជ្រើសរើសតែប៉ុណ្ណោះ។ ការប្រើប្រាស់សេវាកម្ម និងផលិតផលរបស់តតិយជនក្នុងកម្មវិធីទូរសព្ទវីង នឹងត្រូវគ្រប់គ្រងដោយកិច្ចព្រមព្រៀទាំងនេះ ភ្ជាប់ជាមួយនឹងការទទួលយក និងការអនុវត្តនូវខចែង និងលក្ខខណ្ឌដែលមានចែងសម្រាប់សេវាកម្ម និងផលិតផលរបស់តតិយជននោះ។ 

៥.៤ យើងខ្ញុំមិនធានាថាពណ៌ លក្ខណៈ យថាប្រភេទ គុណភាព និងព័ត៌មានលម្អិតនៃសេវាកម្ម ឬផលិតផលដែលបង្ហាញនៅលើកម្មវិធីទូរសព្ទវីង ​នឹងមានភាពត្រឹមត្រូវ ពេញលេញ អាចទុកចិត្តបាន មានបច្ចុប្បន្នភាព ឬមិនមានកំហុសផ្សេងទៀត ហើយការបង្ហាញតាមរយៈប្រព័ន្ធអេឡិចត្រូនិករបស់លោកអ្នក អាចនឹងមិនបង្ហាញពីភាពជាក់ស្តែងនៃពណ៌ និងភាពលម្អិតនៃសេវាកម្ម ឬផលិតផលឡើយ។ 

៥.៥ លោកអ្នកយល់ព្រមថាអត្រាប្តូរប្រាក់ និងការគណនាដែលដាក់បង្ហាញនៅលើកម្មវិធីទូរសព្ទវីង គឺសម្រាប់ព័ត៌មានយោងទូទៅតែប៉ុណ្ណោះ ហើយលោកអ្នកយល់ថា អត្រាប្តូរប្រាក់នោះអាចមិនត្រូវបានដាក់បង្ហាញជាក់ស្តែង ហើយការអនុវត្តចំពោះលោកអ្នកក្នុងប្រតិបត្តិការអាចខុសពីអត្រាការប្រាក់ដែលបានដាក់បង្ហាញនៅលើកម្មវិធីទូរសព្ទវីង។ 

 

ប្រការ ៦៖ គេហទំព័រតតិយជន និងមាតិកានៅលើកម្មវិធីទូរសព្ទវីង 

៦.១ កម្មវិធីទូរសព្ទវីងអាចមាន (ឬលោកអ្នកអាចបញ្ជូនតាមរយៈកម្មវិធីទូរសព្ទវីង) នូវតំណភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀត (“គេហទំព័រតតិយជន”) ក៏ដូចជាខចែង រូបថត អត្ថបទ ក្រាហ្វិក រូបភាព ការរចនា តន្ត្រី សំឡេង វីដេអូ ព័ត៌មាន កម្មវិធី សូហ្វវែ និងមាតិកាផ្សេងទៀត ឬចំណុចផ្សេងទៀតដែលជាកម្មសិទ្ធិ ឬប្រភពមកពីតតិយជន (“មាតិកាតតិយជន”)។ 

៦.២ គេហទំព័រតតិយជន និងមាតិកាតតិយជននេះ អាចមិនត្រូវបានស៊ើបអង្កេត គ្រប់គ្រង ឬត្រួតពិនិត្យសម្រាប់ភាពត្រឹមត្រូវ ភាពសមស្រប ឬភាពពេញលេញដោយយើងខ្ញុំឡើយ ហើយយើងខ្ញុំមិនទទួលខុសត្រូវចំពោះគេហទំព័រតតិយជនណាមួយតាមរយៈកម្មវិធីទូរសព្ទវីង ឬមាតិកាតតិយជនណាមួយដែលបានបង្ហោះ ហើយអាចរកបានតាមរយៈ ឬការដំឡើងពីកម្មវិធីទូរសព្ទវីង រួមទាំងមាតិកា ភាពត្រឹមត្រូវ ការវាយប្រហារ មតិយោបល់ ភាពអាចទុកចិត្តបាន ការអនុវត្តសិទ្ធិឯកជន ឬគោលការណ៍ផ្សេងទៀតដែលមាននៅក្នុងគេហទំព័រតតិយជន ឬមាតិកាតតិយជន។ 

៦.៣ ការបញ្ចូល ការភ្ជាប់ ឬការអនុញ្ញាតឲ្យប្រើប្រាស់ ឬដំឡើង គេហទំព័រភាគីទី ឬមាតិកាតតិយជនណាមួយ មិនត្រូវបានចាត់ទុកជាការអនុម័ត ឬការគាំទ្រពីធនាគារនោះទេ។ ប្រសិនបើលោកអ្នកសម្រេចចិត្តចាកចេញពីវីកម្មវិធីទូរសព្ទវីង ហើយចូលទៅកាន់គេហទំព័រតតិយជន ដើម្បីប្រើប្រាស់ ឬដំឡើងមាតិកាតតិយជនណាមួយ លោកអ្នកត្រូវប្រឈមនឹងហានិភ័យដោយខ្លួនឯង ហើយលោកអ្នកត្រូវជ្រាបថា កិច្ចព្រមព្រៀងអតិថិជនស្តីពីកម្មវិធីទូរសព្ទវីង នឹងមិនគ្រប់គ្រងលើការចូលទៅកាន់គេហទំព័រតតិយជន និងការប្រើប្រាស់មាតិកាតតិយជននោះទេ។ 

៦.៤ លោកអ្នកត្រូវពិនិត្យមើលខចែង និងលក្ខខណ្ឌ និងគោលនយោបាយជាធរមាន រួមទាំងការអនុវត្តសិទ្ធិឯកជន និងការប្រមូលទិន្នន័យពីគេហទំព័រណាមួយដែលលោកអ្នកចូលប្រើប្រាស់ តាមរយៈកម្មវិធីទូរសព្ទវីង ឬទាក់ទងនឹងកម្មវិធីណាមួយដែលលោកអ្នកប្រើប្រាស់ ឬដំឡើងពីកម្មវិធីទូរសព្ទវីង។ រាល់ការទិញណាមួយដែលលោកអ្នកធ្វើឡើងតាមរយៈគេហទំព័រតតិយជន គឺធ្វើឡើងតាមរយៈគេហទំព័រផ្សេង និងពីក្រុមហ៊ុនផ្សេងទៀត ដូច្នេះយើងខ្ញុំមិនទទួលខុសត្រូវអ្វីទាំងអស់ដែលទាក់ទងនឹងការទិញនោះ ដែលធ្វើឡើងដោយឡែករវាងលោកអ្នក និងតតិយជន។ 

 

ប្រការ ៧៖ សំណើ 

៧.១ លោកអ្នកទទួលស្គាល់ និងយល់ព្រមថា រាល់សំណួរ មតិយោបល់ ការផ្ដល់យោបល់ គំនិត មតិកែលម្អ ឬព័ត៌មានផ្សេងទៀតទាក់ទងនឹងកម្មវិធីទូរសព្ទវីង (“សំណើ”) ដែលលោកអ្នកផ្ដល់ជូនធនាគារ គឺមិនមែនជាព័ត៌មានសម្ងាត់នោះទេ ហើយនឹងត្រូវក្លាយជាកម្មសិទ្ធិរបស់យើងខ្ញុំទាំងស្រុង។ យើងខ្ញុំទទួលបានសិទ្ធិផ្តាច់មុខ រួមទាំងសិទ្ធិកម្មសិទ្ធិបញ្ញាទាំងអស់ និងមានសិទ្ធិក្នុងការប្រើប្រាស់ និងការផ្សព្វផ្សាយដោយគ្មានការរឹតត្បិតនៃសំណើទាំងនោះ សម្រាប់គោលបំណងស្របច្បាប់ណាមួយ ពាណិជ្ជកម្ម ដោយមិនតម្រូវឲ្យមានការទទួលស្គាល់ ឬសំណងជូនលោកអ្នកឡើយ។ 

៧.២ លោកអ្នកលះបង់សិទ្ធិសីលធម៌ទាំងអស់ចំពោះសំណើ ហើយលោកអ្នកធានាថាខ្លឹមសារនៃសំណើជាច្បាប់ដើមរបស់លោកអ្នក ឬលោកអ្នកមានសិទ្ធិក្នុងការដាក់សំណើទាំងនោះ។ លោកអ្នកយល់ព្រមនឹងមិនមានការទាមទារប្រឆាំងនឹងយើងខ្ញុំលើការចោទប្រកាន់ ឬការរំលោភបំពានជាក់ស្តែងណាមួយ ឬការក្លែងបន្លំនូវកម្មសិទ្ធិណាមួយនៅក្នុងខ្លឹមសារនៃសំណើរបស់លោកអ្នក។ 

 

ប្រការ ៨៖ ទំនាក់ទំនងអេឡិចត្រូនិក ប្រតិបត្តិការ និងហត្ថលេខា 

៨.១ ការចូលទៅកាន់កម្មវិធីទូរសព្ទវីង ការផ្ញើអ៊ីមែលមកកាន់យើងខ្ញុំ និងការបំពេញទម្រង់តាមរយៈអនឡាញ គឺជាទំនាក់ទំនងអេឡិចត្រូនិក។ លោកអ្នកយល់ព្រមទទួលការទាក់ទងតាមរយៈអេឡិចត្រូនិក ហើយលោកអ្នកយល់ព្រមថា រាល់កិច្ចព្រមព្រៀង ការជូនដំណឹង ការបង្ហាញ និងការទំនាក់ទំនងផ្សេងទៀត ដែលយើងខ្ញុំផ្តល់ជូនលោកអ្នកតាមអេឡិចត្រូនិក តាមរយៈអ៊ីមែល និងនៅលើវីកម្មវិធីទូរសព្ទវីង បំពេញរាល់តម្រូវការផ្លូវច្បាប់ ដែលការទំនាក់ទំនងទាំងនេះត្រូវធ្វើជាលាយលក្ខណ៍អក្សរ។ លោកអ្នកយល់ព្រមចំពោះការប្រើប្រាស់ហត្ថលេខាអេឡិចត្រូនិក កិច្ចសន្យា ការបញ្ជាទិញ និងកំណត់ត្រាផ្សេងទៀត និងចំពោះការបញ្ជូនជាអេឡិចត្រូនិកនូវសេចក្តីជូនដំណឹង គោលនយោបាយ និងកំណត់ត្រានៃប្រតិបត្តិការដែលយើងបានចាប់ផ្តើម ឬបញ្ចប់ តាមរយៈកម្មវិធីទូរសព្ទវីង។ 

៨.២ លោកអ្នកយល់ព្រមលះបង់រាល់តម្រូវការដែលស្ថិតក្រោមការសរសេរជាលាយលក្ខណ៍អក្សរ ឬដែលតម្រូវឲ្យមានហត្ថលេខាផ្ទាល់ ឬការបញ្ជូន ឬការរក្សាទុកកំណត់ត្រាដែលមិនមែនជាអេឡិចត្រូនិក ឬការទូទាត់ ឬការផ្តល់ឥណទានតាមមធ្យោបាយណាមួយក្រៅពីមធ្យោបាយអេឡិចត្រូនិក លុះត្រាតែតម្រូវការទាំងនោះត្រូវបានកំណត់ជាពិសេស ឬតម្រូវដោយច្បាប់ ឬបទប្បញ្ញត្តិជាធរមាន។ 

 

ប្រការ ៩៖ ការគ្រប់គ្រងកម្មវិធីទូរសព្ទវីង 

យើងរក្សាសិទ្ធិ ប៉ុន្តែមិនមែនជាកាតព្វកិច្ច ដើម្បី៖ 

(១) ត្រួតពិនិត្យកម្មវិធីទូរសព្ទវីងចំពោះការរំលោភបំពានលើកិច្ចព្រមព្រៀងអតិថិជនស្តីពីកម្មវិធីទូរសព្ទវីង។ 

(២) ចាត់វិធានការផ្លូវច្បាប់សមស្របចំពោះជនណាដែលបំពានច្បាប់ ឬកិច្ចព្រមព្រៀងអតិថិជនស្តីពីកម្មវិធីទូរសព្ទវីងនេះ តាមឆន្ទានុសិទ្ធិរបស់យើងខ្ញុំទាំងស្រុង រួមបញ្ចូលតែមិនកម្រិតត្រឹម ការរាយការណ៍អ្នកប្រើប្រាស់ខុសច្បាប់ទាំងនោះទៅអាជ្ញាធរដែលអនុវត្តច្បាប់។ 

(៣) គ្រប់គ្រងកម្មវិធីទូរសព្ទវីង តាមរបៀបដែលត្រូវបានរៀបចំឡើងដើម្បីការពារសិទ្ធិ និងទ្រព្យសម្បត្តិរបស់យើងខ្ញុំ និងដើម្បីជួយសម្រួលដល់ដំណើរការត្រឹមត្រូវនៃកម្មវិធីទូរសព្ទវីង។  

(៤) ស្នើសុំលោកអ្នកឲ្យផ្តល់ឯកសារបន្ថែម ទាក់ទងនឹងការយកចិត្តទុកដាក់ស្គាល់អតិថិជនតាមប្រព័ន្ធឌីជីថល ប្រសិនបើយើងខ្ញុំរកឃើញថាឯកសារការយកចិត្តទុកដាក់ស្គាល់អតិថិជនតាមប្រព័ន្ធឌីជីថល មិនគ្រប់គ្រាន់ ឬបាត់បង់ ឬឯកសារបញ្ជាក់អត្តសញ្ញាណមិនត្រឹមត្រូវ ឬឯកសារការយកចិត្តទុកដាក់ស្គាល់អតិថិជនតាមប្រព័ន្ធឌីជីថលដែលត្រូវការមិនបានបំពេញ។ 

(៥) កែប្រែ ឬបង្វិលវិញនូវប្រតិបត្តិការ ដែលបណ្តាលមកពីកំហុសរបស់មនុស្ស ឬប្រព័ន្ធ ដែលលោកអ្នកមិនមានសិទ្ធិទទួលបានហើយលោកអ្នកយល់ព្រមឲ្យធនាគារអនុវត្តការកែប្រែដូចដែលបានបញ្ជាក់។  

 

ប្រការ ១០៖ ការជូនដំណឹងក្នុងកម្មវិធីទូរសព្ទវីង 

យើងនឹងផ្ញើព័ត៌មានអំពីផលិតផល ឬសេវាកម្មថ្មីៗ ឬដែលបានធ្វើបច្ចុប្បន្នភាព ការផ្សព្វផ្សាយ ការប្រមូលផ្តុំផ្សេងៗ ការផ្លាស់ប្តូរខចែង និងលក្ខខណ្ឌផ្សេងៗ និងព័ត៌មានផ្សេងទៀតអំពីធនាគារ ឬតតិយជនណាមួយទៅកាន់លោកអ្នកតាមរយៈការជូនដំណឹងក្នុងកម្មវិធី។ យើងលើកទឹកចិត្តឲ្យលោកអ្នកបើកការជូនដំណឹងក្នុងកម្មវិធី ដើម្បីអនុញ្ញាតឲ្យលោកអ្នកទទួលបានព័ត៌មានថ្មីៗទាន់ពេលវេលា និងជូនដំណឹងអំពីកម្មវត្ថុដែលមានក្នុងការជូនដំណឹងនោះ។ 

 

ប្រការ ១១៖ សុវត្ថិភាពនៃកម្មវិធីទូរសព្ទវីង 

១១.១ លោកអ្នកត្រូវទទួលខុសត្រូវ និងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីការពារការប្រើប្រាស់ ឬការចូលប្រើកម្មវិធីទូរសព្ទវីងដោយគ្មានការអនុញ្ញាតនៅលើទូរសព្ទដៃ ឬឧបករណ៍ផ្សេងៗរបស់លោកអ្នក ដើម្បីការពារព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានសុវត្ថិភាព រួមមានឈ្មោះអ្នកប្រើប្រាស់ និងពាក្យសម្ងាត់របស់លោកអ្នកគ្រប់ពេលវេលា។ 

១១.២ លោកអ្នកត្រូវជូនដំណឹងទៅធនាគារភ្លាមៗនៅពេលដែលលោកអ្នកដឹងថា៖​ 

(១) ឧបករណ៍ចល័តរបស់លោកអ្នកបានបាត់ ឬត្រូវបានលួច។ 

(២) ព័ត៌មានសុវត្ថិភាពរបស់លោកអ្នកត្រូវបានដឹងដោយបុគ្គលម្នាក់ ឬច្រើន។ 
(៣) មានបុគ្គលផ្សេងអាចបើកដំណើការឧបករណ៍ចល័ត និងកម្មវិធីទូរសព្ទវីងរបស់លោកអ្នកបាន។ 
(៤) មានការចូលប្រើគណនីរបស់លោកអ្នកដោយគ្មានការអនុញ្ញាតនៅលើកម្មវិធីទូរសព្ទវីង។ 

(៥) លោកអ្នកសម្គាល់ឃើញថាកម្មវិធីទូរសព្ទវីង កំពុងស្នើឲ្យលោកអ្នកធ្វើការបើកដំណើរការកម្មវិធីឡើងវិញ ដែលមានន័យថាកម្មវិធីទូរសព្ទវីងកំពុងត្រូវបានបើកដំណើរការជាមួយព័ត៌មានសុវត្ថិភាពរបស់លោកអ្នកលើឧបករណ៍ដទៃទៀត។ 

 

ប្រការ ១២៖ សិទ្ធិកម្មសិទ្ធិបញ្ញា 

១២.១ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ កម្មវិធីទូរសព្ទវីងគឺជាកម្មសិទ្ធិរបស់យើង និងប្រភពកូដ មូលដ្ឋានទិន្នន័យ មុខងារ កម្មវិធីសូហ្វវែ ការរចនា សំឡេង វីដេអូ អត្ថបទ រូបថត និងក្រាហ្វិកនៅលើកម្មវិធីទូរសព្ទវីង (ជារួមហៅថា “មាតិកា”) និងពាណិជ្ជសញ្ញា សេវាសញ្ញា និងនិមិត្តសញ្ញាដែលមានក្នុងនោះ (“ម៉ាក”) គឺជាកម្មសិទ្ធិ ឬគ្រប់គ្រងដោយយើងខ្ញុំ ឬផ្តល់អាជ្ញាប័ណ្ណឲ្យយើងខ្ញុំ។ 

១២.២ មាតិកា និងម៉ាក ដែលមាននៅលើកម្មវិធីទូរសព្ទវីងគឺផ្អែកលើមូលដ្ឋាន “លក្ខខណ្ឌដែលមានស្រាប់ (As-Is)” ហើយមាតិកា ឬម៉ាកទាំងនោះ គឺសម្រាប់តែជាព័ត៌មាន និងការប្រើប្រាស់ផ្ទាល់ខ្លួនដល់លោកអ្នកប៉ុណ្ណោះ។ លើកលែងតែមានចែងនៅក្នុងខចែង និងលក្ខខណ្ឌនេះ ពុំមានផ្នែកណាមួយនៃកម្មវិធីទូរសព្ទវីង និងពុំមានមាតិកា ឬម៉ាកណាមួយ អាចត្រូវបានថតចម្លង ផលិតឡើងវិញ ប្រមូលផ្តុំ បោះពុម្ពឡើងវិញ បង្ហោះ បង្ហាញជាសាធារណៈ កូដការ បកប្រែ បញ្ជូន ចែកចាយ លក់ ផ្ដល់អាជ្ញាប័ណ្ណ ឬការធ្វើអាជីកម្មផ្សេងទៀត សម្រាប់គោលបំណងពាណិជ្ជកម្មណាមួយ ដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពីយើងខ្ញុំ។ 

១២.៣ ក្នុងលក្ខខណ្ឌថាលោកអ្នកទទួលបានសិទ្ធិប្រើប្រាស់កម្មវិធីទូរសព្ទវីង លោកអ្នកត្រូវបានផ្តល់អាជ្ញាប័ណ្ណមានកំណត់ក្នុងការចូលទៅប្រើប្រាស់កម្មវិធីទូរសព្ទវីង និងដើម្បីទាញយក ឬបោះពុម្ពច្បាប់ចម្លងនៃផ្នែកណាមួយនៃមាតិកាដែលលោកអ្នកមានសិទ្ធិចូលប្រើប្រាស់ សម្រាប់តែការប្រើប្រាស់ផ្ទាល់ខ្លួន និងមិនមែនជាការប្រើប្រាស់លក្ខណៈពាណិជ្ជកម្ម។ 

 

ប្រការ ១៣៖ ការកម្រិតការទទួលខុសត្រូវ 

គ្មានព្រឹត្តិការណ៍ណាមួយដែលយើងខ្ញុំ អភិបាល និយោជិត ឬភ្នាក់ងាររបស់វីង ត្រូវទទួលខុសត្រូវចំពោះលោកអ្នក ឬតតិយជនណាមួយ ចំពោះរាល់ការខូចខាត ឬសំណង ដោយផ្ទាល់ ឬដោយប្រយោល ដោយ​ព្រមាន​ ជាយថាហេតុ ពិសេស ឬការដាក់ទណ្ឌកម្មផ្ទាល់ រួមបញ្ចូលតែ​កម្រិត​ត្រឹម ការខាតបង់ប្រាក់ចំណេញ ការខាតបង់ប្រាក់ចំណូល ការបាត់បង់ទិន្នន័យ ឬការខូចខាតផ្សេងទៀតដែលកើតឡើងទាក់ទងនឹងការប្រើប្រាស់កម្មវិធីទូរសព្ទវីង ទោះបីជាយើងខ្ញុំទទួលបានការណែនាំអំពីលទ្ធភាពនៃការខូចខាតណាមួយក៏ដោយ។ ទោះបីជាមានប្រការផ្សេងចែងផ្ទុយពីប្រការនេះ ការទទួលខុស​ត្រូវរបស់យើងចំពោះលោកអ្នក គ្រប់ពេលទាំងអស់ និងគ្រប់ករណីទាំងអស់ សម្រាប់រាល់ហេតុការណ៍ និងទោះបីជាក្រោមសកម្មភាព​ណាក៏ដោយ គឺត្រូវកំណត់ត្រឹមថ្លៃសេវាដែលយើងបានគិតពីលោកអ្នក។ 

 

ប្រការ ១៤៖ ការកែប្រែ និងការបង្អាក់ 

១៤.១ យើងខ្ញុំរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ កែប្រែ ឬលុបចេញនូវមាតិកាពីកម្មវិធីទូរសព្ទវីងនាពេលណាមួយ ឬដោយ​មូល​ហេតុណាមួយ តាមការឆន្ទានុសិទ្ធិរបស់យើងខ្ញុំ ដោយពុំបាច់ជូនដំណឹងជាមុន។ ទោះបីជាយ៉ាងណាក៏ដោយ យើងពុំមានកាតព្វកិច្ចធ្វើបច្ចុប្បន្នភាពព័ត៌មានណាមួយនៅលើកម្មវិធីទូរសព្ទវីងឡើយ។ យើងខ្ញុំក៏រក្សាសិទ្ធិក្នុងការកែប្រែ ឬបញ្ឈប់កម្មវិធីទូរសព្ទវីងទាំង​ស្រុង ឬមួយ​ផ្នែក នាពេលណាមួយ ដោយមិនចាំបាច់ជូនដំណឹង។ 

១៤.២ យើងខ្ញុំមិនទទួលខុសត្រូវចំពោះលោកអ្នក ឬតតិយជនណាមួយនូវ​រាល់ការកែប្រែ ការផ្លាស់ប្តូរតម្លៃ ការផ្អាក ឬការបញ្ឈប់កម្មវិធីទូរសព្ទវីងឡើយ។  

១៤.៣ យើងខ្ញុំមិនធានាថាកម្មវិធីទូរសព្ទវីង អាចប្រើប្រាស់បាន​នៅគ្រប់ពេលវេលាឡើយ។ កម្មវិធីរបស់យើងខ្ញុំ អាចជួបបញ្ហាផ្នែកហាដវែរ សូហ្វវែរ ឬបញ្ហាផ្សេងទៀត ឬត្រូវការការថែទាំទាក់ទងនឹងកម្មវិធីទូរសព្ទវីង ដែលនាំឲ្យមានការបង្អាក់ ពន្យារពេល ឬកំហុសនានា។ យើងខ្ញុំរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ កែប្រែ ធ្វើបច្ចុប្បន្នភាព ផ្អាក បញ្ឈប់ ឬកែប្រែកម្មវិធីទូរសព្ទវីង នាពេលណាមួយ ឬដោយ​ហេតុផលណាមួយ ដោយមិនចាំបាច់ជូនដំណឹងដល់លោកអ្នក។ 

១៤.៤ ពីពេលមួយទៅពេលមួយ ធនាគារអាចតម្រូវឲ្យលោកអ្នកធ្វើបច្ចុប្បន្នភាពកម្មវិធីទូរសព្ទវីងទៅជាទម្រង់ចុងក្រោយបង្អស់ដើម្បីរក្សាសុវត្ថិភាព និងភាពសមស្រប។ លោកអ្នកមិនអាចបន្តប្រើប្រាស់ទម្រង់ចាស់នៃកម្មវិធីទូរសព្ទវីងបានទេ លុះត្រាតែលោកអ្នកធ្វើបច្ចុប្បន្នភាពទៅជាទម្រ់ចុងក្រោយបង្អស់។ 

១៤.៥ លោកអ្នកយល់ព្រមថា យើងខ្ញុំនឹងមិនទទួលខុសត្រូវអ្វី​ទាំង​អស់ចំពោះការខាតបង់ ការខូចខាត ឬការរអាក់រអួលណាមួយ ដែលលោកអ្នកមិនអាចចូល ឬប្រើប្រាស់កម្មវិធីទូរសព្ទវីង ក្នុងអំឡុងពេលដែល​ប្រព័ន្ធនៃកម្មវិធីទូរសព្ទវីង​មានភាពរអាក់រអួល ឬមិនដំណើរ​ការ។ គ្មានប្រការ​ណាមួយនៅក្នុងកិច្ចព្រមព្រៀងអតិថិជនស្តីពីកម្មវិធីទូរសព្ទវីងនេះត្រូវបានបកស្រាយថា យើងខ្ញុំ​មាន​កាតព្វកិច្ចក្នុងការថែទាំ និងទ្រទ្រង់កម្មវិធីទូរសព្ទវីង ឬផ្តល់ការកែតម្រូវការធ្វើបច្ចុប្បន្នភាព ឬការចេញផ្សាយណាមួយទាក់ទងនឹងកម្មវិធីទូរសព្ទវីងនោះឡើយ។ 

តារាង ក៖ និយមន័យ និងពាក្យកាត់

បញ្ជីនិយមន័យ និងពាក្យកាត់ 

នៅក្នុងកិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននេះ និយមន័យ ឬពាក្យកាត់មានអត្ថន័យដូចខាងក្រោម លុះត្រាមានការចែងផ្សេងពីនេះ៖ 

សមាគមធនាគារនៅកម្ពុជា សំដៅលើ សមាគមធនាគារនៅកម្ពុជា។ 
កាលបរិច្ឆេទទទួលយក សំដៅលើកាលបរិច្ឆេទ និងពេលវេលាជាក់លាក់ណាមួយដែលលោកអ្នកបានយល់ព្រម ឬទទួលយកកិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននេះ។ 
គណនី សំដោលើគ្រប់ប្រភេទគណនីធនាគារ ក្នុងរូបិយប័ណ្ណណាមួយ ដែលលោកអ្នកបានបើកជាមួយ ធនាគារវីង រួមមានគណនីចរន្ត ឬគណនីសន្សំ ទោះស្ថិតក្នុងទម្រង់ គណនីឯកត្តជន ឬគណនីរួម ។
សម្ព័ន្ធក្រុមហ៊ុន សំដៅលើបុគ្គលណាម្នាក់, បុគ្គលផ្សេងទៀតដែលជាអ្នកគ្រប់គ្រង, ត្រូវបានគ្រប់គ្រងដោយបុគ្គលណាម្នាក់, ឬស្ថិតនៅក្រោមការគ្រប់គ្រងរួមជាមួយបុគ្គលនោះ។ 
កិច្ចព្រមព្រៀង សំដៅលើកិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជន រួមបញ្ចូលទាំងឧបសម្ព័ន្ធ និងកិច្ចព្រមព្រៀងបន្ថែម ដែលចងភ្ជាប់កាតព្វកិច្ច​លោកអ្នកជាមួយធនាគារ ហើយកិច្ចព្រមព្រៀងនេះ អាចត្រូវបានកែសម្រួល ឬបន្ថែម ក្នុងពេលណាមួយ។ 
ម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ (ATM) :  សំដៅលើម៉ាស៊ីនដក​ប្រាក់​ស្វ័យប្រវត្តិដែលជាកម្មសិទ្ធិ និងដំណើរការដោយធនាគារ ដែល​អនុញ្ញាត​ឲ្យអតិថិជនដកប្រាក់ ដាក់ប្រាក់ និងទូទាត់ប្រាក់។ 
អ្នកទទួលបានការអនុញ្ញាតឲ្យផ្តល់សេវា សំដៅលើ បុគ្គលិកធនាគារ ដែលបានអនុញ្ញាតដោយធនាគារ ដើម្បីអនុវត្ត ឬបញ្ជាក់អំពីការចរចាជាមួយអតិថិជនស្តីពីសេវាកម្ម និងផលិតផលជាក់លាក់។ 
ឥណពន្ធដោយស្វ័យប្រវត្តិ សំដៅលើសេវាកម្មដែលបានផ្តល់ដោយធនាគារវីង ដែលអាចឲ្យលោកអ្នកដាក់ចេញនូវកាលវិភាគសម្រាប់ទូទាត់ប្រាក់ដែលត្រូវទូទាត់ និងដល់កំណត់ទូទាត់របស់លោកអ្នកទៅកាន់ម្ចាស់វិក្កយបត្រ​​ ម្ចាស់បំណុល ឬស្របតាមកាតព្វកិច្ចរបស់លោកអ្នក តាមរយៈការកាត់យកប្រាក់ក្នុងចំនួនជាក់លាក់ដោយផ្ទាល់ពីគណនីរបស់លោកអ្នក។ 
បាគង (KHQR) :  សំដៅលើសេវាកម្មមួយដែលផ្តល់ដោយធនាគារជាតិនៃកម្ពុជា ដែលអនុញ្ញាតឲ្យលោកអ្នកធ្វើការទូទាត់ប្រាក់ ឬផ្ទេរប្រាក់រវាងគណនី និងគណនីសមាជិកបាគង តាមរយៈប្រព័ន្ធបាគង។ 
សមាជិកបាគង :  សំដៅលើ រាល់ធនាគារ ឬសា្ថប័នហិរញ្ញវត្ថុដែលទទួលបានការអនុម័តពីធនាគារជាតិ នៃកម្ពុជា ឲ្យចូលរួមក្នុងប្រព័ន្ធបាគង។ 
គណនីសមាជិកបាគង :  សំដៅលើគណនីធនាគារណាមួយ ដែលត្រូវបានបើក ឬរក្សាទុកដោយសមាជិកបាគង។ 
ប្រព័ន្ធបាគង :  សំដៅលើ ប្រព័ន្ធដែលអភិវឌ្ឍ​ ឬបង្កើតឡើងដោយធនាគារជាតិ នៃកម្ពុជា ដើម្បីសម្រួលដល់សេវាកម្មទូទាត់រវាង គណនី និងគណនីសមាជិកបាគង។ 
ដៃគូធនាគារ សំដៅលើបុគ្គល ឬអង្គភាពណាមួយ ដែលសហការ ឬជាដៃគូជាមួយធនាគារ ឬអ្នកដែលប្រើសេវាកម្មណាមួយរបស់ធនាគារ ដើម្បីចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនតាមរយៈសេវាកម្ម ឬប្រព័ន្ធរបស់ធនាគារ រួមបញ្ចូលតែមិនកំណត់ត្រឹម ម្ចាស់វិក្កយបត្រ អ្នកផ្តល់កម្ចី ពាណិជ្ជករ បុគ្គលិក អ្នកផ្តល់រង្វាន់ និងអ្នកចេញកាតទូទាត់ឥន្ធនៈ។ 
ថ្នាលធនាគារ ឬបណ្តាញធនាគារ :  សំដៅលើបណ្តាញទំនាក់ទំនងជាមួយអតិថិជន រួមមានវេទិកាឌីជីថល សាខារបស់ធនាគារ ម៉ាស៊ីនវីង (POS), ម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ (ATM), ភ្នាក់ងារវីង និងវេទិកា/បណ្តាញផ្សេងៗទៀតដែលបានបង្កើតឡើង ហើយជាកម្មសិទ្ធិ ឬដំណើរការដោយធនាគារ និងវេទិកា/បណ្តាញរបស់ដៃគូធនាគារ ដែលអនុញ្ញាតឲ្យលោកអ្នកចូលបើកដំណើរការ និងប្រើប្រាស់ផលិតផល ឬសេវាកម្មរបស់ធនាគារ។ 
ប្រព័ន្ធធនាគារ សំដៅលើកម្មវិធីសូហ្វវែ ដែលមាននៅលើវេទិកាធនាគារវីង ហើយអនុញ្ញាតឲ្យអតិថិជនប្រើប្រាស់ និងដំណើរការសេវាកម្មទូទាត់ ដោយផ្តល់ការបញ្ជាទូទាត់ទៅកាន់ធនាគារវីង ដោយរួមបញ្ចូលតែមិនកំណត់ត្រឹម ការគ្រប់គ្រងប្រាក់ក្នុងគណនី និងការផ្លាស់ប្តូរព័ត៌មានជាមួយធនាគារវីង និងដៃគូធនាគារស្របតាមកិច្ចព្រមព្រៀងចម្បងអតិថិជននេះ។ 
លិខិតធានា  (Bank Guarantee) :  សំដៅលើប្រភេទផលិតផលហិរញ្ញវត្ថុពាណិជ្ជកម្ម ដែលផ្តល់ដោយធនាគារវីង តាមរយៈលិខិតរជាលាយលក្ខណ៍អក្សរ ដើម្បីធានាដល់ការបង់ប្រាក់ក្នុងចំនួនជាក់លាក់ទៅឲ្យអ្នកទទួលផល ប្រសិនបើលោកអ្នកមិនអនុវត្តតាមកាតព្វកិច្ចក្នុងកិច្ចសន្យា។ 
សេវាទូទាត់វិក្កយបត្រ :  សំដៅលើសេវាកម្មដែលផ្តល់ដោយធនាគារវីង ដែលអនុញ្ញាតឲ្យអតិថិជនធ្វើការទូទាត់វិក្កយបត្រ ឬកម្ចីណាមួយទៅកាន់អ្នកទទួលប្រាក់ តាមរយៈប្រព័ន្ធធនាគារដោយរួមបញ្ចូលតែមិនកំណត់ត្រឹម វិក្កយបត្រអគ្គិសនី កាតឥណទាន ប្រាក់ធានារ៉ាប់រង បង់ថ្លៃសាលា ការបរិច្ចាគសប្បុរសធម៌។ល។ 
អ្នកខ្ចី   សំដៅលើលោកអ្នក ឬអង្គភាព ឬបុគ្គលណាមួយដែលទទួលកម្ចីពីធនាគារវីង ស្របតាមកិច្ចសន្យាខ្ចីបរិភោគ។ 
ម៉ោងធ្វើការ :  សំដៅលើពេលវេលា ដែលអាជីវកម្មបើកសម្រាប់ប្រតិបត្តិការពាណិជ្ជកម្មជាមួយអតិថិជន ​នៅ​ក្នុងព្រះរាជាណាចក្រ​កម្ពុជា។ 
កាត សំដៅលើកាតឥណទាន ឬកាតឥណពន្ធណាមួយ ដែលបានចេញដោយធនាគារ និង/ឬអង្គភាពផ្តល់កាតជូនម្ចាស់កាត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការទូទាត់តាមរយៈប្រព័ន្ធកាតលក្ខណៈអន្តរជាតិនិងប្រព័ន្ធធនាគារ។ 
ប្រព័ន្ធទូទាត់កាត 
លក្ខណៈអន្តរជាតិ 
សំដៅលើ​បណ្តាញទូទាត់អន្តរជាតិ ដែលភ្ជាប់ជាមួយកាត ដោយរួមបញ្ចូលតែមិនកំណត់ត្រឹម UnionPay, Mastercard, Visa។ល។ 
ម្ចាស់កាត :  សំដៅលើលោកអ្នកដែលកាន់កាត ឬជាម្ចាស់កាត។ 
សេវាកម្មដាក់ប្រាក់ និង​សេវាកម្មដកប្រាក់ :  សំដៅលើ សេវាកម្មមួយដែលផ្តល់ដោយធនាគារ ដែលអនុញ្ញាតឲ្យលោកអ្នកដកសាច់ប្រាក់ចេញពីគណនី ឬដាក់សាច់ប្រាក់ចូលក្នុងគណនី តាមរយៈបណ្តាញសេវាកម្មរបស់ធនាគារ ដែលធនាគារវីងបានបើកឲ្យប្រើប្រាស់ជាប្រចាំ។ 
ក្រុមហ៊ុនកេ្រឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី)  សំដៅលើក្រុមហ៊ុនកេ្រឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី។ 
មូលប្បទានប័ត្រ សំដៅលើសេចក្ដីណែនាំរបស់អតិថិជនជាលាយលក្ខណ៍អក្សរ ដែលបានចុះហត្ថលេខា និងកំណត់កាលបរិច្ឆេទ ចេញដោយលោកអ្នក ផ្តល់ទៅកាន់ធនាគារវីង ឬធនាគារផ្សេងទៀត ដើម្បីធ្វើប្រតិបត្តិការផ្ទេរប្រាក់របស់ខ្លួន។ 
កាតក្នុងទម្រង់បិទ សំដៅលើកាតទូទាត់ ដែលចេញដោយធនាគារវីងដែលអាចប្រើប្រាស់ជា​មួយពាណិជ្ជករជាក់លាក់ណាមួយ ប៉ុន្តែមិនអាចប្រើបានលើបណ្តាញសកលឡើយ។ 
ការគ្រប់គ្រង សំដៅលើទំនាក់ទំនងជាមួយបុគ្គលម្នាក់ ដែលបុគ្គលផ្សេងទៀត (ឬបុគ្គលជាច្រើនដែលសហការគ្នា) មានឬទទួលបានអំណាចគ្រប់គ្រងដោយផ្ទាល់ ឬដោយប្រយោលលើស ៥០% (ហាសិបភាគរយ) នៃសិទ្ធិបោះឆ្នោតសរុប ឬអំណាចគ្រប់គ្រងដោយផ្ទាល់ ឬដោយប្រយោលក្នុងការដឹកនាំ ឬគ្រប់គ្រងរបស់បុគ្គលនោះ។ 
កាតឥណទាន សំដៅលើកាត ដែលអនុញ្ញាតឲ្យអតិថិជនប្រើប្រាស់ថវិការបស់ធនាគារវីង និងទិញទំនិញ ដោយ​មាន​កម្រិត​កំណត់ឥណទាន ដោយមិនចាំបាច់បង់ប្រាក់ភ្លាមៗ ពីអតិថិជន ប៉ុន្តែត្រូវ​បង់សងប្រាក់ទៅធនាគារវីងវិញ នាពេលក្រោយ ដូចមានកំណត់ដោយធនាគារវីង និងស្របតាមច្បាប់ជាធរមាន។ 
ប្រព័ន្ធចែករំលែកព័ត៌មានឥណទាន (CRS) សំដៅលើប្រព័ន្ធចែករំលែកព័ត៌មានឥណទាន។ 
ប្រព័ន្ធខេមបូឌានស៊ែស្វីច សំដៅលើប្រព័ន្ធខេមបូឌានស៊ែស្វីច។ 
ការបញ្ជាក់របស់អតិថិជន សំដៅលើសំណុំនៃសកម្មភាពដែលបានអនុវត្តដោយធនាគារវីង ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់លោកអ្នក ឬភាពត្រឹមត្រូវនៃការបញ្ជាទូទាត់ ដោយរួមបញ្ចូលការប្រើពាក្យសម្ងាត់ លេខសម្ងាត់ (PIN) ឈ្មោះអ្នកប្រើប្រាស់ (username) ឬ បច្ចេកវិទ្យា 3D secure ស្របតាមនីតិវិធីដែលបានកំណត់ដោយប្រព័ន្ធធនាគារ។ 
សេចក្តីណែនាំរបស់អតិថិជន សំដៅលើសេចក្ដីណែនាំដែលលោកអ្នកផ្តល់ទៅកាន់ធនាគារវីង ដើម្បីចាប់ផ្តើម ឬបើកដំណើរការ នូវមុខងារណាមួយនៃសេវាកម្មរបស់ធនាគារវីង។ 
កាតឥណពន្ធ សំដៅលើមធ្យោបាយទូទាត់ ដែលកាត់ថវិកាផ្ទាល់របស់លោកអ្នក នៅក្នុងគណនី ដើម្បីទូទាត់ការបញ្ជាទិញណាមួយ។ កាតនេះអាចអនុញ្ញាតឲ្យម្ចាស់កាតដកសាច់ប្រាក់ពីគណនីរបស់ខ្លួនតាមម៉ាស៊ីន ATM ដោយមានមុខងារជាកាត ATM ផងដែរ។ 
ថ្នាលឌីជីថល សំដៅលើឧបករណ៍អេឡិចត្រូនិក ឬ ឌីជីថល ឬកម្មវិធីណាមួយ ដែលត្រូវបានអភិវឌ្ឍឡើង ហើយជាកម្មសិទ្ធិ និងដំណើរការដោយធនាគារវីង ដើម្បីផ្តល់ព័ត៌មាន និងសេវាកម្ម រួមបញ្ចូលតែមិនកំណត់ត្រឹម ទំព័រ Facebook គេហទំព័រ កម្មវិធីទូរសព្ទវីង និង Web-portal 
សេវាកម្មប្តូររង្វាន់តាមឌីជីថល សំដៅលើសេវាកម្មមួយដែលផ្តល់ដោយធនាគារវីង និងអនុញ្ញាតឲ្យទទួលយកង្វាន់ឌីជីថលនៅលើថ្នាលរបស់ធនាគារវីង។ 
រង្វាន់ឌីជីថល :  សំដៅលើអំណោយ ឬរង្វាន់ ឬការផ្ទេរប្រាក់ដែលភ្ជាប់ជាមួយកូដតែមួយគត់ ដែលចេញដោយដៃគូធនាគារ។ 
កាលបរិច្ឆេទកំណត់ :  សំដៅដល់កាលបរិច្ឆេទដែលម្ចាស់កាតត្រូវទូទាត់ប្រាក់សរុប ឬទឹកប្រាក់អប្បបរមាដែលត្រូវទូទាត់។ 
កិច្ចសន្យាប្តូររូបិយបណ្ណបរទេស សំដៅលើកិច្ចសន្យាប្តូររូបិយបណ្ណបរទេស។ 
សេវាកម្មទូទាត់​កាតចំណាយ សំដៅលើសេវាកម្មមួយដែលផ្តល់ដោយធនាគារ ដែលអនុញ្ញាតឲ្យអតិថិជនធ្វើការទូទាត់សម្រាប់ផលិតផល ឬសេវាកម្មទៅកាន់អ្នកទទួលប្រាក់ តាមរយៈកាតសហម៉ាកដែលចេញដោយធនាគារវីង និងដៃគូធនាគារ នៅលើថ្នាលរបស់ធនាគារ។ 
រូបិយបណ្ណបរទេស :  សំដៅលើរូបិយបណ្ណដែលប្រើប្រាស់ដោយប្រទេសផ្សេង និងត្រូវបានទទួលស្គាល់ជាទម្រង់នៃការផ្លាស់ប្តូររូបិយវត្ថុ។ 
លិខិតបញ្ជាក់ស្តីពីការប្តូរប្រាក់ :  

សំដៅលើលិខិតបញ្ជាក់ដែលចេញដោយធនាគារវីង សម្រាប់កិច្ចសន្យាប្តូររូបិយបណ្ណបរទេស (FEC) នីមួយៗ។ 

 

ប្រតិបត្តិការប្តូររូបិយបណ្ណបរទេស :  សំដៅលើប្រតិបត្តិការមួយដែលផ្តល់នូវការទិញចំនួនរូបិយបណ្ណ ដែលបានយល់ព្រម ដោយភាគីមួយ ក្នុងការផ្លាស់ប្តូរជាមួយការលក់រូបិយបណ្ណក្នុងចំនួនដែលបានយល់ព្រមផ្សេងទៀតទៅកាន់ភាគីម្ខាងទៀតក្នុងប្រតិបត្តិការនោះ។ 
សេវាកម្មផ្ទេរប្រាក់ :  សំដៅលើសេវាកម្មដែលផ្តល់ដោយធនាគារវីង សម្រាប់ការផ្លាស់ទីប្រាក់ នៅក្នុងធនាគារវីង ឬរវាងធនាគារ ទាំងក្នុងស្រុក និងអន្តរជាតិ ពីអ្នកផ្ញើទៅអ្នកទទួល ដែលមានគណនី ឬគ្មានគណនីធនាគារ រួមបញ្ចូលតែមិនកំណត់ត្រឹម Wing Wei Luy, Code to Wing, SWIFT transfer, MoneyGram, Western Union, RIA, UnionPay, មូលប្បទានបត្រ និងផ្សេងៗទៀត។ 
ហ៊ីប៉ូតែក :  សំដៅលើប៉ូតែកលំដាប់ទី១ បង្កើតឡើង​ដោយអ្នកបង្កើតហ៊ីប៉ូតែកលើអចលនវត្ថុហ៊ីប៉ូតែក ជាប្រយោជន៍​ឲ្យធនាគារវីង ស្របតាម​កិច្ចសន្យានេះ ដើម្បីធានា​ការអនុវត្តកាតព្វកិច្ច ដែលទាក់ទងនឹងប្រតិបត្តិការ​ ឬកាតព្វកិច្ចជាក់លាក់​ណាមួយ។ 
អត្រាការប្រាក់ :  សំដៅលើភាគរយនៃការប្រាក់ដែលគិតលើប្រាក់ដើមនៃឥណទាន ដោយធនាគារវីង។ 
នាយកដ្ឋានចំណូលផ្ទៃក្នុង (IRS) សំដៅលើនាយកដ្ឋានចំណូលផ្ទៃក្នុង (IRS)។ 
ក្រុមហ៊ុនចេញកាត សំដៅលើអង្គភាពណាមួយដែលចេញកាតបង់ប្រាក់ក្នុងស្រុក និងអន្តរជាតិទៅឲ្យម្ចាស់កាត។ 
រៀល សំដៅលើខ្មែររៀល ដែលជារូបិយបណ្ណផ្លូវការនៃប្រទេសកម្ពុជា។ 
ការយកចិត្តទុកដាក់ស្គាល់អតិថិជន សំដៅលើការ​យក​ចិត្ត​ទុកដាក់​ស្គាល់​អតិថិជន។ 
លិខិតឥណទាន (LC) សំដៅលើលិខិតឥណទាន។ 
ឥណទាន :  សំដៅលើសេវាឥណទានដែលផ្តល់ដោយធនាគារវីង ឬដៃគូរបស់ធនាគារដោយផ្អែកលើលក្ខខណ្ឌជាក់លាក់។ 
ពាក្យស្នើសុំឥណទាន សំដៅលើសំណើសុំឥណទាន ដែលលោកអ្នកបានដាក់ស្នើ ដើម្បីស្នើសុំឥណទាន ឬសេវាឥណទានជាក់លាក់ពីធនាគារ ឬដៃគូរបស់ធនាគារ។ 
កម្រៃអនុម័តឥណទាន :  សំដៅលើការបង់ថ្លៃសេវា ដែលគិតដោយធនាគារវីង សម្រាប់ការផ្តល់ឥណទានដល់អតិថិជន។ 
ឯកសារឥណទាន :  សំដៅលើឯកសារទាំងអស់ដែលទាក់ទងនឹងឥណទាន រួមបញ្ចូលតែមិនកំណត់ត្រឹម  កិច្ចសន្យាខ្ចីបរិភោគ កិច្ចសន្យាប្រាតិភោគ, កិច្ចសន្យាធានា (ធានាផ្ទាល់ខ្លួន ឬរួម ឬធានាដោយសាជីវកម្ម), កិច្ចសន្យាហ៊ីប៉ូតែក, កិច្ចសន្យាធានារថយន្ត, កិច្ចសន្យាធានាដោយប្រាក់បញ្ញើមានកាលកំណត់, កិច្ចសន្យាធានាពិសេស, កិច្ចសន្យាធានាគណនី និងកិច្ចសន្យាធានាផ្សេងទៀតដែលពាក់ព័ន្ធ។ 
សេវាណែនាំឥណទាន :  សំដៅលើសេវាកម្មដែលផ្តល់ដោយធនាគារវីង ដែលអនុញ្ញាតឲ្យអតិថិជនអាចចូលប្រើសេវាឥណទានរបស់ដៃគូធនាគារ ដោយផ្អែកលើការដាក់ស្នើសំណើសុំឥណទានទៅធនាគារវីង ដោយសរសេរជាលាយលក្ខណ៍អក្សរ ឬតាមរយៈប្រព័ន្ធឌីជីថល។ 
ក្រុមហ៊ុនម៉ាស្ទ័រកាត សំដៅលើក្រុមហ៊ុនម៉ាស្ទ័រកាត។ 
ប្រតិបត្តិករសេវាទូរសព្ទ :  សំដៅលើប្រតិបត្តិករចល័តណាមួយ ដែលសហការជាមួយធនាគារវីង ដើម្បីអនុញ្ញាតឲ្យអ្នកប្រើសេវារបស់ខ្លួនអាចទិញកាតបញ្ចូលទឹកប្រាក់ ឬបញ្ចូលលុយ (ដោយប្រើកូដ ឬដោយមិនប្រើកូដ)។ 
សេវាកម្មបញ្ចូលកាតទូរសព្ទ សំដៅលើសេវាកម្មដែលផ្តល់ដោយធនាគារវីង ដែលអនុញ្ញាតឲ្យលោកអ្នកអាចបង់ប្រាក់សម្រាប់ការបញ្ចូលលុយទៅកាន់ប្រតិបត្តិករសេវាទូរសព្ទ​​ តាមរយៈប្រព័ន្ធធនាគារ ដែលមាននៅលើថ្នាលធនាគារជាប្រចាំ។ 
ធនាគារជាតិ នៃកម្ពុជា សំដៅលើធនាគារជាតិ នៃកម្ពុជា។ 
កាតក្នុងទម្រង់បើក សំដៅលើកាតទូទាត់ដែលភ្ជាប់ជាមួយបណ្តាញទូទាត់ រួមបញ្ចូលតែមិនកំណត់ត្រឹម វីសា និងក្រុមហ៊ុនម៉ាស្ទ័រកាត។ 
លេខកូដសម្ងាត់មួយដង សំដៅលើលេខសម្ងាត់ដែលផ្តល់ឲ្យតែមួយលើក។ 
ពាក្យសម្ងាត់ ឬលេខកូដសម្ងាត់ សំដៅលើការរួមបញ្ចូលអក្សរ លេខ ឬនិមិត្តសញ្ញា ដែលជាកូដសម្រាប់ចូលប្រើប្រព័ន្ធធនាគារ ឬសម្រាប់អនុម័តការបញ្ជាទូទាត់។ 
ការបញ្ជាទូទាត់ សំដៅលើសេចក្ដីណែនាំដែលចេញដោយលោកអ្នក ឬដៃគូធនាគារទៅធនាគារវីង ដើម្បីស្នើសុំអនុវត្តប្រតិបត្តិការទូទាត់ ឬទទួលយករង្វាន់ឌីជីថល។ 
សេវាកម្មទូទាត់ប្រាក់ សំដៅលើសេវាកម្មមួយដែលផ្តល់ដោយធនាគារវីង ដើម្បីសម្រួលការទូទាត់រវាងភាគីផ្សេងៗ រួមបញ្ចូលតែមិនកំណត់ត្រឹមសេវាកម្ម Wingpay Bakong (KHQR) ការដាក់ប្រាក់ និងការដកប្រាក់សាច់ ការទូទាត់វិក្កយបត្រ ការដកប្រាក់ដោយស្វ័យប្រវត្តិ ការទទួលប្រាក់បៀវត្សរ៍ ការប្តូររង្វាន់តាមឌីជីថល ទូទាត់​កាតចំណាយក្រុមហ៊ុន (Fleet Card) ការបញ្ចូលលុយទូរសព្ទ និងសេវាកម្មទូទាត់ផ្សេងៗទៀត ដែលធនាគារវីងបានអនុញ្ញាត និងស្របតាមច្បាប់ជាធរមានក្នុងពេលនីមួយៗ។ 
សេវាកម្មប្រាក់បៀវត្សរ៍ សំដៅលើសេវាកម្មដែលផ្តល់ដោយធនាគារវីង ដើម្បីបើកគណនីរបស់លោកអ្នកសម្រាប់ទទួលប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ​​ ពីនិយោជក។ 
កាតចម្បង :  សំដៅលើកាតដំបូងដែលបានចេញដោយធនាគារវីង ឬអង្គភាពចេញកាតទៅឲ្យម្ចាស់កាត។ 
ម្ចាស់កាតចម្បង សំដៅលើបុគ្គល ដែលឈ្មោះគណនីចម្បង​ត្រូវបានបើកក្រោមឈ្មោះ​របស់បុគ្គលនោះ។ 
អ្នកទទួល ឬ អ្នកទទួលប្រាក់ សំដៅលើបុគ្គល ឬអង្គភាពដែលជាអ្នកទទួលប្រាក់ដែលបានជាប់ក្នុងការបញ្ជាទូទាត់ រួមបញ្ចូលតែមិនកំណត់ត្រឹម ដៃគូរបស់ធនាគារ សមាជិកបាគង និងនិយោជិតដែលបានចាត់តាំងដោយដៃគូរបស់ធនាគារ។ 
ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប (RGC Company) :  សំដៅទៅលើក្រុមហ៊ុនទាំងឡាយ ដែលជាសម្ព័ន្ធក្រុមហ៊ុន និងត្រូវបានចាត់ថ្នាក់ជាក្រុមហ៊ុននៅក្រោមក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ហើយបញ្ជីចាត់ថ្នាក់ក្រុមហ៊ុននេះ អាចនឹងត្រូវបន្ថែម ឬកែប្រែក្នុងពេលណាមួយ។ 
ការសន្សំដើម្បីគោលដៅ :  សំដៅលើប្រាក់បញ្ញើមានកាលកំណត់ដែលរក្សាទុកនៅធនាគារ ដើម្បីជួយឲ្យលោកអ្នកអាចសន្សំប្រាក់សម្រាប់គោលដៅហិរញ្ញវត្ថុជាក់លាក់ណាមួយ ដូចជា ការទិញរថយន្ត ការចំណាយសម្រាប់ការសិក្សា ឬការធ្វើដំណើរកម្សាន្ត ដោយការកំណត់ក្នុងចំនួនទឹកប្រាក់ថេរសម្រាប់រយៈពេលកំណត់ក្នុងអត្រាការប្រាក់ណាមួយ។ 
គណនីសន្សំដើម្បីគោលដៅ  សំដៅទៅលើគណនីដែលលោកអ្នកបានបើកជាមួយធនាគារវីង សម្រាប់គោលបំណងសេវាកម្មសន្សំដើម្បីគោលដៅ។ 
គណនីសន្សំ :  សំដៅទៅលើគណនីមានការប្រាក់ ដែល​លោកអ្នក​បាន​បើកនៅធនាគារវីង  ដែលផ្តល់នូវអត្រាការប្រាក់សមរម្យ។ ធនាគារផ្តល់ជម្រើសគណនីសន្សំជាច្រើនប្រភេទ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន រួមបញ្ចូលតែមិនកំណត់ត្រឹម គណនីសន្សំស្តង់ដារ គណនីសន្សំសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម (SME) និងគណនីសន្សំសម្រាប់សាជីវកម្ម។ គ្រប់ប្រភេទគណនីសន្សំមានលក្ខណៈពិសេសខុសៗគ្នា ហើយអាចមានលក្ខខណ្ឌខុសៗគ្នាសម្រាប់ការបើកគណនី។ 
លិខិតធានាឥណទានបម្រុង (SBLC) :  សំដៅលើប្រភេទផលិតផលហិរញ្ញវត្ថុពាណិជ្ជកម្ម ដែលផ្តល់ដោយធនាគារ ដែលធានាថា ការទូទាត់នឹងត្រូវអនុវត្ត ប្រសិនបើអ្នកមានកំហុស។ 
អ្នកផ្តល់ប្រាតិភោគ :  សំដៅលើអង្គភាព ឬបុគ្គលដែលយល់ព្រមផ្តល់ទ្រព្យសកម្ម ឬហិរញ្ញវត្ថុ ដើម្បីធានាសេវាឥណទានជាក់លាក់របស់លោកអ្នក ស្របតាមច្បាប់ដែលអនុវត្ត។ 
អ្នកផ្តល់សេវាកម្ម :  សំដៅលើអ្នកផ្តល់សេវាពីតតិយជន អ្នកប្រឹក្សា ឬអ្នកផ្តល់យោបល់ ដែលផ្តល់សេវាកម្មជូនធនាគារវីង ឬដៃគូរបស់ធនាគារ។ 
សារ (SMS) សំដៅលើសារ (SMS)។ 
កាតបន្ថែម :  សំដៅលើកាតបន្ថែមដែលចេញដោយធនាគារវីង ឬអង្គភាពចេញកាតទៅឲ្យម្ចាស់កាត ឬតតិយជនដែលបានចាត់តាំងដោយម្ចាស់កាត ដោយផ្អែកលើសំណើរបស់ម្ចាស់កាត។ 
ម្ចាស់កាតបន្ថែម សំដៅលើអ្នកកាន់កាតបន្ថែម។  
ស្វីស (SWIFT) សំដៅលើសមាគម សម្រាប់ការទំនាក់ទំនងហិរញ្ញវត្ថុអន្តរបណ្តាធនាគារពិភពលោក (SWIFT)។ 
ប្រាក់បញ្ញើមានកាលកំណត់ សំដៅលើការសន្សំមានកំណត់ចំនួនទឹកប្រាក់ និងថេរវេលាជាក់លាក់ក្នុងរយៈពេលកំណត់ជាមួយធនាគារវីង។ 
គណនីប្រាក់បញ្ញើមានកាលកំណត់ :  សំដៅលើគណនីដែលមានការប្រាក់ និងគណនីផ្អែកលើកិច្ចសន្យាដែលរក្សាទុកនៅធនាគារវីង ហើយទាមទារឲ្យមានសមតុល្យគណនីត្រូវដាក់ក្នុងអំឡុងពេលជាក់លាក់ណាមួយ។ 
គោលការណ៍ UCP ៦០០ សំដៅលើបណ្តុំនៃគោលការណ៍អនុវត្តសម្រាប់ឯកសារឥណទាន ក្នុងវិស័យហិរញ្ញវត្ថុពាណិជ្ជកម្ម។ 
សហរដ្ឋអាមេរិក សំដៅសហរដ្ឋអាមេរិក។ 
ដុល្លារអាមេរិក សំដៅរូបបិយបណ្ណដុល្លារអាមេរិក។ 
ឈ្មោះអ្នកប្រើប្រាស់ :  សំដៅលើឈ្មោះ ឬកូដដែលមានលក្ខណៈពិសេសសម្រាប់កំណត់អត្តសញ្ញាណគណនី ឬឈ្មោះអ្នកប្រើប្រាស់របស់អតិថិជន។ 
វីសា សំដៅលើក្រុមហ៊ុនវីសា។ 
ភ្នាក់ងារវីង :  សំដៅលើ​រូបវ័ន្តបុគ្គល ឬនីតិបុគ្គល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ​ធនាគារវីង ដើម្បីធ្វើប្រតិបត្តិការក្នុងនាមជាអ្នក​ផ្តល់សេវា​របស់ធនាគារវីង។ 
កម្មវិធីទូរសព្ទវីង សំដៅលើកម្មវិធីទូរសព្ទ របស់ធនាគារវីង​ និងដំណើរការដោយធនាគារវីង​។ 
ម៉ាស៊ីនវីង (POS) :  សំដៅលើឧបករណ៍អេឡិចត្រូនិករបស់ធនាគារផ្តល់ឲ្យអ្នកទទួលប្រាក់ ជាមធ្យោបាយផ្តល់សេវាទទួការទូទាត់ប្រាក់ពីអតិថិជន។ 
សេវាកម្មវីងផេ (Wingpay) :  សំដៅលើសេវាកម្មទូទាត់ដែលផ្តល់ដោយធនាគារវីង​ ដែលអនុញ្ញាតឲ្យលោកអ្នកអាចបង់ប្រាក់ទៅកាន់អ្នកទទួលតាមប្រព័ន្ធធនាគារ ទាំងក្នុងស្រុក និងអន្តរជាតិ រួមបញ្ចូលតែមិនកំណត់ត្រឹម Wingpay, WeChat, Alipay, MasterPass និង Xnap 

តារាង ខ៖ គោលការណ៍ឯកជនភាព 

គោលការណ៍ឯកជនភាពរបស់ធនាគារ 

១. សេចក្តីផ្តើម 

ធនាគារយល់ឃើញថាឯកជនភាពរបស់លោកអ្នកគឺពិតជាមានសារៈសំខាន់ណាស់ចំពោះយើងខ្ញុំ។ យើងខ្ញុំគោរពឯកជនភាពរបស់លោកអ្នក ហើយប្តេជ្ញាការពារតាមរយៈការអនុវត្ដគោលការណ៍ឯកជនភាពនេះ។ 

គោលការណ៍ឯកជនភាពនេះ មានគោលបំណងអនុញ្ញាតឲ្យលោកអ្នកយល់ដឹងអំពីរបៀបដែលធនាគារប្រមូល និងគ្រប់គ្រងទិន្នន័យ និងព័ត៌មានរបស់លោកអ្នក នៅពេលលោកអ្នកធ្វើប្រតិបត្ដិការជាមួយធនាគារ ទោះបីជាតាមរយៈបណ្តាញផ្ទាល់ ឬដោយប្រយោលក៏ដោយ។ លោកអ្នកទទួលស្គាល់ថា លោកអ្នកបានអានគោលការណ៍ឯកជនភាពនេះ មុនពេលធ្វើកិច្ចប្រតិបត្ដិការណាមួយជាមួយនឹងធនាគារ។ 

ការចូលប្រើប្រាស់របស់លោកអ្នក និងការបន្តធ្វើប្រតិបត្ដិការជាមួយធនាគារ ត្រូវបានចាត់ទុកជាការយល់ព្រមស្របតាមគោលការណ៍ឯកជនភាពនេះ។ 

យើងខ្ញុំរក្សាសិទ្ធិក្នុងការកែប្រែ ឬធ្វើបច្ចុប្បន្នភាពគោលការណ៍ឯកជនភាពនេះគ្រប់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូររបស់ច្បាប់ បទបញ្ញត្តិ បច្ចេកទេស ឬការអភិវឌ្ឍន៍អាជីវកម្ម ដោយស្របតាមច្បាប់ និងបទបញ្ញត្តិជាធរមាន។ រាល់ការកែប្រែ ឬការកែតម្រូវណាមួយត្រូវមានអានុភាពភ្លាម ចាប់ពីពេលប្រកាសគោលការណ៍ឯកជនភាពដែលបានធ្វើបច្ចុប្បន្នភាពនៅលើបណ្តាញធនាគារ។ 

លោកអ្នក​ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យ​ពិនិត្យ​មើលឡើង​វិញ​ជា​ទៀងទាត់​នូវ​គោលការណ៍ឯកជនភាព​នេះ ដើម្បី​ទទួល​បាន​ព័ត៌មាន​អំពី​បច្ចុប្បន្នភាព។ លោកអ្នក ត្រូវបានចាត់ទុកថាបានដឹងឮ ត្រូវស្ថិតក្រោម និងត្រូវចាត់ទុកថាបានយល់ព្រមលើរាល់ការកែប្រែនៅក្នុងគោលការណ៍ឯកជនភាព តាមរយៈការបន្តប្រើប្រាស់កម្មវិធីទូរសព្ទវីងបន្ទាប់ពីកាលបរិច្ឆេទនៃការកែប្រែគោលការណ៍ឯកជនភាពដែលបានកែប្រែនេះត្រូវបានប្រកាស។ 

 

២. តើយើងខ្ញុំប្រមូលព័ត៌មានអ្វីខ្លះ? 

២.១ ព័ត៌មានផ្ទាល់ខ្លួន 

យើងខ្ញុំ ប្រមូលព័ត៌មានមួយចំនួនពីលោកអ្នក រួមមាន ឈ្មោះ សញ្ជាតិ ថ្ងៃខែឆ្នាំកំណើត ទីកន្លែងកំណើត អាសយដ្ឋានដឹកជញ្ជូន ព័ត៌មានទូទាត់ អាសយដ្ឋានអ៊ីមែល លេខទូរសព្ទ និងព័ត៌មានផ្ទាល់ខ្លួនផ្សេងទៀតដែលលោកអ្នកស្ម័គ្រចិត្តផ្តល់ឲ្យយើងខ្ញុំនៅពេលលោកមានទំនាក់ទំនងជាមួយនឹងធនាគារ។ 

 

២.២ ព័ត៌មានអំពីឧបករណ៍  

នៅពេលលោកអ្នកចូលទៅកាន់ថ្នាលឌីជីថលរបស់យើងខ្ញុំ ប្រព័ន្ធរបស់យើងខ្ញុំនឹងប្រមូលទិន្នន័យ ឬព័ត៌មានមួយចំនួនដោយស្វ័យប្រវត្តិពីឧបករណ៍របស់លោកអ្នក រួមបញ្ចូលតែមិនកម្រិតត្រឹម ព័ត៌មានអំពីកម្មវីធីស្វែងរក អាសយដ្ឋាន IP ម៉ោងតំបន់ និងឃោគឃី (Cookies) មួយចំនួនដែលត្រូវបានដំឡើងនៅលើឧបករណ៍របស់លោកអ្នក។ 

លើសពីនេះ នៅពេលលោកអ្នកចូលមើលថ្នាលឌីជីថលរបស់យើងខ្ញុំ យើងខ្ញុំនឹងប្រមូលព័ត៌មានអំពីគេហទំព័រផ្ទាល់ ឬផលិតផលនីមួយៗដែលលោកអ្នកចុចចូលមើលគេហទំព័រណាមួយ ឬពាក្យស្វែងរកណាខ្លះដែលណែនាំលោកអ្នកទៅកាន់ថ្នាលឌីជីថល និងព័ត៌មានអំពីរបៀបប្រើប្រាស់ថ្នាលឌីជីថលរបស់លោកអ្នក។ 

 

២.៣ ទិន្នន័យហិរញ្ញវត្ថុ 

ព័ត៌មានហិរញ្ញវត្ថុ ដូចជាទិន្នន័យ ឬព័ត៌មានដែលទាក់ទងនឹងវិធីបង់ប្រាក់របស់លោកអ្នក (ឧ៖ លេខប័ណ្ណឥណទាន ឬឥណពន្ធដែលមានសុពលភាព ម៉ាកកាត កាលបរិច្ឆេទផុតកំណត់) ដែលពួកយើងអាចប្រមូលនៅពេលលោកអ្នកធ្វើប្រតិបត្តការ ការទិញ បញ្ជាទិញ ផ្ញើត្រឡប់មកវិញ ផ្លាស់ប្តូរ ឬស្នើសុំព័ត៌មានអំពីសេវាកម្មរបស់យើងខ្ញុំពីថ្នាលឌីជីថល។ 

 

២.៤ ព័ត៌មានអំពីកម្មវិធីទូរសព្ទ 

ប្រសិនបើលោកអ្នកភ្ជាប់កម្មវិធីទូរសព្ទរបស់យើងខ្ញុំ៖ 

(១) ព័ត៌មានទីតាំងភូមិសាស្ត្រ៖ យើងខ្ញុំអាចស្នើសុំការចូលប្រើ ឬការអនុញ្ញាត និងការតាមដានព័ត៌មានទីតាំងពីឧបករណ៍ចល័ត​របស់លោកអ្នក ជាបន្តបន្ទាប់ ឬខណៈពេលដែលលោកអ្នកកំពុងប្រើប្រាស់កម្មវិធីទូរសព្ទរបស់យើងខ្ញុំ ដើម្បីយើងខ្ញុំអាចផ្តល់សេវាកម្មផ្អែកលើទីតាំង។ ប្រសិនបើលោកអ្នកចង់ផ្លាស់ប្តូរការចូលប្រើប្រាស់ ឬការអនុញ្ញាតរបស់យើងខ្ញុំ លោកអ្នកអាចធ្វើផ្លាស់ប្ដូរបាននៅក្នុងការកំណត់ឧបករណ៍របស់លោកអ្នក។ 

(២) ការចូលប្រើឧបករណ៍ចល័ត​៖ យើងខ្ញុំអាចស្នើសុំការចូលប្រើប្រាស់ ឬការអនុញ្ញាតចំពោះមុខងារមួយចំនួនពីឧបករណ៍ចល័តរបស់លោកអ្នក រួមបញ្ចូលតែមិនកំណត់ត្រឹម ប៊្លូធូស​ ប្រតិទិន កាមេរ៉ា បញ្ជីឈ្មោះទំនាក់ទំនង មីក្រូហ្វូន ការរំលឹក​​ ឧបករណ៍ចាប់សញ្ញា សារ គណនីប្រព័ន្ធផ្សព្វផ្សាយសង្គម ការផ្ទុកទិន្នន័យ​ ពត៌មានកំណត់ហេតុទំនាក់ទំនង (រួមបញ្ចូលទាំងការហៅចេញ និងហៅចូល និងរយៈពេលពេលនៃការហៅទូរសព្ទ) កម្មវិធីដែលបានតម្លើង (រួមបញ្ចូលទាំងកម្មវិធី ធ្វើដំណើរ ឧបករណ៍ អភិបាលកិច្ច ធនាគារ កំសាន្ត និងកម្មវិធីដទៃទៀត)  និងមុខងារផ្សេងទៀតដែលមាននៅលើឧបករណ៍ចល័ត​របស់លោកអ្នក។ ប្រសិនបើលោកអ្នកចង់ផ្លាស់ប្តូរការចូលប្រើប្រាស់ ឬការអនុញ្ញាតរបស់យើង លោកអ្នកអាចធ្វើដូច្នេះបាននៅក្នុងការកំណត់ឧបករណ៍របស់លោកអ្នក។ 

(៣) ទិន្នន័យនៃឧបករណ៍ចល័ត​៖ យើងខ្ញុំអាចប្រមូលព័ត៌មានឧបករណ៍  (ដូចជាលេខសម្គាល់ឧបករណ៍ចល័តរបស់លោកអ្នក ម៉ូដែល និងក្រុមហ៊ុនផលិត) ប្រព័ន្ធប្រតិបត្តិការ ព័ត៌មានកំណែ និងអាសយដ្ឋាន IP។ 

(៤) ការជូនដំណឹងភ្លាម៖ យើងខ្ញុំអាចស្នើសុំក្នុងការជូនដំណឹងភ្លាមដល់លោកអ្នក ទាក់ទងនឹងគណនីរបស់លោកអ្នក ឬកម្មវិធី។ ប្រសិនបើលោក​អ្នក​ចង់​បញ្ឈប់ការទំនាក់ទំនងតាមប្រភេទទាំងនេះ អ្នក​អាច​បិទ​វា​នៅក្នុង​ការកំណត់​ឧបករណ៍របស់លោកអ្នក។ 

 

៣. តើយើងខ្ញុំប្រមូលទិន្នន័យដោយរបៀបណា? 

គោលការណ៍ឯកជនភាពនេះ អនុវត្តចំពោះទិន្នន័យ ឬព័ត៌មានដែលយើងខ្ញុំប្រមូលពីលោកអ្នក នៅពេលដែលលោកអ្នកមានទំនាក់ទំនងជាមួយធនាគារដោយផ្ទាល់ ឬដោយប្រយោលតាមរយៈបណ្តាញធនាគារ ដោយរួមបញ្ចូលតែមិនកំណត់ត្រឹម សាខារបស់ធនាគារ និងភ្នាក់ងារេវីង ថ្នាលឌីជីថល (កម្មវិធីទូរសព្ទវីង សេវាកម្មវីងផេ (Wingpay) កម្មវិធីយកចិត្តទូកដាក់ស្គាល់អតិថិជនតាមរយៈឌីជីថល (E-KYC App) សេវាធនាគារតាមអ៊ីនធឺណិត) ព្រឹត្តិការណ៍ តតិយជន និងបណ្តាញផ្សេងទៀតដូចដែលអាចអនុវត្តបានគ្រប់ពេលវេលា។ 

 

៤. តើយើងខ្ញុំប្រើប្រាស់ទិន្នន័យរបស់លោកអ្នកដូចម្ដេច? 

យើងខ្ញុំប្រើទិន្នន័យរបស់លោកអ្នកសម្រាប់គោលបំណងផ្សេងៗ រួមបញ្ចូលតែមិនកម្រិតត្រឹម៖ 

(១) ឆ្លើយតបទៅនឹងសំណើ មតិយោបល់ និងសំណួររបស់លោកអ្នក ហើយផ្តល់សេវាកម្មជូនអតិថិជន។ 

(២) តាមដាន និងវិភាគនិន្នាការ ការប្រើប្រាស់ និងសកម្មភាពនានា ដើម្បីប្រតិបត្តិការ និងកែលម្អបណ្តាញធនាគាររបស់យើងខ្ញុំ ប្រសិនបើមាន។ 

(៣) គ្រប់គ្រងគណនីដែលលោកអ្នកបានចុះឈ្មោះ ហើយធ្វើការជូនដំណឹងទៅលោកអ្នក ការជូនដំណឹង ការធ្វើបច្ចុប្បន្នភាព ការដាស់តឿន ការគាំទ្រ និងសារដែលទាក់ទងនឹងការប្រើប្រាស់សេវាកម្ម និងផលិតផលរបស់ធនាគារ តតិយជន បច្ចេកទេស ការផ្សព្វផ្សាយផលិតផល សុវត្ថិភាព និងបញ្ហាផ្សេងៗទៀត។ 

(៤) យល់ដឹងពីតម្រូវការរបស់លោកអ្នក និងផ្តល់ឲ្យលោកអ្នកនូវសេវាកម្មកាន់តែប្រសើរ និងកែលម្អសេវាកម្ម និងផលិតផលរបស់យើងខ្ញុំ។ 

(៥) ត្រួតពិនិត្យ តាមដាន និងបន្តគ្រប់គ្រងសេវាកម្ម និងផលិតផលដែលផ្តល់ដោយធនាគារ ឬតតិយជន នៅលើបណ្តាញចែកចាយរបស់ធនាគារ។ 

(៦) អភិវឌ្ឍន៍ ការប្រើប្រាស់ ការគ្រប់គ្រង ការគាំទ្រ និងការចេញវិក្កយបត្រសម្រាប់សេវាកម្ម និងផលិតផលដែលផ្តល់ដោយធនាគារ ឬតតិយជន នៅលើបណ្តាញចែកចាយរបស់ធនាគារ។ 

(៧) ការចងក្រងទិន្នន័យ និងការវិភាគសម្រាប់ប្រើប្រាស់ផ្ទៃក្នុង ឬជាមួយតតិយជន។ 

(៨) បង្កើត និងគ្រប់គ្រងគណនីរបស់លោកអ្នក។ 

(៩) ផ្ដល់ការផ្សាយពាណិជ្ជកម្មតាមគោលដៅ គូប៉ុង ព្រឹត្តិបត្រព័ត៌មាន និងព័ត៌មានផ្សេងទៀតដែលទាក់ទងនឹងការផ្សព្វផ្សាយ និងកម្មវិធីទូរសព្ទវីងដល់លោកអ្នក។ 

(១០) ផ្ញើអ៊ីមែលទៅកាន់លោកអ្នក អំពីគណនី ឬការបញ្ជាទិញរបស់លោកអ្នក។ 

(១១) អនុញ្ញាតការទំនាក់ទំនងរវាងអ្នកប្រើប្រាស់ និងអ្នកប្រើប្រាស់។ 

(១២) បំពេញ និងគ្រប់គ្រងការទិញ ការបញ្ជាទិញ ការទូទាត់ និងប្រតិបត្តិការផ្សេងទៀត។ 

(១៣) បង្កើតប្រវត្តិរូបផ្ទាល់ខ្លួនរបស់លោកអ្នក ដើម្បីនាពេលអនាគតកាន់តែមានលក្ខណៈផ្ទាល់ខ្លួន។ 

(១៤) បង្កើនប្រសិទ្ធភាព និងប្រតិបត្តិការរបស់ធនាគារ។ 

(១៥) តាមដាន និងវិភាគការប្រើប្រាស់ និងនិន្នាការ ដើម្បីកែលម្អបទពិសោធន៍របស់លោកអ្នក ជាមួយនឹងធនាគារ។ 

(១៦) ជូនដំណឹងលោកអ្នកអំពីបច្ចុប្បន្នភាពនៃផលិតផល និងសេវាកម្មរបស់ធនាគារ។ 

(១៧) ផ្តល់ជូនផលិតផល សេវាកម្ម និង/ឬ ការណែនាំថ្មីៗដល់លោកអ្នក។ 

(១៨) ទប់ស្កាត់ប្រតិបត្តិការក្លែងបន្លំ ត្រួតពិនិត្យប្រឆាំងនឹងចោរកម្ម និងការពារប្រឆាំងនឹងបទឧក្រិដ្ឋ។ 

(១៩) ដំណើរការការទូទាត់ និងការសងប្រាក់ត្រឡប់វិញ។ 

(២០) ស្នើសុំមតិកែលម្អ និងទាក់ទងលោកអ្នកអំពីការប្រើប្រាស់កម្មវិធីទូរសព្ទវីងរបស់លោកអ្នក។ 

(២១) ដោះស្រាយវិវាទ និងដោះស្រាយបញ្ហានានា។ 

(២២) ឆ្លើយតបទៅនឹងសំណើផលិតផល និងសេវាកម្មអតិថិជន​។ 

(២៣) រក្សាទុកសម្រាប់កំណត់ត្រាផ្ទៃក្នុង ដើម្បីអនុលោមតាមច្បាប់ជាធរមាន។ 

(២៤) អនុវត្តគោលបំណងផ្សេងៗទៀតចំពោះទិន្នន័យដែលបានប្រមូល។ និង 

(២៥) គោលបំណងស្របច្បាប់ផ្សេងទៀត។ 

 

៥. តើយើងខ្ញុំចែករំលែកទិន្នន័យដោយរបៀបណា? 

ដោយពុំចាំបាច់មានការយល់ព្រមពីលោកអ្នកបន្ថែម ធនាគារអាចបង្ហាញទិន្នន័យរបស់លោកអ្នក ដូចខាងក្រោម៖ 

(១) និយោជិត មន្ត្រី ដៃគូពាណិជ្ជកម្ម និងភ្នាក់ងាររបស់យើងខ្ញុំ ក្នុងកម្រិតដែលចាំបាច់សម្រាប់គោលបំណងដូចមានកំណត់ក្នុងគោលការណ៍ឯកជនភាពនេះ។ 

(២) ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនសម្ព័ន្ធរបស់​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នៅពេលអ្នកចូលរួមជាមួយក្រុមហ៊ុនណាមួយ ឬបើកដំណើរការផលិតផល ឬសេវាកម្មរបស់ក្រុមហ៊ុនទាំងនោះ។ 

(៣) បុត្រសម្ព័ន្ធរបស់យើងខ្ញុំ ក្នុងករណីនេះ យើងខ្ញុំនឹងតម្រូវឲ្យបុត្រសម្ព័ន្ធទាំងនោះគោរពតាមគោលការណ៍ឯកជនភាពនេះ។ បុត្រសម្ប័ន្ធរួមមាន ក្រុមហ៊ុនមេ និងក្រុមហ៊ុនបុត្រសម្ព័ន្ធណាមួយរបស់យើងខ្ញុំ ក្រុមហ៊ុនសហកម្មសិទ្ធិ ឬក្រុមហ៊ុនផ្សេងទៀតដែលយើងខ្ញុំគ្រប់គ្រង ឬស្ថិតក្រោមការគ្រប់គ្រងទូទៅរបស់យើងខ្ញុំ។ 

(៤) អ្នកលក់ ទីប្រឹក្សា អ្នកម៉ៅការបន្ត និងអ្នកផ្តល់សេវាផ្សេងទៀតដែលត្រូវការចូលប្រើទិន្នន័យ និងព័ត៌មាននេះ ដើម្បីអនុវត្តដំណើរការ ឬប្រតិបត្តិការក្នុងនាមធនាគារ នៅក្រោមកាតព្វកិច្ចកិច្ចព្រមព្រៀងដើម្បីការពារទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក។ 

(៥) ជាការឆ្លើយតបនូវការស្នើសុំទិន្នន័យ ប្រសិនបើយើងខ្ញុំចាត់ទុកការបង្ហាញទិន្នន័យគឺអនុលោមតាមច្បាប់ជាធរមាន                បទប្បញ្ញត្តិណាមួយ ឬនីតិវិធីផ្លូវច្បាប់ ឬតាមតម្រូវការផ្សេងទៀតដែលកំណត់ដោយច្បាប់ ឬបទប្បញ្ញត្តិជាធរមាន។ 

(៦) ពាក់ព័ន្ធនឹងការរំលាយបញ្ចូលគ្នា និងការទិញយកធនាគារ ការលក់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនទាំងអស់ ឬមួយផ្នែកនៃអាជីវកម្មរបស់យើងខ្ញុំទៅឲ្យក្រុមហ៊ុនមួយផ្សេងទៀត ឬប្រតិបត្តិការស្រដៀងគ្នា។ 

(៧) យើងក៏អាចចែករំលែកព័ត៌មានដែលបានប្រមូលចងក្រង ឬព័ត៌មានគ្មានអត្តសញ្ញាណព័ត៌មាន ដែលមិនអាចប្រើប្រាស់ដោយសមស្របដើម្បីកំណត់អត្តសញ្ញាណរបស់លោកអ្នក ទៅកាន់បុគ្គលណាម្នាក់ដោយឆន្ទានុសិទ្ធិរបស់ធនាគារ។ 

(៨) មន្ត្រីរដ្ឋាភិបាល ដើម្បីជាការឆ្លើយតបទៅនឹងសំណើជាក់លាក់។ 

(៩) និយ័តករដើម្បីបំពេញកាតព្វកិច្ចបញ្ចេញព័ត៌មានរបស់យើងខ្ញុំ ក្នុងកម្រិតដែលយើងខ្ញុំតម្រូវដោយច្បាប់ឲ្យធ្វើបែបនេះ។ 

(១០) តុលាការមានសមត្ថកិច្ច ឬវេទិកាដោះស្រាយវិវាទដែលពាក់ព័ន្ធនឹងបណ្ដឹង ឬបណ្ដឹងនាពេលអនាគត។ 

(១១) បុគ្គលណាម្នាក់ដើម្បីបង្កើត អនុវត្ត ឬការពារសិទ្ធិផ្លូវច្បាប់របស់យើងខ្ញុំ (រួមទាំងការផ្តល់ព័ត៌មានដល់អ្នកដទៃសម្រាប់គោលបំណងនៃការការពារការក្លែងបន្លំ)​។ 

ធនាគារ នឹងមិនបង្ហាញទិន្នន័យ និងព័ត៌មានរបស់អ្នកទៅកាន់​តតិយជនណាមួយ ក្រៅពីគោលបំណងដូចមានបញ្ជាក់នៅក្នុងគោលការណ៍ឯកជនភាពនេះឡើយ លើកលែងតែអ្នកផ្តល់ការយល់ព្រមដល់ពួកយើង សម្រាប់ធ្វើការបង្ហាញនោះ។ 

 

៦. អ្នកផ្តល់សេវា​តតិយជន 

យើងខ្ញុំអាចចែករំលែកទិន្នន័យ និងព័ត៌មានរបស់លោកអ្នកជាមួយ​នឹងតតិយជន ដែលផ្តល់សេវាកម្មជូនយើងខ្ញុំ ឬក្នុងនាមយើងខ្ញុំ រួមបញ្ជូលទាំងដំណើរការទូទាត់ ការវិភាគទិន្នន័យ ការបញ្ជូនអ៊ីមែល សេវាបង្ហោះទិន្នន័យ/គេហទំព័រ សេវាកម្មអតិថិជន និងជំនួយការផ្សព្វផ្សាយ។ 

 

៧. សុវត្ថិភាពនៃព័ត៌មានរបស់លោកអ្នក 

យើងខ្ញុំប្រើវិធានការសុវត្ថិភាពផ្នែករដ្ឋបាល បច្ចេកទេស និងវិធានការសុវត្ថិភាពជាក់ស្តែង ដើម្បីជួយការពារព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក។ ខណៈពេលដែលយើងខ្ញុំបានចាត់វិធានការសមហេតុផល ​ដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនដែលលោកអ្នកផ្តល់ឲ្យយើងខ្ញុំ សូមមេត្តាជ្រាបថាទោះបីជាយើងខ្ញុំមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ក៏គ្មានវិធានការសុវត្ថិភាពណាមួយដែលល្អឥតខ្ចោះ ឬដែលមិនអាចថ្លោះធ្លោយបានដែរ ហើយគ្មានវិធីសាស្រ្តនៃការបញ្ជូនទិន្នន័យណាមួយអាចត្រូវបានធានាប្រឆាំងនឹងការស្ទាក់ចាប់ ឬការប្រើប្រាស់ខុសច្បាប់ផ្សេងទៀតឡើយ។ រាល់ព័ត៌មានទាំងឡាយណាដែលបានបង្ហាញតាមអ៊ីនធឺណិតគឺងាយរងការស្ទាក់ចាប់ និងប្រើប្រាស់ខុសច្បាប់ដោយភាគីដែលគ្មានការអនុញ្ញាត។ ដូច្នេះយើងមិនអាចធានាសុវត្ថិភាពពេញលេញបានទេ ប្រសិនបើលោកអ្នកផ្តល់ព័ត៌មានផ្ទាល់ខ្លួន ក្នុងករណីបែបនេះ យើងខ្ញុំនឹងជូនដំណឹងដល់លោកអ្នកភ្លាមៗតាមរយៈកម្មវិធីទូរសព្ទវីង ឬព័ត៌មានទំនាក់ទំនងដែលលោកអ្នកបានផ្តល់ជូន។ 

 

៨. គោលការណ៍សម្រាប់កុមារ 

យើងខ្ញុំមិនមានចេតនាស្វែងរកព័ត៌មានពី ឬផ្សព្វផ្សាយដល់អនីតិជននោះទេ។ ប្រសិនបើលោកអ្នកដឹងអំពីទិន្នន័យ និងព័ត៌មានណាមួយដែលយើងខ្ញុំបានប្រមូលពីអនីតិជន សូមទាក់ទងមកយើងខ្ញុំតាមរយៈព័ត៌មានទំនាក់ទំនងដែលបានផ្តល់ជូនខាងក្រោម។ 

 

៩. ច្បាប់គ្រប់គ្រង និងដោះស្រាយវិវាទ 

កិច្ចព្រមព្រៀងនេះត្រូវបានគ្រប់គ្រងដោយ និងត្រូវបកស្រាយស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ រាល់វិវាទដែលកើតចេញពី ឬពាក់ព័ន្ធនឹងការអនុវត្តនៃគោលការណ៍ឯកជនភាពនេះ រួមបញ្ចូលទាំងសំណួរដែលទាក់ទងនឹងអត្ថិភាព សុពលភាព វិសាលភាព អត្ថន័យ ការសន្មត ការបកស្រាយ ឬការអនុវត្តនៅក្នុងគោលការណ៍ឯកជនភាពនេះ នឹងត្រូវដោះស្រាយដោយសន្តិវិធីតាមរយៈការចរចា និងការពិភាក្សារវាងគូភាគី។ ប្រសិនបើវិវាទនោះ មិនអាចដោះស្រាយក្នុងរយៈពេល ៦០ (ហុកសិប) ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងអំពីវិវាទ​ គូភាគីអាចបញ្ជូនវិវាទនោះទៅតុលាការមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។