ដំណើរការនៃការស្នើ
ជំហានទី ១: ចាប់ផ្តើមការពិភាក្សា
ជ្រើសរើសវិធីដែលលោកអ្នកពេញចិត្តដើម្បីចាប់ផ្តើមស្នើឥណទានគេហដ្ឋានធនាគារ វីង៖
- ដាក់ពាក្យស្នើតាមអនឡាញ
- អញ្ជើញទៅសាខាធនាគារ វីង ឬការិយាល័យឥណទានដែលនៅជិតលោកអ្នកបំផុត ដើម្បីជជែកជាមួយក្រុមការងារផ្នែកឥណទានរបស់យើង
- ឆាតមកកាន់ទំព័រ ហ្វេសប៊ុក ផ្លូវការរបស់យើង
- ហៅមកកាន់លេខ 023 999 989
ជំហានទី 2: ផ្តល់ព័ត៌មានលម្អិតរបស់អ្នក
ផ្ញើរូបថតអត្តសញ្ញាណប័ណ្ណ និងឯកសារចំណូលតាមប្រព័ន្ធឌីជីថល ឬយកមកជាមួយដោយផ្ទាល់ ប្រសិនបើលោកអញ្ជើញមកស្នើកម្ចីដោយផ្ទាល់នៅសាខាធនាគារ វីង។
ជំហានទី 3: ការពិនិត្យ និងការវាយតម្លៃ
ក្រុមការងាររបស់យើងនឹងប្រមូលព័ត៌មានបន្ថែម និងចុះពិនិត្យទីតាំងជាក់ស្តែង ប្រសិនបើចាំបាច់។
ជំហានទី 4: ការអនុម័ត និងបញ្ចេញកម្ចី
បន្ទាប់ពីទទួលបានការអនុម័ត ទឹកប្រាក់កម្ចីរបស់លោកអ្នកនឹងត្រូវបានដំណើរការ និងផ្តល់ជូនតាមលក្ខខណ្ឌដែលបានព្រមព្រៀង។
ជំហានទី 5: សម្រេចក្តីស្រមៃរបស់លោកអ្នក
ទទួលបានថវិកា និងកូនសោសម្រាប់គេហដ្ឋានថ្មីរបស់លោកអ្នក