សម្រាប់ដៃគូអាជីវករ វីង រាល់ទឹកប្រាក់ពីការលក់របស់អ្នក នឹងចូលដោយផ្ទាល់ទៅក្នុងគណនីធនាគារ វីង របស់អ្នក និងអាចប្រើប្រាស់បានភ្លាមៗ។ មិនថាជាការទូទាត់ទៅកាន់អ្នកផ្គត់ផ្គង់, ការទូទាត់ថ្លៃចំណាយប្រចាំថ្ងៃ, ការវិនិយោគទៅលើអាជីវកម្ម ឬទុកសម្រាប់ឱកាសអាជីវកម្មថ្មីៗ។ មិនបាច់រង់ចាំ, មិនបាច់ពន្យារពេល, អ្នកនឹងទទួលបានលំហូរសាច់ប្រាកយ៉ាងរលូន ដែលអាចជួយឱ្យអាជីវកម្មរបស់អ្នកកាន់តែរីកចម្រើន។ 

 

ទទួលការទូទាត់បានឆាប់រហ័ស, ប្រើប្រាស់ទឹកប្រាក់បានភ្លាមៗ, រីកចម្រើនប្រកបដោយទំនុកចិត្ត។

ហេតុអ្វីអ្នកគួរតែក្លាយទៅជាដៃគូអាជីវករ វីង?

ក្លាយជាដៃគូអាជីវករ វីង មិនមែនគ្រាន់តែជាការទទួលការទូទាត់ប៉ុណ្ណោះទេ វាក៏ជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយដើម្បីធ្វើឱ្យប្រតិបត្តិការមានភាពសាមញ្ញ, ជួយបង្កើនការលក់ និងពង្រីកអាជីវកម្មរបស់អ្នក។

អាចទទួលការទូទាត់ពីគ្រប់អតិថិជន ដោយឥតគិតថ្លៃ

• អាចទទួលការទូទាត់ពីគ្រប់ធនាគារទាំងអស់ដោយប្រើ វីង KHQR ដោយមិនគិតថ្លៃ។
• អាចទទួលបានជើងទម្រ KHQR, ខ្សែរកាត QR និងសម្ភារៈផ្សព្វផ្សាយផ្សេងៗទៀត ដើម្បីទទួលការទូទាត់ពីអតិថិជនបានយ៉ាងងាយស្រួល។

ប្រើប្រាស់ទឹកប្រាក់បានភ្លាមៗ

• រាល់ទឹកប្រាក់ទទួលបានពីការលក់ នឹងចូលទៅក្នុងគណនីធនាគារ វីង របស់អ្នកដោយផ្ទាល់ និង អាចប្រើប្រាស់បានភ្លាមៗ។
• ទទួលបានការជូនដំណឹងពេលទទួលបានការទូទាត់ភ្លាមៗ តាមរយៈ Telegram។ . 

មធ្យោបាយសម្រាប់គ្រប់គ្រង និងពង្រីកអាជីវកម្មរបស់អ្នក

• អាចចូលប្រើអេប Wing Merchant ដោយឥតគិតថ្លៃ ដោយទទួលបានរបាយការណ៍ការលក់ ការវិភាគ និងដំណឹងថ្មីៗ។
  • ដាក់ និងដកប្រាក់ដោយឥតគិតថ្លៃនៅគ្រប់សាខាធនាគារ វីង និងភ្នាក់ងារជាង 12,000នាក់ទូទាំងប្រទេស។  
• រីករាយជាមួយនឹងអត្រាកាប្រាក់ខ្ពស់សម្រាប់ជម្រើសគណនីសន្សំ និងគណនីប្រាក់បញ្ញើមានកាលកំណត់ ដែលធ្វើឱ្យទឹកប្រាក់របស់អ្នកអាចរកចំណូលបន្ថែមបាន។
• ដៃគូអាជីវករ អាចដាក់ពាក្យសុំប្រាក់កម្ចីអាជីវកម្មដោយគ្មានទ្រព្យធានារហូតដល់ 50,000 ដុល្លារ ជាមួយនឹងការអនុម័តយ៉ាងឆាប់រហ័ស។

បង់ប្រាក់ និងការចំណាយប្រកបដោយភាពងាយស្រួល

• ទទួលបាន​ ម៉ាស្ទ័រកាត ឬវីសា ក្រេឌីតកាត របស់ធនាគារ វីង ដោយមិនគិតថ្លៃសេវារហូតដល់ 2 ឆ្នាំតាមរយៈលក្ខខណ្ឌរបស់ ធនាគារ
• អា​ចទូទាត់វិក្កយបត្រសេវាកម្មទៅជាង 200 ក្រុមហ៊ុន ដោយផ្ទាល់ពីគណនីរបស់អ្នក ដោយឥតគិតថ្លៃ។

បង្កើនការលក់របស់អ្នកជាមួយ វីង

• ចូលរួមកម្មវិធីផ្តល់ការលើកទឹកចិត្តអតិថិជនដូចជា Wingpoints, ប្រអប់សំណាង និងវីងម៉ល ដើម្បីទាក់ទាញអតិថិជនថ្មីបន្ថែម។
• អាចទទួលបានកម្រៃជើងសាសម្រាប់ដៃគូអាជីវករ និងការផ្តល់ជូនពិសេសនានា ដែលរៀបចំឡើងសម្រាប់បង្កើនការលក់។

សេវាផ្តល់ជំនួយ 24/7 គ្រប់ពេលដែលអ្នកត្រូវការ

ទទួលបានជំនួយគ្រប់ពេលតាមរយៈផ្នែកប្រឹក្សាអតិថិជន, Facebook, Messenger, WhatsApp ឬ បតជំនួយ នៅក្នុងអេប Wing Bank។

លំហូរសាច់ប្រាក់យ៉ាងរលូន, អាជីវកម្មកាន់តែឆ្លាតវៃ, ឱកាសកាន់តែច្រើន

 

 

ក្លាយជាដៃគូអាជីវករ វីង មិនមែនគ្រាន់តែជាការទទួលការទូទាត់ប៉ុណ្ណោះទេ  គឺអ្នកអាចគ្រប់គ្រងអាជីវកម្មរបស់អ្នកដោយផ្ទាល់។ ប្រែក្លាយគ្រប់ប្រតិបត្តិការទូទាត់ ទៅជាការរីកចម្រើន, ប្រសិទ្ធភាព និងឱកាស។ 

 

ចាប់ផ្តើមទទួលទឹកប្រាក់នៅថ្ងៃនេះ ប្រើប្រាក់បានភ្លាមៗ និងរីកចម្រើនកាន់តែឆ្លាតវៃនៅថ្ងៃស្អែក។ 

 

 

ក្លាយជាដៃគូអាជីករ វីង នៅថ្ងៃនេះ!

តើទៅជាអេប Wing Merchant App? 

 

គឺជាបណ្តុំនៃការគ្រប់គ្រងការទូរទាត់របស់អ្នកនៅលើទូរសព្ទដៃដែលអាចតាមដានរាល់ប្រតិបត្តិការយ៉ាងមានប្រសិទ្ធភាព និងការពង្រីកអាជីវកម្មរបស់អ្នក ដែលអ្នកអាចមើលបានគ្រប់ពេលវេលា គ្រប់ទីកន្លែង។ 

 

ការជូនដំណឹងតាម Telegram 

 

ទទួលបានការជូនដំណឹងអំពីការទូទាត់ភ្លាមៗ ដោយអស់ក្តីកង្វល់! 

 

នៅក្នុងពិភពអាជីវកម្មដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះ ការតាមដានរាល់ប្រតិបត្តិការគឺពិតជាមានសារៈសំខាន់។ ជាមួយនឹងអេប Wing Merchant អ្នកនឹងទទួលបានការជូនដំណឹងអំពីការទូទាត់ភ្លាមៗដោយផ្ទាល់ពី Telegram Group របស់អ្នក។ អ្នក និងបុគ្គលិករបស់អ្នកនឹងដឹងភ្លាមៗនៅពេលដែលអតិថិជនធ្វើការទូទាត់ ដែលធ្វើឱ្យអ្នកអាចគ្រប់គ្រងបានយ៉ាងពេញលេញ និងភាពបត់បែនក្នុងការគ្រប់គ្រងអាជីវកម្មរបស់អ្នកគ្រប់ទីកន្លែង។ 

 

របាយការណ៍សម្រាប់ដៃគូអាជីវករ 

 

លើកកម្ពស់ដល់ការយល់ដឹងពីអាជីវកម្មរបស់អ្នក! 

 

ការយល់ដឹងអំពីទំនោរនៃការលក់ និងចំណង់ចំណូលចិត្តរបស់អតិថិជនគឺជាគន្លឹះក្នុងការពង្រីកអាជីវកម្មរបស់អ្នក។ អេប Wing Merchant ផ្តល់ឱ្យអ្នកនូវមធ្យោបាយទទួលបានរបាយការណ៍ប្រកបដោយប្រសិទ្ធភាព ដូច្នេះអ្នកអាចធ្វើការសម្រេចចិត្តដោយផ្អែកលើទិន្នន័យ និងធ្វើការតាមដានដោយមានទំនុកចិត្ត។

 

លក្ខណៈពិសេស៖ 
  • ផ្ទាំងគ្រប់គ្រងរបាយការណ៍ប្រចាំថ្ងៃ៖ ទទួលបានព័ត៌មានទូទៅ នៃការលក់របស់អ្នកជារៀងរាល់ថ្ងៃ។ 
  • ប្រវត្តិទិន្នន័យ៖ អាចពិនិត្យមើលព័ត៌មានរហូតដល់បីខែចុងក្រោយ ដើម្បីងាយស្រួលឈានដល់ការសម្រេចចិត្តកាន់តែឆ្លាតវៃ។ 
  • ព័ត៌មានអតិថិជន៖ តាមដានទំនោរនៃប្រភេទអតិថិជន ដែលមានទាំងភេទ និងអាយុ ដើម្បីរៀបចំការយុទ្ធសាស្ត្រផ្តល់ជូនអតិថិជនរបស់អ្នក។ 
  • យុទ្ធសាស្ត្រប្រកួតប្រជែង៖ អាចឃើញពីរបៀបនៃការលក់របស់អ្នក ដោយប្រៀបធៀបទៅនឹងអាជីវកម្មស្រដៀងគ្នា និងកំណត់ឱកាសចាប់យកទីផ្សារ។ 

 

ការគ្រប់គ្រងទីតាំងលក់ 

 

ធ្វើឱ្យប្រតិបត្តិការមានភាពប្រសើរឡើងនៅទីតាំងលក់របស់អ្នកទាំងមូល 

 

ការគ្រប់គ្រងការលក់ ដែលមាននៅច្រើនទីតាំងបានកាន់តែងាយស្រួល។ អេប Wing Merchant អនុញ្ញាតឱ្យអ្នកគ្រប់គ្រងទីតាំងលក់ទាំងអស់របស់អ្នក អាចធ្វើឡើងនៅកន្លែងតែមួយ ស្របពេលដែលប្រសិទ្ធភាពកាន់តែប្រសើរ កាន់តែប្រាក់ចំណេញ និងកាន់តែបានការពេញចិត្តពីអតិថិជន។ 

  • ការបែងចែងសិទ្ធក្នុងការគ្រប់គ្រង៖ ការបង្កើតទីតាំងលក់ថ្មី, ការធ្វើបច្ចុប្បន្នភាពព័ត៌មានលម្អិតនៃទីតាំងលក់ និងការគ្រប់គ្រងអ្នកគិតលុយ មាននៅក្នុងក្នុងអេបតែមួយ ។ 
  • បង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់អ្នកគិតលុយ៖ បុគ្គលិកអាចបង្កើតលេខកូដ QR យ៉ាងងាយស្រួល ទទួលយកការទូទាត់ និងបញ្ជាក់ចំនួនទឹកប្រាក់ជាមុន។ តាមដានការលក់ក្នុងមួយនិយោជិត ក្នុងមួយវេន និងក្នុងមួយរន្ធពេលវេលា ដើម្បីបង្កើនផលិតភាព។ 
  • ការយល់ដឹងអំពីការអនុវត្តកាន់តែមានប្រសិទ្ធភាព៖ តាមដានកម្រិតលទ្ធផលនៅទីតាំងលក់នីមួយៗ និងលទ្ធផលការលក់របស់បុគ្គលិក កំណត់ទំនោរនៃការលក់ និងធ្វើការសម្រេចចិត្តបានកាន់តែឆ្លាតវៃ ដើម្បីបង្កើនប្រាក់ចំណេញ និងធ្វើឱ្យប្រតិបត្តិការកាន់តែមានភាពប្រសើរឡើង។ 

 

អេប Wing Merchant ត្រូវបានបង្កើតឡើងដើម្បីផ្តល់ឱ្យជូនអ្នកនូវការគ្រប់គ្រងមួយដ៏ពេញលេញ ការទទួលដំណឹងភ្លាមៗ និងមធ្យោបាយដើម្បីរីកចម្រើនកាន់តែឆ្លាតវៃ  ទាំងអស់នេះមាននៅកន្លែងតែមួយ។

អ្នកត្រៀមខ្លួនហើយ ឬនៅដើម្បីនាំអាជីវកម្មរបស់អ្នកឆ្ពោះទៅមុខ? ក្លាយជាដៃគូអាជីវករ វីង នៅថ្ងៃនេះ! 

 

ចាប់ផ្តើមទទួលការទូទាត់កាន់តែរហ័ស ប្រើប្រាស់ថវិការបានភ្លាមៗ និងពង្រីកអាជីវកម្មរបស់អ្នកឱ្យកាន់តែឆ្លាតវៃ។ ចាប់ផ្តើមដោយភាពងាយស្រួល៖ 

 

ទៅកាន់សាខាធនាគារ វីង៖ ស្វែងយល់ពីឱកាស និងពិភាក្សាជាមួយក្រុមការងាររបស់យើង ដើម្បីដឹងពីដំណើរការនៃសេវាកម្ម ដៃគូអាជីវករ សម្រាប់ការងារអាជីវកម្មរបស់អ្នក។ 

 

ទាក់ទងមកដើម្បីទទួលការប្រឹក្សា៖ យើងខ្ញុំនៅទីនេះដើម្បីផ្តល់ជំនួយ 24/7។ សូមជ្រើសរើសជម្រើសដែលងាយស្រួលបំផុតសម្រាប់អ្នក៖ 

  • ប្រព័ន្ធទូរសព្ទ ៖ 023 999 989 
  • តាមរយៈ អេប៖ ទាក់ទងបានភ្លាមៗតាមរយៈមុខងារ “បតជំនួយ” នៅក្នុងអេប Wing Bank  
  • ឆាតតាមគេហទំព័រ៖ ឆាតជាមួយក្រុមការងាររបស់យើងខ្ញុំ តាមរយៈគេហទំព័រផ្លូវការរបស់ធនាគារ វីង 
  • Facebook Messenger៖ ផ្ញើសារតាមរយៈផេកផ្លូវការរបស់ធនាគារ វីង 

 

ឆ្ពោះទៅជំហានបន្ទាប់របស់អ្នក ជាមួយដៃគូអាជីវកររាប់ម៉ឺនអាជីវកម្ម ដែលកំពុងរីកចម្រើនជាមួយ វីង!