គណនីសន្សំ និង បញ្ញើ
កម្ចី
សេវាផ្ទេរប្រាក់
ធនារ៉ាប់រង
កម្មវិធីផ្តល់រង្វាន់អតិថិជន
គណនីសន្សំ និង បញ្ញើ
សេវាកម្ចី
ផ្ទេរប្រាក់
បើកប្រាក់បៀវត្ស Wing Biz+
អេប Wing Merchant
វីងម៉ាឃីត
ស្វែងយល់ពីក្រុមហ៊ុនរបស់យើង
តំណភ្ជាប់រហ័ស
ជ្រើសរើសគណនីដែលសមនឹងអ្នកបំផុត
ចាប់ផ្តើមសន្សំជាមួយវិធីត្រឹមត្រូវជាមួយគណនីសន្សំដែលអាចទទួលបានការប្រាក់ខ្ពស់រហូតដល់ 3% ក្នុងមួយឆ្នាំ! ការបើកគណនីមានលក្ខណៈងាយស្រួល និងឆាប់រហ័សជាមួយនឹងលក្ខខណ្ឌងាយៗ។
គណនីបញ្ញើមានកាលកំណត់របស់ធនាគារ វីង ផ្តល់ជូននូវវិធីដ៏ឆ្លាតវៃ និងសុវត្ថិភាពក្នុងការបង្កើនប្រាក់សន្សំរបស់អ្នកជាមួយនឹងអត្រាការកាន់តែខ្ពស់រហូតដល់ 5.5% ក្នុងមួយឆ្នាំ។ លោកអ្នកនឹងទទួលបានបទពិសោធន៍ នៃភាពងាយស្រួល ដែលមកជាមួយនូវការធានាត្រឡប់មកវិញនូវការប្រាក់កាន់តែពិសេស ជាមួយជម្រើសនៃការសន្សំដែលមានភាពបត់បែនស័ក្តិសមទៅនឹងគោលដៅហិរញ្ញវត្ថុរបស់លោកអ្នក។
ការសន្សំមិនមែនជាការបង្ខិតបង្ខំ តែវាគឺជាការតាំងចិត្តក្នុងការធ្វើឲ្យក្តីស្រមៃក្លាយជាការពិត។ មិនថាអ្នកមានបំណង ចង់បានរថយន្ត, គេហដ្ឋាន, ធ្វើដំណើរកម្សាន្ត, រៀបអាពាហ៍ពិពាហ៍ ឬបង់ថ្លៃសាលានោះទេ គណនីសន្សំដើម្បីគោលដៅ គឺជាដៃគូដែលអាចធ្វើឲ្យក្តីស្រមៃលោកអ្នកក្លាយជាការពិត។
គណនីចរន្ត របស់ធនាគារ វីង ត្រូវបានរចនាឡើងដើម្បីផ្តល់នូវបទពិសោធន៍ប្រើប្រាស់កាន់តែងាយស្រួល។ លោកអ្នកអាច គ្រប់គ្រងហិរញ្ញវត្ថុកាន់តែពេញលេញ និងមានប្រសិទ្ធភាព។ រីករាយជាមួយការប្រើប្រាក់សាច់ប្រាក់តាមតម្រូវការ ដូចជាដក ដាក់ប្រាក់បានគ្រប់ពេលវេលា ដោយគ្មានការរំខាន និងអាចធ្វើប្រតិបត្តិការផ្សេងៗទៀត តាមរយៈអេប Wing Bank។
លោកអ្នកអាចបង្កើតលេខគណនីពិសេសដែលលោកអ្នកចូលចិត្តបានហើយ ។ លោកអ្នកអាចជ្រើសរើសយកថ្ងៃពិសេស ស្លាកលេខរថយន្ត លេខសំណាង លេខទូរស័ព្ទ ថ្ងៃខែឆ្នាំកំណើត ឬលេខណាមួយដែលអ្នកស្រឡាញ់ មកបង្កើតជាលេខគណនីវីងដែលមានលេខដូចគ្នា។
សៀវភៅមូលប្បទានបត្រ របស់ធនាគារ វីង ផ្តល់ជូនអតិថិជនជាបុគ្គល អាជីវកម្ម និងជាស្ថាប័នហិរញ្ញវត្ថុ។ មិនថាលោកអ្នកត្រូវការគ្រប់គ្រងការចំណាយផ្ទាល់ខ្លួន ឬប្រតិបត្តិការអាជីវកម្មនោះទេ មូលប្បទានបត្រធនាគារ វីង ផ្តល់នូវវិធីសុវត្ថិភាព និងងាយស្រួលក្នុងការគ្រប់គ្រងការទូទាត់ប្រាក់ ការដាក់ប្រាក់ និងការផ្ទេរប្រាក់ជាដើម។