ធនាគារ វីងយល់ច្បាស់ពីបញ្ហាចោទនៃកង្វះប្រាក់ទុនបង្វិលរបស់អាជីវកម្មសម្រាប់ភ្នាក់ងារ វីង—ដូច្នេះហើយទើបយើងបង្កើតកម្ចីវីឌីជីថលឡូន សម្រាប់អ្នកជាពិសេស។ ជាមួយកម្ចីវីងឌីជីថលឡូនអ្នកអាចស្នើបានរហូតដល់ 25,000 ដុល្លារ ជាមួយរយៈពេលខ្ចីរហូតដល់ 6 ខែ។ កម្ចីវីងឌីជីថលឡូននេះ ផ្តល់ជូនលោកអ្នកនូវភាពងាយស្រួលក្នុងទទួលបានប្រាក់បន្ទាន់ ដោយមិនតម្រូវឲ្យមានឯកសារស្មុគស្មាញ ឬទ្រព្យបញ្ចាំអ្វីទាំងអស់។ អ្នកអាចស្នើបានភ្លាមៗ ដោយគ្រាន់តែចុចពីរ បីប៉ក់នៅលើអេប Wing Bank របស់អ្នកជាការស្រេច។