តើវីង​អាជីវកម្ម ឬ WingSME​ ជាអ្វី?

 

វីងអាជីវកម្ម ឬ WingSME ព្យាយាមផ្តល់ជូនសហគ្រាសធុនតូចនិងមធ្យមនៅក្នុងប្រទេសកម្ពុជាជាមួយនឹងផលិតផល និងសេវាកម្មដែលមានតម្លៃសមរម្យនិងមានប្រសិទ្ធភាពខ្ពស់ ដែលរួមចំណែកក្នុងការធ្វើឱ្យការប្រកួតប្រជែង ផលិតភាព និងការរីកចម្រើននៃអាជីវកម្មឱ្យកាន់តែមានភាពប្រសើរឡើង។

ជាមួយនឹងដំណោះស្រាយនៃការគ្រប់គ្រងសាច់ប្រាក់ពីWingSME លោកអ្នកនិងអតិថិជនរបស់លោកអ្នកអាចធ្វើប្រតិបត្តិការបានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលាតាមប្រព័ន្ធអ៊ីនធើណេតនៅលើកុំព្យូទ័រ​​ ឬស្មាតហ្វូនរបស់លោកអ្នក ឬតាមរយៈភ្នាក់ងារវីងលើសពី ១០.០០០ កន្លែងទូទាំងប្រទេសយ៉ាងងាយស្រួល និងមានសុវត្ថិភាព។

ដោយគ្រាន់តែជ្រើសរើសយក WingSME លោកអ្នកអាចចំណេញពេលវេលាពីការទូទាត់សាច់ប្រាក់តាមបែបប្រពៃណី មកតាមបែបឌីជីថល។

 

តើអ្នកកំពុងគ្រប់គ្រង ឬ​ មានអាជីវកម្មមែនទេ?


អត្ថប្រយោជន៍របស់ WingSME
 

WingSME ផ្ដល់ជូននូវមធ្យោបាយក្នុងការគ្រប់គ្រងសាច់ប្រាក់ដែលមានមុខងារសំខាន់ៗដូចតទៅ៖

  • គ្រប់គ្រងអាជីវកម្មរបស់លោកអ្នកគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា៖ លោកអ្នកអាចត្រួតពិនិត្យ និងតាមដានការប្រមូលប្រាក់និងការចំណាយប្រាក់ប្រកបដោយសុវត្ថិភាពតាមរយៈតាមប្រព័ន្ធឌីជីថលដូចជាស្មាតហ្វូន និងកុំព្យូទ័របានភ្លាមៗ។
  • ប្រមូលវិក្កយបត្របានយ៉ាងស្រួលនិងមានសុវត្ថិភាព៖​ គឺជាដំណោះស្រាយថ្មីមួយដែលអនុញ្ញាតឱ្យអ្នកធ្វើការប្រមូលវិក្កយបត្រពីអតិថិជនដោយងាយស្រួល។ អតិថិជនរបស់អ្នកអាចធ្វើការទូទាត់វិក្កយបត្រដល់អ្នក បានគ្រប់ភ្នាក់ងារវីងជិត ១០,០០០កន្លែងនៅទូទាំងប្រទេស។
  • ដាក់ដំណើរការប្រតិបត្តិការហិរញ្ញវត្ថុរបស់អ្នកដោយស្វ័យប្រវត្តិ៖ មធ្យោបាយទូទាត់ផ្សេងៗ មិនថាការចំណាយទៅលើប្រាក់បៀវត្សរបស់បុគ្គលិក ឬបង់ប្រាក់ទៅឱ្យអ្នកផ្គត់ផ្គង់របស់លោកអ្នក ប្រកបដោយសុវត្ថិភាព។
  • ទូទាត់ដោយស្វ័យប្រវតិ្តដោយប្រើ Direct debit/standing order៖ ប្រសិនបើលោកអ្នកត្រូវប្រមូលប្រាក់ជាទៀងទាត់ពីអតិថិជន ចំនួនទឹកប្រាក់ដែលត្រូវបង់នឹងត្រូវកាត់ចេញពីអតិថិជនរបស់លោកអ្នកដោយស្វ័យប្រវត្តិហើយត្រូវបានបញ្ចូលទៅក្នុងគណនីរបស់លោកអ្នកជាទៀងទាត់ដូចដែលបានព្រមព្រៀង។
  • មុខងារទូទាត់ដោយមិនប្រើសាច់ប្រាក់ដោយមានសុវត្ថិភាព១០០%៖ ទទួលសាច់ប្រាក់ពីអតិថិជនរបស់លោកអ្នកតាមរយៈការស្កេន QR Code ចំនួនទឹកប្រាក់នឹងត្រូវបញ្ចូនទៅក្នុងគណនីរបស់លោកអ្នកដើម្បីកាត់បន្ថយរាល់ហានិភ័យដែលពាក់ព័ន្ធនឹងការប្រើប្រាស់ក្រដាសប្រាក់។

 

កញ្ចប់​ផលិតផល​ និង​សេវាកម្ម​របស់​ WingSME

 

គោលបំណងអ្នកមុខងារពិសេសៗរបស់ វីងអាជីវកម្មBasicGoldPlatinum
គ្រប់គ្រងចរន្តសាច់ប្រាក់អ្នករបាយការណ៍អាជីវកម្មតាមប្រព័ន្ធឌីជីថល (Business Portal)   
ដាក់ប្រាក់ & ដកប្រាក់ពីគណនីរបស់អ្នកផ្ទាល់គ្មានដែនកំណត់ ជាមួយភ្នាក់ងារវីងលើសពី ១០,០០០ កន្លែង
គ្មានដែនកំណត់ ជាមួយភ្នាក់ងារវីងលើសពី ១០,០០០ កន្លែង   
ប្រមូលប្រាក់អតិថិជនមុខងារទូទាត់ដោយគណនីគោល-រង (Main & Sub Account Collection)   
មុខងារទូទាត់វិក័យប័ត្រជាមួយ Biller Code​ របស់អ្នក (Business payment)   
មុខងារទូទាត់ដោយមិនប្រើសាច់ប្រាក់ (Cashless QR Payment)   
ផ្ទេរប្រាក់ពីអ្នកគ្មានគណនីវីង មកគណនីវីង (Code to Wing)   
មុខងារកាត់ប្រាក់ដោយស្វ័យប្រវត្តិ Direct Debit / Standing order   
ទូទាត់ប្រាក់ទៅដៃគូនិងស្ថាប័ននានាមុខងារទូទាត់ការចំណាយ ដោយឡែកនិងជាចាំបាច់ (Payment disbursement)   
សេវាផ្ទេរប្រាក់ និងទទួលប្រាក់ទៅ200ប្រទេស ជាមួយប្រូម៉ូសិនពិសេស   
សេវាបង់វិក្កយបត្ររដ្ឋ ដូចជា ទឹក ភ្លើង សំរាម…. (Utility payment)   
បើកប្រាក់ខែបុគ្គលិកសេវាបង់វិក្កយបត្ររដ្ឋ ដូចជា ទឹក ភ្លើង សំរាម…. (Utility payment)   
សេវាបើកប្រាក់បៀរវត្សបុគ្គលិក តាមប្រព័ន្ធឌីជីថល   
ផ្ទេរប្រាក់ពីគណនីវីង ទៅអ្នកមាននិងគ្មានគណនីវីងបានយ៉ាងងាយ   
ទូទាត់ប្រាក់កម្ចីផ្ទេរប្រាក់រវាងគណនីវីងនិងធនាគារ (Wing to Bank/Bank to Wing)   
សងប្រាក់កម្ចីធនាគារនានា តាមគណនីវីង​ ដោយសុវត្ថិភាព   
អត្ថប្រយោជន៍បន្ថែមសន្សំ និងទទួលអត្រាការប្រាក់ចូលក្នុងគណនីអ្នកជារៀងរាល់ខែ 0.30% (USD) / 0.55% (KHR)0.55% (USD) / 0.80% (KHR)
ស្នើសុំកម្ចីពីធនាគារវីងមានជំរើសកម្ចីច្រើន ជាមួយអាត្រាការប្រាក់ដ៏ទាក់ទាញ
មានឪកាសក្នុងការដាក់លក់ផលិតផលអ្នកលើវីងម៉ល (Wing Mall)ដាក់បង្ហាញផលិតផលនិងបង្កើនការលក់របស់អ្នកអោយកាន់តែខ្លាំង
បញ្ចូលកាតទូរស័ព្ទ ហើយ ទទួលបានប្រាក់មកវិញជារៀងរាល់ខែទទួលបាន ២% សម្រាប់គ្រប់ប្រព័ន្ធ & ៣% សម្រាប់ Cellcard
ទទួលបានប្រូម៉ូសិនភ្លាមៗ នៅពេលណែនាំអតិថិជនថ្មីពេលចុះឈ្មោះយក ១២ ខែទទួលបានដល់ ១៤ ខែ និង មានការលើកទឹកចិត្ត ១០% បន្ថែមទៀត

 

លក្ខខ័ណ្ឌ៖

 

  • សហគ្រាសធុនតូច និងមធ្យមដែលបានចុះបញ្ជី និងមិនបានចុះបញ្ជី
  • ធនាគារវីង សូមរក្សាសិទ្ធក្នុងការកែប្រែក្នុងករណីចាំបាច់ណាមួយដោយមិនចាំបាច់ជូនដំណឹងជាមុន
  • ល័ក្ខខ័ណ្ឌផ្សេងៗត្រូវបានអនុវត្ត

 

លោក​អ្នក​អាច​ទំនាក់ទំនងមកកាន់ក្រុមការងាររបស់យើងខ្ញុំសម្រាប់​ព័ត៌មាន​លម្អិតតាមរយៈ អ៊ីម៉ែល៖ clientservices@wingbank.com.kh
ឬ​ តាមរយៈលេខទូរស័ព្ទ ០៧៧​ ៩៨៧ ៦៣៩/ ០៧៨ ៧០៩ ៦០៨​ ។ សូមអរគុណ!