សៀវភៅមូលប្បទានបត្រ របស់ធនាគារ វីង ផ្តល់ជូនអតិថិជនជាបុគ្គល អាជីវកម្ម និងជាស្ថាប័នហិរញ្ញវត្ថុ។ មិនថាលោកអ្នកត្រូវការគ្រប់គ្រងការចំណាយផ្ទាល់ខ្លួន ឬប្រតិបត្តិការអាជីវកម្មនោះទេ មូលប្បទានបត្រធនាគារ វីង ផ្តល់នូវវិធីសុវត្ថិភាព និងងាយស្រួលក្នុងការគ្រប់គ្រងការទូទាត់ប្រាក់ ការដាក់ប្រាក់ និងការផ្ទេរប្រាក់ជាដើម។

ធនាគារ វីង បានដាក់ចេញមូលប្បទានបត្រនេះឡើងដើម្បីឱ្យអ្នកប្រើប្រាស់អាចទូទាត់ប្រាក់ទៅកាន់អ្នកទទួលផលដែលត្រូវបានតែងតាំងបានយ៉ាងងាយស្រួល។ ចំនួនទឹកប្រាក់នឹងត្រូវបានកាត់ចេញពីគណនីរបស់លោកអ្នកភ្លាមៗ ហើយលោកអ្នកអាច យកមូលប្បទានបត្រនេះទូទាត់ជាមួយដៃគូសហការអ្នកបានភ្លាមៗ។ មធ្យោបាយនេះអាចកាត់បន្ថយនូវហានិភ័យនៃការកាន់សាច់ប្រាក់ច្រើន និងជួយលោកអ្នកក្នុងការរក្សាបាននូវសុវត្ថិភាពប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។
