ត្រូវការវិធីល្អជាងនេះ ដើម្បីប្រមូលប្រាក់ពីអតិថិជនរបស់អ្នកមែនទេ?

 

ការគ្រប់គ្រងការប្រមូលប្រាក់ពីអតិថិជន ភ្នាក់ងារចែកចាយ ឬដៃគូអាជីវកម្ម អាចចំណាយពេល និងស្មុគស្មាញ ជាពិសេសនៅពេលដែលការទូទាត់មកពីបណ្តាញ និងទីតាំងផ្សេងៗ។ ប្រសិនបើគ្មានប្រព័ន្ធច្បាស់លាស់ វានឹងធ្វើឱ្យការតាមដានប្រាក់ចូល និងការគ្រប់គ្រងលំហូរសាច់ប្រាក់កាន់តែពិបាក។

 

សេវាប្រមូលប្រាក់របស់ធនាគារ វីង គឺជាដំណោះស្រាយ

 

សេវាប្រមូលប្រាក់របស់ធនាគារ វីង ជួយឱ្យអាជីវកម្មរបស់លោកអ្នកទទួលបានការទូទាត់ប្រាក់បានយ៉ាងងាយស្រួល សុវត្ថិភាព និងទាន់ពេលវេលា ពីគ្រប់ទីកន្លែងនៅទូទាំងប្រទេស។

 

ដោយការរួមបញ្ចូលបណ្តាញប្រមូលប្រាក់ទាំងបែបឌីជីថល និងបែបប្រពៃណី លោកអ្នកអាចប្រមូលប្រាក់តាមវិធីផ្សេងៗ ខណៈដែលទិន្នន័យទាំងអស់ត្រូវបានរៀបចំយ៉ាងមានរបៀបក្នុងកន្លែងតែមួយ។

របៀបដែលយើងជួយអាជីវកម្មរបស់អ្នក

 

ជាមួយសេវាប្រមូលប្រាក់របស់ធនាគារ វីង លោកអ្នកអាច៖

 

  • ប្រមូលប្រាក់តាមរយៈគណនីធនាគារ វីង, KHQR, ម៉ាស៊ីន POS, បណ្តាញឌីជីថល និងការផ្ទេរប្រាក់រវាងធនាគារ
  • ទទួលបានប្រាក់ចូលគណនីអាជីវកម្មបានយ៉ាងរហ័ស និងទុកចិត្តបាន
  • កាត់បន្ថយការងារដោយដៃ តាមរយៈការផ្ទៀងផ្ទាត់សមតុល្យដោយស្វ័យប្រវត្តិ
  • តាមដានការទូទាត់ចូលបានយ៉ាងច្បាស់លាស់ និងទាន់ពេលវេលា

ហេតុអ្វីទើបសេវានេះសំខាន់

 

ជាមួយប្រព័ន្ធប្រមូលប្រាក់ដែលមានភាពឆ្លាតវៃ អាជីវកម្មរបស់លោកអ្នកអាចកែលម្អលំហូរសាច់ប្រាក់ កាត់បន្ថយភាពស្មុគស្មាញក្នុងប្រតិបត្តិការ និងផ្តោតលើការរីកចម្រើនបានច្រើនជាងមុន ជំនួសឱ្យការតាមប្រមូលប្រាក់។

 

លក្ខណៈពិសេសនៃផលិតផល

 

  • អនុញ្ញាតឱ្យអតិថិជនទូទាត់តាមរយៈ QR កូដ និងបណ្តាញឌីជីថល ជាមួយនឹងការជូនដំណឹងភ្លាមៗ និងផ្ញើប្រាក់ចូលគណនីបានរហ័ស
  • ប្រមូលប្រាក់ដោយសុវត្ថិភាពតាមរយៈការផ្ទេរប្រាក់ក្នុងធនាគារតែមួយ និងឆ្លងពីធនាគារផ្សេង ចូលទៅក្នុងគណនីអាជីវកម្មរបស់លោកអ្នកដោយផ្ទាល់
  • ទទួល និងដាក់ប្រាក់បញ្ញើដោយសុវត្ថិភាពតាមរយៈបណ្តាញសាខារបស់ធនាគារ វីង ជាមួយនឹងការបញ្ចូលទឹកប្រាក់ក្នុងគណនីបានទាន់ពេលវេលា
  • តាមដាន និងផ្ទៀងផ្ទាត់ការប្រមូលប្រាក់បានយ៉ាងងាយស្រួល ដោយប្រើប្រាស់លេខយោងប្រតិបត្តិការ និងមុខងាររបាយការណ៍តាមអនឡាញ។

 

រចនាឡើងដើម្បីជួយដល់អាជីវកម្មរបស់លោកអ្នក

  • ទទួលបានទឹកប្រាក់រហ័ស និងកាត់បន្ថយការយឺតយ៉ាវក្នុងការប្រមូលប្រាក់
  • កាត់បន្ថយការងាររដ្ឋបាលដោយដៃ និងការលំបាកក្នុងការផ្ទៀងផ្ទាត់សមតុល្យ
  • ផ្តល់ជម្រើសទូទាត់ដ៏សម្បូរបែប និងងាយស្រួលដល់អតិថិជន
  • តាមដានការទូទាត់ដែលទទួលបានភ្លាមៗ
  • ពង្រីកវិសាលភាពអាជីវកម្មដោយរលូន ចាប់ពីសហគ្រាសធុនតូច និងមធ្យម រហូតដល់សាជីវកម្មធំៗ
  • ពិនិត្យមើលប្រវត្តិប្រតិបត្តិការ និងរបាយការណ៍បានគ្រប់ពេលវេលា។

 

ហេតុអ្វីគួរជ្រើសរើសសេវាកម្មប្រមូលប្រាក់របស់ធនាគារ វីង?

 

  • ប្រព័ន្ធធនាគារឌីជីថលដ៏រឹងមាំ
  • ដំណើរការទូទាត់ប្រាក់ដែលមានសុវត្ថិភាព និងប្រកបដោយទុកចិត្ត
  • បណ្តាញសាខា និងដៃគូដ៏ធំទូលាយនៅទូទាំងប្រទេស
  • មានក្រុមការងារជំនាញសម្រាប់ប្រឹក្សាយោបល់ទៅលើសេវាធនាគារសម្រាប់អាជីវកម្ម
  • ដំណោះស្រាយត្រូវបានរចនាឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការអាជីវកម្មក្នុងស្រុក និងក្នុងតំបន់

 

លក្ខខណ្ឌផ្សេងៗ

 

សេវាកម្មប្រមូលប្រាក់ គឺអនុលោមតាមលក្ខខណ្ឌដែលកំណត់ដោយធនាគារ លក្ខខណ្ឌ ដែនកំណត់នៃប្រតិបត្តិការ ថ្លៃសេវា និងបទប្បញ្ញត្តិជាធរមាន។

របៀបចាប់ផ្តើមប្រើប្រាស់

 

សូមអញ្ជើញមកកាន់សាខាធនាគារ វីង ដែលនៅជិតលោកអ្នកបំផុត ដើម្បីស្វែងយល់បន្ថែមអំពីសេវាកម្មប្រមូលប្រាក់របស់យើងខ្ញុំ និងស្វែងរកដំណោះស្រាយដែលស័ក្តិសមបំផុតសម្រាប់អាជីវកម្មរបស់លោកអ្នក។

 

ទំនាក់ទំនង 

 

  • ទៅកាន់សាខាធនាគារ វីង ណាមួយ 
  • សាកសួរទៅកាន់បុគ្គលិក វីង ប្រចាំតំបន់របស់លោកអ្នក មាននៅទូទាំងប្រទេស 
  • ទូរសព្ទ៖ +855 23 999 989 
  • អ៊ីម៉ែល៖ care.centre@wingbank.com.kh 
  • ឆាត ឬខល តាមរយៈមុខងារ “បតជំនួយ” នៅក្នុងអេប Wing Bank 
  • ឆាតទៅកាន់ហ្វេប៊ុលផ្លូវការរបស់ធនាគារ វីង