សេវាលិខិតឥណទាន គឺជាមធ្យោបាយហិរញ្ញប្បទានពាណិជ្ជកម្មដ៏គួរឱ្យទុកចិត្ត ដែលផ្តល់នូវសុវត្ថិភាពក្នុងពាណិជ្ជកម្មអន្តរជាតិ ដោយកាត់បន្ថយហានិភ័យសម្រាប់ទាំងអ្នកទិញ និងអ្នកលក់។ ក្រោមលក្ខខណ្ឌ សេវាលិខិតឥណទាន ធនាគាររបស់អ្នកនាំចូលមានភារកិច្ចទូទាត់ប្រាក់ជូនអ្នកនាំចេញ ក្នុងលក្ខខណ្ឌដែលរាល់ឯកសារតម្រូវត្រូវបានដាក់ជូនស្របតាមខសន្យា និងបទបញ្ជានៃលិខិតឥណទានទាំងស្រុង។ ការធានានេះជួយបង្កើតទំនុកចិត្ត និងអនុញ្ញាតឱ្យមានការធ្វើពាណិជ្ជកម្មរវាងភាគីដែលជាដៃគូដែលមិនទាន់ស្គាល់គ្នាច្បាស់លាស់។

 

លិខិតឥណទាននាំចូល 

 

តាមរយៈការចេញលិខិតឥណទាននាំចូល ដែលតំណាងឱ្យលោកអ្នក ធនាគារ វីង នឹងផ្តល់ការធានាដល់អ្នកផ្គត់ផ្គង់នៅបរទេសរបស់លោកអ្នកនូវការទូទាត់ ប្រសិនបើឯកសារដឹកជញ្ជូនដែលបានព្រមព្រៀងគ្នាត្រូវបានដាក់ជូន។ ការអនុវត្តនេះជួយការពារអាជីវកម្មរបស់លោកអ្នកពីហានិភ័យនៃការបង់ប្រាក់ដោយមិនបានទទួលទំនិញ ស្របពេលនឹងការធានាបានថាអ្នកផ្គត់ផ្គង់របស់លោកអ្នកនឹងទទួលបានការទូទាត់តាមលក្ខខណ្ឌដែលបានព្រមព្រៀង។

 

លិខិតឥណទាននាំចេញ

 

(សេវាជូនដំណឹង / ការបញ្ជាក់ទទួលស្គាល់ / ការចរចា / ការបញ្ចុះតម្លៃ) 

លិខិតឥណទាននាំចេញ ផ្តល់ឱ្យអ្នកនាំចេញនូវការធានាដល់ការទូទាត់ពីធនាគារ នៅពេលដែលឯកសារដឹកជញ្ជូនត្រឹមត្រូវ ត្រូវបានប្រគល់។ ធនាគារ វីង ផ្តល់សេវាលើ ការប្រឹក្សា, ការបញ្ជាក់ទទួលស្គាល់, ការចរចា និងការបញ្ចុះតម្លៃ ដើម្បីជួយឱ្យអ្នកនាំចេញទទួលបានការទូទាត់ប្រកបដោយសុវត្ថិភាព និងបង្កើនលំហូរសាច់ប្រាក់។

 

អត្ថប្រយោជន៍

 

  • ផ្តល់នូវការទូទាត់ប្រកបដោយសុវត្ថិភាព និងការធានាសម្រាប់ទាំងអ្នកទិញ និងអ្នកលក់
  • កាត់បន្ថយហានិភ័យនៃការមិនទទួលបានប្រាក់ ឬមិនទទួលបានទំនិញក្នុងពាណិជ្ជកម្មអន្តរជាតិ
  • បង្កើតទំនុកចិត្តរវាងដៃគូពាណិជ្ជកម្មដែលមិនទាន់ស្គាល់គ្នាច្បាស់លាស់
  • ជួយឱ្យអ្នកនាំចេញទទួលបានការទូទាត់ភ្លាមៗ បន្ទាប់ពីដាក់ជូនឯកសារត្រឹមត្រូវតាមលក្ខខណ្ឌ
  • អនុញ្ញាតឱ្យអ្នកនាំចូលធ្វើការទូទាត់ លុះត្រាតែទំនិញ និងឯកសារបំពេញតាមលក្ខខណ្ឌនៃលិខិតឥណទាន 
  • ជួយដល់លំហូរសាច់ប្រាក់ឱ្យកាន់តែរលូន និងការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់ភាគីទាំងសងខាង
  • ផ្តល់ជូនសេវាកម្មមានភាពបត់បែន រួមមាន៖ ការប្រឹក្សា, ការបញ្ជាក់ទទួលស្គាល់,  ការចរចា និងការបញ្ចុះតម្លៃ

 

លក្ខណៈពិសេសនៃផលិតផល

 

  • ផ្តល់ជូនសម្រាប់ទាំងប្រតិបត្តិការនាំចូល និងនាំចេញ
  • ជួយដល់ការបង្ហាញឯកសារ និងការទូទាត់តាមកាលបរិច្ឆេទកំណត់ នៃលិខិតឥណទាន
  • ផ្តល់ជូនសេវាប្រឹក្សា,  ការបញ្ជាក់ទទួលស្គាល់,  ការចរចា និងការបញ្ចុះតម្លៃ
  • ចាត់ចែងឯកសារប្រកបដោយសុវត្ថិភាពសម្រាប់ ឯកសារដឹកជញ្ជូន និងឯកសារពាណិជ្ជកម្ម
  • ធានាថាការទូទាត់ត្រូវបានធ្វើឡើង លុះត្រាតែឯកសារត្រូវបានអនុលោមតាមលក្ខខណ្ឌនៃលិខិតឥណទាន
  • រាល់ប្រតិបត្តិការឥណទានឯកសារទាំងអស់ នឹងត្រូវអនុវត្តតាមគោលការណ៍ និងបទបញ្ញត្តិអន្តរជាតិ UCP 600 
  • ជម្រើសរូបិយប័ណ្ណមានភាពបត់បែនសម្រាប់ពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិ

 

លក្ខខណ្ឌងាយៗ

 

  • ផ្តល់ជូនអតិថិជនសាជីវកម្ម និងរូបវន្តបុគ្គលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមានគណនីសកម្មនៅធនាគារ
  • ស្ថិតក្រោមការអនុម័តឥណទាន និងការអនុលោមតាមគោលការណ៍របស់ធនាគារ
  • ការចេញលិខិត និងការទូទាត់ត្រូវបានគ្រប់គ្រងដោយ UCP 600 និងបទបញ្ជាជាធរមាន
  • ថ្លៃសេវា និងរយៈពេលដំណើរការ អាស្រ័យលើប្រភេទលិខិតឥណទាន ចំនួនទឹកប្រាក់ និងរយៈពេល
  • រាល់សេវាកម្មទាំងអស់ ត្រូវអនុលោមតាមលក្ខខណ្ឌទូទៅ និងតម្រូវការបទប្បញ្ញត្តិរបស់ធនាគារ

របៀបដាក់ពាក្យស្នើសុំ  

 

សូមផ្ញើ Email មកកាន់យើងខ្ញុំតាមរយៈ៖ wingtrade.finance@wingbank.com.kh ដើម្បីទំនាក់ទំនងជាមួយក្រុមការងារហិរញ្ញប្បទានពាណិជ្ជកម្មរបស់យើងខ្ញុំ សម្រាប់ការទទួលការផ្តល់ជំនួយ និងការណែនាំជូនអំពីសេវាកម្មលម្អិត។  

 

ទំនាក់ទំនង    

 

  • ទៅកាន់សាខាធនាគារ វីង ណាមួយ    
  • ទូរសព្ទ៖ +855 23 999 989    
  • ឆាត ឬខល តាមរយៈមុខងារ “បតជំនួយ” នៅក្នុងអេប Wing Bank    
  • ឆាតទៅកាន់ហ្វេសប៊ុក ផ្លូវការរបស់ធនាគារ វីង