សេវាហិរញ្ញប្បទានគណនីត្រូវទទួល ជួយឱ្យអាជីវកម្មអាចទទួលបានសាច់ប្រាក់ពីវិក្កយបត្រដែលមិនទាន់បានទូទាត់ពីអតិថិជន។ បន្ទាប់ពីការផ្ទៀងផ្ទាត់ប្រតិបត្តិការរួចរាល់ ធនាគារនឹងផ្តល់ជាប្រាក់កម្ចីជាមុនភ្លាមៗ ដើម្បីជាទុនបង្វិល និងសម្រួលដល់លំហូរសាច់ប្រាក់របស់លោកអ្នក។

 

ធនាគារ វីង ផ្តល់ជូននូវដំណោះស្រាយហិរញ្ញប្បទានដែលមានភាពបត់បែន ជាមួយនឹងជម្រើសដែលមានទ្រព្យធានា និងគ្មានទ្រព្យធានា មានអត្រាការប្រាក់ប្រកួតប្រជែង មិនមានថ្លៃសេវាបន្ថែមសម្រាប់ការទូទាត់សងមុនកាលកំណត់ និងមានវិធីសាស្ត្រសងត្រឡប់ច្រើនជម្រើស ឆ្លើយតបទៅនឹងតម្រូវការអាជីវកម្មរបស់លោកអ្នក។.

អត្ថប្រយោជន៍

 

  • ទទួលបានប្រាក់កម្ចីភ្លាមៗដោយផ្អែកលើវិក្កយបត្រដែលអាជីវកម្មរបស់លោកអ្នកនឹងទទួលប្រាក់ពីអតិថិជន
  • សម្រួលដល់លំហូរសាច់ប្រាក់ និងស្ថិរភាពហិរញ្ញវត្ថុ
  • កាត់បន្ថយការពឹងផ្អែកលើកម្ចីបែបប្រពៃណី ជាមួយនឹងលក្ខខណ្ឌដែលមានភាពបត់បែន
  • ជួយសម្រួលដល់ភាពរីកចម្រើនសម្រាប់អាជីវកម្ម និងបង្កើនការលក់
  • គ្រប់គ្រងរយៈពេលទូទាត់របស់អតិថិជនឱ្យកាន់តែមានប្រសិទ្ធភាព

លក្ខណៈពិសេស

 

  • ផ្តល់កម្ចីដោយផ្អែកលើបញ្ជីវិក្កយបត្រដែលនឹងត្រូវប្រមូលប្រាក់របស់លោកអ្នក
  • ផ្តល់ទំហំកម្ចីដែលអនុម័តទុកជាមុនតម្រូវទៅតាមអាជីវកម្ម
  • ដំណើរការកម្ចី និងសង់ត្រឡប់ទៅមកមានភាពបត់បែន
  • ស័ក្តិសមសម្រាប់គ្រប់ប្រភេទអាជីវកម្ម  
  • ជម្រើសមានទ្រព្យធានា ឬគ្មានទ្រព្យធានា (យោងលើការអនុម័តជាក់ស្តែង)
  • មិនមានការផាកពិន័យសម្រាប់ការទូទាត់សងមុនកាលកំណត់
  • មិនមានការផាកពិន័យលើកម្ចីមិនបានប្រើប្រាស់  

 

ព័ត៌មានបន្ថែម

 

តើលោកអ្នកត្រូវការជំនួយដើម្បីស្វែងយល់អំពីសេវាកម្មនេះថា ស័ក្តិសមនឹងអាជីវកម្មរបស់អ្នកយ៉ាងដូចម្តេចដែរទេ?

ផ្ញើអ៊ីមែលមកកាន់ផ្នែកផ្តល់សេវាហិរញ្ញប្បទានពាណិជ្ជកម្មរបស់យើង៖ wingtrade.finance@wingbank.com.kh

ទាក់ទងមកកាន់យើងខ្ញុំសម្រាប់ជំនួយ   

 

តើអ្នកត្រូវការជំនួយ ឬមានសំណួរមែនទេ? ក្រុមការងាររបស់យើងត្រៀមខ្លួនរួចជាស្រេចដើម្បីជួយលោកអ្នក៖   

 

  • អញ្ជើញទៅកាន់សាខាធនាគារ វីង ណាមួយដើម្បីពិភាក្សាជាមួយក្រុមការងាររបស់យើង 
  • ទូរសព្ទទៅកាន់ផ្នែកបម្រើសេវាអតិថិជនតាមរយៈលេខ 023 999 989  
  • ឆាត ឬទូរសព្ទតាមរយៈមុខងារ “ជំនួយ” នៅក្នុងអេប  Wing Bank  
  • ផ្ញើសារ មកកាន់ហ្វេសប៊ុកផេកផ្លូវការរបស់ធនាគារ វីង