សេវាហិរញ្ញប្បទានលើវិក្កយបត្រពាណិជ្ជកម្ម ជួយឱ្យដៃគូទិញទំនិញ និងដៃគូនាំចូល ទទួលបានកម្ចីរយៈពេលខ្លី ដោយផ្អែកលើវិក្កយបត្រដែលបានបញ្ជាក់ពីដៃគូផ្គត់ផ្គង់។ នៅពេលដែលទំនិញ និងសេវាកម្មត្រូវបានផ្ទៀងផ្ទាត់រួចរាល់ ធនាគារនឹងបញ្ចេញជាសាច់ប្រាក់ទូទាត់ ដោយផ្ទាល់ទៅកាន់ដៃគូផ្គត់ផ្គង់ ដែលធានាបាននូវនិរន្តភាពនៃការផ្គត់ផ្គង់ទំនិញ និងរក្សាបាននូវលំហូរសាច់ប្រាក់ឱ្យមានប្រសិទ្ធភាព។
ធនាគារ វីង ផ្តល់ជូននូវដំណោះស្រាយហិរញ្ញប្បទានដែលមានភាពបត់បែន ជាមួយនឹងជម្រើសដែលមានទ្រព្យធានា និងគ្មានទ្រព្យធានា មានអត្រាការប្រាក់ប្រកួតប្រជែង មិនមានថ្លៃសេវាបន្ថែមសម្រាប់ការទូទាត់សងមុនកាលកំណត់ និងមានវិធីសាស្ត្រសងត្រឡប់ច្រើនជម្រើស ឆ្លើយតបទៅនឹងតម្រូវការអាជីវកម្មរបស់លោកអ្នក។