តើលោកអ្នកកំពុងស្វែងរកមធ្យោបាយដ៏ងាយស្រួល ដើម្បីដំណើរការអាជីវកម្មផ្ទាល់ខ្លួន និងរកចំណូលបានជារៀងរាល់ថ្ងៃមែនទេ? 

ធ្វើជាភ្នាក់ងារ វីង ដែលនឹងធ្វើឱ្យលោកអ្នកក្លាយជាម្ចាស់អាជីវកម្មផ្ទាល់ខ្លួន បម្រើដល់សហគមន៍ និងរីកចម្រើនជាមួយធនាគារមួយ ក្នុងចំណោមធនាគារដែលគួរឱ្យទុកចិត្តបំផុតក្នុងប្រទេសកម្ពុជា។ 

 

ជាមួយនឹងដើមទុនតិច ប្រតិបត្តិការងាយស្រួល និងមានការគាំទ្រពេញទំហឹងពី ធនាគារ វីង លោកអ្នកអាចចាប់ផ្តើមចេញពីហាង ឬផ្ទះផ្ទាល់ខ្លួន ហើយក្លាយជាម្ចាស់អាជីវកម្មភ្លាមៗ។ 

ឱកាសពិសេសសម្រាប់លោកអ្នក 

 

ធនាគារ វីង កំពុងធ្វើការពង្រីកបណ្តាញភ្នាក់ងាររបស់ខ្លួននៅទូទាំងប្រទេស ហើយសម្រាប់អ្នកដែលមានការតាំងចិត្តខ្ពស់ក្នុងការ ក្លាយជាភ្នាក់ងារ វីង នឹងអាចចូលរួមជាមួយយើងបាននាពេលនេះ។ លោកអ្នកអាចចាប់ផ្តើមអាជីវកម្មជាភ្នាក់ងារ វីង ជាមួយដើមទុនប្រហែល 6,000 ដុល្លារ ប៉ុណ្ណោះ។

 

ហើយប្រសិនបើលោកអ្នកនៅមិនទាន់មានដើមទុនគ្រប់គ្រាន់ ប៉ុន្តែមានបំណងចង់ចាប់ផ្តើមអាជីវកម្មពិតប្រាកដមែននោះ សូមអញ្ជើញមកពិភាក្សាជាមួយយើងខ្ញុំ។ យើងខ្ញុំជឿជាក់លើអ្នកដែលមានគោលដៅវែងឆ្ងាយ និងរីករាយក្នុងការស្វែងរកជម្រើសផ្សេងៗជាមួយគ្នា។ 

របៀបដែលលោកអ្នកនឹងទទួលបានប្រាក់ចំណូល — ខិតខំប្រឹងប្រែងកាន់តែខ្លាំង ទទួលបានចំណូលកាន់តែច្រើន 

 

ក្នុងនាមជាភ្នាក់ងារ ធនាគារ វីង ចំណូលរបស់លោកអ្នកនឹងកើនឡើងទៅតាមការខិតខំប្រឹងប្រែង។ ភ្នាក់ងាររបស់យើងភាគច្រើនអាចរកចំណូលបានចាប់ពី 500 ដុល្លារ ក្នុងមួយខែនៅពេលចាប់ផ្តើមដំបូង ហើយភ្នាក់ងារខ្លះទៀតអាចរកចំណូលបានច្រើនជាងនេះ នៅពេលអាជីវកម្មរបស់ពួកគេមានការរីកចម្រើន។ 
 

លោកអ្នកអាចទទួលបាន ប្រាក់ចំណូលពី៖  

 

  • រាល់ប្រតិបត្តិការដាក់ និងដកប្រាក់ របស់អតិថិជន  
  • រាល់ការបើកគណនីធនាគារ វីង ជូនអតិថិជន  
  • រាល់ការទូទាត់វិក្កយបត្រ និងការបញ្ចូលលុយទូរសព្ទ  
  • ការដាក់ប្រាក់របស់អតិថិជន  
  • និងប្រតិបត្តិការ ជាច្រើនទៀត! 

 

ផ្តល់សេវាទៅកាន់អតិថិជនកាន់តែច្រើន លោកអ្នកនឹងរកចំណូលបានកាន់តែច្រើន! លោកអ្នកជាអ្នកគ្រប់គ្រងចំណូលដោយខ្លួនអ្នកផ្ទាល់។    

ហេតុអ្វីការធ្វើជាភ្នាក់ងារ វីង ជាជម្រើសដ៏ត្រឹមត្រូវ 

 

  • ក្លាយជាម្ចាស់អាជីវកម្មដោយខ្លួនឯង៖ ដំណើរការអាជីវកម្មផ្ទាល់ខ្លួន ស្របពេលដែលអ្នកអាចធ្វើការជាមួយធនាគារខ្មែរដែលគួរឱ្យទុកចិត្ត។
  • ដើមទុនតិច សក្តានុពលធំ៖ ចាប់ផ្តើមពីតូច ចេញពីផ្ទះ ឬហាងរបស់លោកអ្នក ហើយរីកចម្រើនទៅមុខតាមលទ្ធភាព។ 
  • ការបណ្តុះបណ្តាល និងផ្តល់ជំនួយគ្រប់ជំហាន៖ ចាប់ពីថ្ងៃដំបូង ធនាគារ វីង ផ្តល់ការបណ្តុះបណ្តាល ឧបករណ៍ប្រើប្រាស់ និងការគាំទ្រជាបន្តបន្ទាប់ដើម្បីជួយឱ្យលោកអ្នកជោគជ័យ។ 
  • ឱកាសពង្រីកអាជីវកម្ម៖ ភ្នាក់ងារដែលជោគជ័យអាចពង្រីកសាខាបន្ថែម ឬបន្តក្លាយទៅជា ភ្នាក់ងារ វីងម៉ាស្ទ័រ ដើម្បីរកចំណូលបានកាន់តែច្រើន។  

អ្វីដែលលោកអ្នកទទួលបាន   

 

អត្ថប្រយោជន៍  លម្អិត  
ដើមទុនតិច  ចាប់ពី 6,000 ដុល្លារ   
មិនមានថ្លៃទិញសិទ្ធអាជីវកម្ម (Franchise)  ជាអាជីវកម្មរបស់លោកអ្នក 100% គ្មានថ្លៃសេវាប្រចាំខែ   
សក្តានុពលចំណូលខ្ពស់ អាចរកចំណូលបាន ចាប់ពី 500 ដុល្លារ  ឬលើសពី 6,000 ដុល្លារក្នុងមួយខែ  
រកចំណូលតាមច្រើនរបៀប  ការធ្វើប្រតិបត្តិការអតិថិជន, ការបើកគណនី, ការដាក់ប្រាក់, និងសេវាកម្មជាច្រើនទៀត  
ទទួលបានការបណ្តុះបណ្តាល និងជំនួយនានា  យើងខ្ញុំនឹងបង្រៀនអ្នកគ្រប់យ៉ាងដែលលោកអ្នកត្រូវដឹង  
ឱកាសរីកចម្រើន   ពង្រីកអាជីវកម្មទៅជាវីង ម៉ាស្ទ័រ 

 

តើនរណាខ្លះអាចក្លាយជាភ្នាក់ងារ វីង? 

 

  • ម្ចាស់ហាង ឬអ្នកដែលមានទីតាំងល្អនៅតាមដងផ្លូវ 
  • អ្នកដែលចង់រកចំណូលបន្ថែមពីផ្ទះ 
  • អ្នកដែលខិតខំប្រឹងប្រែង និងមានការប្តេជ្ញាចិត្តខ្ពស់ 
  • អ្នកដែលចង់បើកអាជីវកម្មខ្នាតតូចដ៏រឹងមាំសម្រាប់អនាគត 

 

ប្រសិនបើលោកអ្នកត្រៀមខ្លួនរួចជាស្រេចដើម្បីការរីកចម្រើន ធនាគារ វីង ក៏ត្រៀមខ្លួនជាស្រេចដើម្បីសហការជាមួយលោកអ្នក។ 

 

រឿងរ៉ាវពិត ជោគជ័យពិត

 

ភ្នាក់ងារ ធនាគារ វីង ជាច្រើនបានចាប់ផ្តើមជាមួយហាងតូចមួយប៉ុណ្ណោះ។ តាមរយៈការធ្វើការងារយ៉ាងខ្ជាប់ខ្ជួន និងការគាំទ្រពី ធនាគារ វីង ពួកគេបានពង្រីកទៅជាសាខាយ៉ាងច្រើនកន្លែង និងកសាងចំណូលប្រចាំខែដ៏រឹងមាំសម្រាប់គ្រួសាររបស់ពួកគេ។  

 

ជាមួយនឹងការខិតខំប្រឹងប្រែងដ៏ត្រឹមត្រូវ ភ្នាក់ងារជោគជ័យបន្ទាប់អាចជា "រូបអ្នក"។ 

 

អ្វីដែលលោកអ្នកត្រូវការដើម្បីចាប់ផ្តើម

 

ទីតាំងល្អ  ផ្ទះ ហាង ឬកន្លែងណាមួយ ដែលមានទីតាំងនៅជិតផ្លូវ  
ដើមទុនដំបូង  ប្រហែលជា 6,000 ដុល្លារ សម្រាប់ការរៀបចំ និងជាទុនបង្វិល  
មិនមានដើមទុនគ្រប់គ្រាន់?    ទំនាក់ទំនងមកកាន់យើងខ្ញុំ ដើម្បីពិភាក្សា ក៏ដូចជាការផ្តល់ជម្រើសដ៏ស័ក្តិសមជូនលោកអ្នកបាន  
អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន    សម្រាប់ចុះឈ្មោះ   
ការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត ខិតខំកាន់តែខ្លាំង ចំណូលក៏ទទួលបានកាន់តែច្រើនដូចគ្នា 

 

 

ជំហានងាយៗ

 

  • ជំហានទី1៖​ទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈហ្វេសប៊ុកផេកផ្លូវការ ឬខលមកលេខ 023 999 989  
  • ជំហានទី2៖ ក្រុមការងាររបស់ធនាគារ វីង នឹងចុះទៅជួបលោកអ្នកនៅទីតាំងដោយផ្ទាល់   
  • ជំហានទី3៖ ចុះកិច្ចសន្យា និងទទួលយកការបណ្តុះបណ្តាល  
  • ជំហានទី4៖ រៀបចំទីតាំង របស់លោកអ្នកជាមួយនឹងស្លាកយីហោ ធនាគារ វីង    
  • ជំហានទី5៖ ចាប់ផ្តើមទទួលបានចំណូលតាំងពីថ្ងៃដំបូងនៃការដំណើរការ។     

ហេតុអ្វីធនាគារ វីង ជាជម្រើសដែលលោកអ្នកអាចទុកចិត្តបាន

 

  • ជាធនាគារដែលមានម្ចាស់ជាជនជាតិខ្មែរ និងទទួលបានការទុកចិត្តតាំងពីឆ្នាំ 2009 
  • មានភ្នាក់ងារ វីង ជាង 12,000 កន្លែងនៅទូទាំងប្រទេស 
  • មានអតិថិជនរាប់លាននាក់ប្រើប្រាស់ វីង ជារៀងរាល់ថ្ងៃ 
  • មានការបណ្តុះបណ្តាល ការធ្វើទីផ្សារ និងការគាំទ្រផ្នែកប្រតិបត្តិការ 

 

ទាក់ទងមកយើងខ្ញុំឥឡូវនេះ! 

 

  • ទូរសព្ទទៅកាន់ផ្នែកបម្រើសេវាអតិថិជនតាមរយៈលេខ 023 999 989  
  • ឆាត ឬទូរសព្ទតាមរយៈមុខងារ “ជំនួយ” នៅក្នុងអេប Wing Bank  
  • ផ្ញើសារ មកកាន់ហ្វេសប៊ុកផេកផ្លូវការរបស់ធនាគារ វីង   

  

 

ពីការចាប់ផ្តើមដ៏តូចមួយ  ទទួលបានចំណូលបានកាន់តែច្រើន  រីកចម្រើនជាមួយធនាគារ វីង!   

ធនាគារ វីង ត្រៀមខ្លួនជាស្រេចដើម្បីជួយកសាងអនាគតដ៏ល្អប្រសើរសម្រាប់លោកអ្នក និងគ្រួសាររបស់លោកអ្នក។