ការទូទាត់វិក្កយបត្ររបស់អ្នកនឹងកាន់តែងាយស្រួល! ជាមួយអេប Wing Bank អ្នកអាចទូទាត់ថ្លៃទឹក ភ្លើង ក្រេឌីតកាត និងជាច្រើនទៀត ដោយមិនបាច់តម្រង់ជួរយូរ ឬធ្វើដំណើរច្រើនដងឡើយ។ គ្រាន់តែបើកអេប ជ្រើសរើស ទូទាត់វិក្កយបត្រ ជ្រើសរើស ដៃគូទូទាត់ ហើយទូទាត់ប្រាក់ក្នុងរយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះ។ 

  

ធ្វើឱ្យការទូទាត់ កាន់តែសាមញ្ញសម្រាប់អតិថិជនរបស់អ្នក 

 

តើអ្នកកំពុងដំណើរការអាជីវកម្មមែនទេ? វីង អនុញ្ញាតឱ្យអ្នកផ្តល់ជូនអតិថិជននូវបទពិសោធន៍ទូទាត់ប្រាក់ដ៏រលូន។ មនុស្សភាគច្រើននៅតែចូលចិត្តធ្វើប្រតិបត្តិការផ្ទាល់នៅបញ្ជរ ហើយអ្នកខ្លះមិនទាន់មានគណនីធនាគារនៅឡើយ។ ជាមួយនឹងភ្នាក់ងារ ធនាគា រ វីង ជាង 12,000 កន្លែងនៅទូទាំងប្រទេស អតិថិជនរបស់អ្នកអាចទូទាត់ប្រាក់បានគ្រប់ទីកន្លែង គ្រប់ពេលវេលា ប្រកបដោយភាពរហ័ស សុវត្ថិភាព និងងាយស្រួល។ ការចាប់ដៃគូជាមួយធនាគារ វីង ជួយឱ្យអតិថិជនរបស់អ្នកធ្វើប្រតិបត្តិការជាមួយអ្នកបានកាន់តែងាយស្រួល។ 

ហេតុអ្វីក្លាយជាដៃគូជាមួយធនាគារ វីង

គួរឱ្យទុកចិត្ត និងជឿជាក់បាន

ធនាគារ វីង គឺជាធនាគារចល័ត និងជាអ្នកផ្តល់សេវាទូទាត់ប្រាក់ឈានមុខគេនៅក្នុងប្រទេសកម្ពុជា។

រហ័ស និងមានសុវត្ថិភាព

រាល់ការទូទាត់ត្រូវបានដំណើរការភ្លាមៗ — ទាំងតាមរយៈអេប និងនៅបញ្ជរភ្នាក់ងារ។

បណ្តាញគ្របដណ្តប់ធំទូលាយ

ភ្នាក់ងារ ធនាគារ វីង ផ្តល់សេវា 7 ថ្ងៃក្នុងមួយសប្តាហ៍នៅទូទាំងប្រទេស។

ការផ្តល់ដំណឹងភ្លាមៗ

ទទួលបានសារ SMS ជូនដំណឹងភ្លាមៗរាល់ពេលការទូទាត់ទទួលបានជោគជ័យ។

ការយល់ដឹងពីអាជីវកម្ម

ទទួលបានរបាយការណ៍តាមពេលវេលាជាក់ស្តែង ដើម្បីតាមដានប្រតិបត្តិការ និងគ្រប់គ្រងអាជីវកម្មប្រកបដោយប្រសិទ្ធភាព។

វិក្កយបត្រដែលអ្នកអាចទូទាត់បានតាមរយៈអេប Wing Bank

ធនាគារ វីង ធ្វើឱ្យការគ្រប់គ្រងការទូទាត់វិក្កយបត្រប្រចាំខែរបស់អ្នកកាន់តែងាយស្រួលក្នុងកន្លែងតែមួយ។ ទូទាត់ភ្លាមៗ និងមានសុវត្ថិភាពទៅកាន់ភ្នាក់ងារទូទាត់ចម្រុះជាច្រើន រួមមាន៖

សេវាសាធារណៈ

អគ្គិសនី ទឹក ហ្គាស

ធានារ៉ាប់រង

សុខភាព ជីវិត យានយន្ត និងបុព្វលាភធានារ៉ាប់រងផ្សេងៗទៀត

អ៊ីនធឺណិត និងទូរទស្សន៍៖

អ៊ីនធឺណិត ទូរទស្សន៍ខ្សែកាប និងសេវាកម្មជាវផ្សេងៗ

ថ្លៃសាលា

ថ្លៃសិក្សា និងការបង់ថ្លៃអប់រំផ្សេងៗ

ការទូទាត់សម្រាប់អាជីវកម្ម៖

ការទូទាត់ទៅកាន់អ្នកផ្គត់ផ្គង់ និងប្រតិបត្តិការដែលទាក់ទងនឹងអាជីវកម្

ការបរិច្ចាគ និងសប្បុរសធម៌

ចូលរួមចំណែកដល់ការងារសង្គមបានយ៉ាងងាយស្រួល

វិក្កយបត្រទូរគមនាគមន៍

បញ្ចូលទឹកប្រាក់ទូរសព្ទ វិក្កយបត្របង់ប្រាក់ប្រចាំខែ

និងច្រើនទៀត

ធនាគារ វីង បន្តបន្ថែមភ្នាក់ងារទូទាត់ថ្មីៗជាបន្តបន្ទាប់ ដើម្បីធ្វើឱ្យជីវិតរបស់អ្នកកាន់តែងាយស្រួល

ទូទាត់រាល់វិក្កយបត្រចាំបាច់របស់អ្នកក្នុងកន្លែងតែមួយ — រហ័ស សុវត្ថិភាព និងងាយស្រួល។ 

ចាប់ផ្តើមដោយធ្វើការដោនឡូតអេប Wing Bank 

 

ការចាប់ផ្តើមគឺសាមញ្ញណាស់! ដោនឡូតអេប Wing Bank ថ្ងៃនេះ ហើយចាប់ផ្តើមទូទាត់វិក្កយបត្ររបស់អ្នកបានភ្លាមៗ។ រីករាយជាមួយបទពិសោធន៍ដែលមានសុវត្ថិភាព ងាយស្រួល និងពេញលេញ មិនថាអ្នកនៅផ្ទះ នៅកន្លែងធ្វើការ ឬកំពុងធ្វើដំណើរក៏ដោយ។ 

  • iOS៖ មាននៅលើ App Store 
  • Android៖ មាននៅលើ Google Play 

ទំនាក់ទំនងមកកាន់យើងខ្ញុំ សម្រាប់ជំនួយ  

 

ត្រូវការជំនួយ ឬមានចម្ងល់បន្ថែម? ក្រុមការងាររបស់យើងបានត្រៀមខ្លួនជាស្រេច ដើម្បីជួយអ្នក៖  

 

  • អញ្ជើញទៅកាន់សាខាធនាគារ វីង ណាមួយ ដើម្បីពិភាក្សាជាមួយក្រុមការងាររបស់យើង  
  • ទូរសព្ទមកកាន់ ផ្នែកបម្រើសេវាអតិថិជនតាមរយៈលេខ 023 999 989 
  • ឆាត ឬទូរសព្ទតាមរយៈមុខងារ “ជំនួយ” នៅក្នុងអេប Wing Bank  
  • ផ្ញើសារ មកកាន់ហ្វេសប៊ុកផេកផ្លូវការរបស់ធនាគារ វីង