ដកប្រាក់ជាមួយគណនីវីងមិនមែនជាបញ្ហាទៀតនោះទេ!
រាល់ពេលដែលអ្នកត្រូវការសាច់ប្រាក់សុទ្ធ អ្នកអាចទៅកាន់ភ្នាក់ងារវីងដែលមានជិត 12,000 កន្លែងទូទាំងប្រទេស។ ភ្នាក់ងារវីងនឹងជួយអ្នកក្នុងការដកប្រាក់បានយ៉ាងរហ័ស។ ពិសេសជាងនេះទៅទៀត ប្រតិបត្តិការនីមួយៗគឺមានធានាពីសុវត្ថិភាព។ អ្នកត្រូវការលេខកូដសម្ងាត់ក្នុងការដកប្រាក់ ហើយមិនមាននរណាផ្សេងពីអ្នកអាចដកប្រាក់ចេញពីគណនីរបស់អ្នកបានឡើយ។ រាល់ពេលបញ្ចប់ប្រតិបត្តិការ អ្នកនឹងទទួលបានសារបញ្ជាក់មួយទៅកាន់លេខទូរស័ព្ទរបស់អ្នក។
របៀបដកប្រាក់ពីគណនីវីង
- យកកាតវីងទៅកាន់ភ្នាក់ងារវីងណាមួយ
- ប្រាប់ភ្នាក់ងារថាអ្នកត្រូវការដកប្រាក់ពីគណនី
- ប្រាប់ពីចំនួនទឹកប្រាក់ដែលអ្នកចង់ដក ជារៀល ឬ ដុល្លារ
- ហុចកាតរបស់អ្នកទៅអោយភ្នាក់ងារវីង
- វាយបញ្ជូលលេខសម្ងាត់ PIN ទៅលើម៉ាស៊ីនវីង ឬ ទូរស័ព្ទរបស់ភ្នាក់ងារវីង
- ត្រួតពិនិត្យទឹកប្រាក់ និងទទួលយកវិក្កយបត្រពីភ្នាក់ងារវីង
- អ្នកទទួលបានសារនៅក្នុងទូរស័ព្ទដៃរបស់អ្នក បញ្ជាក់ពីប្រតិបត្តិការដាក់ប្រាក់
ដកប្រាក់ពីគ្រប់ធនាគារត្រឹមតែ 800
លែងជាបញ្ហាសម្រាប់ការដកប្រាក់ពីគ្រប់ធនាគារ! ជាមួយធនាគារ វីង លោកអ្នកអាចដកប្រាក់ពីធនាគារដែលជាសមាជិកបាគងបានយ៉ាងងាយស្រួលតាមរយៈភ្នាក់ងារវីង និងភ្នាក់ងារវីង ម៉ាស្ទ័រ ដែលមានជាង 12,000 ទីតាំង នៅទូទាំងប្រទេស។ លោកអ្នកអាចធ្វើប្រតិបត្តិការដកប្រាក់ដោយចំណាយចាប់ពី ៨០០រៀលប៉ុណ្ណោះ ដែលធានាបាននូវប្រតិបត្តិការហិរញ្ញវត្ថុប្រចាំថ្ងៃប្រកបដោយប្រសិទ្ធភាពខ្ពស់ និងរលូនជាមួយធនាគារ វីង។

កម្រៃសេវា ដកប្រាក់ ពីធនាគារដែលជាសមាជិកបាគង នៅតាម ធនាគារ វីង ភ្នាក់ងារ វីង និង វីង ម៉ាស្ទ័រ
| រូបិយប័ណ្ណ | ទំហំសាច់ប្រាក់ | កម្រៃសេវា | |
| ចាប់ពី | រហូតដល់ | ||
| ប្រាក់ដុល្លារ | 5 | 25 | 0.20 |
| 25.01 | 50 | 0.38 | |
| 50.01 | 100 | 0.50 | |
| 100.01 | 200 | 1.00 | |
| 200.01 | 500 | 1.00 | |
| 500.01 | 1,000.00 | 1.25 | |
| 1,000.01 | 2,000.00 | 2.00 | |
| 2,000.01 | 3,000.00 | 3.00 | |
| 3,000.01 | 4,000.00 | 4.00 | |
| 4,000.01 | 5,000.00 | 4.00 | |
| ប្រាក់រៀល | 20,000 | 100,000.00 | 800 |
| 100,100 | 200,000 | 1,500 | |
| 200,100 | 400,000 | 2,000 | |
| 400,100 | 800,000 | 4,000 | |
| 800,100 | 2,000,000 | 4,000 | |
| 2,000,100 | 4,000,000 | 5,000 | |
| 4,000,100 | 8,000,000 | 8,000 | |
| 8,000,100 | 12,000,000 | 12,000 | |
| 12,000,100 | 16,000,000 | 16,000 | |
| 16,000,100 | 20,000,000 | 16,000 | |