ធនាគារ​​ វីង បានទទួលអាជ្ញាប័ណ្ណជាភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រដែលទទួលស្គាល់ដោយនិយ័តករមូលបត្រកម្ពុជា​​ ក្នុងការផ្តល់សេវាលើវិស័យមូលបត្រ ជូនដល់អតិថិជនដែលជាវិនិយោគិនមូលបត្រ ក្រុមហ៊ុនមូលបត្រ និងផ្សារមូលបត្រកម្ពុជា​ ក្នុងការផ្ទេរប្រាក់ចេញចូលគណនីជួញដូរ និងទូទាត់លើប្រតិបត្តិការជួញដូរមូលបត្រ។ បន្ថែមពីនេះ ធនាគារ​​ វីង ក៏ផ្តល់សេវាលើវិស័យឧបករណ៍និស្សន្ទ ក្នុងការរក្សាសាច់ប្រាក់របស់អតិថិជនក្នុងគោលដៅធ្វើការជួញដូរ និងទូទាត់ប្រតិបត្តិការពាក់ព័ន្ធការជួញដូរឧបករណ៍និស្សន្ទផងដែរ។

 

អត្ថប្រយោជន៍

 

វិនិយោគិនអាចអញ្ជើញមកធ្វើប្រតិបត្តិការ ដាក់ ឬដកប្រាក់បាននៅគ្រប់សាខារបស់ធនាគារ វីង​ ទូទាំងប្រទេសកាន់តែមានភាពងាយស្រួល​ ចំណាយពេលតិច​និង​ ចំណេញពេលវេលា។

 

លក្ខខណ្ឌ

 

  • អតិថិជនត្រូវមានគណនីជួញដូរ​ ជាមួយក្រុមហ៊ុនមូលបត្រ(រ៉ូយ៉ាល់ គ្រុប ស៊ីឃ្យួរឹធី ភីអិលស៊ី)​
  • អតិថិជនត្រូវមានគណនីជួញដូរ​ ជាមួយក្រុមហ៊ុន ឈ្មួញជើងសារឧបករណ៍នស្សន្ទ
  • អតិថិជនមានគណនីធនាគារ វីង ត្រូវបានផ្តល់អាទិភាព​
  • អតិថិជនអាច ដាក់ឬ​ ដកប្រាក់បាននៅតាមសាខា ធនាគារ វីង​ តែប៉ុណ្ណោះ

 

សម្រាប់ព័ត៌៍មានបន្ថែមសូមអញ្ជើញទៅកាន់សាខាធនាគារ វីង​ ណាមួយដែលនៅជិតលោកអ្នក។