ធនាគារ វីង
ដែលត្រូវបានទទួលស្គាល់ថាជាធនាគារប្រកបដោយភាពច្នៃប្រឌិតបំផុតមួយនៅក្នុងប្រទេសកម្ពុជា ឥឡូវនេះបានចាប់ដៃគូជាមួយ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលជាអ្នកផ្តល់សេវាធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយនៅកម្ពុជា ផ្ដល់សេវាកម្មជូនអតិថិជនចំនួនជាង 500,000 នាក់។ ភាពជាដៃគូនេះផ្តល់ជូនអតិថិជនរបស់ធនាគារ វីង នូវដំណោះស្រាយដ៏ទូលំទូលាយមួយសម្រាប់សេវាហិរញ្ញវត្ថុ និងការការពារអាយុជីវិត ដែលឥឡូវនេះមាននៅគ្រប់សាខារបស់ធនាគារ វីង។