លក្ខណៈពិសេសផលិតផល
| លក្ខណៈពិសេស | លម្អិត |
| គោលបំណង | ទិញរថយន្តថ្មីឬមួយទឹកសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន |
| លក្ខណៈសម្បត្តិអ្នកខ្ចី | ជនជាតិខ្មែរ (អ្នកខ្ចីសំខាន់) / អ្នករួមខ្ចីអាចជាជនជាតិខ្មែរ ឬបរទេស |
| អាយុ | អាយុ18–65 ឆ្នាំ(នៅពេលដែលកម្ចីដល់កំណត់សង) |
| ទំហំប្រាក់កម្ចី | 5,000 ដុល្លារ – 100,000 ដុល្លារ (ឬសមមូលគិតជាប្រាក់រៀល) |
| អត្រាការប្រាក់ | អត្រាការប្រាក់ប្រកួតប្រជែងជាមួយប្រាក់កក់ចាប់ពី 10% |
| រយៈពេលកម្ចី | រហូតដល់ 96 ខែ (រថយន្តថ្មី) / រហូតដល់ 60 ខែ (រថយន្តមួយទឹក) |
| វិធីទូទាត់សង | បង់រំលស់ប្រាក់ដើមប្រចាំខែស្មើៗគ្នា |
| ប្រភពចំណូល | ប្រាក់បៀវត្ស / អាជីវកម្ម / ថ្លៃជួល |
| ថ្លៃសេវាដែលត្រូវបង់ | ថ្លៃដំណើរការ, ថ្លៃសេវារក្សាប័ណ្ណសម្គាល់យានយន្ត, ការធានារ៉ាប់រងយានយន្ត |
របៀបដាក់ពាក្យស្នើសុំ
ជំហានទី 1 — ទាក់ទងមកកាន់យើងខ្ញុំ
ជ្រើសរើសវិធីដែលស័ក្តិសមនឹងអ្នកដើម្បីចាប់ផ្តើមសំណើ៖
- ដាក់ពាក្យតាមរយៈ ផ្នែកលក់របស់យើង
- ទាក់ទងមន្ត្រីផ្នែក (Auto Loan Officers or District Bankers)
- ឆាតជាមួយយើងតាមរយៈ ហ្វេសប៊ុកផេកផ្លូវការរបស់ធនាគារ វីង
- ទំនាក់ទំនងមកកាន់យើងតាមរយៈលេខ 023 999 989
ជំហានទី 2 — បញ្ជូនព័ត៌មាន
អាប់ឡូតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងឯកសារបញ្ជាក់ប្រាក់ចំណូល ឬផ្តល់ឯកសារក្នុងអំឡុងពេលដាក់ពាក្យស្នើសុំ។
ជំហានទី 3 — មន្តី្រផ្នែកលក់ នឹងទាក់ទងទៅកាន់លោកអ្នក
ក្រុមការងាររបស់យើងនឹងទាក់ទងអ្នកដើម្បី៖
- ប្រមូលព័ត៌មានបន្ថែម
- ប្រមូលឯកសារគាំទ្រ
- ធ្វើការចុះពិនិត្យទីតាំង (បើចាំបាច់)
ជំហានទី 4 — ការអនុម័ត និងការបើកប្រាក់កម្ចី
ប្រាក់កម្ចីរបស់អ្នកនឹងត្រូវបានដំណើរការ អនុម័ត និងបើកដោយផ្ទាល់ទៅកាន់តំណាងចែកចាយរថយន្ត។
ជំហានទី 5 — ទទួលរថយន្តរបស់អ្នក
ទទួលយករថយន្ត ហើយរីករាយនឹងការបើកបររបស់អ្នក។
ចាប់ផ្តើមឥឡូវ
ក្លាយជាម្ចាស់រថយន្តដែលអ្នកចង់បាន ជាមួយនឹងការអនុម័តរហ័ស និងជម្រើសទូទាត់សងមានភាពបត់បែន។ ក្រុមការងាររបស់យើងត្រៀមខ្លួនរួចជាស្រេចដើម្បីជួយអ្នក។