ចាប់ផ្តើមសន្សំជាមួយវិធីត្រឹមត្រូវជាមួយគណនីសន្សំដែលអាចទទួលបានការប្រាក់ខ្ពស់រហូតដល់ 3% ក្នុងមួយឆ្នាំ! ការបើកគណនីមានលក្ខណៈងាយស្រួល និងឆាប់រហ័សជាមួយនឹងលក្ខខណ្ឌងាយៗ។

គណនីសន្សំជាគណនីសន្សំដែលទទួលបានអត្រាការប្រាក់ខ្ពស់ជាមួយការប្រាក់ 3% ក្នុងមួយឆ្នាំ ហើយមានភាពបត់បែនតាមតម្រូវការរបស់អតិថិជនបានល្អ ដោយគ្មានលក្ខខណ្ឌស្មុគស្មាញច្រើនឡើយ។

គណនីសន្សំផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការដកឬដាក់ប្រាក់ តាមតម្រូវការរួមទាំងការធ្វើប្រតិបត្តិការជាមួយធនាគារ វីង សាខាធនាគារវីងទូទាំងប្រទេស ឬតាមរយៈកម្មវិធីទូរស័ព្ទរបស់ធនាគារ វីង។

 

អត្ថប្រយោជន៍ផ្សេងៗ ៖

 

  • ផ្ទេរប្រាក់ទៅគណនីវីងដោយឥតគិតថ្លៃ
  • ទិញទំនិញអនឡាញបានយ៉ាងងាយស្រួល
  • ទទួលបានការជូនដំណឹងអំពីប្រតិបត្តិការភ្លាមៗ
  • ប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់ធនាគារ វីង
  • ទូទាត់ប្រាក់ចំណាយផ្សេងៗបានតាមរយៈគ្រប់កូដ KHQR ទាំងអស់
  • ផ្ទេរប្រាក់ និងទទួលប្រាក់ ឆ្លងធនាគារ និងឆ្លងប្រទេសតាមប្រព័ន្ធអេឡិចត្រូនិច
  • ទូទាត់វិក្កយបត្របានគ្រប់ដៃគូសហការ
  • បញ្ចូលលុយទូរស័ព្ទ
  • បង្កើតកាតនិម្មិត (VISA ឬ Master)
  • បញ្ជាទិញអីវ៉ាន់ ឬអាហារតាមរយៈ វីងម៉ល
  • កក់សំបុត្រសម្រាប់ការធ្វើដំណើរ
  • បើកគណនី ឬ ដាក់ប្រាក់សន្សំ
  • ប្រាក់កម្ចីរហ័ស

 

អត្រាការប្រាក់

 

សមតុល្យប្រចាំថ្ងៃអត្រាការប្រាក់ប្រចាំឆ្នាំ
ទឹកប្រាក់ < 5,000 ដុល្លារ ឬ < 20,000,000 រៀល0.10%
ទឹកប្រាក់ ≥ 5,000 ដុល្លារ ឬ ≥ 20,000,000 រៀល3%

លក្ខខណ្ឌងាយៗ៖

 

ចំនួនទឹកប្រាក់សន្សំពេលបើកគណនីដំបូងមិនកំណត់
ចំនួនទឹកប្រាក់តម្រូវឲ្យមានក្នុងគណនីមិនកំណត់
ការទូទាត់ការប្រាក់រៀងរាល់ចុងខែ
ចំនួនទឹកប្រាក់អតិបរមា ផ្ទេរប្រចាំថ្ងៃ100,000 ដុល្លារ
ចំនួនទឹកប្រាក់អតិបរិមាផ្ទេរក្នុងមួយប្រតិបត្តិការ50,000 ដុល្លារ
ថ្លៃសេវាប្រចាំខែ​ឥតគិតថ្លៃ
ថ្លៃសេវាបិទគណនីមុនកាលកំណត់ (តិចជាង៦ខែ)5 ដុល្លារ
ថ្លៃសេវាគណនីអសកម្ម ប្រចាំឆ្នាំ6​ ដុល្លារ
របាយការណ៍គណនីឌីជីថល (តាមរយៈកម្មវិធីទូរស័ព្ទរបស់ធនាគារ វីង)ឥតគិតថ្លៃ
ពន្ធកាត់ទុក

និវាសនជន 4%

អនិវាសនជន 14%

 

ត្រូវការព័ត៌មានបន្ថែម?

 

ប្រសិនបើលោកអ្នកមានសំណួរបន្ថែមពីអត្រាការប្រាក់ សូមទាក់ទងទៅប្រធានផ្នែកទំនាក់ទំនងរបស់អ្នកនៅធនាគារ វីង។ លោកអ្នកក៏អាចឆាតជជែកជាមួយសហការីយើងតាមរយៈវីងឆាត ឬខលអនឡាញតាមអេប Wing Bank បានផងដែរ ឬលោកអ្នកក៏អាចផ្ញើអ៊ីមែលមកយើងខ្ញុំតាមរយៈ care.centre@wingbank.com.kh ។

ប្រសិនបើលោកអ្នកចង់មកជួបផ្ទាល់ សូមអញ្ជើញទៅកាន់សាខាធនាគារ វីង ណាមួយដែលនៅជិតលោកអ្នកបំផុត។