ទទួលបានទុន ដើម្បីជំរុញអាជីវកម្មរបស់អ្នកដោយទំនុកចិត្ត
ការធ្វើអាជីវកម្មតម្រូវឱ្យមានការសម្រេចចិត្តទាន់ពេលវេលា។ មិនថាអ្នកត្រូវការពង្រឹងសាច់ប្រាក់បង្វិល វិនិយោគលើឱកាសថ្មីៗ ពង្រីកប្រតិបត្តិការអាជីវកម្ម ឬរក្សាឱ្យអាជីវកម្មប្រចាំថ្ងៃដំណើរការបានរលូននោះទេ កម្ចីអាជីវកម្មពីធនាគារ វីង ផ្តល់ជូនជម្រើសហិរញ្ញប្បទានដែលសមស្របទៅតាមតម្រូវការអាជីវកម្មផ្សេងៗ។
ជ្រើសរើសកម្ចីមានទ្រព្យធានា ប្រសិនបើអ្នកត្រូវការទុនក្នុងចំនួនច្រើន និងមានទ្រព្យសម្រាប់ដាក់ធានា ឬជ្រើសរើសកម្ចីគ្មានទ្រព្យធានា ប្រសិនបើអ្នកត្រូវការទុនសម្រាប់អាជីវកម្មក្នុងចំនួនតិចជាង ដោយមិនចាំបាច់ដាក់ទ្រព្យធានា។