អបអរសាទរខួប 17 ឆ្នាំ

អំពី ធនាគារ វីង

17

ឆ្នាំនៃសេវាកម្ម

12,000+

ភ្នាក់ងារសកម្ម

80%

ភ្នាក់ងារជាស្ត្រី

រាប់លាននាក់

បម្រើដល់ប្រជាជន

ធនាគារ វីង ជាធនាគារសម្រាប់ប្រជាជនកម្ពុជា – ធនាគារ វីង ជាធនាគារដែលបានផ្លាស់ប្តូរវិធីដែលប្រជាជនកម្ពុជាប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់ខ្លួន។ ចាប់ផ្តើមតាំងពីឆ្នាំ 2008, ធនាគារ វីង បានក្លាយជាធនាគារពាណិជ្ជ ហើយជាធនាគារដែលលូតលាស់លឿនបំផុត និងជាធនាគារដែលទទួលបានការជឿទុកចិត្តជាងគេមួយនៅកម្ពុជា។

ដោយមានចក្ខុវិស័យច្បាស់លាស់ក្នុងការប្រើដំណោះស្រាយហិរញ្ញវត្ថុឌីជីថលដើម្បីធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាគ្រប់រូប, ធនាគារ វីង បានសម្រេចការលូតលាស់ដ៏អស្ចារ្យ និងបានបង្កើតប្រព័ន្ធអេកូស៊ីស្ទឹមដ៏ធំទូលាយបំផុតនៅប្រទេសកម្ពុជា។ ធនាគារ វីង មានសាខាចំនួន 23, មានភ្នាក់ងារជាង 11,000 កន្លែង, គាំទ្រអាជីវកម្មខ្នាតតូចនឹងមធ្យមជាង 170,000, និងបានផ្តល់សេវាកម្មជាង 100 ប្រភេទក្នុងអេបធនាគារ វីង។

ក្នុងឆ្នាំ 2023, វីងបានសម្ពោធអគារកណ្តាលថ្មី “វីងថៅវើ” ដែលស្ថិតនៅផ្លូវព្រះមុនីវង្ស នៅចំណុចសំខាន់នៅកណ្តាលរាជធានីភ្នំពេញ។ អគារនេះជានិមិត្តរូបនៃការប្តេជ្ញា ក្នុងការចូលរួមអភិវឌ្ឍសេវាហិរញ្ញវត្ថុឌីជីថលជូនប្រជាជនកម្ពុជា។

ធនាគារ វីង តែងតែបង្ហាញការប្តេជ្ញាចិត្តក្នុងការច្នៃប្រឌិតសេវាហិរញ្ញវត្ថុឌីជីថល ដែលរួមមាន៖ សេវាឥណទាន, ការដាក់ប្រាក់, ការផ្ទេរប្រាក់, ទូទាត់វិក្កយបត្រ, ប្រាក់បៀវត្សា, ការផ្ទេរប្រាក់អន្តរជាតិ, ការផ្ទេរប្រាក់ក្នុងស្រុក, ឥណទានឌីជីថល, និងសេវាផ្ទុកទូរស័ព្ទ។ វីងបន្តផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដែលទូលំទូលាយដើម្បីបំពេញតម្រូវការរបស់ប្រជាជនកម្ពុជា។

គុណតម្លៃ

ជ័យជម្នះ

“ខ្ញុំធ្វើបាន” ខ្ញុំអាចធ្វើការងារដែលអ្នកដទៃគិតថា មិនអាចទៅរួច ក្លាយជាការងារដែលអាចធ្វើទៅរួច។

ច្នៃប្រឌិត

ធ្វើបរិយាកាសការងារ កាន់តែងាយស្រួល និងមានការអភិវឌ្ឍជាប់ជានិច្ច។

បង្រៀន ឬណែនាំ

រៀន អភិវឌ្ឍ និងចែករំលែកទៅកាន់បុគ្គលិកដទៃ។

រីកចម្រើន

រិះរកវិធីសាស្រ្តថ្មីៗដើម្បី អភិវឌ្ឍសមត្ថភាពឱ្យកាន់តែប្រសើរជាងម្សិលមិញ។

ល្អឥតខ្ចោះ

ខិតខំបំពេញការងារអស់ពីកម្លាំងកាយចិត្ត។

គោរព

មានក្រមសីលធម៌ និងមានការគោរពគ្នាទៅវិញទៅមក។

ចក្ខុវិស័យ

 

ផ្តល់នូវដំណោះស្រាយឌីជីថលដែលមានភាពងាយស្រួលដល់ប្រជាជនកម្ពុជា ដើម្បីជួយឱ្យការរស់នៅរបស់ពួកគេកាន់តែប្រសើរ។

បេសកកម្ម

អតិថិជនជាអាទិភាព

ស្វែងយល់ពីតម្រូវការរបស់អតិថិជន និងផ្តល់ជូនសេវាកម្ម ឬផលិតផល ដែលស័ក្តិសមបំផុត និងផ្តល់នូវដំណោះស្រាយដ៏មានប្រសិទ្ធភាព ដើម្បីបំពេញតម្រូវការអតិថិជនឱ្យបានទាន់ពេលវេលា។

ផ្តោតលើការអភិវឌ្ឍសហគមន៍

ផ្តល់នូវសេវាហិរញ្ញវត្ថុដែលមានភាពងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់តាមរយៈអេប Wing Bank ដែលរួមបញ្ចូលនូវសេវាហិរញ្ញវត្ថុ និងកាត់បន្ថយវិសមភាពក្នុងសង្គម។

បុគ្គលិកជាសសរស្តម្ភ

បង្កើតឱ្យមាននូវបរិយាកាសការងារល្អ ដែលអាចធ្វើឱ្យបុគ្គលិកទទួលបានភាពងាយស្រួល ក្នុងការឈានទៅសម្រេចបាននូវអាជីពការងារដែលពួកគេពេញចិត្ត តាមរយៈការអនុវត្តជាក់ស្តែង ដែលបង្ហាញពីគុណតម្លៃរបស់យើង។

ផ្តល់គុណតម្លៃដល់ភាទុនិក

បង្កើតនូវស្តង់ដារអភិបាលកិច្ចសាជីវកម្មដ៏រឹងមាំ ដែលការពារ និងធ្វើឱ្យមានតុល្យភាពផលប្រយោជន៍ របស់ភាទុនិក ក្នុងដំណើរឆ្ពោះទៅសម្រេចបាននូវគោលដៅអាជីវកម្មរយៈពេលខ្លី និងវែង។