កំពុងស្វែងរកវិធីដែលមានសុវត្ថិភាព និងគួរឱ្យទុកចិត្តដើម្បីបង្កើនប្រាក់សន្សំមែនទេ? ជាមួយគណនីបញ្ញើមានកាលកំណត់ អ្នកនឹងទទួលបានផលតបស្នងដែលត្រូវបានធានា ខណៈពេលដែលដឹងច្បាស់ថាប្រាក់សន្សំនឹងកើនឡើងជាលំដាប់។ មិនថាជាផែនការរយៈពេលខ្លី ឬគោលដៅរយៈពេលវែងនោះទេ អត្រាការប្រាក់របស់អ្នកត្រូវបានកំណត់ថេរចាប់ពីថ្ងៃដំបូង ដែលផ្តល់ឱ្យអ្នកនូវទំនុកចិត្ត និងសុវត្ថិភាពខ្ពស់បំផុត។    

 

ចាប់ផ្តើមជាមួយទឹកប្រាក់ត្រឹមតែ 10 ដុល្លារ ឬ 40,000 រៀល និងទុកឱ្យប្រាក់សន្សំរបស់អ្នកធ្វើការជំនួស។ 

បង្កើនប្រាក់សន្សំរបស់អ្នកដោយទំនុកចិត្ត

គណនីបញ្ញើមានកាលកំណត់ គឺស័ក្តិសមបំផុតសម្រាប់អ្នកដែលចង់បានស្ថិរភាព ភាពច្បាស់លាស់ និងកំណើនប្រាក់សន្សំជាលំដាប់។ វាជួយឱ្យអ្នករៀបចំផែនការហិរញ្ញវត្ថុដោយមិនចាំបាច់បារម្ភពីការប្រែប្រួលទីផ្សារ ឬអត្រាការប្រាក់ឡើងចុះឡើយ។

រីករាយជាមួយការប្រាក់ដែលត្រូវបានធានារហូតដល់កាលបរិច្ឆេទកំណត់

រក្សាប្រាក់សន្សំរបស់អ្នកឱ្យមានសុវត្ថិភាព ក្រោមប្រព័ន្ធធនាគារដែលមានបទបញ្ញត្តិត្រឹមត្រូវ

ជ្រើសរើសរយៈពេលសន្សំចាប់ពី 1 ដល់ 60 ខែ (ប្រហែល 5 ឆ្នាំ)

បើក និងគ្រប់គ្រងប្រាក់បញ្ញើរបស់អ្នកបានយ៉ាងងាយស្រួលតាមរយៈអេប Wing Bank

ស័ក្តិសមបំផុតសម្រាប់ការសិក្សា ការធ្វើដំណើរ អាជីវកម្ម ឬការរៀបចំផែនការហិរញ្ញវត្ថុរយៈពេលវែង

លក្ខណៈពិសេស៖  

 

  • ប្រាក់បញ្ញើដំបូង៖ 10 ដុល្លារ (ឬសមមូលគិតជាប្រាក់រៀល)  
  • ជម្រើសរូបិយប័ណ្ណ៖ ដុល្លារ ឬ រៀល 
  • ការទទួលបានការប្រាក់៖ ប្រចាំខែ ឬចុងគ្រា  
  • រយៈពេលដាក់ប្រាក់៖ ចាប់ពី 1 ដល់ 60 ខែ  
  • អាចពិនិត្យព័ត៌មានលម្អិតតាម អេប Wing Bank របស់អ្នក  
  • បើកបានគ្រប់ពេលតាមរយៈអេប Wing Bank ឬនៅគ្រប់សាខា វីង  

អត្រាការប្រាក់៖   

 

រយៈពេល  ប្រាក់ដុល្លារ (ចុងគ្រា)  ប្រាក់រៀល(ចុងគ្រា)  ប្រាក់ដុល្លារ (ប្រចាំខែ)  ប្រាក់រៀល (ប្រចាំខែ)  
1 ខែ  2.00%  2.00%  មិនមាន មិនមាន 
2 ខែ 2.10%  2.10%  1.85%  1.85%  
3 ខែ 2.50%  2.50%  2.25%  2.25%  
4 ខែ 2.60%  2.60%  2.35%  2.35%  
5 ខែ  2.70%  2.70%  2.45%  2.45%  
6 ខែ  3.50%  3.50%  3.25%  3.25%  
7 ខែ 3.60%  3.60%  3.35%  3.35%  
8 ខែ 3.70%  3.70%  3.45%  3.45%  
9 ខែ 4.00%  4.00%  3.50%  3.50%  
10 ខែ 4.10%  4.10%  3.60%  3.60%  
11 ខែ  4.20%  4.20%  3.70%  3.70%  
12 ខែ 4.50%  4.50%  4.00%  4.00%  
18 ខែ  4.50%  4.50%  4.00%  4.00%  
24 ខែ 4.50%  4.50%  4.00%  4.00%  
36 ខែ 5.50%  5.50%  4.00%  4.00%  
48 ខែ 5.50%  5.50%  4.00%  4.00%  
60 ខែ 5.50%  5.50%  4.00%  4.00%  

Shape 

 

លក្ខខណ្ឌងាយៗ៖   

 

លក្ខណៈ បរិយាយ 
ប្រាក់បញ្ញើអប្បបរមា  10 ដុល្លារ ឬ 40,000 រៀល  
ការទូទាត់ការប្រាក់  ប្រចាំខែ / ចុងគ្រា / ដល់កាលបរិច្ឆេទកំណត់ (At Closure)  
ដកប្រាក់មួយផ្នែក  មិនអនុញ្ញាត  
ដកប្រាក់មុនកាលកំណត់  ទទួលបានអត្រាការប្រាក់ដូចគ្នាទៅនឹងគណនីសន្សំ (ប្រសិនបើភ្ជាប់ជាមួយគណនីសន្សំ) / 0% (ប្រសិនបើភ្ជាប់ជាមួយគណនីចរន្ត)  
វិធីសាស្ត្រដាក់ប្រាក់  តាមអេប Wing Bank / សាខាធនាគារ វីង  
វិញ្ញាបនបត្រ  មិនគិតថ្លៃសម្រាប់ការចេញលើកដំបូង និងតម្លៃ 5 ដុល្លារ សម្រាប់ការស្នើឡើងវិញ  
ការដកប្រាក់  ដកប្រាក់បានគ្រប់ចំនួននៅពេលដល់កាលកំណត់ ឬពេលបិទគណនី  
ពន្ធកាត់ទុក  6% សម្រាប់និវាសនជន ឬ 14% សម្រាប់អនិវាសនជន  
លក្ខខណ្ឌបន្តចុងគ្រា  បន្តតែប្រាក់ដើមប៉ុណ្ណោះ ឬបន្តទាំងប្រាក់ដើម និងការប្រាក់  

Shape 

ងាយស្រួល តាំងពីដំបូងរហូតដល់បញ្ចប់ 

 

ការបើកគណនីបញ្ញើមានកាលកំណត់គឺមានភាពរហ័ស និងមិនមានភាពស្មុគស្មាញ។ ជ្រើសរើសចំនួនទឹកប្រាក់ រយៈពេល និងកំណត់អត្រាការប្រាក់របស់អ្នក ដោយគ្រាន់តែចុចពីរបីប៉ាច់ប៉ុណ្ណោះ។ នៅពេលបើករួច លោកអ្នកអាចតាមដានការប្រាក់ និងកាលបរិច្ឆេទផុតកំណត់បានយ៉ាងងាយស្រួលនៅក្នុងអេប Wing Bank។  

 

របៀបបើកគណនីបញ្ញើមានកាលកំណត់  

 

តាមរយៈអេប Wing Bank  

 

ការបើកគណនីនៅក្នុងអេប គឺមានភាពងាយស្រួល និងរហ័សបំផុត ដោយមិនចាំបាច់ប្រើប្រាស់ឯកសារ ឬក្រដាសស្នាមឡើយ៖  

 

  1. ចូលទៅកាន់អេប Wing Bank  
  2. ចុច គណនីថ្មី  
  3. ចុច គណនីបញ្ញើមានកាលកំណត់  
  4. ជ្រើសរើសរយៈពេលដាក់ប្រាក់ រូបិយប័ណ្ណ និងជម្រើសទទួលបានការប្រាក់  
  5. បញ្ចូលចំនួនប្រាក់បញ្ញើ   
  6. បញ្ជាក់ជាមួយលេខកូដសម្ងាត់ PIN — គណនីបញ្ញើមានកាលកំណត់ របស់អ្នកនឹងបើកបានភ្លាមៗ  

បើកគណនីនៅតាមសាខាធនាគារ វីង 

 

ប្រសិនបើអ្នកចង់ទទួលបានការជួយសម្រួលផ្ទាល់ពី បុគ្គលិករបស់យើង ក្រុមការងាររបស់យើងត្រៀមខ្លួនជានិច្ចដើម្បីជួយសម្រួលដល់អ្នក៖ 

 

  1. អញ្ជើញទៅកាន់សាខាធនាគារ វីង ដែលនៅជិតអ្នកបំផុត 
  2. ភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន (សម្រាប់ជនបរទេស លិខិតឆ្លងដែន និងទិដ្ឋាការត្រូវមានសុពលភាពយ៉ាងតិច 6 ខែ)  
  3. ប្រាប់ទៅកាន់បុគ្គលិករបស់យើងថា អ្នកចង់បើកគណនីបញ្ញើមានកាលកំណត់ 
  4. បំពេញទម្រង់បែបបទ គណនីរបស់អ្នកនឹងត្រូវបានបើកជូនភ្លាមៗ    

 

Open Through Wing Bank App

Scan this QR code to open your Term Deposit directly from the Wing Bank App.

If you are reading on mobile, tap the link below:

START HERE ->

ចាប់ផ្តើមបង្កើនប្រាក់សន្សំនៅថ្ងៃនេះ  

 

ចាប់ផ្តើមបង្កើនទ្រព្យសម្បត្តិរបស់អ្នកនៅថ្ងៃនេះ  មិនថាអ្នកកំពុងរៀបចំផែនការទុកជាមុនសម្រាប់អនាគត ឬបង្កើតផលចំណេញពីប្រាក់សន្សំរបស់អ្នកនោះទេ គណនីបញ្ញើមានកាលកំណត់នឹងជួយឱ្យទឹកប្រាក់របស់អ្នកកើនឡើងយ៉ាងពិតប្រាកដ និងងាយស្រួលបំផុត។ ទទួលបានអត្រាការប្រាក់ថេរដែលត្រូវបានធានាជូនអ្នក និងរីករាយនឹងប្រាក់សន្សំរបស់ដែលបន្តកើនឡើងទៅមុខជាលំដាប់។ 

 

 

ការគណនាប្រាក់បញ្ញើមានកាលកំណត់ 

 

ការរៀបចំផែនការសន្សំ គឺកាន់តែងាយស្រួល នៅពេលអ្នកឃើញពីអត្ថប្រយោជន៍ទទួលបានដែលមានភាពច្បាស់លាស់។ កម្មវិធីគណនាប្រាក់បញ្ញើមានកាលកំណត់របស់យើងជួយឱ្យអ្នកអាចប៉ាន់ស្មានចំនួនការប្រាក់ដែលអ្នកនឹងទទួលបាន ផ្អែកលើទឹកប្រាក់ និងរយៈពេលដែល អ្នកជ្រើសរើស។ វាជាវិធីដ៏សាមញ្ញក្នុងការរៀបចំផែនការសម្រាប់គោលដៅសំខាន់ៗ ដូចជាការសន្សំសម្រាប់ការសិក្សារបស់កូនៗ ការដើរកម្សាន្ត ការចូលនិវត្តន៍ ឬសមិទ្ធផលផ្សេងៗទៀត។ 

 

របៀបប្រើប្រាស់  

 

  1. សូម​ជ្រើស​រើស​ប្រភេទ​រូបិយប័ណ្ណ (ប្រាក់​ដុល្លារ ឬប្រាក់រៀល)  
  2. បញ្ចូលចំនួនប្រាក់​បញ្ញើ​ដំបូង (ជា​ចំនួនលេខតែប៉ុណ្ណោះ)  
  3. ជ្រើស​រើស​ប្រភេទ គណនី​បញ្ញើ​មាន​កាល​កំណត់  
  4. ជ្រើស​រើស​រយៈពេល​បញ្ញើ​  

 

ការគណនានេះនឹងបង្ហាញពីការប៉ាន់ស្មាននៃការប្រាក់ដែលអ្នកនឹងទទួលបានភ្លាមៗ — ជួយឱ្យអ្នកសម្រេចចិត្តដោយទំនុកចិត្ត។     

 

ទាក់ទងមកកាន់យើងខ្ញុំសម្រាប់ជំនួយ   

  

តើអ្នកត្រូវការជំនួយ ឬមានសំណួរមែនទេ? ក្រុមការងាររបស់យើងត្រៀមខ្លួនរួចជាស្រេចដើម្បីជួយលោកអ្នក៖   

 

  • អញ្ជើញទៅកាន់សាខាធនាគារ វីង ណាមួយដើម្បីពិភាក្សាជាមួយក្រុមការងាររបស់យើង 
  • ទូរសព្ទទៅកាន់ផ្នែកបម្រើសេវាអតិថិជនតាមរយៈលេខ 023 999 989  
  • ឆាត ឬទូរសព្ទតាមរយៈមុខងារ “ជំនួយ” នៅក្នុងអេប  Wing Bank  
  • ផ្ញើសារ មកកាន់ហ្វេសប៊ុកផេកផ្លូវការរបស់ធនាគារ វីង   

សំណួរញឹកញាប់

ត្រូវការជំនួយបន្ថែម? អ្នកអាចស្វែងរកចម្លើយ ដែលតែងតែសួរញឹកញាប់បាននៅទីនេះ
1. How many term deposit accounts can I have?
There is no limit. You can have as many term deposit accounts as you want.
2. How can I request a term deposit certificate?
You can request your term deposit certificate by visiting a nearby Wing Bank branch to get it printed for you.
3. Can I open a term deposit account with a current account?
Yes, you can, but in case of premature withdrawal, you will not get any interest.
4. How can I know if the interest was paid to my savings or current account?
You will receive a notification with the amount of interest you have earned via Wing Bank App
5. Will this new interest rate apply to existing term deposit accounts?
Only new term deposit accounts and rollover from existing accounts will be applied with new rate.
6. What happens if I close my term deposit account before the maturity date?
You can close your term deposit account and withdraw money at any Wing Bank branch without any fee. If you withdraw your money before the maturity date of your term deposit, you will earn the interest rate of a savings account, or no interest at all, depending on the type of account you have.