គណនីចរន្ត របស់ធនាគារ វីង ត្រូវបានរចនាឡើងដើម្បីផ្តល់នូវបទពិសោធន៍ប្រើប្រាស់កាន់តែងាយស្រួល។ លោកអ្នកអាច គ្រប់គ្រងហិរញ្ញវត្ថុកាន់តែពេញលេញ និងមានប្រសិទ្ធភាព។ រីករាយជាមួយការប្រើប្រាក់សាច់ប្រាក់តាមតម្រូវការ ដូចជាដក ដាក់ប្រាក់បានគ្រប់ពេលវេលា ដោយគ្មានការរំខាន និងអាចធ្វើប្រតិបត្តិការផ្សេងៗទៀត តាមរយៈអេប Wing Bank។ 

 

អត្ថប្រយោជន៍ 

 

  • មិនតម្រូវឲ្យមានសមតុល្យគណនីអប្បរមា។ 
  • ដក និងដាក់ប្រាក់មិនកំណត់។  
  • ចូលប្រើប្រាស់គណនីតាមអេប Wing Bank បានពីគ្រប់ទិសទី។ 
  • ធ្វើប្រតិបត្តិការទូទាត់ និងដកប្រាក់បានពីគ្រប់ទូអេធីអឹម។ 

 

លក្ខខណ្ឌ 

 

លក្ខខណ្ឌបើកគណនីត្រូវតែមានអាយុយ៉ាងតិច 18 ឆ្នាំឡើងទៅ 
ជានិវាសនជន ឬអនិវាសនជន (ជាប្រជាជនកម្ពុជា​ ឬជនបរទេស)
មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនដែលមានសុពលភាព
ឯកសារពាក់ព័ន្ធផ្សេងទៀតដែលមានដូចជា៖ សៀវភៅគ្រួសារ លិខិតបញ្ជាក់ទីលំនៅ ពីអាជ្ញាធរមូលដ្ឋាន
លក្ខខណ្ឌគណនី មិនតម្រូវឲ្យមានសមតុល្យសម្រាប់ការបើកគណនីដំបូង 
មិនតម្រូវឲ្យមានសមតុល្យអប្បបរមា
ប្រតិបត្តិការដកប្រាក់ /ដាក់ប្រាក់  មិនកំណត់ 
ថ្លៃសេវាប្រចាំខែ​ឥតគិតថ្លៃ
របាយការណ៍គណនីឌីជីថល (តាមរយៈកម្មវិធីទូរស័ព្ទរបស់ធនាគារ វីង)ឥតគិតថ្លៃ
ផ្ទេរប្រាក់ក្នុងមួយថ្ងៃ   ១៥0,000 ដុល្លារ 
ស៊ែក ៥ ដុល្លារ /មួយក្បាល 
ថ្លៃសេវាបិទគណនីមុនកាលកំណត់ (តិចជាង៦ខែ)៥ ដុល្លារ
ថ្លៃសេវាគណនីអសកម្ម ប្រចាំឆ្នាំ៦​ ដុល្លារ

ដើម្បីបើកគណនី

អ្នកអាចអញ្ជើញទៅកាន់សាខាធនាគារ​ វីងណាមួយដែលនៅជិត ឬអាចបើកគណនីដោយខ្លួនឯង ដោយគ្រាន់តែដោនឡូតអេប Wing Bank រួចធ្វើតាមការណែនាំជាការស្រេច។

សំណួរញឹកញាប់

ត្រូវការជំនួយបន្ថែម? អ្នកអាចស្វែងរកចម្លើយ ដែលតែងតែសួរញឹកញាប់បាននៅទីនេះ

1. តើអ្វីទៅជាគណនីចរន្ត?

គណនីចរន្តគឺជាគណនីធនាគារ​មិនទទួលបានការប្រាក់-លោកអ្នកអាចធ្វើប្រតិបត្តិការសាច់ប្រាក់បានគ្រប់ពេលវេលា និងប្រើប្រាស់មូលប្បទានបត្រដោយមិនកំណត់។

2. តើខ្ញុំអាចបើកគណនីចរន្តបានប៉ុន្មានគណនី?

អ្នកអាចបើកគណនីចរន្តបានរហូតដល់ 8 គណនី។

3. តើខ្ញុំបើកគណនីចរន្តនេះបានដោយរបៀបណា?

អ្នកអាចបើកបានដោយខ្លួនឯងតាមអេប Wing Bank ឬអញ្ជើញទៅកាន់សាខាធនាគារ វីងណាមួយដែលនៅជិត។

4. តើសមតុល្យអប្បរមាសម្រាប់ការបើកគណនីតម្រូវឲ្យមានប៉ុន្មានដែរ?

មិនតម្រូវឲ្យមានសមតុល្យអប្បរមានោះទេ។

5. តើគណនីចរន្តនេះមានអត្រាការប្រាក់ដែរឬទេ?

គណនីប្រភេទនេះមិនមានអត្រាការប្រាក់ផ្តល់ជូននោះទេ។

6. តើខ្ញុំអាចបិទគណនីតាមរបៀបណា?

អ្នកអាចទៅកាន់សាខាណាមួយដែលនៅជិតដើម្បីបិទគណនី។

7. តើគណនីនេះអាចបើកបានប៉ុន្មានរូបិយប័ណ្ណ?

មានពីររូបិយប័ណ្ណ ដុល្លារអាមេរិ​ក និងខ្មែររៀល។

8. តើខ្ញុំអាចបើកគណនីចរន្តសម្រាប់អាជីវកម្មរបស់ខ្ញុំបានទេ?

បាន! ដើម្បីគណនីចរន្តសម្រាប់អាជីវកម្មអ្នកអាចអញ្ជើញទៅកាន់សាខាណាមួយដែលនៅជិត។

9. តើខ្ញុំអាចដាក់ប្រាក់ចូលទៅក្នុងគណនីរបស់ខ្ញុំតាមវិធីណាខ្លះ?

អ្នកអាចដាក់ប្រាក់ចូលក្នុងគណនីបាននៅតាមសាខាធនាគារ វីង ឬភ្នាក់ងារ វីង ទូទាំងប្រទេស ឬធ្វើការផ្ញើរប្រាក់តាមរយៈ គណនីធនាគារ​ វីង ឬ KHQR