គោលដៅធំតែងតែចាប់ផ្តើមពីជំហានតូចៗ និងការអនុវត្តឱ្យបានខ្ជាប់ខ្ជួន។ មិនថាអ្នកកំពុងសន្សំដើម្បីទិញរថយន្តថ្មី ទិញគេហដ្ឋាន ការសិក្សា ការធ្វើដំណើរកម្សាន្ត អាពាហ៍ពិពាហ៍ ឬសម្រាប់អនាគតគ្រួសាររបស់អ្នកនោះទេ “សន្សំដើម្បីគោលដៅ” ជួយអ្នកប្រែក្លាយក្តីស្រមៃទាំងនោះឱ្យទៅជាផែនការច្បាស់លាស់ និងអាចសម្រេចបានយ៉ាងមានប្រសិទ្ធភាព។ 

 

ជាមួយនឹងជម្រើសសន្សំប្រកបដោយភាពបត់បែន និងអត្រាការប្រាក់រហូតដល់ 5% ក្នុងមួយឆ្នាំ គណនីនេះនឹងជួយឱ្យអ្នករក្សាការប្តេជ្ញាចិត្ត បង្កើតទម្លាប់សន្សំកាន់តែប្រសើរ និងឃើញពីការកើនឡើងនៃប្រាក់សន្សំរបស់អ្នក ។  

 

 

សន្សំដោយឆ្លាតវៃ សម្រេចផែនការបានកាន់តែច្រើន 

 

គណនីសន្សំដើម្បីគោលដៅ ត្រូវបានបង្កើតឡើងដើម្បីធ្វើឱ្យការសន្សំមានភាពសាមញ្ញ ជំរុញទឹកចិត្ត និងទទួលបានអត្ថប្រយោជន៍ខ្ពស់ 

  • សន្សំផ្ទាល់ខ្លួន ឬសន្សំជាក្រុម បានរហូតដល់ 10នាក់ 
  • អត្រាការប្រាក់ខ្ពស់ ជួយឱ្យទឹកប្រាក់របស់អ្នកកើនឡើងកាន់តែឆាប់រហ័ស 
  • ប្រាក់លើកទឹកចិត្តបន្ថែម ទទួលបានការប្រាក់បន្ថែមរហូតដល់ 0.25% ក្នុងមួយឆ្នាំ នៅពេលអ្នកសម្រេចគោលដៅ និងបន្តគោលដៅថ្មី 
  • ដាក់ប្រាក់តាមតម្រូវការ ជារៀងរាល់ថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំខែ ឬគ្រប់ពេលដែលអ្នកត្រូវការ 
  • តាមដានការសន្សំរបស់អ្នកបានគ្រប់ពេលតាមរយៈអេប Wing Bank។

Shape 

 

តើអ្នកអាចសន្សំសម្រាប់អ្វីខ្លះ?  

សន្សំផ្ទាល់ខ្លួន

 

ស័ក្តិសមបំផុតសម្រាប់គោលដៅផ្ទាល់ខ្លួនដែលអ្នកចង់សម្រេចដោយខ្លួនឯង ដូចជា៖ 

  • ទិញម៉ូតូ ឬរថយន្ត 
  • សន្សំសម្រាប់ការសិក្សា ឬវគ្គបណ្តុះបណ្តាលជំនាញ 
  • រៀបចំគម្រោងដើរកម្សាន្ត ឬទៅក្រៅប្រទេស 
  • រៀបចំផែនការសម្រាប់គ្រាអាសន្ន 
  • ត្រៀមសម្រាប់ការចូលនិវត្តន៍ ឬសុវត្ថិភាពហិរញ្ញវត្ថុរយៈពេលវែង  
  • អ្នកអាចកំណត់គោលដៅ រយៈពេល និងភាពញឹកញាប់នៃការសន្សំបានដោយខ្លួនឯង។

សន្សំជាក្រុម 

 

ការសន្សំនឹងកាន់តែងាយស្រួល និងមានកម្លាំងចិត្តកាន់តែខ្លាំងនៅពេលធ្វើវាជាមួយគ្នា។ អ្នកអាចបង្កើតក្រុមរហូតដល់ 10នាក់ ដើម្បីសន្សំដើម្បីគោលដៅរួមដូចជា៖ 

  • រៀបអាពាហ៍ពិពាហ៍ ឬពិធីភ្ជាប់ពាក្យ 
  • ការចំណាយក្នុងគ្រួសារ និងការរៀបចំផែនការអនាគត 
  • ដើមទុនអាជីវកម្មជាមួយដៃគូរកស៊ី 
  • គម្រោងសហគមន៍ ឬកម្មវិធីផ្សេងៗ 
  • ការធ្វើដំណើរកម្សាន្តជាក្រុម ឬការវិនិយោគរួមគ្នា  

សមាជិកគ្រប់រូបអាចមើលតាមដានការដាក់ប្រាក់សន្សំបានយ៉ាងច្បាស់លាស់ ដែលជួយឱ្យការសន្សំកាន់តែមានប្រសិទ្ធភាព និងសម្រេចគោលដៅបានលឿន។ 

លក្ខណៈពិសេស 

  

លក្ខណៈ សន្សំដើម្បីគោលដៅ  
ការទូទាត់ការប្រាក់   ចុងគ្រា 
ដាក់ប្រាក់  មានភាពបត់បែន (បានគ្រប់ពេល)  
អត្រាការប្រាក់បន្ថែម   រហូតដល់ 0.25% ក្នុងមួយឆ្នាំ (សម្រាប់ការកំណត់គោលដៅឡើងវិញ)  
សន្សំជាក្រុម  រហូតដល់ 10 នាក់  
ការគ្រប់គ្រងគណនី  100% តាមអេប Wing Bank  

  

  

អត្រាការប្រាក់ (ក្នុងមួយឆ្នាំ)  

  

រយៈពេល (ខែ)  សម្រាប់ការសន្សំដំបូង  កំណត់គោលដៅឡើងវិញ  
1  1.50%  1.75%  
2  1.60%  1.85%  
3  2.00%  2.25%  
4  2.10%  2.35%  
5  2.20%  2.45%  
6  3.00%  3.25%  
7  3.10%  3.35%  
8  3.20%  3.45%  
9  3.50%  3.75%  
10  3.60%  3.85%  
11  3.70%  3.95%  
12–17  4.00%  4.25%  
18–23  4.00%  4.25%  
24–35  4.00%  4.25%  
36–47  5.00%  5.25%  
48–59  5.00%  5.25%  
ចាប់ពី 60  5.00%  5.25%  

 

លក្ខនិ្តក

 

  • ប្រាក់បញ្ញើដំបូង៖ 5 ដុល្លារ ឬ 20,000 រៀល  
  • មិនគិតថ្លៃសេវាថែទាំគណនី  
  • ជម្រើសដាក់ប្រាក់បត់បែន៖ កំណត់ថ្ងៃដោយខ្លួនឯង, ដាក់ដោយផ្ទាល់, រៀងរាល់ថ្ងៃ, រៀងរាល់សប្តាហ៍, រៀងរាល់ ២ សប្តាហ៍ ឬប្រចាំខែ 
  • គោលដៅសន្សំចាប់ផ្តើមពី 100 ដុល្លារ  
  • ទទួលបានការប្រាក់រហូតដល់ 1% ក្នុងមួយឆ្នាំ ប្រសិនទោះជាអ្នកបិទគណនី បន្ទាប់ពីបើកបាន 30 ថ្ងៃ 
  • មានសម្រាប់និវាសនជន និងអនិវាសនជន ដែលមានគណនីសន្សំ ឬគណនីចរន្ត  
  • ជម្រើសបន្តនៅចុងគ្រា៖  
    • កំណត់គោលដៅឡើងវិញ៖ → បន្តសន្សំជាមួយគោលដៅថ្មី  
    • តំឡើងគោលដៅ → ប្រាក់ដើម + អត្រាការប្រាក់​នឹងប្តូរទៅជាគណនីបញ្ញើមានកាលកំណត់ 
  • បើក និងបិទគណនីបានយ៉ាងងាយស្រួលតាមរយៈអេប Wing Bank 
  • ពន្ធកាត់ទុក៖ 6% សម្រាប់និវាសនជន | 14% សម្រាប់អនិវាសនជន   

របៀបដំណើរការ

សម្រាប់ការសន្សំផ្ទាល់ខ្លួន

កំណត់គោលដៅរបស់អ្នក ជ្រើសរើសកាលវិភាគដាក់ប្រាក់ ហើយទុកឱ្យប្រាក់របស់អ្នកកើនឡើងជាលំដាប់។

សម្រាប់ការសន្សំជាក្រុម៖

អញ្ជើញគ្រួសារ មិត្តភក្តិ ឬមិត្តភក្តិឱ្យមកសន្សំជាមួយគ្នា និងប្រែក្លាយក្តីស្រមៃរួមគ្នាឱ្យទៅជាជោគជ័យ។

ការសន្សំផ្ទាល់ខ្លួន

ការសន្សំជាក្រុម

ចាប់ផ្តើមថ្ងៃនេះ

មិនថាអ្នកសន្សំសម្រាប់គោលដៅណាក៏ដោយ ទោះតូច ឬធំ ផ្ទាល់ខ្លួន ឬជាក្រុម “គណនីសន្សំដើម្បីគោលដៅ” ជួយអ្នកឱ្យទៅដល់គោលដៅដោយទំនុកចិត្ត ភាពបត់បែន និងអត្រាការប្រាក់ដ៏ទាក់ទាញ។ ចាប់ផ្តើមសន្សំថ្ងៃនេះតាមរយៈអេប Wing Bank របស់អ្នក។

Open Save for a Goal in the App

Scan this QR Code to open Save for a Goal directly.

If you are reading on mobile, tap the link below:

START HERE ->

Download Wing Bank App

Scan this QR Code to download the Wing Bank App.

If you are reading on mobile, tap the link below:

DOWNLOAD HERE ->

ទាក់ទងមកកាន់យើងខ្ញុំសម្រាប់ជំនួយ   

  

តើអ្នកត្រូវការជំនួយ ឬមានសំណួរមែនទេ? ក្រុមការងាររបស់យើងត្រៀមខ្លួនរួចជាស្រេចដើម្បីជួយលោកអ្នក៖   

 

  • អញ្ជើញទៅកាន់សាខាធនាគារ វីង ណាមួយដើម្បីពិភាក្សាជាមួយក្រុមការងាររបស់យើង 
  • ទូរសព្ទទៅកាន់ផ្នែកបម្រើសេវាអតិថិជនតាមរយៈលេខ 023 999 989  
  • ឆាត ឬទូរសព្ទតាមរយៈមុខងារ “ជំនួយ” នៅក្នុងអេប  Wing Bank  
  • ផ្ញើសារ មកកាន់ហ្វេសប៊ុកផេកផ្លូវការរបស់ធនាគារ វីង