រក្សាវត្ថុមានតម្លៃ និងឯកសារសំខាន់ៗបំផុតរបស់អ្នកប្រកបដោយសុវត្ថិភាពជាមួយសេវាកម្មប្រអប់បញ្ញើសុវត្ថិភាព របស់ធនាគារ វីង។ មិនថាជាគ្រឿងអលង្ការ កិច្ចសន្យា ​វិញ្ញាបនបត្រ​ ឬវត្ថុអនុស្សាវរីយ៍ផ្ទាល់ខ្លួននោះឡើយ កន្លែងរក្សាទុកដ៏មានសុវត្ថិភាពរបស់យើងផ្តល់ជូនអ្នកនូវភាពស្ងប់ចិត្ត ឯកជនភាព និងភាពងាយស្រួលក្នុងការចូលពិនិត្យគ្រប់ពេលដែលអ្នកត្រូវការ។ 

 

អ្នកអាចជ្រើសរើសទំហំប្រអប់ជាច្រើនជម្រើសដែលស័ក្តិសមនឹងតម្រូវការ យើងមានផ្តល់ជូនប្រអប់បញ្ញើសម្រាប់វត្ថុផ្ទាល់ខ្លួនតូចៗ រហូតដល់ប្រអប់បញ្ញើទំហំធំសម្រាប់ឯកសារអាជីវកម្មផ្សេងៗ។ ជាមួយធនាគារ វីង វត្ថុមានតម្លៃរបស់អ្នកត្រូវបានការពារដោយប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ រក្សាការសម្ងាត់ និងការយកចិត្តទុកដាក់កខ្ពស់បំផុត។ 

ហេតុអ្វីគួរជ្រើសរើសប្រអប់បញ្ញើសុវត្ថិភាព ធនាគារ វីង?

ការធានារ៉ាប់រង៖

ប្រអប់បញ្ញើនីមួយៗមានការផ្តល់ជូននូវការធានារ៉ាប់រង ក្នុងករណីមានការខូចខាត ឬបាត់បង់។

ទទួលបញ្ញើរាល់សម្ភារដែលស្របច្បាប់៖

គ្រឿងអលង្ការ ឯកសារអចលនទ្រព្យ កិច្ចព្រមព្រៀងអាជីវកម្ម និងឯកសារផ្ទាល់ខ្លួនផ្សេងៗ។

ទីតាំងទំនើប ហើយសុវត្ថិភាព៖

ស្ថិតនៅក្នុងអគារការិយាល័យដ៏ទំនើប ដែលបំពាក់មកជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពខ្ពស់បំផុត។

សិទ្ធិចូលប្រើប្រាស់ផ្តាច់មុខ៖

មានតែអ្នក និងបុគ្គលដែលអ្នកបានផ្តល់សិទ្ធិប៉ុណ្ណោះ ទើបអាចបើកប្រអប់បញ្ញើសុវត្ថិរបស់អ្នកបាន។

ងាយស្រួល ហើយរក្សាការសម្ងាត់៖

រក្សាទុកដោយសុវត្ថិភាព គ្មានក្តីបារម្ភ ឬភាពស្មុគស្មាញឡើយ។

លក្ខណៈពិសេស 

លក្ខណៈពិសេស 
បរិយាយ 
សុវត្ថិភាព ប្រព័ន្ធសោរពីរជាន់  រួមជាមួយការត្រួតពិនិត្យ 24/7 ដើម្បីធានាបាននូវសុវត្ថិភាពអតិបរមា 
ឯកជនភាព មានតែម្ចាស់ ឬបុគ្គលដែលទទួលបានការអនុញ្ញាតប៉ុណ្ណោះ ទើបអាចចូលប្រើប្រាស់ប្រអប់បញ្ញើសុវត្ថិភាពបាន 
ភាពបត់បែន ជ្រើសរើសទំហំប្រអប់ និងរយៈពេលជួលបានតាមតម្រូវការរបស់អ្នក 

 

ថ្លៃសេវាប្រចាំឆ្នាំ 

ប្រភេទប្រអប់ 
ទំហំ (សង់ទីម៉ែត្រ - CM) 
តម្លៃសេវាប្រចាំឆ្នាំ 
តូច 7.62 x 25.4 x 60.96 160 ដុល្លារ 
មធ្យម 12.7 x 25.4 x 60.96 180 ដុល្លា 
ធំ 25.5 x 25.4 x 60.96 200 ដុល្លា 

លក្ខខណ្ឌ 

 

  • ផ្តល់ជូនទាំងអតិថិជនទូទៅ និងក្រុមហ៊ុនសាជីវកម្ម 
  • តម្រូវឱ្យមានគណនីធនាគារ វីង ដើម្បីប្រើប្រាស់សេវាកម្មនេះ 
  • តម្លៃសេវាប្រចាំឆ្នាំត្រូវបង់ជាមុន និងកាត់ចេញពីគណនីធនាគារ វីង របស់អ្នក 
  • ធនាគារ វីង រក្សាសិទ្ធិក្នុងការកែប្រែតម្លៃសេវាដោយពុំចាំបាច់ជូនដំណឹងជាមុន

ទាក់ទងមកយើងខ្ញុំថ្ងៃនេះ

យើងខ្ញុំបានត្រៀមខ្លួនរួចរាល់ ដើម្បីជួយអ្នកឱ្យចាប់ផ្តើមបាន