សេវាបើកប្រាក់បៀវត្សដែលរហ័ស ដោយគ្មានការរំខាន ងាយៗ មាននៅក្នុងដំណោះស្រាយ Wing Biz+ របស់ធនាគារ វីង។
មិនថាអាជីវកម្មរបស់លោក អ្នកមានទំហំប៉ុណ្ណា រឺប្រភេទអ្វីនោះទេ ធនាគារ វីង បានបង្កើតនូវប្រព័ន្ធឌីជីថល សំរាប់ធ្វើប្រតិបត្តិការនៃការបើកប្រាក់បៀវត្ស ដ៏ល្អមួយ ដែលធានានូវការធ្វើលំហូរសាច់ប្រាក់ទាន់ពេលវេលា និងដោយសុវត្ថិភាព។ ប្រព័ន្ធ iBanking របស់យើងធានានូវបទពិសោធន៍អតិថិជនដ៏ល្អបំផុតក្នុងការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុទាំងអស់ គ្រប់ពេលវេលា គ្រប់ទីកន្លែង ចំពោះទាំងនិយោជក និងទាំងនិយោជិត។
កាន់តែពិសេសជាងនេះទៀត ចាប់ពីថ្ងៃនេះតទៅ ធនាគារ វីង នឹងមានការផ្តល់ជូនយ៉ាងពិសេស ទៅកាន់និយោជកដែលជាម្ចាស់ស្ថាប័នទាំងអស់ រួមមានសហគ្រាស រោងចក្រ ក្រុមហ៊ុននិងអង្គការនានា ដែលលោកអ្នកអាចបើកប្រាក់បៀវត្សជូនបុគ្គលិកទាំងអស់ តាមប្រព័ន្ធឌីជីថល របស់ធនាគារ វីង ដោយមិនគិតថ្លៃសេវាឡើយ។
Wing Biz+ លើសពីសេវាកម្មបើកប្រាក់បៀវត្ស