យើងផ្តល់ជូននូវសេវាហិរញ្ញប្បទានពាណិជ្ជកម្មដ៏ទូលំទូលាយដែលត្រូវបានរៀបចំឡើងតាមតម្រូវការអាជីវកម្មរបស់លោកអ្នក៖

លិខិតឥណទាន
- លិខិតឥណទាននាំចូល៖ គឺជាការទូទាត់ទៅកាន់អ្នកផ្គត់ផ្គង់នៅក្រៅប្រទេសដោយសុវត្ថិភាព
- លិខិតឥណទាននាំចេញ៖ គឺជាការធ្វើឱ្យប្រាកដនូវការទទួលបានការទូទាត់ ទាន់ពេលពីអ្នកទិញអន្តរជាតិ

ឥណទានសក្ខីបត្រជំនឿទុកចិត្ត
ជាហិរញ្ញប្បទានរយៈពេលខ្លីដែលធនាគារ វីង កាន់កាប់កម្មសិទ្ធិទំនិញដោយស្របច្បាប់ ហើយប្រគល់ឱ្យអ្នកទិញដោយទំនុកចិត្ត ដែលអាចឱ្យពួកគេលក់បន្តភ្លាមៗ និងសងប្រាក់វិញនៅពេលកំណត់ជាក់លាក់។

លិខិតធានាចេញដោយធនាគារ (Bank Guarantee)
ធានាការទូទាត់ក្នុងករណីខុសឆ្គងកាតព្វកិច្ចកិច្ច សន្យា។ ធនាគារវីងផ្ដល់ជូនគ្រប់ប្រភេទនៃលិខិតធានារួមមាន៖
- លិខិតធានាការដេញថ្លៃ/ពិគ្រោះថ្លៃ
- លិខិតធានាការអនុវត្តកិច្ចសន្យា
- លិខិតធានាការទូទាត់ប្រាក់មុន
- លិខិតធានាលើគុណភាព
- លិខិតធានាការទូទាត់ប្រាក
- លិខិតឥណទានអចិន្ត្រៃយ៍ (SBLC)

បេឡានិច័យ (Documentary Collection)
ធនាគារវីងដើរតួជាធនាគារអ្នកលក់ដើម្បីបញ្ជូនឯកសារ និងសេចក្ដីណែនាំអំពីការទូទាត់ ឬដើរតួជាធនាគារអ្នកទិញដើម្បីប្រគល់ឯកសារតាមលក្ខខណ្ឌខាងក្រោម៖
- ប្រគល់ឯកសារក្រោយទូទាត់ (D/P)៖ តម្រូវឱ្យអ្នកទិញធ្វើការទូទាត់មុនទទួលបាន ឯកសារ
- ប្រគល់ឯកសារក្រោយធ្វើស្វីការ (D/A)៖ អ្នកទិញធ្វើស្វីការលើរូបិយាណត្តិ និងធ្វើការទូទាត់នៅថ្ងៃកំណត់ជាក់លាក់។

កម្ចីហិរញ្ញប្បទានពាណិជ្ជកម្ម
ជាកម្ចីទុនបង្វិលរយៈពេលខ្លីសម្រាប់អ្នកនាំចូល/នាំចេញ ដើម្បីផ្តល់មូលនិធិដល់ប្រតិបត្តិការ ពាណិជ្ជកម្មជាក់លាក់ ដែលមានឯកសារពាក់ព័ន្ធជា វត្ថុបញ្ចាំ។ មានសម្រាប់តម្រូវការទាំងមុន និងក្រោយពេល ដឹកជញ្ជូន។