ពង្រីកអាជីវកម្ម របស់អ្នកឆ្ពោះទៅជំហានបន្ទាប់ជាមួយកម្ចីអាជីវកម្មខ្នាតមធ្យមរបស់ធនាគារ វីង។ ល្អឥតខ្ចោះសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមដែលចង់ពង្រីកប្រតិបត្តិការ ធ្វើពិពិធកម្មការវិនិយោគ ឬពង្រឹងដើមទុនបង្វិលជាដើម។ កម្ចីនេះនឹងផ្តល់ឱ្យអ្នកនូវលទ្ធភាពទទួលបានទឹកប្រាក់កម្ចីបានយ៉ាងឆាប់រហ័ស ជម្រើសនៃការទូទាត់សងមានភាពបត់បែន និងអាចជ្រើសរើសប្រភេទទ្រព្យធានា ដូច្នេះអាជីវកម្មរបសអ្នកអាចរីកចម្រើនប្រកបដោយនិរន្តរភាព។   

អត្ថប្រយោជន៍៖ 

 

  • អត្រាការប្រាក់ដែលអាចចរចាបាន៖ បង្កើតឡើងដើម្បីជួយសម្រួលលើតម្រូវការអាជីវកម្មរបស់អ្នក   
  • ជម្រើសនៃការសងប្រាក់កម្ចី៖ ជ្រើសរើសវិធីសាស្រ្តដែលល្អបំផុតសម្រាប់ការបង្វិលសាច់ប្រាក់របស់អ្នក   
  • រយៈពេលកម្ចីមានភាពបត់បែន៖ រហូតដល់ 120 ខែ សម្រាប់ការរៀបចំផែនការដែលអ្នកអាចគ្រប់គ្រងបាន 
  • ប្រភេទប្រាក់កម្ចីមានច្រើនប្រភេទ៖ ជ្រើសរើសរចនាសម្ព័នកម្ចី ដែលស័ក្តិសមទៅនឹងគោលដៅរបស់អ្នកបំផុត 
  • ភាពបត់បែននៃទ្រព្យធានា៖ អាចប្រើប្រាស់ប្លង់រឹង ឬប្លង់ទន់ដើម្បីធានាកម្ចីរបស់អ្នក    
  • ការដាក់ស្នើរហ័ស និងងាយស្រួល៖ ទទួលបានទឹកប្រាក់កម្ចីយ៉ាងឆាប់រហ័ស ដោយមិនរង់ចាំយូរ  

លក្ខណៈពិសេស៖  

មុខងារពិសេស បរិយាយ  
ទំហំកម្ចី  ចាប់ពី 50,000 ដុល្លារ រហូតដល់ 500,000 ដុល្លារ ឬជាប្រាក់រៀលដែលមានតម្លៃស្មើ  
អត្រាការប្រាក់ (ក្នុងមួយឆ្នាំ)  ចាប់ពី 9%   
រយៈពេលកម្ចី  រហូតដល់ 120 ខែ  
លក្ខខណ្ឌអ្នកស្នើកម្ចី ជាជនជាតិខ្មែរ   
អាយុ  អាយុចាប់ពី 18 - 65 ឆ្នាំ (នៅពេលដែលកម្ចីដល់កំណត់សង)  
គោលបំណងកម្ចី  ដើមទុនបង្វិល ការពង្រីកអាជីវកម្ម ឬតម្រូវការអាជីវកម្មផ្សេងទៀត   
ទ្រព្យធានា ប្លង់រឹង ឬប្លង់ទន់  
វិធីសាស្រ្តទូទាត់សង   លក្ខខណ្ឌបង់ប្រាក់មានភាពបត់បែន 

ឯកសារតម្រូវ៖   

 

ការដាក់ពាក្យស្នើសុំគឺមានភាពសាមញ្ញ និងលក្ខខណ្ឌកម្ចីមានភាពបត់បែនដែលបង្កើតឡើងដើម្បីជួយដល់អ្នក ដើម្បីដំណើរការ អាជីវកម្មកាន់តែងាយស្រួល៖   

  • ឯកសារបញ្ជាក់អត្តសញ្ញាណ និងឯកសារបញ្ជាក់ទីលំនៅ 
  • ឯកសារស្តីពីប្រាក់ចំណូល អាជីវកម្ម ឬប្រាក់បៀវត្ស (ប្រសិនបើមាន) 

ដាក់ពាក្យសុំកម្ចីអាជីវកម្ម ខ្នាតមធ្យម ដែលស័ក្តិសមសម្រាប់អ្នក!  

ជ្រើសរើសវិធីសាស្ត្រដែលងាយស្រួលបំផុតសម្រាប់អ្នក៖  

  • អញ្ជើញទៅកាន់សាខាធនាគារ វីង ណាមួយដើម្បីពិភាក្សាជាមួយក្រុមការងាររបស់យើង   
  • ទំនាក់ទំនងទៅកាន់ បុគ្គលិកផ្នែកកម្ចីប្រចាំតំបន់ គ្រប់ទីកន្លែងនៅទូទាំងប្រទេស   
  • ទូរសព្ទទៅកាន់សេវាបម្រើអតិថិជនតាមរយៈលេខ 023 999 989 
  • ឆាត ឬខល តាមរយៈមុខងារ “ជំនួយ” នៅក្នុងអេប Wing Bank  
  • ផ្ញើសារ មកកាន់ហ្វេសប៊ុកផេកផ្លូវការរបស់ធនាគារ វីង  

 

ទទួលបានទឹកប្រាក់កម្ចីស័ក្តិសមសម្រាប់អាជីវកម្មដែលកំពុងរីកចម្រើនរបស់អ្នក។ ដាក់ពាក្យស្នើកម្ចីអាជីវកម្មខ្នាតមធ្យម នៅថ្ងៃនេះ ដើម្បីទទួលបានដើមទុនសម្រាប់អាជីវកម្មរបស់អ្នកកាន់តែរីកចម្រើនទៅមុខ។