អាជីវកម្មរបស់អ្នកនឹងកាន់តែរីកចម្រើន! នេះជាពេលវេលាដ៏ស័ក្តិសមសម្រាប់ការខិតខំរបស់អ្នក។ ដំណោះស្រាយហិរញ្ញប្បទានសម្រាប់អាជីវកម្មខ្នាតតូចពីធនាគារ វីង ត្រូវបានរចនាឡើងជាពិសេសសម្រាប់សហគ្រិន និងម្ចាស់អាជីវកម្មខ្នាតតូចដែលបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបោះជំហានទៅមុន។ មិនថាអ្នកកំពុងពង្រីកប្រតិបត្តិការ ទិញឧបករណ៍បច្ចេកទេស ឬពង្រីកការវិនិយោគនោះទេ យើងផ្តល់ជូននូវកម្ចីប្រកបដោយភាពបត់បែនសម្រាប់គោលដៅរបស់អ្នក។ 

អត្ថប្រយោជន៍៖

  • អត្រាការប្រាក់ដែលអាចចរចាបាន៖ បង្កើតឡើងដើម្បីជួយសម្រួលលើតម្រូវការអាជីវកម្មរបស់អ្នក    
  • រយៈពេលកម្ចីមានភាពបត់បែន៖ អាចជ្រើសរើសរយៈពេលសងត្រលប់ ដែលស័ក្តិសមនឹងលទ្ធភាពសងរបស់អ្នក  
  • ប្រភេទប្រាក់កម្ចីមានច្រើនប្រភេទ៖ អាចប្រើប្រាស់បានទាំងគោលដៅអាជីវកម្ម និងផ្ទាល់ខ្លួន 
  • មធ្យោបាយសងត្រលប់មានច្រើនជម្រើស៖ ធ្វើឱ្យផែនការថវិកាកាន់តែងាយស្រួល និងអាចរៀបចំទុកជាមុន 
  • អនុម័តរហ័ស និងងាយស្រួលស្នើ៖ ដំណើរការរហ័ស ដូច្នេះអ្នកអាចទទួលបានប្រាក់កម្ចីយ៉ាងឆាប់រហ័ស 
  • ជម្រើសទ្រព្យធានាដែលអាចបត់បែនបាន៖ ដោយអាស្រ័យលើលក្ខណៈ និងស្ថានភាពអាជីវកម្មរបស់អ្នក 

លក្ខណៈពិសេស៖ 

 

មុខងារពិសេស បរិយាយ 
ទំហំកម្ចី  ចាប់ពី 5,000 ដុល្លារ រហូតដល់ 50,000 ដុល្លារ ឬចំនួនប្រហាក់ប្រហែលជាប្រាក់រៀល 
អត្រាការប្រាក់ (ប្រចាំឆ្នាំ)  អាចចរចារបាន   
រយៈពេលកម្ចី  រហូតដល់ 120 ខែ   
លក្ខខណ្ឌអ្នកស្នើសុំ  ជាជនជាតិខ្មែរ    
អាយុ អាយុចាប់ពី 18 - 65 ឆ្នាំ (នៅពេលដែលកម្ចីដល់កំណត់សង)   
គោលបំណងកម្ចី  ដើមទុនបង្វិល, ការចាប់ផ្តើមអាជីវកម្ម, ការប្រើប្រាស់ប្រចាំថ្ងៃ, ឬការចំណាយតិចតួចនានា   
ទ្រព្យធានា  ប្លង់រឹង ឬប្លង់ទន់ 
វិធីសាស្រ្តទូទាត់សង  លក្ខខណ្ឌបង់ប្រាក់មានភាពបត់បែន 

ឯកសារតម្រូវ៖

 

ការដាក់ពាក្យស្នើសុំគឺមានភាពសាមញ្ញ និងលក្ខខណ្ឌកម្ចីមានភាពបត់បែនដែលបង្កើតឡើងដើម្បីជួយដល់អ្នក ដើម្បីដំណើរការ អាជីវកម្មកាន់តែងាយស្រួល៖    

  • ឯកសារបញ្ជាក់អត្តសញ្ញាណ និងឯកសារបញ្ជាក់ទីលំនៅ  
  • ឯកសារស្តីពីប្រាក់ចំណូល អាជីវកម្ម ឬប្រាក់បៀវត្ស (ប្រសិនបើមាន)  

ដាក់ពាក្យសុំកម្ចីអាជីវកម្មខ្នាតតូច ដែលស័ក្តិសមសម្រាប់អ្នក!

 

ជម្រើសរើសវិធីសាស្ត្រដែលងាយស្រួលបំផុតសម្រាប់អ្នក៖   

  • អញ្ជើញទៅកាន់សាខាធនាគារ វីង ណាមួយដើម្បីពិភាក្សាជាមួយក្រុមការងាររបស់យើង    
  • ទំនាក់ទំនងទៅកាន់ បុគ្គលិកផ្នែកកម្ចីប្រចាំតំបន់ គ្រប់ទីកន្លែងនៅទូទាំងប្រទេស    
  • ទូរសព្ទទៅកាន់សេវាបម្រើអតិថិជនតាមរយៈលេខ 023 999 989    
  • ឆាត ឬខល តាមរយៈមុខងារ “ជំនួយ” នៅក្នុងអេប Wing Bank   
  • ផ្ញើសារមកកាន់ហ្វេសប៊ុកផេកផ្លូវការរបស់ធនាគារ វីង   

 

ទទួលបានទឹកប្រាក់កម្ចីតាមតម្រូវការ ដែលស័ក្តិសមសម្រាប់អាជីវកម្មដែលកំពុងរីកចម្រើនរបស់អ្នក។ ដាក់ពាក្យស្នើកម្ចីអាជីវកម្មខ្នាតតូច នៅថ្ងៃនេះ ដើម្បីទទួលបានដើមទុនសម្រាប់ភាពរីកចម្រើនទៅមុខ។