fbpx

ក្រុមហ៊ុន ណាគី គ្រុប និង ធនាគារឯកទេសវីង បានចុះហត្ថលេខាលើកិច្ចសហការសេវាកម្មទូទាត់ ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់អតិថិជនរបស់ខ្លួន

សីហា 7, 2019

ភ្នំពេញថ្ងៃទី ខែ សីហា ឆ្នាំ ២០១៩ក្រុមហ៊ុនអចលនទ្រព្យឈានមុខគេនៅកម្ពុជា ណាគី គ្រុប និងធនាគារឯកទេសវីង បានចុះហត្ថលេខា លើកិច្ចសហការលើ សេវាកម្មទូទាត់ ដែលនឹងផ្តល់ភាពងាយស្រួលដល់អតិថិជិនរបស់ក្រុមហ៊ុន ណាគី គ្រុប។

តាមកិច្ចសហការនេះ អតិថិជនរបស់ក្រុមហ៊ុន ណាគី គ្រុប នៅកម្ពុជា នឹងអាចទូទាត់វិក្កយបត្រក្រុមហ៊ុន ណាគី គ្រុប លើសេវាគ្រប់គ្រងប្រចាំខែ និងសេវាកម្មពាក់ព័ន្ធផ្សេងៗទៀតតាមរយៈគណនីវីង ឬភ្នាក់ងារវីងជាង ៧០០០កន្លែងទូទាំងប្រទេសដែលមានភាពរហ័ស ងាយស្រួល និងមានសុវត្ថិភាព។

នៅក្នុងពិធីចុះហត្ថលេខានេះលោក Veasna Nget Meas នាយកប្រតិបត្តិក្រុមហ៊ុន NAKI GROUP បានមានប្រសាសន៍ថា“ ភាពជាដៃគូរវាងណាគី គ្រុប និងធនាគារឯកទេសវីងគឺជាជំហានមួយឆ្ពោះទៅរកដំណើរការប្រកបដោយភាពច្នៃប្រឌិត” តាមរយៈការរួមបញ្ចូលគ្នារវាងធនាគាចល័ត ជាមួយគម្រោងអចលនទ្រព្យរបស់យើង យើងប្ដេជ្ញាបង្កើនប្រសិទ្ធភាពទ្វេដង ដើម្បីកំណើននៃការរីកចម្រើនអោយកាន់តែខ្លាំងសម្រាប់ក្រុមហ៊ុនទាំងពីរ ។ជាមួយនឹងប្រតិបត្តិការមិនប្រើសាច់ប្រាក់ប្រកបដោយប្រសិទ្ធភាពខ្ពស់​របស់វីង​ អតិថិជនរបស់ណាគីគ្រុបអាចសន្សំសំចៃពេលវេលា ថវិការ និងមានរបាយការណ៍ដែលមានភាពជាក់លាក់ដោយខ្លួនឯង។

លោកបានបន្ថែមទៀតថា“ ការប្រើប្រាស់សេវាកម្មទូទាត់ដែលមានប្រសិទ្ធិភាព និងសុវត្ថិភាពដែលផ្តល់ជូនដោយធនាគារឯកទេសវីង គឺជាជម្រើសដ៏ជឿជាក់មួយ សម្រាប់យើង ព្រោះយើងតែងតែស្វែងរកវិធី ជាមួយនឹងបច្ចេកវិទ្យាទំនើប ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជនរបស់យើង” ។

លោក Manu Rajan អគ្គនាយកប្រតិបត្តិរបស់ ធនាគារឯកទេសវីង បានមានប្រសាសន៍នៅក្នុងពិធីចុះហត្ថលេខានោះដែរ ថា“ បន្ថែមលើការផ្តល់នូវមធ្យោបាយងាយស្រួលក្នុងការទូទាត់នេះ ធនាគារឯកទេសវីង  ក៏នឹងអនុញ្ញាតឱ្យក្រុមហ៊ុន ណាគី គ្រុប ប្រើប្រាស់នូវសេវាកម្មផ្សេងទៀត ដែលក្នុងនោះរួមមានសេវាកម្មបើកប្រាក់បៀរវត្សបុគ្គលិក ដំណោះស្រាយទូទាត់ សម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យម និងការទូទាត់តាម QR កូដ” ។

ភាពជាដៃគូរវាង ធនាគារឯកទេសវីង និងក្រុមហ៊ុនណាគី គ្រុប មិនត្រឹមតែចូលរួមក្នុងការធ្វើឱ្យសេវាហិរញ្ញវត្ថុកាន់តែមាន ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជម្រុញការរីកចម្រើននៃវិស័យអចលនទ្រព្យនៅកម្ពុជាតាមរយៈការជួយធ្វើឱ្យប្រព័ន្ធទូទាត់ ដែលស្ថិតនៅក្នុងដៃរបស់អតិថិជន តាមរយៈទូរស័ព្ទដៃ ឬនៅតាមភ្នាក់ងារវីង ដែលនៅជិតលោកអ្នក” ។

គួរបញ្ជាក់ផងដែរថា នាគារឯកទេសវីង គឺជាអ្នកផ្តល់សេវាកម្មធនាគារតាមទូរស័ព្ទចល័តដំបូងគេនៅកម្ពុជា។ បង្កើតឡើងក្នុងឆ្នាំ២០០៩ ធនាគារឯកទេសវីង ផ្តល់ជូននូវការរួមបញ្ជូលហិរញ្ញវត្ថុ ទៅកាន់អ្នកមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារ ដោយអនុញ្ញាតឲ្យប្រជាជនកម្ពុជាទាំងអស់ អាចប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុដូចជា ផ្ទេរប្រាក់និងទទួលប្រាក់នៅក្នុងស្រុក បង់វិក្កយបត្រ បញ្ចូលទឹកប្រាក់ទូរស័ព្ទ ទិញទំនិញតាមអនឡាញ និងទូទាត់ដោយស្កេន QRកូដ ព្រមទាំងសេវាផ្ទេរប្រាក់អន្តរជាតិពីជាង ២០០ប្រទេសទូទាំងពិភពលោក។

វីងប្តេជ្ញាផ្តល់សេវាហិរញ្ញវត្ថុតាមរយៈសេវាកម្មធនាគារចល័តដល់អតិថិជនដែលមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារ ដោយអនុញ្ញាតឲ្យប្រជាជនកម្ពុជាទាំងអស់ អាចប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុដូចជា ផ្ទេរប្រាក់និងទទួលប្រាក់នៅក្នុងស្រុក បង់វិក្កយបត្រ បញ្ចូលទឹកប្រាក់ទូរស័ព្ទ ទិញទំនិញតាមអនឡាញ និងទូទាត់ដោយស្កេន QRកូដ ព្រមទាំងសេវាផ្ទេរប្រាក់អន្តរជាតិពីជាង ២០០ប្រទេសទូទាំងពិភពលោក។

ភាពជោគជ័យរបស់វីងត្រូវបានគេទទួលស្គាល់នៅពេលដែលត្រូវគេដាក់ឈ្មោះថា ‘ស្ថាប័នឌីជីថលឆ្នើមប្រចាំឆ្នាំ’ ក្នុងកម្មវិធីពានរង្វាន់ ICT កម្ពុជាឆ្នាំ ២០១៩ ។ ធនាគារឯកទេសវីង ជាក្រុមហ៊ុនឈានមុខគេ ផ្នែកសេវាកម្មហិរញ្ញវត្ថុចល័ត និងសេវាទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងប្រទេសកម្ពុជា ជាមួយសេវាគ្របដណ្ដប់១០០% តាមរយៈបណ្ដាញភ្នាក់ងារវីងជាង ៧០០០កន្លែង​ នៅទូទាំងប្រទេស។ វីង បានចងសម្ព័ន្ធភាពជាមួយ អាជីវករជាង ៣០០០០ កន្លែង និងក្រុមហ៊ុនអន្តរជាតិរួមមាន Mastercard Western Union MoneyGram និងក្រុមហ៊ុន WorldRemit។ លើសពីនេះទៀត សហគ្រាសធុនតូចនិងមធ្យម ក៏ដូចជាក្រុមហ៊ុនធំៗ អាចប្រើប្រាស់សេវាបើកប្រាក់បៀវត្សរ៍ និងទូទាត់ប្រាក់របស់វីង ដើម្បីជួយសម្រួលដល់ប្រព័ន្ធនៃប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគាត់។